Monday, September 23, 2019
Home Authors Posts by Simon Marks

Simon Marks

20 POSTS 0 COMMENTS
Executive editor

សហភាព​អឺរ៉ុប​ព្រួយ​បារម្ភ​ ប៉ុន្តែ​មិនកាត់​ជំនួយ​ដល់​កម្ពុជា​ឡើយ​

ក្រុង​ព្រុច​សែល-បែលហ្ស៊ិក-សហភាព​អឺរ៉ុប​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាដោះ​លែង​​សកម្មជន​​​​និង​អ្នក​តវ៉ា​ជាប់​ឃុំ​ចំនួន​២១​នាក់​ ហើយ​បាន​​ប្រាប់​ក្រុម​​​មន្ត្រី​​​កម្ពុជា​​​​អំឡុង​កិច្ចពិភាក្សា​ជាន់​ខ្ពស់​​ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ព្រុច​សែល ក្នុង​សប្ដាហ៍នេះ​ថា បរា​​​ជ័យ​​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ និង​ដំណើរ​ការ​បោះ​ឆ្នោត​​អាច​បង្ក​ផល​លំបាក​​​ធំ​សម្រាប់​គណបក្ស​ប្រជា​ជន​កម្ពុជា​មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ យោងតាម​មន្ត្រីជាន់​ខ្ពស់​​សហភាព​អឺរ៉ុប​ម្នាក់​ ដែល​មាន​វត្តមាន​អំឡុងកិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ចម្រុះ​រយៈ​ពេល​បួន​ថ្ងៃ​នៅ​ក្នុង​​រដ្ឋ​ធានី​នៃ​ប្រទេស​បែល​ហ្ស៊ិក ដែល​បាន​បញ្ចប់​កាលពីថ្ងៃ​ព្រហស្បតិ៍​នេះបាន​ឲ្យ​ដឹង​ថា សហ​ភាព​​អឺរ៉ុប​បាន​សម្ដែង​ក្ដីកង្វល់​ចំពោះ​បញ្ហា​ជា​ច្រើន​ ប៉ុន្តែ​មិន​បាន​គំរាម​កាត់​បន្ថយ​កិច្ច​សហ​ប្រតិបត្តិការ​អភិវឌ្ឍ​ និងជំនួយ​ពាណិជ្ជកម្ម​ដល់​ប្រទេស​កម្ពុជា​ទេ។ មន្ត្រី​សហភាព​អឺរ៉ុបរូប​នេះ​បាន​​ថ្លែង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា“ ពួកគេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​នៅពេល​នេះ​​​​ព្រោះ​ពួកគេ​មិន​ប្រាកដ​អំពីការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​ឡើយ​។ ហើយពួកគេ​ប្រាកដ​ជា​គិត​ថា ខ្លួន​​​អាច​នឹង​​​ចាញ់​​ ដូច្នេះ​ពួកគេ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​គេ​មើល​ឃើញ​ថា​​​ខ្លួន​ជាអ្នក​ធ្វើការ​អភិវឌ្ឍ​ ជា​គណបក្ស​ដែលដើរ​ទាន់​សង្គម​ ដោយ​ត្រូវ​ពាំនាំ​ភាព​រុង​រឿង​​​​និង​ភាព​រីក​ចម្រើន​សម្រាប់​មនុស្ស​គ្រប់​គ្នា​​​​”។ អំឡុង​កិច្ច​ប្រជុំ​នេះ ក្រុមមន្ត្រីមកពី​កម្ពុជា និង​សហភាព​អឺរ៉ុប​​​បានលើក​ឡើង​ពី​បញ្ហា​ជា​ច្រើន​ ក្នុង​នោះ​គឺ​មាន​ទាំង​​ការ​ធ្វើ​កំណែ​ទម្រង់​​ប្រព័ន្ធ​រដ្ឋបាល ​តុលាការ​ និង​ពាណិជ្ជកម្ម​ និង​ការ​គោរព​សិទ្ធិមនុស្ស​ផង​ដែរ​។ នៅ​​ក្រៅ​អគា​រ​គណៈកម្មការ​អឺរ៉ុប​​​កាល​ពី​ថ្ងៃច័ន្ទ ពល​រដ្ឋ​កម្ពុជា​​ប្រហែលជា​​១០០​នាក់​​ ដែល​រស់​នៅ​​ក្នុង​តំបន់​អឺរ៉ុប​បាន​ប្រមូល​ផ្ដុំគ្នា​កាន់​បដា​អំពាវ​នាវ​ឲ្យ​មានការ​បញ្ចប់​របប​គ្រប់​គ្រង​​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ហើយ​បាន​បង្ហាញ​រូប​ភាព​​អ្នក​តវ៉ា​មាន​ឈាម​​​ជោគ​ខ្លួន​​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​កាលពីថ្ងៃទី៣​​​ខែ​មករា នៅ​លើ​ផ្លូវ​វេង​ស្រេង​។ ​ក្រុម​​​មន្ត្រី​​​​​កម្ពុជា​​​​​​​​​ដឹក​នាំ​​​ដោយ​​​​​​​​លោក​ អ៊ូច បូរិទ្ធ រដ្ឋលេខាធិការ​ក្រសួង​​​ការ​បរទេស​​​​បាន​​ចាក​ចេញ​ពី​កិច្ច​ប្រជុំ​នេះនៅ​​​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​ទទួល​នូវ​​​ទំនុក​ចិត្ត​ពី​សមភាគី​អឺរ៉ុប​ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ចំណុច​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​មាន​ឆន្ទៈ​ធ្វើ​កំណែ​ទម្រង់​។ មន្ត្រី​សហភាព​អឺរ៉ុប​ដដែល​នោះ​បាន​មាន​​​ប្រសាសន៍​ថា“ ពួកគេ​បាន​ផ្ដល់​ឲ្យ​យើង​នូវ​សូច​នាករ​​ជា​​​ខ្នាត​​​គោល​​​មួយ​​​ចំនួន​​​ដែលអាច​តាម​ដាន​នៅ​ពេល​ក្រោយ​បាន​យ៉ាង​ងា​យ​។ ដូច្នេះវា​គឺ​ជា​រឿង​សំខាន់​ណាស់​ដែល​យើង​បាន​ឮ​ការ​ធានា​បែប​​​នេះ​​ពីពួកគេ”​។ លោកមាន​ប្រសាសន៍​បន្ត​ដោយ​សំដៅ​លើ​​ឯករាជ​ភាព​នៃ​​​​​​​តុលាការ​ថា“ ពិត​ណាស់​​​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​​ យើងពុំ​​​​​​មាន​​​​សិទ្ធិ​វាយ​តម្លៃ​អំពីការ​វិវឌ្ឍ​ដែល​ពួកគេ​សម្រេច​បាន​ទេ​ ប៉ុន្តែ​ពួកគេ​បាន​ផ្ដល់ឲ្យ​យើង​នូវ​ការ​ធានា​ថា ពួកគេ​នឹង​អនុម័ត​ច្បាប់​ទំាង​អស់​នេះ​ឲ្យ​បាន​ឆាប់​រហ័ស​”។ យោងតាម​ច្បាប់​ចម្លង​នៃ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ស្ដីអំ​​​ពី​លក្ខន្តិកៈ​ចៅក្រម ​​​និង​ព្រះ​រាជ​អាជ្ញា​​​​ដែល​កាសែត​​​​ខេមបូឌា ដេលី បាន​​​ទទួ​ល​ កាលពីថ្ងៃ​ព្រហស្បតិ៍​​​ កន្លង​​​ទៅ​​​​​​នេះ​​​​​​​​​ បាន​ឲ្យ​ដឹង​ថា ក្រម​​វិជ្ជាជីវៈ​សម្រាប់​ចៅក្រម​គឺគ្មាន​ការ​ហាម​ឃាត់​​មិន​​​ឲ្យ​ពួកគេ​មាន​សមា​​​ជិក​ភាព​ក្នុង​គណ​បក្ស​នយោបាយ​ទេ​។ បច្ចុប្បន្ន​នេះ​​​ មន្ត្រី​តុលាការជាន់​ខ្ពស់​​​​​​មួយ​​​ចំនួន​​​សុទ្ធតែ​​​កាន់​កាប់​តំណែង​​ធំៗ​​​​នៅ​​​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​​​មន្ត្រី ហ៊ុន សែន​ ហើយ​តុលា​​​ការ​​​​ត្រូវ​បានគេ​​​​ចោទ​ប្រកាន់​​ជាយូរ​មក​ហើយ​ថា ស្ដាប់​តាម​បង្គាប់​របស់​គណបក្ស​កាន់​អំណាច។ មន្ត្រី​សហភាព​អឺរ៉ុប​ដដែល​នេះ​​​​បាន​មាន​​​ប្រសាសន៍​ថា​​​“ យើង​បាន​គូស​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​​​​ការ​​​មាន​​​ប្រព័ន្ធតុលាការ​  ក្រោម​​​​ហេតុផល​ផ្សេង​ៗ​គ្នា​ គឺមិន​ថាដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋា​​​ភិ​​​បាល​​​​ ដើម្បី​ទំនុក​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​លើ​ស្ថាប័ន​ច្បាប់​នេះ​ ឬក៏​​​ដើម្បី​​ប្រយុទ្ធ​ប្រឆាំង​​​នឹង​​​​​អំពើ​ពុក​រលួយ​ដែល​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​ការ​អភិ​វឌ្ឍប្រទេស​​​ឡើយ​​​​។​​​យើង​ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​កង្វះ​នៃ​ការ​ឯក​ភាព​គ្នា​​ក្នុង​ការ​ចរចា​រវាង​គណបក្ស​​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ប្រឆាំង​​ ជុំ​វិញ​​ការ​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​​ហៅកាត់​​​ថា​​​ គ.ជ.ប. ផង​ដែរ​”។ នៅ​ក្នុង​រាជ​ធានីភ្នំពេញ សហភាព​អឺរ៉ុប​កំពុង​ព្យាយាម​បញ្ចុះ​បញ្ចូល​រដ្ឋាភិបាល​ឲ្យ​ជួយ​ប្រជា​ពល​រដ្ឋ​រាប់​ពាន់​​គ្រួសារ​ដែល​ត្រូវ​បាន​រឹប​អូស​យក​ស្រែ​ចម្ការ​​​និង​ផ្ទះសំបែង​ដោយ​​ក្រុមហ៊ុន​​​​​​​ស្ករ​ស​ដែល​នាំ​ចេញ​ស្ករ​ស​​ទៅ​អឺរ៉ុប​ដោយ​រួច​ពន្ធ​។​​​គ្រួសារ​ដែល​រង​ការ​ប៉ះពាល់​ និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​ចង់​ឲ្យ​សហ​ភាព​អឺរ៉ុប​ ផ្អាក​ការ​អនុគ្រោះ​ពន្ធ​ ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​លើក​លែង​ពន្ធ​លើ​ទំនិញ​គ្រប់​​យ៉ាង​លើក​លែង​តែ​អាវុធ​នេះ​​​។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ ​ដែល​សហ​ភាព​អឺរ៉ុប​ចេញកាលពីថ្ងៃ​ព្រហស្បតិ៍ លោក អ៊ូច បូរិទ្ធ ​ត្រូវ​បាន​​ស្រង់​សម្ដី​ថា  ​​​កម្មវិធី និង​​​គម្រោង​ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​សហ​ភាព​អឺរ៉ុប​ បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​​។ ក្នុង​ចំណោម​អ្នក​តវ៉ា​នៅ​ក្រៅ​​អគារ​គណៈ​​កម្ម​ការ​​អឺរ៉ុប​​​​កាលពីថ្ងៃ​ច័ន្ទ​​​គឺ​មាន​បុរស​ម្នាក់​ឈ្មោះ ថៃ មករា ជា​តំណាង​ម្នាក់​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​អឺរ៉ុប​​​ដែល​និយាយ​ថា សហភាព​អឺរ៉ុប​ត្រូវ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​ដើម្បី​ឲ្យ​រដ្ឋា​ភិបាល​​​​​​បោះ​ជំហាន​ឲ្យ​បាន​លឿន​ជាង​មុន ក្នុង​ដំណើរ​ឈាន​​​ទៅ​រក​ការ​ធ្វើ​ឲ្យ​ស្ថាន​​​ភាព​សិទ្ធិមនុស្ស​មាន​ភាព​ប្រសើ​រ​ឡើង​។ លោកថៃ​​​ មករា បាន​និយាយ​​​​​​ថា“ មនុស្ស​គ្រប់​​​រូប​​​​នៅ​ទីនេះគឺ​​​សុទ្ធ​តែ​បង់​ពន្ធ​ ។ ដូច្នេះ​ក្នុង​នាម​ជា​​អ្នក​បង់​ពន្ធ​ យើង​សូម​ស្នើ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុបគិត​គូ​រឡើង​វិញពីការ​ផ្ដល់​ជំនួយ​របស់​ខ្លួន​​​​​ ពី​​​ព្រោះ​...​ ពេល​កម្មករ​ កម្មការិនី​​ធ្វើ​កូដកម្ម​ទាម​ទារ​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​ ពួកគេ​  បាន​បញ្ជូន​កង​កម្លាំង​ទៅ​សម្លាប់​ពួកគេ​”​៕ សេរីវុធ​  

