Friday, January 24, 2020
Home Authors Posts by Simon Henderson

Simon Henderson

170 POSTS 0 COMMENTS
Associate editor

​ការ​ងារ​​ជួស​ជុល​កំណាត់​ផ្លូវ​លេខ​៦៣​ ក្នុង​រាជធានីភ្នំពេញ​ដែល​ខូច​ និងលិច​ទឹក​​​ចាប់ផ្តើម​​​ជា​​​ផ្លូវការ

កាល​ពី​ម្សិល​មិញ​ កម្មករ​បញ្ជា​គ្រឿង​ចក្រ​ធុន​ធ្ងន់​បាន​​​ចាប់​ផ្តើម​ជួសជុល​កំណាត់​ផ្លូវ​លេខ​​​​៦៣ ដែល​ស្ថិត​​​នៅ​​​ក្នុង​ចំណោម​កំណាត់​ផ្លូវ​មាន​ចរាចរណ៍​​មមា​ញឹក​​​​បំផុត​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដើម្បី​លុប​គ្រលុក​និង​​​ស្នាមប្រេះ​​​ដែល​បានធ្វើឲ្យ​​​​​​​កំណាត់​ផ្លូវ​នេះ​​​មាន​ទឹក​ដក់​​​និង​​​គ្រលុក​​​ច្រើន​​​​​​​ ចាប់​តាំង​ពីវា​​​​ត្រូវ​បាន​​គេ​ជីក​​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ កាលពី​ប្រាំមួយ​ខែ​មុន​មក​។ ទី​ភ្នាក់​ងារ​ជប៉ុន​ដើម្បី​កិច្ច​សហ​ប្រតិបត្តិ​ការអន្តរជាតិ​ ហៅ​កាត់​ថា ចៃកា (JICA)​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​​​​គម្រោង​ដាក់​ប្រព័ន្ធ​លូ​នេះ​ បាន​ជីក​កំណាត់​​ផ្លូវ​នេះ​ កាលពី​ឆ្នាំមុន​ ដើម្បី​អនុវត្ត​​​គម្រោង​មួយ​​​ ដែល​​​សំដៅ​​​​​កាត់​បន្ថយ​ការ​​​ជន់លិច​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ ចាប់​តាំង​ពី​មានការ​​​គាស់​កាយ​កំណាត់​ផ្លូវ​នេះដើម្បី​​​​ដាក់​លូ​មក វា​​​មិន​​​ត្រូវ​បាន​ចាក់​កៅស៊ូឲ្យ​បាន​សមស្រប​​ទេ​ មូលហេតុ​​​គឺ​ដោយ​​សារ​អង្គការ​ចៃកា និង​សាលា​រាជធានី​​​​ភ្នំពេញ​​​ខ្វែងគំនិត​​គ្នា​ត្រង់​​​ថា​​​ តើ​​ភាគី​​​ណា​​​​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើការ​ងារ​ជួសជុល​​កំណាត់​ផ្លូវ​នេះ។ប៉ុន្តែ​​​ នៅ​ឯ​​​កន្លែង​​​​ជួស​ជុល​កំណាត់​ផ្លូវ​លេខ​​៦៣​នេះ កាល​ពី​ម្សិល​មិញ គេ​ឃើញ​កម្មករ​ និង​អ្នក​បើក​រ៉ូល័រ​របស់​​​ក្រុម​ហ៊ុនសំណង់​ លី ឈួង កំពុង​ជួសជុល​កំណាត់​ផ្លូវ​នេះ ចាប់​​ពី​មហាវិថី​ព្រះ​សីហនុ ដល់​ផ្លូវ​លេខ​១៧៨។ ខណៈ​​​កំពុង​ឈរ​ក្បែរ​រ៉ូល័រ​នៅ​ឯ​ការដ្ឋាន​ជួសជុល​​​​​​ផ្លូវនេះ​​​កាលពី​ព្រឹក​ម្សិល​មិញ​​​ អ្នក​គ្រប់​គ្រង​​​​គម្រោង​​​ម្នាក់​​​មក​ពី​ក្រុម​ហ៊ុន​សំណង់​ លី ឈួង បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា ការ​ងារ​​​ជួស​ជុល​កំណាត់​ផ្លូវ​នេះ​បាន​ចាប់​ផ្តើម​ស្រប​តាម​​ផែនការ​ ដែល​ត្រូវបាន​​​កំណត់​​​​​​​ដោយ​​​​ក្រុម​​​ហ៊ុន​​សំណង់​ជប៉ុន សូមី​តុមុ (Sumitomo Construction Company)​ ដែល​​​បាន​ចុះ​កិច្ច​សន្យា​អនុវត្ត​​​​គម្រោង​​ដាក់​ប្រព័ន្ធ​លូ​​​ ដែល​ត្រូវ​​​បាន​ម៉ៅការ​បន្ត​​​ដោយ​​​​​ក្រុម​ហ៊ុន​សំណង់ លី ឈួង​​​​​​នេះ​​​ ។ លោក តូច វណ្ណា...

កងទ័ព​អាកាស​កម្ពុជា​និង​សហរដ្ឋ​អាមេរិក​ ហាត់​ទម្លាក់​ជំនួយ​ពីលើ​អាកាស​ក្នុង​ខេត្តកំពង់​ស្ពឺ​

