Wednesday, October 21, 2020
Home Authors Posts by Simon Marks

Simon Marks

20 POSTS 0 COMMENTS
Executive editor

ឪពុក​​ម្តាយជន​រង​គ្រោះ​បារម្ភ​ខ្លាច​មាន​ការលាក់​បាំងនៅ​ក្នុង​​ឃាត​កម្ម​​​សម្លាប់​កូន​ស្រី​របស់​ខ្លួន​​

ស្រុក​អង្គស្នួល​, ខេត្ត​កណ្ដាល-​​ក្រោយ​ពេល​​​បញ្ចុះ​សព​​ លីម ស្រីពេជ្រ​ កាល​ពី​រសៀល​​ថ្ងៃ​សុក្រ ឪពុក​ម្ដាយ​របស់​នាង​បាន​អះអាង​ថាមាន​​​ការ​លាក់​បាំង​ការ​ពិត​នៅ​ក្នុង​ការ​ធ្វើ​ឃាត​កូន​ស្រីអាយុ​១៩​ឆ្នាំ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​មនុស្ស​​ដែល​នាង​បាន​ជួប​តាម​ហ្វេស​ប៊ុក (Facebook)​យក​ខ្សែ​រឹត​ក​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ​។ នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ជន​រង​គ្រោះ​ឈ្មោះ​ លីម ស្រីពេជ្រ ឪពុក​របស់​នាង​ឈ្មោះ ​លីម អៀង​ស ​និយាយ​ថា គាត់​មាន​ការ​ភ្ញាក់​​ផ្អើល​ដោយ​សារ​នគរ​បាល​​បាន​​សាក​សួរ​តែ​​មនុស្ស​ម្នាក់ ថ្វីបើ​មាន​មនុស្ស​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​សារ​សង្ស័យ​​ថា មាន​ការ​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចាប់​ជំរិត និង​សម្លាប់​នេះ​។ លោកអៀងសបាន​និយាយ​ថា “ ខ្ញុំ​​គិត​​ថាមាន​អ្នក​មាន​អំណាច​ និង​បុណ្យ​ស័ក្ដិ​ខ្ពស់​នៅ​ពី​ក្រោយ​ការ​ធ្វើឃាត​នេះ​”។ ​ដោយ​សារ​មាន​តែ​​ការ​ចាប់​ខ្លួន​ស្ត្រី​អាយុ​២៣​ឆ្នាំ​​ពី​បទ​ធ្វើ​ឃាត​នេះ​ ហើយ​​ជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​​ការ​បញ្ជាក់​ប្រាប់​ពី​​មូល​ហេតុ​​កាល​ពី​ថ្ងៃ​សុក្រ​នោះ លោក អៀងស បាន​និយាយ​ថាគាត់​សង្ស័យ​ថាមាន​ការ​លាក់​បាំង​។  គាត់​​​និយាយ​ថា “ ​គេ​បាន​រៀប​គម្រោង​​ចាប់​ខ្លួន​​ជន​សង្ស័យ​តែ​ម្នាក់​​ ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​តែ​ប៉ុណ្ណោះ​”។ ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ លីម ស្រីពេជ្របាន​និយាយ​ថា ពួក​គាត់​ជឿជាក់​ថា មាន​មនុស្ស​​​​លើល​ពី​​ម្នាក់​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ ហើយ​គាត់​បាន​​ជំរុញឲ្យ​នគរបាល​បន្ដ​ការ​ស៊ើប​អង្កេត​​របស់​ខ្លួន។ ជន​រង​គ្រោះលីមស្រីពេជ្រ​ ដែល​កាល​ពី​​ខែ​មុន​បាន​​ជាប់​ជា​កញ្ញា​ឯក ស្ប៉ាយ​វ៉ាញ​ឃូល័រ ​(Spy Wine Color) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​​ប្រឡាយ​មួយ​ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ បន្ទាប់​ពី​គេ​បាន​រក​ឃើញ​សាក​សព​របស់​នាង​ នគរបាល​បាន​ធ្វើសន្និសីទ​កាសែត​មួយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នៅ​ទី​នោះ​ពួក​គេ​​​បាន​លើក​ឡើង​ថា ឃាតករ​ដែល​សម្លាប់​ជន​រង​គ្រោះលីមស្រីពេជ្រគឺ​ជា​ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់​ឈ្មោះ ស៊ុន គីមហេង ដែល​ជន​រង​គ្រោះ​បាន​ជួប​នៅ​​តាម​គេហទំព័រ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។ យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា គេ​ជឿ​ជាក់​ថា ជន​សង្ស័យឈ្មោះគីមហេង មានគម្រោង​​លក់​សម្លៀក​បំពាក់​ ម​ួយ​​ជាមួយ លីម ស្រីពេជ្រ ហើយ​ពួក​គេ​បាន​​ណាត់​ជួប​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ការ​​រក​សុីនេះ។ ​ប៉ុន្ដែអ្នក​ដែល​ លឹមស្រីពេជ្រ​ បាន​ជួប​កាល​ពី​ថ្ងៃ​អង្គារ​ មាន​ផែនការ​ផ្សេង​​ទៅ​វិញ។ យោង​តាម​នគរបាល​បង្ហាញ​ថា ពួក​គេ​មាន​​គម្រោង​សម្លាប់​​ លីមស្រីពេជ្រហើយ​បន្ទាប់​មក​ទូរស័ព្ទ​ទៅ​ឪពុក​ម្ដាយ​របស់​នាង​ ដើម្បី​ទារ​ប្រាក់​លោះ​​ប្រហែល​៥០.០០០​មឺុនដុល្លារ​។ លោក ជួន ណារិន ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​​ថ្លែង​ថា​ គីម​ហេង ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ឯសាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​​ពី​ថ្ងៃ​សុក្រ ហើយ​និង​ត្រូវ​ឃុំ​ខ្លួន​បន្ដ​ ដើម្បី​រង​ចាំ​ការ​​ស​ម្រេច​ថា តើ​​ត្រូវ​​ចោទ​ប្រកាន់​ ឬក៏អត់។ យោង​តាម​លោកជួនណារិនបាន​ឲ្យ​ដឹង​ថាជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួ​នកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​ក្រុម​នេះ​រួម​ទាំង​ជន​សង្ស័យ គីមហេង បាន​ទៅ​ទទួល​ប្រាក់​លោះ នៅឯ​ធនាគារ​មួយ​តាម​បណ្ដោយ​​មហាវិថី​ព្រះ​មុនីវង្ស​នោះ​ ត្រូវ​បាន​​ដោះ​លែង​​វិញ​ហើយ​។ ​លោក​ស្នង​ការ​រងរូប​នេះ​​បាន​ថ្លែង​ថា “ ​ជន​​សង្ស័យ​កំពុង​តែត្រូវ​បាន​សួរ​ចម្លើយ​នៅ​តុលាការ​ ​ប៉ុន្ដែមនុស្ស​បី​នាក់​ផ្សេង​ទៀតត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ ពី​ព្រោះ​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ឡើយ។ អំឡុងពេល​នគរបាល​​កសាង​សំណុំ​រឿង​នៃការ​ធ្វើ​ឃាត​កាល​ពី​ម្សិលមិញ ជន​សង្ស័យ​ឈ្មោះ គីមហេង តែ​ម្នាក់​គត់បាន​​ធ្វើ​កាយ​វិការ​​ឡើង​វិញ​អំពី​របៀប​​នាង​​យក​ខ្សែ​រឹតក​សម្លាប់​ជន​រង​គ្រោះ​។​​ គីមហេង​  បាន​អះអាង​ថាជន​រង​គ្រោះ​ លីម ស្រីពេជ្រ មិន​ទាន់​ស្លាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​យក​បង់​រុំមាត់​​ និង​ច្រមុះ​​ជន​រង​គ្រោះ​ដែល​​​សន្លប់​នោះ ​មុន​ពេល​អូស​ជន​រងគ្រោះ​ដាក់​ចូល​ក្នុង​ឃ្លុបរថយន្ដ​ ហើយ​បាន​ដឹក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​មួយក្នុង​ខេត្ត​កំពង់​ស្ពឺ។ នគរបាល​នៅ​មិនទាន់​​បង្ហាញ​ប្រាប់​អំពី របៀប​ដែល​ជន​សង្ស័យ​បាន​លើក​ជន​រង​គ្រោះ​​ដែល​សន្លប់​ដាក់​ចូល​ក្នុង​ឃ្លុប​រថយន្ដ​...

ហ៊ុន សែន​​ ស្នើ​ប្រ​​ទេស​​សមា​ជិក​មិន​​ចូល​បក្ស​សម្ព័ន្ធ​គាំ​ទ្រ​​​កម្ពុជា ជាសមា​ជិក​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ អ.ស.ប

