Thursday, October 17, 2019
Home Authors Posts by Sek Odom

Sek Odom

487 POSTS 0 COMMENTS

អា​​ជី​វ​ករលក់​ត្រី​​បិទ​ផ្លូ​វ​ ​បន្ទាប់​ពី​រថយន្ត​នគរ​​បាលចាប់រថយន្តដឹក​ត្រី​នៅក្រុង​សៀមរា​ប

នគរបាល​​​បា​ន​ឲ្យ​ដឹង​ថា​ អាជីវ​ករ​លក់​ត្រី​ប្រ​​ហែល​១២នាក់​​បា​ន​​បិទ​ផ្លូ​វ​​​ជាតិ​លេខ​៦​​នៅ​ ក្នុ​ង​ខេត្ត​សៀម​រាប​​​អស់​​រយ​ៈ​ពេល​​​​ជាង​​​មួ​យ​​​ម៉ោ​ង​​កា​ល​​ពី​ព្រឹក​​ម្សិល​មិញ​ បន្ទាប់​​ពី​រថ​យន្ត​​​នគរបាល​​មួ​យ​​​គ្រឿ​ង​​មក​ពី​​​នា​យក​ដ្ឋាន​​នគរបា​ល ​សេដ្ឋ​កិច្ច​ ​របស់​​ក្រសួង​មហា​ផ្ទៃ​​បា​ន​បុក​​​អា​ជីវ​​ករ​លក់​​ត្រី​ម្នាក់​ ​ដែល​​កំ​ពុង​​ដឹក​ត្រី​​​ពី​​ភ្នំ​​ពេញ​។ លោក នួ​ន បូ​​រ៉ា ​​នា​យ​នគរបាល​សេដ្ឋ​កិច្ច​​​បា​ន​​ព្យាយាម​បញ្ឈប់​អា​​​ជី​វ​ករ​​​ឈ្មោះ​ ផុន សុ​ផល ​​នៅ​ក្នុ​ង​​ឃុំ​​សសរ​ស្តំ​ ក្នុង​​ស្រុកពួ​ក​ ខណៈ​​ដែល អា​​ជីវ​ករ​រូប​នេះ​​​​បើក​​បរ​​ទៅ​កា​ន់​ផ្សារ​ម​ួ​យ​​នៅ​ក្នុង​​ក្រុ​ង​សៀម​រាប ​​ប៉ុន្តែ​​លោក​​ សុ​ផល មិន ​ព្រម​​​ឈ​ប់​។ លោក ទេព ព្រំ​សែន អធិ​កា​រ​​​នគរបាល​​ស្រុ​ក​​បា​ន​ឲ្យ​ដឹង​ថា “លោក​ បូរ៉ា ​បា​ន ​បើក​​​ដេញ​តា​ម​ និ​ង​​បា​ន​​បុ​ក​​ពី​ក្រោ​យ​​រថ​យន្ត​​​​របស់​​​អា​​​ជី​វករ​រូប​នេះ​ ពី​ព្រោះ​​​ពួ​ក​គេ​សង្ស័​យ​​​ថា ​គាត់ធ្វើ​សកម្ម​ភាព​​ខុស​ច្បា​ប់​”។ បន្ទាប់​​ពី​កា​រ​​បុ​ក​នោះ ​លោក ​បូ​រ៉ា ដក​​យក​​​​សោ​​រថ​យន្ត​​​​របស់​ សុផល ​ប៉ុន្តែ​​​​​​​ អាជីវ​ករ​លក់​ត្រី​​រូបនេះ​បា​ន​ហៅ​​​អា​​ជីវ​​ករ​ផ្សេង​​​ទៀត​​នៅ​ក្រុង​សៀម​រាប​ ​ដែល​​បា​ន​មក​ដល់​​​ទី​​​កន្លែ​ង​ កើត​ហេតុ​ ​និ​ង​ចត​​រថ​យន្ត​​របស់​ខ្លួ​ន​​ពេញ​ផ្លូ​វ​។ លោក ម៉ៅ វិសុទ្ធ ​​អភិ​បាល​​​រង​ស្រុក​​​​បា​ន​មាន​ប្រ​សាសន៍​ថា​ នគរបាល​​​បា​ន​​សុំ​ឲ្យ​​អាជីវករ​​​ ទាំ​ង​នោះ​​បើក​ផ្លូ​វ​វិញ​ ពី​ព្រោះ​​​ពួ​ក​គេ​​​បិទ​ផ្លូ​វ​​ភ្ញៀវ​​​ទេស​ចរ​ទៅ​​កាន់​ក្រុ​ង​​សៀម​​រា​ប​។ លោក​ បា​ន​​បន្ថែមទៀត​​ថា ​​អាជីវ​ករ​​​បា​ន​បើកផ្លូ​វវិញ​...

