Monday, December 9, 2019
Home Authors Posts by Sun Heng

Sun Heng

9 POSTS 0 COMMENTS

អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ 7NG កំពុង​ទិញ​យក​លំនៅ​ដ្ឋាន​ក្នុង​អគារ​ប៊ូឌីង​ដោយ​ស្ងាត់ៗ

បន្ទាប់ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​7NG បានបញ្ចប់​ការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​លើ​អ្នក​ភូមិ​ជាង​១.៤០០​គ្រួសារ​​ពី​សហគមន៍​ដីក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​រួច ក្រុម​ហ៊ុន​នេះ​កំពុង​ចាប់​អារម្មណ៍​លើ​អគារ ប៊ូឌីង (Building) ដែល​នៅជាប់​នោះបន្ត​ទៀត​។ ​អគារ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានសាង​សង់​ក្រោម​គម្រោង​​លំនៅដ្ឋាន​​ដែល​មាន​តម្លៃ​សមរម្យ​​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៦៣​ ហើយ​ឥឡូវ​នេះ​គឺ​ជា​កន្លែង​សម្រាប់​អ្នក​ភូមិ​ជាង​៦០០​គ្រួសារ​នោះ គឺ​ជា​អគារ​ចុង​ក្រោយ​ ដែល​ខណ្ឌ​ចែក​ដី​ដ៏សំខាន់​របស់​ក្រុម​ហ៊ុន​ 7NG ពី​មហាវិថី​សុធារស។ លោក​ ស្រី សុធា ប្រធាន​ក្រុម​ហ៊ុន​​ 7NG បាន​​និយាយ​នៅ​ពេល​នោះ​ថា "ក្រុម​ហ៊ុន​នឹង​ពិភាក្សា​ជាមួយ​សាលា​រាជ​ធានី​អំពី​អ្នក​ភូមិ​ទាំង​នោះ ​ទាក់​ទិន​នឹង​​ការ​ដែល​អាច​មាន​​ការ​ផ្លាស់​ទីលំនៅ​ថ្មី"។ ​មក​ទល់​នឹង​ពេល​នេះ​៥ឆ្នាំ​កន្លង​​មក​ហើយ​​ ហើយ​ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​​របស់​ក្រុម​ហ៊ុន​7NG សម្រាប់តំបន់​នោះ​នៅ​មិនទាន់​ចេញ​ជា​រូប​រាង​អ្វី​នៅ​ឡើយ...

មេធាវី​​​ក្មេង​​​ខ្ចី​​​ប្រឈម​​​នឹង​​​អនាគត​​​នៅ​​​ក្នុង​​​តុលាការ​​​ដែលពោរពេញ​ដោយ​អំពើ​​​​ពុក​​​រលួយ​​​

