Monday, January 20, 2020
Home Authors Posts by Simon Henderson

Simon Henderson

170 POSTS 0 COMMENTS
Associate editor

អ្នក​គាំ​ទ្របក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​បាតុកម្ម​នៅ​មុខ​សេតវិមាន​​ទាម​ទារ​ឲ្យ​លោក សម រង្ស៊ី​ វិល​មក​​កម្ពុជា

មូលនិធិ​សង្គ្រោះ​​ជាតិ​កម្ពុជា​(Cambodia National Rescue Foundation) ជា​អង្គការ​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក សម្រាប់​​ផ្តល់​​ថវិកា​ដល់​គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រ​ឆាំង​​នៅ​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ការ​តវ៉ា​មួយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ នៅ​មុខ​សេតវិមាន​ដើម្បី​អំពាវនាវ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា​ ដាក់​សម្ពាធ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​​កំពុង​កាន់​អំណាច​​ឲ្យ​ធានា​ថា​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​នេះ​ប្រព្រឹត្តទៅ​ដោយសេរី និង​យុត្តិធម៌​ និង​​អនុញ្ញាត​​ឲ្យ​មេដឹក​នាំ​​គណបក្ស​របស់​ខ្លួន​គឺ​លោក សម រង្ស៊ី​ វិល​ត្រឡប់​​មក​​កម្ពុជា​វិញ​ដោយ​​សុវត្ថិភាព​។ លោក ទូច វិបុល ស្ថាបនិក​មូលនិធិ សង្គ្រោះ​​ជាតិ​កម្ពុជា ថ្លែងថា​ ប្រជា​​ពលរដ្ឋ​​ចំនួន​​១.០០០​​នាក់​​រំពឹង​ថា​នឹង​ចូល​រួម​ក្នុង​ការ​តវ៉ា​នេះ​។ លោក វិបុល បន្ត​ថា “ យើង​ដាក់​ញត្តិ​ជូន​ប្រធានាធិបតី លោក​អូបាម៉ា​ដើម្បី​ឲ្យ​លោក​បញ្ជូន​សារ​ដ៏​ខ្លាំង​និង​ឥត​ងាក​រេ​ជូន​រដ្ឋាភិ​បាល​​កម្ពុជា​ឲ្យ​គោរព​ច្បាប់​និង​​រៀប​ចំ​ការ​បោះ​ឆ្នោត​ប្រកប​ដោយសេរី​និង​យុត្តិធម៌​។​ជា​ពិសេស​យើង​ស្នើ​ឲ្យលោក  ​សម ​រង្ស៊ី វិល​​មក​​កម្ពុជា​វិញ​ប្រកប​ដោយ​​​សុវត្ថិភាព”។ លោក សម រង្ស៊ី​ ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា  លោកអាច​នឹង​វិល​ត្រឡប់​មក​កម្ពុជា​​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ទោះបី​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១១​ឆ្នាំ​ក៏​ដោយ ដែល​ការ​ចោទ​ប្រកាន់​នេះ ​គេ​ដឹង​ជា​ទូទៅ​ថា​ជា​រឿង​នយោបាយ។ កាល​ពី​ម្សិលមិញ​ លោកស្រី​​​ មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ការ​តវ៉ា​នៅមុខ​សេតវិមាន គឺ​គាប់​ជួន​នឹង​ការ​សម្រេច​ចិត្ត​របស់​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។លោកស្រី​បន្ត​ថា “ យើង​ជឿជាក់​​ថា​ការ​តវ៉ា​នេះ នឹង​ធ្វើ​ឲ្យ​លោក សម​ រង្ស៊ី​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ដោយ​សន្តិភាព​និង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌”។ លោក សម រង្ស៊ី បាន​ថ្លែង​តាម​រយៈអុី​ម៉េល​កាលពី​ម្សិល​មិញ​ថា​ លោកនឹង​ប្រកាស​​ថ្ងៃ​វិល​ត្រឡប់​របស់​លោក​​ឆាប់ៗ​​​នេះ ៕  ប្រែ​សម្រួល​ដោយ ឃិន ណៃ​

អាជ្ញាធរ​​​មូលដ្ឋានចាប់​​​ផ្ដើម​​​បូម​​​ទឹក​​​ចេញ​​​ពី​​​​​​ភូមិខ្វា​​​ដែល​​លិចទឹក​​​​នៅ​​​​​​​​​ខណ្ឌ​​​ដង្កោក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ

អ្នក​​​ភូមិ និង​​​មន្ត្រីបាន​​​ឲ្យ​​​ដឹង​​​​​​​​​ថា កាល​​​ពី​​​ម្សិល​​​​មិញ​ អាជ្ញាធរ​​​មូល​​​ដ្ឋានបាន​​​ចាប់​​​ផ្ដើម​​​បូម​​​ទឹក​លិច​​​ចេញ​​​ពី​​​​បឹង​មួយ ដែល​​​មាន​​​ទឹកល្ហល្ហាច ​ធ្វើ​​ឲ្យ​លិច​​​ផ្ទះ​​​ជា​​​ច្រើន​​​ខ្នង​​​នៅ​​​ភូមិខ្វា​​​ក្នុង​​​ខណ្ឌ​​​ដង្កោ ​និង​​​បាន​​​បង្ខំ​​​អ្នក​​​ស្រុក​​​ជា​​​ច្រើនគ្រួសារ​ឲ្យស្វែង​​​​រក​​​កន្លែង​​​ស្នាក់​​​នៅ​​​ជា​​​បណ្ដោះ​​​អាសន្ន​នៅ​​​លើ​​​​ដី​​​ទួល​​​​កាល​​​ពី​​​ខែ​​​មុន ។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ប្រជាពលរដ្ឋ​​ជាង​​​១២០​គ្រួសារ​​​​បាន​​​ផ្ញើលិខិត​​​មួយ​​​ទៅ​​​លោក នុត ពុធ​​​ដារ៉ា អភិបាល​​​ខណ្ឌដង្កោដោយ​​​ស្នើសុំ​​​ម៉ាស៊ីន​​​​​​បូម​​​ទឹក​​​មួយ​​​ជាបន្ទាន់​​​មុន​​​ពេល​​​​​​ទឹក​​​ឡើង​​​បំផ្លាញ​​​​​​ផ្ទះ​​​ជា​​​ច្រើន​​​ខ្នង​​​ថែម​​​ទៀត​​​នៅ​​​ក្នុង​​​តំបន់​​​នេះ។ អ្នកស្រី ជា ថាវី អាយុ​​​៣១​​​ឆ្នាំ ជា​​​តំណាង​​​អ្នក​​​ភូមិបាន​​​និយាយ​​​ថា“ អ្នក​​​ភូមិ​​​មាន​​​ចិត្ត​​​រីករាយ​​​​​​យ៉ាង​​​ខ្លាំង ពេល​​​អាជ្ញាធរ​​​មក​​​ជួយ​​​ពួក​​​​​​យើង” ។​​​​អ្នកស្រី បាន​​​និយាយ​​​បន្ថែម​​​ថា មន្ត្រី​​​​​​ប្រហែល​​​១០​​​រូប ដែលរួម​​​មាន​​​លោក នុត ពុធ​​​ ដារ៉ា និង ​​​លោកស្រី សៀង សារឿន ចៅសង្កាត់រង បាន​​​​​​យក​​​ម៉ាស៊ី​​​​​​​​​ន​​​បូមទឹក​​​នេះ​មក​​​​ជួយ​​​អ្នក​​​ស្រុក​​​​​​​ដើម្បី​​​​បូម​​​ទឹក​​​ចេញ ។ នៅ​​​ក្នុង​​​លិខិត​​​ស្នើ​​​សុំជំនួយរបស់​​​ពួក​​​គាត់ ​​​អ្នក​​​​​​ភូមិ​​​បាន​​​ពន្យល់​​​​​​អំពី​​​ការ​​​បង្ហូរ​​​ទឹក​​​ចេញ​​​ពី​​​ភូមិ​​​​​​ចំនួន​​​ប្រាំ ដែល​​​នៅ​​​ជុំ​​​វិញ​​​​បឹង​​នេះ​​​ ​រួម​ទាំង​ទឹក​​ដែល​ហូរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ផលិត​​​កែវ ​និង​​​សាកល​​​​​​វិទ្យាល័យ​​​ភូមិន្ទ​​​កសិកម្ម ដែល​​​នៅ​​​ក្បែរ​​​​​​​នោះ ​ចូល​​​​​ក្នុង​បឹង​​​នេះ​​​ជា​​​ច្រើន​​​ឆ្នាំ​​​ម​​​ក​​​​​​ហើយ​​​នោះ ។ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ អ្នក​​​ភូមិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ម្ចាស់​បឹង​​​​​​​នេះ បាន​​​បូម​ខ្សាច់​ចេញ​ពី​បឹង​​​​នេះ ​​​​​​​​​យក​​ទៅ​​លក់​ ហើយ​​​អ្នក​​​ភូមិ​​​​​​​​​​​​មាន​​​ជំនឿ​​​ថា ម្ចាស់​​​​បឹង​​​​នេះ​មាន​បំណង​ធ្វើ​ឲ្យ​ផ្ទះ​​​របស់​​​ពួក​​​គាត់​លិច​ទឹក​ ​​​តាម​​​រយៈ​​​ការ​​​​​​បូម​​​ទឹក​​​បញ្ចូល​​​ទៅ​​​ក្នុង​​​​បឹង​នេះ គឺ​​​ជា​​​ផ្នែក​​​មួយ នៃ​​​ការ​​​ប៉ុនប៉ង​​​​​​បង្ខំ​​​ពួក​​​គាត់​​​ឲ្យ​​​លក់​​​ដី​​​ទៅ​​​ឲ្យ​​​គាត់។ លោក យឹម សារ៉ាន អធិការ​​​នគរបាល​​​ខណ្ឌ​​​​​​​​​​​​មាន​​​ប្រសាស​​​ន៍​​​ថា លោកមិន​​​បាន​​​គិត​​​ថា ​​​ម្ចាស់​បឹង​នេះ​​​មាន​​​ចេតនា​​​បង្ក​​​ឲ្យ​​​មាន​ការ​​​​លិច​​​​នេះ​ទេ ។ លោកស្រី សៀង ​​​សារឿន បាន​​មាន​ប្រសា​​​សន៍​​ថា “ កិច្ចការ​​​សំខាន់​​​នេះ​​​គឺថា អាជ្ញាធរ​​​និង​​​អ្នក​​​ភូមិ កំពុង​​​ធ្វើ​​​ការ​​​ងារ​​​យ៉ាង​​​ខ្លាំង​​​ក្លា ដើម្បី​​​បូម​​​​​​ទឹក​​​ចេញ​​​ពី​​​ភូមិ​​​នេះ”។ អ្នកស្រី ជា ថាវី បាន​​​និយាយ​​​​​​ថា អ្នក​​​ភូមិ ​​​នឹង​​​សម្ដែង​​​ការ​​​​​​ដឹង​​​គុណ​​​របស់​​​ពួក​​​គាត់​​​ចំពោះ​​​អាជ្ញាធរ​​​ខណ្ឌ ដែល​​​ជា​​​មន្ត្រី​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ចំពោះ​​​ការ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទឹក​លិច​​​នេះ។ អ្នកស្រី ជា ថាវី បាន​​​និយាយ​​​ថា “ មន្ត្រី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មក​​​ជួយ​​​យើង​​​​ឲ្យ​រួច​ផុត​ពី​ការ​លិច​​​​​​នេះ ដូច្នេះ...