រថយន្ត​​​ដឹក​​​ទំនិញ​​​១៣​​​គ្រឿង​​​​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៣​​​ ដើម្បីតវ៉ារឿង​​​​​​​​ប្រាក់​​​ផាក​​​ពិន័យ​​​

រថយន្ត​​​ដឹក​​​ទំនិញ​​​ចំនួន​​​១៣គ្រឿង​​​បាន​​​បិទ​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៣​​​ ​​​ក្នុង​​​ស្រុក​​​ឆ្លូង​​​ ខេត្ត​​​ក្រចេះ​​​ កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដើម្បីសម្ដែង​​​ការ​​​តវ៉ា​​​ចំពោះ​​​ការ​​​​​​បង្កើន​​​​​​ប្រាក់​​​ពិន័យ​​​ច្រើន​​​ហួស​​​​​​​​​ពី​​​សំណាក់​​​​​​កន្លែង​​​ថ្លឹង​​​ទម្ងន់​​​រថយន្ត​​​​​ផ្លូវ​​​ការ​​​នៅ​​​លើ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៧៣​​​នេះ​​​។ លោក ហុង សុខលី អធិ​​​ការ​​​នគរ​​បាល​​​ស្រុក​​​​​​​​​ឆ្លូង​​​បាន​​ឲ្យ​​​ដឹង​​​ថា ការ​​​បិទ​​​ផ្លូវ​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​​​​​​​ពេល​​​កន្លែង​​​ថ្លឹង​​​រថយន្ត​​​នេះ​​​​​​ឃាត់​​​រថយន្ត​​​ចំនួន​​​​​​បួន​​​គ្រឿង​​​ក្នុង​​​ចំណោម​​រថយន្ត​​​ដឹក​​​ដំឡូង​​​មី​​​ពីខេត្ត​​​ក្រចេះ​​​ទៅ​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​។ រថយន្ត​​​ដឹក​​​ទំនិញ​​​ទំា​​ង​​​នេះ​​​ត្រូ​​​វ​​​បាន​​​ពិនិត្យ​​​ឃើញ​​​ថា ដឹក​​​លើស​​​ទម្ងន់​​​កំណត់ ហើយ​​​ត្រូវ​​​កន្លែង​​​ថ្លឹ​​​ង​​​រថយន្ត​​​នេះ​​​ពិន័យ​​​ ប៉ុន្តែ​​​​​​​​​​​​លើស​​​​​​​​​​​​តម្លៃ​​​ធម្មតា​​​​​​​​​ ជាហេតុ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​បើក​​​បរ​​​ទូរស័ព្ទ​​​ទៅ​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដឹក​​​ទំនិញ​​​ផ្សេងៗ​​​ទៀត ឲ្យ​​​មក​​​​​​ចូល​​​រួ​​​ម​​​បិទ​​​ផ្លូវ​​​ជាមួយ​​​ខ្លួន​​​។ ការ​​​បិទផ្លូវ​​​រយៈពេល​​​ពីរ​​​ម៉ោង​​​នេះ​​​បាន​​​បញ្ចប់​​​ទៅវិញ​​​បន្ទាប់ពី​​​កន្លែង​​​ថ្លឹង​​​រថយន្ត​​​នេះ លើក​​​លែង​​​ការ​​​ផាក​​​ពិន័យ​​​ ដើម្បី​​​កុំ​​​ឲ្យ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​។ លោក អ៊ុយ ហឿន អនុ​​​ប្រធាន​​​ផ្នែក​​​​​​គ្រប់​​​គ្រង​​​បុគ្គលិក​​​នៅ​​​កន្លែង​​​ថ្លឹង​​​រថយន្ត​​​នេះ​​​បាន​​​និយាយ​​​ថា “រថយន្ត​​​ដឹក​​​ទំនិញ​​​ដែល​​​បានបិទ​​​ផ្លូវ​​​ជាតិ​​​ទាំង​​​នោះ ​​​ត្រូវ​​​បាន​​​លើក​​​លែង​​​ពីការ​​​បង់​​​ប្រាក់​​​ពិន័យ​​​ ព្រោះ​​​​​​ថ្ងៃ​​​អង្គារ ​​​​​​គឺ​​​ជា​​​ថ្ងៃ​​​សិទ្ធិ​​​មនុស្ស​​​...