ខេត្ត​កំពង់​ស្ពឺ៖ កាល​ពី​ម្សិល​មិញ ​កង​ទ័ព​អាកាស​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក​បាន​ហ្វឹក ហាត់​ទម្លាក់​ជំនួយសិប​្បនិម្មិត​​ចំនួន​៤​កញ្ចប់​ នៅ​​ខេត្ត​កំពង់​ស្ពឺ​ ក្នុង​​ព្រឹត្ត​ិការណ៍​​​ហ្វឹកហាត់​ទម្លាក់​ជំនួយ​​ពី​លើ​​អាកាស​នៅ​តំបន់​បាស៊ីហ្វិក​ឆ្នាំ​២០១៣​ ​រៀង​រាល់​២ឆ្នាំ​ម្តង​ ដែល​មាន​ការ​ចូល​រួម​ពី​​ប្រទេស​ចំនួន​២២​នៅ​ក្នុង​តំបន់​អាស៊ី​បា៉ស៊ីហ្វិក។ លោក វីលៀម ថដ (Willian Todd) ​ឯក​អគ្គ រដ្ឋ​ទូត​សហ​រដ្ឋអាមេរិកបាន​ចូល​រួម​ជាមួយ​នឹង​យុទ្ធ​ជន​និង​យុទ្ធ​នារី​​ជា​ច្រើន​នាក់​ ដែល​បាន​ជួប​ជុំ​គ្នា​នៅ​ក្នុង​វាល​ស្រែ​ក្រោម​ពន្លឺ​ព្រះ​អាទិត្យ​ដ៏​ក្តៅ​នៅ​ពេល​ព្រឹក​ ដើម្បី​ចាំ​មើល​ព្រឹត្តិការណ៍​ហ្វឹក​ហាត់​​ទម្លាក់​ជំនួយ​​សិប្បនិម្មិត​រយៈពេល​ប្រាំ​ថ្ងៃ​​េនះ​ ដើម្បី​ទម្លាក់​ជំនួយ​ចំនួន​បួនកញ្ចប់​ពី​លើ​អាកាស​ទៅ​តំបន់​ជា​គោល​​ដៅ​ក្នុង​ចន្លោះ​ពេល​ប្រាំនាទី​ម្តង​ដោយ​យន្ត​ហោះ​ដឹក​ជញ្ជូន​ធុន C-130 របស់​សហរដ្ឋ​អាមេរិក​ ម៉ាឡេសីុ និង​ថៃ ។លោក វីលៀម​ ថត បាន​មាន​ប្រសាសន៍ថា​  “  អាច​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​ស្រុក​ ហើយ​នេះគឺ​ជា​អ្វី​ដែល​សហគមន៍​អន្តរជាតិ​​អាច​ជួយ​បាន​”។ លោក​​បន្ថែម​ថា គោល​បំណង​នៃ​ការ​ហ្វឹក​ហាត់​នេះគឺ​ដើម្បី​កែលម្អ​​សមត្ថភាព​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​តំបន់​ ដើម្បី​ដោះស្រាយ​​​ជំនួយ​មនុស្ស​ធម៌​ពេល​មាន​​គ្រោះ​មហន្តរាយ។ លោក វីលៀម ថត ប្រសាសន៍ថា ឧត្តម​​សេនីយ៍ឯក​ សួន...

លោក​ ហ៊ុន សែន ៖ NGO ​​ខ្ជះខ្ជាយ​ប្រាក់​លើ​យុទ្ធនា​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​ទីជន​បទ​

កាល​ពី​ថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ប្រាប់​បុគ្គលិក​សុខា​ភិបាល​​និង​បណ្ដា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ផ្នែក​សុខា​ភិបាល​ថា ពួកគេ​កំពុង​តែ​ខ្ជះខ្ជាយ​ថវិកា​របស់​ខ្លួន​លើ​យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ​​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​ ព្រោះ​ថា​ ​៩៩​ភាគរយ​នៃ​ម្ដាយ​នៅ​តាម​តំបន់​ទាំង​នោះ បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ។ ​ថ្លែង​ទៅកាន់​និស្សិត​ បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មន្ត្រី​រដ្ឋាភិបាល​រាប់​ពាន់​នាក់​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុង​ឱកាស​​​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ​ លោក​ ហ៊ុន សែន បាន​លើកឡើង​ថា តំបន់​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ពិត​ប្រាកដ​នោះ​​ គឺ​​តំបន់​ក្រុង ដែល​គ្រួសារ​នានា​មាន​ប្រាក់​ចំណូល​គ្រប់​គ្រាន់​សម្រាប់​​ទិញ​អាហារ​បំប៉ន​ជំនួស​ ដូចជា​ម្សៅ​ទឹកដោះ​គោ​​ទៅវិញទេ​​។ លោក​ ហ៊ុន សែន បាន​សួរ​​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​មុន​ពេល​​ឆ្លើយ​​​​ដោយ​ខ្លួនឯង​ថា“ ហេតុអ្វី​​ចាំបាច់​​មាន​យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​? តើ​ប្រជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ជន​បទ​មាន​លទ្ធ​ភាព​ទិញ​ទឹក​ដោះ​គោ​ឲ្យ​កូន​របស់​ខ្លួន​ដែរឬ​ទេ? តាមពិត​​ ពួកគាត់​គ្មាន​ប្រាក់​គ្រប់​គ្រាន់​​​​សម្រាប់​​ទិញ​ទឹក​ដោះ​គោ​ទេ​ សូម្បី​តែ​អ្នក​ធ្វើ​យុទ្ធនាការ​ខ្លួន​ឯង​ហ្នឹង​ក៏​គ្មាន​លទ្ធភាព​ទិញ​ផង​”។ លោក ហ៊ុន សែន បាន​បន្ត​​ថា អង្គការ​នានា​ ​ដែល​ធ្វើ​ការ​ខាងផ្នែក​សុខាភិបាល​​យល់​​មិន​ច្បាស់​អំពី​ស្ថាន​ភាព​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ បណ្ដា​ដៃ​គូ​ផ្ដល់​ជំនួយ​របស់​យើង​​មិន​យល់​ពី​ស្ថាន​ភាព​ភូមិ​សាស្ត្រ​ច្បាស់​លាស់​ទេ។ ប្រជា​ពល​រដ្ឋ​៩៩​ភាគ​រយ​នៅ​តាម​តំបន់​ជន​បទ​បាន​បំបៅ​កូន​ដោយ​ទឹក​ដោះ​រួច​ទៅ​ហើយ​។ អ្វី​ដែល​ពួកគាត់​ត្រូវ​ការ​ គឺ​ប្រាក់​សម្រាប់​ចិញ្ចឹម​ខ្លួនឯង​ ដើម្បី​ឲ្យ​មាន​ទឹក​ដោះ​បំបៅ​កូន​​”។ កាលពី​ម្សិល​មិញ​ ខណៈ​ដែល​បុគ្គលិក​សុខាភិបាល​​យល់​ស្រប​ថា ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តាម​តំបន់​ជន​បទ​បាន​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ​នោះ ពួកគេ​ក៏បាន​លើក​ឡើងផង​ដែរ​ថា យុទ្ធនាការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​នៅ​តែ​មាន​សារៈសំខាន់​នៅ​ពេល​អប់រំ​ស្ត្រី​ជា​ម្ដាយ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​របៀប​បំបៅ​កូន​ឲ្យ​បាន​ត្រឹម​ត្រូវ។ លោក​ ស៊ិន សុមុន្នី នាយក​ប្រតិបត្តិ​អង្គការ​​មេឌីកាំ (Medicam) ជា​សម្ពន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​មួយ​ដែល​ធ្វើ​ការ​ងារ​ពាក់​ព័ន្ធ​នឹង​​វិស័យ​សុខាភិបាលនោះ​​ ​មាន​ប្រសាសន៍​ថា “ យុទ្ធនាការ​នេះ គឺ​មិន​ត្រឹម​តែ​ផ្សព្វផ្សាយ​អំពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ដំបូង​សុទ្ធ​​​ប៉ុណ្ណោះ​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ​ឧទាហរណ៍​ ប្រជា​ពល​រដ្ឋ​ខ្មែរ​តែងមាន​​​​ជំនឿ​ថា កូឡូស្ទ្រូម​  មាន​ផល​​អាក្រក់​សម្រាប់​ទារក​​ ដូច្នេះ​​​​ពួកគាត់​ក៏​​​ច្របាច់​វា​ចោល​។ ប៉ុន្តែ​ តាម​ពិត​ទារក​ត្រូវ​ការ​បៅ​ដោះ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ដំបូង​ ព្រោះ​វា​មាន​អង្គ​បដិ​ប្រាណ​ ដែល​ជួយ​ការពារ​ទារក​ទើប​នឹង​កើត​ពី​​ជំងឺ​ផ្សេងៗ​”។ លោក​បាន​បន្ថែម​​ថា លើស​ពី​នេះ​ទៅ​ទៀត​ម្ដាយ​ជា​ច្រើន​មិន​បំបៅ​កូន​ដោយ​ទឹក​ដោះ​សុទ្ធ​តែ​មួយ​មុខ​​នោះ​ទេ ​គឺ​ពួកគាត់​ឲ្យ​កូន​បៅ​ទឹក​...

