Saturday, November 23, 2019
Home Authors Posts by Sok Sidon

Sok Sidon

6 POSTS 0 COMMENTS

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​បន្ទោស​កង្វះ​តម្លាភាព​ថវិកា​លើ​បច្ចេកវិទ្យា​

លោក អូន ព័ន្ធ​មុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​បាន​ឲ្យ​ដឹង​កាលពីម្សិលមិញ​ថា ដំណើរ​ការ​ធ្វើ​សេចក្ដី​ព្រាង​ថវិកា​ដែល​ត្រូវ​បាន​រិះគន់​ជាយូរ​មក​ហើយ​របស់​ប្រទេស​កម្ពុជា​នៅ​តែ​​មាន​ភាព​មិន​ច្បាស់​លាស់​ ដោយ​សារ​ខ្វះ​បច្ចេកវិទ្យា​ដែល​នឹង​ធ្វើ​ឲ្យ​ក្រសួង​របស់​លោក​មាន​ដំណើរ​ការ​លឿន​ និង​ចែក​រំលែក​ព័ត៌មាន​បាន​ទាន់​ពេល​វេលា​ដល់​សាធារណជន។ ថ្លែង​នៅ​ក្នុង​វេទិកា​មួយ​ស្ដីពី​កិច្ច​ខិត​ខំប្រឹង​ប្រែង ​ដើម្បី​ធ្វើ​ឲ្យ​តម្លាភាព​ថវិកា​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន បាន​លើក​ឡើង​ថា ព័ត៌មាន​លម្អិត​នៃ​សេចក្ដី​ព្រាង​ថវិកា​ត្រូវ​បាន​ចេញ​យឺត​ពេល​ជារៀង​រាល់​ឆ្នា​ំ​នោះ ដោយ​សារ​វា​ត្រូវ​ការ​ចំណាយ​ពេល​វេលា​យូរ​ពេក​ក្នុង​ការ​រៀបចំ​ឯកសារ ហើយ​​បង្ហោះ​​វា​លើ​គេហទំព័រ​របស់​ក្រសួង។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា " បញ្ហា​​គឺ​នៅ​ត្រង់​ថា ព័ត៌មាន​ត្រូវ​បាន​ចេញ​យឺត​នៅ​ក្នុង​គេហទំព័រ​របស់​យើង ព្រោះ​​យើង​ខ្វះ​បច្ចេកវិទ្យា​ដើម្បី​អភិវឌ្ឍ​របាយការណ៍​ហិរញ្ញវត្ថុ​...

អ្នក​អង្កេត​ការ​ណ៍ការ​បោះ​ឆ្នោត​​លើក​ឡើង​ពីភាព​មិន​ប្រក្រតី​ជាទូទៅ​ក្នុង​​ពេល​យុទ្ធនាការ​បោះ​ឆ្នោត

បើ​តាម​​ការ​រក​ឃើញ​របស់​គណៈ​កម្មការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធ៌ម​នៅកម្ពុជា ហៅកាត់ថា​ខុមហ្វ្រែលបាន​ឲ្យ​ដឹង​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​បាន​កើត​ឡើង​ជា​ទូទៅ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ធំៗបាន​សម​គំនិត​គ្នា​​ប្រព្រឹត្ត​ខុស​ច្បាប់​បោះ​​ឆ្នោត​ក្នុង​អំ​ឡុង​ពេល១៥​ថ្ងៃ​ នៃ​​យុទ្ធ​នា​ការ​បោះឆ្នោត​ឃុំ-សង្កាត់ ​ដែល​​បាន​បញ្ចប់​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​សុក្រ​ មុន​ការ​បោះ​ឆ្នោត​ឈាន​មកដល់នៅ​ថ្ងៃ​អាទិត្យ​នេះ។ ក្រុម​អ្នក​សង្កេតការណ៍​ការ​បោះ​ឆ្នោត​បាន​និយាយ​ថា កិច្ចខិតខំ​ប្រឹង​ប្រែង​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គណ​ៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​​ឆ្នោត ហៅកាត់ថា គ.ជ.