Wednesday, September 18, 2019
Home Authors Posts by Simon Henderson

Simon Henderson

170 POSTS 0 COMMENTS
Associate editor

ពាណិជ្ជករ​ខ្មែរ​សញ្ជាតិ​អាមេរិក​ត្រូវ​ដោះលែង​បន្ទាប់ពី​មាន​អន្តរាគមន៍ពី​មន្ត្រី

ក្រុម​មន្ត្រី​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​បង្គាប់​ឲ្យ​ដោះលែង​ពាណិជ្ជករ រិច្ឆឺ សាន (Richer​ San) ជា​ពលរដ្ឋ​ខ្មែរ​សញ្ជាតិ​អាមេរិក ពី​ពន្ធនាគារ ដែល​លោក​ត្រូវ​ជាប់​ឃុំ​ពី​បទ​ចោទ​បោក​បន្លំ​ប្រាក់ ដោយ​ប្រែ​ក្រឡាស់​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅឃុំ​របស់​លោក​កាលពី​មួយ​សប្តាហ៍​មុន​នេះ។ មេធាវី​ក្នុង​រឿងក្តី​នេះ​បាន​និយាយ​ថា សេចក្តី​សម្រេច​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​មាន​អន្តរាគមន៍​ពី​ស្ថានទូត​អាមេរិក និង​ការ​យល់ព្រម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ លោកស្រី​ទន្តបណ្ឌិត​ អេ​ង លី​គង់ (Eng Lykuong) ​នៅ​ក្រុង​ភ្នំពេញ បាន​ចោទ​លោក សាន រួម​ជាមួយ​នឹងដៃគូ​៣​នាក់​ទៀត​របស់​គាត់ មាន​សមាជិក​សភា​រដ្ឋ​ញូវយ៉ក...

អតីត​ភរិយា​ផ្តល់​រង្វាន់​សម្រាប់​ការ​ចាប់​ជនជាតិ​អាមេរិក​រំលោភ​កុមារ​ដែល​កំពុង​​គេច​ខ្លួន

ដោយ​នគរបាល​ទទួល​ស្គាល់​កាលពី​ថ្ងៃព្រហស្បតិ៍​ថា ពួកគេ​យឺត​មួយ​ជំហាន​ក្នុង​ការ​ចាប់​ទាហាន​អាមេរិក​ និង​ជា​ជន​រំលោភ​ផ្លូវ​ភេទ​កុមារ ម៉ៃឃើល អិដវើដ ហារីស (Michael Edward​ Harris) ដែល​បាន​ចាកចេញ​ពី​ផ្ទះ​ជួល​របស់​គាត់​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​គេ​ដឹង​ថា​គាត់​កំពុង​រស់នៅ​និង​ធ្វើការ​ជា​អ្នក​បង្ហាត់​ឆ្កែ​នៅ​ក្រុង​ព្រះ​សីហនុ​នោះ អតីត​ភរិយា​របស់​គាត់​បាន​ផ្តល់​ប្រាក់​រង្វាន់​២.០០០​ដុល្លារ​ដល់​នរណា​ដែល​មាន​ព័ត៌មាន​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​គាត់​និង​បញ្ជូន​ទៅ​អាមេរិក​វិញ។ លោក វេនី ហល ជា​មន្ត្រី​ទំនាក់​ទំនង​ព័ត៌មាន​កងទ័ព​អាមេរិក​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពលបាលត្រី​មកពី​រដ្ឋ​អារីហ្សូណា​រូបនេះ​បានភៀស​ខ្លួន​ចេញពី​ប្រទេស​អាមេរិក​មក​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​១៧​ខែ​មករា បន្ទាប់ពី​មិន​បាន​ឡើង​តុលាការ​នៅ​ក្រុង​អ័រឡិនដូ រដ្ឋ​ផ្លរីដា ព្រោះ​​គាត់​ត្រូវ​ប្រឈម​នឹង​បទចោទ​៤៤​ករណី​ទាក់ទិន​នឹង​ការ​មាន​រូបអាសគ្រាម​កុមារ ដែល​នាំ​ឲ្យ​មាន​ការ​ចោទពី​បទ​​រត់​ចោល​ជួរ​ទ័ព​ និង​ស្ថិត​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​២០​នាក់​លើ​គេ​របស់​កងទ័ព​អាមេរិក។ យោងតាម​អ្នកស្រី ដេនីស ដាយ៉ា អតីត​ភរិយា​របស់​គាត់...