ការ​​​ដាច់ភ្លើងយូរ​បណ្ដាល​​​មកពី​​​រថយន្តស្ទូចធ្វើឲ្យឈើ​​​មួយ​​​ដើម​​​​​ធ្លាក់​លើ​​​​​​ខ្សែ​ភ្លើងធំ​នៅវៀតណាម

ក្រុមហ៊ុន​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​​របស់​វៀត​ណាម​ដែល​គ្រប់​គ្រង​ដោយ​​​​រដ្ឋ​​​​បាន​​​ឲ្យ​​​ដឹង​​​កាលពី​​​ថ្ងៃ​​ ព្រហស្បតិ៍ថា ការ​​​ដាច់​​​ចរន្ត​​​អគ្គិសនី​​​​​រយៈ​ពេល​​យូរ​​​​ ដែល​​​បណ្តាល​​​ឲ្យ​​​តំបន់​​​ធំៗ​​​ជាច្រើន​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​គ្មាន​​​អគ្គិសនី​​​ និង​​​ទឹក​​​ប្រើ​​​ប្រាស់​​​និង​​​ធ្វើ​​​ឲ្យ​​​ភាគ​​​ខាង​​​ត្បូង​​​ប្រទេស​​​វៀតណាម​​​ស្ថិត​​​ក្នុង​​​ភាព​​​ងងឹត​​​ កាលពី​​​ថ្ងៃពុធ​នោះ​ គឺ​​​បណ្តាល​មក​​​ពី​​​រថយន្ដ​​​ស្ទួច​​មួយ​គ្រឿង​ស្ទូច​ដើមឈើ​​​​មួយ​​​ដើម​​ឲ្យ​រលំ​លើ​ខ្សែភ្លើង​ធំ​មួយ​ខ្សែ​​​​​​​​​។ ការ​​​ដាច់​​​ភ្លើង​​​ ដែល​​​បណ្តាល​​​ឲ្យ​​​រាជធានី​​​ភ្នំពេញ​​​ គ្មាន​​​ភ្លើង​​​ប្រើប្រាស់​​​រយៈពេល​​​ជាង​​​៦ម៉ោង​នេះ​​​​ត្រូវ​​​បាន​​​សារ​​​ព័ត៌មាន​​​វៀតណាម​​​​​ចាត់​ទុក​​​​ថា ជាការ​​​ដាច់​​​ភ្លើង​​​​ធំ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រវត្តិ​​​សាស្រ្ត​​​របស់​​​ប្រទេស​​​នេះ​​​។ ក្រុម​ហ៊ុន​សាជីវកម្ម​ថាម​ពល​ភាគ​ខាង​ត្បូង​ដែល​កាន់​កាប់​ក្រុម​ហ៊ុន​អគ្គិសនី​វៀត​ណាម​ទាំង​មូល​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​​ថ្លែង​ការណ៍មួយ​​​ថា “ រថយន្ដ​​​ស្ទូច​មួយ​គ្រឿង​ពាក់​ស្លាកលេខ61P-3745​ បាន​​ធ្វើឲ្យ​ដាច់​ប្រព័ន្ធ​​​គ្រប់គ្រង​​​សុវត្ថិភាព​​​ ដែល​​​បណ្តាល​​​ឲ្យ​​មាន​​​ការ​​​ដាច់​​​ភ្លើង​ជា​ច្រើន​កន្លែង​នៅ​​​តំបន់​​​ភាគ​​​ខាង​​​ត្បូង​​​របស់​​​ប្រទេស​​​វៀតណាម​​​។ សេចក្តី​​​ថ្លែងការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា ឧបទ្ទវហេតុ​​​នេះ​​​ “ បាន​​​បណ្តាល​​​ឲ្យ​​​ចរាចរ​​​ណ៍​មាន​​​ភាព​​ច្របូកច្របល់​​​ និង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​​​​ប្រតិបត្តិ​ការ​ផលិត​ទំនិញ​​​​ និងការធ្វើ​​​ជំនួញ​​​នៅ​​​ក្នុង​​​ខេត្ត​​​ទាំង​​​អស់​​​នៅ​​​តំបន់​​​នេះ”។ កាសែត​​​ ថាញ់​នៀន​ របស់​​​រដ្ឋ​​​បាន​​​រាយ​​​ការណ៍ឲ្យ​​​ដឹង​​​ថា ឧបទ្ទវហេតុ​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​សាជីវកម្ម​​​ថាមពល​​​ភាគខាង​​​ត្បូង​​​នេះ​​​ ខាត​​​បង់​​​​ប្រាក់​​​ចំណូល​​​ប្រហែល ៧០០.០០០ដុល្លារ។ យោង​​​តាម​​​សេចក្តី​​​ថ្លែងការណ៍នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុរសម្នាក់​​​ជាអ្នកទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ឧបទ្ទវហេតុ​​​នេះ​​ ​​​​ឈ្មោះ ត្រាន វ៉ាន់​​ណាត​ អាយុ​​​៥៦ឆ្នាំ​​​ ដែល​​​ធ្វើការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​រក​​​ស៊ី​​​លក់​​ឈើ​​​មួយ​​​ និង​​​បាន​​​ដឹក​​​ឈើ​​​មួយ​​​ដើម​​​ប្រវែង​​​១៧ម៉ែត្រ​ធ្វើ​ឲ្យ​​​​ធ្លាក់​​​លើ​​​ខ្សែ​​​​​ភ្លើងបញ្ជូន​ចរន្តអគ្គិសនី​កម្លាំង​​​​៥០០​គីឡូវ៉ូល។ សេចក្តី​​​ថ្លែង​​​ការណ៍នេះ​​​បាន​​​ឲ្យ​​​ដឹង​​ថា ​នរគបាល​​​ “ នៅ​​​មិន​​​ទាន់​​​សម្រេច​អំពី​​​លទ្ធភាព​នៃការ​​​ដាក់​​​ទោស​​​បន្ទាប់​​​ពី​​​ការ​​​សុើប​​​អង្កេត​​​ចំពោះ​​​អាកប្បកិរិយា​​​របស់​​​បុគ្គល​​​ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ដោយ​សារ​​​​ហេតុ​​​ការណ៍​នេះ​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​មក​​​​លើ​​​សង្គម​​​”។ មន្ត្រី​​​ម្នាក់​​​នៅ​​​ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​របស់​​​រដ្ឋ​​​ ដែល​​​មិន​​​បាន​​​ប្រាប់​​​ឈ្មោះ​​​ពីព្រោះ​​​គាត់​​​មិនត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​​ជា​មួយ​​​​អ្នក​​​សារព័ត៌មាន​​​នោះ​​​ ​មាន​​​ប្រសាសន៍​ថា ​មិនទាន់មាន​​​នរណា​​​ម្នាក់​​​​​​វាយ​​​តម្លៃថា ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​​​​ខាត​​​បង់​ប៉ុន្មាន​​​​នោះ​ទេ។ ប៉ុន្តែ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ដាច់​​​ភ្លើង​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​បាត់​បង់​​​ថាមព​​​អគ្គិសនី​​​របស់​​​ខ្លួន​​​៤០ភាគរយ​​​អំឡុង​​​ពេល​​​គ្មាន​​​អគ្គិសនី​​​ជាច្រើន​​​ម៉ោង​​​នោះ។ លោក​​​បា​​​ន​​​មាន​​​ប្រសាសន៍ថា “ វា​​​ដូច​​​ជា​​​រទេះគោ​​​មួយ​​ ដែល​​​អូស​​​ដោយ​​​គោ​​​​ពីរក្បាល​អ៊ីចឹង។ ប្រសិន​​​បើ​​​គោ​​​ណាមួយ​​​ក្នុង​​​ចំណោម​ ​​​គោ​​​ទាំងពីរនេះ​​​​មិន​ដើរ​ គោ​​​មួយ​​​ទៀត​​​មិន​​​អាច​​​អូស​​​រទេះ​​​ទៅមុខ​​​បាន​​​ទេ​​​”។ ការ​​​ដាច់​​​ភ្លើង​​​នេះ​​​បាន​​​​ធ្វើ​ឲ្យ​ប៉ះ​​​ពាល់​​​ដល់​​​តំបន់​​​ទេសចរណ៍នៅ​​​តាម​​​មាត់​​​ទន្លេ​​​ និង​​​បណ្តាល ​​​ឲ្យ​​​សណ្ឋាគារ​​​ ភោជនី​​​យដ្ឋាន​​​ និង​​​ការិយា​ល័យ​​​នៅ​​​ទូទាំង​​​រាជធានី​​ ​ស្ថិត​​​ក្នុង​​​ភាព​​​ងងឹត​​​។​ភ្ញៀវ​ទេស​​​ចរ​​​ និង​​​ម្ចាស់​​​ជំនួញ​​​បាន​​​ឲ្យ​​​ដឹង​​កាលពីថ្ងៃ​ព្រហស្បតិ៍ថា ខ្លួន​​​មិនបាន​ចាប់​​​អារម្មណ៍​​​​ច្រើន​លើ​​​​​ការ​​​ដាច់​​​ភ្លើង​​​រយៈពេលដ៏យូរ​​​នេះទេ​​​។ អ្នកស្រី ចេននី ហ្វៀលត្រេល(Jenny Fewtrell) ដែល​​​អង្គុយ​​​ជាមួយនឹង​​​ប្តី​​​របស់​​​គាត់​ឈ្មោះ ចន (John) ​​​ក្នុង​​​ក្លឹប​អ្នក​ឆ្លង​ឆ្លើយ​បរទេស​​​​​​​​​​គយ​​​គន់​មាត់​​​ទន្លេ​​​ក្នុង​​​ភាព​​​ងងឹត​តាម​​​រយៈ​​​ពន្លឺភ្លើង​​​ទៀន បាន​មាន​​​ប្រសាសន៍ថា “ ​យើង​​​ទើប​តែ​​​មក​​​ពី​​​ប្រទេស​​​តង់ហ្សានី ​ហើយ​នៅទី​នោះ​​ការ​ដាច់​​​​ភ្លើង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ការ​រស់​នៅ​។ “ មាត់​ទន្លេ​នេះ​​​​ហាក់​​​ដូច​​​ជា​​ល្អ​​ច្រើន​ជាង​នៅ​ពេល​ភ្លើង​ដាច់​​​”។ ហើយ​​​លោក ភៀដា គីអាល់លី​​​(Peadar​Queally) ជនជាតិអៀរឡង់​​​ ជាម្ចាស់​បារ​​​​ Queally'sIrish នៅ​​​ផ្លូវលេខ​​​​១៧២ មាន​​​ប្រសាសន៍​ថា ​ក្រៅ​ពី​ក្តៅ​​ខ្លាំង​​​ ​ការ​ដាច់​ភ្លើង​​នេះ​​​​​ពិត​ជា​ធ្វើ​​​ឲ្យការ​​​រក​​​ស៊ី​​​មាន​​​ផលចំណេញច្រើន​​​​មែន​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ តាម​​​ពិត​​​យើង​​​មាន​​​ភ្ញៀវ​​​ច្រើន​​​ជាង​​​ពេល​​​ធម្មតា​​​ ព្រោះ​​ការិយាល័យ​​​បាន​​​បិទ​​​ទ្វា​​​រ​ហើយ​​អ្នក​​​ធ្វើការ​​​​ត្រូវ​បាន​​​អនុញ្ញាត​​​ឲ្យ​​​​​​ចេញ​​មុន​ម៉ោង​​”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

​​យោធា​កម្ពុជា​-​​អា​មេ​រិក​​​​ចាប់​ផ្តើម​ធ្វើ​​សម​យុទ្ធ​​រួម​គ្នា​នៅ​សាលា​ហ្វឹក​ហ្វឺន​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ

សម​យុទ្ធ​​យោ​​ធា​​ទ្វេ​ភាគ​ី​​​រយៈ​​ពេល​​ពីរ​​សប្តាហ៍​​​​ ដែល​មា​ន​កា​រ​​ចូល​រួ​ម​ពី​សំណាក់​កង​យោធ​ពល​ខេម​រភូមិន្ទ​​ចំ​នួន​​៣១៧​​នាក់​​និង​ទាហា​ន​​​​​អា​មេរិ​ក​​ចំ​នួន​​១៣៩​នាក់​ ​បា​ន​ចាប់​ផ្តើម​​កា​ល​ពីម្សិល​មិញ​​នៅ​ក្នុង​ខេត្ត​កំ​ពង់​ស្ពឺ​នៅ​ឯ​​សាលា​​​ហ្វឹក​ហ្វឺន​​​សម្រាប់​​កង​កម្លាំ​ង​​រក្សា​​សន្តិ​ភាព​ចម្រុះ​ជាតិ​សាសន៍​។ ​​​ដោ​យ​​ធ្វើ​ឡើង​​មួយ​ឆ្នាំ​ម្តង ​សម​​យុទ្ធ​​ឆ្មា​ំ​​អង​្គរឆ្នាំ​​​២០១៣​នេះ​ នឹ​ង​​ផ្តោតលើ​​កា​រ​​ហ្វឹក​ហ្វឺ​ន​​ក​ង​ក​ម្លាំ​ង​​កម្ពុជា​​​​ដើម្បី​ចូល​រួម​ក្នុង​ប្រតិ​បត្តិការ​​ថែរក្សា​​​​សន្តិភាព​ ​និ​ង​មនុស្ស​​​ធម៌។ ​លោក ​ចេហ្វ ​ដាយ​ហ្គល (Jeff Daigle)  អ​នុ​​ប្រធា​ន​​បេសកកម្ម​​​នៅ​ស្ថាន​​ទូត​​​​អា​មេរិក​ ​មា​ន​​ប្រសាសន៍​​នៅឯ​ពិ​ធី​​បើក​​​​សមយុទ្ធ​នេះ​​​ថា ​“ ​ការ​​​ធ្វើ​សម​យុទ្ធ​ ដូច​ជា​​ សម​យុទ្ធ​ឆ្មាំ​​អង​្គរ​នេះ​​អា​ច​​ជួយ​ឲ្យ​យើង​ដោ​ះ​ស្រាយ​​​​ស្ថាន​ភាព​លំ​បាក​ដូច​​ជា​​ទឹក​​ជំ​នន់ និង​កា​រ​គំ​រា​ម​កំ​ហែង​​​ប្លែកៗ​​ដែល​អាច​​ឆ្លង​ចូល​តាម​ព្រំ​​​ដែន​”។ ​ដូ​ច​ជា​ការ​ធ្វើ​សម​យុទ្ធ​ក្នុង​ភាព​​​ជា​អ្នក​ដឹក​នាំ​​និ​ង​ការ​ហ្វឹក​ហាត់​​ផ្នែ​ក​​​​វេជ្ជសាស្ត្រ​ មន្ត្រី​យោ​ធា​​​​បា​ន​និ​យា​យ​​ថា ​កា​រ​ហ្វឹកហាត់​​រយៈ​ពេល​​​ពីរ​សប្តាហ៍​​​នេះ​​ក៏​នឹង​​ផ្តោត​លើ​​កា​រ​​បង្កើត​​​ទ​ំ​នាក់​ទំនង​​រវា​ង​​កង​​ទ័ព​​ទាំ​ង​​ពីរ​ផ​ង​ដែរ​។ ពល​បា​ល​​ទោ ប៉ូ​ល ​​អេវា៉ន (Paul Evans) ប្រ​​ធា​ន​​ផែ​្នក​រៀប​ចំ​​ផែន​ការ​វេជ្ជសាស្ត្រ​​ប្រចាំ​​តំ​បន់​ប៉ា​​ស៊ី​ហ្វិ​ក​ បា​ន​មា​ន​ប្រ​សាសន៍​ថា“ ​ខ្ញុំ​មិន​ដឹង​​​ថា​នរណា​ជា​អ្នក​ឈ្នះ​​ពិត​ប្រាកដ​ទេ​ រវាង​យោធា​​កម្ពុជា​និង​​​អា​​មេ​រិ​ក”។ លោក​បា​ន​ពន្យល់​​ថា ទាហា​ន​អា​​​មេ​រិក​មិន​គ្រាន់​​ទៅ​ទី​នោះ​​ដើម្បី​​បង្រៀន​​​ទេ​។ ពល​បា​ល​ទោ អុី​វ៉ាន ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ខណ​ៈដែល​ទាហា​ន​អា​មេរិក​ឆ្លង​​​កាត់​បទ​ពិ​សោធ​​​​ច្រើន​​ក្នុ​ង​កា​រ​​​ប្រយុទ្ធ​នោះ ​ជំនាញ និង​​​បទពិសោធ ដែល​កង​យោធ​​ពល​​ខេមរ​ភូមិន្ទ​​​ទទួលបាន​​​​​​ក្នុង​ប្រទេស​​ស៊ូ​​ដង់​​ខាង​ត្បូង​ និង​ប្រទេ​ស​​លី​បង់​ ​ព្រម​ទាំង​កន្លែ​ង​ផ្សេង​​​ៗ...

តំណាង​រាស្ត្រ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ស្នើសុំ​បង្កក​ប្រាក់​ខែ​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​

កាល​ពីម្សិល​មិញ លោក​ ជាម យៀប តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូ​នលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ និង​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​ ដោយ​​​ស្នើសុំ​ឲ្យ​រដ្ឋា​ភិបាល​​បង្កក​ប្រាក់​ខែ​របស់​សមា​ជិក​តំណាង​រាស្ត្រ​មកពីគណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​ ដោយលោក​លើ​កហេតុផល​ថា គណបក្ស​ ដែល​ទើប​បង្កើត​ថ្មី​នេះ​មិន​ទាន់​បាន​​តែង​តាំង​​​សមាជិក​របស់​ខ្លួននៅ​ក្នុង​រដ្ឋសភា​​​ឲ្យស្រប​ច្បាប់​នោះទេ។ យោង​តាម​លោក ជាម យៀប បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កើត​ឡើង​ដោយ​ការច្របាច់​បញ្ចូល​គ្នា​រវាង​គណ​បក្ស​ សម រង្ស៊ី និង​គណបក្ស​សិទិ្ធ​មនុស្សនោះ​ នៅ​តែមាន​ឈ្មោះ​ផ្លូវ​ការ​ក្នុង​រដ្ឋសភា ​ក្នុង​នាមជា​គណបក្ស​ចាស់​នៅ​ឡើយ​ ដូច្នេះ​ពួកគេ​មិន​គួរ​ទទួល​បាន​ប្រាក់​ខែ​ទេ។ ​លោក ជាម យៀប​ ​បាន​មាន​ប្រសាសន៍​ថា“ គណបក្ស​សង្គ្រោះ​ជាតិ​អត់​​មាន​នៅ​ក្នុង​រដ្ឋ​សភា​​ទេ”។​​​​​លោក​​បន្ថែម​ថា អាសនៈ​របស់​សមាជិកសភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​សភា​ គួរ​តែ​ទុ​កឲ្យ​នៅ​ទំនេរ​រហូត​ដល់​ការបោះ​ឆ្នោត​រួច។ ​លោក ជាម យៀប...