អ្នកភូមិ​​​នៅ​​​ខណ្ឌ​​​ដង្កោ ជម្លៀស​​​គ្រួសារ​​​ទៅ​​​កាន់​​​ដី​​​ទួល ដោយសារ​​​ទឹក​​​ជន់លិច​​​ផ្ទះរបស់​​​ពួក​​​គាត់

អ្នកភូមិ​​​បានឲ្យដឹងថា ប្រជាពលរដ្ឋ​​​ជាង​​​១២០គ្រួសារ ​​​នៅ​​​ខណ្ឌដង្កោ​​​ ក្នុងរាជធានី​​​ភ្នំពេញ​​​ បានផ្ញើ​​​លិខិត​​​មួយច្បាប់​​​ជូន​​​លោក ​អភិបាល​​​ខណ្ឌនេះ​​​កាល​​​ពីថ្ងៃច័ន្ទ​​​​​​ដោយ​​​ស្នើ​សុំ​​​ជំនួយ​​​ពីលោក​​​ ក្នុងការដោះស្រាយ​​​បញ្ហា​ទឹកជំនន់​​​ ដោយ​សារ​​ផ្ទះរបស់​​​ពួកគាត់​​​មួយ​​​ចំនួ​​​ន​​​បាន​​បាក់រលំ​​​ ​​និង​​​បាន​​​បង្ខំឲ្យ​គ្រួសារ​ជាច្រើន​​​​ស្វែងរក​​​កន្លែង​​​ស្នាក់​​​នៅ​​​ជា​​​បណ្តោះ​​​អាសន្ន​​​នៅ​​កន្លែង​​​ផ្សេង​​​។ បឹង​មួយ ​ដែលគេ​ធ្លាប់​​​ដាំត្រកួន នៅ​​​ពេល​​​​នេះមានផ្ទៃ​​​ទឹក​​​ទំហំ​​​១០​​​ហិកតា ដែល​​​អ្នក​ភូមិ​និយាយ​​​ថាត្រូវ​​​បាន​​​​ធ្វើ​ឲ្យ​ជន់​លិច​​​​ដោយ​ចេតនា​ពី​​​​មន្ត្រីរដ្ឋាភិបាល​​​ម្នាក់​​​ ដែល​​​បាន​​កាន់​កាប់​​​​ដី​​នេះ​​​​។ អ្នកស្រី ជា ថាវី​​​ អាយុ​​​៣១ឆ្នាំ​​​​​​ជា​​​តំណាង​​​ម្នាក់​​​មក​​​ពីភូមិខ្វា ដែល​​​ប្រជាពល​​​រដ្ឋ​​​​​​ចំនួន​​​២២០គ្រួសារ​​​បាន​​​ផ្ញើលិខិត​​​​ជូន​​​លោក ​អភិ​បាល​​​​ខណ្ឌ​​​ បាននិយាយថា “ ពួកយើង​ជាច្រើន​នាក់​​​​​បាន​​​​ជម្លៀស​​​ខ្លួន​​​ទៅកាន់​​​ទីទួល​​​រីឯអ្នក​​​ផ្សេង​ទៀត​​​បាន​​​ជួល​​​ផ្ទះ​​​ស្នាក់​នៅ​​​បណ្តោះ​​​អាសន្ន។ ​យើងបាន​​​ស្នើ​​​សុំ​​​ឲ្យ​អាជ្ញាធរខណ្ឌ​​​​​​ជួយ​​​ធ្វើ​​​អន្តរាគម​​​ន៍ជា​​​បន្ទាន់​​​”។ យោង​​​តាម​​​អ្នកភូមិ​​​បាន​​ឲ្យ​ដឹងថា ក្រុម​​​ហ៊ុន​​​​មួយ ជាកម្មសិទ្ធិរបស់​​​មន្ត្រី​​​​​​មួយ​​​រូប បាន​​​បូម​​​ខ្សាច់​លក់​ចេញ​​​ពី​​​​បឹង​នេះ​​​ ដោយ​ធ្វើ​ឲ្យ​បឹង​​​​ទំហំ១០​​​ហិកតា​នេះ​នៅ​ទំនេរ​។ ​​​អ្នក​​​ស្រី ជា ថាវី​​​ ដែលជា​​​គ្រូបង្រៀនម្នាក់​​​នៅសាលា​​​ក្នុង​​​មូលដ្ឋាន​នេះ​​​ជា​​​កន្លែងដែល​​​សាលារៀនបាន​​​បិទទ្វា​​​រ ខណៈ​​​ពេលថ្នាក់រៀន ក៏​​​ដូចជា​​​​ផ្ទះ​​​របស់​​​អ្នកស្រី​ផ្ទាល់ដែរ​​​ បានលិច​ទឹក​នោះ បាន​​​និយាយថា មន្ត្រី​​​នេះ “ បាន​​​សុំ​ទិញ​​​ដី​​​របស់​​​ពួក​​​យើង ប៉ុន្តែចាប់​​​តាំង​​​ពី​​​ភូមិនេះ​​បាន​​​លិចទឹក​​​មក ​​​បុគ្គលិក​​​​របស់គាត់​​​បាន​​​ជំរុញ​យើង​​​ឲ្យ​​​លក់ដី”។ ​​​​​​​​​ លោក ហាក់ ជុំរ៉េត​​​ អាយុ ៣៣​​​ឆ្នាំ ជា​​អ្នក​​​ភូមិ​​​ម្នាក់​​​ទៀត ដែល​​​ផ្ទះ​​​របស់​​​គាត់ បាន​​​លិច​ទឹក​ដែរ​​​​នោះ បាន​​​និយាយថា កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​​​​ តំណាង​​​ពីរនាក់​​​របស់​​​ក្រុម​​​ហ៊ុន ដែល​​​បាន​​​បូម​​​​ខ្សាច់​​នេះ​​បាន​​​មក​​​ផ្ទះគាត់​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូលគាត់ឲ្យលក់ដី​​​របស់​​​គាត់។ លោក​​​ ហាក់ ជុំរ៉េត​​​ បាន​​​និយាយ​ថា “ ពួកគេ​​​បាន​​​សួរខ្ញុំ​​​ថាតើ​​​ខ្ញុំចង់បាន​​​ប្រាក់​​​ប៉ុន្មាន​​​ ប៉ុន្តែ​​​ខ្ញុំ​និយាយថា ខ្ញុំមិនអាចលក់ដី​​​បាន​​​ទេ ​​​ដោយ​សារ​​​​ខ្ញុំត្រូវការ​​​ពិភាក្សា​​​ជាមួយ​​​នឹងគ្រួសារខ្ញុំ​​​ និង​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀត​​​។ប៉ុន្តែ​​​តម្លៃ​​​ដែលគេ​​​ឲ្យ​​​នោះគឺថោក​​​ពេក​​​ដែលខ្ញុំមិនអាច​​​ទិញ​​​អ្វី​​​បាន​​​ច្រើន​​​ជា​​​មួយនឹង​​​ប្រាក់​​​នេះទេ”។ លោក សៀ​​​ ភារម្យ នាយក​​​អង្គការ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​​​ក្នុង​​​ស្រុក បាន​​​មាន​​​ប្រសាសន៍​​​ថា ​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ស្នើ​​​សុំ​ឲ្យ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​​​ជួយ​​​រក​​​ដំណោះ​​​ស្រាយ​​​  ប៉ុន្តែ គ្រួសារ​​​មួយ​​​ចំនួន​​​នៅ​​​ពេល​​​នេះ បានទទួល​​​យក​​​ប្រាក់​​​សំណង​​​​​​តិច​​​តួច ពី​​​ព្រោះ​​​ទឹក​​​​លិច​នោះ បានធ្វើ​​​ឲ្យ​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ខូច​​​​ខាត។ លោកក​​​៏​​​បាន​​​អះអាង​​​ផង​​​ដែរ​​​ថា ​​​មន្ត្រីនៅ​​​ពីក្រោយ​​​គម្រោង​​​នេះ ​​​ដែល​​​បង្ក​​​ឲ្យ​​​ទឹក​​​ជន់​​​លិច​​​តំបន់​​​នេះ​​​ក្នុង​​​គោលបំណង​​​​​​​​យក​​​​​​ដី​​​នេះ​​​ធ្វើ​​​ជា​​​របស់​​​ខ្លួន។ លោកបាន​​​​​​មាន​​​ប្រសាសន៍​​​​បន្ថែម​ថា “ គេ​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​គាត់​​​ឲ្យ​​​លក់​​​ដី​​​  ដូច្នេះគេ​បាន​​​បង្ខំ​​​​ពួកគាត់​​​តាម​​​រយៈ​​​ការ​​​បូម​​​ទឹក​​​​ពន្លិច​​​​ដី​​​​នេះ”។ លោក នុត ពុធដារ៉ា អភិបាលខណ្ឌ​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ ពេល​​​សាក​​​សួរ​​​អំពី​​​ទឹក​​​​លិច​​​តំបន់​​​នេះ។ ខណៈពេល​​​អ្នក​​​ភូមិ បាន​​​ធ្វើ​​​ការ​​​តវ៉ា ​កាល​ពី​​​ម្សិល​​​មិញ ដើម្បីបង្ហាញ​​​អ្នក​​​យក​​​ព័ត៌មាន​​​អំពី​​​ការ​​​លិច​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​ពួក​​​គាត់​​​នោះ ​លោក​ស្រី សៀង សារឿន ចៅសង្កាត់​​​រង​​​ទំនង​​​​​​​​ជា ធ្វើ​​​ការ​​​ដោះ​​​​​​ស្រាយ​​​​​​នៅ​​​​​​​​​​​​ក្នុង​​​ការ​​​ធ្វើ​​​យុទ្ធ​​​នា​ការ​​ឃោសនា​បោះ​​​ឆ្នោត​​​របស់​គណ​បក្ស​ប្រជា​ជន​​​កម្ពុជា និង​​​ព្យា​យាម​​​បន្ធូរកំហឹង​​​របស់​​​ប្រជាពលរដ្ឋ។ លោកស្រី សៀង សារឿន បាន​​​មាន​​​ប្រសា​សន៍​​​ថា “ យើង​កំពុង​​​​ដោះ​ស្រាយ​​​​បញ្ហា​​​នេះ​​​ដើម្បី​​​ជួយ​​​អ្នក​​​ភូមិ​​​ទាំ​ងនេះ។ លោក​​​អភិបាល​​​ខណ្ឌដង្កោ​ នឹង​​​ទទួល​​​​​​បាន​​​ម៉ាសុីន​​​បូម​​​ទឹក​​​មួយ​​​ពី​រដ្ឋាភិបាល​”៕   ប្រែសម្រួលដោ​យ ស៊ុំ សុខភុំ