ជន​រំលោភ​កុមារ​ដែល​គេច​ខ្លួន​ពី​ជួរ​ទ័ព​ត្រូវ​គេ​ឃើញ​នៅ​ក្រុង​ព្រះ​សីហនុ

ទាហាន ​អាមេរិក​ម្នាក់​ជាពលបាលត្រី អាយុ​៣៤​ឆ្នាំ​ ដែល​ស្ថិត​ក្នុង​បញ្ជី​តាម​ចាប់​ខ្លួន​២០​នាក់​របស់​កងទ័ព​អាមេរិក ហើយ​បាន​រត់​ចោល​ជួរ​កាលពី​ខែ​មករា ដើម្បី​គេច​ពី​ការ​ចោទ​ជាង​៤០​ករណី​ពី​បទ​មាន​រូបភាព​អាសអាភាស​កុមារ និង​ការ​រំលោភ​កុមារ កាលពី​ថ្ងៃ​ពុធ​ត្រូវ​គេ​ប្រទះ​ឃើញ​កំពុង​រស់​នៅ​ក្នុង​ក្រុង​ព្រះសីហនុ ជា​កន្លែង​ដែល​លោក​កំពុង​ធ្វើ​ការ​ជា​អ្នក​បង្ហាត់​ឆ្កែ​ច្រើន​ខែ​មកហើយ។ ប៉ុស្តិ៍ ​ព័ត៌មាន CBS5រដ្ឋ​អារីហ្សូណា បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ដកស្រង់​ប្រភព​កងទ័ព​អាមេរិក​បាន​ឲ្យ​ដឹង​ថា ពលបាលត្រី ម៉ៃឃើល អិដវើដ ហារីស (Michael​ Edward​​ Harris) មិន​បាន​ឡើង​តុលាការ​នៅ​ក្រុង​អ័រឡិនដូ រដ្ឋ​ផ្លរីដា ដែល​នៅ​ទី​នោះ​លោក​ត្រូវ​តុលាការ​ចោទ​៤៤​ករណី​ពី​បទ​មាន​រូបអាសគ្រាម​កុមារ និង​ប្រព្រឹត្ត​អំពើ​អាសគ្រាម​លើ​កុមារ...

តុលាការ​ចោទប្រកាន់​បុរស​បី​នាក់​ពី​បទ​សម្លាប់​អ្នក​កាសែត​ម្នាក់

មន្ត្រី​តុលាការ​ម្នាក់​បាន​លើក​ឡើង​ថា កាល​ពីម្សិល​មិញ​ សាលាដំបូង​ខេត្ត​ក្រចេះ​បាន​ចោទ​ប្រកាន់​បុរស​បី​នាក់​​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សម្លាប់​លោក តាំង​ ទ្រី អាយុ​៤៩ឆ្នាំ​ជា​អ្នកកាសែត​ម្នាក់​ក្នុង​ស្រុក​ស្នួល កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ហើយ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​រង់​ចាំ​ការ​កាត់​ក្តី។ ការ​សម្លាប់​អ្នក​កាសែត​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង ពីព្រោះ​ជន​សង្ស័យ​ទាំងអស់​មក​ពី​កង​​កម្លាំង​សន្តិសុខ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​សិទ្ធិមនុស្ស​បាន​អំពាវ​នាវ​ឲ្យ​មាន​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិត​ល្អន់​ និង​ការ​កាត់​ក្តី​ដោយ​មិន​លម្អៀង​ដើម្បី​កែប្រែ​វប្បធម៌​និ​ទណ្ឌ​ភាព​ចំពោះ​បទ​ឧក្រិដ្ឋ​ដ៏​ឃោរ​ឃៅ​លើ​អ្នក​ដែល​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុសច្បាប់។ លោក ទី សុវិនថាល់ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ចោទ​ប្រកាន់​ពួកគេ​ពី​បទ​មនុស្សឃាត។ នៅ​ទូទាំង​ប្រទេស​ ប្រជាពលរដ្ឋ​បាន​ដឹង​ពី​សកម្មភាព​របស់​ពួកគេ ហើយ​ពួកគេ​ទាំងអស់​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​យ៉ាងតិច​១០​ឆ្នាំ"។ ចុងចោទ​ទាំងនោះ​គឺ​ឈ្មោះ បែន ហៀង អាយុ​៣១ឆ្នាំ នាយ​ប៉ុស្តិ៍​ឃុំ​ស្រែ​ឈូក​ក្នុង​ស្រុក​កែវ សីមា ខេត្ត​មណ្ឌលគិរី...