ប ដើម្បី​ឲ្យ​អនុវត្ត​តាម​បទ​បញ្ជា ​និង​សេចក្តី​ណែនាំ​នានា​​សម្រាប់​ការ​ផ្សាយអំពីគោល នយោ​បាយ​​របស់​គណបក្សនីមួយៗ ​ដែល​បាន​ចូល​រួម​ប្រកួតប្រជែងក្នុងការ​បោះ​ឆ្នោតឃុំ-សង្កាត់​។ប៉ុន្តែ​គណៈ​កម្មាធិការ​​នេះ​បាន​រក​ឃើញ​ផង​ដែរ ថា​ ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​​មួយចំនួន ដូច​ជា​ស្ថានីយទូរទស្សន៍​ស្ថានីយវិទ្យុ​ និង​កាសែតខ្លះ ​មិន​បាន​​អនុវត្តតាម​បទ​បញ្ជា​របស់​គ.ជ.ប នោះ​ទេ ដែល​បាន​ចែង​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូ​វទទួលបាននូវ​ម៉ោង​ការ​ផ្សាយ​ដោយ​យុត្តិធម៌។ អង្្គការខុមហ្វ្រែល​ បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ដែល​បាន​ចេញផ្សាយ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​សុក្រ​ នារាជ​ធានី​ភ្នំ​ពេញ​ ជាទី​ដែល​លទ្ធផល​នៃ​ការរក​ឃើញ​របស់​ខ្លួន​ត្រូវ​បាន​ចែក​ចាយ​នោះ បានលើកឡើងថា​ “ទូរទស្សន៍ឯកជន​គ្រប់ប៉ុស្តិ៍​ គឺ​នៅ​តែ​លម្អៀង​ទៅ​រក​គណបក្ស​​ប្រ​ជា​ជន​កម្ពុជា​ ហើយ​​បាន​រិះ​គន់​គណបក្ស​ប្រឆាំង​​ចាប់​តាំង​ពី​មុន​ និង​អំ​ឡុង​ពេល​ការ​ធ្វើការ​ឃោសនា​បោះ​ឆ្នោត​”។ លោក ធន​ សារាយ​ នាយក​ក្រុម​ប្រឹក្សា​ភិបាល​របស់អង្គការ​ខុម​ហ្វ្រែល​បាន​មាន​ប្រសាសន៍​ថា​​ ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សោតទស្សន៍  គឺ​ខក​ខាន​មិន​បាន​រក្សា​ភាព​យុត្តិធម៌​ និង​អព្យាក្រឹតភាពរបស់ខ្លួនទេ ​ក្នុង​​ពេល​ការ​ឃោសនា​បោះឆ្នោត។​ ​​​​លោក​បាន​ថ្លែង​បន្តទៀតថា “ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ ​គឺ​មិន​មាន​ភាព​ស្មើ​​គ្នា​ សម្រាប់គ្រប់​គណ​​បក្ស​នយោបាយទាំង​អស់​នោះ​ទេ។ ​វា​មិន​អព្យា​ក្រឹត្យ​សោះ  ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ ដែល​កាន់ជើង​គណបក្ស​កំពុងកាន់​អំ​ណាច​”។ លោក ​សោមឆាយា​ អគ្គនាយករងរបស់​ស្ថានីយទូរទស្សន៍​ស៊ីធីអិន​ ដែល​ជា​ស្ថានីយផ្សព្វ​ផ្សាយ​​សាធារណៈគ្រប់​គ្រង​ដោយ​អ្នក​ជំនួញ​ក្នុង​ស្រុក​​ម្នាក់គឺ​លោក​ គិត ​ម៉េង​ ហើយ​ដែល​មាន​ទំ​នាក់​ទំ​នង​យ៉ាង​រឹង​មាំ​ជា​មួយ​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន នោះ​ បាន​ថ្លែង​ថា ​ការ​ផ្សាយ​ព័ត៌មាន​ គឺជា​បញ្ហាមួយ​ដ៏​សាមញ្ញ​​របស់​គណបក្សមាន​អំណាច។ លោកមានប្រសាសន៍ថា “គណបក្ស​កំពុង​កាន់អំណាច​មាន​ប្រៀបលើ​គណបក្ស​ផ្សេង​ៗទៀត ដោយ​សារ​អំណាចរបស់​ខ្លួន។​ ដូច្នេះ​  គណបក្ស​មិន​កាន់​អំណាច ត្រូវ​ខំព្យា​យាម​​យក​ឈ្នះក្នុងការ​បោះ​ឆ្នោត ដើម្បី​គ្រប់​គ្រង​អំណាច​”។ ​​​​​តាម​របាយការណ៍​របស់អង្គការ​ខុម​ហ្វ្រែល​បាន​ឲ្យ​ដឹង​ដែរ​ថាយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោតរបស់​គណបក្ស​ប្រ​ឆាំង​មាន​បញ្ហា​ប្រ​ឈមនឹង “ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង ​ភាពមិន​ប្រក្រតី​ និង​កា​រ​ប្រ​ឆាំង​ជំទាស់”មិន​ឲ្យ​ធ្វើការ​ឃោសនា។ របាយ​ការណ៍នេះ​បាន​លើក​ឡើង​ទៀត​ថា “ ករណី​ទាំង​នោះមាន ​១០០​ករណី​ ដូចជាការ​ហែកខិត្ត​ប័ណ្ណ​ឃោស​នាការ​ទិញ​សន្លឹក​ឆ្នោតការ​រំខាននិង​ការ​ប្រ​ឆាំង​ជំទាស់​នឹង​សកម្មភាព​ឃោសនា​បោះ​ឆ្នោតការ​ទម្លាក់​បដានិង​ស្លាកសញ្ញាគណបក្ស”។ របាយ​ការណ៍​ក៏​​លើក​ឡើង​ថា “ អង្គការខុមហ្វ្រែលបាន​សង្កេតឃើញមានការ​ប្រព្រឹត្ត​​ហិង្សា​ពីរ​ករណី ដោយពួកក្មេង​ទំនើងមួយ​ក្រុមបាន​វាយស្ត្រី​ជាសកម្មជន​គណបក្ស​ សមរង្ស៊ីនិងភរិយា​របស់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់បាន​ទះ​កំភ្លៀង​សកម្មជនគណ​បក្ស​ ហ៊្វុនស៊ិន​ប៉ិច នៅ​ក្នុងខេត្ត​បាត់​ដំបង។ចំណែកអ្នក​ប្រព្រឹត្ត​បទ​ល្មើស​ទាំងអស់ភាគ​ច្រើន​​គឺ​ជា សកម្មជនមកពីគណបក្ស​ប្រ​ជាជន​កម្ពុជាហើយ​ជន​រង​គ្រោះគឺ​ជា​សកម្មជន​គណបក្ស​ សមរង្ស៊ីនិង​គណបក្ស​សិទ្ធិ​មនុស្ស”។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏អង្គការ​ខុម​ហ្វ្រែលបាន​កត់​សម្គាល់ថាចំនួននៃ​ឧប្បត្តិ​ហេតុ​និង​ភាព​មិន​ប្រក្រ​តី​ ដែលបាន​កើត​ឡើង គឺ​បានធ្លាក់​ចុះ​ចាប់តាំង​ពីការ​បោះ​ឆ្នោត​ឃុំ-សង្កាត់លើកមុនក្នុង​ឆ្នាំ​២០០៧។ របាយ​ការណ៍​ដដែលនេះ ក៏​បាន​លើក​ឡើង​ដែរ​ថា “ បញ្ហា​ដែល​បាន​កើត​ឡើង​ចំពោះ​​សកម្មជន​គណបក្ស​នយោបាយ​ និង​ប្រជាពល​រដ្ឋ​មាន​កម្រិត​ស្មើនឹង​ប្រាំមួយ​ដង​ក្នុង​មួយ​ថ្ងៃ​ បើ​ធៀប​ទៅ​នឹង​ការ​បោះ​ឆ្នោត​ កាល​ពី​លើកមុន ដែល​នៅ​ពេល​នោះ​មាន​រហូត​ដល់​ទៅ​១០​ករណីឯ​ណោះ​ក្នុង​មួយ​ថ្ងៃក្នុងឆ្នាំ​២០០២ និង​ប្រាំបី​ករណីក្នុង​មួយ​ថ្ងៃកាលពី​ឆ្នាំ​២០០៧”។ លោកទេពនីថាអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ថ្លែងថាពាក្យ​បណ្ដឹង​ដែល​បាន​ទទួលទាំង​អស់​មាន​ចំនួន៧៨ករណីប៉ុន្តែ មាន​តែ​១០ករណី​ប៉ុណ្ណោះ​មិនទាន់បាន​ដោះ​ស្រាយ។ អង្គការខុម​ហ្វ្រែលបាន​លើក​ឡើង​ថាយោងតាម​ទិន្នន័យ​របស់​ គ.ជ.ប ចេញផ្សាយ​ កាលពី​ថ្ងៃ​អង្គារ បានបញ្ជាក់ថា ពាក្យ​បណ្ដឹង​ទាំងអស់​ ភាគ​ច្រើនជាបណ្ដឹង​របស់​គណបក្ស​ សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ហើយ​គណបក្ស​ទាំង​ពីរ មិនពេញ​ចិត្ត​នឹង​វិធី​ដោះ​ស្រាយឲ្យពួកគេទេ ពី​ព្រោះមន្ត្រី​ដោះ​ស្រាយ​ ​បណ្ដឹងនោះ ជាមនុស្ស​មក​ពី​គណបក្ស​ប្រ​ជា​ជន​កម្ពុជា។អង្គការខុមហ្វ្រែល​បាន​ឲ្យ​យោបល់ថាគ.ជ.ប និង​ក្រសួង​មហាផ្ទៃ ត្រូវខិតខំ​ប្រឹង​​ប្រែង ​យា៉ងណា​ ដើម្បី​ការ​ពារកុំឲ្យ​មាន​អំ​ពើ​ហិង្សា​កើត​ឡើងក្នុង​រយេះពេលពីបី​​ថ្ងៃខាង​មុខ​ទៀតហើយ​ថាគ.ជ.ប....