អង្គការ JICA ជប៉ុន​​បង្កើត​ផែន​ការ​មេ​សម្រាប់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​

ទីភ្នាក់ងារ​​ជប៉ុន​​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​​អន្តរជាតិ (JICA) បាន​ជួប​ជាមួយ​នឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​មុន ដើម្បី​ធ្វើ​បទ​បង្ហាញ​​​ពី​ដំណាក់​​ដំបូង​នៃ​ “ ​​​ផែន​ការ​មេ” សម្រាប់​​សាង​សង់​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារ​ណៈ​​ដែល​ចាំបាច់​បំផុត​សម្រាប់​​រាជ​ធានី។ លោក ម៉ាសាតុ កុតុ (Masato Koto) ប្រធាន​​បេសកកម្ម​របស់​ក្រុម​រៀបចំ​ផែន​ការ​ដឹក​ជញ្ជូន​​ប្រចាំ​អង្គការ​ JICA ក្នុង​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​ជាមួយ​នឹង​លោក បា៉ សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ដើម្បី​ធ្វើ​បទ​បង្ហាញ​​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ជំហាន​ដំបូង​ដែល​បានធ្វើ​ឡើង​កាលពី​ឆ្នាំ​មុន​ស្ដី​អំពី​បណ្ដាញ​ដឹក​ជញ្ជូន​ថ្មី​មួយ។ លោក ម៉ាសាតុ កុតុ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “ យើង​មិន​ត្រឹម​តែ​ស្នើ​ឲ្យ​​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​សាធារណៈ​នោះទេ ប៉ុន្តែ​​យើង​ក៏​​បាន​ស្នើ​ ឲ្យ​មាន​ការ​គ្រប់គ្រង​ផ្លូវ​​ថ្នល់​ ន​ិង​ចរាចរណ៍​ រួម​ទាំង​ការ​គ្រប់​គ្រង​​​តម្រូវ​ការ​ចរាចរណ៍​ និង​រំហូរ​ផលិត​ផល​​ផង​ដែរ​”។ យោង​តាម​លោក ម៉ាសាតុ...

