Thursday, September 19, 2019
Home Authors Posts by Simon Henderson

Simon Henderson

170 POSTS 0 COMMENTS
Associate editor

នគរបាល​ទេសចរណ៍​ធ្វើការ​ពេល​យប់​ដើម្បី​បង្ក្រាប​បទ​ល្មើស​តូចតាច

កាលពី​ថ្ងៃ​ច័ន្ទ ភោជនីយដ្ឋាន​ត្រី​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​លេខ​៥១​ក្នុង​ខណ្ឌ​ដូនដេញ ក្រុង​ភ្នំពេញ បាន​បិទ​សម្រាប់​ថ្ងៃ​បុណ្យ​វិសាខ​បូជា។ ក្នុង​ភាព​ងងឹត មើល​សឹងតែ​មិន​ឃើញ​ក្រុម​ប៉ូលិស​ទេសចរណ៍​មាន​កាន់​អាវុធ​ជាង​២០​នាក់។ យោង​តាម​មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់​ដែល​គ្រប់គ្រង​ផ្លូវ​បំបែក​ជាមួយ​ផ្លូវ​លេខ​១៨៤​បាន​ឲ្យ​ដឹង​ថា ការ​ដាក់​របាំង​ផ្លូវ​នេះ​ដើម្បី​ឃាត់​ឆែកឆេរ ភាគ​ច្រើន​បំផុត​សំដៅ​លើ​ក្រុម​ក្មេង​ប្រុស​ជិះ​ម៉ូតូ ដែល​ល្បី​ខាង​ឆក់​កាបូប​និង​ប្លន់​ម៉ូតូ​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​ទីក្រុង​នេះ​មាន​ឈ្មោះ​អាក្រក់។ មន្ត្រី​ម្នាក់ ដែល​បាន​ប្រាប់​ថា​គាត់​ឈ្មោះ ចាន់ណា បាន​និយាយ​ថា "ភាគច្រើន​បំផុត​នោះ យើង​ខ្វល់​អំពី​ក្មេង​ប្រុសៗ​ជិះ​វេស្ប៉ា ដែល​ជិះ​ក្រវែល​នៅ​ពេល​យប់​សម្លឹង​មើល​ភ្ញៀវ​ទេសចរ ដើម្បី​លួច​ឆក់​កាបូប ម៉ាស៊ីន​ថត ឬ ទូរស័ព្ទ ហើយ​ប្រហែល​មាន​កាន់​អាវុធ​ទៀត​ផង"។ “យើង​កំពុង​បង្ហាញ​ពលរដ្ឋ​ថា ប៉ូលិស​មាន​វត្តមាន ហើយ​ថា យើង​ចេញ​ល្បាត​តាម​ផ្លូវ​នៅ​ពេល​យប់...

គណៈប្រតិភូ​របស់​លោក​ស្រី មីសែល អូបាម៉ា ចំណាយ​ប្រាក់​ជិត២៥០.០០០​ដុល្លារ​លើ​ការ​ស្នាក់​នៅ

យោងតាម​ឯកសារ​​នៃ​កិច្ចសន្យា​រដ្ឋាភិបាល​អាមេរិក​ចេញ​នៅ​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស្នាក់​នៅ​របស់​លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​នៅ​សណ្ឋាគារ សូហ្វីតែល អង្គរ ភូគិត្រា អំឡុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់​លោក​ស្រី​នៅ​ខេត្ត​សៀមរាប ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម "ឲ្យ​ក្មេង​ស្រី​រៀន" កាលពី​ចុង​សប្តាហ៍​មុន បាន​ចំណាយ​ប្រាក់​អ្នក​បង់​ពន្ធ​ជិត​២៥០.០០០​ដុល្លារ។ យោងតាម​ឯកសារ​បង្ហោះ​លើ​វិបសាយ​ឱកាស​ជំនួញ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា គណៈប្រតិភូ​មន្ត្រី​អាមេរិក សមាជិក​សេវា​សម្ងាត់ និង​បុគ្គលិក​ភ័ស្តុភារ បាន​ជួល​៨៥​បន្ទប់ និង​៥​បន្ទប់​ដេក​ធំៗ​ក្នុង​សណ្ឋាគារ​ផ្កាយ​៥​សម្រាប់​រយៈ​ពេល​ពីរ​សប្តាហ៍ ព្រម​ទាំង​បន្ទប់​ការិយាល័យ​៥ និង​បន្ទប់​សន្និសីទ​មួយ។ យោងតាម​កិច្ចសន្យា​នេះ តាម​ការ​អះអាង​បញ្ជាក់​នៅ​នាទី​ចុងក្រោយ​អំពី​ទស្សនកិច្ច​របស់​លោក​ស្រី អូបាម៉ា ​របស់​ក្រសួង​ការបរទេស​អាមេរិក វិក្កយបត្រ​អស់​ចំនួន​ទឹក​ប្រាក់​សរុប​២៤២.៥០០​ដុល្លារ។ ស្ត្រីទី១​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​សៀមរាប​កាលពី​ល្ងាច​ថ្ងៃ​ទី​២១​ខែ​មីនា...

ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​ថា ការ​អប់រំ​ផ្តល់​អំណាច​ដល់​ក្មេង​ស្រី

ក្រុង​សៀមរាប-លោក​ស្រី មីសែល អូបាម៉ា ស្ត្រី​ទី​១​សហរដ្ឋ​អាមេរិក​ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ហើយ​កាលីពី​ថ្ងៃ​អាទិត្យ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជា​ ដោយ​ភរិយា​ប្រធានាធិបតី​អាមេរិក​កំពុង​ស្ថិត​ក្នុង​តំណែង ដែល​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ចនេះ​ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​សេរីភាព​និង​សមភាព​ច្រើន​ឡើង​ក្នុង​ការ​អប់រំ​និង​ការ​ផ្តល់​អំណាច​ដល់​យុវនារី។ លោក​ស្រី​ភរិយា​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កាន់​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​កាលពី​យប់​ថ្ងៃ​សុក្រ​ពី​ប្រទេស​ជប៉ុន​មក ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​ទស្សនកិច្ច​រយៈ​ពេល​ប្រាំ​ថ្ងៃ​នៅ​ទ្វីប​អាស៊ី ដើម្បី​ជំរុញ​គំនិត​ផ្តួចផ្តើម​អប់រំ​ដែល​ដឹក​នាំ​ដោយ​សហរដ្ឋ​អាមេរិក ដែល​មាន​ឈ្មោះ​ថា ឲ្យ​ក្មេង​ស្រីរៀន ។ កម្មវិធី​បង្ហាត់​បង្រៀន​នៅ​តាម​សហគមន៍​មាន​បន្ត​ការ​អប់រំ​ក្មេងស្រី​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន​១០​ផ្សេង​ទៀត និង​ឲ្យ​បាន​ទៅ​ដល់​សិស្ស​ប្រមាណ​៦២​លាន​នាក់។ មុន​ដំណើរ​មក​ដល់​របស់​លោក​ស្រី មាន​ការ​គិត​ទុក​ដែល​ផ្តោត​លើ​ថាតើ​លោក​ស្រី អូបាម៉ា នឹង​ប្រឈម​នឹង​ប្រវត្តិ​សិទ្ធិ​មនុស្ស​អាក្រក់​របស់​ប្រទេស​កម្ពុជា ឬ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ថ្មីៗ...

រដ្ឋាភិបាល​អនុម័ត​កិច្ច​ព្រមព្រៀង​បញ្ជូន​អ្នក​បម្រើ​តាម​ផ្ទះ​ទៅ​ម៉ាឡេស៊ី

មន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​យល់​ព្រម​លើ​សេចក្តី​ព្រាង​កិច្ច​ព្រមព្រៀង ដែល​នឹង​លែង​ដាក់​បម្រាម​លើ​ការ​បញ្ជូន​ស្ត្រី​អ្នក​បម្រើ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​បាន​ដាក់​៤​ឆ្នាំ​មុន​នេះ ក្នុង​ពេល​មាន​សេចក្តី​រាយការណ៍​ច្រើន​អំពី​ការ​រំលោភ​បំពាន ហើយ​កំពុង​រង់ចាំ​ការ​សម្រេច​យល់​ព្រម​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី។ អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​ដែល​រង់​ចាំ​ជា​យូរ​មក​ហើយ​នេះ​រួម​បញ្ចូល​ការ​ការពារ​ប្រសើរ​ជាងមុន​ដើម្បី​ការពារ​ស្ត្រី​អ្នក​បម្រើ​ខ្មែរ​ពី​ការ​រំលោភ​បំពាន ជំពាក់​បំណុល និង​ការ​រំលោភ​ផ្លូវ​ភេទ ដែល​មាន​កាន់តែ​ច្រើន​រហូត​ដល់​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បិទ​សេវា​កាងារ​នេះ​ក្នុង​ឆ្នាំ​២០១១។ ទោះជា​យ៉ាងនេះ​ក្តី អ្នក​រិះគន់​និយាយ​ថា ដោយសារ​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ដែល​គេ​បន្ទោស​ចំពោះ​ការ​រំលោភ​បំពាន​ជាច្រើន​នោះ វា​នៅតែ​ត្រូវ​គេ​មើល​ឃើញ ថាតើ​កិច្ច​ព្រមព្រៀង​ថ្មី​នេះ​នឹង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ស្ត្រី​ដែល​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ឬ​យ៉ាងណា​ទេ។ លោក ជួប ណារ័ត្ន អនុប្រធាន​នាយកដ្ឋាន​មុខ​ងារ​និង​ហត្ថកម្ម​នៃ​ក្រសួង​ការងារ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា តាម​លោក​ដឹង រដ្ឋាភិបាល​ម៉ាឡេស៊ី​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពិនិត្យ​សម្រេច​សេចក្តី​ព្រាង​ចុង​ក្រោយ​នេះ។ លោក​មាន​ប្រសាសន៍​ថា "មែន​ហើយ...