អ្នក​កាសែត​ស៊ើប​អង្កេត​ការ​កាប់​ឈើខុស​ច្បាប់​ត្រូវ​គេ​បាញ់​សម្លាប់

ក្រុម​មន្ត្រី​បាន​និយាយថា អ្នក​កាសែត​អាយុ​៤៩​ឆ្នាំ​ម្នាក់​ដែល​តាម​សេចក្តី​រាយការណ៍​ថា​កំពុង​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ខេត្ត​ក្រចេះ​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ។ តែ​ក្នុង​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នគរបាល​បាន​ចាប់​ខ្លួន​បុរស​៣​នាក់ មាន​មេ​ប៉ុស្តិ៍​ឃុំ​ម្នាក់ មន្ត្រី​រាជ​អាវុធហត្ថ​ម្នាក់ និង​ទាហាន​ម្នាក់។ យោងតាម​លោក សុខ សុវណ្ណ ប្រធាន​សមាគម​អ្នក​កាសែត​ខ្មែរ​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​កាសែត​ត្រូវ​គេ​ធ្វើ​ឃាត​រូប​នេះ​ជា​សមាជិក​ម្នាក់​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា លោក តាំង ទ្រី ដែល​បាន​សរសេរ​អត្ថបទ​ព័ត៌មាន​ឲ្យ​កាសែត​មួយ​ចំនួន ត្រូវ​បាន​គេ​បាញ់​ចំ​ថ្ងាស​នៅ​ម៉ោង​ប្រហែល​មួយ​យប់ នៅ​ឃុំ​ខ្សឹម ស្រុក​ស្នួល បន្ទាប់ពី​រូប​លោក​និង​អ្នក​កាសែត​៥​នាក់​អ្នក​ផ្សេង​ទៀត​ចុះ​ទៅ​ស៊ើប​អង្កេត​ការ​កាប់​ឈើ​ខុស​ច្បាប់។ លោក​បាន​មាន​ប្រសាសន៍​ថា លោក សា ពិសិដ្ឋ...

ភូមិ​មួយ​ក្នុង​ក្រុង​ភ្នំពេញ​ញាំញី​ដោយ​សកម្មភាព​ថ្នាំ​ញៀន

ក្នុង​ទី​ប្រជុំជន​ស្កេះស្កះ​ដោយខ្ទម​មួយ​កន្លែង ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង​នៅ​ខណ្ឌ សែន សុខ រាជធានី​ភ្នំពេញ មាន​សហគមន៍​ក្រីក្រ​មួយ​ពោរពេញ​ដោយ​ថ្នាំ​មេតំ​ហ្វេ​តា​មីន ឬ ហៅ​ថា "ទឹកកក" ជា​ប្រភេទ​ថ្នាំ​ញៀន​ខ្លាំង តែ​មាន​តម្លៃ​ថោក ត្រូវ​បាន​គេ​លក់​ចេញពី​ខ្ទម​ជាច្រើន និង​ប្រើប្រាស់​ដោយ​ប្រជាជន​ក្នុង​សហគមន៍ មាន​តាំង​ពី​ក្មេង​អាយុ​១២​ឆ្នាំ​ឡើងទៅ។ នគរបាល​បាន​ធ្វើការ​ឆ្មក់​ចាប់​ជាង​៥០​លើក​ក្នុង​តំបន់​នោះ​កាលពី​ខែ​មុន ប៉ុន្តែ​សមាជិក​សហគមន៍​និយាយ​ថា មេខ្លោង​គឺ​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​ម្នាក់ ហើយ​ថា​អាជ្ញាធរ​មូលដ្ឋាន​ឃុបឃិត​ក្នុង​ការ​ជួញដូរ​គ្រឿងញៀន​នេះ។ នៅ​ម្ខាង​ផ្លូវ​ទល់​មុខ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ គឺ​ភូមិ​ត្រពាំង​ឈូក​ក្នុង​សង្កាត់​ទឹក​ថ្លា មិន​សូវ​គេ​ស្គាល់​ទេ ប៉ុន្តែច្រក​ផ្លូវ​ដ៏​ចង្អៀត​នីមួយៗ​បែក​ចេញ​ពី​ផ្លូវ​ធំ គឺជា​ផ្លូវ​ចូល​ទៅ​កាន់​ផ្លូវដើរ​ធ្វើ​ពី​ឈើ​រយីករយាក ហើយ​ជា​ផ្លូវ​ទាល់ ដែល​តភ្ជាប់​ទៅ​នឹងផ្ទះ​ខ្ទម​ប្រក់​ស័ង្កសី​ប្រហែល​២០០​ខ្នង​ស្អេកស្កះ ដែល​អណ្តែត​ឃ្លីងឃ្លោង​លើ​បឹង​កក​ស្ទះ​ដោយ​សំរាម។ គេ​ដឹង​ឮ​គ្រប់គ្នា​ថា...

ជនជាតិ​អាមេរិក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​នៅ​អាមេរិក​​ត្រូវ​ធ្វើ​បត្យាប័ន​នៅ​ថ្ងៃ​នេះ​

​មន្ត្រី​នគរ​បាល​អន្តោប្រវេសន៍​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​​ជនជាតិ​អាមេរិក​អាយុ​២៥​ឆ្នាំ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍​ នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​វិញ​នៅ​ថ្ងៃ​នេះ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ក្មេងស្រី​នៅ​ទីនោះ ពោលគឺ​ពីរ​ខែ​បន្ទាប់ពី​ជនជាប់​ចោទ​រូប​នេះ​​បាន​រត់​​​គេច​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​របស់​​​ខ្លួន។​​​ យោង​តាម​ឯកសារ​តុលាការ​នៅ​តំបន់​ Clark County​ ក្នុង​រដ្ឋវ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា លោក Ian Andrew Heller ជា​ជន​ដែល​សហរដ្ឋអាមេរិក​តាម​ចាប់​ខ្លួន​​ពី​បទ​រំលោភ​ក្មេងស្រី​ម្នាក់​ចំនួន​បួន​លើក​ ហើយ​លោក​ក៏ត្រូវ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រត់គេច​ខ្លួន​​ បន្ទាប់ពី​លោក​មិន​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​កាលពី​ថ្ងៃ​ទី៧ ខែ​សីហា។ លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្តនីតិវិធី​នៃ​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍​​នៅ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ស្ថានទូត​អាមេរិក​ប្រចាំ​រាជ​ធានីភ្នំពេញ​បាន​រៀបចំ​​សម្រាប់​ការ​ធ្វើ​បត្យាប័ន​លោក Heller...

បុគ្គលិក​ក្រុម​ហ៊ុន​​ភ្នំពេញ-សូរិយា ធ្វើ​ការ​តវា៉​​តបត​នឹង​ការ​តវ៉ា​របស់​អ្នក​បើក​បរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​

