Wednesday, April 1, 2020
Home Authors Posts by សានី ស៊ីណារី​

សានី ស៊ីណារី​

7 POSTS 0 COMMENTS

កម្មករ​​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ការ​តវ៉ា​នៅ​រោងចក្រ​វីង​ស្តា

យោង​តាម​នគរ​បាល​ និង​តំណាង​សហជីព​ម្នាក់​បាន​ឲ្យ​ដឹង​ថា កម្មករ​​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិលមិញ​នៅ​ខាង​ក្រៅ​រោងចក្រ​ផលិត​ស្បែក​ជើង​ វីង​ស្តា ក្នុង​ខេត្ត​កំពង់​ស្ពឺ ជា​ទី​ដែល​សហជីព​សេរី​កម្មករ​ (FTU) បាន​ដឹក​នាំ​ការ​ធ្វើ​កូដ​កម្ម​ដើម្បី​ទាម​ទារ​ប្រយោជន៍​ និង​សំណង​។ តំណាង​ FTU ម្នាក់​បាន​ឲ្យ​ដឹង​ថា នគរ​បាល​បាន​ចាប់​ខ្លួន​កម្មករ​បី​នាក់​ ចំណែក​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ម្នាក់​បាន​និយាយ​ថា កម្មករ​ប្រាំមួយ​នាក់​​ត្រូវ​បាន​ចាប់​ខ្លួន​។ លោក គឹម សុផាន់​ណារ៉ា អធិការ​នគរ​បាល​ស្រុក​គងពិសី ជា​ទី​ដែល​រោងចក្រ​វីង​ស្តា ស្ថិត​នៅ​ទីនោះ​បាន​មាន​ប្រសាសន៍​ថា " នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំ​មួយ​នាក់​ដើម្បី​សាក​សួរ​។ វា​​ទាក់​ទង​នឹង​ការ​តវ៉ា​" ។ លោក​បាន​បន្ថែម​ថា...