អង្គ​កា​រ​សុ​វត្ថិ​ភាព​ផ្លូ​វ​គោក​អំពាវ​នា​វ​​ឲ្យ​​រដ្ឋា​ភិ​បាលចាត់​វិធានការ​ ដើម្បី​​​កា​ត់​បន្ថយ​​ចំ​នួន​​អ្នក​ស្លាប់

​អង្គ​ការ​សុវត្ថិភាព​​ផ្លូ​វ​​គោក​ ​ដែល​បា​​រម្ភ​​អំ​ពី​​​​កំ​ណើន​​អ្នក​ស្លាប់​កាន់​តែ​កើន​ឡើង​​​​ដោ​យ​សារ​​​គ្រោះ​​ថ្នាក់​​ចរាចរណ៍​ ​​បា​ន​អំ​​ពាវ​នា​​វ​ឲ្យ​​រដ្ឋាភិ​បាល​​​ចាត់​វិ​ធា​ន​កា​រ​​​ជា​បន្ទាន់​ដើម្បី​កែ​ប្រែ​និន្នា​ការ​នេះ​​តាម​រយៈ​ការ​​បង្កើត​ច្បាប់​ដើម្បី​​​​ជួ​យ​​ធ្វើ​ឲ្យ​​​​សុ​ត្ថិ​ភាព​​ផ្លូវ​​គោក​ប្រ​សើរ​​ឡើង​។​ កា​ល​​ពី​ថ្ងៃ​​សុក្រ​​សប្តាហ៍មុន វិស័យ​ឯក​ជ​ន​ អង្គ​ការ​​សង្គម​​ស៊ី​​​វិល​ ​​និ​ង​អ​ង្គកា​រ​​​អន្តរ​​ជាតិ​ជាង​១០០ ​បា​ន​​ចេញ​​សេចក្តី​ប្រកា​ស​មួ​យ​ឲ្យ​​​​រដ្ឋា​ភិ​បាល​​បង្កើន​កា​រ​​ខិត​​ខំ​​ប្រឹង​​ប្រែង​​ដើម្បី​ដោះស្រាយ​​​​​​​“ ស្ថាន​​ភាព​​​​ប្រកប​ដោយ​គ្រោះ​​ថ្នាក់​នេះ​​​​​” ​​ ដោយ​​​ជំរុញ​ឲ្យ​មាន​ច្បាប់​ ​តម្រូវ​​ឲ្យ​អ្នក​​ធ្វើ​​ដំ​ណើរ​​តា​ម​​​ម៉ូតូទាំង​អស់​​ពាក់​មួក​សុ​វត្ថិ​ភាព​។ ​​លោក គឹម បញ្ញា ​​ប្រធា​ន​មូ​ល​និ​ធិ​​​ទប់​ស្កាត់​​កា​រ​​រ​ង​​របួស​​​នៅ​អា​ស៊ី ប្រចាំ​ប្រទេ​ស​​នេះ ​​បា​ន​​លើក​ឡើង​ថា “ មួក​កា​រ​​​ពា​​រ​​សុវត្ថិភាព​ អា​ច​កាត់​​បន្ថយ​​​មិន​​ឲ្យ​​របួ​ស​ធ្ងន់​​​​បាន​​​៦៩​ភាគ​​រយ​ និង​កា​រ​​ស្លាប់​​​បាន​​​​៤២​ភាគ​​រយ​ក្នុ​ង​គ្រោ​ះ​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​​អ្នក​ធ្វើ​ដំ​ណើរ​​មិន​ដល់​​១០​​ភា​គ​​រយ​ផង​​​​​ពាក់​​មួក​សុវត្ថិភាព​​”។ ​មនុស្ស​​​ជិ​ត​៧០០​នាក់​​​បា​ន​​ស្លាប់​​ក្នុ​ង​​រយៈ​ពេល​ប្រាំ​ខែ​ដំ​បូ​ង​​នៃ​ឆ្នាំ​នេះ​​នៅ​តាម​​ផ្លូ​វ​ក្នុ​ង​ប្រទេ​ស​នេះ​ ​ខណៈ​ដែល​​​ការ​ស្លាប់​តាម​​ផ្លូវ​ប្រចាំ​ឆ្នាំ​មា​ន​​ជា​ម​ធ្យម​​​ជិ​ត​​២.០០០​នាក់​ ដោ​យ​​​​​​មា​ន​មនុស្ស​​ចំ​នួន​​​១៥.០០​០​នាក់​​​ទៀត​​រង​​របួស។​​អ្នក​​ជិះ​ម៉ូ​តូ ​​អ្នក​ជិះ​កង់​​និ​ង​អ្នក​​ថ្មើ​​ជើង ​សុទ្ធ​​តែ​​ងា​យ​​​​រង​គ្រោះ​​​បំ​ផុត​​​​​ដោ​យ​សារ​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​​ដោ​យ​​​មា​ន​មនុស្ស​​ជាង​​៨០​​​ភាគ​​រយ​រង​គ្រោះ​​​ដល់​ស្លាប់​។ លោក​បាន​និយាយ​ថា “ ​​ការ​ពិត​​គឺ​ថា​ការ​ស្លាប់​អាច​ទប់​ស្កាត់​បាន”។​ ​ផល​ប្រយោជន៍​មួយ​​​​ក្នុ​ង​​ការ​កាត់​បន្ថយ​​គ្រោះ​ថ្នាក់​តាម​ផ្លូវ​គោក​​គឺ​ដើម្បី​កុំ​ឲ្យ​​រដ្ឋា​ភិបាល​​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​បញ្ហា​នេះ​​​សម្រាប់​​ការ​ព្យាបាល​​ជន​រងគ្រោះ​និង​ការ​បាត់​បង់​ធន​ធាន​មនុស្ស។​​​ យោង​តា​ម​​កា​រ​​សិក្សា​​​មួ​យ​​នា​ពេល​ថ្មីៗ​នេះ ​​​ដោ​យ​​​អ​ង​្គ​កា​រ​​​ជន​ពិការ​អន្តរជាតិ  និង​សា​កល​​វិទ្យា​ល័​យ Hasselt ​នៅ​ក្នុង​​ប្រទេ​ស​បែល​ហ្ស៊ិក ​​បា​ន​ឲ្យ​ដឹង​ថា​ កម្ពុជាសន្សំ​​​ប្រាក់​​បាន​១.២៣០​លា​ន​​ដុល្លារ​ ​ប្រសិ​នបើ​​រដ្ឋា​ភ​ិ​បាល​សម្រេច​បាន​​គោល​​ដៅ​​របស់​ខ្លួន​ក្នុង​កា​រ​​​កាត់​បន្ថយ​​ការ​​ស្លា​ប់់​​​ដោ​យ​សារ​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ឲ្យ​​បាន​​​​៥០​ភាគ​រយ​​​ត្រឹម​ឆ្នាំ​​២០២០។ លោក អៀ ​ចរិ​យា...