គ្លីនិក​ព្យាបាល​ជំងឺ​មហារីក​​ដែល​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​នៅ​តែ​បើក​ដំណើរ​ការ​ព្យាបាល​អ្នក​ជំ​ងឺ​

កាលពីម្សិលមិញ​​មន្ទីរ​សុខាភិបាល​​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ខ្លួន​​អនុញ្ញាត​ឲ្យ​គ្លីនិក​​​មួយ​​​​ដែល​អះអាង​ថា ព្យាបាល​ជំងឺ​នានា​ដូច​ជា​ ជំងឺ​មហារីក និង​ជំងឺ​ទឹក​នោម​ផ្អែម ​តាម​រយៈ​ការ​ព្យាបាល​ដោយ​ការ​បំបាត់​ជាតិ​ពុល​នោះ​នៅ​បើក​ដំណើរ​ការ​ដដែល​ ថ្វី​បើ​មាន​ការ​អះអាង​កាលពីមុន​ថា គ្លីនិក​នេះ​បាន​បិទ​រួច​ហើយ​ក៏ដោយ​។ លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិ​បាល​រាជធានី​បាន​មាន​​ប្រសាសន៍​កាលពី​ម្សិល​មិញ​ថា វា​ជា​កំហុស​របស់​ក្រសួង​សុខាភិបាល​ដែល​​​គ្លីនិក​ Immanuel Bicom True Healing បាន​បើក​ដំណើរ​ការ​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ ដោយ​លោក​បាន​​ដក​ពាក្យ​សម្ដី​ដែល​លោក​បាន​​មាន​ប្រសាសន៍​​កាលពី​សប្ដាហ៍​មុន​ថា គ្លីនិក​នេះ​ត្រូវ​បាន​អាជ្ញាធរ​បិទ​រួច​ហើយ​។ លោក សុគន្ធ​ ​​មាន​ប្រសាសន៍​ថា “ហេតុ​​​ផល​ដែល​គ្លីនិក​នេះ​មិន​ទាន់​ទទួល​បាន​អាជ្ញា​ប័ណ្ណ​នោះ​ គឺដោយ​សារ​ក្រសួង​សុខាភិបាល​យឺត​យ៉ាវ​ពេក”។ លោក​​បាន​បន្ថែម​ថា គ្លីនិក​នេះ​កំពុង​ដំណើរ​​​​​ការ​ធ្វើ​អាជ្ញាប័ណ្ណ​ ប៉ុន្តែ​គ្លីនិក​នេះ​មិន​អាច​បង្ហាញ​ថា ខ្លួន​បាន​ជួល​បុគ្គលិក​ពេទ្យ ឬ​វេជ្ជ​បណ្ឌិត​ដែល​មាន​ការ​បណ្ដុះ​បណ្ដាល​ត្រឹម​ត្រូវ​ទេ។ លោកស្រី ហេលីណា គុណ​លឹម ​ម្ចាស់​គ្លីនិក​​​នេះ​បាន​និយាយ​ថា គ្លីនិក​ដែល​បាន​បើក​​​​​ដំណើរ​ការ​អស់​រយៈ​ពេល​ជិត​បី​ខែ​នេះ​​​​​​​បាន​ព្យាបាល​អ្នក​ជំងឺ​មួយ​ចំនួន ​រួម​ទាំង​អ្នក​ជំងឺ​មហារីកផង​ដែរ​។ លោក​ស្រី​ គុណ​លឹម អះ​អាង​ថា ជំងឺ​ទាំង​អស់​បង្ក​​ឡើង​ដោយ​​​​​ជាតិ​ពុល​នៅ​ក្នុង​ខ្យល់​ នៅ​ក្នុង​ទឹក​ និង​នៅ​ក្នុង​អាហារ​ ហើយ​អាច​ព្យាបាល​បាន​ដោយ​ប្រើ​ម៉ាស៊ីន​ដើម្បី​យក​ជាតិ​ពុល​ទាំង​នេះ​ចេញ។ លោក សុគន្ធ ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គ្លីនិក​នេះ​ជួល​វេជ្ជ​បណ្ឌិត​ គ្លីនិក​នេះ​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ ហើយនៅ​បើក​បាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ពួកគេ​ត្រូវ​មាន​វេជ្ជ​បណ្ឌិត​ត្រឹម​ត្រូវ​មុន​ពេល​ទទួល​បានអាជ្ញាប័ណ្ណ​”។ ទោះ​ជា​យ៉ាង​ណា លោក សាំង សារី ​ប្រធាន​​​នាយក​ដ្ឋាន​មន្ទីរ​ពេទ្យ​​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា គ្លីនិក​នេះ​មិន​គួរ​ចាប់​ផ្ដើម​ព្យាបាល​អ្នក​ជំងឺ​ទេ​ ព្រោះ​​​ត្រូវ​ទទួល​អាជ្ញាប័ណ្ណ​ជាមុន​សិន​។ លោក សារី បាន​មាន​ប្រសាសន៍​ថា “ទោះ​​​បីជា​ពួកគេ​កំពុ​ង​ដំណើរ​ការ​ធ្វើ​អាជ្ញា​ប័ណ្ណ​ក៏ដោយ​ ក៏ពួក​គេ​មិន​​អាច​បើ​ក​ធ្វើ​អាជីវកម្ម​ ឬ​​ព្យាបាល​ជំងឺ​បានដែរ​​នៅ​ពេល​នេះ​​”។ លោក​​មាន​ប្រសាសន៍​ថា គ្លីនិក​ Immanuel Bicom ដែល​ស្ថិត​នៅ​សង្កាត់​បឹង​កេង​កង​នេះ​ខ្វះ​បុគ្គលិក​សុខាភិបាលដែល​មាន​វិជ្ជា​ជីវៈ​​ និង​​មិន​មាន​ឧបករណ៍​ត្រឹម​ត្រូវ​ដើម្បីព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ស្ថាន​ភាព​ធ្ងន់​បានទេ។ លោក សារី បាន​​មាន​ប្រសាសន៍​ថា “ ការ​បើក​គ្លីនិក​ឥត​ច្បាប់​បែ​ប​នេះ​ដូច​ជា​សម្លាប់​មនុស្ស​អ៊ីចឹង”​។ ប្រសិន​បើ​មន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ មិន​បិទ​គ្លីនិក​នេះ​ទេ​ នាយក​​ដ្ឋាន​មន្ទីរ​ពេទ្យ​នៃ​ក្រសួង​សុខាភិបាល​នឹង​បិទ​​គ្លីនិក​នេះ​ដោយ​ផ្ទាល់៕ គឹមហឿន

ក្រសួង​​​សុខាភិបាល​​​នឹង​​​បិទ​​​គ្លីនិកឯកជន​​​​​​ដែល​​​អះអាង​​​ថា​​​អាច​​​ព្យាបាល​​​ជំងឺ​​​មហា​​​រីក​​​ និង​​​ទឹកនោម​​​ផ្អែម​​​