ស្ត្រី​​ដែល​គេឲ្យប្រឌិតរឿង​​ទាសករ​ផ្លូវ​ភេទ​ត្រូវ​គេ​សុំ​ឲ្យ​​នៅ​ស្ងៀម​

ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា គាត់​ត្រូវ​បាន​​មូល​និធិ​​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវភេទ​ សុម៉ាលី ម៉ម បង្រៀន​ឲ្យ​ប្រឌិត​រឿង​ទាសករ​ផ្លូវ​ភេទ​ សម្រាប់​ស្ថានីយ​ទូរ​ទស្ស​ន៍បារាំង​កាល​ពី​ឆ្នាំ​១៩៩៨​នោះ និយាយ​ថា គាត់​ត្រូវ​បាន​បុគ្គ​-​លិក​​មូល​និធិ​ សុម៉ាលី ម៉ម មកជួប​ ហើយ​បាន​ស្នើ​សុំឲ្យ​គាត់​ឈប់​និយាយ​ជាមួយ​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​។ អ្នក​ស្រី មាស រដ្ឋា អាយុ​៣២​ឆ្នាំ ដែល​លាត​ត្រដាង​កាលពី​ខែមុន​ថា ជា​ក្មេង​ជំទង់​ម្នាក់​​ នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​ស្រី ម៉ម សុម៉ាលី ឲ្យ​បង្ហាញ​ខ្លួន​នៅ​តាម​​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ២របស់​បារាំង​កាលពី​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​បាន​ទទួល​ការ​ហាត់​សម​ជាមួយ​ក្មេង​ស្រី​មួយ​ក្រុម​ទៀត​​ឲ្យ រៀប​រាប់​ដោយ​មិន​ពិត​អំពី​វិធី​ដែល​គាត់​ត្រូវ​បានគេ​លក់​ទៅឲ្យម្ចាស់​ផ្ទះ​បន​មួយ​កន្លែង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​អំពី​ការលាត​ត្រដាង​របស់​អ្នក​ស្រី​ កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា​ អ្នក​ស្រី មាស រដ្ឋា បាន​និយាយ​ថា បុគ្គលិក​របស់​មូល​និធិ សុម៉ាលី ម៉ម បាន​មក​ជួប​គាត់​ជា​លើក​ដំបូង​។ អ្នក​ស្រី​ មាស រដ្ឋា​ បាន​និយាយ​ក្នុង​បទ​សម្ភាស​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​តុលា​ថា “មាន​​នារី​​ម្នាក់​មក​ស្នើ​សំុ​ទាំង​ទឹក​ភ្នែក​ឲ្យ​ខ្ញុំ​ឈប់​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ពិត​មែន​ហើយ អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នក​គឺ​ជា​ការ​ពិត​ គឺ​ថា ខ្ញុំ​ត្រូវ​បាន​គេ​ឲ្យ​ថត​វីដេអូ​កុហក់​ពិភព​លោក ហើយ​ថា ខ្ញុំ​ជា​ជន​រង​គ្រោះ​ ទោះ​​បី​ខ្ញុំ​មិន​មែនជា​ជន​រង​គ្រោះ​ក៏ដោយ”។ អ្នក​ស្រី​បាន​និយាយ​ថា “ ប៉ុន្តែ ឥឡូវ​នេះ ខ្ញុំ​មិន​អាច​និយាយ​ទៀត​ទេ”។ អ្នក​ស្រី​ រដ្ឋា ដែល​បានប្រាប់​ថា ​អ្នក​មក​ជួប​គាត់​នោះឈ្មោះ វ៉ាន់ ស៊ីណា ជា​បុគ្គលិក​យូរ​របស់​មូលនិធិ សុម៉ាលី ម៉ម នៅ​កម្ពុជា និង​ជា​ប្រធាន​កម្ម​វិធី​សំឡេង​ដើម្បីការ​ផ្លាស់​ប្តូរ​របស់​មូលនិធិ​នេះ​។ កម្ម​វិធី​សំឡេង​ដើម្បី​ការ​ផ្លាស់​ប្តូរ​នេះ​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មូល​និធិ​ សុម៉ាលី ម៉ម និង​មាន​បំណង​ផ្តល់​សំឡេង​ទៅ​ឲ្យ​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​អំពី​បញ្ហា​នេះ។ អ្នក​ស្រី​ មាស រដ្ឋា បាន​និយាយ​ថា ការ​មក​ជួប​លើក​ទី​២​របស់​ឈ្មោះ វ៉ាន់ ស៊ីណា គឺ​នៅ​ថ្ងៃ​ទី​២៣ ខែតុលា​ ហើយ​អ្នក​ស្រី​បាន​បន្ថែម​ថា បុគ្គលិក​របស់​មូល​និធិ សុម៉ាលី ម៉ម រូបនេះ​បាន​បញ្ជាក់​ថា ការ​និយាយ​អំពី​អតីត​កាល​របស់​គាត់​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​មូល​និធិ​​របស់​អ្នក​ស្រី ម៉ម សុម៉ាលី។ អ្នក​ស្រី មាស រដ្ឋា​ បាន​និយាយ​ថា “ បុគ្គលិក​​​រូប​នេះ​​មិន​មែន​មក​ទី​នេះ​ដើម្បី​បំភិត​បំភ័យ​ខ្ញុំ​ទេ។ ប៉ុន្តែ គាត់​​ស្នើ​សុំ​ និង​យំនៅចំពោះ​មុខ​ខ្ញុំ​ ហើយ​និយាយថា វា​ជា​គ្រោះ​មហន្តរាយ​សម្រាប់​​មូលនិធិ​នេះ ប្រសិន​បើខ្ញុំ​នៅ​តែ​និយាយ​​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទៀត។ គាត់​ក៏​បាន​ធ្វើសុំកុំឲ្យ​ខ្ញុំ​និយាយ​ជាមួយ​អ្នក​កាសែត​ផ្សេង​​ទៀត​ដែរ​ ប្រសិន​បើ​ពួក​គេ​មក​ជួប​ខ្ញុំ​”។ អ្នក​ស្រី​បាននិយាយ​ថា “ប្រសិន​បើ​ខ្ញុំ​នៅ​តែ​និយាយ​ទៀត វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ដល់​មនុស្ស​គ្រប់គ្នា​ ដូច​ជា​ខ្លួន​ខ្ញុំ មូល​និធិ​នេះ និង​អ្នកកាសែត​ផង​ដែរ​។ ខ្ញុំ​ធ្លាប់​ស្នាក់​នៅ​ក្នុង​​អង្គការ​នេះ ដូច្នេះ ខ្ញុំ​ចង់​ជួយ​អង្គការ​នេះ”។ អ្នក​ស្រី​បាន​បន្ថែម​ទៀត​ថា អ្នកស្រី​ស្តាប់​តាម​សំណើេនេះ​ ហើយ​ឈប់​និយាយ​អំពី​រឿង​ប្រឌិតតាំង​​ពី​ឆ្នាំ​១៩៩៨​នេះ​ទៀតហើយ​។ អ្នក​ស្រី មាស រដ្ឋា ដែល​ឥឡូវ​នេះជា​អ្នក​លក់​ម្ហូប​អាហារ​តាម​ចិញ្ចើម​ផ្លូវ​​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​បាន​និយាយ​ថា អ្នក​ស្រី​ត្រូវ​បាន​ទទួល​ឲ្យ​ស្នាក់​នៅ​​ក្នុង​អង្គការ​ អាហ្វេស៊ីប​ កាល​ពី​ឆ្នាំ​១៩៩៧​ ពី​ព្រោះ​គ្រួសារ​អ្នក​ស្រី​ដែល​មាន​សមាជិក​ប្រាំបួន​នាក់​នោះ រស់​នៅ​​យ៉ាង​លំបាក​។ ឪពុក​ ម្តាយ និង​បង​ប្អូន​ស្រី​របស់​អ្នកស្រី ដែល​ស្នាក់​នៅ​ជាមួយ​អ្នក​ស្រី​ រដ្ឋា នៅ​ក្នុង​មណ្ឌល​បណ្តុះ​បណ្តាល​របស់​អង្គការ​អាហ្វេ​ស៊ីប​ដែរនោះ បាន​គាំទ្រ​ការ​អះ​អាង​របស់​អ្នក​ស្រី​ ដែលថា អ្នក​ស្រី​មិន​ដែល​ធ្វើ​ជា​ស្ត្រី​ពេស្យា​ នៅ​​ផ្ទះ​បន​ក្នុង​រាជ​ធានី​ភ្នំពេញ​​ទេ​។ គេ​មិនអាច​ទាក់​ទង​ កញ្ញា វ៉ាន់ ស៊ីណា ដើម្បី​​សំុ​ការ​បំភ្លឺ​បាន​ទេ​។ លោក សៅ ឈឿត នាយក​ប្រតិបត្តិ​អង្គការ​​​អាហ្វេ​ស៊ីប បាននិយាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​តុលា​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ដែល​មាន​គេ​ទៅ​ជួប​អ្នក​ស្រី មាស រដ្ឋា នេះ​ទេ​។ អ្នក​ស្រី​ ហេល វែលហ្គូស ប្រធាន​ផ្នែក​គោល​នយោ​បាយ​ និ​ង​ទំនាក់​ទំនង​នៅ​មូល​និធិ​​ សុម៉ាលី ម៉ម នៅ​កម្ពុជា បាន​មាន​ប្រសា​​​សន៍​ថា វ៉ាន់ ស៊ីណា មិន​ត្រូវ​បាន​អង្គការ​នេះ​​បញ្ជូន​ឲ្យ​ទៅ​ជួប​អ្នក​ស្រី