ផលិតករ​ខ្សែ​ភាព​យន្ត​ខ្មែរ​ទទួល​បាន​ពាន​រង្វាន់​ពីមហោស្រព​ភាព​យន្ត​ខ្លី​

លោក ប៉ូលែន លី បាន​ក្លាយ​ជា​ជន​ជាតិ​ខ្មែរ​ទី២ ទទួលបាន​ជ័យលាភី​ ត្រប់​ហ្វិស​អាស៊ីអាគ្នេយ៍ ពីខ្សែ​ភាពយន្ត​របស់​លោក ដែល​មាន​ចំណង​ជើង​ថា  "​ចំណង​ដែល​មាន​ពណ៌​ឆើត​  ៉កាល​ពី​ថ្ងៃ​អាទិត្យ​។  នេះជា​ឆ្នាំ​ទី២ ដែល​ជន​ជាតិ​ខ្មែរ​ទទួល​បាន​កិត្តិយស​ខ្ពស់​នៅ​ឯ ត្រប់​ហ្វិសអាស៊ី​អាគ្នេយ៍ បន្ទាប់​ពី​ការ​ឈ្នះ​របស់​ សុធា អុីនណេស កាលពី​ឆ្នាំមុន​ ពីខ្សែ​ភាព​យន្ត​របស់​នាង​ឈ្មោះ ៉ ស្រូវ  ៉ ដែល​នៅពេល​នោះ លោក​ លី ទទួល​បាន​រង្វាន់​លេខ​២ ពីខ្សែ​ភាព​យន្ត​ខ្លីរបស់​គាត់​ឈ្មោះ៉ ដូត​តូ ៉ ។ ផលិតកររូបនេះ​ទទួល​បាន​ប្រាក់​រង្វាន់​១២០០០​ដុល្លារ​អាមេរិក​ ព្រម​ទាំង​ការ​ធ្វើ​ដំណើរ​​ទៅ​កាន់​ក្រុង​ឡូស​អាន​ជឺឡេស ដែល​ឧបត្ថម្ភ​ដោយ​​សមាគមន៍​ភាព​យន្ត​ជីវចល។ ពាន​រង្វាន់​ទី២ បាន​ទៅ​នាយក​ផលិតកម្ម​​ជន​ជាតិ​ហ្វីលីពីន​ ជេក​ សូរៀណូ ពីខ្សែ​ភាពយន្ត​របស់​លោកមាន​ចំណង​ជើង​ថា "​កុមារដែក​ថែប"​ និង​រង្វាន់​ទី៣ បាន​ទៅជន​ជាតិ​ខ្មែរ​ សោម ចាន់​រិទ្ធិ ចាប ពីខ្សែភាព​យន្ត​ខ្លី​បែបបស្ចិម​ប្រទេស​ មាន​ចំណង​ជើង​ថ​ា​ "A ​fistful​ ​of Pebbles"​ ។ ជ័យ​លាភី​ត្រូវ​បាន​ជ្រើស​រើស​ចេញពី​ខ្សែភាពយន្ត​​ចំនួន​១៦។ ​លោក ជូស៊ី​ដេក នាយក​គ្រប់​គ្រង​ ត្រប់ហ្វិស​ អាស៊ីអាគ្នេយ៍ បាន​មាន​ប្រសាសន៍​ថា​​ "​ត្រប់​ហ្វិស​គឺនិយាយ​ទាក់ទង​នឹង​ការ​អប​អរ​ការ​ច្នៃ​ប្រឌិត​ក្នុង​បណ្តា​ផលិតករ​ដែល​មាន​ទេព​កោ​សល្យ​។ ខ្ញុំ​រំភើប​ចិត្ត​នឹង​ខ្សែភាពយន្ត​ដ៏​អស្ចារ្យ​ ដែល​យើង​បាន​ទទួល​។ ការ​និទាន​រឿង​មាន​សន្ទុះ​ខ្លាំង​ក្លា​នៅ​ក្នុង​អាស៊ីអាគ្នេយ៍​។ ហើយ​យើង​នឹង​បន្ត​ធ្វើ​ឲ្យ​ ត្រប់​ហ្វិស​អាស៊ី​អាគ្នេយ៍​ក្លាយ​ជា​វេទិការសម្រាប់​សាច់​រឿង​ផ្សេង​ៗ​ ដែល​នឹង​មិន​មាន​នរណា​ផ្សេង​ទៀត​និយាយ​ដល់​  ៉៕  