​សត្វកណ្តុរមកពីទ្វីប​អាហ្រ្វិក​ នឹ​ង​ជួយ​អ្នក​ដោះ​មី​ន ​ដែល​​ កប់​ក្នុង​ដី​ នៅ​​ប្រទេ​ស​កម្ពុជា​

អស់​រយៈ​ពេល​ជា​ច្រើ​ន​ឆ្នាំ​​មក​ហើយ​ប្រតិ​បត្តិការ​​ដោ​ះ​មី​ន​នៅប្រទេស​កម្ពុជាត្រូវបាន អនុវត្ត ដោយ​​ក្រុ​មជ​ំ​នាញ​បោស​សម្អាត​មី​ន​ ដែលត្រូវរាវរក​គ្រាប់​មីន​​​ដោ​យ​ប្រើ​ឧប​ករណ៍ទំ​នើប​​​​​​។ ប៉ុន្តែ​នាពេលថ្មីៗនេះ សត្វ​កណ្តុរ​​មួ​យ​​ក្រុម​​ ដែល​ពូកែ​​ខាង​ហិត​ក្លិន​នឹងចូលធ្វើជា​ទាហាន​ឈរជើងនៅខ្សែ​​ត្រៀម​​​ជួរ​មុខ​ ដើម្បីដោះមីន​កប់​ក្នុងដី​​នៅ​ក្នុង​​​​​​​ប្រទេ​ស​​កម្ពុជា​។ ​កាលពីឆ្នាំ​មុន ​មជ្ឈមណ្ឌល​​សកម្ម​ភាព​កម្ចាត់​មី​ន​កម្ពុជា ​បា​ន​និងកំ​ពុង​សហ​ការ​​ជាមួ​យអ​ង្គកា​រ​ក្រៅ​រដ្ឋា​ភិ​បាលរបស់​ប្រទេស​​បែល​ហ្ស៊ិក ឈ្មោះអា​ប៉ូ​ប៉ូ (Apopo) ​ដែល​ជា​អង្គការ​បង្ហាត់ប្រភេទពូជសត្វកណ្តុរ​​មក​ពី​ទ្វីបអា​ហ្រ្វិក​ឲ្យចេះហិតក្លិន​រកគ្រាប់​មីន ​ដោះ​មីនកប់ក្នុងដី ​​នៅ​ភា​គ​ឦ​សានប្រទេស​​​​កម្ពុជា​ ដើម្បី​​ស្ទាប​​ស្ទង់​​ទី​តា​ំ​ង​​​មា​ន​គ្រាប់​មីន​ច្រើនបំ​ផុត​​នៅ​ក្នុង​ប្រទេ​ស​​នេះ។ ​​ដោ​យដាក់​ឈ្មោះ​​ជា​ផ្លូ​វ​កា​រ​ថា ​សត្វ​កណ្តុរ​​​រាវមីន ​ប៉ុន្តែ​មា​ន​​រហ​ស្ស​នា​ម​​មួយ​ទៀតថា ​ “កណ្តុរក្លាហា​ន​” គឺជាសត្វ​កណ្តុរ ​​ដែល​ត្រូវ​បានបង្ហាត់ច្បាស់លាស់ ឲ្យចេះ​ហិតក្លិន​រក​ឃើញ​ជាតិ​ផ្ទុះ​​ តាមរយៈក្លិន​របស់​រំសេវ​ ​​​មា​ន​​ន័យ​ថា​ ​​ពួ​ក​វា​​​អា​ច​រក​ឃើញគ្រាប់​មីន ហើយ​ខុសពីសត្វ​​ឆ្កែ​​​ ព្រោះពួ​ក​វា​វា​ង​វៃ និងរហ័ស​​រហួនជាង​ព្រមទាំង​មានទម្ងន់​ស្រាល​ទៀត​ផង ដែល​មិន​​​អា​ច​​ឲ្យគ្រាប់មីនផ្ទុះ​បា​ន​។ ​លោក ​គីម វ៉ា​​រិន ប្រ​​ធា​ន​កម្មវិធី​​របស់​អង​្គ​កា​រ​​​អា​ប៉ូ​ប៉ូប្រចាំ​​ប្រទេ​ស​ថៃ​ និង​កម្ពុជា​​ ​​​បា​ន​មាន​​​ប្រ​សាសន៍​ថា“កណ្តុរ​​​របស់​យើង​ ​ជាសត្វ​មិនទាមទារឲ្យមានការចំណាយ​ច្រើន​ទេ តែអាច​ធ្វើការបានល្អ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ក្នុង​កា​រ​​ដោ​ះ​​ស្រាយ​​​បញ្ហា​​គ្រាប់​មី​ន​កប់ក្នុង​ដី​នៅលើពិ​ភព​លោក​”។ ​បើទោះការដាក់​ពង្រាយ​​ពួ​ក​សត្វ​កណ្តុរ​ដោ​ះ​មីន ​សម្រាប់ជួយដោះស្រាយ​វិបត្តិ​គ្រាប់​ មី​ន​ក​ប់ក្នុង​​ដី ដែលការងារ​មិន​ទំ​នង​ជាទទួល​​​បា​ន​ជោ​គ​ជ័យត្រចះត្រចង់​ក៏ដោយ ក៏គេចាត់​ ទុកថា សត្វ​កណ្តុរ​​នេះ គឺកណ្តុរ​ដ៏អស្ចារ្យ​។ យោងតា​ម​​​អង​្គកា​រ​អា​ប៉ូ​ប៉ូ ​​បា​នឲ្យ​ដឹង​ថា​...