មាស រដ្ឋា ជា​ផ្លូវ​​ការ​នោះ​ទេ។​​ អ្នកស្រី វែលហ្គូស បាននិយាយ​កាលពី​​ថ្ងៃ​ទី​២៤ ខែ​តុលាថា “មូលនិធិ​ សុម៉ាលី ម៉ម មិន​បាន​​បញ្ជូន​ វ៉ាន់ ស៊ីណា ជាផ្លូវ​ការ​នោះ​ទេ ដូច្នេះ​ ខ្ញុំ​ត្រូវ​ការ​និយាយ​ជាមួយ​គាត់​ដើម្បី​ចង់​​ដឹង​ថា តើ​គាត់​បាន​ទៅ​ជួប​ មាស រដ្ឋា ដោយ​​​ខ្លួន​ឯង​​ឬយ៉ាង​ណា​”។ នៅពេល​ទាក់​ទង​កាលពី​ថ្ងៃ​សុក្រ អ្នក​ស្រី វែលហ្គូស បាន​បដិសេធ​មិនធ្វើ​អត្ថា​ធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ផ្នែក​ទំនាក់​ទំនង​នៅ​មូលនិធិ​នេះ​វិញ។ នៅ​ពេល​សួរ​អំពី​ការ​ដែល​គេ​អះ​អាង​ថា វ៉ាន់ ស៊ីណា បាន​ទៅ​ជួប​អ្នក​ស្រី​ មាស រដ្ឋា នោះ​ផ្នែក​ទំនាក់​ទំនង​នៅ​មូល​និធិ​នេះ​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ។ ផ្នែក​ទំនាក់​ទំនង​នៅ​មូល​និធិ​ សុម៉ាលី ម៉ម បាន​លើក​ឡើង​តាម​អីុម៉េល​មួយ​ថា “ ព័ត៌​មាន​​ដែល​បញ្ជូន​ទៅ​ឲ្យ​លោក​​កាល​ពី​មុន​នោះ គឺ​ជា​ព័ត៌​មាន​ដែល​យើង​ត្រូវ​ចែក​រំលែក​អំពី​បញ្ហា​នេះ”។ ផ្នែក​ទំនាក់​ទំនង​របស់​មូលនិធិ​នេះ​បាន​និយាយ​អំពី​ពាក្យ​សម្តីដែល​អង្គការ​អាហ្វេ​ស៊ីប​បាននិយាយ​កាល​ពី​ខែ​តុលា​ថា ខ្លួន​មិន​ប៉ាន់​ស្មាន​អំពី​មូល​ហេតុ​ដែល​អ្នក​ស្រី រដ្ឋា បាន​បដិសេធ​​រឿង​ដែល​អ្នក​ស្រី​បាន​ប្រាប់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ២របស់បារាំងនេះ​ទេ។ អង្គការ​អាហ្វេស៊ីប ក៏​បាន​បដិសេធ​មិន​និយាយ​ថា អ្នក​ស្រី​ មាស រដ្ឋា ត្រូវ​បាន​ជួយ​សង្គ្រោះពី​ផ្ទះ​បន​ណា​មួយ ឬ​ថា តើ​រឿង​ក្តី​​ពាក់​ព័ន្ធ​នឹង​ទាសករ​ផ្លូវ​ភេទ​របស់​អ្នក​ស្រីត្រូវ​បាន​ប្តឹង​ទៅ​នគរ​បាល​ផ្នែក​ណា​មួយ ដើម្បី​សំុ​ឲ្យ​ជួយ​សង្គ្រោះ​នោះ​ដែរ។ ទោះ​បីជា​អ្នក​ស្រី មាស រដ្ឋា បញ្ជាក់​ថា ​​ការ​ដែល​ វ៉ាន់ ស៊ីណា មកជួប​គាត់​នេះ​គ្រាន់​តែ​ដើម្បី​ស្នើ​សុំមិន​ឲ្យ​និយាយក៏​ដោយ ក៏​អ្នក​ស្រី​បាន​ទទួល​ស្គាល់​ថា ឥឡូវ​នេះ​អ្នក​ស្រី​មិន​និយាយ​អំពី​ការ​ពិត​នៅ​ពីក្រោយ​ដំណើរ​រឿង​របស់​អ្នក​ស្រី​ទេ​ ដោយ​សារ​ខ្លាច​មាន​បញ្ហា​​ណា​មួយ​ដែល​កើត​ចេញ​មក​ពី​ការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​​អង្គការ​អាហ្វេ​ស៊ីប នៅ​កម្ពុជា​។ បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​របស់​ខ្លួន​ កាលពី​ខែ​តុលា​ឆ្នាំ​មុន អំពី​រឿង​រ៉ាវ​របស់​ ឡុង ប្រុស​ ​ជា​សមាជិក​ម្នាក់​​ក្នុង​ចំណោម​សមាជិក​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​​យ៉ាង​ច្រើន​​របស់​មូល​និធិ​ សុម៉ាលី ម៉ម ​នៅ​ក្នុង​កម្មវិធី​ សំឡេង​ដើម្បី​ការ​ផ្លាស់​ប្តូរនេះ​​ ឪពុក​របស់​ស្ត្រី​វ័យ​ក្មេង​រូប​នេះ ឈ្មោះ ឡុង ហុន បាន​និយាយ​ថា បុគ្គលិក​​អង្គការ​អាហ្វេ​ស៊ីប បាន​មក​ជួ​បគាត់ ហើយ​ក៏​បាន​ស្នើ​សំុ​ឲ្យ​គាត់​ឈប់​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដែរ។ កញ្ញា ឡុង ប្រុស បានរៀប​រាប់​រឿង​គួរ​ឲ្យ​រន្ធត់​មួយ អំពីការ​ដែល​គេ​បាន​ខ្វេះ​ភ្នែក​ម្ខាង​​របស់​នាង​ចេញ​ពី​សំណាក់​ម្ចាស់​ផ្ទះ​បន​ម្នាក់។ ប៉ុន្តែ របាយការណ៍​ពេទ្យ​បង្ហាញ​ថា ភ្នែក​របស់​កញ្ញា​ ប្រុស ត្រូវ​បាន​យក​ចេញ​ដោយ​ការ​វះ​កាត់​នៅ​ក្នុង​មន្ទីរ​ពេទ្យ​​។​តាម​ពិត នាង​គឺ​ជា​ជន​រង​គ្រោះ​ដោយ​សារ​​ការ​ដុះ​សាច់​ដ៏​ធំ​មួយ​គ្រប​​ភ្នែក​ម្ខាង​របស់​​នាង​​​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ កាល​ពី​នៅ​កុមារ​។ ឪពុក​ ម្តាយ​របស់​នាង​បាន​និយាយ​ថា នាង ប្រុស ត្រូវ​បាន​បញ្ជូន​ទៅ​អង្គការ​អាហ្វេស៊ីប បន្ទាប់​ពី​ទទួល​ការ​វះ​កាត់​ភ្នែកនៅ​មន្ទីរ​ពេទ្យ​ភ្នែក​ ខេត្ត​តាកែវ ជា​ការ​អះ​អាង​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​របាយ​ការណ៍​ពេទ្យ​ និង​រូប​ភាព​​ដែល​គេ​ទទួល​បាន​បង្ហាញ​អំពី​ការ​វះ​កាត់​ភ្នែក​របស់នាង ប្រុស។ ខណៈ​ដែល​បុគ្គលិក​​មូលនិធិ សុម៉ាលី ម៉ម ឥឡូវ​នេះ​ហាក់​ដូច​ជា​ស្ទាក់​ស្ទើ​​មិន​ចង់​ឲ្យ​អ្នក​ស្រី មាស រដ្ឋា និង​គ្រួសារ​របស់នាង ប្រុស​​បន្ត​និយាយ​ជាមួយ​អ្នក​យក​ព័ត៌​មាន​នោះ​ជោគ​ជ័យ និង​កេរ្តិ៍​ឈ្មោះ​​ដ៏​ធំធេងនៅ​ទូទាំង​ពិភព​លោករបស់​អ្នក​ស្រី ម៉ម សុម៉ាលី កើត​ចេញពី​​ពាក្យ​សំដី​​​​ជន​រង​គ្រោះ​ដែល​បង្ហាញ​ជា​សាធារណៈ​ និង​បទ​សម្ភាស​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជា​ច្រើន ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​​ស្ត្រី​វ័យ​ក្មេង​នៅ​ក្នុង​អង្គការ​របស់​អ្នក​ស្រី ដែល​បាន​ប្រាប់​ពី​រឿង​រ៉ាវ គួរ​ឲ្យ​រន្ធត់​អំពី​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​។ ការ​ចុះ​​ផ្សាយ​ជា​ច្រើន​​នៅ​តាម​ប្រព័ន្ធផ្សព្វ​ផ្សាយ​អំពី​មូល​និធិ​ សុម៉ាលី ម៉ម និង​ការ​គាំទ្រ​ពី​សមាជិក​​ក្រុម​ប្រឹក្សា​នាយក​ ដូចជា ហ្វេស​ប៊ុក COO Sheryl Sandberg និង​តារា​ភាព​យន្ត​ហូលីវូដ Susan Sarandon បាន​ជួយ​ឲ្យ​ប្រាក់​​ឧបត្ថម្ភ និង​ការ​ចំណាយ​របស់​មូលនិធិ​នេះ​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ កាល​ពី​ឆ្នាំ​២០១១ ជា​ឆ្នាំ​ចុង​ក្រោយ​ដែល​​គេ​ទទួល​បាន​តួលេខ​ ការ​ចំណាយ​របស់​មូល​និធិ សុម៉ាលី ម៉ម បាន​កើន​ឡើង​ដល់​​៣,៥៣​លាន​ដុល្លារ​។ ពិធី​រៃអង្គាស​មូល​និធិ​ប្រចាំ​ឆ្នាំ​របស់​មូល​និធិ​នេះ នៅ​ក្នុង​ទីក្រុង​ញូវ​យ៉ក កាលពី​ថ្ងៃ​ទី២៣ ខែ​តុលា គឺ​ជា​ពិធី​ដែល​មាន​ការ​ចូល​រួម​ពី​តារា​ភាព​យន្ត​ល្បីៗ​ជាច្រើន ហើយ​តម្លៃ​សំបុត្រសម្រាប់​តុមួយ​ចំនួន​មាន​តម្លៃ​រហូត​ដល់​១០០.០០០​ដុល្លារ៕ គឹមហឿន