ដោយ​ថ្លែង​​​​​ទៅ​​​កាន់​​​​​​កិច្ច​ប្រ​ជុំ​កំ​ពូល​អន្តរ​ជាតិ​​​​​​ដែល​​​​ប្រ​​​ទេស​​​អីុរ៉ង់​​​ បាន​ប្រព្រឹត្តឡើង​ជា​ច្រើន​អស់​​​ជា​​​ច្រើន​​​ទសវត្ស​រ៍​មក​នោះ​​​​​​ លោក​នាយករដ្ឋ​មន្រ្តី​ ហ៊ុនសែនកាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​​​​ស្នើ​​​​ទៅ​កាន់​ប្រទេស​​​​​ជា​សមា​ជិក​​​​នៃ​​​ចលនា​​​​មិន​​​ចូល​​​បក្ស​សម្ព័ន្ធ​​ចំនួន​​​១២០​​​ដើម្បី​ឲ្យ​​​ជួយ​​​​គាំ​ទ្រ​ប្រទេស​កម្ពុជានៅ​ក្នុង​ការ​ស្វែង​រក​​​អាសនៈ​​​មិន​​​អចិន្ត្រៃយ៍​​​មួយ​​​នៅ​​​​​​​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ។ មាន​​​​អាសនៈ​​​​​​​មិនអចិន្ត្រៃយ៍​មួយ​​​​​​នៅ​​​ទំនេរ​​​​​​​​សម្រាប់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ នៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយ​ប្រទេស​កម្ពុជា​រំពឹង​ថា នឹង​ប្រកួត​ប្រជែង​យក​អាសនៈ​​​​នេះ​ជាមួយ​នឹង​ប្រទេស​ប៊ូតង់​។ លោក​ ហ៊ុន សែន បាន​ថ្លែងនៅក្នុង​​​កិច្ច​ប្រជុំកំពូល​​​នៅទីក្រុង​​​តេហេរ៉ង់​​​ប្រទេស​អុីរ៉ង់ថា​​ “ ប្រទេសកម្ពុជា​​​បានដាក់ជូន​​​បេក្ខ​ភាពរបស់ខ្លួន​​​ទៅអង្គការសហប្រជាជាតិ​​​សម្រាប់​​​តំ​​​ណែងជា​​​ក្រុមប្រឹក្សាសន្តិសុខ​​​មិន​អចិន្ត្រៃយ៍​​​​​​​​​សម្រាប់​​​ឆ្នាំ​​​២០១៣-២០១៤​​​​​​​នឹង​ត្រូវ​​​​​​ធ្វើការបោះឆ្នោត​​​សម្រេច​​​នៅ​ ខែតុលា​​​ឆ្នាំ​​​២០១២ ខាងមុខ​​​នេះ​​​។​​​ នេះ​ជា​លើក​​​​ដំបូង​ហើយ​​​ សម្រាប់ប្រទេស​​​កម្ពុជា​​​ ដែលបាន​​​ដាក់បេក្ខភាពរបស់ខ្លួន​​​ក្នុង​​​ស្ថាប័ន​​​ដែល​គ្រប់​គ្រងដោយអង្គការសហប្រជាជាតិ”។​​​​​ លោក​​​ ហ៊ុន​​​ សែន​​ បានថ្លែងបន្តថា “ ការ​​​គាំ​​​ទ្រ​​​ដែល​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​ពីសំណាក់ ​​​សមាជិក​​​​​​នៃ​​​ប្រទេស​​​​​​មិនចូល​​​បក្ស​​​សម្ព័ន្ធ​ទាំង​អស់​​​​​​​​គឺជាការចំបាច់​​​សម្រាប់​​​កម្ពុជា​​​​​​ដើម្បី​​​ឈរ​​​ឈ្មោះ​​​​​​​​​បេក្ខភាព​​​ជា​​​លើក​​​ដំបូង​​​របស់​​​ខ្លួន​​​​​​។​​​ ប្រសិន​បើ​ប្រទេស​​​កម្ពុជា​​​ទទួល ​បាន​អាស​នៈ​​​​​​ក្រុមប្រឹក្សា​​​សន្តិសុខ​​​​​​​​​ នោះប្រទេស​​​កម្ពុជា​​​នឹង​​​មាន​​​ឱកាស​​​​​​​​​ថែម​​​ទៀត​​​នៅ​​​លើឆាក​​​អន្តរជាតិ ​​​ដើម្បីលើកតម្កើង​​​កិត្យានុភាព​​​​​​ កិត្តិ​យស​​​និង​​​សក្តានុពល​​​សម្រាប់​​​ការវិនិយោគ​​​និង​​​ជំនួយ​​​អន្តរជាតិ​​​។ ប្រទេសកម្ពុជា​​​បានប្រញាប់ប្រញាល់​​​ក្នុងការបញ្ចុះបញ្ចូល​​​ប្រទេស​​​ផ្សេង​​​ៗក្នុង​តំបន់​​​​​​ឲ្យ​​​គាំទ្រ​​​​​​អាសនៈ​​​​​​​​​ក្រុម​​​ប្រឹក្សា​​​សន្តិសុខ​​​​​​មិន​​​អចិន្ត្រៃ​​​នៃ​​​​​​អង្គការ​​​សហ​ប្រជា​ជាតិ កាល​​​ពី​​​ប៉ុន្មាន​​​ខែ​​​ថ្មីៗ​​​នេះ​​​។​​​កាលពី​​​ខែ​មិថុនា​​​ ពេល​លោកនាយករដ្ឋមន្ត្រី ហ៊ុន​​​ សែន ចូលរួមកិច្ច​​​ប្រជុំកំពូល​​​​​​ប្រទេស​​​មហា​​​អំណាច​​​សេដ្ឋកិច្ច​​​​​​ទាំង២០​(G20) នៅ​ម៉ិក​ស៊ិក លោក​​​បាន​​​ប្រើ​​​ឱកាសនោះ​​​ដើម្បីទទួល​បានការ​ធានា​​​​ក្នុង ការ​​​គាំទ្រ​​​ប្រទេស​​​កម្ពុជា ពីសំណាក់​​​ប្រធា​នា​ធិបតី​ប្រទេស​​​ម៉ិកស៊ិក ​​​គឺលោក ​ហ្វេលីប ​កាល​ឌឺរុន​​​ (Felipe Calderon)។ ​​​បណ្តា​​​ប្រទេស​នានា​​​​​​​​​ដូចជា ប្រទេស​​​ អ៊ុយរូហ្គាយ​​​។ លោក ហ៊ុន សែន ក៏​​​ទំនង​​​ជា​​​ផ្តល់​​​ការ​​​គាំទ្រ​​​​​​ចំ​​​ពោះ​​​ប្រ​​​ទេស​​​អីុ​​​រ៉ង​​់​​​ ស្តី​​​អំពី​​​កម្មវិធី​​​​​​នុយ​ក្លេអ៊ែរ​​​របស់ប្រទេសអ៊ីរ៉ង់​​​ ដែល​​បណ្តា​ប្រទេស​លោកខាងលិច​​​ជឿថា ​​​ជាកម្មវិធី​​​​​​​​​សម្រាប់​​​ផលិត​​​អាវុធនុយក្លេអ៊ែរនោះ​​​​​​។ នៅ​​​ពេល​​​នោះលោក ហ៊ុន​​​ សែន បាន​ថ្លែង​​​​ថា​​​​​​ ប្រទេសមិនចូលបក្សសម្ព័ន្ធ​​​ទាំងអស់​​​គួរតែ​​​​​​ប្រកាន់ខ្ជាប់​​​គោលការណ៍សន្ធិសញ្ញា​​​​​​មិន​​​រីក​​​​​​សាយភាយ​​​អាវុធនុយក្លេអ៊ែរ​​​ ផង​ដែរ​​​​លោក​​​​​​លើក​​​ឡើង​​​​​​ថា ប្រ​​​ទេស​​​ទាំង​​​អស់​​​គួរ​​​​​​ត្រូវ​​​បានអនុញ្ញាតឲ្យ​​​បង្កើត​​​​​​កម្មវិធី​​​នុយ​ក្លេអ៊ែរ​របស់ខ្លួន​​​ក្នុង​​​គោល​​​ដៅ​​​​​​​​​សន្តិភាព។ លោក ហ៊ុន​​​ សែន បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ​​​ស្រប​​​ពេល​​​នោះ​​​ដែរ​​​ ​​យើង​​​​គួរតែ​​​សង្កត់​​​ធ្ងន់​​​ទៅ​​​លើ​​​​​​ការ​​​មិន​​​រារាំង​​​ចំពោះ​​​ប្រទេស​​​ណា​​​ដែល​​​ប្រើ​​​ថាមពល​​​នុយ​​​​​​ក្លេអ៊ែរ​សម្រាប់​​​បម្រើ​​​ក្នុងគោល​​​ដៅ​​​​​​​​​សន្តិភាពនិង​​​ការអភិវឌ្ឍ។​ នៅខណៈដែលការ​​​ពាក់​​​ព័ន្ធ​​​នៃ​​​ចលនា​មិនចូល​​​បក្ស​​​សម្ព័ន្ធ​​​បាន​​​ថយ​​​ចះុ​​​​​​​​​អំឡុង​​​ពេល​​​ប៉ុន្មានឆ្នាំថ្មីៗ​​​នេះ អង្គការនេះ​​​បានបង្កើត​ឡើង​​​រយៈពេល​​​ជាង៥០​​​ឆ្នាំកន្លង​​​មកហើយ​​​​ជាមធ្យោបាយមួយ​​​សម្រាប់​​​ប្រទេស​​​មួយ​ចំនួន​​​​​​​ដើម្បី​​​ចៀសវា​​ង​​​ការ​​​ប្រើប្រាស់​ពី​ប្រទេស​​​មហា​​​អំណាច​​​ទាំងពីរ គឺសហរដ្ឋអា​​​មេរិក​​​និង​ប្រទេសរុស្ស៊ី​​​ក្នុងអំឡុងពេលមាន​​​សង្គ្រាម​ត្រជាក់​​​លោក ម៉ាមូដ ​អាម៉ាឌីណេចាដ (Mahmoud​​​​​​ Ahmadinejad) ប្រធានាធិប​តី​ប្រទេស​​ អីុរ៉ង់ និងជាប្រធាន​​​កិច្ច​​​ប្រ​​​ជំុ​​​កំពូល​​​នេះ​​​បាន​​​ស្វះ​​​ស្វែង​​​ដើម្បី​​​ឲ្យ​​​ចលនានេះ​​​​​​មាន​​​ជីវិត​​​ជា​ថ្មីឡើងវិញ។  ទោះជាយ៉ាងណា​​​​​​ ក្រុមអ្នករិះគន់​​​បាន​លើក​ឡើងថា​​​ ចលនានេះ​​​​​​កើត​​​ឡើង​​​ដោយ​​​ប្រទេស​​​ផ្តាច់​​​ការ​​​មួយ​​​ចំ​​​នួន​​​ក្នុង​​​ពិភព​​​លោក​​​ដូចជា​​​ ប្រទេស​​​អីុរ៉ង់ ប្រទេសកូរ៉េខាងជើង​​​និងប្រទេស​​​ ស៊ីមបាវ៉េ​​​។ លោក​​​ ផៃ ស៊ីផាន​​​ អ្នកនាំពាក្រ​​​ទីស្តីការ​​​គណៈរដ្ឋមន្ត្រី​​​ បានមានប្រសាសន៍កាល​​​ពី​ថ្ងៃ​សុក្រថា​​​ វា​​​​​​មិនមែន​​​ជា​​​តួនា​​​ទី​​​របស់​​​ប្រទេស​​​កម្ពុជា​​​​​​នោះ​​​ទេ​​​ក្នុង​​​ការ​​​វិនិច្ឆ័យ​​​​​​កម្មវិធី​​​នុយ​ក្លេអ៊ែរបស់ប្រទេស​​​អីុរ៉ង់។ លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ខ្ញុំគិតថា​​​ សហគមន៍អន្តរជាតិ​​​នឹង​វាយ​​​តម្លៃ​​​​​​អំពី​​​បញ្ហានេះ”។​​​ លោក ប៉ាវីន ឆាឆាវ៉ាលពុងពុន (Pavin Chachavalpongpun)​​​ សាស្ត្រា​​ចារ្យ​នៅ​ក្នុង​​​​នៅក្នុងសាកលវិទ្យា​​​ល័យ​​ក្យូដូ​​​សម្រាប់់​​​មជ្ឈ​មណ្ឌល​​​សិក្សា​​​អាស៊ីអាគ្នេយ៍​​បាន​លើក​ឡើង​បន្ថែម​ទៀតថា​​​​​​ ការគាំទ្រ​​​នៃ​​​ចលនា​​​នេះ​​​ទំនង​​​ជា​​​ផ្តល់​​​​​​ផល​​​ប្រ​​​យោជ​​​ន៍​​​ដល់​​​ប្រទេស​​​កម្ពុជា​​​ក្នុងការ​​​​​​ប្រ​​​កួត​​​ប្រ​​​ជែង​​​អាសនៈ​​​មិន​​​អចិន្ត្រៃយ៍​​​នៅ​​​ក្រុមប្រឹក្សា​​​សន្តិសុខ​​​អង្គការ​​​សហប្រជាជាតិ​​​។ លោក​​​បាន​​​ថ្លែង​​​បន្តថា​​​ “ ខ្ញុំគិតថា​​​​​​ចលានា​​​មិន​​​ចូល​​​បក្ស​​​​​​សម្ព័ន្ធ​​​គឺជា​​​មធ្យោ​​​បាយ​​​​​​មួយ​ក្នុងចំណោមមធ្យោបាយជាច្រើន​​​​​​សម្រាប់​ប្រទេសកម្ពុជា​​​ទាញយកផលប្រយោជន៍​​​ក្រៅពី​​​អាស៊ាន​​​។​​ជាប្រទេស​​​តូចៗ​​​និង​ជាប្រទេស​​​ក្រីក្រ​​​ដែល​​​ទើបតែ​​​​​​ងើបឡើង​​​ពីសង្គ្រាម​​​អស់រយៈយ៉ាង​​​យូរ​​​ ប្រទេស​​​កម្ពុជា​​​មានឱកាស​​​​​​មួយ​​​យ៉ាងល្អ​​​ដើម្បីទទួលបាន​​​អាសនៈនៅ​​​​​​អង្គការសហប្រជាជាតិ៕ ប្រែសម្រួល​​​ដោយ​​​ ឃិន ណៃ​​​