ក្រោយពី​អគ្គិភ័យ មន្ត្រី​ប្រាប់​អាជីវករ​ថា​ត្រូវ​សង់​តូប​​ដោយ​ខ្លួន​ឯង

ដោយ​សំណល់​ផេះផង់​ភាគច្រើន​ត្រូវ​បាន​សម្អាត​ចេញ​ពី​ផ្សារ​ចាស់​ក្នុង​ក្រុង​ភ្នំពេញ​នោះ កាលពី​ថ្ងៃ​អង្គារ​ មន្ត្រី​ម្នាក់​បាន​ប្រាប់​ក្រុម​អាជីវករ​ដែល​តូប​លក់ដូរ​និង​ទំនិញ​របស់​ពួកគាត់​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​ដែល​ឆាបឆេះ​អស់​រយៈ​ពេល​ជាង​២​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ឲ្យ​ចាប់​ផ្តើម​ការ​សង់​តូប​ឡើងវិញ​ដោយ​ខ្លួន​ឯង។ ថ្វីបើ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក្តី ក៏តូប​លក់ដូរ​ជាង​២០០​តូប​ត្រូវ​ឆេះ​ខ្ទេច និង​តូប​ជាច្រើន​ទៀត​ខូចខាត​ក្នុង​អគ្គិភ័យ ដែល​បាន​ឆេះ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក ​ដែល​បង្ក​ឡើង​ដោយសារ​បញ្ហា​ឆ្លង​អគ្គិសនី។ កាលពី​ថ្ងៃ​អង្គារ កន្លែង​ភ្លើង​ឆេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ បន្ទាប់ពី​ក្រុមហ៊ុន​ប្រមូល​សំរាម ស៊ិនទ្រី ដែល​មាន​តែ​មួយក្នុង​ក្រុង បាន​ឲ្យ​ត្រាក់ទ័រ​ រថយន្ត​ដឹក​សម្រាម​ និង​កម្មករ​ជាង​៣០​នាក់​ចូល​ជួយ​សម្អាត។ លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា ការ​រាប់​ចំនួន​តូប​នៅ​ពេល​ថ្មី​បំផុត​នេះ​បាន​កំណត់​ចំនួន​តូប​ដែល​ឆេះ​ខ្ទេច​មាន​២០៥​តូប។ ម្ចាស់​តូប​បាន​ចំណាយ​ពេល​សឹងតែ​មួយ​ថ្ងៃ​ច័ន្ទ កកេះ​កកាយ​តាម​គំនរ​ផេះផង់​រក​សំណល់​ទំនិញ​របស់​ខ្លួន ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ ពួកគាត់​មាន​ពេល​តិចតួច​ណាស់ ក្រៅតែពី​ឈរ​មើល​ការ​បោស​សម្អាត​ប៉ុណ្ណោះ។ លោក...