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ក្នុង​មហា​បាតុ​កម្មរ​បស់​គណ​បក្ស​សង្រ្គោះ​ជាតិ​

ក្រុម​អ្នក​គាំ​ទ្រ​គណ​បក្ស​សង្រ្គោះ​ជាតិ​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​មក​កាន់​ទីលាន​ប្រជា​ធិបតេយ្យ​កាលពី​ព្រឹក​ថ្ងៃពុធ​នេះ ​​ដើម្បី​ចូល​រួម​ធ្វើ​មហា​បាតុ​ក​ម្មរយៈ​ពេល​បី​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​នេះ​ ក្នុង​បំ​ណង​​អំពាវ​នាវ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ និង​​ប្រ​ទេស​​ដែល​ជា​ ហត្ថ​លេ​ខី​ ​នៃ​កិច្ច​ព្រម​ព្រៀង​​ទី​ក្រុង​ប៉ា​រីស​ ឲ្យ​ជួយ​អន្​រាគ​មន៍​​បញ្ហា​ ផ្នែក​ន​យោ​បាយ​ដែល​កំពុ​ង​ជាប់​គាំង ​ក្រោយ​​ពី​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស​កាល​​ពី​ថ្ងៃ​ទី​២៨​ ខែ​កក្ក​ដា។​ វា​មិន​ដូច​ជា​ការ​ត​វ៉ា ​មុន​ៗ​​ទេ​ដែល​បាន​ធ្វើ​ឡើង​ដោយ​គណ​បក្ស​សង្រ្គោះ​ជាតិ​នោះ​ គឺ​មាន​វត្ត​មាន​របស់​កង​កម្លាំង​សន្តិ​សុខ​ជា​ច្រើន​នាក់​បាន​ដាក់​ពង្រាយ​ក្នុង​ ទី​ក្រុង​ភ្នំ​ពេញ ប៉ុន្តែ​បាតុ​កម្ម​លើក​នេះ​មាន​កង​កម្លាំង​សន្តិ​សុខ​ តិច​តួច​បំផុត​នៅ​ជុំវិ​ញ​ប​រិ​វេណ​អ្នក​ត​វ៉ា​​...