កម្មវិធី​ប្រកួតប្រជែងផ្ញើសារ​តាម​ទូរស័ព្ទ​ ដើម្បីជួយជំរុញ​ឲ្យ​យុវជននាំគ្នាទៅ​​បោះ​ឆ្នោត

ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ (YCC)​ និង​វិទ្យា​ស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ​(IRI)​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ទទួល​បាន​ភាព​ជោគ​ជ័យ​ ជាមួយ​នឹងការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ ហើយ​ប្លែក​មួយ​ដើម្បី​ជំរុញ​ឲ្យ​ក្រុម​យុវជន​ទៅ​បោះ​ឆ្នោត​​ក្នុង​ការ​បោះ​ឆ្នោត​​ឃុំ-សង្កាត់​នា​ចុង​សប្តាហ៍​នេះ​ តាមរយៈ​ការ​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ដៃ។​ ក្រុម​អ្នក​ចូលរួម​ក្នុង​កម្ម​វិធី​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ផ្សេង​ទៀត​ផ្ញើសារ​ ​ដោយ​​មាន​បញ្ជាក់​ពី​ឈ្មោះអ្នក​​ ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ ទៅ​កាន់​លេខ​ពិសេស​មួយ​ ដោយ​និយាយ​ថា​ ពួកគេ​នឹង​ទៅ​បោះ​ឆ្នោត។​  នៅ​ពេល​បញ្ចប់​ការ​ប្រកួត​ប្រជែង​គ្នា​នេះ​ មាន​អ្នក​ចូលរួម​ចំនួន​៤៩៦​នាក់​ បាន​ព្យា​យាម​ដើម្បី​ទទួលបាន​សារ​​ពី​យុវជន​ផ្សេង​ទៀត​​ចំនួន​១០.៤៤៥​នាក់​ ដែល​សន្យា​ថា​ គេនឹង​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ កម្មវិធី​ប្រកួត​ប្រជែង​មួយ​នេះ​ ផ្តោត​លើ​ខេត្ត​ចំនួន​១២​ ហើយ​បាន​ចាប់​ផ្តើម​ដំណើរការ​តាំង​ពី​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ រហូត​ដល់​ថ្ងៃ​អង្គារ​​សប្តាហ៍​នេះ។​ លោក​ សូត​ រិន​ ប្រធាន​កម្មវិធី​របស់​ក្រុម​ប្រឹក្សា​យុវជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ “ មាន​បញ្ហា​មួយ​ចំពោះ​ការទៅ​បោះ​ឆ្នោត​របស់​យុវជន។​ ពួក​គេ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​ ឬ​ក៏​ពួកគេ​បាន​ដឹង​រួចជាស្រេច​ហើយ​នូវ​អ្នក​ដែល​នឹង​ទទួល​បាន​ជ័យ​ជម្នះ ដូច្នេះ ​​ ថា​ តើ​ចាំ​បាច់​​ទៅ​បោះឆ្នោត​ធ្វើ​អ្វី?” ​ កញ្ញា​ អ៊ុយ​ ដានី​ ជា​និស្សិត​មួយ​រូប​អាយុ​១៨​ឆ្នាំ​ មក​ពី​ស្រុក​កណ្តាល​​ស្ទឹង​ ខេត្ត​កណ្តាល​​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​គ្នា​នេះ​ បន្ទាប់ពី​នាង​ទទួល​បាន​អ្នក​គាំ​ទ្រ​ចំនួន​១.​១៥០​នាក់​ ដោយ​បាន​ផ្ញើ​សារ​សន្យា​ថា​ នឹង​ទៅ​បោះ​ឆ្នោត។​ លោក​  ស៊ែម​ ឡាហ៊ូដ​ (Sam LaHood)​ ប្រធាន​ប្រចាំ​ប្រទេស​អង្គការ ​IRI បាន​មាន​ប្រសាសន៍​ឲ្យ​ដឹងថា​ យុវជន​កម្ពុជា​ ក៏ដូចជា​យុវជន​នៅ​ទូទាំង​ពិ​ភពលោក​ដែរ គឺថា​ “​ពួកគេ​ទំនង​ជាអ្នក​ ដែល​នឹង​មិន​ទៅ​បោះ​ឆ្នោត​ទេ។​ ប៉ុន្តែ​សកម្ម​ភាពប្រកួតប្រជែង​ដូច្នេះ​ អាច​ជួយ​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​ចែក​រំលែក​នូវ​សំឡេង​របស់​ពួកគេ​ ហើយ​ជួយ​សម្រេចចិត្ត​ថា អ្នកណា​គួរ​ដឹកនាំ​ប្រទេស”៕ ប្រែ​សម្រួល​ដោយ​ ហួង​ កុកទៀន