ក្រសួង​​​សុខាភិបាល​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញថា​​​ ខ្លួន​​​នឹង​​​បិទគ្លីនិក​​​ឯកជន​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​ដែលបាន​​​​​​អះអាងថា ​​​អាច​​​​​​​​​ព្យាបាល​​​ជំងឺ​​​មួយ​​​ចំនួន​​​ជា​​​ដូច​​​ជា​​​​​​មហារីក​​​ និង​​​ទឹកនោម​​​ផ្អែម​​​ឲ្យ​​​ជា​​​បាន​​​ដោយ​​​ប្រើ​​​ម៉ាស៊ីន​​​បន្សាប​​​ជាតិ​​​ពុល​​​។ លោក​​​ សុខ​​​  សុគន្ធ ដែល​​​ជា​​​​​​ប្រធាន​​​មន្ទីរ​សុខាភិបាល​​​រាជធានី​​​ភ្នំពេញ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​ គ្លីនិក ​​​Immanuel Bicom True Healing Center ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ មិន​​​មាន​​​អាជ្ញាប័ណ្ណ​​​ និង​​​មិន​​​​​​បាន​​​ជួល​​​បុគ្គលិកដែល​​​ធ្លាប់​​​ឆ្ល​​​ង​​​កាត់​​​​​​វគ្គ​​​បំពាក់​​បំប៉ន​​​ផ្នែក​​​វេជ្ជសាស្ត្រ​​​ឡើយ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ក្រសួង​​​បាន​​​សម្រេច​​​បិទ​​​គ្លីនិក​​​នេះ​​​បន្ទាប់​​​​​​​​​ពីវា​​​បើក​​​សាកល្បង​​​បាន​​​បីខែ​​​និងពីរ​​​ថ្ងៃ​​​​​មុន​​​ពេលវា​​​​​​បើក​​​សម្ពោធ​​​​​​ជា​​​ផ្លូវ​​​ការ។ លោក​​​ សុខ សុគន្ធ​​​ ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ “យើង​​​សម្រេច​​​បិទ​​​គ្លីនិក Immanuel  Bicom True Healing Center នៅ​​​ព្រឹក​​​នេះ​​​ ព្រោះ​​​គ្លីនិក​​នេះ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​ទេ​​​។​​​ប្រសិន​​​បើ​​​គេ​​​នៅតែ​​​បន្ត​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​ទៀត​​​នោះ​​​ យើង​​​នឹង​​​ចាប់​​​ផ្តើមផាកពិន័យហើយ​​​”។ លោក​​​ សុខ​​​...

​ព្រះសង្ឃ​មួយអង្គត្រូវ​​​​ឃាត​​​ករ​​​ធ្វើ​​​គុត​​​​​​​យ៉ាង​​​សាហាវ​​​នៅ​កំពង់​​ស្ពឺ

នគរបាល​​​​បាន​ឲ្យដឹងថា ​ព្រះសង្ឃ​មួយ​អង្គ​​​​​​​មាន​​​​​​ព្រះជន្ម​៦១​ព្រះវស្សា​ ត្រូវ​បាន​គេ​ធ្វើ​គុត​​​​យ៉ាង​​​​​​​សាហាវ​ ​នៅ​​កុដិរបស់​ព្រះ​អ​ង្គ ​ក្នុង​វត្ត​មួយ​​​​​​​​​​នៅ​​​ខេត្ត​កំពង់​ស្ពឺ កាលពីថ្ងៃអង្គារ​​​​ ដោយ​មាន​​​ស្នាម​​​​​​របួស​ជាច្រើន​ក​ន្លែ​ងនៅលើ​ព្រះ​​​កេស និង​ព្រះ​​​​​​​កាយ​ដោយ​សារតែ​ការ​ចា​ក់​នឹងកាំបិត​​​ ​​​​​​​ហើយ​បំពង់​ក​ព្រះអង្គ​ត្រូវបាន​ឃាតករ​អារ។ លោក គន់ គឿង នាយប៉ុស្តិ៍​​​នគរបាល​ឃុំ​ដំបូក​​​​​​រុង ក្នុង​ស្រុក​ភ្នំស្រួច ​បាន​ឲ្យដឹងថា ព្រះ​​​សង្ឃ​​​មួយអង្គ​ព្រះ​នាម ទឹម តេង ព្រះ​ជ​ន្ម​៦១​ព្រះ​​​វស្សា ត្រូវ​បានគេ​កាប់នឹង​​កាំ​បិត​រហូត​ដល់​សុគត នៅវេលា​ម៉ោង​ប្រ​ហែ​ល​៩​យប់​ ខណៈ​​​​​​​​​​ដែល​ព្រះអង្គកំពុង​សិ​ក្សា​​ធម៌វិន័យ​​​។ លោក​បានមា​នប្រសាសន៍ថា “ព្រះ​ស​ង្ឃ​រងគ្រោះ​បាន​​​រងការកាប់​នឹង​កាំបិត ​រហូត​ដ​ល់​​​សុគត​​​...