អគ្គិភ័យ​​​ឆាប​​​ឆេះ​​​ផ្សារ​​​ចាស់​​​ទាំង​​​ព្រឹក​​​ព្រលឹម​​​

អគ្គិភ័យ​​​បាន​​​ឆាប​​​ឆេះ​​​ផ្សារ​​​ចាស់​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​ធ្វើ​​​ឲ្យ​​​​​​តូប​​​រាប់​​​រយ​​​នៅ​​​ក្នុង​​​ផ្សារ​​​ប្រវត្តិសាស្ត្រ​​​នេះ​​​ត្រូវ​​​ឆេះ​​​ខ្ទេច​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​តូប​​​រាប់​​​រយ​​​​​​ផ្សេង​​​ៗ​​​ទៀត​​​រង​​​ការ​​​ខូច​​​ខាត​​​ មុន​​​ពេល​​​រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ជា​​​ច្រើន​​​គ្រឿង​​​អាច​​​គ្រប់​​​​​​គ្រង​​​អគ្គិភ័យ​​​នេះ​​​​​​​​​​​​បាននៅ​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ម៉ោង​​​ក្រោយ​​​។ លោក ឃួង ស្រេង អភិបាល​​​រង​​​រាជ​​​ធានី​​​ភ្នំពេញ ដែល​​​អម​​​ដំណើរ​​​ជាមួយ​​​អ្នក​​​ពន្លត់​​​អគ្គិភ័យ​​​​​​ទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ផ្សារ​​​ចាស់​​​ដែល​​​មក​​​ទល់​​​ពេល​​​កាល​​​ពី​​​ម្សិលមិញ ជា​​​កន្លែង​​​ដែល​​​មាន​​​តូប​​​ជិត​​​១.០០០​​​ និង​​​ដែល​​​មាន​​​អ្នក​​​លក់​​​ដូរ​​​តាម​​​ផ្លូវ​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​​​​នៅ​​​មិន​​​ទាន់​​​បើក​​​ទ្វារ​​​នៅ​​​ឡើយ​​​ទេ​​​ ពេល​​​អគ្គិភ័យ​​​បាន​​​ឆាប​​​ឆេះ​​​ឡើង​​​​​​នៅ​​​ចំណុច​​​កណ្តាល​​​នៃ​​​ផ្សារ មុន​​​ម៉ោង​​​៧​​​និង​​​៣០​​​នាទី​​​។​​​ហើយ​​​ប្រសិនបើ​​​ផ្សារ​​​នេះ​​​បាន​​​បើ​​​កទ្វារ​​វិញ​​​នោះ​​​ ម្លេ៉ះ​​​អគ្គិភ័យ​​​ប្រហែល​​​ជា​​​​​​អាច​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ដល់​​​អាយុ​​​ជីវិត​​​មនុស្ស​​​ជា​​​ច្រើន​​​នាក់។​​​​​​​​​ លោក ឃួង ស្រេង បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចុះ​​​ទៅ​​​ផ្សារ​​​ចាស់​​​នៅ​​​ព្រឹក​​​មិញ​​​នេះ នៅ​​​ពេល​​​អគ្គិភ័យ​​​បាន​​​កើត​​​ឡើង​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា ក្នុង​​​ចំណោម​​​តូច​​​ចំនួន​​​៩១៤​​​​​​ មាន​​​តូប​​​ជាង​​​៣០០​​​ត្រូវ​​​បាន​​​ឆាប​​​ឆេះ​​​អស់​​​ ប៉ុន្តែ គ្មាន​​​អ្នក​​​ស្លាប់ និង​​​​​របួស​​​ឡើយ​​​​​​។ ក្តី​​​ព្រួយ​​​បារម្ភ​​​ដ៏​​​ធំ​​​របស់​​​យើង​​​គឺ​​​ការ​​​ពារ​​​អាយុ​​​ជីវិត​​​អាជីវករ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​មិន​​​បាន​​​គិត​​​អំពី​​​មូល​​​ហេតុ​​​​​ ដែល​​​បង្ក​​​ឲ្យ​​​កើត​​​មាន​​​​​​អគ្គិភ័យ​​​ ឬ​​​ទំហំ​​​នៃ​​​ការ​​​ខូច​​​ខាត​​​នោះ​​​ទេ​​​"។ នៅ​​​ពេល​​​អ្នក​​​ពន្លត់​​​អគ្គិភ័យ​​​បាន​​​មក​​​ដល់​​​ អណ្ដាត​​​ភ្លើង​​​បាន​​​ឆាប​​ឆេះ​​​ដល់​​​ច្រក​​​ទ្វារ​​​មុខ​​​ភាគ​​​ខាង​​កើត​​​ទៅ​​​ហើយ​​​។ អាជីវករ​​​បាន​​​ប្រញាប់​​​ប្រញាល់​​​យក​​​របស់​​​បរ​​​​​​តាម​​​ដែល​​​​​​ខ្លួន​​​អាច​​​យក​​​ចេញ​​​បាន​​​។ យោង​​​តាម​​​លោក ព្រំ យ៉ន នាយការិយាល័យ​​​ពន្លត់​​​អគ្គិភ័យ​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​​​ពន្លត់​​​អគ្គិភ័យ​​​ចំនួន​​​២៩​​​គ្រឿង​​​មក​​​ពី​​​អង្គភាព​​​ផ្សេង​​​ៗ​​​គ្នា​​​ចំនួន​​​ប្រាំ​​​មួយ​​​បាន​​​បើក​​​ក្រឡឹង​​​ជុំ​​​វិញ​​​ផ្សារ​​​នេះ​​​ ដោយ​​​បាន​​​បាញ់​​​ទឹក​​​អស់​​​៦៦០​​​ម៉ែត្រ​​​គូប ដើម្បី​​​ពន្លត់​​​អណ្ដាត​​​ភ្លើង។ ការ​​​ឆាប​​​ឆេះ​​​ផ្សារ​​​តែង​​តែ​​​កើត​​​ឡើង​​​ជា​​​រឿយ​​​ៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​ជា​​​រឿយ​​​ៗ​​​តែង​​​តែ​​​បង្ក​​​ឡើង​​​ដោយ​​​ខ្សែ​​​ភ្លើង​​​ដែលគ្មាន​​​សណ្តាប់​​​ធ្នាប់​​​ ហើយ​​​ស្ថានភាព​​​នេះ​​​​​​វា​​​កាន់តែ​​​ធ្ងន់​​​ធ្ងរ​​​ទៅ​​​ៗ​​​ដោយសារ​​​គ្មាន​​​ការ​​​អនុវត្ត​​​បទប្បញ្ញត្តិ​​​​​​​​​​​​​​​​​​​​​​ស្តី​​​ពី​​​ការ​​​ពារ​​​សុវត្ថិភាព និង​​​អគ្គិភ័យ។ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ឆ្នាំ​​​២០១២ មនុស្ស​​​ចំនួន​​​៨​​​អ្នក​​​បាន​​​​​​ស្លាប់​​​ក្នុង​​​អគ្គិភ័យ​​​មួយ​​​ដែល​​​ឆាប​​​ឆេះ​​​ផ្សារ​​​រាត្រី​​​​​​ដ៏​​​មាន​​​ប្រជាប្រិយ​​​ភាព​​​នៅ​​​ក្នុង​​​ក្រុង​​​សៀមរាប។ លោក ព្រំ យ៉ន បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​អាជីវករ​​​នៅ​​​ផ្សារ​​​ផ្សេង​​​ៗ​​​ទាំង​​​អស់​​​មេត្តា​​​ប្រុង​​​ប្រយ័ត្ន​​​ ហើយ​​​ត្រូវ​​​ប្រាកដ​​​ថា ខ្សែ​​​ភ្លើង​​​របស់​​​ខ្លួន​​​មាន​​​សុវត្ថិភាព ហើយ​​​ត្រូវ​​​តែ​​​មាន​​​បំពង់​​​ពន្លត់​​​អគ្គិភ័យ​​​នៅ​​​ក្នុង​​​តូប​​​របស់​​​ខ្លួន​​​ជាប់​​​ជា​​​និច្ច​​​"។ អ្នកស្រី​​​ សាន់ សុខលាភ អាយុ​​​៣៨​​​ឆ្នាំ​​​ ដែល​​​តូប​​​លក់​​​គ្រឿង​​​អលង្ការ​​​របស់​​​ខ្លួន​​​រួច​​​ផុត​​​ពី​​​អគ្គិភ័យ​​​នេះ​​​បាន​​​និយាយ​​​ថា វា​​​​​​មាន​​​ការ​​​ឆាប​​​ឆេះ​​​បន្តិច​​​បន្តួច​​​នៅ​​​ម៉ោង​​​៦និង​​​៣០​​​នាទី​​​ព្រឹក​​​ ប៉ុន្តែ ត្រូវ​​​សន្តិសុខ​​​ផ្សារ​​​ពន្លត់​​​​​​បាន​​​ភ្លាម​​​។ ប៉ុន្តែ​​​​​​​​​​​​នៅ​​​ពេល​​​វា​​​ឆាប​​​ឆេះ​​​ឡើង​​​ម្តង​​​ទៀត អណ្តាត​​​ភ្លើង​​​បាន​​​ឆាប​​​​ឆេះ​​​ខ្លាំង​​​ភ្លាម​​​ៗ​​​ដោយ​​​មិន​​​​​​អាច​​​គ្រប់​​​គ្រង​​​បាន​​​។ អ្នកស្រី សុខ​​​លាភ បាន​​​និយាយ​​​ថា "ខ្ញុំ​​​កំពុង​​​តែ​​​រៀប​​​ចំ​​​គ្រឿង​​​អលង្ការ​​​ដាក់​​​លក់​​​ ប៉ុន្តែ ​​​នៅ​​​ពេល​​​អគ្គិភ័យ​​​បាន​​​ឆាប​​​ឆេះ​​​រាល​​​ដាល​​​ យើង​​​បាន​​​រត់​​​ចេញ​​​ពី​​​ផ្សារ។ តូប​​​របស់​​​ខ្ញុំ​​​បាន​​​រួច​​​ផុត​​​ពី​​​ការ​​​ឆាប​​​ឆេះ ប៉ុន្តែ តូប​​​លក់​​​ខោ​​​អាវ​​​របស់​​​បងប្អូន​​​ស្រី​​​ខ្ញុំ​​​ត្រូវ​​​ឆេះ​​​គ្មាន​​​សល់​​​"។ អាជីវករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ សុខ លាង អាយុ​​​៤២​​​ឆ្នាំ​​ បាន​​​ឲ្យដឹង​​​ថា តូប​​​លក់​​​ខោអាវ​​​ ដែល​​​​​​លោក​​​បាន​​​រក​​​ស៊ី​​​អស់​​​រយៈ​​​ពេល​​​ជាង​​​១០​​​ឆ្នាំ​​​​​​មក​​​ហើយ​​​ ត្រូវ​​​បាន​​​ឆាប​​​ឆេះ​​​ ហើយ​​​ខោអាវ​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ឆេះ​​​គ្មាន​​​សល់​​​។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​បាន​​​ខាត​​​បង់​​​ចន្លោះ​​​ពី​​​៦.០០០ដុល្លារ​​​ទៅ​​​៧.០០០ដុល្លារ​​​ ខ្ញុំ​​​មាន​​​អារម្មណ៍​​​រន្ធត់​​​ខ្លាំង​​​ណាស់​​​"។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា អគ្គិ​​​ភ័យ​​​បាន​​​ចាប់​​​ផ្តើម​​​នៅ​​​ត្រង់​​​ផ្នែក​​​មួយ​​​នៃ​​​ផ្សារ​​​ជា​​​កន្លែង​​​ដែល​​​អាជីវករ​​​​​​លក់​​​មុង​​​ ភួយ ក្រណាត់ និង​​​ពូក​​​​​​​ ដែល​​​ជា​​​ប្រភេទ​​​ទំនិញ​​​​​​ងាយ​​​នឹង​​​ឆាប​​​ឆេះ។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ដំបូង​​​ឡើយ​​​វា​​​លំបាក​​​ក្នុង​​​ការ​​​ពន្លត់​​​អគ្គិភ័យ​​​​ ព្រោះ​​​តូប​​​នីមួយ​​​ៗ​​​មាន​​​ដំបូល​​​ស័ង្កសី​​​ ដែល​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ពិបាក​​​បាញ់​​​ទឹក​​​ទៅ​​​​​​ក្នុង​​​តូប​​​"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ក៏​​​បាន​​​បក​​​ស្រាយ​​​ពី​​​ពាក្យ​​​ចចាមអារ៉ាម