ក្តីបារម្ភអំពី​រដ្ឋ​ប្រហារ​ជាការ​បំផ្លើស​​ដែល​មាន​​​បំណង​​បង្ក​ការ​ភ័យ​ខ្លាច​

រយៈពេល​ជាង​មួ​យ​សប្តាហ៍បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា ​បាន​នាំគ្នា​ទៅបោះឆ្នោត​​កាល​ពីថ្ងៃ​ទី​២៨​ ខែ​កក្កដា​ គ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំេពញ​​នៅ​​វេលាទៀបភ្លឺនា​ថ្ងៃ​មួយ ដោយ​បំផ្លាញបង្អួច​ធនាគារ​មួយ​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​ មិន​បាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង់​របួស​ទេ​។​​ នៅ​ថ្ងៃ​បន្ទាប់​ គឺនៅ​ថ្ងៃ​ទី​៨​ ខែ​សីហា​​ គ្រាប់​បែក​ M381 ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅមាត់​បង្អួច​នៃ​ផ្ទះ​មួយ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី១៤​ ខែ​សីហា​ គ្រាប់​បែក​​មួយ​កែ​ច្នៃ​ពីម្សៅតេអិនតេ បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ក្នុ​ងខេត្ត​កំពង់​ស្ពឺ។ ប៉ុន្តែ​ ដូច​លើកមុន​អ៊ីចឹងដែរ គឺហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទេ​ ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​​ជញ្ជាំង​ទីស្នាក់ការគណ​បក្ស​​នេះ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​​ប៉ុណ្ណោះ​។ សរុប​មក​ ហេតុការណ៍​ទាំង​បី​នេះ​គ្មាន​នរ​ណា​ម្នាក់​រង​របួស​ទេ​ ហើយ​ពេល​វេលា​នៃ​ការ​ផ្ទុះ​ទាំង​ពីរ​លើកសុទ្ធតែបាន​កើត​ឡើង​នៅពេល​យប់​​ ដែល​ហាក់​ដូចជា​បង្ហាញថា ​ករណីនេះ​គ្មាន​គោល​ដៅ​វាយ​ប្រហារ​ច្បាស់​លាស់ទេ។ប៉ុន្តែ​នៅ​សប្តាហ៍​នេះក្រសួង​​មហាផ្ទៃ​​បាន​ប្រើ​ប្រាស់​ហេតុការណ៍​ទាំង​នេះដើម្បី​ពន្យល់ស្ថាន​ទូត​ជាង​៤០​ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួនផង​​​ដែរថា គណបក្ស​សង្គ្រោះ​អា​ច​នឹង​អនុវត្ត​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​ធ្វើ​មហា​បាតុ​កម្ម​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​ទី៧​ ខែកញ្ញា។ កាល​ពីថ្ងៃ​ពុធ​ បញ្ជាការ​ដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សន្តិសុខ​ពេល​​បោះឆ្នោត​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ផ្ញើ​កញ្ចប់​ឯកសារ​ឌីវីឌី​ដែល​រួមមាន​ទាំង​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​​នៅមុន​ការ​បោះឆ្នោត​ផង ដែល​អំពាវ​នាវ​ឲ្យប្រ​ជា​ពលរដ្ឋ​​ធ្វើ​​បាតុកម្ម​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោត​។ ក្រសួង​មហាផ្ទៃ​បាន​កត់​ត្រាករណី​ផ្ទុះ​ទាំង​ពីរ​ និង​ករណីគ្រាប់​បែក​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ដែល​រួម​​ទាំង​លិខិត​ចំហមួយ​​ដែល​លោក​ សួន​ សេរីរដ្ឋា មេដឹកនាំ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ផ្ញើ​ទៅយោធា​ និង​កង​កម្លាំង​នគរបាល​ ជំរុញ​ឲ្យ​ពួក​គេ​បែរកាណុង​កាំភ្លើង​របស់​ខ្លួន​ដាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ផងដែរ។ ជាការពិតណាស់ ​ការចងចាំ​​​ព្រឹត្តិការណ៍​ក្រោយការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨​នៅ​ថ្មី​ៗ​​នៅឡើយនៅ​ក្នុង​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ជាច្រើន​។ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​តែង​តែមាន​ការតវ៉ាហិង្សា​ពីសំណាក់អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​អះអាង​កាល​ពីខែកញ្ញា​ឆ្នាំនោះថា លោក​ជា​គោ​លដៅ​នៃការ​បំផ្ទុះ​គ្រាប់​បែក​បង្កៃ​តាម​​​ផ្លូវ​ក្នុ​ងក្រុង​សៀម​រាប​។ ខណៈពេល​ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ និង​តំណាង​រាស្ត្រ​ថ្មីៗកំពុង​ធ្វើ​ដំណើ​រទៅចូល​រួមបើក​សម័យ​ប្រជុំ​សភា​ គ្រាប់​​រ៉ុកកែត​ B40​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរ​ក្បួន​រថយន្ត​របស់​ពួក​លោក ធ្វើ​ឲ្យ​​ខូចចាប់​ផ្តើម​សម័យ​ប្រជុំ​សភា​។ បណ្តា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ និ​ងអ្នក​វិភាគ​និយាយ​ថា ការព្រមានរបស់​គណ​បក្ស​ប្រ​ឆាំង​នៅ​ពេល​ថ្មីៗ​នេះ​អំពី​រដ្ឋប្រហារជាសញ្ញា​មួយ​បង្ហាញ​ថា រដ្ឋាភិបាលមាន​ការ​​សង្ស័យ​​កាន់​តែខ្លាំងឡើង​និង​បង្ហាញ​ពីការ​គំរាម​យ៉ាង​ច្បាស់​ដើម្បី​បំភិត​បំភ័យ​​ប្រជាពល​រដ្ឋ​កុំឲ្យ​ចូល​រួម​​បាតុកម្ម​។ លោក​ នីកូឡាស អាហ្គោស្ទី​នី  (Nicolas Agostini) ដែល​ធ្លាប់​បម្រើការ​ងារ​ជាទីប្រឹក្សា​ច្បាប់​​ផ្នែកសិទ្ធិ​ដី​ធ្លី​នៅ​អង្គការ​អាដហុក​ និង​ដែល​បច្ចុប្បន្ន​ជា​​ប្រតិភូ​​មួយ​រូប​ប្រ​ចាំនៅ​អង្គ​ការ​សហ​ប្រជា​តិ​ តំណាង​ឲ្យ​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស     (International Federation for Human Rights) ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​​បាន​មាន​ប្រសាសន៍ថា “ ទោះបី​ជា​ឥរិយាបថ​មិន​សមទំនង​​​ប្រហែល​ជា​ដើរ​តួនា​ទីយ៉ាង​សំខាន់​​នៅ​ក្នុង​នយោបាយ​ក្រោយ​​ការ​បោះឆ្នោត​ក៏ដោយ​ ក៏​កម្រិត​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ថា វាជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​សម្រេច​នៅ​ថ្នាក់​កំពូល​ដើម្បី​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​”។ លោក​បានលើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ មូល​ដ្ឋាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ គឺ​នៅ​តាម​ជន​បទ​​ ហើយ​​មនុស្ស​ចាស់ជំនាន់​មុន​ដែល​ទទួល​បាន​ព័ត៌មាន​តិច​តួច ​ទំនង​ជា​ភ័យខ្លាច​ចំពោះ​អស្ថិ​រ​ភាព​ជាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិនៅ​តំបន់​ក្រុង​​ដែល​មាន​វ័យ​ក្មេង​ជាង​និង​មាន​ការ​អប់​រំច្រើន​ជាង​​”។​ លោកបាន​ពន្យល់ថា សមាជិក​ទាំងនេះ​នៃ​សង្គមទំនង​ជា​ចង​ចាំ​ច្រើន​ជាង​​នូវ​ហេតុការណ៍​នានា​​ដូ​ចជា ការ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​១៩៩៧​ជា​ដើម ហេតុដូច្នេះ​​ពួក​គេ​ទំនង​ជា​ច្រាន​ចោល​យុទ្ធសាស្ត្រ​នយោបាយដែល​ផ្អែកលើ​អំពើ​ហិង្សាច្រើន​ជាង​”។ លោក​ ដេវីដ ឆាណ្ឌល័រ ប្រវតិ្តវិទូ​អាមេរិក​ដែល​បាន​សរសេរ​ឯកសារ​ស្រាវ​ជ្រាវ​ជា​ច្រើន​ស្តីពីប្រទេស​កម្ពុជា ​សម័យ​ទំនើបបាន​មាន​ប្រសាសន៍ថា ឯកសារ​ដែល​រដ្ឋាភិបាល​ផ្ញើ​ទៅ​ស្ថាន​ទូត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជាសញ្ញាមួយ​បង្ហាញថា គណបក្ស​កំពុង​កាន់​អំណាច​​ភ័យ​ខ្លាច​ចំពោះ​អ្នក​តវ៉ា​តាម​ដង​ផ្លូវ​​ដែល​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​​​​ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោតនៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​​មាន​អារម្មណ៍​ច្របូក​ច្របល់​ជាខ្លាំង​។ ពួក​គេ​មិន​ចង់​ឲ្យ​មាន​បាតុកម្មនៅ​ខែកញ្ញាទេ​ ​​ដូច្នេះ​ពួកគេ​កំពុង​តែ​ព្យាយាម​​បំភិត​បំភ័យ​ប្រជាពល​រដ្ឋ​​មិន​ឲ្យ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​”។ តែ​ទោះជាយ៉ាង​ណា​  ខណៈពេល​ហេតុ​ការណ៍ដូច​​ក្នុង​ឆ្នាំ​១៩៩៨​​  ដែល​នៅ​ពេល​នោះ​កង​កម្លាំង​​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ​​គណបក្ស​ប្រឆាំង​ដោយ​ហិង្សា​ ក្រោយ​​ការ​បោះឆ្នោត​នៅឆ្នាំនោះ​ទំនង​ជាមិន​កើត​ឡើង​​នោះ​ អំពើ​ហិង្សា​​អាច​នឹង​កើត​មាន​ឡើង​​ ប្រសិន​បើ​មហាបាតុកម្ម​កើត​ឡើង​។ លោក​ ដេវីដ ឆាណ្ឌល័រ   ​មាន​ប្រសាសន៍ ថា “ វាពិត​ជាអាច​ទៅ​រួច ដែល​អ្នក​គាំទ្រ​​គណ​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែល​មាន​ការ​ខក​ចិត្ត​​អាច​នឹង​បំផ្ទុះគ្រាប់​បែក​ ឬ​ធ្វើអ្វី​ម្យ៉ាង​​ពី​ព្រោះ​ពួក​គេ​​មាន​កំហឹង​ចំពោះលទ្ធផល​នៃ​ការ​បោះឆ្នោត​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះ​ជាយ៉ា​ងណា​ ការប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​​ទំនង​ជាមិន​កើ​តមាន​ឡើង​ទេ​ ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ខ្វះ​អាវុធ។ លោក​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះជាតិ​​ពិតជា​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​ទទួល​ផល​ប្រយោជន៍​តិច​តួច​ពី​ការ​ធ្វើ​បាតុកម្ម​ ហើយ​គណបក្ស​ប្រឆាំង​នឹង​​ព្យាយាម​បង្កើន​ប្រជាប្រិយ​ភាព​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “ វា​ជា​​ដំណោះស្រាយ​​សម​ហេតុផល​តែ​មួ​យ​គត់។ពួកគេ​មិន​អាច​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ទាំង​ងងឹត​ងងុល​បាន​ទេ ពីព្រោះ​ពួកគេ​ត្រូវ​ទទួល​ការ​ផ្តន្ទ​ទោស​ដោយ​សារតែ​រឿង​នោះ។​ជំហ​រល្អ​បំផុត​​​គឺ​ត្រូវ​ចូល​រដ្ឋ​សភា​​ដើម្បី​ធ្វើ​ទឡ្ហីករ​ណ៍​ និង​លើក​ឡើង​ពីបញ្ហា​នានា​ដូច​ជា​ អំពើ​ពុក​រលួយ​ជាដើម។ លោក​ ហ៊ុន សែន​ ប្រាកដ​ជា​មិន​​​ដឹង​ត្រូវ​ធ្វើ​យ៉ាងណាឡើយ​ចំពោះ​រឿង​នោះ​។ ពួក​គេ​នឹង​មានជ័យ​ជម្នះ​កាន់​តែ​ច្រើន”​។ មន្ត្រី​ការទូត​ជាន់​ខ្ពស់មួយ​រូប​នៅ​កម្ពុជា​បាន​មាន​ប្រ​សាសន៍ក្នុង​លក្ខខណ្ឌ​អនាមិកថា​ឯកសាររបស់​រដ្ឋាភិបាល​ដែល​ផ្ញើ​ទៅឲ្យស្ថានទូត​និង​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ក៏អាច​ជា​កល្បិច​យុទ្ធសាស្ត្រ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​​ដែរ​​ ដើម្បី​ជំរុញ​ឲ្យ​ស្ថាន​ទូត​បរទេស​នានា​បញ្ចុះ​បញ្ចូល​គណបក្ស​ប្រឆាំង​ថា មហាបាតុកម្ម​មិន​មែន​ជាវិធី​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ស្ថាន​ភាព​ជាប់​គាំង​​ផ្នែក​នយោបាយ​នាពេល​បច្ចុប្បន្ន​ទេ​។​ជាយូរ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​ប្រើ​ប្រាស់​ក្រុម​ “ ភេរវករ​” និង​អំពើ​ហិង្សា​​ ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​។ កាល​ពីខែឧសភា​​ នគរបាល​ជាតិ​បាន​បង្ហោះ​រូប​លោក​ សុន ឆ័យ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​អម​ជាមួយ​លោក សួន សេរីរដ្ឋា ដែល​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​។ លោក​ ដេវីដ ឆាណ្ឌល័រ​  ​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​បែប​នេះ​ គឺ​ចាស់​គំរឹលណាស់​​នៅក្នុង​ប្រទេស​កម្ពុជា​ និង​​របប​មុន​ៗ​ក្នុង​ប្រទេសនេះធ្លាប់បាន​ប្រើប្រាស់​។ ប៉ុន្តែ​ យុទ្ធសាស្ត្រ​បែបនេះ​ទំនង​ជាមិន​បាន​ផល​ឡើយលើ​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ដែល​មានការ​អប់​រំ​និង​មាន​ការ​យល់​ដឹងច្រើន​ជាង​។ លោក​ ដេវីដ ឆាណ្ឌល័រ​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា គេ​ស្គាល់​ល្បិច​ចាស់គំរឹល​របស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជាហើយ​ ហើយ​ពេល​នេះ​ពួក​គេ​ត្រូវ​តែ​ប្តូរ​វា​ចេញ”។ លោក​ យ៉ុង​ គឹម​អេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពល​រដ្ឋ​ដើម្បីអភិវឌ្ឍន៍​និ​ង​សន្តិភាព​ជាអង្គការ​ក្នុង​ស្រុក​មួយ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​ បាន​មាន​ប្រសាសន៍ថា  អំពើ​ហិង្សា​អាច​នឹង​កើត​មាន​​​តិចតួច ប្រសិន​បើ​បាតុកម្ម​កើត​ឡើង​។ លោក​បាន​មាន​ប្រសាសន៍ថា “ យោង​តាម​​​អ្វី​ដែល​គណបក្ស​ប្រឆាំង​ប្រកាស​ ពួក​គេ​និយាយថា ​​​ពួកគេ​នឹង​គ្រាន់​តែ​ធ្វើ​បាតុកម្ម​អហិង្សា​ប៉ុណ្ណោះ​​​​​។ ពួកគេ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​​​​។​ ពួក​គេ​មិន​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ទេ​ ហើយ​ក៏​មិន​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលដែរ​”។ លោក​បាន​មាន​ប្រសាសន៍​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​មាន​សិទ្ធិគ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​បាតុកម្ម ​ប្រសិន​បើ​នោះជាអ្វី​ដែល​អ្នក​គាំទ្រ​គណបក្ស​នេះ​យល់​ថាចាំបាច់និងគ្មានការ​ពាក់​ព័ន្ធ​​គ្នារវាងចលនា​អំណាច​ពល​រដ្ឋ​ខ្មែរនិង​​ការ​ផ្ទុះ​គ្រាប់​បែក​ក្រោយ​ការ​​បោះ​ឆ្នោត។ លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​នយោបាយ​មិន​ចង់មានការ​ពាក់​ព័ន្ធ​ជាមួយ​លោក​ សួន​ សេរីរដ្ឋា​ ទេ​ ហើយ​ខ្ញុំ​បាន​ឮថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​គាត់​ឡើយ​។ ខ្ញុំ​គិត​ថា វាមិន​មែន​ជា​ការ​ពិត​​ទេ​។ ខ្ញុំមិន​ដឹង​ថា ពួកគេ  មាន​ព័ត៌​មាន​អ្វីទេ​​ ប៉ុន្តែ ពួកគេ​គួ​រតែ​ឃើញ​ការ​ពិត​”។ ប៉ុន្តែ​ រដ្ឋាភិបាលដឹង​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ​បាតុកម្ម​ទូទាំង​ប្រទេស​អាច​នឹង​បង្ក​គ្រោះ​មហន្ត​រាយ​។​កាល​ពី​ថ្ងៃសុក្រ ទោះ​បីជា​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ ឬ​ក៏មិន​អាច​ទាក់​បាន​ក៏​ដោយ ក៏​លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា វោហារ​សាស្ត្រ​នៃ​ពាក្យថា “ ដូរ​” ចេញ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាមូល​ហេតុ​ដែល​នាំ​មាន​ការ​ព្រួយ​បារម្ភ​។ លោក​បាន​មាន​ប្រសាសន៍សំដៅ​ដល់​កុបកម្ម​មួយ​ដែល​បាន​កើត​ឡើង​នៅ ខាង​ក្រៅ​ការិយាល័យបោះ​ឆ្នោត​​មួយ​ក្នុង​ថ្ងៃ​បោះឆ្នោត​ បន្ទាប់​ពីអ្នក​បោះឆ្នោត​យល់​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ត្រូវ​បាន​​ដក​ហូត​ ហើយ​បន្ទាប់​មក​បាន​ដុត​រថយន្ត​កង​រាជអាវុធហត្ថ​ចំនួន​ពីរ​គ្រឿង​ថា “ គណបក្ស​សង្គ្រោះជាតិ​បានដុត​រថយន្ត​ពីរគ្រឿង​ និង​មាន​ករណីមួយ​ចំនួនកើត​ឡើង​​។ ខ្ញុំគិត​ថា វោហារសាស្ត្រ​របស់​មេដឹកនាំ​ទាំង​នេះ​គ្រាន់តែ​ញុះញង់​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ ហើយ​​ល្បែង​ដែល​ពួក​គេលេង​ គឺជា​ភេរវ​កម្ម​នយោបាយ​”។ លោក​ ផៃ ស៊ីផាន ក៏​បាន​គូ​សបញ្ជាក់​ដែរ​ពី​ហានិភ័យ​ទាក់​ទិន​នឹង​វោហា​រសាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រឆាំង​វៀត​ណាម​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ខ្លាំ​ង​ក្លា​នៅ​មុន​ការ​បោះឆ្នោត​។ ទោះ​បីជា​គណបក្ស​​ប្រឆាំង​បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួ​ន​មិន​ជំរុញ​ឲ្យ​មានការ​ស្អប់​ខ្ពើ​មជន​បរ​ទេស​ និង​គ្មានទស្សន​ប្រឆាំង​ជន​ជាតិ​វៀត​ណាម​ក៏ដោយ​ ក៏​លោក​ ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អាច​ឈាន​ដល់​ការ​​សម្លាប់​ប្រជាជន​វៀត​ណាម នៅ​តាម​ផ្លូវ​។ លោក​បាន​ចោទ​សួរថា “ការ​ប្រកាន់​ពូជ​សាសន៍​ប្រឆាំ​ង​ជន​ជាតិ​វៀត​ណាម ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​បណ្តេញ​ជាតិពន្ធ​ចេញពី​ប្រទេស​។​ រឿង​បែប​នេះ​អាច​នឹង​កើតមាន​ឡើង​ យើង​ធ្លាប់​មា​នមេរៀន​ពីរឿង​នោះ​នៅក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៧០​។ជនជាតិ​វៀតណាម​រាប់​សែន​នាក់​ត្រូវ​បាន​សម្លាប់​  ហើយ​ក្រោយ​មក​ខ្មែរ​ក្រហម​បាន​ចូលមក​សម្លាប់​ជន​ជាតិ​វៀត​ណាម​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​រឿង​នោះ​កើត​​​ឡើង​នៅ​ក្នុង​ប្រទេស​?” លោក​ នីកូឡា អាហ្គោ​ស្ទីនី មក​ពី​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ​បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​អំពើ​ហិង្សា​កើត​មាន​ឡើង វាអាច​ជាកំហុស​របស់​ភាគីសង​ខាង​។ លោក​បាន​មាន​ប្រសាសន៍ថា “ វា​​​ពិត​​​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​​​ការ​ប្រើ​អំពើ​ហិង្សា​ជាជម្រើ​ស​ចុង​ក្រោយ​ ឬ​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​ទំនង​ជា​នៅ​តែ​ជាយុទ្ធសាស្ត្រ​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជនកម្ពុជា​។ ប៉ុន្តែ វា​ក៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ​ថា ការ​ស្អប់​ខ្ពើម​​ជាតិ​ពន្ធ​ជា​ពិសេស​ប្រឆាំង​នឹង​ជន​ជាតិ​វៀត​ណាម ​ទំនង​ជានៅតែ​ជា​យុទ្ធសាស្ត្រ​ស្រប​ច្បាប់​របស់​គណ​បក្សប្រឆាំង”៕ ប្រែសម្រួល​ដោយ តែម សុខុម