បញ្ហា​ពស់ចឹក​មិនត្រូវ​បាន​គេ​រាយការ​ណ៍ទេ​ក្នុង​ប្រទេសកម្ពុជា​ តែ​វាជាបញ្ហា​​​​បណ្តាល​ឲ្យ​ស្លាប់

នៅ​តាម​ស្រះទឹក​ និង​វាល​ស្រែ​នៅ​តាម​តំបន់​ជន​បទ​ក្នុង​ប្រទេស​កម្ពុជា​ការ ​ព្យា​យាម​ចាប់​សត្វ​កង្កែប​ ក៏​អាច​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។ ​​​មាន​​​សត្វ​ពស់​មាន​ពិស​រាប់​លាន​ក្បាល​​​រស់​​​នៅ​​​នៅ​តាម​ទន្លេ តំបន់​លិច​ទឹក និង​តំបន់​ទំនាប​​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​​​​សត្វ​​ពស់​១០​ប្រភេទ​អាច​មាន​គ្រោះ​ថ្នាក់​ ប្រសិន​បើ​យើង​​​​​រំខាន​ការ​ដេក​របស់​វា។ នគរ​បាល​មូល​ដ្ឋាន​បាន​និយាយ​ថា កាល​ពីសប្តាហ៍​មុន ក្មេង​ជំទង់​អាយុ​១៣​ឆ្នាំ​ម្នាក់​ មក​ពី​ស្រុក​បរិបូរណ៍​ខេត្ត​កំពង់​ឆ្នាំង បាន​ក្លាយ​ជា​ជន​រង​គ្រោះ​ទី​១៤ ដោយ​សារ​ពស់​ចឹក​នៅ​ឆ្នាំ​នេះ​ ប៉ុន្តែ តួលេខ​ពិត​នៅ​តែ​ពិបាក​ស្វែង​រក​ដដែល ពីព្រោះ​ជន​រង​គ្រោះ​ដោយ​សារ​ពស់​ចឹក​ភាគ​ច្រើន​មិន​បាន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឡើយ។ លោក​ ជុំ វៃ នាយ​ប៉ុស្តិ៍ឃំុ​អាបជាង បាន​មាន​ប្រសាសន៍​ថា “ក្មេង​ប្រុស​រូប​នេះ​ និង​មិត្ត​ភក្តិ​របស់​វា​បាន​ដើរ​ចាប់​កង្កែប​នៅ​ពេល​យប់​។ វា​មិន​បាន​ប្រុង​ប្រយ័ត្ន​ និង​បាន​ដើរ​ជាន់​សត្វ​ពស់​ ហើយ​បាន​​ដួល” បន្ទាប់​ពី​សត្វ​ពស់​វែក​មួយ​ក្បាល​បាន​ចឹក​វា។ ក្មេង​ជំទង់​រូប​នេះ​ ត្រូវ​បាន​ព្យា​បាល​ដោយ​​ប្រើ​ថ្នាំ​បន្សាប​​​​ពិស​ ដែល​មន្ទីរ​ពេទ្យ​ខេត្ត​​បាន​ផ្តល់​ឲ្យមន្ទីរ​ពេទ្យ​ស្រុក​ ហើយ​ក៏​បាន​រួច​ផុត​ពី​ការ​ស្លាប់​ដោយ​ពស់​ចឹក​នេះ។ លោក ជុំ វៃ មាន​ប្រសាសន៍​ថា អ្នក​នេសាទ​ ​ជារឿយៗ​ត្រូវ​ពស់​ចឹក ព្រម​ទាំង​កសិករ​​ដែល​ខ្វះ​មធ្យោ​បាយ​ក្នុង​ការ​ទិញ​ស្បែក​ជើង​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​​​ដើម្បី​​​ការ​ពារ​កំុ​ឲ្យ​ពស់​ដែល​​មាន​ចង្កូម​តូចៗ​​​​ខាំ​​​​។ មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​សៀម​រាប​បាន​ព្យា​បាល​ប្រជា​ជន​ជាង​១០​នាក់​ ដោយ​សារ​ពស់​ចឹក​ ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា ឆ្នាំេនះ ចំណែក​ឯ​មន្ទីរ​​​​ពេទ្យ​​​បង្អែក​ខេត្ត​ពោធិ៍​សាត់​វិញ​បាន​លើក​ឡើង​ថា មនុស្ស​១២​នាក់​បាន​ស្វែង​រក​ការ​ព្យា​បាល ដោយប្រើ​​​​ថ្នាំ​បន្សាប​​​​ពិស​​ដើម្បី​សង្គ្រោះ​ជីវិត​​ នៅ​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លង​មក​នេះ​។ នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ឯណោះ​វិញ លោកវេជ្ជ​បណ្ឌិត កែវ សុភ័ក្ត្រា ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត បាន​មាន​ប្រសា​សន៍​ថា...