ព្រះ​​​រាជ​​​អាជ្ញា​​​ រស់ សេរីសុជាតា បាន​​​និយាយ​​​យ៉ាង​​​ម៉ឺងម៉ាត់​​​​​​ថា ចុង​​​ចោទ​​​មាន​ពិរុទ្ធភាព​​​ពី​​​បទ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​រួម​​​ភេទ​​​ជាមួយ​​​អនីតិជន។  នៅ​​​ពេល​​​ព្រះ​​​រាជ​​​អាជ្ញា​​​រូប​​​នេះ​​​បញ្ចប់​​​​​​ការ​​​ធ្វើ​​​សេចក្ដី​​​សន្និដ្ឋាន​​​ការ​​​ពារ​​​របស់​​​ខ្លួន អង្គ​​​ចៅ​​​ក្រម​​​​បាន​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​យ៉ាង​​​ខ្លាំង ហើយ​​​ភាព​​​តាន​​​តឹង​​​នៅ​​​ក្នុង​​​សាល​​​ជម្រះ​​​ក្តី​​​ក៏​​​កាន់​​​តែ​​​ខ្លាំង​​​ដែរ​​​។ នៅ​​​ពេល​​​សាល​​​ក្រម​​​ផ្ដន្ទា​​​ទោស​​​ត្រូវ​​​បាន​​​សម្រេច​​​នៅ​​​ក្នុង​​​រឿង​​​ក្តី​​​ ស្រី ទេវី ​​​អ្នក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សាល​​​ជម្រះ​​​ក្ដី​​​​​​បាន​​​ទះ​​​ដៃ​​​សាទរ​​​កង​​​រំពង​​​។ ប៉ុន្តែ តាម​​​ពិត "សាលជម្រះ​​​ក្តី​​​" នេះ​​​គឺ​​​ជា​​​សាល​​​ប្រជុំ​​​​មួយ​នៅ​​​​​​សាកល​​​វិទ្យាល័យ​​​ភ្នំពេញ​​​អន្តរ​​​ជាតិ (PPIU) ចំណែក​​​ឯ​​​​សំណុំ​រឿង​ទាំង​​​មូល គឺ​​​គ្រាន់​​​តែ​​​ជា​​​សវនា​​​ការ​​​ប្រឌិត​​​ ដែល​​​ត្រូវ​​​បាន​​​រៀប​​​ចំ ឡើង​​​ដើម្បី​​​ត្រៀម​​​លក្ខណៈ​​​​​​មេធាវី​​​ជំនាន់​​​ក្រោយ​​​សម្រាប់​​​​​​ពួក​​​គេ​​​ចូល​​​បម្រើ​​​ការងារ​​​នៅ​​​ក្នុង​​​តុលាការ​​​ពិត​​​ប្រាកដ​​​ប៉ុណ្ណោះ​​​។ សម្រាប់​​​​​​កញ្ញា រស់ សេរីសុជាតា វ័យ​​​២០​​​ឆ្នាំ ដែល​​​​​​ជា​​​និស្សិត​​​​​​ច្បាប់​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ភូមិន្ទ​​​នីតិសាស្ត្រ និង​​​វិទ្យាសាស្ត្រ​​​​​​សេដ្ឋកិច្ច​​​ ដែល​​​មាន​​​ក្តី​​​ប្រាថ្នា​​​ចង់​​​ក្លាយ​​​ជា​​​មេធាវី​​​តាំង​​​ពី​​កញ្ញា​​​​នៅ​​​តូច​​​ ការ​​​​​​​​​ឈ្នះ​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​សវនាការ​​​ប្រឌិត​​​ ដែល​​​រៀប​​​ចំ​​​ឡើង​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​នៅ​​​សប្តាហ៍​​​នេះ គឺ​​​ជា​​​រឿង​​​​​​ដ៏​​​សំខាន់​​​។ ប៉ុន្តែ កញ្ញា​និង​​​អ្នក​​​ចូល​​​រួម​​​ផ្សេង​​​ៗ​​​ទៀត​​​ដែល​​​សុទ្ធ​​​តែ​​​ជា​​​និស្សិត​​​ឆ្នាំ​​​ទី​​​៤​​​​​​មក​​​ពី​​​សាកលវិទ្យា​ល័យ​​​នានា​​​ទូទាំង​​​រាជធានី​​​​​​ភ្នំពេញ​​​ កំពុង​​​ត្រៀម​​​ខ្លួន​​​ចូល​​​ប្រឡូក​​​​​​ការ​​​ងារ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​មួយ ដែល​​​មិន​​​ផ្តល់​​​រង្វាន់​​​លើក​​​ទឹក​​​ចិត្ត​​​ដល់​​​មន្ត្រី​​​តុលាការ​​​ ដែល​​​គោរព​​​ច្បាប់និង​​បំពេញ​ការ​ងារ​បាន​ល្អ​​​​។​​​ បណ្តា​​​អ្នក​​​រិះ​​​គន់​​​និយាយ​​​ថា តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​​​​អំពើ​​​ពុក​​​រលួយ និង​​​ខ្វះភាព​​​ឯករាជ​​​ទាំង​​​ស្រុង​​​ពី​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​កំពុង​​​កាន់​​​អំណាច​​​។ កាល​​​ពីឆ្នាំ​​​២០១០ លោក សុរិយា ស៊ូបេឌី អ្នក​​​ធ្វើ​​​របាយការណ៍​​​ពិសេស​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​ចាត់​​​ទុក​​​ប្រព័ន្ធ​​​តុលាការ​​​ថា ជា "ស្ថាប័ន​​​មួយ​​​ ដែល​​​មិន​​​ទទួល​​​បាន​​​ការ​​​ជឿ​​​ទុក​​​ចិត្ត​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​គ្រប់​​​ស្រទាប់​​​វណ្ណៈ​​​"។ ​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​តិច​​​តួច​​​ណាស់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ។ នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​ឆ្នាំ​​​២០១៣​​​របស់​​​ខ្លួន​​​ស្តី​​​ពី​​​ស្ថាន​​​ភាព​​​សិទ្ធិ​​​មនុស្ស​​​​នៅ​កម្ពុជា ក្រសួង​​​ការ​​​បរទេស​​​សហរដ្ឋ​​​អាមេរិក​​​ ក៏​​​បាន​​​រិះ​​​គន់​​​ខ្លាំង​​​ៗ​​​ដូច​​​គ្នា​​​នេះ​​​ដែរ។ ក្រសួង​​​ការ​​​បរទេស​​​សហ​​​រដ្ឋ​​​អាមេរិក​​​បាន​​​លើក​​​ឡើង​​​ថា "តុលាការ​​​ទទួល​​​រង​​​ឥទ្ធិពល​​​ និង​​​ការ​​​ជ្រៀត​​​ជ្រែក​​​ពី​​​អង្គ​​​នីតិប្រតិបត្តិ ហើយ​​​មាន​​​អំពើ​​​ពុក​​​រលួយ​​​យ៉ាង​​​រាល​​​ដាល​​​ក្នុង​​​ចំណោម​​​ចៅ​​​ក្រម​​​ ព្រះ​​​រាជ​​​អាជ្ញា និង​​​មន្ត្រី​​​តុលាការ​​​។ ពេល​​​ខ្លះ​​​លទ្ធផល​​​នៃ​​​សវនាការ​​​ទំនង​​​ជា​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ទុក​​​ជាមុន​​​ផង​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណារស់​​​ សេរី​​​សុជាតា មាន​​​សុទិដ្ឋិនិយម​​​​​​ចំពោះ​​​អ្វី​​​ដែល​​កញ្ញា​​​ និង​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​​អាច​​​សម្រេច​​​បាន​​​ នៅ​​​ពេល​​​ពួក​​​គេ​​​ចូល​​​ជា​​​សមាជិក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃ​គណៈ​​​មេធាវី​​​។ កញ្ញា​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា ប្រទេស​​​កម្ពុជា​​​ពេល​​​នេះ​​​គឺ​​​ប្រសើរ​​​ជាង​​​កាល​​​ពី​​​មុន ប៉ុន្តែ រឿង​​​មួយ​​​ចំនួន​​​ យើង​​​ចាំបាច់​​​នៅ​​​តែ​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​។ ប្រហែល​​​វា​​​អាច​​​ចាប់​​​ផ្តើម​​​ពី​​​ក្មេង​​​ជំនាន់​​​ក្រោយ​​​​​​ដូច​​​ជា​​​ពួក​​​យើង​​​ ដើម្បី​​​អនុវត្ត​​​ច្បាប់​​​របស់​​​យើង​​​ឲ្យ​​​បាន​​​ល្អ​​​ប្រសើរ ហើយ​​​យើង​​​ត្រូវ​​​តែ​​​កាត់​​​​បន្ថយ​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​សង្គម​​​របស់​​​យើង​​​"។ កញ្ញា សែម សិរីរចនា អាយុ​​​២០​​​ឆ្នាំ ជា​​​សមាជិក​​​ម្នាក់​​​ទៀត​​​នៃ​​​ក្រុម​​​សវនាការ​​​ប្រឌិត​​​ដែល​​​ទទួល​​​​​​បាន​​​ជ័យ​​​ជម្នះ​​​ និយាយ​​​ថា ទោះ​​​បី​​​ជា​​​បញ្ហា​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​ច្បាប់​​​នៅ​​​តែ​​​មាន​​​​​​​​​​​​ក្តី ក៏​​កញ្ញា​​​​យល់​​​ថា ប្រព័ន្ធ​​​តុលាការ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នា​​​ពេល​​​នេះ​​​មិន​​​សូវ​​​ពុក​​​រលួយ​​​ដូច​​​ពី​​​មុន​​​ទេ​​​។ កញ្ញា​​​បាន​​​និយា​​​យ​​​ទៀត​​​ថា "ក្រោយ​​​របប​​​ ប៉ុល ពត មាន​​​មន្ត្រី​​​នៅ​​​សេស​​​សល់​​​មិន​​​​​​ច្រើន​​​ទេ ហើយ​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​កាល​​​ពី​​មុន​​​​ គឺ​​​ចូល​​​តាម​​​រយៈ​​​បក្ខ​​​ពួក​​​និយម ឬ​​​​មាសប្រាក់​​​។ ពេល​​​នេះ​​​វា​​​ប្រសើរ​​​ជាង​​​ឆ្ងាយ​​​ណាស់​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​ពីមុន​​​​​។ ពេល​​​នេះ​​​មិន​​​សូ​​​វ​​​មាន​​​ការ​​​ពឹង​​​ផ្អែក​​​លើ​​​បក្ខពួក​​​និយម​​​ ឬ​​​​មាសប្រាក់​​​នោះ​​​ទេ​​​"។ ​​​លោក សុក សំអឿន មេធាវី​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​ល្បី​​​ល្បាញ​​​​ ដែល​​​ជា​​​ស្ថាបនិក​​​អង្គការ​​​ក្រុម​​​អ្នក​​​ច្បាប់​​​ការពារ​​​សិទ្ធិ​​​កម្ពុជា បាន​​​មាន​​​ប្រសាសន៍​​​ថា ​ជាក់​ស្តែង​​​​វា​​​​ធ្ងន់​​​ធ្ងរ​​​ជាង​​​នេះ​​​ឆ្ងាយ​​​ណាស់​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "សំណុំ​​​រឿង​​​ធម្មតា​​​ ខ្ញុំ​​​ដឹង​​​ថា ​​​ ឈ្នះ​​​ ឬ​​​ចាញ់​​​ ប៉ុន្តែ សំណុំ​​​រឿង​​​​នយោបាយ​​​​ យើង​​​ត្រូវ​​​តែ​​​ចាញ់​​​ ហើយ​​​សំណុំ​​​រឿង​​​ប្តឹង​​​អ្នក​​​មាន​​​អំណាច​​​ក៏​​​ស្រដៀង​​​គ្នា​​​ដែរ​​​។ សំណុំ​​​រឿង​​​នយោបាយ​​​គឺ​​​ដោយសារ​​​តែ​​​ខ្វះ​​​ភាព​​​ឯករាជ​​​​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​ និង​​​ដោយ​សារ​​​អំពើ​​​ពុក​​​រលួយ​​​"។ លោក​​​បាន​​​ថ្លែង​​​ថា លោក​​​ប្រ​យុទ្ធ​​ប្រឆាំង​គឺ​​​ដើម្បី​​​ទាម​​​ទារ​​​ "តែ​​​យុត្តិធម៌​​​ប៉ុណ្ណោះ"​​​​​​ ។ នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​លោក​​​គិត​​​ថា​នៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​មេធាវី​​​ផ្សេង​​​​ទៀត​​​ធ្វើ​​​ដូច​​​នេះ​​​ដែរ​​​ឬ​យ៉ាង​ណា​នោះ​​​​ គាត់​​​សើច ហើយ​​​​បាន​ឆ្លើយ​​​តប​​​ថា "ប្រហែល​​​ជា​​​មាន​​​មិន​​​ច្រើន​​​ទេ​​​"។ លោក​​​ សុក សំអឿន បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា វា​​​គឺ​​​ជា​​​ការ​​​ពិបាក​​​សម្រាប់​​​ឲ្យ​​​មេធាវី​​​ដើរ​​​លើ​​​មាគ៌ា​​​ឯករាជ្យ ពីព្រោះ​​​ពួក​​​គេ​​​ត្រូវ​​​ធ្វើ​​​តាម​​​សហ​​​សេវិក​​​ជាន់​ខ្ពស់។ មុន​​​ពេល​​​ពួក​​​គេ​​​អាច​​​ចូល​​​រួម​​​ជា​​​សមាជិក​​​គណ​​​​​ៈ​​​មេធាវី​​​បាន​​​​​​ អនាគត​​​មេធាវី​​​ត្រូវ​​​ធ្វើការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​ក្រោម​​​បង្គាប់​​​របស់​​​មេធាវី​ជាន់​ខ្ពស់​​​​ម្នាក់​​​ ដែល​​​ត្រូវ​​​ផ្ដល់​​​អនុសាសន៍​​​ឲ្យ​​​​​​ចាត់​​​​​​តាំង​​​ពួកគេ​​​ចូល​​​ជា​​​សមាជិក​​​គណៈ​​​មេធាវី​​​កម្ពុជា​​​​​​​​​។ ការ​​​ចូល​​​ជា​​​សមាជិក​​​គណៈ​​​មេធាវី​​​នៅ​​​តែ​​​ជា​​​​ការ​លំបាក​​​។ យោង​​​តាម​​​គណៈ​​​មេធាវី​​​បាន​​​ឲ្យ​​​ដឹង​​​ថា មាន​​​មេធាវី​​​ចុះ​​​បញ្ជី​​​ត្រឹម​​​ត្រូវ​​​តែ​​​៧២៥​​​រូប​​​ប៉ុណ្ណោះ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​ដែល​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​១៥​​​លាន​​​នាក់​​​។ នៅ​​​ពេល​​​សួរ​​​ថា តើ​​​​​​មាន​​​​​​ការ​​​សូក​​​ប៉ាន់ដែរទេ​​​​​​​នៅ​​​ក្នុ​​​ង​​​ដំណើរ​​​ការ​​​​​​កាត់​​​ក្តី​​​ ឬ​​​តុលាការ​​​ជា​​​ទូទៅ​​​នោះ លោក គង់ ពិសី មេធាវី​​​ជាន់ខ្ពស់​​​នៅ​​​មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពិត​​​ជា​​​​​​ពិបាក​​​ឆ្លើយ​​​សំណួរ​នេះ​​ណាស់ ។ ពួកគេ​​​លាក់​​​បាំង​​​អ្វី ដែល​​​ពួក​​​គេ​​​កំពុង​​​ធ្វើ​​​​​​ដូច្នេះ​​​តើ​​​ធ្វើ​​​ម៉េច​​​យើង​​​ដឹង​​​?”។​​ មេធាវី​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​បី​​​ជា​​​សិទ្ធិ​​​ទទួល​​​បាន​​​សវនាការ​​​យុត្តិធម៌​​​ត្រូវ​​​បាន​​​ការពារ​​​​​​ដោយ​​​ច្បាប់​​​របស់​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​ក្តី​​​ ក៏​​​លោក​​​​​​បាន​​​មើល​​​ឃើញ​​​ថា សំណុំ​​​រឿង​​​ជា​​​ច្រើន​​​មិន​ទទួល​បាន​​​​សវនាការ​​​យុត្តិធម៌​​​ទេ​។ លោក​​​បាន​​​បន្ត​​​ថា "ជា​​​ទូទៅ​ ​​​​​ មិន​​​យុត្តិធម៌​​​ទេ​​​ ប៉ុន្តែ ប្រជា​​​ពល​​​រដ្ឋ​​​មាន​​​សិទ្ធិ​​​នៅ​​​ចំពោះ​​​មុខ​​​ច្បាប់"។ ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ព្រះរាជ​​​អាជ្ញា តន់ សីហ​​​តេជះ អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​​​​កំណែ​​​ទម្រង់​​​តុលាការ​​​ ដែល​​​រដ្ឋាភិបាល​​​បាន​​​អនុម័ត​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ នឹង​​​ជួយ​​​ដោះ​​​ស្រាយ​​​គុណ​​​វិបត្តិ​​​ផ្សេងៗ​បាន​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​ឃើញ​​​មាន​​​បញ្ហា​​​អ្វី​​​ទេ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​។ នៅ​​​ពេល​​​យើង​​​ធ្វើ​សេចក្តី​សម្រេច​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​មួយ​​​​​​ ប្រសិន​​​បើ​​​មិន​​​ពេញ​​​ចិត្ត​​​ទេ អាច​​​ប្តឹង​​​ឧទ្ធរណ៍​​​បាន​​​"។ មេធាវី សួន​​​ វិសាល ដែល​​​ជាទី​​​ប្រឹក្សា​​​ច្បាប់​​​របស់​​​ នួន ជា នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​ការ​​​ជឿ​​​ជាក់​​​​​​​​​​​​​​​លើ​​​កំណែទម្រង់​​​ទាំង​​​នេះ​​​ ដែល​​​នឹង​​​ផ្ដល់​​​អំណាច​​​សំខាន់​​​ៗ​​​ដល់​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​ច្រើន​ជាង​​​​ឧត្ដម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម។ លោក​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា "កំណែ​​​ទម្រង់​​​ទាំង​​​នេះ​​​ ផ្ទុយ​​​​​​ពី​​​ភាព​​​​​ឯករាជ​​​របស់​​​ចៅ​​​ក្រម​​​ ការ​​​ត្រួត​​​មើល​​​ និង​​​ថ្លឹង​​​អំណាច​​​"។ លោក សួន វិសាល បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​ខ្វះខាត​​​មេធាវី​​​ ប្រាក់​​​ខែ​​​ទាប​​​ និង​ការ​​​​ខ្វះ​​​ការ​​​យល់​​​ដឹង​​​ផ្នែក​​​ច្បាប់​​​ក្នុង​​​ចំណោម​​​មន្ត្រី​​​តុលាការ​​​​​​បាន​​​រារាំង​​​ប្រព័ន្ធ​​​តុលាការ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា មេធាវី​​ជំនាន់​​​ក្រោយ​​​នឹង​​​ត្រូវ​​​​​​ប្រើ​​ប្រាស់​​​វិធី​​​សាស្ត្រ​​​និយាយ​​​មិន​​​សំចៃ​​​មាត់​​​ និង​​​គោរព​​​ក្រម​​​សីលធម៌​​​ជាង​​​​​​បុព្វា​​ធិការ​​​ី​​​របស់​​​ពួក​​​គេ​​​ ប្រសិន​​​បើ​​​ពួក​​​គេ​​​សង្ឃឹម​​​ចង់​​​បាន​​​កំណែ​​​ទម្រង់​​​មាន​​​ប្រសិទ្ធ​​​ភាព​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "នៅ​​​ពេល​​​និស្សិត​​​ហ៊ាន​​​និយាយ ពួក​​​គេ​​​ហ៊ាន ​​​​​​​​​។ ប្រសិនបើ​​​កត្តា​​​ដែល​​​ត្រូវ​​​បាន​​លើក​​​ឡើង​​​ពី​​​ខាង​​​ដើម នៅ​​​តែ​​​គ្មាន​​​ការ​​​ដោះ​​​ស្រាយ​​ប្រាក​​​់ខែ​​​របស់​​​ពួក​​​គេ​​​មិន​​​ទាន់​​​គ្រប់​​​គ្រាន់​​​ ហើយ​​​គ្មាន​​​ប្រព័ន្ធ​​​អង្កេត​​​តាម​​​ដាន​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​ ​នោះនៅ​​​​​ពេល​​​មាន​​​ឱកាស ពួកគេ​​​ប្រហែល​​​ជា​​​ជ្រើស​​​ផ្លូវ​​​ពុក​​​រលួយ​​​​​​ដូច​​​ៗ​​​គ្នា"។ នៅ​​​ពេល​​​សួរ​​​ថា តើ​​​​​កញ្ញា​​​​នឹង​​​ធ្វើ​​​យ៉ាង​​​ណា​​​ ប្រសិន​​​បើ​​​កូន​​​ក្តី​​​ចង់​​​ឲ្យ​​កញ្ញា​​​​សូក​​​ប៉ាន់​​​ចៅ​​​ក្រម​​​ និស្សិត​​​សាកលវិទ្យាល័យ​​​ឆ្នាំ​​​ទី​​​២​​​ លឹម រតន​​​លាភ​​​ផល អាយុ​​​១៩​​​ឆ្នាំ​​​និយាយ​​​ថាកញ្ញា​​​​នឹង​​​បដិសេធ​​​។ កញ្ញា​និយាយ​​​ទៀត​​​ថា "សម្រាប់​​​ខ្ញុំ​​​ក្នុង​​​នាម​​​ជា​​​មេធាវី​​​ ខ្ញុំ​​​គិត​​​ថា ខ្ញុំ​​​មិន​​​ធ្វើ​​​រឿង​​​នោះ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា​​​កូន​​​ក្តី​​​ប្រហែល​​​ជា​​​ស្អប់​​​ ប៉ុន្តែ វា​​​ជា​​​ការ​​​ប្រសើរ​​​​​​​​​​​​​​​​​​ដែល​​​មាន​​​ឈ្មោះ​​​ជា​​​មេធាវី​​​ល្អ​​​ជាង​​​មេធាវី​​​អាក្រក់​​​"។ កញ្ញា ធីតា អាយុ​​​២១​​​ឆ្នាំ​​​ ជា​​​សមាជិក​​​ក្រុម​​​សវនាការ​​​ប្រឌិត​​​ដែល​​​ទទួល​​​បាន​​​ជ័យ​​​ជម្នះ និង​​​ដែល​​​កំពុង​​​សិក្សា​នៅ​​​​ឆ្នាំ​​​បញ្ចប់​​​ និយាយ​​​ថា កញ្ញា​ចង់​​​​​​ប្រយុទ្ធ​​​ប្រឆាំង​​​ដើម្បី​​​ការ​​​ពារ​​​សិទ្ធិ​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រី​​​ក្រ​​​ និង​​​អ្នក​​​គ្មាន​​​អំណាច​​​។ កញ្ញា​​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា វា​​​ប្រហែល​​​ជា​​​ពិបាក​​​ ប៉ុន្តែ ខ្ញុំ​​​ចង់​​​ឲ្យ​​​ ​​​ មាន​​​​សង្ឃឹម​​​​ឡើង​​​វិញ​​​ ហើយ​​​ខ្ញុំ​​​គិត​​​ថា ច្បាប់​​​មាន​​​អំណាច​​​ខ្លាំង​​​ជាង​​​មនុស្ស​​​អាក្រក់​​​។ សព្វ​​​ថ្ងៃ​​​​​​ខ្ញុំ​​​គិត​​​ថា ប្រទេស​​​កម្ពុជា​​​មាន​​​អាជ្ញាធរ និង​​​បុគ្គល​​​មាន​​​អំណាច​​​គំរាម​​​កំហែង​​​ជន​​​រង​​​គ្រោះ​​​ ឬ​​​សាក្សី​​​។ ខ្ញុំ​​​ចង់​​​ជួយ​​​ពួក​​​គេ​​​ទាំង​​​អស់​​​នោះ​​ឲ្យ​​​ទទួល​​​បាន​​​សិទ្ធិ​​​ដូច​​​អ្នក​​​ផ្សេង​​​ទៀត​​​ដែរ"។ លោក Billy Chia-Lung Tai ជាទី​​​ប្រឹក្សា​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​គណៈកម្មាធិការ​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា និង​​​ជា​​​ចៅ​​​ក្រម​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ចៅ​​​ក្រមក្នុង​​​សវនា​​​ការ​​​ប្រឌិត​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្ដម​​​គតិ​​​និយម​​​របស់​​​ពួក​​​គេ​​​ គឺ​​​ជា​​​លក្ខណសម្បត្តិ​​​របស់​​​និស្សិត​​​ដែល​​​លោក​​​បង្រៀន​​​នៅ​​​​​​សាលា​​​ច្បាប់​​​​ចំនួន​ពី​​​រ​​​​នៅ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ខ្ញុំ​​​មើល​​​ឃើញ​​​​​​មេធាវី​​​ និង​​​និស្សិត​​​ច្បាប់​​​ក្មេង​​​ៗ​​​ ហើយ​​​ពួក​​​គេ​​​​​​ឆ្លាតៗណាស់​​​ និង​​​មាន​​​ឧត្តម​​​គតិ​​​ច្រើន​​​។ ខ្ញុំ​​​សង្ឃឹម​​​ថា យើង​​​អាច​​​តម្រង់​​​ទិស​​​អ្នក​​​ទាំង​​​នោះ​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​ស្ថានភាព​​​អនុវត្ត​​​ជាក់​​​ស្ដែង​​​ ហើយ​​​សង្ឃឹម​​​ថា នឹង​​​មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​នៅ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​"៕សុខុម​​​​​​​​​​​​  