សាច់ញាតិលោក សុខ អាន ក្លាយ​​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាតជាតិ​

កាល​ពី​ដើម​ឆ្នាំ​នេះ​ រដ្ឋា​ភិបាល​បាន​តែង​តាំង​លោក សុខ ខាវ៉ាន់ ក្មួយ​ប្រុស​របស់​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន​ ឲ្យ​កាន់​តួ​នាទី​ជា​អគ្គ​នាយក​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ជា​ស្ថាន​ប័ន​កំពូល​គ្រប់គ្រង​ការ​រុក​រក និង​ការ​ទាញ​​យក​ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា។ មន្ត្រី​រដ្ឋបាល​មួយ​រូប​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​​​បាន​និយាយថា លោក ខាវ៉ាន់ បាន​កាន់​​តំណែង​បន្ត​ពី​អតីត​អគ្គនាយក​គឺ លោក តែ ដួងតារា កាល​ពី​ខែ​មករា។ ឯកសារ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ដែល​គេ​បាន​​ឃើញ​នៅ​​ការិយាល័យ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​កាល​ពី​ម្សិល​មិញ​មាន​ហត្ថលេខា​ និង​តួនាទី​ថ្មី​របស់​លោក ខាវ៉ាន់។​ លោក ខាវ៉ាន់ ជា​កូន​ប្រុស​របស់​លោក សុខ ​ផេង ដែល​ជា​ប្អូន​ប្រុស​របស់​ លោក សុខ​ អាន ​និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​។ លោក ផេង ក៏​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​នេះ រួម​ជាមួយ​លោក សុខ សុខន អាយុ​​៣០​ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​លោក សុខ អាន​ ផង​ដែរ។ ពេល​ទទួល​បាន​​តំណែង​ជាន់​ខ្ពស់​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​នេះ លោក ខាវ៉ាន់ ធ្វើ​ការ​ជាមួយ​លោក ឌៀប សិរីវិសិដ្ឋ ជាក្មួយ​ប្រុស​ម្នាក់​ទៀត​របស់​លោក...

ពល​រដ្ឋ​ខ្មែរខ្វែង​គំនិត​គ្នា​ពាក់​ព័ន្ធ​នឹង​ការ​ជ្រើ​ស​រើស​មេ​ដឹក​នាំ​ក្នុង​ការបោះ​ឆ្នោត

នៅ​ពេល​​ទទឹក​ខ្លួន​ជោគ​​ដោយសារ​ព្យុះ​​​ភ្លៀង​ ក្នុង​ខេត្ត​កណ្តាល​​ កាលពី​សប្តាហ៍​មុន​ លោក​ កឹម ​សុខា​​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ បាន​អង្គុយ​លើ​ដំបូល​រថយន្ត​​ធំ​ពណ៌ខ្មៅ​​របស់​លោក​ ខណៈ​អ្នកភូមិ​​​​បាន​ឃើញ​​ជាលើក​​​ដំបូង​​​​​​​នូវ​បុរស​​ម្នាក់​ដែល​គ្រាន់តែ​​មនុស្ស​មិន​​​សូវ​លេចធ្លោ​​ក្នុង​​ឆាក​នយោបាយ​កាលពី​ប្រាំ​ឆ្នាំមុន។​ ទោះបីជា​មិន​សូវ​​​​​មាន​​ប្រជាជន​​ស្គាល់​​​​ក្នុង​ការ​បោះ​​​ឆ្នោត​លើក​ចុង​ក្រោយ​កាលពី​ឆ្នាំ​២០០៨​ក៏ដោយ ក៏​គណបក្ស​សិទ្ធ​មនុស្ស​ដែល​ទើ​​ប​​បង្កើត​ថ្មី​របស់​លោក​ កឹម​ សុខា ​​​នៅ​​​តែ​​​​អាច​ទទួល​បាន​​អាសនៈ​ ច្រើនជាង​គណ​​​បក្ស​​​​ហ៊្វុន​សុិន​ប៉ិច​ ដែល​បាន​​​ឈ្នះ​​ការ​បោះ​ឆ្នោត​ជាតិ​លើក​ដំបូង​​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៣ ​បន្ទាប់​​ពី​​មាន​សង្គ្រាម​​ស៊ីវិល​អស់​​រយៈពេល​ជាច្រើន​​ទសវត្សរ៍​។ រយៈពេល​ប្រាំ​ឆ្នាំ​​ក្រោយ​មក លោក កឹម​ សុខា​ បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​​ជាមួយ​នឹង​ការ​តាំងចិត្ត​យា៉ង​​មុតមាំ​​ក្នុងការ​​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​បាន​កាន់​អំណាច​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​​មក​ហើយ​នោះ។​ ផ្ទុយពី​លោក​...

អាជ្ញាធរ​​​អប្សរា ​​​និង​​​ក្រុម​ហ៊ុន​របស់​​​ចិន​​សិក្សា​​​ពី​​​ឱកាស​​​​វិនិ​យោគ​​នៅ​​ក្នុង​​​ឧទ្យាន​​​បុរាណ​​​​​​​អង្គរ

ទីភ្នាក់​ងារ​រដ្ឋាភិបាល​ដែល​ទទួលបន្ទុក​​​គ្រប់​​គ្រង​ឧទ្យាន​​​​​បុរាណ​អង្គរ​ បាន​ចុះ​ហត្ថ​លេខា​​លើ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​ក្រុម​ហ៊ុន​​​​មួយ​​​ក្នុង​​​ចំណោម​​​​​​ក្រុមហ៊ុន​​​សំណង់​​​​ធំ​បំផុត​​​រ​បស់​ប្រទេស​​ចិន​ ដើម្បី​​សិក្សា​លទ្ធភាព​​​នៃ​​​ការ​​​អនុវត្ត​​​គម្រោង “ អភិវឌ្ឍន៍​” ​ដែល​មិនត្រូវ​​​​បាន​បញ្ជាក់​​​ លើ​​​ទីតាំង​​​បេតិក​ភណ្ឌ​ពិភព​លោក​​ទំហំ​៤០១គីឡូម៉ែត្រ​ក្រឡា​​​នេះ​​​​។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវបាន​​​បង្ហោះ​​​​លើ​គេហទំព័រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​​ ទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​​​ដឹង​​​​ថា​ អាជ្ញាធរ​អប្សរា​ក្រោមការ​​​ដឹក​នាំ​របស់​​​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ សុខ អាន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​​​​នៃ​​​ការ​​​យោគ​​យល់​គ្នា​មួយ​ជាមួយ​​សាជីវកម្ម​​សំណង់​​​សុីវិល​​​​ចិន​ (China Civil Engineering Construction Corporation)  ហៅ​​​កាត់​​​ថា​​​ CCECC សកម្ម​ភាព​​​​សំខាន់ៗ​​​របស់​​​​សាជីវកម្ម​​​​​ CCECC រួម​មាន​ការ​​ស្ថាបនា​​​​​ហេ​ដ្ឋា​​រចនា​សម្ព័ន្ធ​ធំៗ​ដូច​ជា ផ្លូវ​ហាយវ៉េ​​​ ផ្លូវ​ក្រោម​​​ដី អចលនទ្រព្យ​ និង​ផ្លូវ​ដែកជាដើម​។ ​សេចក្ដី​ថ្លែងការណ៍​នេះ​​​ពុំមាន​​​ព័ត៌មាន​ជាក់​​លាក់​ថា​​​ តើ​​​សាជីវកម្ម​​​ ​CCECC អាច​​​នឹង​​​​​​ចាប់​ផ្តើម​​​អនុវត្ត​​​គម្រោង​​​​អ្វី​​​នៅ​ពេល​​​ដែល​​​ការ​សិក្សា​នេះ​​​​​បញ្ចប់​​​​រួចរាល់​​​​​​ទេ​​​ ប៉ុន្តែ​​​​​​មាន​​​ការ​​​បញ្ជាក់​​​ថា គោល​បំណង​​​សំខាន់​នៃ​កិច្ច​ព្រម​ព្រៀង​​​នេះ​គឺ​​​​​​ការ​​​ស្វែង​រក​​តំបន់​​​​​​​​​​ដែល​​​អាច​​​វិនិយោគ​​​​​បាន​​​នៅ​ក្នុង​​​​បរិវេណ​​​ឧទ្យាន​​​បុរាណ​​​​អង្គរ​​។ លោក សុខ អាន បាន​​​ឲ្យ​​​ដឹង​​​​​​តាមរយៈ​​​​សេចក្ដី​ថ្លែងការណ៍​​​​នេះ​​​ថា “ ក្រោយ​​​ការ​សិក្សា​បញ្ចប់​​​​រួចរាល់​​​​គម្រោង​ជាក់​លាក់​នឹង​ត្រូវបាន​​​ដាក់​​​ជូន​​​​អាជ្ញាធរ​អប្សរា​​​​ពិចារណា​​​។ ការ​​​សិក្សា​នេះ​មាន​​​សារៈ​​​​សំខាន់​​​​ខ្លាំង​​​ណាស់​សម្រាប់​​​ការ​​​​ពិនិត្យ​មើល​លទ្ធភាព​ជាក់ស្តែង​​​មុន​ពេល​​​​មាន​​​ការ​​​ស្នើ​​​ឡើង​​​នូវ​​​​​ជម្រើស​ល្អ​​​បំផុត​​​សម្រាប់​ការ​វិនិយោគ​ និង​​ដើម្បី​ធានា​ថា យើង​ទទួល​បាន​ការ​អភិវឌ្ឍ​ដែល​ពុំ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជមាន​លើ​ការ​​​​អភិរក្ស​”។ លោក អឹម សុខរិទ្ធី​ អនុប្រធាន​ផ្នែក​​​ទំនាក់​ទំនង​សាធារណៈ​នៃ​អាជ្ញាធរ​អប្សរា​​ បាន​ឲ្យ​​​ដឹង​​​​ថា កិច្ច​ព្រម​ព្រៀង​នេះ​​​អនុញ្ញាត​​​​​​ឲ្យ​ក្រុម​ហ៊ុន​ចិន​ស្វែងរក​​​ “ ធន​ធាន​ជា​ជម្រើស​” នៅ​ជុំ​វិញ​អង្គរ​វត្ត​​​​រយៈពេល​​​ប្រាំ​ឆ្នាំ​ ។​​​ លោក​​​​មាន​ប្រសាសន៍​ថា “ មុន​ពេល​យើង​​ចាប់​ផ្ដើម​អភិវឌ្ឍអ្វី​មួយ ​យើង​ត្រូវ​ពិនិត្យ​មើល​​អ្វី​ដែល​យើង​មាន​​​ជាមុន​​​សិន​​​​។ ប្រសិន​បើ​ប្រាសាទ​អង្គរវត្ត​បាត់​បង់​លក្ខណៈ​ដើម​របស់​​​​វា​​​​ តម្លៃ​របស់​វា​នឹង​ធ្លាក់​ចុះ​...