​កម្រៃ​​មួយ​​​​ភាគ​​​​​ពី​ការ​លក់​ឆ្នោត​​​ណាហ្គាវើល​​ទុក​​​​​បរិច្ចាគ​​​​​​​​ដល់​​កាកបាទ​ក្រហម​ ទាហាន​ និង​នគរបាល​

ក្រុម​ហ៊ុន​ណា​ហ្គាខប (NagaCorp)​​ម្ចាស់​កាសីុណូ​ដែលមាន​អាជ្ញាប័ណ្ណ​តែមួយ​គត់ក្នុង​រាជធានី​ភំ្នពេញ ​បាន​ចាប់​ផ្តើម​លក់​សន្លឹក​ឆ្នោត​​​ជាតិ​​​​​​ថ្មី​​​​​នៅ​ថ្ងៃសុក្រ​ ​ដោយ​​​​ការ​ចាប់ឆ្នោត​​ផ្សង​​​សំណាង​​​​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១២​ខែ​​​កក្កដា​ ហើយ​រង្វាន់​ធំ​បំផុត​​មាន​​​ទឹក​​ប្រាក់​​ ២១៨.០០០ដុល្លារ។ ក្រុម​ហ៊ុន​ណាហ្គា​ខប​បាន​លើក​ឡើងនៅ​ក្នុង​សេចក្តីថ្លែងការណ៍​​​​មួយ​​ថា​ ៣០​ភាគ​រយ​នៃ​​​ប្រាក់​​ចំណេញ​​​សុទ្ធដែល​​បានមក​​ពី​ការ​លក់​សន្លឹក​ឆ្នោត​​នេះ​ទុកសម្រាប់​​​បរិច្ចាគ​​​ដល់​កាកបាទ​ក្រ​ហម​កម្ពុជានគរបាល​ជាតិនិង​​ទី​​​បញ្ជាការកង​ទ័ព​​​​​​​ឈរ​​ជើង​​​​​​​ នៅ​​​​​​​​​​​តំបន់​​​​​​ប្រាសាទ​ព្រះវិហារ​។ លោក​​ស្រី​​ ​​​​​​​​​ម៉េឡានីលូង (Melanie Loong)​​ ​នាយិកា​ផ្នែក​ទំនាក់​ទំនង​ទីផ្សារ​នៅ​ក្រុមហ៊ុន​ឆ្នោត​​​​ណាហ្គា​​ (NagaLottery) បាន​លើកឡើង​នៅ​ក្នុង​អីុមេ៉ល​ថា​ “ដូច​អ្នក​អាច​ឃើញ​ស្រាប់​ហើយមូល​​​​​ហេតុ​​​ដែល​​​​​យើង​​​​ជ្រើស​​រើស​​​​អង្គភាព​​​ទាំង​​​​​នេះ​ដោយ​សារ​តែអ្វី​​ៗដែល​​​ពួកគេ​​​​​​​ធ្វើគឺ​ដើម្បី​​ផល​​​​ប្រយោជន៍​​​របស់​ប្រជា​ពលរដ្ឋ​គ្រប់​លំ​ដាប់​​ថ្នាក់​”។ លោក​ស្រី​​ លូងបាន​សរសេរ​នៅក្នុង​​​អីុមេ៉លថា​​​ “ប្រាក់​​បរិច្ចាគ​​ទាំង​​​នេះ​នឹងជួយ​ដល់​កាកបាទក្រហម​កម្ពុជា​​ក្នុង​បុព្វហេតុ​​​​មនុស្ស​​​​ធម៌​​​ក្នុង​ប្រទេស​កម្ពុជា​។ កា​​​​​រ​ឧបត្ថម្ភដល់​ទី​បញ្ជាការ​​​​កង​ទ័ព​ប្រចាំ​តំបន់ប្រាសាទ​ព្រះ​វិហារ ​នឹង​ត្រូវ​​ចែក​​ជូន​គ្រួសារ​​​កង​​ទ័ព​ទាំង​អស់ដែលជួយ​ការ​​​ពារ​​​ជាតិ​មាតុភូមិ។ហើយ​ការ​ឧបត្ថម្ភ​ដល់​នគរ​​​បាល​ជាតិ​ នឹង​ជួយដល់ការ​អនុវត្ត​ច្បាប់​”។ លោក​ស្រីលូង ​បាន​​មាន​​ប្រ​សាសន៍ថា​ ក្រុមហ៊ុនឆ្នោតណាហ្គា​ក៏មាន​គម្រោង​​សប្បុ​​រស​ធម៌​​​រួម​គ្នា​​ផ្សេងៗ​​ទៀត​​​ដែរ ​ដែល​មិន​ស្ថិត​នៅ​ក្រោមការ​គ្រប់គ្រង​របស់​រដ្ឋ ​ប៉ុន្តែ​កំពុង​ស្ថិត​​ក្នុង​​ដំណាក់​​កាល​​​​​​​រៀបចំ​ផែន​ការ។...