កាលពី​ម្សិលមិញ​បុគ្គលិក​សព្វ​ថ្ងៃ​របស់​​ក្រុម​ហ៊ុន​ ភ្នំពេញ-សូរិយា​ ដឹកជញ្ជូនអ្នក​ដំណើរ ប្រហែល​៥០​នាក់​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​តប​ត​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ការ​តវ៉ា​​កំពុង​បន្ត​​របស់​​អ្នក​បើក​បររថយន្ត​ចំនួន​១៧​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ និង​សមាជិក​សហជីព​រាប់​សិប​នាក់​ផ្សេង​ទៀត​។ កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​ជាង​១០០​នាក់​ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ការ​តវ៉ា​របស់​អតីត​អ្នក​បើក​បរ​ទាំង​នេះ​បាន​នាំគ្នា​​បិទ​ផ្លូវ​នៅ​ខាង​មុខ​ចំណត​រថយន្ត​ក្រុង​សូរិយា​ ក្នុង​ខណ្ឌដូនពេញ ហើយ​បាន​រារាំង​មិន​ឲ្យ​រថយន្ត​ក្រុង​ចាក​ចេញ​ ដោយធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ខឹង​​រួច​ចុះ​​ពី​លើ​រថយន្ត​ ហើយ​ទៅ​រក​រថយន្ត​ក្រុង​ផ្សេង។ កាលពី​ម្សិលមិញ បុគ្គលិក​របស់​ក្រុម​ហ៊ុន​ដឹកជញ្ជូន​នេះ​​​ប្រហែល​៥០​នាក់​ បាន​ចាក់​​ចម្រៀង​ចង្វាក់​ញាក់​តាម​ធុង​បាស​ ដើម្បី​​តប​ត​​នឹង​​ឧបករណ៍​បំពង​សំឡេង​របស់​សមាជិក​សហជីព​ ដែល​កំពុង​ទាមទារ​ឲ្យ​អ្នក​បើក​បរ​​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​នោះ​​មាន​ការ​ងារ​ធ្វើ​ឡើង​វិញ។ ខណៈ​អ្នក​តវ៉ា​នៅ​ទល់​មុខ​នោះ​បាន​ស្រែក​តវ៉ា​កាន់​តែ​ខ្លាំង​ឡើងៗ បុគ្គលិក​ស្រី​ម្នាក់​របស់​ក្រុម​ហ៊ុន​ ​ភ្នំពេញ-សូរិយា ដឹកជញ្ជូនអ្នក​ដំណើរ បាន​​ប្រាប់​ឲ្យ​អ្នក​រួម​ការ​ងារ​របស់​ខ្លួន​ជួយ​​ស្រែក​ឡើង​ថា " ទៅ​ឲ្យ​ឆ្ងាយទៅ! ទៅ​ឲ្យ​ឆ្ងាយទៅ!...

ខណៈ​​​មាន​​​ក្តី​​​បារម្ភ​​​កាន់​​តែ​​​ខ្លាំង​​​ចំពោះ​​​ជំងឺ​​​អេបូឡា ក្រសួង​​​ និង WHO ថា ការគំរា​ម​​​កំហែង​​​ចំពោះកម្ពុជា ​​​ស្ថិត​​​​​​ក្នុង​​​កម្រិត​​​ទាប​​​នៅ​​​ឡើយ​​​