អាជីវកម្ម​​​ផ្លូវ​ភេទ​នៅ​​​កម្ពុជាមាន​​​ការ​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់សម្គាល់​​​

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​កេង​ប្រវ័ញ្ចលើ​កុមារ​​នៅ​ក្នុង​ឧស្សាហកម្ម​​ផ្លូវ​ភេទ​ក្នុង​ប្រទេស​កម្ពុជា​​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ដោយ​សារ​តែ​ការ​អនុវត្ត​ច្បាប់​មា​ន​ភាព​ល្អ​ប្រសើរ​​ ប៉ុន្ដែ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​​អនីតិជន​​​នៅ​តែ​ជា​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ រីឯ​អ្នក​ប្រព្រឹត្តបទ​ល្មើស​វិញ​​បាន​ផ្លាស់​ប្ដូរ​វិធី​សាស្ត្រ​របស់​ខ្លួន​​ទៅ​តាម​ប្រមាញ​់​​មនុស្ស​វ័យ​ក្មេង​​វិញ​។     របាយការណ៍​របស់​​​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​ ដែល​ជា​អង្គការ​មួយ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋ​​អាមេរិក ​ផ្អែក​​លើ​ការ​​​ចុះ​ទៅ​​ដល់​​កន្លែង​រក​ស៊ី​ផ្លូវ​ភេទ​ចំនួន​២៣៥​​​កន្លែង​​របស់​អ្នក​ស៊ើប​អង្កេត​សម្ងាត់​ ក្នុង​រាជ​ធានី​ភ្នំពេញ ខេត្ត​សៀម​រាប និង​ខេត្ត​ព្រះ​សីហនុ​ កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១២។ យោង​តាម​បេសកកម្ម​​យុត្តិធម៌​អន្ដរជាតិ​បាន​ឲ្យ​ដឹង​ថា អ្នក​ស៊ើប​អង្កេត​ទាំង​នោះ​បាន​រក​ឃើញ​ថា មាន​អនីតិជន​​ប្រមាណ​១៤៧​នាក់​ ដែល​​មាន​​អាយុ​​ក្រោម​១៨​ឆ្នាំ​ ​កំពុង​​រក​សីុ​ផ្លូវ​ភេទ​​ក្នុង​ក្រុង​ចំនួន​បី។ ហើយ​តិច​ជាង​២០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា មាន​អាយុ​ក្រោម​១៥​ឆ្នាំ​។ តួលេខ​របស់​​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​បង្ហាញ​ថា អនីតិជន​សព្វ​ថ្ងៃ​មាន​ចំនួន​៧,៥៩​ភាគរយ​ក្នុង​ចំណោម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ​​​ក្នុង​ក្រុង​ទាំង​​​បី​​នេះ​។ ​អង្គ​ការ​បេសកកម្ម​យុត្តិធម៌​អន្ដរជាតិ​បាន​លើក​ឡើង​ថា កាល​ពី​១០​ឆ្នាំមុន​អនីតិជន​មាន​ចន្លោះ​ពី​១៥,៥​ភាគរយ​ទៅ​៣០​ភាគរយ​​ក្នុង​​ចំណោម​​អ្នក​រក​សីុ​​ផ្លូវ​ភេទ​​នៅ​កម្ពុជា​។ ​​អង្គ​ការ​នេះ​​បាន​លើក​ឡើង​​នៅ​ក្នុង​របាយ​​​ការណ៍​ដែល​ចេញ​កាល​ពី​ខែ​​មុន​ថា “ ជាង​១០​ឆ្នាំ​មក​នេះ​...

វិវាទរវាងម្ចាស់ភាគហ៊ុនសណ្ឋាគារ​ក្នុង​ខេត្ត​​សៀម​រាបនៅតែ​អូស​បន្លាយ​

សំណំុ​រឿងវិវាទ​ដ៏​អូស​បន្លាយ​មួយ​នៅ​ក្នុង​តុលាការ​ រវាង​វិនិយោគិន​បារាំង​ពីរ​នាក់​ ជាម្ចាស់ភាគហ៊ុន សណ្ឋាគារ​ វិកតូរីយ៉ា អង្គរ (Victoria Angkor Hotel) នៅ​ក្នុង​ខេត្ត​សៀម​រាបកំពុង​ជាប់​គាំង បន្ទាប់​ពី​សវនករ​ ដែល​តុលាការ​កំពូល​បានចេញ​សេចក្តី​បង្គាប់​ឲ្យ​ចុះ​ទៅ​ត្រួត​ពិនិត្យ​ហិរញ្ញ​វត្ថុ​របស់​សណ្ឋាគារ​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រួត​ពិនិត្យ​បញ្ជី​ហិរញ្ញ​វត្ថុ​នេះ​ទេ​ នៅ​ក្នុង​សប្តាហ៍​នេះ។ នៅ​ក្នុង​ជម្លោះ​មួយ​ដែល​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ​២០០៥ លោក​ ព្យែ អាដេ (Pierre Ader) នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ ហ្វាញ​ ស្កាយ អីុន​វេសមិន ខេមបូឌា (Fine Sky Investment Cambodia) ដែល​គ្រប់​គ្រង​ផ្ទះ​ល្វែង​ជួល​ ឡេ​ ហ្សាដាំង ឌុយ បាសាក់ (Les...

សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​កោះ​ហៅ​សាច់​ញាតិ​របស់​​ជនជាតិ​បា​រាំង ​ដែល​បាន​ស្លាប់​មក​សាកសួរ

មន្ត្រី​តុលាការ​បាន​្យ​ដឹង​កាល​ពីថ្ងៃ​សុក្រ​ថា សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​​​នឹង​សាក​សួរ​មនុស្ស​ប្រាំ​នាក់​រួម​ទាំង​សាច់​ញាតិ​បី​នាក់​របស់​លោក ឡូរ៉ង់ វាល្លីយេ​(Laurent Vallier)​ជន​ជាតិ​បារាំង​ដែល​គេ​បាន​ប្រទះឃើញ​សាក​សព​ក្នុង​រថយន្ដ​​ជាមួយ​នឹង​កូន​បួន​នាក់​​​នៅ​ក្នុង​ស្រះ​ទឹក អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ​នោះ។ លោក ឈឹម​ រិទ្ធី ចៅ​ក្រម​ស៊ើប​សួរ​របស់​​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ​ ​មាន​ប្រសាសន៍​ថា លោក ទិត្យ ឈួន ឪពុកក្មេក​របស់​លោក ឡូរ៉ង់ វ៉ាល្លីយេ អ្នក​ស្រី សរ សាវី ត្រូវ​ជា​ម្ដាយ​​ក្មេក​ និង​អ្នក​ស្រី ស្រី អូន ត្រូវ​ជា​ប្អូន​ថ្លៃ​នឹង​ត្រូវតុលាការ​​កោះ​ហៅ​មក​សាកសួរ​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មករា។ លោកចៅ​ក្រម ឈឹម រិទ្ធី បាន​ឲ្យ​ដឹង​ថា មន្ត្រី​​តុលាការ​បាន​និង​កំពុង​ពិនិត្យមើល​សំណុំ​រឿង​​ដែល​អាច​ថា មាន​គេ​ធ្វើ​ឃាត​លោក...