សហរដ្ឋ​​​អាមេរិក​​​ថា ​​​ប្រទេស​​​កម្ពុជា​​​នៅ​តែ​មាន​ការ​​​រំលោភ​​​សិទ្ធិមនុស្ស

ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​លើក​​​ឡើង​​​នៅ​ក្នុង​​​របាយការណ៍​​​ ស្តីពីសិទ្ធិ​មនុស្ស​​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​មួយ ដែល​​​បាន​​​ផ្សព្វ​ផ្សាយ​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា កំណត់​ត្រា​ស្តី​ពី​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​ឆ្នាំ​​​មុន​​​ បានធ្លាក់ចុះ​ដោយសារ​​​ប្រព័ន្ធ​​​យុត្តិធម៌​​ពុក​​​រលួយ បញ្ហា​កង្វះ​​​ធន​​​ធាន​​​ហិរញ្ញវត្ថុ​​​ អសមត្ថ​ភាព​​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ដី​​​ធ្លី​​​ ដ៏​​​ហិង្សា​​​ ហើយ​​​​កងកម្លាំង​សន្ដិសុខ​​​ មានជាប់ពាក់ព័ន្ធ​នឹង​​អំពើ​​​មនុស្ស​ឃាត​​​។ ខណៈ​​​ដែល​​​​ឆ្នាំ​ទៅ​មិនមាន​​​ការ​​​ចាប់​​​ដាក់​​​ពន្ធ​​​នាគារ​​​ និង​​​អំពើ​​​មនុស្សឃាត ដោយ​សារ​រឿង​​​នយោបាយទេ​​​​​​ តែរបាយការណ៍​​​នេះ​​​បាន​​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរបាល​​​ក្នុងប្រទេស​កម្ពុជា​​​ត្រូវ​​​បាន​​​គេ​​​រក​​​ឃើញ​​​ជា​​​រឿយៗ​​​ថា​​​បានធ្វើ​​​​ទណ្ឌកម្ម​​​ទាំង​​​ផ្លូវ​​​កាយ ​​​និង​​​ផ្លូវ​​​ចិត្ត​​​មកលើអ្នកទោស​​​ ហើយ​​​ការ​​​រំលោភ​​​សិទ្ធិ​មនុស្ស​​​ដោយ​​​មន្ដ្រីនគរបាល ​​​កម្រ​​​ត្រូវ​​​បាន​​​គេ​​​ផ្ដន្ទាទោស​​​ណាស់​​​។ ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​​លើក​ឡើង​ទៀត​​​ថា “ ការ​​​ទាត់​​​ធាក់​​​ ដាល់​​​ ការ​​វាយ​​​នឹង​​​កំាភ្លើង​​​ខ្លី​​​ ត្រូវ​​​បាន​​​គេ​​​រាយការណ៍​​​មក​ថា ជា​​​វិធី​​​សាស្ត្រ​​​រំលោភ​​​បំពាន​​​ខាង​ផ្លូវកាយ​ដែល​ត្រូវ​បាន​​គេ​​​ប្រើ​​​ជាញឹក​​​ញាប់​​​បំផុត​​​ ប៉ុន្ដែ​ការធ្វើ​ទារុណកម្មដោយ​ឆក់​ខ្សែ​ភ្លើង​ ជ្រមុជ​ទឹក​ វាយ​ដំ​នឹង​ដំបង​ ព្រម​ទាំង​វាយ​នឹង​ខ្សែ​ភ្លើង​ ក៏ត្រូវ​បាន​ប្រើ​ប្រាស់​នៅក្នុង​ពន្ធនាគារ​ផង​ដែរ​”។ ការ​ផ្សព្វ​ផ្សាយ​របាយ​ការណ៍​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​មាន​ការ​បណ្ដេញ​​ប្រជា​ពលរដ្ឋចេញ​ពី​លំនៅ​​ដ្ឋាន​ដ៏​ហិង្សា​មួយ​នាពេល​ថ្មី​ៗ​នេះ​នៅក្នុង​ខេត្ត​ក្រចេះ​ ដែល​កង​កម្លាំង​សន្តិ​សុខ​បាញ់​សម្លាប់​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ម្នាក់​ ព្រម​ទាំង​មាន​ការ​ចាប់​ខ្លួន​ស្ត្រី​ចំនួន​១៣​នាក់​មក​​ពី​សហគមន៍​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ ដោយបានផ្តន្ទាទោស​ដាក់​​ពន្ធនាគារ​​ម្នាក់​ៗ​​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​ពួក​គាត់​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​​ចូល​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់​ និងប្រព្រឹត្តអំពើ​បះបោរ​មាន​ស្ថានទម្ងន់ទោស នៅពេល​ពួក​គេតវ៉ា​ទាម​ទារ​​​ដី​ធ្លីរបស់ខ្លួន។ យោង​តាម​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​២០១១ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​នានា​ត្រូវបាន​គេ​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ហើយ​នោះ​ អ្នក​ទាំង​នោះ​តែង​តែ​រួច​ផុត​ពី​សំណាញ់​ច្បាប់​ទៅ​វិញ​​ ចំណែក​ឯ​ប្រជា​ពលរដ្ឋ​ត្រូវ​បាន​បង្ខិត​បង្ខំ​ឲ្យឆ្លើយសារភាពថា​ ជាប់​ពិរុទ្ធភាព​ ដើម្បី​ធ្វើជា​ភស្ដុតាង​ក្នុង​ពេល​បើក​សវនាការ​កាត់​ទោស​​ពួក​គាត់​។ របាយការណ៍​នេះ​បាន​ឲ្យដឹង​ថា​ “ ​តុលាការ​បាន​ប្រើ​ប្រាស់​ចម្លើយ​សារភាព​ ដែល​ទទួល​បាន​ដោយ​ការ​បង្ខិត​បង្ខំ​ មក​ធ្វើ​ជា​ភស្តុតាង​ក្នុង​ពេល​បើក​សវនាការ​ ទោះ​បី​ជា​មាន​ការ​ហាម​ប្រាម​ដោយ​ច្បាប់​ថា ​មិន​អាច​យក​ជា​ការ​បាន​ក៏​ដោយ​”។ ជា​ឧទាហរណ៍ មាន​រឿង​​មួយ​ដែល​បាន​កើត​ឡើង​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន​ នៅ​ពេល​​សាលាដំបូង​ខេត្ត​កំពង់​ធំ​បាន​បិទ​សំណុំ​រឿង​មួយ​ប្រឆាំង​នឹង​មន្ត្រី​នគរ​បាល​នៅ​​ស្រុក​បារាយណ៍​ ដែល​គេ​បាន​ចោទ​ថា បាន​វាយ​ធ្វើ​​បាប​ ព្រម​ទាំង​ឆក់​ខ្សែ​ភ្លើង​បុរស​ម្នាក់​ ដើម្បី​ឲ្យឆ្លើយសារភាព​​ ក្នុង​ករណី​វាយ​ដំ​គ្នា​មួយ​នៅ​តាម​ដង​ផ្លូវ​។ របាយ​ការណ៍នេះ​បាន​លើក​ឡើងទៀត​ថាតុលា​ការ​មិនគ្រាន់​តែ​រង​ឥទ្ធិពល​ដោយ​សារ​ការបង្ខំ​យក​ចម្លើយ​​តាម​រយៈ​ការ​ធ្វើ​ទារុណ​កម្មប៉ុណ្ណោះ​ទេ​។ ក៏​ប៉ុន្ដែ​កាល​ពី​ឆ្នាំ​ទៅ​កង្វះ​ចៅក្រម​ក៏បានបណ្ដាល​ឲ្យ​មាន​ការ​ពន្យារ​ពេល​​បើក​​សវនាការ​ជំនុំជម្រះក្តីផងដែរ ចំណែក​ឯ​ប្រាក់​​ខែ​តិច​តួច​ព្រម​ទាំង​ការ​បណ្ដុះ​បណ្ដាល​មិន​បាន​គ្រប់​គ្រាន់​ ក៏​ជា​ចំណែក​មួយ​ ដែល​ធ្វើ​ឲ្យ​ជនជាប់​ចោទ​កំពុង​​តែត្រូវ​បានគេ​អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស ដោយ​សារ​តែ​អំពើ​ពុក​រលួយ​​ និង​កង្វះ​ប្រសិទ្ធភាពផង​ដែរ​។ របាយការណ៍​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ​ការ​រឹត​បន្ដឹង​ចំពោះ​សេរីភាព​ជួប​ជុំ​គ្នា​ ​កំពុង​តែ​បន្ដ​កើត​មាន​ ចំណែក​ឯករណី​បណ្ដេញ​​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ ក៏​បាន​កើន​ឡើង​​ផង​ដែរ ​កាល​ពី​ឆ្នាំ​ទៅ​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១០​។ យោង​តាម​របាយ​ការណ៍​នេះបាន​ឲ្យ​ដឹង​ថា ​ដូច​ដែលតែង​តែ​កើត​មាន​ក្នុង​ពេល​មុន​ៗ​ដែរ​ ការ​សូក​ប៉ាន់​នៅ​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​នៅ​ឡើយ​ ទោះ​បី​ជា​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ទើេបតែបាន​បង្កើត​ឡើង ​នា​ពេល​ថ្មី​ៗ​នេះ​ បាន​ចាប់​ខ្លួន​ឧត្ដម​សេនីយ៍ មឹក ​តារា អតីត​នាយ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រទេស​កម្ពុជា​ ពី​បទ​ប្រព្រឹត្ត​អំពើពុក​រលួយ​ និង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ក៏​ដោយ​។ តាំង​ពី​ពេល​នោះ​មក​ អតីត​នាយ​នគរ​បាល​រូប​នេះ​បាន​ត្រូវផ្តន្ទា​ទោសឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ បន្ទាប់​ពី​បានបើក​សវនាការ​ផ្តន្ទា​ទោស​ដ៏​យូរ​នេះ​ បាន​ស្ដែង​ឲ្យ​ឃើញ​នូវ​កម្រិត​បទ​ឧក្រិដ្ឋ​ នៅក្នុង​នាយ​កដ្ឋាន​​របស់​គាត់​ព្រម​ទាំង​នៅក្នុង​ចំណោម​មន្ត្រី​អនុវត្ត​ច្បាប់​ដទៃ​ទៀតនៅ​ក្នុង​ជួរ​កង​កម្លាំង​នគរបាល​ជាតិ​។ ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​នៅក្នុង​របាយការណ៍​នេះ​ថា ​គេ​គិត​ថា​ អំពើ​ពុក​រលួយ​មាន​សភាព​ធ្ងន់​ធ្ងរ​ ​ហើយ​​រីក​រាល​ដាល​គ្រប់​ស្ថាប័នសង្គម​ទាំង​អស់​ ​រួម​មានស្ថា​ប័ននីតិប្រតិបត្តិ​ ស្ថាប័ន​នីតិ​បញ្ញត្តិនិង​ស្ថាប័នតុលាការ​នៃ​រដ្ឋាភិបាល​។ មាន​របាយ​ការណ៍​ជា​ច្រើនឲ្យ​ដឹង​ថា ​មន្ត្រី​នគរ​បាល​ ព្រះ​រាជអាជ្ញា​ ចៅក្រម​ស៊ើបអង្កេត​និង​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ទទួល​សំណូក​​ពី​សំណាក់​ម្ចាស់​ក្រុម​ហ៊ុន​នានា​ ដែល​រក​ស៊ី​ខុស​ច្បាប់​”។ លោក​ ម៉ក់​ សម្បត្តិ ​អនុ​ប្រធាន​គណៈកម្មា​ធិការ​​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​ចំណាប់​អារម្មណ៍​​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​ ផ្អែក​​លើ​ទិដ្ឋភាព​មួយ​ជ្រុង​ប៉ុណ្ណោះ។ លោក...

អ្នកស្រី ម៉ម​ សូម៉ាលី ទទួល​ស្គាល់​​ថា ការ​អះអាង​របស់​ខ្លួន​​ គឺមិនច្បាស់លាស់​នោះឡើយ