ក្រុម​ហ៊ែក​ឃើ​សច្ចា​ថានឹង​បន្ត​យុទ្ធនាការ​វាយ​ប្រហារ​រទៅ​លើ​គេហទំព័រនៅ​កម្ពុជា​

បណ្តាញក្រុម​ហ៊ែកឃើ​អនាមិក​ពិភពលោក​ បាន​បន្ត​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​គេហ​ទំព័រ​​នៅ​កម្ពុជា​កាល​ពី​ម្សិល​មិញ​ ដោយពួកគេ​អះ​អាង​ថា បាន​លួច​ជ្រៀត​ចូល​​គេហ​ទំព័រ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ មេធាវី​​តំណាង​ឲ្យ​សមា​ជិក​ក្រុម​អនា​មិក​ពីរ​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ បាន​ឲ្យ​ដឹង​ថា លោក​​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​​ការ​វាយ​ប្រហារ​ដែល​កំពុង​បន្ត​នេះ​អាច​ប៉ះ​ពាល់​ដល់​សំណុំ​រឿងនៅ​ក្នុង​តុលាការ​​របស់​កូន​ក្តី​លោក​។ នៅ​លើ​ទំព័សង្គមរ​ហ្វេសប៊ុក​របស់​ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចូល​គ្រប់​គ្រង​លើ​គេហទំព័រ​សារព័ត៌មាន​ដើម​អម្ពិល​អស់​រយៈពេល​១២​ម៉ោងនោះ ពួកគេបាន​សច្ចា​​បន្ត​យុទ្ធនាការ​វាយ​ប្រហារ​របស់​ខ្លួន​ ដើម្បី​ជា​ការ​សង​សឹក​ចំពោះ​ការ​ចាប់​ខ្លួន​ ហើយ​​បាន​​លើក​ឡើង​ថា ទិន្នន័យ​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូ​វ​បាន​លួច​កែ​ ទោះ​បី​ជា​គេ​ហ​ទំព័រ​នេះ​ហាក់​បី​ដូច​ជា​នៅ​ដំណើរ​ការជា​​ធម្មតា​ក៏ដោយ​ កាល​ពី​ម្សិល​មិញ​។ គេហ​ទំព័រ​​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​ក្រុមហ៊ែក​ឃើ​​វាយ​ប្រហារ​ជា​លើក​ដំបូង​ កាលពី​ខែកញ្ញា​។ ក្រុម​ហ៊ែក​ឃើ​អនាមិក​បាន​​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា “ខ្ញុំ​​មិន​ខ្វល់​ឡើយ​ ទោះ​បី​ជា​អ្នក​ឯង​រិះ​គន់​យើង​ខ្លាំង​យ៉ាង​ណាក៏​ដោយ​ អ្នក​ឯង​មិន​អាច​បញ្ឈប់​យើង​បាន​ទេ​ ទោះ​បី​ជា​សមាជិក​របស់​យើង​ត្រូវ​បានចាប់​ខ្លួន​ក៏​ដោយ​។ យើង​នឹងបន្ត​ការ​វាយ​ប្រហារ​របស់​យើង​ ហើយ​រឿង​មួយ​ដែល​អ្ន​ក​ឯង​ត្រូវ​ដឹង ​គឺគោល​ការ​ណ៍​របស់​ក្រុម​ហ៊ែក​ឃើ​អនា​មិក​យើង​​។ គោល​ដៅវាយប្រហារ​របស់​យើង​ គឺ​ស្ថាប័ន​រដ្ឋា​ភិបាល​ ធនាគារ​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ស្ថាប័ន​ឯក​ជន​ខុស​ច្បាប់​។ ប៉ុន្តែ​យើង​នឹង​មិន​​វាយ​ប្រហារ​សាលា​រៀន​ ឬ​ក៏​ស្ថាប័ន​អប់រំ​បន្ត​ទៀត​ឡើយ​”។ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ យុវជ​ន​​ ប៊ុន ​ឃីង​មង្គលបញ្ញា អាយុ​២១ឆ្នាំ​ និង​យុវជន​​ ជូ​ សុង​ហេង​​ អាយុ​២១​ឆ្នាំ​ ​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​​​​សារ​​សកម្មភាព​របស់​ពួក​គេ​ជា​សមា​ជិក​ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​​ចូល​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់​។ កាល​ពី​ម្សិល​មិញ​ លោក ឌឹម​ ចៅសេង​ មេ​ធាវី​របស់​ពួក​គេ​បាន​ឲ្យ​ដឹង​ថា លោក​​ព្រួយ​​បារម្ភ​ខ្លាច​ក្រែង​​ការ​វាយ​ប្រហារ​គេហ​​​ទំព័រ​នៅ​កម្ពុជា​​ដែល​កំពុង​បន្ត​នេះ​ អាច​ជះ​ឥទ្ធិ​ពល​​អាក្រក់​ដល់​សំណុំ​រឿង​ក្នុង​តុលាការ​របស់​កូន​ក្តី​លោក​។​ លោក​បាន​មាន​ប្រសាសន៍​ថា “សកម្ម​ភាព​ទាំង​អស់​ដែល​ក្រុម​ហ៊ែក​ឃើ​អនាមិក​កំពុង​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​មិន​មែនជា​សកម្ម​​ភាព​ជួយ​កូន​ក្តី​របស់​ខ្ញុំ​ទេ។ វា​នឹង​បង្ក​ការ​លំបាក​ចំពោះ​ការ​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​កូន​ក្តី​របស់​ខ្ញុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ទៅ​វិញ​ទេ​”។ លោក កែម ឡី អ្នក​វិភាគ​នយោ​បាយឯក​រាជ្យ​បាន​លើក​ឡើង​ថា​ លោក​យល់​ឃើញ​ថា​រឿង​ទាក់​ទិន​នឹង​ការ​ជ្រៀត​ចូល​គេហ​ទំព័រ​របស់​រដ្ឋាភិបាល​នេះ​គួរ​ឲ្យ​សង្ស័យ​ ដោយ​សារ​​បច្ចុប្បន្ន​សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ការ​ប្រឆាំង​បទ​ល្មើស​តាម​អុីនធើណិត​កំពុង​ស្ថិត​ក្នុង​ដៃ​​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​ដឹង​ទេ​ថា​ តើ​វា​គឺ​​ជា​រឿង​ពិត​ឬ​ក៏​អត់​​ទេ​ដែល​ថា​មនុស្ស​ទាំង​ពីរ​នេះ​ ឬ​អ្នក​ផ្សេង​វាយ​ប្រហារ​លើ​គេហ​ទំព័រ​រដ្ឋាភិបាលនោះ​ ឬ​ថា​ តើេ​វា​ជា​ឆាក​ល្ខោន​ដែល​ប្រឌិត​ឡើង​ដោយ​រដ្ឋាភិ​បាល​ ឬ​យ៉ាង​ណា”​។ លោក​បានមាន​ប្រសាសន៍​​បន្តទៀត​​ថា “ផ្អែក​លើ​ការ​អង្កេត​របស់​ខ្ញុំ​ កាល​ពី​១០​ ឬ​ ​២០​ឆ្នាំ​មុន​ វា​តែ​ង​តែ​ដូច្នេះ។​​ ហើយ​​ទាក់​ទិន​នឹង​បញ្ហាដ៏​រសើប​នេះ​ វា​គឺ​ជា​ឆាក​ល្ខោន​ដើម្បី​​បង្កើត​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីន​ធើ​ណិត​”។  លោក​ ឱម​ យិុនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​៕​ ស៊ុយឈាង (រាយការណ៍​បន្ថែម​ដោយ​  Lauren Crothers)

ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជាបិទ​គេហទំព័រ​សារព័ត៌មា​ន​ក្នុង​ស្រុក ​ដើម្បី​ព្រមាន​​

បណ្ដាញ​ក្រុម​ហ៊ែក​ឃើ​អនាមិកនៅ​កម្ពុជា​ ​(Anonymous​ Cambodia) ដែល​ជាសមា​ជិក​នៃ​ក្រុម​ហ៊ែក​ឃើ​​អនាមិក​​ពិភព​លោក​បាន​អះអាង​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ថា ខ្លួនបាន​បិទ​គេហ​ទំព័រ​​​​សារព័ត៌មាន​ដើម​អម្ពិល​ ព្រម​ទាំង​បាន​បំផ្លាញ​បណ្ណា​សារ​​របស់​គេហ​ទំព័រ​នេះ​ផង​ដែរ​​ ​ហើយ​ក្រុម​ខ្លួន​ក៏បាន​​​ព្រមាន​ដល់​បណ្តា​គេហទំព័រ​ដទៃ​ទៀត​​ដែល​ជា​គោលដៅ​របស់​ពួក​គេ​​នឹង​ត្រូវ​រងការ​វាយ​ប្រ​ហារជា​បន្ត​ ប្រសិន​បើ​គេហ​ទំព័រ​​ទាំង​នោះ​នៅតែ​បន្ត​ផ្សាយ “ព័ត៌មាន​មិន​ពិត”។ ការវាយ​ប្រហារ​ទៅ​លើ​គេហ​ទំព័រ​​ដើម​អម្ពិល​ដែល​កំពុង​តែ​ពេញ​និយម​នេះ ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋា​​​​ភិបាល​យ៉ាង​សកម្ម​ មិនឲ្យ​ដំណើរ​ការ​អស់រយៈពេល​​១២​ម៉ោង ​​ហើយ​បែរ​ជា​ចេញ​សារមួយ​ដែល​មាន​ខ្លឹម​សារ​ថា “សូមអភ័យ​ទោស​យើង​កំពុង​តែ​ស្ថាបនា​ ហើយ​យើង​នឹង​ត្រឡប់​​​​​​​មក​វិញ​នៅ​ពេល​ឆាប់ៗ​នេះ”​​​។ ក្រុម​រ​អនាមិក​កម្ពុជា​ (Anonymous Cambodia ) បាននិយាយ​នៅ​ក្នុង​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួនថា “យើង​នឹង​មិន​បញ្ចប់​ឡើយ​ ហើយ​យើង​នឹង​​​បន្ត​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជា​ជន​កម្ពុជា”​​​​។​ ក្រុម​នេះ​សរសេរ​បន្ត​ទៀត​ថា “ទំហំ​នៃការ​វាយ​ប្រហារ​​របស់​យើង​នឹង​កើន​ឡើង​ជា​លំដាប់​ អ្នក​និយាយ​កាន់​តែច្រើន​ពួក​យើង​ធ្វើ​កាន់​តែច្រើន​”។​ ក្រុម​នេះបាន​សរ​សេរ​បន្ត​ទៀត​ថា “កាល​ពី​ពេល​ថ្មីៗ​នេះ​គេហទំព័រ​ដើម​អម្ពិល​​​មិន​បាន​រក្សា​ទុក​ទិន្នន័យ​សំខាន់​ៗ​របស់​ខ្លួន​ឲ្យ​មាន​សុវត្ថិភាព​ទេ​ ហើយ​ក៏បាន​បាត់បង់​​ទិន្ន​ន័យ​សំខាន់ៗជាច្រើន។ សូម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​កុំ​​ផ្សាយ​ព័ត៌មាន​ មិនពិត​ដូច​គេហ​ទំព័រ​មួយនេះ​។ បើ​មិន​ដូច្នោះ​ទេ អ្នក​នឹង​ទទួលបាន​លទ្ធផល​ដូច​គ្នា​​ក្នុង​ថ្ងៃណាមួយ​”​​​។ លោក  សយ សុភាព​ និពន្ធ​នាយក​គេហ​ទំព័រ​សារព័ត៌មាន​ដើ​ម​អម្ពិល​​​​បា​ន​លើក​ឡើងថា ការ​បិទ​គេហទំព័រ​ដោយ​​ បង្ខំបែប​នេះ​ពិត​ជា​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​។ លោក​បានមាន​ប្រសាសន៍​ថា “ការ​ខូច​ខាត​​​​​​​មានទំហំធំណាស់​។ វា​ស្ទើរ​តែ​បិទ​គេហ​ទំព័រ​យើង​ទាំង​មូលទៅ​ហើយ”​​​។ លោក​បាន​បន្ថែម​​​​​​​ថា វិធា​ន​ការ​ការ​ពារ​សន្តិ​សុខ​​ បន្ថែម​កំពុង​ត្រូវ​​​​​​​បាន​ពិចារណា​។ លោក ​ សុភាព បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា...