មេ​​​រោគជំងឺអេបូឡា (Ebola) មិន​​​ទាន់​​​​​​បង្ហាញ​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ ដោយសារ​​​តែ​​​ការ​​​ផ្ទុះ​​​ករណី​​​ជំងឺ​​​នេះ​​​នៅ​​​អាហ្វ្រិក​​​ខាង​​​លិច ​​​បាន​​​សម្លាប់​​​មនុស្ស​​​អស់​​​ជិត​​​​​​៨០០នាក់នោះ​​​ ក្រសួងសុខាភិបាល​​​​​​ និង​​​អង្គការ​​​សុខភាព​​​ពិភពលោក (WHO) កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ជំរុញ​​​ឲ្យ​​​សាធារណ​​​ជន​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ ខណៈ​​​ពេល​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​កាន់​​​តែ​​​ខ្លាំង​​​ថា ជំងឺ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​នេះ​​​អាច​​​ឆ្លង​​​​​​រាលដាល​​​កាត់​​​ព្រំដែន​​​អន្តរ​​​ជាតិ​​​។ អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​បាន​​​ព្រមាន​​​ថា ការ​​​ផ្ទុះ​​​ករណី​​​ជំងឺ​​​នេះ​​​នៅ​​​ក្នុង​​​ប្រទេស​​​សៀរ៉ាឡេអូន ប្រទេស​​​លីបេរីយ៉ា និង​​​ប្រទេស​​​ហ្គីណេ គឺ​​​លឿន​​​​​​ជាង​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​គ្រប់​​​គ្រង​​​វា​​​ទៅ​​​ទៀត​​​។ ប៉ុន្តែ ដោយ​​​មិន​​​សូ​​​វ​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​ប្រទេស​​​ទាំង​​​នោះ​​​ ក្រសួង​​​សុខាភិបាល​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ជំងឺ​​​អេបូឡា បង្ក​​​ហានិភ័យ​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​ចំពោះ​​​សុខភាព​​​សាធារណជន ពីព្រោះ​​​ការ​​​ឆ្លង​​​ជំងឺ​​​នេះ​​​ពី​​​មនុស្ស​​​ទៅ​​​មនុស្ស ​​​លុះ​​​ត្រា​​តែ​​​ប៉ះពាល់​​​​សារធាតុរាវ​​​លើ​​​រាង​​​កាយ​​​អ្នក​​​កើត​​​ជំងឺ​​​នេះ​​​។ សេចក្ដី​​​ថ្លែង​​​ការណ៍​​​រួម​​​របស់​​​ក្រសួង​​​សុខាភិបាល​​​​​​ និង​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​មាន​​​ខ្លឹម​​​សា​​​រ​​​ដូច្នេះ​​​ថា "យើង​​​សូម​​​ជូន​​​ដំណឹង​​​ដល់​​​សាធារណជន​​​ឲ្យបាន​​​ជ្រាប​​​ថា បច្ចុប្បន្ន​​​គ្មាន​​​វត្ត​​​មាន​​​​​​ករណី​​​ជំងឺ​​​អេបូឡា ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ទេ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​។ ដើម្បី​​​កាត់​​​បន្ថយ​​​ហានិភ័យ​​​នៃ​​​ការ​​​ឆ្លង​​​ជំងឺ​​​អេបូឡា រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​សុខាភិបាល​​​បាន​​​ផ្ដល់​​​ដំបូន្មាន​​​​​​​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​តំបន់​​​ឆ្លង​​​ជំងឺ​​​នេះ​​​ឲ្យ​​​រក្សា​​​កា​​​ប្រុង​​​ប្រយ័ត្ន"។ សូម​​​បញ្ជាក់​​​ថា គ្មាន​​​វ៉ាក់សាំង ឬ​​វិធី​​​​​​ព្យាបាល​​​ទេ​​​ចំពោះ​​​​​​ជំងឺ​​​អេបូឡា​​​ ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ឆ្នាំ​​​១៩៧៦​​​​​​នៅ​​​ក្នុង​​​សាក​​​សព​​​បុរស​​​ម្នាក់​​​ ដែល​​​បាន​​​ស្លាប់​​​ដោយសារ​​​ជំងឺ​​​នេះ ​​​ដែល​​​ទំនង​​​ជា​​​ឆ្លង​​​ពី​​​សត្វ​​​ប្រជៀវ​​​មួយ​​​ក្បាល​​​នៅ​​​ជិត​​​ទន្លេ​​​អេបូឡា (Ebola River) នៅ​​​សាធារណរដ្ឋ​​​កុង​​ហ្គោ។ អ្នក​​​ដែល​​​កើត​​​ជំងឺ​​​នេះ​​​ក្នុង​​​១០នាក់​​​ ​​​មាន​​​ឱកាស​​​រស់​​​តែ​​​មួយ​​​ប៉ុណ្ណោះ។ ​​​ប៉ុន្តែ ដោយសារ​​​ករណី​​​ជំងឺ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជាក់​​​​​​ថា​​​មាន​​​វត្ត​​​មាន​​​ក្នុង​​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​នៅ​​​ក្នុង​​​​​​ទី្រុង​​​​​​ឡា​​​ហ្គោស (Lagos) ប្រទេស​​​នីហ្សេរីយ៉ា មាន​​​ហានិភ័យ​​​ដែល​​​អ្នក​​​ដំណើរ​​​អាច​​​​​​នឹង​​​នាំ​​​យក​​​មេរោគ​​​នេះ​​​ឡើង​​​លើ​​​ជើង​​​ហោះ​​​ហើរ​​​អន្តរ​​​ជាតិ​​​ឆ្ពោះ​​​មក​​​កាន់​​​តំបន់​​​នេះ​​​។ ក្រសួង​​​ព្រមាន​​​អ្នក​​​ដែល​​​ធ្វើ​​​​​​ដំណើរ​​​មក​​​ពី​​​តំបន់​​​ឆ្លង​​​ជំងឺ​​​នេះ​​​ទាំង​​​អស់​​​ ឬ​​​អ្នក​​​ដែល​​​សង្ស័យ​​​ថា ខ្លួន​​​ទំនង​​​ជា​​​ឆ្លង​​​មេរោគ​​​នេះ ឬ​​​បញ្ចេញ​​​អាការ​​​សញ្ញា​​​ដំបូង​​​នៃ​​​ជំងឺ​​​នេះ​​​ដូច​​​ជា​​​ឈឺក្បាល​​​ គ្រុន​​​ក្តៅ​​​ និង​​​ឈឺ​​​សាច់​​​ដុំ​​​ជាដើម​​​ ត្រូវ​​ទៅ​​​រក​​​​​​គ្រូ​​​ពេទ្យ​​​ជា​​​បន្ទាន់។ លោក សូនី គ្រីសនែន (Sonny Krishnan) មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​នៅ​​​ការិយាល័យ​​​ថ្នាក់​​​តំបន់​​​របស់​​​អង្គការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្ដី​​​ប្រកាស​​​ព័ត៌មាន​​​​​​​​​​​នេះ​​​ធ្វើ​​​ឡើង​​​ក្នុង​​​គោល​​​បំណង​​​ធានា​​​អះ​​​អាង​​​ចំពោះ​​​សាធារណជន​​​ថា ទោះ​​​បី​​​ជា​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មានការ​​​រំជើប​​​រំជួល​​​ចំពោះ​​​ជំងឺ​​​នេះ​​​ក្តី ក៏​​ការ​​​គំរាម​​​កំហែង​​​ចំពោះ​​​សាធារណជន​​​ស្ថិត​​​ក្នុង​​​កម្រិត​​​ទាប​​​ប៉ុណ្ណោះ។​​​ លោក​​​បាន​​​បន្ត​​​ថា "ប្រទេស​​​កម្ពុជា​​​ កំពុង​​​បង្កើន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​របស់​​​ខ្លួន​​​ ហើយ​​​ប្រសិន​​​បើ​​​ករណី​​​ជំងឺ​​​នេះ​​​ពិត​​​ជា​​​មក​​​ដល់​​​មែន យើង​​​នឹង​​​ជួយ​​​រដ្ឋាភិបាល​​​បង្កើត​​​ដំណើរការ​​​ប្រតិបត្តិការ​​​ដើម្បី​​​គ្រប់​​​គ្រង​​​​​​វា​​​"៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ប្រទេស​ថៃ​រឹប​អូស​ភ្លុក​ដំរី​តម្លៃ​បី​សែន​ដុល្លារ​ដែល​គេ​នាំ​យក​មក​ខេត្ត​សៀមរាប