អ្នក​ស្រី​  ម៉ម  សូម៉ា លី ​ នាយិកា​​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដ៏​ល្បី​ឈ្មោះ​បាន​​ទទួល​ស្គាល់​​ថា​ សេចក្ដី​ថ្លែង​ការ​ណ៍ ដែល​​អ្នកស្រី​បាន​ថ្លែង​ក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​នៅ​ខែ​នេះ​​ មិន​ត្រឹម​​ត្រូវនោះទេ​ ដោយ​បញ្ជាក់​ថា ទាហាន​​កម្ពុជា​មិន​បាន​សម្លាប់​​ក្មេង​ស្រី​ប្រាំ​បី​នាក់​បន្ទាប់​ពីការឆ្មក់​ចូល​មណ្ឌល​ក្នុង​អង្គការ​របស់​អ្នក​ស្រី​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ឆ្នាំ​២០០៤​នោះ​ឡើយ​។ ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ទៅ​កាន់​ប្រទេសជា​សមាជិកអង្គការ​​​សហប្រជាជាតិ​ អង្គការផ្ដល់​ជំនួយ​អន្ដរជាតិ ​​និងប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​បុរី​ញូវ​យ៉ក​កាលពី​ថ្ងៃ​ទី​៣ខែមេសា​​ អ្នក​ស្រី​ ម៉មសូម៉ាលីបាន​មាន​​ប្រសាសន៍ថា ក្មេង​ស្រី​ប្រាំបី​នាក់​ត្រូវ​បាន​​សម្លាប់​បន្ទាប់​ពី​អង្គការ​អាហ្វេសីុប​របស់​អ្នកស្រី​បាន​ធ្វើការ​ឆ្មក់​ចូល​ទ្រង់​ទ្រាយ​ធំ​មួយ​​ទៅ​ក្នុង​កន្លែង​ម៉ាស្សានៅ​​សណ្ឋាគារ​ឆាយ​ហ៊ួរ​២ក្នុង​រាជធានីភ្នំពេញហើយ​គេ​បាន​រំដោះ​ស្ត្រី​ និង​ក្មេង​ស្រី​ចំនួន​៨៣នាក់​ចេញ​​ពី​សណ្ឋា​គារនោះ​ រួច​បញ្ជូន​ទៅ​កាន់​មណ្ឌលរបស់​អ្នកស្រី​។ អ្នក​ស្រី​ ម៉​មសូម៉ាលី​ បាន​លើក​ឡើង​តាម​អីុម៉េល​កាល​ពី​ម្សិល​មិញពី​​ទី​ក្រុង​បាង​កក​ថា “ នៅ​ក្នុង​ការ​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ​កាល​ពី​​ខែមេសា​នោះ​​ ការលើក​ឡើង​មួយចំនួន​របស់​ខ្ញុំ​មិន​មាន​ភាព​ច្បាស់​លាស់​នោះ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​និយាយ​បំផ្លើស​ចំពោះ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ​២០០៤​ដែរ​។​ខ្ញុំ​មិនមាន​បំណង​ទាល់​តែ​សោះ​ ចំពោះ​ការ​ចោទ​​ប្រកាន់ថា ក្មេង​ស្រី​ត្រូវ​បាន​គេសម្លាប់​អំឡុង​​ពេល​​ឆ្មក់​ចូល​ក្នុង​មណ្ឌល​នោះ​​”។ អ្នកស្រី​ ម៉ម​ សូម៉ាលី​ បាន​បន្ដ​ថា “ ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​បន្ទាប់​ពី​ហេតុ​ការណ៍​ឆ្មក់​ចូល​នោះ ​តាម​រយៈ​ប្រភព​ដែល​គួរឲ្យ​ទុក​ចិត្ត​មួយ​ថា​ ស្ត្រី​ និង​ក្មេង​ស្រីមួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ឆ្មក់ចូលនោះ ​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​​ជា​បន្តបន្ទាប់​ ដែល​យើង​ជឿ​ជាក់​ថា​ វាអាច​ពាក់​ព័ន្ធ​នឹង​អ្នក​ជួញ​ដូរ​ និង​មេបន​របស់​ស្ត្រី​ទាំងនោះ​​”។ អ្នក​ស្រីម៉ម​ សូម៉ាលី​ បាន​បញ្ជាក់​ថាគ្មាន​របាយ​ការណ៍​ ឬ​ក៏ពាក្យ​បណ្ដឹង​ជា​ផ្លូវ​ការ​ណា​មួយ​ត្រូវ​បាន​អង្គការ​របស់​អ្នក​ស្រី​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​ក្មេង​ស្រី​ទាំងប្រាំ​បីនាក់​ដូច​ដែល​បាន​លើក​ឡើង​ដោយ​ប្រភព​របស់​អ្នក​ស្រី​នោះ​ទេ​។ មន្ត្រី​នគរ​បាល​ម្នាក់ ​ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​បញ្ជាក់​អំពី​ការ​សង្ស័យ​ចំពោះ​​ការ​អះអាង​ពី​ដំបូងរបស់​អ្នក​ស្រី​ ម៉ម សូម៉ាលីអំ​ពី​ការ​​ស្លាប់​របស់​ក្មេង​ស្រី ប្រាំបីនាក់​នៅឯ​មណ្ឌលរបស់​អ្នក​ស្រី​នោះ​ មាន​ការ​សង្ស័យ ចំពោះការ​បញ្ជាក់​របស់​អ្នក​ស្រី​ កាល​ពី​ថ្ងៃ​ម្សិលមិញនេះ។ លោក កែវ​ ធា​ នាយ​ការិយាល័យ​​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​រាជធានី​ភ្នំ​ពេញ​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំ​មិនដែល​បាន​ឮ​ពី​ការ​ស្លាប់​របស់​​ស្ត្រី​ណាម្នាក់​នោះ​ទេ​។ ខ្ញុំ​គ្រាន់​តែ​បាន​ឮ​ថា ស្ត្រី​ទាំង​នោះ​បាន​ចាក​ចេញ​ពី​មណ្ឌលរបស់​អ្នក​ស្រី​ ម៉ម​ សូម៉ាលី​”។ អ្នក​ស្រី ម៉ម​សូម៉ាលី​ មិនបាន​ឆ្លើយ​តប​ទេ​កាល​ពី​ម្សិល​មិញ​ចំពោះ​សំណើ​សុំ​​បញ្ជាក់​ពី​អត្តសញ្ញាណ​ក្មេង​ស្រីទាំង​​ប្រាំបី​នាក់ និងសុំ​ឲ្យ​បង្ហាញថា​ តើ​ពួក​គេ​បាន​ស្លាប់​យ៉ាងដូច​ម្ដេច​នោះ។ ស្ថានទូត​សហរដ្ឋអាមេរិក​ ដែល​ឃ្លាំ​មើល​​​បទ​ឧក្រិដ្ឋជួញដូរ​មនុស្សទូទាំង​ពិភព​លោកនឹង​អាច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ណា​ដែល​មិនការ​ពារ​ជន​រង​គ្រោះ​​ពី​អ្នក​ជួញដូរ​មនុស្ស​នោះបាន​លើក​ឡើង​ថាខ្លួន​នឹង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ពី​អ្នក​ស្រី​ ម៉ម​ សូម៉ាលី។ កាល​ពី​ម្សិលមិញអ្នក​ស្រី​ ម៉ម​ សូម៉ាលីក៏បាន​ឆ្លើយ​តប ​​​ចំពោះការ​អះ​អាង​របស់​លោកភីយាឡេក្រុស...

អតីត​ប្រធាន​អង្គការ​ ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ បដិសេធ​ការ​ ​អះអាង​របស់​អ្នកស្រី​ ម៉ម សូម៉ាលី

អតីត​ប្រធានអង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អាហ្វេស៊ីប​ (Afesip) បាន​បដិសេធ​ចំពោះ​ការ​អះអាង ​ដែល​បាន​ធ្វើឡើង​ដោយ​នាយិកា​​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​អា​ហ្វេស៊ីប​ គឺអ្នកស្រីម៉មសូម៉ាលីដែល​ថា​ក្មេង​ស្រី​ចំនួន​ប្រាំបីនាក់ ត្រូវទាហាន​កម្ពុជា​សម្លាប់​​ បន្ទាប់ពី​មាន​ហេតុការណ៍​មួយ​បាន​កើត​ឡើង​នៅ​មណ្ឌល​សំចត​របស់​អង្គការ​​អាហ្វេសុីប ​ដែល​មាន​ទីតាំងនៅ​​ក្នុងរាជ​ធានី​ភ្នំពេញ​កាលពីឆ្នាំ២០០៤។ អ្នកស្រី សូម៉ាលី បាន​ធ្វើ​ការ​អះ​អាង​បែប​នេះ​ កាលពីថ្ងៃទី៣ខែមេសានៅ​ពេល​ថ្លែង​ទៅកាន់​ អ្នក​តំណាង​របស់​ប្រទេស​ជា​សមា​ជិក​អង្គការ​សហ​ប្រជាជាតិ​ និង​ក្នុង​ចំណោម​អង្គការ​អន្តរ​ជាតិ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​បាន​ពិភាក្សា​ស្តីពី​ការជួញ​ដូរ​មនុស្ស ក្នុង​ទី​ស្នាក់់​​ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជា​ជាតិ​ នៅ​បុរីញូវ​យ៉ក។ នៅ​ពេល​រៀប​រាប់​ពី​ការ​ឆ្មក់​ចូលទៅ​ក្នុង​មណ្ឌល​សំចត​ខ្លួន​របស់​អ្នក​​ស្រី​ កាលពី​ឆ្នាំ​២០០៤​អ្នក​ស្រី សូម៉ាលី​ ​មាន​ប្រសាសន៍ថា“ទាហាន​បានឆ្មក់​ចូល​មណ្ឌល​ ហើយ​បាន​នាំក្មេង​ស្រី​ទាំង​នោះ​ ចេញពីមណ្ឌលហើយ​ក្មេងស្រី​ប្រាំបី​នាក់ ​ត្រូវ​បាន​សម្លាប់”។ លោកភីយាលេហ្គ្រុស (Pierre Legros) ប្រធាន​អន្តរជាតិ​របស់​អង្គការ​អាហ្វេស៊ីប​ និង​ត្រូវ​ជាអតីត​ស្វាមី​របស់​អ្នក​ស្រី សូម៉ា​លីដែលបានដឹងអំពី​ហេតុការណ៍​ឆ្មក់​ចូលនោះ​ បាន​មាន​ប្រសាសន៍កាលពីម្សិល​ថា មិន​មាន​ស្រ្តី  និង​ក្មេង​ស្រី​ណា​ម្មាក់​ ត្រូវ​បាន​សម្លាប់​​ទាំង​​នៅក្នុង​ហេតុការណ៍ឆ្មក់ចូល​​កាលពី​ឆ្នាំ​២០០៤ នៅ​ឯ​មណ្ឌល​ក្នុង​ខណ្ឌ​ទោល​គោកនិង​ក្រោយ​ពេល​ពេល​ឆ្មក់​ចូលនោះទេ។​ លោកលេហ្គ្រុសបាន​លើក​ឡើង​នៅក្នុង​​កិច្ច​សម្ភាស​ថា “ មិន​មាន​នរណា​ម្មាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​នោះ​ទេ​”។ លោកលេ​ហ្គ្រុស​ បាន​បន្តថា “ ខ្ញុំមិន​ដែលឮថា​មាននរណា​ម្នាក់​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ យើង​បានក្លាយ​ជាអ្នក​ដើរ​តួ​ក្នុង​រឿង​នយោ​​​បាយ​ នៅពេលនោះហើយសូម៉ាលីក៏​ជា​អ្នក​ដើរ​តួ​ក្នុង​រឿង​នយោ​បាយ​នេះដែរ។ហេតុ​ដូច្នេះ ​ការ​និយាយ​ថា ​មនុស្ស​ប្រាំបី​នាក់​ត្រូវ​បាន​សម្លាប់​ នៅ​ក្នុង​ទីស្នាក់​ការ​កណ្តាល​របស់​អង្គការ​ គឺខ្ញុំគិតថា​វាគឺ​ជា​កំហុស​មួយ​ដ៏​​​ធំរបស់​សូម៉ាលី។ គាត់មិនត្រូវនិយាយអ៊ីចឹងទេ”។ ​ ការប្រកាន់​ថា ​មានអំពើឃាត​កម្ម​នោះ​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ឆ្មក់​ចូល​ជា​ទ្រង់​ទ្រាយ​ធំ​មួយ​កាល​ពី​ឆ្នាំ​២០០៤​ ទៅ​ក្នុង​សណ្ឋា​​​គារ​ឆាយ​ហួ​២នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ជា​ទី​កន្លែង​ដែល​មាន​ស្រ្តី​ និង​ក្មេង​ស្រី​ចំនួន​៨៣​នាក់​ ត្រូវ​បាន​គេ​​រំដោះ​ចេញពី​សណ្ឋាគារ​​​​​​នោះ​ ហើយ​នាំ​យក​ទៅ​ដាក់​ក្នុង​មជ្ឈមណ្ឌល​របស់អង្គការ​អាហ្វេស៊ីប។មួយថ្ងៃ​ក្រោយ​មក​ បុរស​មួយ​ក្រុម​ប្រដាប់​ដោយអាវុធ ​ព្រម​ទាំង​សាច់ញាតិ​របស់ស្ត្រី ​និង​ក្មេង​ស្រី​ជាប់ឃំុ​ បាន​សម្រុកចូលទៅ​ក្នុង​មជ្ឈមណ្ឌល​សំចត​នោះពេល​នោះស្ត្រីនៅ​ខាង​ក្នុង...