សមាជិក​ក្រុម​ហ៊ែក​ឃើ​អនាមិក​ពិភព​លោក​គំរាម​វាយ​ប្រហារ​គេហទំព័រ​រដ្ឋាភិបាល​បន្ថែម

កាល​ពី​ម្សិល​មិញ​ សមាជិក​នៃ​ក្រុម​ហ៊ែក​ឃើ​​អនាមិក​​ពិភព​លោក​ បាន​គំរាម​វាយ​ប្រហារ​​​គេហទំព័រ​របស់​នគរ​បាល​ជាតិ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចាប់​ខ្លួន​សមាជិក​ក្រុម​ហ៊ែក​ឃើ​​អនាមិក​កម្ពុជា​ចំនួន​ពីរ​នាក់ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ចូល​គេហ​ទំព័រ​របស់​​រដ្ឋាភិបាល​ចំនួន​៣០​​​ កាល​ពី​ដើម​ខែ​នេះ​។ ក្រុម​​ហ៊ែកឃើ​អនាមិក​ពិភព​លោក​បាន​សរ​សេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា   ​ “ គោល​ដៅ​វាយ​ប្រហារ​គឺ​ www.​police.​gov.​kh​។​ យើង​នឹង​ចាប់​ផ្តើម​ នៅ​ពេល​យើង​ទទួល​បាន​​អ្នក​គាំ​ទ្រ​កាន់​តែ​ច្រើន​ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​សមាជិក​ពីរ​នាក់​របស់​យើង​។ សូម​​រួម​​ដៃ​ទាំង​អស់​គ្នា​ជួយ​ចែក​រំលែក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹងពួក​យើង​។  អនា​មិក​ទាំ​ង​អស់​នៅ​ទូ​ទាំង​ពិភពលោក​ នឹង​ចូល​រួម​ជា​មួយ​​ពួក​យើង​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​”។ ក្រុម​នេះបាន​​សរសេរ​បន្ត​ថា “នរណា​ចាប​់​ខ្លួន​សមាជិក​របស់​យើង​ យើង​នឹង​មិន​អត់​ឱន​ឲ្យ​ទេ​ ហើយ​យើង​មិន​អាច​បំភ្លេច​បានឡើយ​​​។ យើងនឹង​បន្ត​ធ្វើ​អ្វី​ដែល​យើង​បាន​ធ្វើ​។ អ្នក​ឯង​​ចាប់​ខ្លួន​សមាជិក​របស់​យើង​បាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​យើង​នៅ​តែ​អាច​បន្ត​ការ​ងារ​របស់​យើង​ ហើយ​នឹង​កាន់​តែ​ខ្លាំង​ជាង​មុន​ ពោល​គឺ​ ច្រើន​ជាង​មុន​ពី​១០​ដង​ទៅ​១.០០០​ដង​ និង​១០.០០០​ដង​ ។ វា​នឹង​គ្មាន​ថ្ងៃ​បញ្ចប់​ឡើយ​”។ យោង​តាម​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ប៊ុន​ ឃីង​មង្គល​បញ្ញា​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីនធើណិត​ប្រើ​ឈ្មោះថា Sex Machine និង​ Black Cyber និង​ ជូ សុង​ហេង​ អាយុ​២១​ឆ្នាំ​ ដែល​នៅ​តាម​អុីន​ធើ​ណិត​ប្រើ​ឈ្មោះ​ថា​ Zoro ត្រូវ​បាន​ចាប់​ខ្លួនកាល​ពី​​ថ្ងៃ​ទី​៧​ ខែ​មេ​សា​ នៅ​ក្នុង​ប្រតិបត្តិ​ការ​​រួម​គ្នា​មួយ​រវាង​អាជ្ញា​ធរ​កម្ពុជា​ និងការិយាល័យ​សហព័ន្ធ​ស៊ើប​អង្កេត​ FBI របស់​សហ​រដ្ឋ​​អាមេរិក​ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​មិន​ត្រូវ​បាន​ប្រកាស​ឡើយ ពោល​​​គឺ​រហូត​ដល់​ដើម​សប្តាហ៍​នេះ​ ដោយ​សារ​តែ​ការ​ពន្យា​រ​ពេល​សម្រាប់​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​។ ឧត្ត​សេនីយ៍​ឯក​​ ឆាយ​ ស៊ី​ណារិទ្ធ ប្រធាន​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង​​នៃ​ក្រសួង​មហា​ផ្ទៃ​ ​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ជ្រៀត​ជ្រែក​ចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់​។ អ្នកស្រី​ ចក់ សុភាព​ នាយិកា​ប្រតិបត្តិ​នៅ​មជ្ឈ​​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បានចោទ​ជា​សំណួរ​​ថា តើ​រដ្ឋាភិបាល​នឹង​​ប្រើប្រាស់​​ការ​ចាប់​ខ្លួន​លោក បញ្ញា​ និង​លោក​​ សុង​ហេង​ ជា​មធ្យោបាយ​ដើម្បី​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីន​ធើ​ណិត​ដែល​កំពុងតែ​មាន​ភាព​ចម្រូង​ចម្រាស​យ៉ាង​ខ្លាំង​ជាសេចក្តី​ព្រាង​មួយ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​អុីន​ធើ​ណិត​​​កាល​ពី​បី​សប្តាហ​៍​មុន​ ​ឬ​យ៉ាង​ណា​​ ។ អ្នកស្រី សុភាព​ ​មាន​ប្រសាសន៍​ថា “ ការ​​​​​​ចាប់​ខ្លួន​នេះ​អាច​ជួយ​ឲ្យ​រដ្ឋាភិបាល​បង្កើត​​​ករណី​មួយ​សម្រាប់​ឲ្យ​​សាធារណ​ជន​គាំ​ទ្រ​ច្បាប់​ប្រឆាំង​បទ​ល្មើស​តាម​អុីនធើ​ណិតដ៏​តឹង​រុឹង​​ រួម​ទាំ​ង​ការ​ដាក់​ពិន័យ​ដ៏​ធ្ងន់​ធ្ងរ​ផង​ដែរ​”។ នៅ​លើ​គេហ​ទំព័រ​ធ្វីតទ័រ​ (Twitter) សមា​ជិក​​នៃ​ក្រុម​ហ៊ែក​ឃើ​ពិភពលោក​ បាន​ព្រ​មាន​ថា នឹង​មាន​ផែន​ការ​សង​សឹក​៕ ស៊ុយ​ឈាង​  