ដែល​​​គេ​​​បង្ហោះ​​​ និង​​​ចែក​​​រំលែក​​​តាម​​​បណ្តាញ​​​ទំនាក់ទំនង​​​កាល​​​ពី​​​ម្សិលមិញ ដែល​​​ថា អគ្គិភ័យ​​​​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​គេ​​​លួច​​​ដុត​​​​​​ក្នុង​​​គោល​​​បំណង​​​យក​​​កន្លែង​​​នេះ​​​ដើម្បី​​​អភិវឌ្ឍ​​​ផង​​​ដែរ​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​បក​​​ស្រាយ​​​ដូច្នេះ​​​ថា "សាលា​​​រាជ​​​ធានី​​​សូម​​​​​​ច្រាន​​​ចោល​​​ចំពោះ​​​ការ​​​លើក​​​ឡើង​​​​​​របស់​​​សាធារណជន​​​មួយ​​​ចំនួន​​​ ដែល​​​ថា មាន​​​នរណា​​​ម្នាក់​​​លួច​​​ដុត​​​ផ្សារ​​​នេះ​​​ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​មាន​​​ការ​​​អភិវឌ្ឍ​​​នោះ"។ តំបន់​​​ផ្សារ​​​ចាស់​​​ដែល​​​ជា​​​តំបន់​​​ដ៏​​​សំខាន់​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ជើង​​​វត្ត​​​​​​ភ្នំ​​​ចន្លោះ​​​មហាវិថី​​​នរោត្តម និង​​​មាត់​​​ទន្លេ​​​ ត្រូវ​​​បាន​​​​​​គេ​​​សម្លឹង​​​ឃើញ​​​មក​​​ជា​​​យូរ​​​ហើយ​​​ថា ជា​​​កន្លែង​​​សម្រាប់​​​អភិវឌ្ឍ​​​ដ៏មាន​​​សក្ដានុពល​​​។ កាល​​​ពី​​​ខែ​​​មិថុនា ក្រុមហ៊ុន​​​ថៃ​​​​​​មួយ​​​បាន​​​ដាក់​​​សំណើ​​​ប្រែ​​​ក្លាយ​​​តំបន់​​​នេះ​​​ទៅ​​​ជា​​​ចំណត​​​រថយន្ត​​​ ដែល​​​មាន​​​កម្ពស់​​​ប្រាំបី​​​ជាន់​​​។ លោក ឡុង ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិល​​​មិញ​​​ថា គ្មាន​​​កិច្ច​​​ព្រម​​​ព្រៀង​​​ណា​​​មួយ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​អភិវឌ្ឍតំបន់​​​នេះ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្មាន​​​គម្រោង​​​សាង​​​សង់​​​អគារ​​​ថ្មី​​​​​​នៅ​​​តំបន់​​​ផ្សារ​​​ចាស់​​​នេះ​​​ទេ ហើយ​​​ក៏​​​គ្មាន​​​​​​​​​​​​​​​​​​​​​​ការ​​​វិនិយោគ​​​ឯកជន​​​ ​​​ដែរ​​​"។ មនុស្ស​​​រាប់​​​រយ​​​នាក់​​​បាន​​​បន្ត​​​ដើរ​​​រើស​​​អ្វី​​​ដែល​​​ខ្លួន​​​អាច​​​​​​យក​​​បាន​​​មក​​​វិញ​​​​​​ ខណៈ​​​ពេល​​​នៅ​​​មាន​​​ផ្សែង​​​ហុយៗ​​​នៅ​​​ឡើយ​​​ រីឯ​​​អ្នក​​​រើស​​​អេត​​​ចាយ​​​វិញ​​​បាន​​​ទាញ​​​យក​​​កម្ទេចកម្ទី​​​លោហៈ​​​ដាក់​​​លើ​​​រទេះ​​​របស់​​​ខ្លួន​​​ កាល​​​ពី​​​រសៀល​​​ម្សិលមិញ។ នៅ​​​ពេល​​​អង្គុយ​​​លើ​​​កៅអី​​​មួយ​​​ លោក គួច ចំរើន អភិបាល​​​ខណ្ឌ​​​ដូន​​​ពេញ​​​​​​បាន​​​លើក​​​ឡើ​​​ង​​​ថា អាជ្ញាធរ​​​នឹង​​​ធ្វើ​​​ការ​​​ទាំង​​​យប់​​​ដើម្បី​​​បោស​​​សំអាត​​​តំបន់​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា តូប​​​ដែល​​​ត្រូវ​​​បាន​​​ឆាប​​​ឆេះ​​​ ហើយ​​​​​​អាច​​​រាប់​​​​​​ចំនួន​​​បាន​​​នៅ​​​ពេល​​​នេះ​​​ គឺ​​​មាន​​​ចំនួន​​​២២៩​​​តូប ដោយ​​​មាន​​​តូប​​​រាប់​​​រយ​​​ផ្សេង​​​ទៀត​​​ត្រូវ​​​រង​​​ការ​​​ខូច​​​ខាត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ប៉ាន់​​​ប្រមាណ​​​ចំពោះ​​​ទំហំ​​​ទឹក​​​ប្រាក់​​​ដែល​​​បាន​​​ខាត​​​បង់​​​គឺ​​​ប្រហែល​​​១,៥​​​លាន​​​ដុល្លារ​​​។ រឿង​​​ដែល​​​សំខាន់​​​នៅ​​​ពេល​​​ឥឡូវ​​​នេះ​​​ គឺ​​​ត្រូវ​​​ដើរ​​​រក​​​របស់​​​របរ​​​ដែល​​​នៅ​​​សេស​​​សល់​​​ ហើយ​​​មើល​​​ថា តើ​​​យើង​​​អាច​​​យក​​​អ្វី​​​មក​​​វិញ​​​បាន​​​ខ្លះ​​​ ហេតុ​​​ដូច្នេះ​​​អាជីវករ​​​ទាំងអស់​​​អាច​​​វិល​​​ត្រឡប់​​​​​​មក​​​ ហើយ​​​សាង​​​សង់​​​តូប​​​របស់​​​ខ្លួន​​​​​​ឡើង​​​​​​វិញ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​​​​​​​  