អាជ្ញាធរ​នឹង​តម្រូវ​ឲ្យ​ជន​បរទេស​មាន​ប័ណ្ណ​ការងារ

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​បញ្ជាក់​កាល​ពី​ម្សិល​មិញ​ថា អាជ្ញាធរ​បាន​ចាប់​ផ្តើម​ពង្រឹង​ច្បាប់​ដែល​មាន​អាយុ​កាល​មួយ​ទសវត្សរ៍មក​ហើយ ដោយ​តម្រូវ​ឲ្យ​ជន​បរទេស​ដែលធ្វើ​ការ​នៅ​ប្រទេស​កម្ពុជាត្រូវ​មាន​ប័ណ្ណ​ការងារ​ត្រឹម​ត្រូវ​តាម​ច្បាប់​បន្ថែម​ទៅ​នឹង​ទិដ្ឋាការ​ការងារ។ លោក នៅ លក្ខិណា អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា "យើង​កំពុង​អនុវត្ត​កិច្ចការ​នេះ​ប្រហែល​មួយ​ខែ​មក​ហើយ"។ ការងារ​នេះ​បាន​ចាប់​ផ្តើម បន្ទាប់ពី​មាន​ការ​បង្កើត​អគ្គនាយក​ដ្ឋាន​នេះ​កាលពី​ខែ​មេសា។ លោក​មាន​ប្រសាសន៍ថា "យើង​មាន​ច្បាប់ ប៉ុន្តែ​យើង​មិន​អាចពិន័យ​បាន​ទេ ពីព្រោះ​យើង​មិន​មាន​ពី​​ក្រសួង​ហិរញ្ញវត្ថុ។ បន្ទាប់ពី​ការ​បង្កើត​អគ្គនាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ទើបយើង​មាន​"។ ប័ណ្ណ​ការងារ​គឺ​ខុស​ពី​ទិដ្ឋាការ​ការងារ ហើយ​មាន​តម្លៃ​៤០០.០០០​រៀល ឬ ប្រហែល​១០០​ដុល្លារ។ តាម​មាត្រា​២៦១​នៃ​ច្បាប់​ស្តីពី​ការងារ ជន​បរទេស​មិន​អាច​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​បាន​ទេ បើសិន​អ្នក​ទាំងនោះ​គ្មាន​ប័ណ្ណ​ការងារ​និង​អត្តសញ្ញាណ​ប័ណ្ណ​ការងារ​ចេញ​ដោយ​ក្រសួង​ការងារ​ទេនោះ។ ច្បាប់​នេះ​ចែង​ថា "ប័ណ្ណ​ការងារ​មាន​សុពលភាព​រយៈ​ពេល​មួយ​ឆ្នាំ ហើយ​អាច​បន្ត​បាន​ដរាប​ណា​ការ​ពន្យារ​ពេល​នោះ​មិន​ទាន់​ហួស​ពេល​កំណត់​នៃ​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ"។ មាត្រា​១៩​និង​៣១​នៃ​ច្បាប់​អន្តោ​ប្រវេសន៍​គ្រប់គ្រង​ប័ណ្ណ​ការងារ និង​ផ្តល់...

ក្រុម​ហ៊ុន​ជប៉ុន​សូម​ទោស​ខ្មែរ​ចំពោះ​ការ​បោះ​ពុម្ព​សៀវភៅ​មគ្គុទេសក៍​វៀតណាម​ដែល​មាន​រូប​អង្គរវត្ត​លើ​ក្រប​មុខ​