មណ្ឌល​កុមារកំព្រា​ដែល​ទើប​នឹង​បិទ​​ អាច​ បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ ក្នុង​ពេល​ឆាប់ៗ

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​របស់​គ្រិស្ត​បរិស័ទ​មួយ​​នៅ​ក្នុងរាជធានី​ភ្នំពេញ​ដែល​ពុំ​បាន​ចុះ​​បញ្ជី​ត្រឹម​ត្រូវ ហើយ​ដែល​កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​នគរ​បាល​នាំ​កុមារ​ចេញ​​ចំនួន​២១​នាក់​​​នោះ អាច​បើក​​ឡើង​វិញ​​បាន​ ប្រសិន​បើ​​​អង្គ​ការ​​អូស្ត្រាលី​ដែល​គ្រប់​គ្រង​មណ្ឌល​នេះ​មាន​ឯក​សារ​ចាំបាច់​គ្រប់​គ្រាន់។ អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា​(Sisha)​ បាន​លើក​ឡើង​កាល​ពីថ្ងៃ​អង្គារ​ថា កិច្ច​​​​ប្រតិបត្តិ​ការ​រួម​គ្នា​រវាង​អាជ្ញាធរ​ និង​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា កាល​​ពីថ្ងៃ​ទី​២២​ ខែ​មីនា បាន​នាំ​​កុមារ​ចេញពី​មណ្ឌលកុមារ​កំព្រា​ដែលគ្រប់​គ្រង​ដោយ​សប្បុរស​ជន​អូស្ត្រាលី​​ឈ្មោះ​ថា មណ្ឌលស្រឡាញ់​ក្មេង​កំព្រា​ (Love In Action) ព្រោះ​មណ្ឌល​នេះ​ “ ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ ខុស​ច្បាប់​ និង​មិន​​មាន​ការ​ដឹង​ឮ​ពី​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ឡើយ​”។ ប៉ុន្ដែ​ លោក សុន សុផល ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​នេះ​អាច​បើក​ឡើង​វិញ​បាន​ ដរាប​ណា​ចុះ​​បញ្ជី​​ជាមួយ​នឹង​រដ្ឋា​ភិបាល​។ លោក សុន សុផល បាន​មានប្រសាសន៍​ថា “ ប្រសិន​បើ​មណ្ឌល​នេះ​​បំពេញ​តាម​​តម្រូវ​ការ​​ផ្លូវ​ច្បាប់​ យើង​នឹង​អនុញ្ញាត​ឲ្យ​ បើក​ឡើង​វិញ”។​​​ លោក​បាន​បន្ដថា ​ការ​សើុប​​អង្កេត​​​មណ្ឌល​កុមារ​កំព្រា​នេះ​ គឺ​ជា​កិច្ច​ការ​របស់​នគរ​បាល។​ ​នគរ​បាល​រាជធានី​និង​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។​ ថ្វីត្បិត​តែ​អង្គការ​ស៊ីសា​បាន​អះ​អាង​ពី​ដំបូង​ថា លោក​ស្រី រូដ​ ហ្គោលឌើ (Ruth Golder) អាយុ​៧១​ឆ្នាំ​ ស្ថាបនិក​មណ្ឌល​នេះ​ត្រូវ​បាន​នគរ​បាល​ស៊ើប​អង្កេត​ពី​បទ​ជួញ​ដូរ​មនុស្ស​​ និង​រំលោភ​បំពាន​​មនុស្ស ​ហើយ​នគរ​បាល​បាន​ចុះ​ទៅ​បង្ក្រាប​មណ្ឌល​នេះ​​​ក៏​ដោយ​ ក៏​ពួកគេ​មិន​បានលើក​អំពី​បញ្ហា​នេះ​​ដែរ​...

សេចក្តី​ព្រាងច្បាប់​​​​​​ថ្មី​​​តម្រូវ​​​ឲ្យ​​​​​​​​​អ្នក​​​បើក​​​បរ​​​និង​​​អ្នក​​​រួមដំណើរ​​​តាម​​​ទោ​​​ចក្រ​​​យាន​​​យន្ដ​​​ពាក់​​​មួក​​​សុវត្ថិភាព

