Monday, January 20, 2020
Home Authors Posts by Simon Lewis

Simon Lewis

190 POSTS 0 COMMENTS
Business editor

កម្មករ​នៅលើ​​ទូក​ ដក​ពាក្យ​បណ្ដឹង​ឈប់​ប្ដឹង​ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី

មេធាវី​តំណាង​ជន​រង​គ្រោះ ​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ពាណិជ្ជកររុស្ស៊ី​ឈ្មោះ​ សឺហ្គី ប៉ូលុនស្គី (Sergei Polonsky) និង​ជន​ជាតិ​រុស្ស៊ី​ពីរ​នាក់​ផ្សេង​ទៀត​ ​វាយ​ធ្វើបាប កាល​ពី​ខែ​មុន​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ បាន​ដក​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ បន្ទាប់​ពី​​ទទួល​ប្រាក់​សំណង​ជំងឺ​ចិត្ត​។ ដំណឹង​នេះ​ បាន​លេច​ឡើង​នៅ​ពេល​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​កម្ពុជា​ ស៊ើប​អង្កេត​ឲ្យបានហ្មត់​ចត់​ និង​មាន​គោល​ដៅ​ច្បាស់​មួយ​​ក្នុង​ករណី​នេះ​។ លោក ប៉ូលុនស្គី អាយុ​៤០​ឆ្នាំ​ និង​គូកន​របស់​ខ្លួន​ ដែល​ជា​ជន​ជាតិ​រុស្ស៊ី​ដូចគ្នាពីរ​នាក់​ទៀត​ឈ្មោះ កុន​ស្ដាន​ទិន បាក្លេ (Konstantin Baglay) និង​ឈ្មោះ អាឡិច​សាន់​ដឺ​ ការា​សុីន​ស្គី​ (Alexander Karacinsky) ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​បណ្តោះអា សន្ន និង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​នៅឡើយ​...

ក្រុម​ហ៊ុនធ្វើ​នំ​ប៉័ង​រស់​ជាតិ​ឆ្ងាញ់​ចូល​មក​បើក​ហាង​នំ​​នៅ​កម្ពុជា

កាល​ពី​ម្សិលមិញ​ក្រុម​ហ៊ុន​ចំនួន​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គ្នា​ ដើម្បី​បើក​ហាង​នំ​របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រោង​បើក​ហាង​ទី១​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ថ្មី​នៅ​ខែ​កក្កដា​។​ តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​នៅឯ​​ពិធី​ចុះ​ហត្ថលេខា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ធ្វើ​នំ​ ប្រែ៊ដថក​(Bread Talk)​ ដែល​មាន​ហាង​នំ​ចំនួន​៦០០​នៅ​ក្នុង​ប្រទេសចំនួន​១៦​ស្រាប់​ហើយ​នោះ​ បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ ខេមខប​ ខាប​ភី​ថល​ គ្រុប​(CamCorp Capital Group) នៅ​កម្ពុជា​។ អ្នក​ស្រី​ ជែកគី​ ថៃ​ (Jackie Thai)​ នាយិកា​ប្រតិបត្តិ​ក្រុម​ហ៊ុន​ CamCorp Capital​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​នេះ​នឹង​បើក​ហាង​នំ​ដំបូង​គេ​របស់​ខ្លួន​ចំនួន​ពីរ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​ឆ្នាំ​នេះ​ ហាង​មួយ​នឹង​បើក​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ ហើយ​ហាង​មួយ​ទៀត​នឹង​បើក​នៅ​ក្្នុង​សង្កាត់​បឹង​កេង​កង​១។ អ្នក​ស្រី​ ជែកគី​ ថៃ​ ដែល​បាន​រស់​នៅ​ទី​ក្រុង​​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ ដែល​នៅ​ទី​នោះ​ឪពុក​​របស់​អ្នក​ស្រី​មាន​ហាង​នំ​មួយ​បាន​ឲ្យ​ដឹង​ថា​ “ ពេល​នោះ​ យើង​នឹង​អាច​បង្កើត​ការ​ងារ​​ធ្វើ​បាន​ជាង​៣០០​ ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​​ជា​ចាំ​បាច់​សម្រាប់​ ​ ដើម្បី​មាន​សមត្ថ​ភាពខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន”។ លោក​ ចច​ គែក​ (George Quek)​ ជា​អ្នក​បង្កើត​ក្រុម​ហ៊ុន​ BreadTalk​ ​មាន​ប្រសា​សន៍​ថា​ ក្រុម​ហ៊ុន​របស់​លោក​ បាន​កែ​ប្រែ​នូវ​ការ​ចូល​ចិត្ត​ទទួល​ទាន​នំ​ប៉័ង​របស់​អតិថិ​ជន​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០០​មក​ម៉្លេះ។ លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​មាន​មោទ​ន​ភាព​​​ចំពោះ​ខ្លួន​យើង​ ដោយ​សារ​អតិថិជន​នៅ​​តែ​ចូល​ចិត្ត​រស​ជាតិ​ប្លែក​ពី​គេ​នៃ​ផលិត​ផល​របស់​យើង​ ហើយ​យើង​បាន​កែប្រែ​រស​ជាតិ​ និង​រូបរាង​នំ​ប៉័ង​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​គេ”៕​ កុក​ទៀន