ព័ត៌មាន​ថៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សៅរ៍ មន្ត្រី​គយ​ថៃចាប់​បាន​ស្ត្រី​ជនជាតិ​ចិន​ម្នាក់ និង​បុរស​ជនជាតិ​វៀតណាម​ម្នាក់ នៅ​អាកាស​យានដ្ឋានសុវណ្ណ​ភូមិ​ក្រុង​បាងកក ដែល​បាន​ធ្វើ​ដំណើរ​សំដៅ​មក​អាកាស​យាន​ដ្ឋានអន្តរជាតិ​សៀមរាប ដោយ​នាំ​មកជាមួយ​នូវ​ភ្លុក​ដំរី​អាហ្វ្រិក​ខុស​ច្បាប់​តម្លៃ​៣០០.០០០​ដុល្លារ។ កាសែត បាងកក ប៉ុស្តិ៍ បាន​រាយការណ៍​ថា នៅ​សន្និសិទ​ព័ត៌មាន​កាល​ពី​ម្សិលមិញ ជនជាតិ​វៀតណាម​នោះ​ឈ្មោះ លួង ថេន ផុង អាយុ​៦២​ឆ្នាំ និង​ជនជាតិ​ចិនឈ្មោះ ចេន ឈីយូ អាយុ​២៣​ឆ្នាំ។ បាងកក ប៉ុស្តិ៍ សរសេរ​ថា "ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ពី​ប្រទេស​ កូស្តារីកា...