សភា​ពាណិជ្ជកម្ម​អឺរ៉ុប​​បើ​ក​សមាជ​បោះឆ្នោត​ជ្រើស​តាំ​ង​សមាជិក​​ក្រុម​ប្រឹក្សាភិបាល​រប​ស់​ខ្លួន

​កាលពីម្សិល​មិញ ​សភា​ពាណិជ្ជកម្ម​អឺរ៉​ុ​ប (Euro​pean​ Chamb​er of ​Comm​erce​) ហៅ​កាត់​ថា ​Euro​Cham ​បានបើ​កសាមាជ​ប្រចាំ​ឆ្នាំលើក​ដំបូងរ​បស់ខ្លួន​ ​នៅ​សណ្ឋាគា​រ​ សូហ្វីតែល ​(Sofitel Hotel​) ​ក្នុងរាជធានី​ភ្នំ​ពេញ។ ​នៅ​ក្នុង​សាមាជ​នេះ មានការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​ក្រុម​ប្រឹក្សាភិបាល​​​ ​ហើ​យ​សភា​ពាណិ​ជ្ជកម្ម​បារាំង និង​អាល្លឺម៉ង់ ​បាន​ប​ញ្ចូល​ខ្លួន​ទៅ​ ក្នុង​សភា​ពាណិជ្ជកម្មអឺរ៉ុប​ផ​ង ដើម្បី​បន្ត​បង្កើន​ផល​ប្រយោជន៍​របស់​ក្រុ​ម​ហ៊ុនអឺរ៉ុបនៅ​ប្រទេស​កម្ពុជា​។ ​សភា​ពាណិជ្ជកម្មអឺរ៉ុប​នៅកម្ពុជា ​ត្រូ​វ​បាន​ស​ម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ កាលពីខែ​មិថុនា​ឆ្នាំ​២០១១​ ​ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថា​ប័ន​ស្ថាបនិក​បី​គឺ ក្រុម​ហ៊ុន Cham​bre de Comm​erce Fr​anco-Cam​bodgi​ene ​សមាគ​​ម​អាជីវកម្ម​អង់គ្លេស​​នៅកម្ពុជា (British Bu sin​ess A​ssociat​ion i​n...

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​​​ជាង​​​១០០​​​នាក់​​​នៅ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ហ្វឹកហាត់​​​សម្រក​​ក្បាល​ពោះ​ធំ

​កាល​ពី​ម្សិល​មិញ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង១០០​នាក់​មក​ពី​អង្គភាព​មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ទទួល​​បញ្ជា​ឲ្យ​ដោះ​អាវ​របស់​ខ្លួន​ និងដើរ​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែល​បាន​ជួប​ជុំ​គ្នា​ ដើម្បី​បង្ហាញ​ថា ការ​ដុះ​ក្បាល​ពោះ​ធំ​កំពុង​តែ​ធ្វើ​ឲ្យ​​​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រឈម​​នឹង​បញ្ហា​។ ​នៅ​ក្នុង​ភាព​យន្ដ​ ទា​ហាន​​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​អ្នក​​ការ​ពារ​​ដ៏​​​សំខាន់​របស់​ជាតិ​។ ប៉ុន្ដែ​ការ​ដោះ​សម្លៀក​បំពាក់​របស់​កង​រាជ​អាវុធ​ហត្ថ​កាល​ពី​ម្សិល​មិញ បាន​បង្ហាញ​យ៉ា​ង​ច្បាស់​នូ​វ​មូល​ហេតុ​ដែល​មន្ត្រី​​ប្រដាប់​អាវុធ​មួយ​ចំនួន​ត្រូវ​បាន​បញ្ជា​ឲ្យ​​​បរិភោគ​អាហារ និង​ការធ្វើ​​​លំហាត់​ប្រាណ​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​​​​​​​​​​​​ដើម្បី​ប្រឆាំង​នឹង​ការ​ដុះ​ក្បាល​ពោះ​ធំ ដែល​កំពុង​តែ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​​សោភ័ណភាព​ និង​ ប្រសិទ្ធ​ភាព​របស់​យោធា​។ លោក រ័ត្ន ស៊្រាង មេបញ្ជាការ​កង​រាជ​អាវុធ​​​​ហត្ថ​ខេត្ត​បន្ទាយ​​មាន​ជ័យ​បាន​មាន​ប្រសា​​​សន៍​ថា “ មន្ត្រី​របស់​យើង​មិន​អាច​អនុញ្ញាតឲ្យ​មាន​ក្បាល​ពោះ​ធំ​ទេ ព្រោះ​វា​ប៉ះ​ពាល់​ដល់​សោភ័ណរបស់​កង​កម្លាំង​​ប្រដាប់​អាវុធ និង​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​សុខ​ភាព​ ដូចជា ជំងឺ​ទឹក​នោមផ្អែម ​ដែល​មាន​ន័យ​ថា...