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ព្រមានអំពី​ហានិភ័យ​នៃ​ការ​កើន​ឡើង​ឥណទាន​នៅ​កម្ពុជា

មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​ព្រមាន​ថា ការកើន​ឡើង​នៃ​ការ​​ផ្ដល់​ប្រាក់​កម្ចី​របស់​ធនាគារ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ អាច​ធ្វើ​ឲ្យ​ស្ថិរភាព​ហិរញ្ញ​វត្ថុ​របស់​​ប្រទេស​កម្ពុជា​ជួប​ហានិភ័យ​។ នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​ចេញ​កាល​ពី​ថ្ងៃ​អង្គារ​ អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីន​តោន បាន​ព្យា​ករថា ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ នឹង​កើន​ដល់​៦,៧​ភាគរយ​ នៅ​ក្នុង​ឆ្នាំ​២០១៣ ​ដោយ​កើន​លើសពី​កំណើន​៦,៥ភាគរយ​ ដែល​គេ​បាន​ព្យាករនៅ​ក្នុង​ឆ្នាំ​២០១២។ មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ ដែលពឹងផ្អែក​លើ​​ការ​ពិគ្រោះ​យោបល់​ធ្វើ​ឡើង​ដោយ​បុគ្គលិក​មូនិធិរូបិយវត្ថុ​អន្ដរជាតិ កាល​ពី​ចុង​ឆ្នាំ​មុន និង​ផ្អែក​លើ​​ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ថា ប៉ុន្ដែ ការ​ប៉ាន់​ប្រមាណ​ថា ផលិតផល​ក្នុង​ស្រុក​អាច​នឹង​​កើន​ដល់​៧,៥​ភាគរយ​ នៅក្នុង​រយៈពេល​មធ្យម​ ​“ គឺ​វា​អាស្រ័យ​​ទៅលើ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភព​លោក និង​អាស្រ័យ​​ទៅ​​​លើ​ការ​បន្ដ​ធ្វើ​កំណែ​ទម្រង់​ ដើម្បី​កែប្រែ​ប្រព័ន្ធ​ហេដ្ឋារចនា​សម្ព័ន្ធ​​ និង​ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ភាព​រីក​ចម្រើន​ ក៏ដូច​ជា​ជួយ​បង្កើន​​ប្រាក់​ចំណូលរបស់​វិស័យ​សាធា​រណៈ​ និង​ការ​ផ្តល់​សេវា​កម្ម​ផងដែរ”។ របាយការណ៍​នេះបាន​ព្រមាន​ថា “ ចំណែក​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិញ​ ឥណទាន​ដែល​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ហើយ​ធនាគារ​មួយ​ចំនួន​ ដែល​ជួប​ហានិភ័យ​​ច្រើន​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ហើយ​ភាព​​​តាន​តឹង​នៃ​ទី​ផ្សារ​ពលកម្ម​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ផលិត​ផល​វាយនភណ្ឌ​ រីឯ​លក្ខខណ្ឌ​អាកាស​ធាតុ​មិន​អំណោយ​ផល​ក៏​អាច​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​នៅក្នុង​វិស័យ​កសិកម្មផង​ដែរ​”។ ពាក់​ព័ន្ធ​ទៅនឹង​កំណើន​នៃ​ប្រាក់​កម្ចី​ជាង​៣០​ភាគរយ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ដែល​ធនាគារ​​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្ដល់​ទៅ​ឲ្យ​វិស័យ​ឯកជន​ទាំង​នៅ​ក្នុ​ងឆ្នាំ​២០១១ និង​២០១២ ដែល​របាយការណ៍​នេះ​ បាន​ចោទ​ជា​​សំណួរ​ថា “ នៅពេល​កំណើន​ឥណទាន​កើន​ឡើង​ឆាប់រហ័ស​បែប​នេះ តើ​ប្រទេស​កម្ពុជា​អាចដោះ​ស្រាយ​យ៉ាង​ដូចម្ដេច?”។ របាយការណ៍​នេះ បាន​គូស​បញ្ជាក់​ថា ឥណ​ទាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើន​ឡើង​ដល​់​៣៧​ភាគ​រយ​ទៅ​ហើយ​នៃ​​​​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ ដែល​នេះ​គឺ​ជា​សមាមាត្រ​មួយ​ដ៏​​​ខ្ពស់​សម្រាប់​ប្រទេស​ ដែល​មាន​ប្រាក់​ចំណូល ​​​​ទាប​។ របាយការណ៍​នេះ បាន​បន្ថែម​ទៀត​ថា និយាយ​ពី​អត្រា​កំណើន​សព្វ​ថ្ងៃ​ ផល​ធៀប​នៃ​ឥណទាន​ទៅ​នឹង​ផលិត​​​ផល​ក្នុង​ស្រុកសរុប​របស់​​ប្រទេស​កម្ពុជា​អាច​ខ្ពស់​ជាងផល​ធៀប​នៃ​ឥណទាន​របស់​​បណ្ដា​ប្រទេស​មួយចំនួន​ ដែល​​មាន​សេដ្ឋកិច្ច​កំពុង​តែ​កើន​ឡើង​។ មូល​និធិ​អន្ដរជាតិ​ បាន​លើក​ឡើង​ថា គម្លាត​​រវាង​កំណើន​ផលិត​​​ផល​ក្នុង​ស្រុក​សរុប​ និង​កំណើន​ឥណទាន​ នឹង​មានគម្លាត​កាន់​តែ​ធំ​ឡើង ហើយ​នៅដើម​ឆ្នាំ​២០១៣ វា​អាច​នឹង​​ជួប​​ការ​លំបាក​ថែមទៀត ដោយការ​ធ្លាក់​ចុះ​នៃ​​សេដ្ឋកិច្ច​​ក្នុង​ឆ្នាំ​២០០៨ ដែល​អំឡុង​ពេល​​នោះ​ ​វិស័យ​អចលនទ្រព្យ​បាន​កើន​ឡើង​​យ៉ាង​ខ្លាំង​ ប៉ុន្ដែ ក៏ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ​យ៉ាង​ខ្លាំង​ដែរ”។ របាយការណ៍​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា វិស័យ​សំណង់​ដែល​បាន​ងើប​ឡើង​វិញ​កាល​ពី​ឆ្នាំ​មុន​ គឺ​ដោយសារ​តែ​មាន​ការ​ផ្ដល់​ប្រាក់​កម្ចី​ដោយយកការប្រាក់​​ទាប​ពីបណ្តា​គម្រោង​សាង​សង់​ទាំងនោះ។ លោក ខុន សាវុធ ប្រធាន​ការិយាល័យ​សេដ្ឋកិច្ច​នៃនាយក​ដ្ឋាន​កាំកុង​ត្រូល​របស់​ក្រសួង​​ពាណិជ្ជ​កម្ម​ បាន​លើក​ឡើង​ថា ការ​នាំ​ចូល​នៅ​ក្នុង​ឆ្នាំ​២០១២ គឺ​មាន​ទំហំ​ទឹក​ប្រាក់​៨,១៣​ពាន់​លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំ​ចូល ដែល​មាន​ទឹក​ប្រាក់​៦,៦ពាន់​លាន​ដុល្លារ...