នគរបាល​បដិសេធការអះអាង​អំពី​​ការសម្លាប់​នៅ​​ជំរំជន ភៀស​ ខ្លួន​របស់​លោក​ស្រី​ ម៉ម សូម៉ាលី

នគរបាល​បាន​បដិសេធដាច់ខាត​ចំពោះ​ការ​អះអាង​របស់​លោក​ស្រី ម៉ម សូម៉ាលីប្រធាន​ដ៏ល្បី​ឈ្មោះ​នៃ​អង្គការប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ស្រុក​ អាហ្វេស៊ីប (Afesip) ដែល​បាន​ប្រាប់​កិច្ច​ប្រជុំ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុងបុរីញូវយ៉ក​នៅខែនេះ​ថា​ ក្មេង​​​ស្រី​ចំនួន​ប្រាំបីនាក់​ ត្រូវ​​ទាហាន​កម្ពុជា​សម្លាប់​​បន្ទាប់​ពី​បាន​ឆ្មក់​ចូល​មណ្ឌល​របស់​​អង្គការ​លោក​ស្រី​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​កាល​ពី​ឆ្នាំ​២០០៤។ ថ្លែង​ទៅ​កាន់​មហា​សន្និបាត​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ក្រុម​សកម្ម​ជន​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញដូរ​មនុស្ស​ លោក​ស្រី​ ម៉មសូម៉ាលី បាន​អះអាង​គួរ​ឲ្យ​ចាប់​អារម្មណ៍​​នៅ​ពេល​រៀបរាប់​អំពី​ការ​ងារ​របស់​លោក​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​គ្រោះ​ថ្នាក់​ដែល​អង្គការ​របស់​លោក​ស្រី​បាន​ប្រឈម ​​នៅ​ពេល​អង្គ​ការ​នេះ​ធ្វើ​​ការ​ប្រយុទ្ធ​ប្រឆាំង​​នឹង​​ការ​ជួញដូរ​ផ្លូវ​ភេទ​ជា​ច្រើន​ឆ្នាំនោះ​។ លោក​ស្រីម៉មសូម៉ាលីបាន​មាន​ប្រសា​សន៍​អំឡុង​ពេល​លោក​ស្រី​ធ្វើ​បទ​បង្ហាញ​ក្នុង​ថ្ងៃ​ទី៣ ខែមេសា​ទៅកាន់​ប្រទេស​សមា​ជិក​អង្គការសហប្រជាជាតិ​ អង្គការ​អន្តរជាតិនិង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ថា“នៅក្នុង​ឆ្នាំ​២០០៤ ​ក្មេង​ស្រី​ចំនួន​៩៩នាក់​ នៅក្នុង​​មណ្ឌល​របស់​លោក​​ស្រី​ត្រូវ​បាន​ចាប់​ពង្រត់​​។ ទាហាន​ចូល​ទៅកាន់មណ្ឌល​នោះ ហើយ​បាន​នាំ​ក្មេង​ស្រី​ទាំងនោះ​ចេញ ​ហើយ​ក្មេង​ស្រី​ចំនួនប្រាំបី​នាក់​ ក្នុង​ចំណោម​នោះ​​ត្រូវ​បាន​សម្លាប់”។ លោក​ស្រី​បាន​បន្តថា​ “ ​នោះ​គឺជា​ពេល​ដែល​​ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្ទើរ​តែ​ស្លាប់ទៅ​ហើយ​”។ លោក​ស្រី​បាន​បន្ថែម​ថា “ ខ្ញុំ​​កាន់​លិខិត​ឆ្លងដែន​បារាំងប៉ុន្ដែ​អ្នក​ដែល​បាន​ជួយ​ខ្ញុំ​លើក​ដំបូង​គឺ​ក្រសួង​ការបរទេស ហើយ​បន្ទាប់​មកខ្ញុំមាន​អង្គការ​សហប្រជាជាតិ​ជាអ្នកចេញ​មុខ​​គាំទ្រខ្ញុំនិងលោក​ស្រី​​ Alyse បាន​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជាដោយ​ផ្ទាល់​និង​បាន​គាំទ្រ​ខ្ញុំ”។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ មន្ត្រី​នគរបាលបាន​បដិសេធថា មិនដឹង​ថា ទាហាន​កម្ពុជា​សម្លាប់​ក្មេង​ស្រី​ទាំង​នោះ​អំឡុង​ពេល​ ឬ​បន្ទាប់ពី​ហេតុ​ការណ៍​បាន​កើត​ឡើង​នៅ​​មណ្ឌល​​របស់លោក​ស្រី​​ កាល​ពីឆ្នាំ​២០០៤​នោះទេ។ លោក​ឧត្ដមសេនីយ៍ឯកខៀវសុភ័គអ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា “ យើងមិន​ដែល​បាន​ឮ​ពី​ព័ត៌មាន​ថា ក្មេង​​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​នោះ​ទេ។ យើង​​សូម​បដិសេធទាំង​ស្រុង​ចំពោះ​បញ្ហានេះ​”។ លោក​ ខៀវ សុភ័គ បាន​បន្តថា “ ឥឡូវ​ ប្រសិន​បើ​ក្មេង​ស្រី​ទាំង​ប្រាំបីនាក់​នោះ​ត្រូវ​បាន​គេសម្លាប់​មែននោះ តើ​នរណា​សម្លាប់​ពួក​គេ?សូម​​ផ្ដល់​ព័ត៌មាន​មកឲ្យ​យើង ​ហើយ​យើង​ស្នើឲ្យ​អង្គការ​អាហ្វេស៊ីប​ដាក់​ពាក្យ​បណ្ដឹង​ប្តឹង​​ពួកគេ​ ហើយ​យើង​នឹង​រក​យុត្តិធម៌​ឲ្យ ​ប្រសិន​បើ​រឿងនេះ​បាន​កើត​ឡើង​មែននោះ​”។ ឧត្ដម​សេនីយ៍ឯក​ អ៊ុនសុគន្ធា ​ស្នងការ​រង​នគរបាល​ជាតិ​ ដែល​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពីឆ្នាំ​២០០៤ ក៏បាន​បដិសេធចំពោះ​ការ​អះអាងរបស់​អង្គការ​ អាហ្វេស៊ីប ​អំពី​​ការ​សម្លាប់​ក្មេងស្រី​​ទាំង​នោះ​ដែរ។ ឧត្តម​សេនីយ៍ឯករូបនេះបាន​បន្ថែម​ថា “ ការចោទ​ប្រកាន់​នេះ​គឺ​មិន​ពិត​នោះ​ទេ ​ពី​ព្រោះ​មិនមាន​របាយការណ៍បង្ហាញ​​ថា​​ក្មេង​ស្រី​​ទាំងនោះ​ត្រូវ​បាន​សម្លាប់​ ឬ​ក៏​រង​របួស​ធ្ងន់​នោះ​ទេ​។ប៉ុន្តែ​ខ្ញុំ​ទទួល​ស្គាល់​ថាក្មេងស្រី​មួយ​ចំនួន ​ដែល​បាន​ផ្លោះ​របងរបស់អង្គការ​អាហ្វេ​ស៊ីប​ដើម្បី​គេច​ខ្លួន​នោះ ​​​​បាន​ទទួល​រង​របួស​ស្រាល​នៅ​ពេល​ដែល​ពួក​គេ​ផ្លោះ​របង”។ លោក​ស្រីម៉ម​ សូម៉ាលីមិនអាច​ទាក់​ទង​សុំ​ការអត្ថាធិប្បាយបាន​ទេ​​នៅ​​សប្ដាហ៍​នេះ​។​ អាម៉េមើរិល (Ame Merrill) ប្រធាន​ផ្នែក​អភិ​វឌ្ឍន៍ និង​ទីផ្សារ​នៅ​មូលនិធិ​ សូម៉ាលី ម៉មដែលមាន​ទីស្នាក់​ការ​កណ្ដាល​នៅ​បុរី​ញូវយ៉ក​បាន​​បង្វែរ​សំណួរ​ទៅ​​កាន់លោកស្រី​​ ប្រេន​ឌី បា​ឃើ (Brandee Barker) ដែល​ទទួល​បន្ទុកផ្នែក​​ព័ត៌មាន​របស់​មូលនិធិនេះ។ លោក​ស្រី​ បាឃើ​ ​បាន​លើកឡើង​​តាម​អីុមេ៉ល​​ថា​ លោក​ស្រី​​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ទៅ​លើ​ការ​លើក​ឡើង​​​របស់​លោក​ស្រី ម៉ម​ សូម៉ាលី​ នៅ​អង្គការ​សហ​ប្រជាជាតិសិនមុន​ពេល​ឆ្លើយ​តប​។ អ្វី​ដែល​បាន​កើត​ឡើង​នៅ​អង្គការ​អាហ្វេ​ស៊ីប កាល​ពី​ថ្ងៃ​ទី៨ខែធ្នូក្នុងឆ្នាំ​២០០៤ត្រូវ​បានអាជ្ញាធរ​​ជំទាស់​យ៉ាង​ដាច់​អហង្ការនៅ​ពេល​នោះ​។ មាន​សេចក្តី​របាយការណ៍ថា ស្រ្តី និង​ក្មេងស្រី​ចំនួន​៨៣​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អង្គការ​អាហ្វេស៊ីបនៅ​ខណ្ឌ​ទួលគោកបន្ទាប់​ពី​អង្គការ​នេះ​...