រោង​ចក្រ​ថាមពល​ធ្យូង​ថ្ម​ថ្មី​នឹង​ជួយ​​​​ស​ម្រាល​ទម្ងន់​បញ្ហា​​ដាច់​ចរន្ត​អគ្គិសនី​នៅ​រាជ​ធានី​ភ្នំ​ពេញ​

​ក្រុម​ហ៊ុន អគ្គិសនី​កម្ពុជា (Electricite d​u Cambodge) ហៅកាត់​ថា EdC ដែល​ជា​​អ្នក​ផ្គត់​ផ្គង់​ថាមពល​រដ្ឋ​ ​បាន​ប្រកាស​កា​ល​ពីម្សិល​មិញ ថា​ រោង​ចក្រ​ថាមពល​ដំ​ណើ​រ​ការ​ដោយ​ប្រើ​ធ្យូងថ្ម ​ដែលមាន​​កម្លាំងថា​ម​ពល​៥០​មេហ្គា​វ៉ាត់ ​នៅ​ខេត្ត​ព្រះសីហនុ បា​ន​ត្រៀម​ខ្លួន​ចាប់​ផ្តើម​​ប្រតិ​​​បត្តិការ​របស់​ខ្លួន​ក្នុ​ងសប្តាហ៍​នេះ ​ហើយ​នឹង​ចូលរួមដោ​ះ​ស្រា​យ​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​ ដែល​បា​ន​កើត​ឡើ​ងយ៉ាង​ច្រើន​នៅក្នុង​តំបន់​នានានៃរាជធានី​​ភ្នំ​ពេញ​៕​ ​ក្នុងរយៈ​ពេល​ប៉ុន្មានខែ​ចុង​ក្រោយ​នេ​ះ​ ​រាជ​ធានីភ្នំពេញ​ ខេត្ត​កណ្តាល និង​ខេត្ត​កំ​ពង់​ស្ពឺ បាន​ជួប​ប្រទះ​បញ្ហា​ដាច់ចរន្ត​អគ្គិស​នី​ជាបន្ត​បន្ទាប់​ អំឡុង​ពេល​មានការ​ប្រើ​ប្រាស់​ថាម​ពល​​​​អគ្គិសនី​ច្រើន​បំផុត​ ដោយ​សារតែ​រដូវក្តៅ​ ​និង​​កង្វះខាត​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​។​ ក៏ប៉ុន្តែ ​លោក កែវ ​រតនៈ​ ​នាយក​អគ្គិ​ស​នី​កម្ពុជា ​បានលើកឡើង​​ក្នុង​សេ​ចក្តី​ប្រកាស​​ថា ចាប់​ពីចុងសប្តាហ៍​នេះតទៅ​​ រោ​ង​ចក្រ​​ផលិត​ថាមពល​ថ្មី នឹង​ចាប់​ផ្តើម​ប្រតិ​បត្តិការ​ក្នុង​ដំណាក់​កាល​ដ៏សំខាន់​មួយ ឆ្ពោ​ះទៅរក​ការ​បំពេញ​តម្រូវការ​ថាមពល​ ក្នុ​ង​ប្រទេស​កម្ពុជា​។ ​    សេចក្តីប្រកាស​នេះ​មាន​ខ្លឹម​សារថា “ ការ​ដាក់​ឲ្យ​ដំណើរ​ការ​រោង​ចក្រថាមពល​ធ្យូងថ្ម​ ដែល​មាន​កម្លាំង​៥០​មេហ្គាវ៉ាត់​ នៅ​ខេត្ត​ព្រះ​សីហនុ ក្នុង​សប្តា​ហ៍​នេះ ​នឹងផ្តល់​កម្លាំង​គាំទ្រ​ដល់​អគ្គិ​សនី​​ក​ម្ពុជា​​ ​ក្នុងការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​បន្ថែ​ម​ទៀត​ ដល់​រាជធានីភ្នំពេញ​ទាំង​មូល​ ហើ​យ​ជាហេតុ​បណ្តាល​ឲ្យ​ បញ្ហា​ដាច់​ចរន្ត​អគ្គិ​ស​នី​ធំៗ​ ដែល​បាន​កើត​ឡើង​រហូត​មក​ទល់​ពេ​ល​នេះ​ លែង​កើតឡើង​ទៀតហើយ​”។ សេចក្តីប្រកាស​នេះ​មិនមាន​ការ​បញ្ជា​ក់​ច្បាស់​ថា តើ​សកម្មភាព​សាង​សង់​រោង​ច​ក្រ​ថាម​ពល​មួយណា​ ​នឹង​ត្រូវ​បាន​បញ្ចប់​​ទេ​ ទោះ​​បីជា​មជ្ឈ​ដ្ឋាន​ទូទៅ​ដឹងថា ​នៅ​ក្នុង​ខេត្ត​មាន​រោង​ចក្រ​ថាមពល​ចំនួនពីរ​ ដែល​មាន​កម្លាំង​ថាមពល​៥០មេហ្គាវ៉ាត់...

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃចក្រ​ភព​អង់​គ្លេស​មើល​ឃើញ​ឱកាស​វិនិយោគ​នៅ​ប្រ​ទេ​ស​កម្ពុជា​