ពាណិជ្ជករ​ជាតិ​រុស្ស៊ី ដែល​ជាប់​ពន្ធ​នាគារ​ ​ប្រើ​ប្រាស់​ហ្វេសប៊ុក ដើម្បី​រិះ​គន់ចំពោះ​ការចោទ​ប្រកាន់​​

ពាណិជ្ជ​ករ​ជន​ជាតិ​រុស្ស៊ីម្នាក់​ឈ្មោះ សឺហ្គី ប៉ូលុនស្គី (Sergei Polonsky) ដែល​បច្ចុប្បន្នកំពុងជាប់​ឃុំ​បណ្ដោះ​អាសន្ន​ ​នៅ​ក្នុងពន្ធនា​គារ​ខេត្ត​​ព្រះសីហនុ បាន​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ កាល​ពី​ម្សិលមិញ ដើម្បី​តវ៉ា​ចំពោះ​ភាព​គ្មាន​ទោស​​របស់​លោក​ជុំ​វិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​។ លោក ប៉ូលុនស្គី អាយុ៤០​ឆ្នាំ និង​បុរស​ជន​ជាតិ​រុស្ស៊ីពីរនាក់ផ្សេង​ទៀត ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ កាល​ពី​សប្ដាហ៍​មុន បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​មួយ​កើត​ឡើង​ នៅតាមឆ្នេរ​សមុទ្រ​ កាល​ពីថ្ងៃទី​៣០​ ខែ​ធ្នូ។ មន្ត្រីកង​រាជ​អាវុធ​ហត្ថ​និយាយ​ថា ជន​ជាតិ​រុស្ស៊ី​ទាំង​នេះ បានប្រើ​អំពើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ខ្មែរ​ប្រាំមួយ​នាក់ ឲ្យ​ចេញ​ពី​ទូក ហើយ​ក្រោយ​មក​ក៏​បាន​ព្យាយាម​រត់​គេ​ចខ្លួន​។ នៅ​ក្នុង​សារ​មួយ​សរសេរ​ជា​ភាសា​រុស្ស៊ី បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក និង​នៅ​ក្នុង​ទំព័រ​ទ្វីតធើ​ (Twitter) កាល​ពីម្សិលមិញ​ ​ លោក ប៉ូលុនស្គី បាន​លើក​ឡើង​ថា លោក​​ “ នឹង​ទាម​ទារស៊ើប​អង្កេត​លើ​ការ​ចោទ​ប្រកាន់​នេះ” របស់សាលាដំបូង​ខេត្ត​ព្រះសីហនុ។ លោក​​លើក​ឡើង​ ​ក្នុង​សារ​នេះ​ថា...