នៅ​ពេល​យុវជន​ត្រៀម​បោះ​ឆ្នោត​ នោះ​ពួកគេ​នឹង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោបាយ​

នៅ​ថ្ងៃ​អាទិត្យនេះយុវជន​រាប់​មុឺន​នាក់នឹង​​មាន​ឱកាស​បោះ​ឆ្នោត​ជាលើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។ យុវជន​ដែល​ត្រូវ​បោះ​ឆ្នោត​ទាំង​នោះ ទើបគ្រប់អាយុបោះ​ឆ្នោត​  ហើយ​ពួកគេ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្ដូរ​។ ពួកគេ​ទំនងជា​មិន​ធ្វើ​តាម​អ្នក​ជំនាន់​មុន​​ទេ ដោយ​សារតែ​ពួកគេភាគ​ច្រើន​ចង់​លុប​បំបាត់​​ខ្សែ​បក្ស​របស់​គ្រួសារ​។ ប៉ុន្ដែប្រសិន​បើ​ទ្រឹស្ដី​នយោបាយ​ខុស​នោះតើវានឹង​ក្លាយ​ជា​អ្វី​ទៅ​?នៅពេល​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ទាំង​អស់​ប្រមូល​ផ្ដុំ​យុវជន ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះអ្នក​សង្កេត​ការណ៍​នយោបាយ​មាន​ចម្ងល់​ថា តើ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ ឬយ៉ាងណា​។ លោក​ អ៊ា សុផល ជំនាញការសេដ្នកិច្ច​នយោ​បាយបាន​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់សង្ឃឹមថា​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ប្រជា​សាស្ត្រ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការបោះ​ឆ្នោត​នោះ ក្ដី​សង្ឃឹម​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។ លោក​ សុផល ដែល​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​នយោ​បាយ​កម្ពុជាបាន​មាន​ប្រសាសន៍ថា “ ប្រជា​សាស្ត្រ​ នគរូបនីយកម្ម​ ការ​ចាប់​យក​ដី​ និង​វិវាទ​ និង​ការ​បង្ក្រាប​ តើមាន​អ្វី​ថ្មី​ទៅ​?។ លោក​បាន​មាន​ប្រសាសន៍ថា “មែន​ហើយ ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុនមែន ក៏ប៉ុន្ដែ​​ពួកគេ​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​ ដែលក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មកនេះអ្វីៗពាក់​ព័ន្ធនឹងនយោបាយ​ដូចគ្នាដដែល​”។ លោក​បន្ថែម​ថា “ ប្រសិន​បើ​​ខ្ញុំ​អាយុ​១៨​ឆ្នាំខ្ញុំ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងឡើង នៅ ក្នុង​ទី​ផ្សារ​ការងារ ដើម្បីរកចំណូលជួយ​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ និង​រក​ជំនាញ​ឲ្យសមស្របទៅ​តាម​សេដ្ឋ​កិច្ច​ពិភពលោក​។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ មិន​សំខាន់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ”។ប្រជា​ពល​រដ្ឋ​ជាង​ពីរភាគ​បី​អាយុក្រោម​​៣០​ឆ្នាំ​ ក៏ប៉ុន្ដែ​ ការពាក់​ព័ន្ធ​នឹង​នយោ​បាយ​ស្ថិត​នៅឆ្ងាយ​ពី​អាទិភាព​សម្រាប់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។ ក្នុងការ​ស្ទង់​មតិ​របស់​អង្គការ​ UNDP ដែល​​ចេញផ្សាយ ​កាលពីពេលថ្មីៗនេះ​ឲ្យដឹង​ថា៦០ភាគ​រយ​នៃ​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ បានលើក​ឡើង​ថា ពួក​គេ​មិន​យល់​ស្របអំពី​អ្នក​ទាំង​ឡាយ​ណា​ ដែល​បាន​សាក​សួរ​អំពី​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ រីឯ​ជាង​៤០​ភាគ​រយ​នៃ​បុរស​ និង​៣៥​​ភាគរយ​នៃ​ស្ត្រី​គិត​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ឡើយ​។ ហេតុផល​ទាំង​នេះ គឺ​ផ្សេង​ៗគ្នា​។ ការ​បញ្ចេញ​ទស្សននយោបាយ ​ត្រូវ​បាន​ហាម​ប្រា​ម​នៅ​តាម​សាលារៀន​ រីឯ​យន្ដការ​នយោ​បាយ​តឹង​រុឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​យូរ​មក​ហើយ​នោះ មាន​ន័យ​ថា យុវជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់អំពី​ចំណុច​ជា​ច្រើន​របស់​គណ​បក្ស​គ្រប់​គ្រង​ក្នុង​វ័យ​យុវជន តាមរយៈសមាគមយុវជន​កាយរិទ្ធ​និងយុវជន​កាក​បាទ​ក្រហមជា​ដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា​ ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិល​មិញ​ថា “ ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​កម្ពុជាយុវជន​ទាំង​ឡាយ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​នយោ​បាយ​ទេ ដូច្នេះ ក្នុង​នោះ​ដែរ ដោយសារមាន​ការ​ហាម​ប្រាម​មិនឲ្យធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​សាលា​រៀន​។ល។”។ យុវជន​ជាច្រើន​នាក់ ដែល​ត្រូវ​បាន​សម្ភាស​​នៅ​សប្ដាហ៍នេះចាប់​អារម្មណ៍​នឹង​រឿង​នយោ​បាយខ្លះដែរ។ចាប់​ពី​កម្ម​ករ​កាត់​ដេររហូត​ដល់​និស្សិត​សាកល​វិទ្យា​ល័យ ភាគ​ច្រើន​និយាយ​ថាពួកគេ​​មាន​បំណង​ទៅ​បោះ​ឆ្នោត​ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​ពិភាក្សា​អំពីរឿង​គណ​បក្សឬនយោបាយ​ឡើយ។ពួកគេ​ជជែកតែ​អំពី​ការងារ​ និង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ។ លោកវង់សុវណ្ណនីជា​អាជីវករ​អាយុ​២៤ឆ្នាំ​ នៅ​ក​្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា"ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ថ្មី​ម្នាក់​ ដែល​អាច​បញ្ចុះ​តម្លៃ​ផលិត​ផល​ និង​បញ្ចុះ​ពន្ធ​”។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បំណង​ត្រឡប់​ទៅ​ខេត្ត​កណ្ដាល​ជា​ស្រុក​កំណើត​របស់លោកដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។លោក​ សុវណ្ណនីបាន​បន្ថែម​ថា “ បច្ចុប្បន្ននេះខ្ញុំ​មាន​ប្រាក់ចំណូល​ទាប។ វាពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​ទំនិញ​ថ្លៃ​ណាស់”។អ្នក​ផ្សេង​ទៀត​បាន​​បន្ទរ​ចំពោះ​ការ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។ យុវជនបា៉ងដារិទ្ធអាយុ​២១​ឆ្នាំជានិស្សិត​​ផ្នែក​វិស្វកម្ម​នៅ​សាកល​វិទ្យា​ល័យ​ន័រតុន និង​មានស្រុកកំណើតនៅខេត្ត​កំពង់ចាម ​លើក​ឡើង​ថា “ បច្ចុប្បន្ននេះខ្ញុំ​បារម្ភថានៅ​ពេល​​ខ្ញុំ​​បញ្ចប់​ការ​សិក្សារបស់​ខ្ញុំ​ ខ្ញុំមិន​អាច​ស្វែង​រក​ការងារ​បាន ពីព្រោះពួកគេ​រើស​យក​តែ​សាច់​ញាតិ​របស់​ពួកគេ និង​សមា​ជិក​ក្រុម​របស់​ពួកគេ​”។ យុវជន​ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​ទំនង​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ ដែល​អាច​ជួយពួកគេ​ឲ្យទទួលបាន​អនា​គត​ល្អ​ប្រសើរ​មួយ។ ដូច្នេះ គណ​បក្ស​ទាំង​ឡាយ​កំពុង​តែ​ផ្ដោត​ទៅ​លើ​យុវជន​ ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​អ្នក​ផ្ដាច់​ខ្លួន​ជាច្រើន​នៅ​ក្នុង​ពិធី​របស់​គណ​បក្ស​ ចំណែក​ឯ​គណ​បក្ស​សម រង្ស៊ី បានសន្យា​​ក្នុងពេល​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះថា​ នឹងស្វែង​រក​ការ​ងារ​ឲ្យ​យុវជន។ គណ​បក្ស​សិទ្ធិមនុស្ស គណ​បក្ស​ហ្វុ៊ន​ស៊ិ​ន​បុិច និង​គណ​បក្ស​ នរោត្តមរណឫទ្ធិ បាន​ផ្ដួច​ផ្ដើម​អំឡុង​ឆ្នាំ​មុន​ៗ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​នៅ​ក្នុង​ចំណោម​យុវជន​ហើយ​បាន​លើក​ឡើង​ថា ពួកគេ​បាន​រាប់បញ្ចូល​យុវជន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត។ លោក​ស្រីជា​ វណ្ណាតអ្នក​វិភាគ​នយោ​បាយ​​បាន​មាន​ប្រសាសន៍ថា “ ដោយ​សារ​តែ​​ចំនួន​ភាគ​ច្រើន​នៃយុវជន​ គ្រប់​គណ​បក្ស​ទាំង​អស់បាន​ព្យាយាម​ទាក់ទាញអ្នក​បោះ​ឆ្នោត​ថ្មី​ជា​លើក​ដំបូង​”។លោក​ស្រី​បាន​លើក​ឡើង​ថា “ វាជា​ការ​គួរឲ្យ​ចាប់​អារម្មណ៍ ​និងរង់ចាំមើលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បីឲ្យដឹងថាតើ​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត​នឹង​សេវា​សាធា​រណៈ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ ទស្សន​វិស័យ​សម្រាប់​អនា​គត​របស់​ខ្លួន​យ៉ាងណានោះ”៕ ប្រែសម្រួល​ដោយ ចេវប៊ុននី  

កា​រ​វាយ​ប្រ​ហារ​​ដោ​យ​គ្រាប់​បែ​កនៅ​ក្នុង​ស្រុកស្នួល ខេត្ត​ក្រចេះ ធ្វើ​ឲ្យ​មនុស្ស​​ពី​រ​នា​ក់​​រង​របួស

មន្ត្រី​នគរ​បា​ល​ឃុំ​បា​ន​និ​យាយ​កា​លពី​ម្សិល​មិញ​ថា កា​រ​​វាយ​ប្រ​ហា​រ​ដោ​យ​គ្រាប់​បែ​កមួ​យ​ក្នុង​​ស្រុ​ក​ស្នួល​ ខេត្ត​ក្រចេះ កា​ល​ពី​យប់​ថ្ងៃ​អា​ទិត្យ បា​ន​ធ្វើ​ឲ្យ​​កម្មករ​សំ​ណង់​វ័យ​ក្មេង​ពីរនាក់​​រង​​របួស​ធ្ងន់​។ លោកសុងងយនាយ​រង​​​ប៉ុស្តិ៍​នគរ​​បា​ល​ឃុំ​បា​ន​មា​ន​ប្រ​សាសន៍​ថា“​​​​ក្មេង​​ប្រុស​​​​ឈ្មោះ​ សួនកុសលអា​យុ​១៤ឆ្នាំ ​​រង​​របួស​​​ភ្លៅ​ធ្ងន់ធ្ងរនិងយុវជន​​​​​​ឈ្មោះ​ ចែមវាសនាអាយុ​១៨ឆ្មាំ​ត្រូ​វ​​របួស​​ជើង​”។ លោក​​មាន​ប្រ​សាសន៍​ថា “ជន​រង​គ្រោះ​ ត្រូវ​អ​ំបែ​ង​គ្រាប់​បែក​កែ​ច្នៃមួយ​គ្រាប់​ អំឡុ​ង​ពេ​ល​ផ្ទុះ​។ អំ​ឡុង​ពេល​វា​យ​​ប្រ​ហា​រ​​​ដោ​យ​គ្រា​ប​់​បែ​កនោះ​​​ ជន​សង្ស័យ​ក៏​បាន​ប្រើ​កាំ​ភ្លើង​អា​កា​​​របស់​ខ្លួន​បាញ់​អ​ស់​៤២គ្រាប​់​ទៅ​លើ​កម្មករ​​ដែរ​ ប៉ុន្តែ​មិន​ត្រូវ​ពួក​គេ​”។លោក​ក៏​បា​ន​មា​ន​ប្រ​សាសន៍​ដែរ​ថា ​​កម្មករ​ពី​រនាក់​នេះ​បា​ន​និ​យា​យ​ថាពួ​ក​គេ​មិនពាក់​ព័ន្ធ​ក្នុង​​​ជម្លោះ​ណា​មួ​យ​ដែល​អា​ច​នាំ​ឲ្យ​មា​ន​កា​រ​វាយ​ប្រ​ហា​រ​​​​បែប​នេះ​ទេ។​ ​​ពេល​​ដែល​​​យុវ​​ជន​​​ទាំង​នេះ​កំ​ពុ​ង​រៀប​ចំ​​​​ចូល​​ដំ​ណេក​នៅ​ម៉ោង​ប្រហែល​១១យប់​នៅ​ក្នុងខ្ទម​ឈើ ប្រក់​​​ស្លឹក​មួយ​នៅឯ​កា​រ​ដ្ឋាន​សំ​ណង់​ ស្រាប់​​តែ​​​មាន​​​​​អ្នក​គប់​​​គ្រាប់​បែ​កចូ​ល​​​ ហើយ​ជន​ដៃដល់​​​​មិន​ស្គាល់​​​មុខ​​​ម្នាក់​ក៏​​បា​ន​​បើក​កា​រ​បាញ់​ប្រ​ហា​រ​​តែ​​ម្តង​​។ គ្មាន​នរណា​ម្នាក់​ត្រូ​វគ្រាប់​កាំ​ភ្លើង​ទេ ប៉ុន្តែ​​​គ្រាប់​បាន​​​ត្រូ​វ​​​ចំ​គ្រឿង​ចក្រ​ឈូស​ឆាយ​​ដីមួយ​គ្រឿង និង​​រថ​យន្ត​មួយគ្រឿងទៀត ​នៅ​ក្បែរ​ទីនោះ​។ លោក កុសល ​មា​ន​ប្រ​សាសន៍​ថា“ យើង​កំ​ពុង​ស៊ើប​អង្កេត​ និង​តា​ម​រក​ចាប់​ខ្លួ​ន​ជន​​សង្ស័យ”។លោកបា​ន​មា​ន​ប្រ​សាសន៍​បន្ថែម​ថា ជន​​រង​គ្រោះ​ទាំងពីរនាក់​​​នេះ ​ត្រូវ​បា​ន​ក្រុម​ហ៊ុន​ Hoeu Rai Sin ជួល​​​មក​​ស្ថាប​នា​ផ្លូវ​មួយ​​ខ្សែ​ សម្រាប់​ចម្ការកៅ​ស៊ូ​​​របស់​​ខ្លួន​​​៕ ប្រែសម្រួ​លដោយ ចេវប៊ុននី​

អង្គការ​​​យូណេស្កូ៖​​​ អគារ​​​​សម័យអាណានិគម​​​គួរតែជួសជុល ​​​មិនគួរវាយចោល​​​សាង​​​សង់​​​ថ្មី​​​ជំនួសទេ​​​​​​

មន្ត្រី​​​អង្គការ​​​យូណេស្កូ​​​កាលពី​​​ម្សិលមិញ​​​បាន​​​សម្តែងការ​​​ព្រួយបារម្ភ​​​របស់​​​ខ្លួន​​​ចំពោះការ​​​វាយកម្ទេចចោលជាបន្តបន្ទាប់ នូវ​​​ប្រភេទ​​​​​​អគារ​​​សម័យ​​​អាណានិគម​​​បារាំង​​​ ដែល​​​ជា​​​សំណង់​​​ប្រវត្តិសាស្រ្ត​​​ក្នុងរាជ​​​ធានី​​​ភ្នំពេញ​​​ ហើយ​​​បាន​​​មាន​ប្រសាសន៍ទទូចឲ្យ​​​ជូន​​​ដំណឹង​​​ទៅក្រសួង​​​វប្បធម៌ជាមុនសិន មុននឹងសម្រេច​​​​​​លើ​​​យោគវាសនា​​​របស់​​​អគារ​​​នេះ​​​។  លោក​​​ ស្រី អេនី​​​ ឡឺម៉េស្ត្រ(Anne Lemaistre) ​​​​​​ តំណាង​​​ប្រ​​​ចាំប្រទេស​​​របស់អង្គការ​​​យូណេស្កូ​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​សម្រេចចិត្ត​​​សាង​​​សង់​​​ឡើងវិញនូវគំរូអគារ​​​សតវត្សទី១៩ នៅ​​​ត្រង់ចំណុច​​​ប្រសព្វផ្លូវ​​​លេខ​​​១០៨​​​ និង​​​មហា​​​វិថីព្រះ​​​នរោត្តម នឹង​​​មិន​​​អាច​​​រក្សា​​​តម្លៃ​​​បេតិ​កភណ្ឌ​​​របស់​​​អគារនេះ​​​បាន​​​ទេ​​​។ យោង​​​តាមសេចក្តីជូន​​​ដំណឹងបិទ​​​នៅ​​​ខាង​​​មុខ​​​អគារ​​​ ដែលចុះហត្ថលេខា​​​ដោយលោក​​​កែប​​​ ជុតិមា​​​ អភិបាល​​​រាជធានី​​​ភំ្នពេញ ចុះ​​​ថ្ងៃ​​​ទី៦ ​​​ខែមេសា​​​ បាន​​​ឲ្យដឹង​​​ថា​​​នៅពេល​​​អគារ​​​នេះ​​​​​​ត្រូវគេវាយកម្ទេច​​​ចោល អគារថ្មី​​​មួយ​​​មាន​​​​​​​​​មូ៉តដូចគ្នា​​​នឹង​​​ត្រូវ​​​សាងសង់​​​ជំនួស​វិញ​​​។ លោកស្រី ​​​ឡឺម៉េស្ត្រ បាន​​​មាន​​​ប្រសាសន៍ ថា “ គេគួរតែរក្សាវាទុក​​​។ រឿង​​​ដែល​​​ទាក់​​​ទង​​​​​​​​​បេតិ​កភណ្ឌ​​​ត្រូវ​​​តែ​​​រក្សា​​​តម្លៃ​​​ដើម​​​។​​​ទោះបី​​​ជា​​​វា​​​ដូចគ្នាក៏ដោយ​​​...