​លោក ​ឡត ​ស្តេហ្វិន ​ហ្គ្រីន ​(Lord Ste phen​ G​reen​) ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​វិនិ​យោគ​​នៃ​ចក្រភព​អង់គ្លេស ​​មា​ន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ​សហគ្រា​ស​អាជីវកម្ម​អង់គ្លេស ​មិន​ទាន់​ផ្តោត​អារ​ម្ម​ណ​៍​គ្រប់​គ្រាន់​ ទៅលើ​តំបន់​អាស៊ាន​ នៅ​ឡើយ​ទេ ​ជាពិសេស​ប្រទេស​កម្ពុជាតែ​ម្ត​ង​ ​ហើយ​លោក​សង្ឃឹមថា ​នឹង​បាន​​ឃើញ​មា​នការ​ប្រែ​ប្រួល​នា​ពេ​ល​ខាង​មុខ​។ ​អំឡុង​ពេល​ចាប់​ផ្តើម​បំពេញ​ដំណើរ​ទ​ស្ស​នកិច្ច​រយៈ​ពេល​ពីរ​សប្តាហ៍​ ​មក​កាន់​តំ​បន់​អាស៊ី​អាគ្នេយ៍​ ​នៅ​ក្នុងរាជ​ធានីភ្នំពេ​ញ ​​លោក ហ្គ្រីន​ ​បាន​មាន​ប្រសាសន៍​ថា ​ដោ​យ​សារ​តែ​សាក​លលោក​កំពុង​ប្រឈ​មមុខ​នឹង​វិបត្តិ​ ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិ​ជ្ជកម្ម​ជា​ប្រពៃណី​របស់​ចក្រភព​អង់គ្លេស ​នៅតំបន់​អឺរ៉ុប ​មាន​កម្រិត​ទាប​ ខ​ណៈដែល​ឱកាស​វិនិ​យោគ​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​កើតឡើង​នៅ​បណ្តា​ប្រទេស​ ដែល​មា​នកំណើន​សេដ្ឋកិច្ច​ខ្ពស​់ នៅ​​តំបន់​អា​ស៊ី ​ហើយ​បច្ចុប្បន្ន​ កំពុង​តែ​ជំរុញ​សេដ្ឋកិច្ច​សាក​លលោក​ឲ្យ​រើប​ឡើង​វិញ​។​ ​លោក​បាន​មានប្រសាសន៍​ថា “ ​រដ្ឋម​ន្ត្រី​​​បីរូប​មក ពី​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​មក​បំពេញ​ទស្ស​នកិច្ច​ នៅ​ប្រទេស​កម្ពុ​ជា​ ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​។​ ចំណុច​នេះ​​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ​ចក្រភព​អង់គ្លេស​​មាន​ឆន្ទៈ​ខ្ពស់ ​ក្នុងការ​ពង្រឹង​ទំនា​ក់​ទំនង​ជា​មួយ​ប្រទេស​នេះ​”។ ​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀតថា ​កា​រិយា​ល័យ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ​និង​វិនិយោគ​ថ្មី​រ​បស់​ចក្រភព​អង់គ្លេស ​នៅ​ស្ថានទូត​អង់គ្លេ​ស​ បាន​ចាប់​ផ្តើម​​​ដំណើរការ​ក្នុងខែ​មក​រា​។ ​លោក ​ម៉ាក​ ហ្គូដឌី​ង...

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃចក្រ​ភព​អង់​គ្លេស​មើល​ឃើញ​ឱកាស​វិនិយោគ​នៅ​ប្រ​ទេ​ស​កម្ពុជា​

​លោក ​ឡត ​ស្តេហ្វិន ​ហ្គ្រីន ​(Lord Ste phen​ G​reen​) ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​វិនិ​យោគ​​នៃ​ចក្រភព​អង់គ្លេស ​​មា​ន​ប្រសាសន៍​កាល​ពី​ម្សិល​មិញថា ​សហគ្រា​ស​អាជីវកម្ម​អង់គ្លេស ​មិន​ទាន់​ផ្តោត​អារ​ម្ម​ណ៍​គ្រប់​គ្រាន់​ ទៅលើ​តំបន់​អាស៊ាន​ នៅ​ឡើយ​ទេ ​ជាពិសេស​ប្រទេស​កម្ពុជាតែ​ម្ត​ង​ ​ហើយ​លោក​សង្ឃឹមថា ​នឹង​បាន​​ឃើញ​មា​នការ​ប្រែ​ប្រួល​នា​ពេ​ល​ខាង​មុខ​។ ​អំឡុង​ពេល​ចាប់​ផ្តើម​បំពេញ​ដំណើរ​ទ​ស្ស​នកិច្ច​រយៈ​ពេល​ពីរ​សប្តាហ៍​ ​មក​កាន់​តំ​បន់​អាស៊ី​អាគ្នេយ៍​ ​នៅ​ក្នុងរាជ​ធានីភ្នំពេ​ញ ​​លោក ហ្គ្រីន​ ​បាន​មាន​ប្រសាសន៍​ថា ​ដោ​យ​សារ​តែ​សាក​លលោក​កំពុង​ប្រឈ​មមុខ​នឹង​វិបត្តិ​ ​សន្ទុះ​កំណើន​សេដ្ឋកិច្ច​នៅ​បណ្តា​ប្រទេស​ដែល​ស្ថិត​ក្នុងចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិ​ជ្ជកម្ម​ជា​ប្រពៃណី​របស់​ចក្រភព​អង់គ្លេស ​នៅតំបន់​អឺរ៉ុប ​មាន​កម្រិត​ទាប​ ខ​ណៈដែល​ឱកាស​វិនិ​យោគ​ទ្រង់​ទ្រាយ​ធំ​ជា​ច្រើន​កើតឡើង​នៅ​បណ្តា​ប្រទេស​ ដែល​មា​នកំណើន​សេដ្ឋកិច្ច​ខ្ពស់ នៅ​​តំបន់​អា​ស៊ី ​ហើយ​បច្ចុប្បន្ន​ កំពុង​តែ​ជំរុញ​សេដ្ឋកិច្ច​សាក​លលោក​ឲ្យ​រើប​ឡើង​វិញ​។​ ​លោក​បាន​មានប្រសាសន៍​ថា “ ​រដ្ឋម​ន្ត្រី​​​បីរូប​មក ពី​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​បាន​មក​បំពេញ​ទស្ស​នកិច្ច​ នៅ​ប្រទេស​កម្ពុ​ជា​ ​ក្នុង​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​។​ ចំណុច​នេះ​​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ​ចក្រភព​អង់គ្លេស​​មាន​ឆន្ទៈ​ខ្ពស់ ​ក្នុងការ​ពង្រឹង​ទំនា​ក់​ទំនង​ជា​មួយ​ប្រទេស​នេះ​”។ ​រដ្ឋ​មន្ត្រី​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀតថា ​កា​រិយា​ល័យ​ពាណិជ្ជ​កម្ម​ឆ្លង​ដែន ​និង​វិនិយោគ​ថ្មី​រ​បស់​ចក្រភព​អង់គ្លេស ​នៅ​ស្ថានទូត​អង់គ្លេ​ស​ បាន​ចាប់​ផ្តើម​​​ដំណើរការ​ក្នុងខែ​មក​រា​។ ​លោក ​ម៉ាក​...