ក្រុម​ហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប​ នឹងចូល ​រួមក្នុង​គ​ម្រោង​រុករក​រ៉ែ​ទង​់ដែង

​ក្រុម​ហ៊ុន​រុករករ៉ែ​មួយ ដែល​បានចុះ​ប​ញ្ជី​នៅ​ផ្សារ​មូល​បត្រ​អូស្ត្រាលី បាន​ប្រកា​សថា​ ​ខ្លួន​មាន​គម្រោង​ចំណាយ​ប្រាក់​១៤​លាន​ដុល្លារ​ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ទង់​ដែង​ នៅ​ខេត្ត​ព្រះ​វិហា​រ​ តាម​រយ​ៈ​កិច្ច​ព្រម​ព្រៀង​មួយ ដែល​ពាក​់ព័ន្ធ​នឹង​ក្រុ​មហ៊ុន​ពហុ​ជំនួញ​ក្នុង​ស្រុក​ រ៉ូយ៉ាល់​ គ្រុប​ (Ro​yal ​Gro​up)។​​ តាម​រយៈ​សេចក្តី​ប្រកា​ស ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​ក្រុម​ហ៊ុន​ ជីអូ​ប៉ាស៊ី​ហ្វិករីសស អិន អែល (​Geop​acific ​Resources NL​) ​បាន​ឲ្យ​ដឹងថា ​ខ្លួន​នឹង​កាន់​កាប​​​​់ ​Wor​ld Wid​e Min​ing Proj​ects Lim​ited​ ​(WW​M​) ​ដើម្បី​អនុ​វត្ត​​​គម្រោង​​រុ​ករក​រ៉ែ​ កៅ​សា (Kao Sa)​...

ព័ត៌មាន​ស្ដីពីការ​ឃុំ​ខ្លួន​ពាណិជ្ជករ​ជន​ជាតិរុស្ស៊ីម្នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ភាពមិន​ស្រប​​គ្នា​

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​លើ​គេហទំព័រ​ក្រសួង​មហាផ្ទៃ​រុស្ស៊ី​ បាន​បង្ហាញ​ថា ក្រុមហ៊ុន​របស់​ពាណិជ្ជករ​ជន​ជាតិ​រុស្ស៊ី​ម្នាក់​ឈ្មោះ​ សឺហ្គេ​ ប៉ូលុនស្គី (Sergei Polonsky) ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​អាជ្ញាធរ​កម្ពុជា​ឃុំ​ខ្លួន​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​​ក្នុង​សមុទ្រ​​ខេត្ត​ព្រះសីហនុ​ កាល​ពី​សប្ដាហ៍​មុន​ កំពុងស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​រុស្ស៊ី ​ចំពោះ​ការ​ឆបោក​។ លោក​ ម៉ុង មុន្នី​ចរិយា ព្រះ​រាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​មាន​ប្រសាសន៍​ថា លោក ប៉ូលុនស្គី​ អាយុ​៤០​ឆ្នាំ​ ដែល​ធ្លាប់​ជា​អ្នក​មាន​ជាង​គេ​ម្នាក់​ នៅ​ប្រទេស​រុស្ស៊ី ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស​បី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ពុធ​ ពី​បទ​​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ បន្ទាប់​ពី​មាន​ឧបទ្ទវហេតុ​​មួយ​បាន​កើ​ត​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​ធ្នូ។ ក៏​ប៉ុន្ដែ នគរបាល​កម្ពុជា​ និង​តំណាង​​របស់​លោក ប៉ូលុន​ស្គី បាន​ផ្ដល់​ព័ត៌មាន​ផ្ទុយ​គ្នា​ទាំង​ស្រុង​​ពី​ព័ត៌មាន​​ដែល​ឈាន​ដល់​ការ​ឃុំ​ខ្លួន​របស់​បុរស​រូប​នេះ​។ លោក​ ប៉ូលុនស្គី​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បោះ​បង់​ចោល​ក្រុមហ៊ុន​អចលន​ទ្រព្យ​ដែល​កំពុង​ជាប់​បំណុល​គេ​មួយ​នៅក្នុង​​ប្រទេស​រុស្ស៊ី ហើយ​បាន​រត់​មក​ជ្រក​កោន​លើ​​កោះ​ឯកជន​តូច​មួយ​ ក្នុង​ដែន​ទឹក​កម្ពុជា​...

អាមេរិក​​ថា ​អវត្ត​មាន​របស់​លោក​ សម រង្ស៊ី ក្នុង​​ការ​បោះ​ឆ្នោត​ជាតិ​ជា​ការ​គួរ​ឲ្យ​សង្ស័យ​

ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​លើក​ឡើង​ថា ការ​ដក​បេក្ខភាព​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ គឺ​លោក សម រង្ស៊ី ​​មិន​ឲ្យ​ចូល​រួម​ក្នុង​​ការ​បោះឆ្នោត​ជាតិ​ នៅខែ​កក្កដា ឆ្នាំ​២០១៣​ ​​ធ្វើ​​ឲ្យ​មាន​​មន្ទិល​សង្ស័យ​​​លើ​​​ភាព​ស្រប​ច្បាប់​នៃ​​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​​​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​។ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ (គ.ជ.ប.) បាន​បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា ឈ្មោះ​របស់​លោក សម រង្ស៊ី មិន​មាន​​នៅ​ក្នុង​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ជាតិ នៅ​ខែ​កក្កដា​ឆ្នាំ​២០១៣ ទេ​ ហើយ​ការ​លុប​ឈ្មោះ​នេះ​​ធ្វើ​ឲ្យ​លោក​មិន​​អាច​​ឈរ​​ឈ្មោះ​​ក្នុង​ការ​បោះ​ឆ្នោត​​​នេះ​បាន​ទេ ដោយសារ​លោក​មាន​ឋានៈ​ជា​​ឧក្រិដ្ឋជន​។ អ្នក​នាំពាក្យ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក លោកស្រី វិកតូរីយ៉ា នូឡែន (Victoria Nuland) បាន​លើក​ឡើង​អំឡុង​សន្និសីទ​កាសែត​នៅទី​​ក្រុង​វ៉ាស៊ីនតោន កាល​ពីថ្ងៃ​សុក្រថា “ យើង​មាន​ការ​ខក​ចិត្ត​​ចំពោះ​ការ​ប្រកាស​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ កាលពី​​ពេល​ថ្មី​ៗ​នេះ​ដែល​បញ្ជាក់​​​ថា​​ ឈ្មោះ​​របស់​លោក សម រង្ស៊ី ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ជាតិ នៅ​ខែកក្កដា ឆ្នាំ​២០១៣​ហើយ​ ដោយសារ​លោក​ជាប់​ទោស​ឧក្រិដ្ឋ​ ​ដែល​​​ក្រុម​អ្នក​សង្កេត​​ ការ​ណ៍...

ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​បង្ហាញ​ថា​ អ្នក​ទិញ​ខន់ដូ​ភាគ​ច្រើន​គឺ​ជា​អ្នក​រក​ស៊ី​ទិញ​ដូរ​ ដើម្បី​រក​ប្រាក់​ចំណេញ​ភ្លាមៗ

ក្រុម​ហ៊ុន​អចល​ន​ទ្រព្យ​ឈាន​មុខ​គេ​មួយ​បាន​ឲ្យ​ដឹង​ថា​ ខណៈ​ដែល​ចំនួន​អគារ​ខន់ដូ​ ដែល​កំពុង​លេច​ឡើង​ព្រោង​ព្រាត​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ត្រូវ​បាន​លក់​ដាច់​យ៉ាង​ច្រើន​នោះ​ អតិថិ​ជន​ទិញ​​ខន់ដូ​ទាំង​នេះ​ភាគ​ច្រើន​​​គឺ​ជា​អ្នក​រក​ស៊ី​ទិញ​ដូរ​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ភ្លាមៗតែប៉ុណ្ណោះ។ របាយ​ការណ៍​មួយ​ ដែល​ចេញ​ដោយ​ក្រុម​​ហ៊ុន​អចល​ន​ទ្រព្យ​អន្តរជាតិ​ CBRE​​ បង្ហាញ​ថា​ ទីផ្សារ​អចល​ន​ទ្រព្យ​នៅ​រាជ​ធានី​ភ្នំ​ពេញ​កាល​ពី​ឆ្នាំ​២០១២​មាន​ការ​កើន​ឡើង​ខ្លាំង​ ហើយ​របាយការណ៍​នេះ​ចង្អុល​បង្ហាញ​ចំពោះ “ ការ​រីក​លូត​លាស់​” ខាង​វិស័យ​ជួល​ផ្ទះ​ល្វែង។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ ការ​ហូរ​ចូល​​ជន​ជាតិ​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​មាន​វិនិយោគ​ទុន​ជប៉ុន​ចូលមក​ក្នុង​ប្រទេស​កម្ពុជា​មាន​ន័យ​ថា​ ៩០​ភាគ​រយ​នៃ​ផ្ទះល្វែង​មាន​អ្នក​ទៅ​រស់​នៅ​ ជា​ពិសេស​គឺ​អគារ​ផ្ទះ​ល្វែង​នៅ​សង្កាត់​បឹង​កេង​កង​១។ បន្ទាប់​ពី​មាន​អនុក្រឹត្យ​ឆ្នាំ​២០១០​ ដែល​អនុញ្ញាតឲ្យ​ជន​បរទេស​អាច​ទទួល​បាន​កម្ម​សិទ្ធ​ិគ្រប់​គ្រង​អគារ​ជាន់​លើ​បន្ទាប់​ពី​ជាន់​ផ្ទាល់​ដី​បាន​រួច​មក​ មាន​អគារ​ខន់ដូ​រាប់​រយ​អគារ​ត្រូវ​បាន​សាង​សង់​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ។​ យោង​តាម​ក្រុម​ហ៊ុន​ CBRE​ បាន​ឲ្យ​ដឹង​ថា​ ខន់ដូ​ថ្មីៗ​ចំនួន​៦៣៦​បន្ទប់​ត្រូវ​បាន​ដាក់​​លក់​កាល​ពី​ឆ្នាំ​២០១២។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា​ ចំនួន​៦៦​​ភាគរយនៃ​ខន់​ដូ​ទាំង​នោះ​ត្រូវ​បាន​លក់​ដាច់​ ពោល​គឺ​មាន​ការ​កើន​ឡើង​ចំនួន​៥,១​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១១។ ក៏​ប៉ុន្តែ​ របាយការណ៍​បង្ហាញ​ថា​ “ ទីផ្សារ​អចល​ន​ទ្រព្យ​” នៅ​តែ​គ្រប​ដណ្តប់​ដោយ​ខន់ដូ​ ដែល​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អ្នក​រក​ស៊ី​ទិញ​ដូរ​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណេញ​ភ្លាមៗ​ ទាំង​មិន​ទាន់​សាង​សង់​រួច​ ដោយ​ជា​រឿយៗ​តែង​តែ​មាន​ការ​បញ្ចុះ​តម្លៃ។ របាយការណ៍​បង្ហាញ​ថា​ “ ការ​ធ្វើ​បែប​នេះ​​បាន​ធ្វើ​ឲ្យ​ខន់ដូ​ ដែល​ត្រូវ​បាន​សាងសង់​រួច​​​មាន​អត្រា​អ្នក​ចូល​ទៅ​រស់​នៅទាប” ​ ហើយ​របាយ​ការណ៍​នេះ​បាន​កត់​សម្គាល់​ថា​ មិន​យូរ​ប៉ុន្មាន​ អ្នក​ទិញ​ទាំង​នេះ​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​លក់​អចល​ន​ទ្រព្យ​របស់​ខ្លួន​ចេញ​ ដែល​ការ​ធ្វើ​ដូច្នេះ​នឹង​ធ្វើ​ឲ្យ​មាន​ទីផ្សារ​ “ ដែល​មាន​ការ​​ប្រកួត​ប្រជែង​ខ្លាំង​”។ ក៏​ប៉ុន្តែ​ ក្រុម​ហ៊ុន​ CBRE​ ពិត​ជា​ព្យាករ​ថា​ តម្រូវ​ការ​ខន់ដូ​មុខ​ជា​នឹង​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣​នេះ។ របាយការ ណ៍​នេះ​បាន​ចេញ​​នូវ​ការ​ព្យាករ​ដូច្នេះ​ថា​ “ នៅ​ពេល​ទីក្រុង​កាន់​តែ​​រីក​ធំទៅ​ ហើយ​​ធ្វើ​ឲ្យ​ដី​ឡើង​ថ្លៃ​ នោះ​ទី​ផ្សារ​​នៅក្នុង​ស្រុក ​មុខ​ជា​នឹង​ចាប់​ផ្តើម​សម្លឹង​រក​ទិញ​​ខន់​ដូ​ជា​មិន​ខាន​”។ លោក​ ស៊ឹង ប៊ុណ្ណា​ នាយក​ក្រុម​ហ៊ុនអចល​ន​​ទ្រព្យ​ ប៊ុណ្ណា​ រៀលធី​ គ្រុប​ (Bonna Realty Group)​ ​មាន​ប្រសាសន៍​ថា​ អ្នក​អភិ​វឌ្ឍ​ និង​អ្នក​ទិញ​គួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែង​អំពី​ការ​រក​ស៊ី​ប្រថុយ​ខាង​ខន់ដូ​។ លោក​បាន​មាន​ប្រសាសន៍​ថា​ “ នៅ​ពេល​ណា​ពួក​គាត់​ទិញ​ខុស​ពី​តម្លៃ​ទី​ផ្សារ​ធម្មតា​...