រដ្ឋា​​​ភិបាល​​​បាន​​​ចេញ​​​ផ្សាយ​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​មួយដែលនឹង​កាត់​​​​បន្ថយ​​​ការ​កំណត់​ល្បឿន​​​ បង្កើន​​តម្លៃផាក​ពិន័យនិង​​​តម្រូវ​ឲ្យ​​អ្នក​រួមដំណើរ​តាម​​ទោចក្រ​យាន​​​យន្ត​​​​​​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ ​​​ជា​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​​​​ដើម្បី​កាត់​​​បន្ថយ​​​អត្រា​​​មរណ​​​ភាព​​​នៅ​​​តាម​​​ដង​​​ផ្លូវ​​ក្នុង​​​ប្រទេស​​​កម្ពុជា។ មាត្រា​មួយ​នៅ​ក្នុង​​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​ថ្មី​​​នេះ​​​កំណត់​​​ចំនួន​អ្នក​រួមដំណើរ​តាម​ទោចក្រ​យានយន្ត​​​ត្រឹម​តែ​ពីរ​នាក់​ ព្រមទាំង​​​​​កុមារ​មួយ​​​នាក់​។ ​​​អ្នក​​​បើក​​​បរ​​​ទោ​​​ចក្រយានយន្ដ​​ អ្នក​​​រួម​​​ដំណើរ​​​ គិត​​​ទាំង​​​កុមារ​​​ត្រូវ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​ដែល​​​កំណត់​​​តាម​​​ស្ដង់​​​ដា​​​រអន្ដរជាតិ។​​​​សេចក្តី​ព្រាង​ច្បាប់​នេះ​ប្ដូរ​​​ល្បឿន​​កំណត់​​​​អតិបរមា​​​ក្រៅ​​​ក្រុង​​​ពី​​​៩០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង ​​​មក​​​ត្រឹម​​​៨០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួួយ​​​ម៉ោងនិងក្នុង​​​ទី​​​ប្រជុំ​​​ជន​​​ពី​​​៦០​​​គីឡូ​​​ម៉ែត្រ​​​ក្នុង​​​មួយម៉ោង ​​​មក​​​ត្រឹម៤០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយម៉ោង​​​។ សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​​​នេះក៏​​​បាន​​​រួម​​​បញ្ចូល​​​ទាំង​​​ការ​​​ដំឡើងប្រាក់​​​​​​ពិន័យ​​​ជា​ច្រើន​ផង​​​ដែរ​​​។​​​​​​ ប្រាក់​​​ពិន័យ​​​សម្រាប់​​​អ្នក​​​បើក​​​បរ​​​ដែល​​​គ្មាន​​​ប័ណ្ណបើក​​​បរ​គឺ​មាន​ចំនួន​ចាប់​ពី​១២៥.០០០​​​​​​រៀល ដល់​​​​​​​១លាន​​​​រៀល។ មានប្រសាសន៍​​​នៅ​​​ឯ​​​សិក្ខា​​​សាលា​​​ស្ដី​​​ពី​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​កាល​​​ពី​​ម្សិលមិញ​​​លោក ត្រាំ អុីវតឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារ​​​ណ​​​ ការ​​​ និង​​​ដឹក​​ជញ្ជូន​​​បាន​​​លើក​​​ឡើង​​​ថា៩៥​​​ភាគ​​​រយ​​​នៃ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​បណ្ដាល​​​មក​​​ពី​​​កំហុស​​​របស់​​​មនុស្ស​​​ ហើយ​​​ថាត្រូវ​​​តែ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​ថ្មី​​​​នេះ​ដើម្បី​​​​​​កាត់​​​បន្ថយ​​​​​​គ្រោះ​​​ថ្នាក់​។​​​ លោក​​​បាន​​​លើកឡើង​​​ថា“គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នៅ​​​តែ​​​កើនឡើង​​​ជារៀង​​​រាល់​​​ឆ្នាំ​​​ហើយ​​​បើ​​​យើង​​​គ្មាន​​​វិធាន​​​ការ​​​បន្ទាន់​​​ ដើម្បី​​​​ទប់​ស្កាត់​​​​វា​​​ទេ​ ស្ថាន​​​ភាព​​​នេះ​​​នឹង​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​ឡើយ​​​​​​”។ លោក​​​បាន​​​បន្ដ​​​ថាហេតុ​​​ផល​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​ច្បាប់​​​តឹង​​​រុឹង​​​ជាង​​​មុន​អំពី​​​​ការ​​​ពាក់​​​មួក​​​សុវត្ថិភាព​​​នេះគឺ​​​ដោយ​​​សារតែ​​​៦៩​​​ភាគ​​​រយ​​​នៃ​​​អត្រា​​​មរណភាព​​​​ពាក់​ព័ន្ធ​នឹង​​អ្នក​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​ទោចក្រយានយន្ដ​​​គឺ​​​​បណ្តាល​មក​​​ពី​​​​​​​​ការ​​​ប៉ះ​​​ទង្គិច​ក្បាល​​​​ខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យោងតា​ម​លោកហ៊ឹម​​​ យា៉ន​​​ប្រធាន​ នា​យក​​ដ្ឋាន​​សណ្តាប់​ធ្នាប់​សាធា​រណៈនៃ​ក្រសួ​ង​មហា​​ផ្ទៃបា​ន​ឲ​្យ​ដឹង​​ថា​​​ ​ចំ​នួ​ន​​គ្រោះ​ថ្នាក់​​​​​ និង​​ចំនួន​អ្នក​ស្លាប់​​តាម​ផ្លូវ​ ដែ​ល​មាន​ចំនួន​​​ខ្ពស់​បំ​ផុត​នៅ​ក្នុង​​តំ​បន់​ បា​ន​​​ថយ​ចុះ​បន្តិច​មក​ទល់​ពេល​នេះ​ក្នុង​​ឆ្នាំ​នេះ​។ ​​ក្នុ​ង​ឆមា​ស​​ដំ​បូ​ង​នៃ​ឆ្នាំ​​២០១២ ​លោក​...

កម្មករខ្មែរ​​ម្នាក់ ​និងភូមា​​ម្នាក់​​​ស្លាប់​​​ក្នុង​ជម្លោះ​​​វាយ​​​​តប់​​​​​គ្នា​​នៅ​​​រោង​ចក្រ​​ក្នុងប្រទេសថៃ​

កម្ម​​​​ករ​​​​ម្នាក់​​​ និង​​​មន្ត្រីរដ្ឋាភិបាល​មួយ​​រូប​​បាននិយាយ​​កាល​​ពី​​ម្សិលមិញថាបុរស​​ជន​​​​​​ជាតិ​​ខ្មែរម្នាក់​​ និង​​​​បុរស​​​​ភូមាម្នាក់​​បាន​​ស្លាប់​​កាល​​ពី​​ថ្ងៃ​​ច័ន្ទ​​​នៅ​ក្នុង​​ជម្លោះ​​វាយ​​តប់គ្នា​​មួយ​ ដែល​បាន​​ផ្ទុះ​​ឡើង​​រវាង​កម្ម​​ករ​​​​ចំណាកស្រុក​រាប់​រយ​នាក់​​​នៅ​​​ក្នុងរោង​​ចក្រ​​​​ផលិត​អាហារ​​សមុទ្រ​មួយ​​ក្នុង​​ប្រទេស​​ថៃ។ លោក​​ ហ៊ាងបូរ៉ាអាយុ​​​​​​២៤​​ឆ្នាំ​​​ជា​​​កម្ម​ករ​​​​ម្នាក់ ​​នៅក្នុង​​រោង​ចក្រ​​នេះ ​ដែល​ធ្វើ​ជា​អ្នក​បក​​​​ប្រែ​​នោះបាន​និយាយ​ថាការ​​វាយតប់​គ្នា​នេះ​​​​​​​បាន​​ផ្ទុះ​ឡើងរវាង​កម្ម​ករ​​នៅ​រោង​​ចក្រ​របស់​​ក្រុម​​ហ៊ុន Siam International Food Co. Ltd ក្នុង​​ខេត្ត​​សុងខ្លា ​ភាគ​ខាង​​ត្បូង​​​​ប្រទេស​ថៃ ​​​​បន្ទាប់​ពី​​មានការ​​វាយ​​​ដំ​​លើកម្ម​​ករ​ភូមា​​ម្នាក់។ លោក ​​​​​បូរ៉ា ​បាន​​និយាយ​​ថាកាល​​​​​ថ្ងៃ​​អាទិត្យ​​​​​​​ ​​​ជន​ល្មើស​​​​​មិន​ស្គាល់​​អត្ត​​សញ្ញាណ​​​បាន​​វាយ​​​កម្ម​​ករ​​​​​​ភូមាម្នាក់ដែល​​កំពុងតែ​​ដេក​​ក្រោម​ដើម​​​​ឈើ​​ ​ក្នុង​​បរិវេណ​​​​​​រោង​ចក្រ​​​នេះ។ នៅ​ពេល​​រសៀល​​នា​ថ្ងៃ​​បន្ទាប់ ​ដោយ​​ជឿ​​​​​ថា ​​ជន​ល្មើស​​​​គឺ​ជា​​​​ខ្មែរម្នាក់ ​នៅ​​រោង​ចក្រ​​នេះ​​​នោះ​ កម្ម​​ករ​​ភូមាជាង​​៤០០​​នាក់​បាន​​នាំ​​គ្នា​ទៅ​​​​​​​​​កាន់​​​បន្ទប់​​ដេក​​​របស់កម្ម​ករ​​ខ្មែរ​​​...