បុរសម្នាក់​ចាប់​​​បោក​​​កូនស្រី​របស់​ខ្លួន​​​ផ្ទប់​​​នឹង​​​កណ្ដៀវ​​​ស្លាប់​​​​​​នៅ​​​​ពេល​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ

នគរ​បាល​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អាយុ​២៦​ឆ្នាំ​ម្នាក់​កំពុងតែ​​រត់​គេច​ខ្លួន​ បន្ទាប់ពី​សម្លាប់​កូន​ស្រី​អាយុ​២​ឆ្នាំ​របស់​ខ្លួន​យ៉ាង​សាហាវ​ ដោយ​​ចាប់​​វា​បោក​​ផ្ទប់​​​​​នឹង​កណ្តៀវ បន្ទាប់​ពី​មាន​ជម្លោះនៅ​​ក្នុង​គ្រួសារ​ជាមួយ​​ប្រពន្ធ​របស់​ខ្លួន​ក្នុង​ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ។ នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត​ប៉ុន្តែ ស្រដៀង​គ្នា​នេះពាក់ព័ន្ធ​ការ​សម្លាប់​​ក្មេង​ប្រុស​អាយុ​១ឆ្នាំ​ម្នាក់​កាល​ពី​យប់​ថ្ងៃច័ន្ទ លោក​ អ៊ិត សម្ផស្ស ចៅ​ក្រម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​មាន​ប្រសាសន៍​ថា ​ កាល​ពី​ម្សិលមិញ ជន​សង្ស័យ​ឈ្មោះ​ សួន សេង​ អាយុ​២៩​ឆ្នាំ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ ។ លោក​ សោម​ សុខា​ អធិការ​នគរ​បាល​​ស្រុក​​​ព្រៃ​នប់​បាន​មានប្រសាសន៍​ថា ចេង មេឃ ជា​​ជន​សង្ស័យ​សម្លាប់​ក្មេងស្រី​រូប​នេះ​បាន​មក​ដល់​ផ្ទះ​បន្ទាប់​ពី​បាន​ផឹក​ស៊ី​ជាមួយ​សាច់​ញាតិ​ខាងប្រពន្ធ​របស់​ខ្លួន​ ហើយ​មាន​ជម្លោះ​ទាស់​ទែង​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​នៅ​ម៉ោង​ប្រហែល​​៨​និង​៣០​នាទី​យប់​ថ្ងៃ​ច័ន្ទ​។ លោក​ សុខា ​​មាន​ប្រសាសន៍​ថា “អំឡុង​​ពេល​ឈ្លោះ​គ្នា​នោះ​ ជន​សង្ស័យ​រូប​នេះ​​បាន​ចាប់​ជើង​​ក្មេង​ស្រី​រូប​នេះ​បោក​ផ្ទប់​​​​នឹង​កណ្តេៀវ ដែល​សៀតជាប់​​ជញ្ជាំង​”។ លោក​ សុខា បាន​មានប្រសាសន៍​ថា ក្មេង​ស្រី​រូប​នេះ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ហើយ​លោក​បាន​បន្ថែម​ថា ចេង មេឃ...