អគ្គស្នងការ​​​​​​នគរបាល​​​ជាតិ​​​​​​​​​បញ្ចេញ​​​​​​ខ្សែ​​​វីដេអូ​​​ស្ដី​​​ពី​​​ការ​​​ចាប់ខ្លួនក្រុម​​​​​​ហ៊ែកឃើអនាមិក​​​កម្ពុជា​​​

កាល​​​ពី​​​ម្សិលមិញ​​​ អគ្គស្នង​​​ការ​​​​​​នគរបាល​​​ជាតិ​​​បាន​​​បញ្ចេញ​​​ខ្សែ​​​វីដេអូ​​​មួយ​​​តាម​​​ប្រព័ន្ធ​​​អីុនធើណិត​​​​​​​​​ ដែល​​​បង្ហាញពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​​​​សមា​​​ជិក​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​អនាមិក​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​​​​ ដែល​​​​​​ជាប់​​​ចោទពី​​​បទ​​​ជ្រៀត​​​ចូល​​​​​​​​​គេហ​​​ទំព័រ​​​របស់​​​រដ្ឋាភិបាល​​​ និង​​​លួច​​​ទិន្នន័យ​​​​​​សម្ងាត់។ ជា​​​ដំបូង​​​ខ្សែ​​​វីដេអូ​​​នេះ​​​បង្ហាញ​​​ពី​​​ការ​​​​​​ចាប់​​​ខ្លួន​​​​​​យុវជន​​​ ប៊ុន ឃីង​​​មង្គល​​​បញ្ញា​​​ អាយុ​​​២១​​​ឆ្នាំ​​​​​​ ដែល​​​​​​​​​នៅ​​​តាម​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ថា​​​ Sex Machine និង Black Cyber ។ វា​​​បង្ហាញ​​​​​​ពី​​​សកម្ម​​​ភាព​​​នគរបាល​​​គោះ​​​ទ្វារ​​​ និង​​​ចូល​​​ឆែក​​​ឆេរ​​​បន្ទប់​​​​​​របស់​​​យុវជន​​​រូប​​​នេះ​​​ ដោយ​​​រក​​​ឃើញ​​​​​​ស៊ីឌី របាំង​​​មុខ​​​​​ Guy Fawkes និង​​​របស់​​​របរ​​​​​​មួយ​​​ចំនួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ បន្ទាប់​​​មក​​​​​​ដល់​​​ឈុត​​​ឆាក​​​ត្រង់​​​នគរបាល​​​ចាប់​​​ខ្លួន​​​​​​​​​ជន​​​ហ៊ែក​​​ឃើ​​​ទី២ ឈ្មោះ​​​​​​ ជូ សុង​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​តាម​​​អីុនធើណិត​​​​​​ប្រើ​​​​​​ឈ្មោះ​​​ថា...

ក្រុម​​​ហ៊ែក​​​ឃើ​​​អនា​​​មិក​​​កម្ពុជាពីរ​​​នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​មាន​​​ការ​​​សហ​​​ការ​​​ពី​​​FBI

យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​បង្ហោះ​​​តាម​​​គេហទំព័រ​​​របស់​​​អគ្គស្នង​​​ការ​​​នគរបាល​​​ជាតិ​​​កាល​​​ពីម្សិលមិញ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា មេដឹកនាំ​​​​​​ពីរ​​​នាក់​​​​​​នៃ​​​ក្រុម​​​​​​អនាមិក​​កម្ពុជា​​​ ដែល​​​ជា​​​សាខា​​​របស់​​​​​​ក្រុម​​​​​​ហ៊ែកឃើ​​​ពិភពលោក​​​​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ខែ​​​នេះ​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​​ពី​​​បទ​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​និង​​​លួច​​​ទិន្នន័យ​​​សម្ងាត់​​​ ក្រោយ​​​ពី​​អាជ្ញាធរ​​​កម្ពុជា​​​និង​​​ការិយាល័យ​​​សហព័ន្ធ​​​ស៊ើប​​​អង្កេត​​​ FBI របស់​​​សហរដ្ឋ​​​អាេមរិក​​​​​​បាន​​​ធ្វើ​​​​​​​ប្រតិបត្តិការ​​​​​​​​​ស៊ើប​​​អង្កេត​​​​​​រយៈ​​​ពេល​​​ប្រាំបី​​​ខែ​​​​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​ដដែល​​​បញ្ជាក់​​​ថា យុវ​​​ជន​​​ឈ្មោះ​​​ ប៊ុន ឃីងមង្គល​​​បញ្ញា អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​នៅ​​​តាម​​​​​អីុនធើណិត​​​ប្រើ​​​ឈ្មោះ​​​ Sex Machine និង​​​ Black Cyber និង​​​យុវជន​​​ឈ្មោះ​​​ ជូ សុង​​​ហេង​​​ អាយុ​​​២១​​​ឆ្នាំ​​​ ដែល​​​​​​ប្រើ​​​រហស្ស​​​នាម​​​​​​ Zoro ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​មេសា​​​ពី​​​បទ​​​​​​ជ្រៀត​​​ចូល​​​គេហទំព័រ​​​របស់​​​រដ្ឋាភិបាល​​​សរុប​​​ចំនួន​​​៣០​​​ រួម​​​ទាំង​​​​​​​​​គេហទំព័រ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​​​​...