ក្នុង​ឆ្នាំ​២០១២ វិស័យ​ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ការ​រីក​ចម្រើនយ៉ាង​​ខ្លាំង 

ប្រធាន​នាយកប្រតិបត្តិ​ធនាគារ​ អេស៊ី​លីដា​ បាន​ឲ្យ​ដឹង​ថា​ ប្រាក់​ចំណេញ​របស់​ធនាគារ​អេស៊ីលី​ដា​កើន​ឡើង​ជាង​មួយ​ភាគ​បួន​ក្នុង​ឆ្នាំ​២០១២ ខណៈ​ដែល​ថ្នាក់​ដឹក​នាំ​ធនាគារ​ឈាន​មុខ​គេ​ផ្សេងៗ​ទៀត​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ ខ្លួន​ទទួល​បានការ​រីក​ចម្រើន​ខ្លាំងផង​ដែរ​នៅ​ក្នុង​ឆ្នាំ​២០១២។ លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ ​មាន​ប្រសាសន៍​ថា ប្រាក់​ចំណេញរបស់​ធនាគារ​អេស៊ីលីដា​ ឆ្នាំ​២០១២ ​មាន​ចំនួន​៦៣,៨​លាន​ដុល្លារ​ ពោល​គឺ​កើនឡើង​ពី​ឆ្នាំ​២០១១​ បានចំនួន​​​៤៩,៦លាន​ដុល្លារ។ លោក​មាន​ប្រសាសន៍​ថា ​ការ​រីក​ចម្រើននេះ​ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើងនូវ​ប្រាក់​ចំណូល​ពី​ប្រាក់​ឈ្នួល​ថ្លៃ​សេវា​នានា​ ដែល​ធនាគារ​ប្រមូល​បាន​ ហើយ​ធនាគារ​កំពុង​បង្កើនទំហំ​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ ព្រម​ទាំង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​​របស់​ខ្លួន។ លោក​បាន​បញ្ជាក់​ថា “ ​ គឺ​ទទួល​បាន​ពី​ចំណុច​មួយ​ចំនួន​ ដូច​ជា​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ និង​ប្រាក់​ឈ្នួល​ពី​សេវាផ្ទេរ​បញ្ញើ​ជាដើម។ មីក្រូ​ហិរ​ញ្ញ​វត្ថុ​តែង​តែ​ជា​ផ្នែកមួយ​នៃ​ការ​រីក​ចម្រើន​នោះ​។ យើង​គឺ​ជា​ធនាគារ​តែ​មួយ​គត់​ដែល​មាន​បណ្ដាញ​ ​ច្រើន​ដូច្នេះ​”។ លោក​​​មាន​ប្រសាសន៍​ថា ធនាគារ​អេស៊ី​លីដា​ព្យាករ​ថា ប្រាក់​ចំណេញ​របស់​ខ្លួន​នឹង​អាច​​កើន​ឡើង​បាន​ជិត​មួយ​ភាគបួន​ទៀត​ នៅ​ក្នុង​ឆ្នាំ​២០១៣ ដោយ​លោក​បាន​ព្យាករ​ថា ធនា​គារ​​អេស៊ីលីដា​ នឹង​អាច​រក​ប្រាក់​ចំណេញ​​បានចំនួន​៧៧,៧​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣​នេះ​។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ឆ្នាំ​២០១២ ​ ធនាគារ​អេស៊ីលីដា ​មាន​ឥណទាន​​ ដែល​អតិថិជន​នៅ​ជំពាក់​សរុប​ចំនួន​១,២៥​ពាន់លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ពី​ឆ្នាំ​២០១១ ចំនួន​២៤,៥​ភាគរយ​ ដែល​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ការ​ផ្ដល់​ឥណទាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​ខិត​ខំ​បង្កើន​ប្រាក់​ចំណូល​របស់​យើង​ឲ្យ​បាន​ជា​អតិបរមា​ ដោយ​មិន​ផ្ដល់​ឥណទាន​ធំពេក​នោះ​​ទេ​ ក៏ប៉ុន្ដែ យើង​ជ្រើស​រើស​យក​អាជីវកម្ម​ខ្នាត​តូច​ និង​មធ្យម​។ ប្រាក់​ចំណេញ​មាន​កម្រិត​ខ្ពស់​ ហើយ​ថែម​ទាំង​អាច​ជឿ​ទុក​ចិត្ត​បាន​ច្រើន​ជាង​ផងដែរ​”។ លោក​ មៃឃើល ឡូ (Michael...