គ្រួសារ​របស់​ស្ត្រី​រងគ្រោះ​អំពាវនាវ​ឲ្យ​មាន​ការស៊ើប​អង្កេត​ថ្មី

កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន សាកសព​អាក្រាត​របស់​ទេសចរ​បារាំង​អាយុ​២៥​ឆ្នាំ​ម្នាក់ អូហ្វីលី​ ប៊ីកនី​ បាន​រសាត់​អណ្តែត​មកទើរ​នៅ​មាត់​ច្រាំង​ក្រុង​កំពត ដោយ​មាន​ស្នាម​ដាច់​នៅ​ត្រង់​ដៃ និង​ក្បាល។ ជិត​ពីរ​ឆ្នាំ​ក្រោយ​មក ដោយ​គ្មាន​តម្រុយ​ក្នុង​រឿង​ឃាតកម្ម​នេះ គ្រួសារ​របស់​ស្ត្រី​ត្រូវ​គេ​ធ្វើ​ឃាត​នេះ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ហើយ​សុំ​អង្វរករ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ឡើង​វិញ​ ក្នុង​រឿងឃាតកម្ម​លើ​ស្ត្រី​ទេសចរ​រូប​នេះ។ បន្ទាប់ពី​ការ​ជួប​ជាផ្លូវការ​មួយ​សប្តាហ៍ និង​ការ​ធ្វើ​ដំណើរ​ទៅ​​ខេត្ត​កំពត លោក គ្រិស្ទាន ឪពុក​របស់ អូហ្វីលី​ ប៊ីកនី​ បងស្រី វឺជីនា និង​បងប្រុស​ ចូណាថាន របស់​នាង បាន​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍...

កម្មករ​រោងចក្រ​កាត់ដេរ ហ្គ្រែន ធ្វិន ត្រូវ​គេ​បណ្តេញ​ចេញ បាន​ចូល​ធ្វើការ​វិញ

កម្មករ​និង​តំណាង​សហជីព​បាន​និយាយ​ថា រោងចក្រ​កាត់ដេរ ហ្គ្រែន ធ្វិន អិុនធើ​ណាស្យូណល ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ជាង​៦០០​នាក់​ត្រឡប់​ចូល​ធ្វើ​ការ​វិញ បន្ទាប់ពី​ការ​បណ្តេញ​ពួកគេ​មួយ​ថ្ងៃ​មុន​នោះ ពីព្រោះ​ពួកគេ​មិន​មាន​វត្តមាន​នៅ​កន្លែង​ធ្វើការ​កាលពី​ថ្ងៃ​សៅរ៍។ បញ្ជី​កម្មករ​ត្រូវ​គេ​បិទតាម​ខ្លោង​ទ្វារ​រោងចក្រ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​កាលពី​ថ្ងៃ​ច័ន្ទ​ដោយ​មាន​ឈ្មោះ​កម្មករ​ប្រហែល​៦៥០​នាក់ ដែល​មិន​បាន​មក​ធ្វើការ​កាលពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​គេ​ឆូត​ចោល អម​ដោយ​ការ​ជូន​ដំណឹង​ថា ពួកគេ​ត្រូវ​បាន​បណ្តេញ​ចោល​ហើយ។ កញ្ញា ឡោ ឡាយហៀង អាយុ​២៩​ឆ្នាំ ជា​មេក្រុម​និង​ជា​តំណាង​សហជីព​ក្នុង​រោងចក្រ​នេះ​បាន​និយាយ​ថា ​កម្មករ​ដែល​បាន​ត្រឡប់​មកវិញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដឹងថា ពួកគេ​ត្រូវ​បណ្តេញ​ចេញ បាន​អះអាង​ថា ពួកគេ​គិត​ថា ពួកគេ​សម្រាក​រហូត​ដល់​ថ្ងៃ​អង្គារ បន្ទាប់ពី​ការ​ឈប់​សម្រាក​រយៈ​ពេល​៦​ថ្ងៃ ដែល​ក្នុង​រយៈ​ពេល​នោះ​មានតែ​ថ្ងៃ​សៅរ៍​ប៉ុណ្ណោះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ជាតិ។​​ កញ្ញា​បាន​និយាយ​ថា...

ជនជាតិ​អាមេរិក​រំលោភ​កុមារ​ត្រូវ​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​ក្រចេះ

យោងតាម​មន្ត្រី​នគរបាល​និង​មន្ត្រី​ស្ថានទូត​អាមេរិក​ឲ្យ​ដឹង​ថា ទាហាន​ពលបាលត្រី​អាមេរិក​ ម៉ៃឃើល ហារីស (Michael Harris) ដែល​បាន​រត់​គេច​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​២​សប្តាស៍​កន្លង​មក​នេះ ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ខេត្ត​ក្រចេះ ហើយ​នឹង​ត្រូវ​និរទេស​ទៅ​អាមេរិក​វិញ ដើម្បី​ប្រឈម​មុខ​នឹង​ការ​ចោទ​ជាង​៤០​ករណី​ពី​បទ​មាន​រូបភាព​អាសអាភាស​កុមារ និង​ពី​បទ​រំលោភ​កុមារ។ គេ​គិត​ថា បុរស​អាយុ​៣៤​ឆ្នាំ​រូប​នេះ​កំពុង​ពួន​សម្ងំ​ក្នុង​ក្រុង​ភ្នំពេញ បន្ទាប់ពី​រត់​ភៀស​ខ្លួន​ពី​ក្រុង​ព្រះ​សីហនុ ដែល​កាលពី​ដើម​ខែ​នេះ គេ​បាន​ដឹង​ថា គាត់​កំពុង​ធ្វើ​ការ​ជា​អ្នក​បង្ហាត់​ឆ្កែ​ ដោយ​កែ​ឈ្មោះ​ថាMichael Dobbs វិញ។ កងទ័ព​អាមេរិក​បាន​បញ្ជាក់​ថា ជន​នេះ​បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៧​ខែ​មករា បន្ទាប់ពី​មិន​បាន​ឡើង​តុលាការ​នៅ​ក្រុង​អ័រឡិនដូ រដ្ឋ​ផ្លរីដា។ លោក អ៊ុក...