យោងតាម​មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា រោងពុម្ព​​មួយ​របស់​ជប៉ុន​បាន​ដក​ខ្លួន​ចេញ​ពីការ​​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​មគ្គុទេសក៍​​របស់​វៀតណាម​ ដែល​មានរូប​​ប្រាសាទ​អង្គរ​វត្ត​នៅ​លើ​ក្រប​មុខ​ បន្ទាប់ពី​មាន​ការ​តវ៉ា​ពី​សំណាក់​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ជប៉ុន។ លោក ស៊ឹម វីរៈ លេខា​ទី១​នៅ​ស្ថានទូត​ខ្មែរ​​ប្រចាំ​ប្រទេស​ជប៉ុន ​បាន​លើក​ឡើង​នៅ​ក្នុង​សារ​មួយ​តាម​ហ្វេសប៊ុក​ថា ស្ថានទូត​បាន​​ធ្វើ​ការ​តវ៉ា​​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បោះ​ពុម្ព​អាស៊ូកា (Asuka Publishing Company) បន្ទាប់ពី​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប្រទះ​ឃើញ​កំហុស​ឆ្គង​នេះ​។ លោក​បាន​សរសេរ​ថា " ក្រុម​ហុ៊ន​បាន​សូមទោស​រួច​ហើយ​ចំពោះ​កំហុស​ឆ្គង​របស់​ពួកគេ​ និង​ចំពោះ​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​។ ក្រុម​ហ៊ុន​នឹង​បញ្ឈប់​ការ​លក់​របស់​ខ្លួន​រហូត​ទាល់​តែ​​រចនា​ក្រប​សៀវភៅ​ថ្មី​ចប់​រួច​រាល់​"។ លោក​ អេអុីឈិ អុីស៊ីណុ (Eiichi Ishino) ប្រធាន​ក្រុម​ហ៊ុន​​បោះ​ពុម្ព​ Asuka Publishing...

ក្រុមហ៊ុន​សម្លៀក​​​បំពាក់ល្បីៗលំ​ដាប់​​​ពិភព​​​លោកត្រូវ​​​បាន​​​ភ្ជាប់​​​ទៅ​​​នឹង​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ដែល​​​អាមា៉ស់​​​មុខ​​​

ក្រុម​ហ៊ុន​ដែលត្រូវ​បាន​ដាក់​បញ្ចូល​​​​បន្ថែម​​​​​​ចុង​​​ក្រោយ​​​បំផុត​​​​ទៅក្នុង​​​បញ្ជី​​​​​ឈ្មោះ​​​​រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILO  ផលិត​​​សម្លៀក​​​បំពាក់​​​ផ្គត់ផ្គង់​ឲ្យ​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​កីឡា​​​ Kappa របស់​​​អីុតាលី និង​​​ក្រុមហ៊ុន​​​លក់​​​រាយ​​​ដ៏​​​ធំ​​​ Walmart ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​​​ដែល​​​​ប្រើ​ប្រាស់​​​​ស្លាក​យីហោ​​​​​ទាំង​​​​​​នេះ​​​លើ​​​សម្លៀក​​​បំពាក់​​​ដែល​​​សមាជិក​​​របស់​​​គាត់​​​កាត់​​​ដេរ។ កាល​​​ពី​​​សប្តាហ៍​​​មុន រោង​​​ចក្រ​​​ហុងតាក់ (Hung Tak Garment ​​​​​​​​) ត្រូវ​​​បាន​​​ដាក់​ចូល​​​​បន្ថែម​​​ទៅ​​​ក្នុង​​​ក្រុម​​​ "រោង​​​ចក្រ​​​គោរព​​​ច្បាប់​​តិច​បំផុត" នៃ​​​សន្ទស្សន៍​​​តម្លាភាព​​​​​​របស់​​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អប្រសើរ​​​នៅកម្ពុជា (BFC) ​​​នៃអង្គការ​​​ ILO។ ក្រុម​​​អធិការកិច្ច​​​របស់​​​ BFC បាន​​​រក​​​ឃើញ​​​១៩​​​ចំណុច​​​ដែល​​​រោង​​​ចក្រ​​​នេះ មិន​​​បាន​​​បំពេញ​​​តាម​​​បទ​​​ដ្ឋាន​​​ជា​​​មូល​​​ដ្ឋាន​​​ រួម​​​ទាំង​​​ការ​​​កាត់​​​ប្រាក់​​​ខែ​​​ខុស​​​ច្បាប់​​​ និ​​​ងការ​​​មិន​​​ផ្តល់​​​ច្បាប់​​​ឈប់​​​សម្រាក​​​ប្រចាំ​​​ឆ្នាំ​​​ ឬ​​​គិត​​​ប្រាក់​​​បៀរ​​​វត្សរ៍​ឲ្យ​​​កម្ម​​​ករ​​​​​​សម្រាប់​​​ការ​​​សុំ​​​ច្បាប់​​​ឈប់​​​សម្រាក​​​​​​ពេល​​​មាន​​​ជំងឺ​​​ផង​​​ដែរ។ អ្នក​​​ស្រី យឹម ចាន់ អាយុ​​​៤០​​​ឆ្នាំ​​​ ជា​​​តំណាង​​​សហជីព​​​សេរី​​​កម្មករ​​​នៅ​​​រោង​​​ចក្រហុងតាក់​​​ បាន​​​ផ្តល់​​​ស្លាក​​​យីហោ​​​ទាំង​នេះឲ្យ​​ទៅ​​​អ្នក​​​យក​​​ព័ត៌​​​មាន។ ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​​​​ពីរ​​​​​​​​​​​​​​​​​​នៅ​​​លើ​​​ស្លាក​​យីហោ​ទាំង​​​នេះ​​​ គឺ​​​ក្រុមហ៊ុន Kappa គ្រប់គ្រង​​​ដោយ​​​ក្រុមហ៊ុន Basic Net SpA ​​​ជាក្រុមហ៊ុន​​​រួម​​​ដ៏ធំ​​​របស់​​​អីុតាលី​​​ រក​​​ស៊ី​​​ផ្នែក​​​សម្លៀក​​​បំពាក់​​​ ដែល​​​ចុះ​​​បញ្ជី​​​នៅលើ​​​ផ្សារ​​​ហ៊ុន​​​ក្នុងក្រុង​​​មីលែន និងក្រុមហ៊ុន George ជា​​​ក្រុមហ៊ុន​​​លក់​​​សម្លៀ​​ក​​​បំពាក់​​​តម្លៃ​​​ថោកផ្គត់​​​ផ្គង់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​លក់រាយ​​​ Asda របស់​​​ចក្រ​​​ភព​​​អង់គ្លេស និង​​​ក្រុមហ៊ុន Walmart ដែល​​​ជា​​​ក្រុមហ៊ុន​​​មេ​​​របស់​​​​​​ Asda។ លោក​​​ស្រី ម៉ែមី ម៉ែកក្វាយ​​​អឺ (Mammy Maguire) តំណាង​​​ផ្នែក​​​ទំនាក់​​​ទំនង​​​សាធារណៈ​​​របស់​​​ក្រុម​​​ហ៊ុន Asda បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ថា ក្រុមហ៊ុន​​​មិន​​​បាន​​​ទទួល​​​សម្លៀក​​​បំពាក់​​​ពី​​​រោង​​​ចក្រ​​​ហុង​​​តាក់ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​​​ម្លេ៉ះ។ បន្ទាប់​​​ពី​​​ឃើញ​​​រូប​​​ថត​​​ស្លាក​​​យីហោ​​​ទាំង​​​​​​នេះ ​​​លោក​​​ស្រី​​​បានមាន​​​ប្រសាសន៍​​​ថា ស្លាក​​​យីហោ​​​ក្រុមហ៊ុន George គឺ​​​ក្លែង​​​ក្លាយ​​​ ហើយ​​​ថា ក្រុម​​​ហ៊ុន​​​នឹង​​​សើុប​​​អង្កេត​​​ថា តើ​​​សម្លៀក​​​បំពាក់​​​ទាំង​​​នេះ​​​ក្លែង​​​ក្លាយ​​​ ឬ​​​យ៉ាង​​​ណា​​​។ លោ​កស្រី​​​បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​ក្រុម​​​ហ៊ុន Walmart ដែល​​​ប្រើ​​​ប្រាស់​​​យីហោ​​​ក្រុមហ៊ុន George ដែរ​​​។ លោកស្រី បេតស៊ី ហាដេន (Betsy Harden)...