​​​រដ្ឋមន្ត្រី​​​ក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​​​​៖ រដ្ឋាភិបាល​មិន​សូវ​បាន​ដឹង​អំ​​​​ពី​​​គម្រោងផ្លូវ​ដែក​​របស់​​​​ចិន

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​​សាធារណការ​និង​ដឹក​​​ជញ្ជួន ដែល​​​បាន​​ពិនិត្យ​​​​មើល​​​​​​​ពិធី​​​​ចុះ​​​ហត្ថ​លេខា​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​រវាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​ពីរ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ  ដើម្បី​​​​សាង​សង់​ផ្លូវ​រថភ្លើង​​មួយ​​ខ្សែ​​​​​​​​​​ប្រវែង​​​៤០០​​​គីឡូម៉ែត្រ​​​នោះ បាន​​​មាន​​​ប្រ​​​សាស​​​ន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា រដ្ឋាភិបាល​មិន​​សូវ​បាន​​​ដឹង​​​​អំពី​​​គម្រោង​​​នេះទេ។ ក្រុម​​​ហ៊ុន​​​ឧស្សា​​​ហកម្ម រ៉ែដែក និង​​​ដែក​​​ថែប​​​កម្ពុជា (Cambodia Iron and Steel Mining Industry Group) និង​​​ក្រុម​​​ហ៊ុន​ផ្លូវ​​​ដែក​​​​ចិន​(China Railway Group) បាន​​​ចុះហត្ថលេខា​​​លើ​​​​អនុស្សរណៈ​នៃ​ការ​​​​យោគយល់​​​គ្នា​​​មួយ ​ដើម្បី​​​​កសាង​​​រោង​​​ចក្រ​​​ស្លដែក​​​មួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ កំពង់​​​ផែ​​​សមុទ្រ​​​ថ្មី​​​មួយ​​​នៅ​​​ខេត្ត​​​កោះ​​​កុង និង​​​ផ្លូវ​​​ដែក​​​មួយ​ខ្សែ​​​​ ត​​​ភ្ជាប់​​​ទៅ​​​កន្លែង​​​ទាំង​​​ពីរ​​​នេះ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ចំនួន​៩,៦ពាន់លាន​​​ដុល្លារ។ ក្រុម​​​មន្ត្រី​​​រដ្ឋាភិបាល​​​មក​​​ពី​​​ខេត្ត​​​ពាក់​​​ព័ន្ធ​​​ទាំង​​​ពីរ​​​នេះ និង​ក្រសួង​ផ្សេងៗ​​​ទៀត បាន​​​បង្វែរ​​​​សំណួរ​​​អំពី​​​គម្រោង​​​នេះ​​​ទៅ​​​ក្រសួង​​​សាធារណ​​​ការ​​​និង​​​ដឹក​​​ជញ្ជូន​​​វិញ។ លោក ត្រាំ អុីវ​​​តឹក រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​សាធារ​ណការ​និង​​​ដឹក​​​ជញ្ជូន ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​ ក៏​​​មិន​​​បាន​​​ដឹង​​​ច្រើន​​​អំពី​​​គម្រោង​​​នេះ​​​ដែរ។ លោក អុីវតឹក ​​​បន្ថែម​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ទាំង​​​ពីរ​​​នេះ​​​នឹង​​​ធ្វើ​​​អ្វី​​​នោះ​​​ទេ។​យើង​​រង់​ចាំ​មើល​ទាំង​អស់​គ្នា។​​​​ប្រសិន​​​បើ​​​ក្រុម​ហ៊ុន​​​​ចិន​​​ទាំង​​​ពីរ​​​នេះ អាច​​​ធ្វើ​​​បាន​​​មែន​​​នោះ វា​​​នឹង​​​ជួយ​​​សេដ្ឋកិច្ច​​​​​​កម្ពុជា​​​ បាន​​​យ៉ាង​​​ច្រើន”។ លោកបាន​បន្តថា “ ត្រឹម​​​តែ​​​១០​​​ភាគរយ​​​នៃ​​​គម្រោង​​​នេះ គឺ​​​វា​ច្រើន​​​ណាស់​​​ គឺ​​​​មាន​​​​​១​ពាន់​​​​លាន​​​ដុល្លារ​ទៅ​ហើយ​”។ គេ​​​​មិន​​​ទាន់​​​ច្បាស់​​​ទេ​​​ថា ផ្លូវ​ដែក​​នេះ​​​​នឹង​​​ត្រូវ​​​ធ្វើ​​​នៅ​​​ទី​​​ណា​​​ ​ត្រូវ​មាន​ដី​​​​ដោយ​វិធី​ណា​ ​និង​ត្រូវ​​​​ផ្លាស់​ទី​លំនៅ​ប្រជា​​​ពលរដ្ឋ​​​​​​ប៉ុន្មាន​គ្រួសារ ដោយ​​​សារ​​​គម្រោង​​​នេះ។ លោក ម៉ុក ម៉ារេ៉ត រដ្ឋមន្ត្រី​​​ក្រសួង​​​បរិ​ស្ថាន ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា ការ​​​វាយ​​​តម្លៃ​​​អំពី​​​ផល​​​ប៉ះ​​​ពាល់​​​បរិស្ថាន​​​​​​មិន​​​ទាន់​​​បាន​​​ដាក់​​​ជូន​​​ពិនិត្យ​​​​​សម្រាប់​​គម្រោង​​​​ដែល​​ត្រូវ​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​នៅ​​​ខែ​​​កក្កដា​នោះ​ទេ។ ​​​លេខា​​​ម្នាក់​​​នៅ​​​ការិយាល័យ​​​​​​ក្រុម​​​ហ៊ុន​ឧស្សា​​​ហកម្ម​​​រ៉ែ ដែក​​​និង​​​ដែក​​​ថែប​​​​​​នៅ​​​ខណ្ឌ​​​ទួល​​​គោក បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា ​មន្ត្រី​​​ក្រុម​​​ហ៊ុន​​​បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​ចិន​​​វិញ រហូត​​​ដល់​​​ក្រោយ​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន​​​នៅ​​​ខែ​​​កុម្ភៈ​​​ខាង​​​មុខ​​​នេះ។ បុរស​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​គ្មាន​​​ពាក់​​​ស្លាក​​​សញ្ញា បាន​​​ដើរ​​​​ចុះ​ដើរ​ឡើង​នៅ​​​​ការិយាល័យ​​​​​នេះ ដែល​​​មាន​​​​អគារ​ផ្ទះ​ល្វែង​មួយ​ប្លុក​​​​​ដាក់​សញ្ញា​​ “ អគារ​ផ្ទះ​ល្វែង​​​​ក្រុម​​​ហ៊ុន​​​​រ៉ែ​ដែក​​​កម្ពុជា ​(Cambodia Iron Group Apartment)។ ផែន​​​ការ​​​ដំបូង សម្រាប់​​​រោង​​​ចក្រ​​​ស្លដែក​នេះ​ បាន​​​ដាក់​​​ពី​​​លើ​​​រូប​​​ភាព​​​តំបន់​​​ព្រៃ​​​ឈើ​​​មួយ​​​កន្លែង​​​នៅ​​​លើ​​​ជញ្ជាំង​​​ការិយា​​​ល័យ​​​ក្រុម​​​ហ៊ុន​​​នេះ។ យោង​​​តាម​​​​មន្ទីរ​ឧស្សាហកម្ម រ៉ែ​​​និងថាម​​​ពល​​ខេត្ត​​​ព្រះ​​​វិហារ បាន​​​ឲ្យ​​​ដឹង​​​ថា បច្ចុប្បន្ន​​​នេះ ​ក្រុម​​​​ហ៊ុន​​​នេះ មាន​​​លិខិត​​​អនុញ្ញាត ឲ្យ​​​រុក​​​រក​​​រ៉ែ​​​ដែក​​​ ប៉ុន្តែ​​​​​​មិន​​​ទាន់​បាន​​​ជីក​​​យក​​​រ៉ែ​​​​​​នៅ​​​ឡើយ​​​ទេ។ កាល​​​ពីខែ​​​​​​ឧសភា ឆ្នាំ​​​២០០៧ ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​មាន អាប៉េ រាយ​​​ការណ៍​​​ពី​​​ក្រុង សៀង​​​ហៃ ថា ក្រុមហ៊ុន​​​ដែក​​​ថែប​​​ចិន​​​ធំៗ​​​បួន ដែល​​​ជា​​​របស់​​​រដ្ឋ​​​ ដូច​​​ជា ក្រុម​​​ហ៊ុន Wuhan Iron and Steel ​​ក្រុមហ៊ុន​ Baosteel Group ក្រុម​ហ៊ុន ​Anshan Iron and Steel Group និង​​​ក្រុម​ហ៊ុន ​Shougang Iron and Steel...