និស្សិត​នៅ​សាកល​វិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល​​​​មិន​ចូល​រួម​ប្រឡង​ថ្មី​កំណត់​ដោយ​រដ្ឋាភិបាល​

ប្រហែល​ពាក់​កណ្តាល​ក្នុង​ចំណោម​ចំនួន​និស្សិត​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខា​ភិបាល​ក្នុង​ឆ្នាំ​សិក្សា​២០១៤​ ប្រឈម​នឹង​ការ​រៀន​មិន​ចប់​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​បាន​បដិ​សេធ​​មិន​ចុះ​ឈ្មោះ​ប្រឡ​ង​ផ្តាច់​ព្រ័ត្រ​ដែល​ជា​​លក្ខខណ្ឌ​តម្រូ​វ​ថ្មី​។ និស្សិត​ប្រហែលជា​​៧០​នាក់​ក្នុង​ចំណោម​និស្សិត​១៤០​នាក់​គ្រោង​នឹង​បញ្ចប់​ការ​សិក្សា​រយៈពេល​ប្រាំ​បី​ឆ្នាំ​របស់​ខ្លួន​ក្នុង​ខែ​នេះ​ក៏​ប៉ុន្តែ​​ពួក​គេ​បាន​ធ្វើ​ពហិការ​មិន​ចុះ​ឈ្មោះ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​មេសាដើម្បី​មិន​ចូល​រួម​ប្រឡង​នេះ​ ដោយ​ត្អូញ​ត្អែរ​ថា ក្រសួង​សុខាភិបាល​គ្រាន់​តែ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៧​ខែមេសា​​ថា ការ​ប្រឡង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៦​ខែមេសា​ខាងមុខ​នេះ​។ កាល​ពី​មុន​ និស្សិត​ពេទ្យ​ត្រូវ​បាន​វាយ​តម្លៃ​​ដោយ​ផ្អែក​លើ​កិច្ច​ការ​សាលា​រៀង​រាល់​ឆ្នាំ​របស់​ខ្លួន​ និង​ត្រូវ​បាន​ផ្តល់​ការ​ងារ​ឲ្យ​ធ្វើ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាលដែល​ធ្វើ​ការ​ក្នុង​វិស័យ​សុខាភិបាល​។ ក៏​ប៉ុន្តែ​ ឥឡូវ​នេះ​ពួក​គេ​ត្រូវ​ប្រឡង​​ឲ្យ​ជាប់​ដើម្បី​បំពេញ​លក្ខខណ្ឌ​បន្ថែម​។ អនុក្រឹត្យ​ឆ្នាំ​២០០៧​​ចែង​ថា ការ​ប្រឡង​​ថ្នាក់​ជាតិ​សម្រាប់​និស្សិត​ពេទ្យ​ត្រូវ​បាន​អនុ​វត្ត​ចាប់​ពី​ឆ្នាំ​នោះ​ត​ទៅ​។ ​ប៉ុន្តែ​ យោង​តាម​និស្សិត​​​ទាំងនោះ​​បាន​ឲ្យ​ដឹង​ថា អនុក្រឹត្យ​នោះ​បច្ចុប្បននេះ​កំពុង​ត្រូវ​បាន​អនុវត្ត​ដោយ​ក្រសួង​សុខា​ភិ​បាល​។​ មន្ត្រី​នៅ​ក្រសួង​សុខាភិបាល​មិន​អាច​​ទាក់ទង​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។ កាល​ពី​ថ្ងៃ​ទី​១១​ខែ​មេសា​ ក្រសួង​សុខាភិ​បាល​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​​មន្ត្រី​ ហ៊ុន​ សែន​ ដោយ​បាន​លើកឡើង​ថា និស្សិត​​បាន​យល់​ព្រម​ទទួល​យក​ការ​ប្រឡង​ថ្មី​នេះ​។ និស្សិត​មួយ​ក្រុម​បាន​ឆ្លើយ​តប​វិញ​តាម​​រយៈសកម្មភាព​តវ៉ា​នៅ​ខាង​ក្រៅ​សាកល​វិទ្យា​​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ និង​ធ្វើ​សេចក្តី​ព្រាងញត្តិ​មួយ​ដើម្បី​បញ្ជាក់​ថា ពួក​គេ​មិន​បាន​​ចុះ​ហត្ថលេខា​យល់​ព្រម​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ​ទេ​។ គួរ​បញ្ជាក់​ថា និស្សិត​ទាំងនោះ​ធ្វើ​សេចក្តី​ព្រាង​ញត្តិ​នេះ​ហើយ​បាន​ផ្ញើ​ជូន​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​។ ជា​ការ​ឆ្លើយ​តប​ កាល​ពី​ថ្ងៃ​សុក្រ​ ទី​ស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​លើ​ក​ឡើង​ថា “និស្សិត​នៅ​សាកល​វិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ត្រូវ​តែ​ចូល​រួម​ប្រឡង​ថ្នាក់​ជាតិ​ទៅ​តាម​សេចក្តី​ណែ​នាំ​របស់​ក្រសួង​សុខាភិបាល​។ ប្រសិន​បើ​ពួក​គេ​ប្រឡង​​មិន​ជាប់​​ទេ​នោះ​ ពួក​គេ​មិន​អាច​ដាក់​ពាក្យ​ធ្វើ​ការ​ងារ​ពេញ​ម៉ោង​​ជា​មួយ​រដ្ឋាភិបាល​បាន​ទេ​​ហើយ​លក្ខណ​ៈសម្បត្តិ​​របស់​ពួក​គេ​មិន​មាន​លក្ខណៈ​ពេញ​លេញ​ឡើយ​”។ និស្សិត​ពេទ្យ​មួយ​រូប​​ឈ្មោះ​ ឃុន​ សុផេន អាយុ​២៧​ឆ្នាំ​ ដែល​ដំបូង​ឡើយ​បាន​ចូល​រួមត​វ៉ា​ប្រឆាំង​នឹង​សេចក្តី​ប្រកាស​នេះ​ និង​បាន​បដិសេធ​មិន​ចុះ​ឈ្មោះ​ប្រឡង​ បាន​លើក​ឡើង​​​កាល​ពី​ម្សិល​មិញ​ថា លោក​នឹង​ចូល​រួម​ប្រឡង​ដោយ​សារ​តែ​លោក​មាន​អាយុ​ជិត​៣០​ឆ្នាំ​ហើយ​​ដែល​អាយុ​អតិបរមា​សម្រាប់​បេក្ខជន​​ដាក់​ពាក្យ​ធ្វើ​ការ​ជា​មន្ត្រី​រាជ​ការ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ខ្ញុំ​ប្រឡង​មិន​ជាប់​ទេ​នោះ​ មាន​ន័យ​ថា ខ្ញុំ​នឹង​បាត់​​បង់​ឱកាស​ធ្វើ​ការ​ជា​វេជ្ជបណ្ឌិត​ឲ្យ​រដ្ឋាភិ​បាល​”។  លោក​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា និស្សិត​ត្រូវ​បង់​ប្រាក់​១២៥​ដុល្លារ​​ដើម្បី​ចុះ​ឈ្មោះ​ប្រឡង​ថ្នាក់​ជាតិ​នេះ​៕ សុធា