បញ្ហា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ទទួលបា​ន​ការ​រួម​មតិ​គ្នា​តិច​តួច​

បន្ទាប់​ពី​កិច្ច​ពិភាក្សា​ប៉ុន្មានថ្ងៃមកនេះ​មាន​ការរួម​មតិ​តែមួយ​គត់​ត្រូវលើឡើង​ ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ពាក់ព័ន្ធទៅ​នឹង​សមុទ្រ​ចិន​​ខាងត្បូង​ ហើយនឹង​ទំនង​ជា​មិនមាន​ទទួល​បាន​ការសម្រេច​​ណាមួយ​ក្នុងពេល​ឆាប់​ៗ​នោះ​ទេ​។ នៅ​ពេល​​ប្រទេស​ហ្វីលីពីន​បាន​ជំរុញ​ឲ្យមាន​កិច្ច​ព្រមព្រៀង ​ក្នុង​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​ឲ្យដាក់​ប្រទេស​ចិន​នៅ​ក្រៅ​កិច្ច​ពិភាក្សា​ ស្តី​អំពី​ក្រម​ប្រតិបត្តិផ្នែក​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​ទៅនឹង​ជម្លោះក្នុងសមុទ្រ​ចិន​ខាងត្បូងនោះ វានៅ​មិនទាន់​មាន​កិច្ច​ព្រម​ព្រៀង​ណាមួយ​ត្រូវបាន​ធ្វើឡើង​នោះ​ទេ។​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​បានមាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​​ធ្វើ​ឡើង​បន្ទាប់​ពីការ​បិទ​កិច្ច​ប្រជុំកំពូល​អាស៊ានដែលមានរយៈពេលពីរថ្ងៃកាលពី​ម្សិលមិញ​ថា “ យើង​នៅ​មិនទាន់​ទទួល​បាន​ចំណុច​រួម​មួយ​ពាក់ព័ន្ធ​ទៅនឹង​ក្រម​ប្រតិបត្តិ​​សម្រាប់​កិច្ច​ពិភាក្សា​ជាមួយ​ប្រទេស​ចិន​នៅឡើយ​ទេ”។ ការលើកឡើងរបស់ លោក ហ៊ុន ​សែនបានសំដៅ​ទៅលើ​​សំណុំ​ឯកសារ​ដែល​គេ​ទន្ទឹង​​រង់ចាំ​ជាយូរ​មក​ហើយ​ស្តីអំពី​របៀប​ដោះ​ស្រាយ​ជម្លោះ​ក្នុងដែនសមុទ្រ​ចិន​ខាង​ត្បូង។​ នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកហ៊ុន សែន ដើម្បី​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពី​ថ្ងៃ​ម្សិលមិញ​ លោកហ៊ុនសែនបាន​សង្កត់​ធ្ងន់​ថា ​ដំណើរការរៀបចំ​ក្រម​ប្រតិបត្តិ​កំពុងតែដំណើរ​ការ​ទៅមុខ​។ លោកហ៊ុនសែន​ បាន​បន្តថា “ យើ់ង​បាន​បញ្ចាក់​សា​ជាថ្មី​អំពី​សារៈ​សំខាន់​នៃ​គោល​ការណ៍​អនុវត្ត ហើយ​ចង់បាន​ការ​ទទួល​ស្គាល់​មួយ​នៃ​ក្រម​ប្រតិបត្តិ​ក្នុង​តំបន់។​យើង​សង្កត់​​ធ្ងន់​ទៅលើ​ភាព​ចំបាច់​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អនុវត្តដោយ​ពេញ​លេញនិងមាន​ប្រសិទ្ធ​ភាពនៃ​គោល​ការណ៍​អនុវត្តនេះ”។​ ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏​ទំនង​ជា​បញ្ជាក់​សា​ជាថ្មី​ពីជំហរ​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបានប្រទេសដទៃទៀត​ជំរុញ​តាំងពីដើមទី ឲ្យ​ប្រទេស​ចិន​មានការ​ចូល​រួម​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ចំពោះ​ក្រម​ប្រតិបត្តិ​នេះ​ផងដែរ។ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​មាន​ប្រសាសន៍អំឡុង​សន្និសីទថា “ យើ់ង​មិនអាច​ព្រម​ព្រៀង​ជាមួយ​ប្រទេស​សមា​ជិក​អាស៊ាន​ ដោយ​គ្មាន​កិច្ច​ព្រមព្រៀង​ពី​ប្រទេសដទៃ​នោះទេ​”។ ប៉ុន្តែ​កិច្ច​ពិភាក្សា​ជាមួយបណ្តា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ នៅក្រៅ​កិច្ច​ប្រជុំ​កំពូល ​កាល​ពីម្សិល​មិញ​ បាន​បង្ហាញ​ឲ្យឃើញ​នូវ​ជំហររួប​រួមគ្នាតិចតួច​ ចំពោះការ​ដាក់​បញ្ចូល​ប្រទេស​ចិន​ទៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។​ លោកអាលបឺតដេលរ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វីលីពីនបាន​ជំទាស់​​ថាប្រទេស​ជាសមាជិក​អាស៊ាន ត្រូវ​តែ​​ធ្វើការ​ទៅលើ​ការ​ចេញ​សេច​ក្តី​ព្រាង​អំពី​គោលជំហរ​របស់​ខ្លួន​ ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ជាមុនសិន មុន​នឹងទៅ​ដោះស្រាយ​ជាមួយ​ប្រទេសចិន។ លោកអាលប៊ឺតដេលរ៉ូសារីយ៉ូបាន​បន្ត​នៅក្រៅ​កិច្ច​ប្រជុំ​កំពូលថា"​គោល​ជំហរ​របស់​យើង​នៅ​តែរក្សាដ៏ដែល​ ដោយទទូចថា​ បញ្ហា​នេះ​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ដោយអនុ​លោមទៅតាម​ច្បាប់​ក្នុងតំបន់់​"។ “ការព្រម​ព្រៀង​ថ្មី​ ដែលយើង​បាន​បង្ហាញ​នោះគឺ​ សេចក្តី​ព្រាងក្រមប្រតិបត្តិ​ និង​ការ​ដាក់​បញ្ចូល​បញ្ហា​សំខាន់ៗ​ គួរតែ​ត្រូវ​បាន​ធ្វើ​ឡើង​ តាមរយៈបណ្តា​ប្រទេស​សមាជិក​អាស៊ាន​ជាមុន​សិនមុន​នឹង​អញ្ជើញ​ប្រទេស​ចិន​ឲ្យ​ចូល​រួម"។ តាម​រយៈ​កិច្ច​ប្រជុំ​កំពូល​​ពីរ​ថ្ងៃ​មក​នេះ​ និង​អំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​ ពេលនោះប្រទេស​ហ្វីលីពីនបាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​មាន​មតិរួម​​ក្នុងចំណោមប្រទេស​ជាសមាជិកអាស៊ានមុន​ពេលឲ្យមានការចូលរួមពី​ប្រទេស​ចិន។ ជា​អ្នក​ទាម​ទារ​សិទ្ធិ​កាន់កាប់ខ្លាំង​ជាង​គេនៅ​ក្នុង​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​នេះគឺប្រ​ទេស​ហ្វីលីពីន។ យោង​តាម​ក្រសួង​ការ​បរទេស​ហ្វីលីពីន​...

វិនិយោគិនបរទេស​ចង់​ជ្រួត​ជ្រាប​ថែម​ទៀត​ អំពី​ឱកាស​ដាក់​ទុន​រក​ស៊ី​ក្នុង​ប្រទេស​ភូមា

បណ្តា​វិនិយោគិន​បរទេស ​ដែល​មាន​ចំណាប់​​អារម្មណ៍​ខ្លាំង ​ចំពោះ​ប្រទេស​ភូមានៅ​ពេល​មានការ​សន្យាថា ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និងសេដ្ឋកិច្ច​នោះ​ ប្រាកដ​ជា​កាន់​តែ​​មានចំណាប់​អារម្មណ៍​​​ កាល​ពីម្សិល​មិញបន្ទាប់ពី​មេដឹក​នាំ​គណបក្ស​គាំ​ទ្រលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺលោកស្រី អ៊ុង សាន ស៊ូជី បាន​ទទួល​ជ័យ​ជម្នះក្នុង​ការ​បោះ​ឆ្នោត​បំពេញ​អាសនៈ​សភា​ និង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ធនាគារ​កណ្តាល​របស់​ប្រទេស​ភូមា​បាន​កែ​សម្រួល​ថ្លៃ​រូបិយប័ណ្ណ ចាត ធៀប​នឹង​រូបិយ​ប័ណ្ណដុល្លារ ជា​លើកដំបូង។ ប៉ុន្តែ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ៗរបស់​វិនិយោគិន​ចំពោះ​ប្រទេស​ភូមា ឬ​ហៅ​ម្យា៉ងទៀត​ថា​ មីយ៉ាន់ម៉ា ​ មាន​សន្ទុះ​ខ្លាំង​ពេក​​​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​​ក្នុង​ការ​វាយ​តម្លៃ​ឲ្យ​​ប្រាកដ​និយម អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​នេះ​ ក្នុង​ការ​ផ្តល់​ឲ្យ​ម្ចាស់​អាជី​វ​កម្ម​នូវ​បរិយាកាស​សន្តិ​សុខ​ ដែល​​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ការ​វិនិយោគ​។ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ ​និង​អំពីបរិយា​កាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​​​មីយា៉ន់មា៉ ក្រុម​វិនិយោ​គិន​ឯក​ជន និង​​មន្ត្រីជាន់ខ្ពស់​​មក​ពី​ប្រទេស​ភូមាបាន​ជួប​ពិភាក្សា​​គ្នា ក្នុងរាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​​​ ក្នុង​​កិច្ច​ប្រជុំកំពូល​សហ​ភាព​អឺរ៉ុប-អាស៊ាន ស្តីពីវិស័យពាណិជ្ជកម្ម​។ តើកិច្ច​ពិភាក្សា​នេះ​បាន​បញ្ចប់​ទៅ ដោយ​ទទួល​បាន​​លទ្ធផល​បែប​ណា? តើ​ប្រទេស​ភូមា​ បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​? ចម្លើយ​គឺហ្វីលីពីនជំទាស់​ដោយ​បាន​លើកឡើងថា“ខ្លួន​​​សង្ឃឹម​ថា ក្រមសីល ធម៌នេះនឹង​ត្រូវបាន​​បង្កើតឡើង ហើយមិន​មែនគ្រាន់​តែ​ជា​ទម្រង់​បែបបទ​មួយ​ទេ ប៉ុន្តែ​ត្រូវ​តែ​ជាឯកសារ​អាច​ផ្តល់សារៈសំខាន់ដល់ការអនុវត្ត”។ លោក​ កៅគឹមហួនរដ្ឋ​លេខា​ធិការ​ ក្រសួង​​ការ​បរទេស​ បាន​គូស​បញ្ជាក់​ថាសំណើ​មួយ​នេះមិន​ទទួល​បានការ​គាំទ្រនោះ​ទេ។ លោក​ គឹមហួនបាន​លើក​ឡើង​នៅក្រៅ​កិច្ច​ប្រជុំនោះថា “ ចំពោះអ្វី​ ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វី​លីពីន បាន​ស្នើ​សុំ គឺ​សម្រាប់បម្រើ​ផល​ប្រយោជន៍​ប្រទេស​ខ្លួន​ច្រើន​ជាង​ ប៉ុន្តែ​សម្រាប់អ្វី​ដែល​​បណ្តា​ប្រទេសជាសមាជិក​អាស៊ាន​​ចង់បាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ គឺ​ជា​រឿង​មួយ​ផ្សេង”។ លោក​បាន​បន្តថា “ អ្វី​ដែល​យើង​ចង់​បាន​បំផុត​ គឺមិន​ត្រូវ​ធ្វើ​ឲ្យ​ជម្លោះ​នៅសមុទ្រ​ចិន​ខាង​ត្បូង ក្លាយ​ទៅ​ជា​រឿង​អន្តរ​ជាតិ​នោះ​ទេ”។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​​ចិន​ និង​កម្ពុជា ដែល​ចេញកាល​ពីម្សិល​មិញ​ បាន​លើកឡើងថា ប្រទេស​ទាំងពីរ​មិនបាន​និយាយ​​អំពី​ក្រម​សីលធម៌​ ដែលគេទន្ទឹងរង់ចំា​​ជា​យូរ​មក​ហើយនោះទេ។​ តែផ្ទុយមកវិញសេចក្តី​ថ្លែង​ការណ៍នោះ​បាន​លើក​ឡើង​ថា “ ភាគី​ទាំងពីរ​ បានព្រម​ព្រៀង​ថា ​ប្រទេស​ចិន​និង​បណ្តាប្រទេសជាសមាជិកអាស៊ាន និងបន្ត​អត់ធ្មត់ដើម្បីដោះស្រាយបញ្ហាឲ្យសម​ស្រម​តាម​គោលការណ៍ និងស្មារតីនៃ​សេចក្តីប្រកាស​អំពីក្រម​សីលធម៌នេះ។ លោកអែនទ្រូខ័ក (Andrew Cock) អ្នក​ស្រាវជ្រាវមកពីវិទ្យាស្ថាន​សម្រាប់​​ការ​សិក្សា​ជាន់​ខ្ពស់​ ស្តី​អំពី​តំបន់អាស៊ី​នៅ​មហា​វិទ្យា​ល័យ​​តូក្យូ បាន​និយាយ​ថា វា​គឺ​ជា​រឿង​ធម្មតាទេសម្រាប់​ប្រ​ធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ការកំណត់អំពី​របៀប​វារៈ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ លោក ខ័ក បាន​បន្ត​ទៀតថា “ សម្រាប់​ប្រទេស​កម្ពុជា ការ​សម្រេច​ចិត្ត​ខ្លះ គឺម្យ៉ា​ង​សម្រាប់បណ្តា​ប្រទេស​ជាសមាជិកអាស៊ាន ​ដែលត្រូវមក​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ និង​ម្យ៉ាង​ទៀតគឺ​សម្រាប់​រក្សាទំនាក់​ទំនង​ល្អរបស់​ខ្លួនជាមួយ​​នឹង​ប្រទេស​មហា​អំណាច”៕គិត​ថានយោ​បាយអាស៊ាននេះមិនអាច​ធ្វើ​ឲ្យ​ខូច​នូវ​ទំនាក់​ទំនង​ការទូត​ដ៏សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​នោះទេ”៕ ប្រែ​សម្រួល​ដោយ​  ស៊ា ​ស៊ុយឈាង

សហ​ភាពអឺរ៉ុប ​​ចាំ​សង្កេត​មើល​អាស៊ាន​ ដោះ​​ស្រាយ​​បញ្ហា​នានា​​ នៅ​ក្នុង​តំបន់

​ខណៈពេល​​អឺរ៉ុបបន្ត​រក​វិធី​ដោះ​ស្រាយ​​​វិ​​បត្តិ​ បំណុលរបស់ខ្លួន​​អូស​បន្លាយ​អស់​រយៈពេល​ពីរ​ឆ្នាំ​នោះ ​នៅ​​ក្នុង​​កិច្ច​ប្រ​ជុំ​កំពូល​ពាណិ​ជ្ជ​កម្ម​អាស៊ាន-សហ​ភាព​អឺរ៉ុប​ ​​ក្នុង​រាជ​ធានី​ភ្នំ​ពេញកាល​ពី​ម្សិល​មិញលោកការ៉េលដេ ​ហ្គុច (Karel de Gucht) ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ពាណិជ្ជ​កម្ម​​របស់​សហ​ភាព​អឺរ៉ុប ​​​បាន​ព្យា​យាម​យក​អនាគត​របស់​អាស៊ី​អា​គ្នេយ៍​ធ្វើ​ជា​ចំណុច​សំខាន់​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​របស់​ខ្លួន ​​​និង​បាន​ជំរុញ​ឲ្យ​​វិនិ​យោគិន​​​អឺរ៉ុប​ ទទួល​ផល​​ប្រ​យោជន៍​​ពី​​អត្រា​កំណើន​ខ្ពស់​​នៅ​ក្នុង​តំបន់នេះ។ សហ​ភាព​អឺរ៉ុប​​ បាន​ក្លាយ​ជា​​វិនិ​យោ​គិន​​ធំ​បំផុត​រួច​ទៅ​ហើយ ​​និង​ជា​ដៃ​គូ​​ពាណិជ្ជ​កម្ម​ធំ​បំផុតទី​ពីរ​ជា​មួយ​ប្រទេស​​នានា​នៅ​ក្នុង​អាស៊ាន ប​ន្ទាប់​ពី​ប្រទេស​ចិន។ ប៉ុន្តែ​​ក្រុមអ្នកបង្កើត​​គោល​នយោ​បាយ​ក្នុង​ទីក្រុងព្រុចសែល ចាត់​ទុក​បណ្តា​ប្រទេស​​រីក​​​ចម្រើន​លឿន​​​នៅ​អាស៊ី​អាគ្នេយ៍​ថា ជាចំណុច​​សំខាន់​​សម្រាប់​ធ្វើ​ឲ្យ​អឺ​រ៉ុប ​​ងើប​ផុត​ពី​វិបត្តិ​នេះ។ លោក ការ៉េល ដេ ហ្គុច ​បាន​ប្រាប់​ក្រុម​វិនិយោន​គិន​ និង​មន្ត្រី​រដ្ឋា​ភិបាល​មក​ពី​បណ្តា​ប្រទេស​អាស៊ាន និង​សហ​ភាព​អឺរ៉ុប​ ដែល​បាន​ចូល​រួម​យ៉ាង​ច្រើន​កក​កុញ​​ក្នុង​សាល​សន្និសីទ​មួយ​នៅសណ្ឋា​គារ​សូហ្វីតែល ​​​ថា“ នៅអឺ​រ៉ុប ​យើង​ដឹង​​​ថា ​​ក្នុង​ពេល​អ​នាគត​កំ​ណើន​សេដ្ឋ​កិច្ច​៩០​ភាគ​រយ​ក្នុង​ពិភព​លោក​ នឹង​​កើត​​មាន​ឡើង​នៅ​​​ក្រៅ​ព្រំ​ដែន​របស់​​យើង​។ មួយ​ភាគ​​ធំ​នៃកំណើន​នោះ នឹង​កើត​មាន​​ឡើង​នៅ​​ក្នុង​​តំបន់​អាស៊ាន។ដោយ​​ចាត់​ទុក​បញ្ហា​នេះ ​ថា​ជា​ការ​គំរាម​កំហែង​នោះ យើង​ជា​ពល​រដ្ឋ​អឺ​រ៉ុប ​ចាត់​ទុក​តួ​លេខ​កំណើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​នៅ​​អាស៊ី​​នេះ ថាជា​ផ្នែក​​នៃ​​​​ដំណោះ​ស្រាយ​ចំពោះវិបត្តិ​សេដ្ឋ​កិច្ច​របស់​យើង”។ ​សញ្ញាមួយ​ក្នុង​ចំណោម​សញ្ញា​ដែល​បង្ហាញ​​ឲ្យ​ឃើញ​ច្បាស់បំផុតអំពី​​ការ​​ចាប់​អារម្ម​ណ៍​កាន់​តែខ្លាំង​ឡើង​របស់​អឺរ៉ុប នៅ​ក្នុង​តំបន់​នេះ​ គឺ​ប្រ​ហែល​​ជា​សេច​ក្តី​សម្រេច​​របស់​ខ្លួន​​​កាល​ពី​ឆ្នាំ​មុន ​ដើម្បី​បង្កើន​វត្ត​មាន​​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ​​ឲ្យ​ទៅ​ជាបេសក​កម្ម​ការ​ទូត​ពេញ​លេញ។ លោក ការ៉េលដេ ​ហ្គុច ​​បាន​មាន​ប្រ​សា​ស​ន៍​ថា “ ការ​ផ្លាស់​ប្តូរ​នោះ ​គឺ​ជា​ការទទួល​ស្គាល់​ថា  អឺរ៉ុប ​​មាន​ទំ​នាក់​ទំនង​​​ជា​​មួយ​​ប្រទេស​កម្ពុជា ​រឹង​មាំប៉ុណ្ណា​។ប៉ុន្តែ​វាក៏​ប្រ​ហែល​ជា​សញ្ញា​មួយ​​​​បង្ហាញ​ឲ្យ​ឃើញ​ដែរថា តំបន់​អាស៊ី​អាគ្នេយ៍​មាន​សារៈសំ​ខាន់​ប៉ុណ្ណា​​នៅ​ក្នុង​ទីក្រុង​ព្រុច​សែល ​និង​​រដ្ឋ​ធានី​​នៃ​​ប្រទេស​ផ្សេងៗ​ទៀតនៅ​អឺរ៉ុប”។ ​ដោយ​គាំទ្រ​​​សម្តី​របស់លោកការ៉េលដេ ​ហ្គុច ​លោកស៊ូរិន​ ​​ពិត​ស៊ូវ៉ាន់ ​អគ្គ​លេ​ខាធិ​ការ​អាស៊ាន ​​​បាន​មាន​ប្រ​សាសន៍​ថា ​អាស៊ាន​ចង់​ឲ្យ​មាន​​ការ​និយោគ​ទុន​បន្ថែម​ទៀត​​មក​ពី​អឺរ៉ុប។ទោះ​ជាយ៉ាង​ណា​ លោក​​ក៏​បាន​​​ឆ្លៀត​យក​​ឱ​កាស​នេះ​បង្ហាញ​ថា​ តំបន់​​អាស៊ាន​មាន​ទំនុក​ចិត្ត​ប៉ុណ្ណា​​។ លោក​​បាន​មាន​​​ប្រ​សាសន៍​​សំដៅ​ដល់​វិ​បត្តិ​ហិរញ្ញ​វត្ថុ​អាស៊ាន​ថា ​​"កាល​ពី​ឆ្នាំ​​១៩៩៧​​​​ សហ​ភាព​អឺរ៉ុប ​​បាន​​ប្រាប់​យើង​ឲ្យ​រៀប​ចំ​ផ្ទះ​ឲ្យ​​មាន​សណ្តាប់​ធ្នាប់"។ លោកស៊ូរិន​ ​​ពិត​ស៊ូវ៉ាន់ ​​​បាន​មាន​ប្រ​សាស​ន៍​ថា “ ពេល​នេះ​ យើង​សូម​អំពាវ​នាវ​​ឲ្យ​អឺរ៉ុប...