កម្មវិធី​សិក្សា​ស្ដីពី​យេនឌ័រ​ត្រូវ​បាន​ដាក់​បញ្ជូល​សាក​ល្បង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​

ការ​សិក្សា​ពីយេន​ឌ័រនឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​នៅ​សាកល​វិទ្យាល័យ​ធំបំផុត​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ដើម្បី​កែប្រែ​ផ្នត់​គំនិត​របស់​និស្សិត​ពូកែៗ​បំផុត​នៅ​ក្នុង​ប្រទេស​ លើ​តួនាទី​របស់​ស្ត្រី​នៅ​ក្នុង​សង្គម នេះ​បើ​យោង​តាម​អ្វី​ដែល​អ្នកអប់រំ​​ និង​អ្នក​ជំនាញ​បាន​លើកឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​វគ្គសិក្សា​នេះ​កាលពី​ម្សិលមិញ​។ កម្មវិធី​សាក​ល្បង​មួយ​នឹង​ចាប់​ផ្ដើម​នៅ​​ដេប៉ាតឺម៉ង់​ភូមិវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​និស្សិត​ឆ្នាំ​ទី១​ទាំង​អស់​ត្រូវ​សិក្សា​វគ្គ​យេន​ឌ័រ​រយៈ​ពេល​១៥​សប្ដាហ៍ ដែល​នឹង​លើក​ឡើង​ពី​ប្រធាន​បទ​នានា​ រួម​ទាំង​ការ​លើក​តម្កើង​ស្ត្រី​នៅ​អាស៊ី អំពើ​ហិង្សា​​ផ្លូវ​ភេទ​ និង​ភេទ​ផង​ដែរ​។ ចាប់​ពី​ឆ្នាំ​២០១៦​ទៅ​ វគ្គ​សិក្សា​នេះ​នឹង​ត្រូវ​ពង្រីក​ទៅ​ដេបា៉តឺម៉ង់​ផ្សេងៗ​ទៀត ដោយ​រង់ចាំ​ការ​អនុម័ត​ពីគណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​របស់​កម្ពុជា​ ដែល​វាយ​តម្លៃ​លើ​មុខ​វិជ្ជាសិក្សា​របស់​សាកល​វិទ្យាល័យ​រដ្ឋទាំង​អស់​រាល់​ប្រាំ​ឆ្នាំ​ម្ដង​។ លោក​ស្រី រស់ សុភាព នាយិកាអង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ​បាន​ចំណាយ​ពេល​បួន​ឆ្នាំ​ធ្វើការ​ជាមួយ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ដើម្បី​អនុវត្ត​កម្មវិធី​នេះ​។ លោកស្រីបាន​មាន​ប្រសាសន៍​នៅឯ​សិក្ខា​សាលា​រៀប​ចំ​ឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ថា "កម្ពុជា​ គឺ​ជា​សង្គម​បិតា​ធិបតេយ្យ ហើយ​ ...

២៥សប្តាហ៍ដើមឆ្នាំ​នេះ ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​ធៀប​នឹង​ឆ្នាំ​មុន

យោង​​​តាម​​​របាយការណ៍​​​មួយ​​​របស់​​​មជ្ឈមណ្ឌល​​​ជាតិ​​​ប្រយុទ្ធ​​​នឹង​​​ជំងឺគ្រុន​​​ចាញ់ បា៉ារ៉ាសីុតសាស្ត្រ និង​​​បាណក​​​សាស្ត្រ (NMC) បាន​​​ឲ្យដឹង​​​ថា ចំនួន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ ដែល​​​ត្រូវ​​​បាន​​​កត់ត្រា​​​ក្នុង​​​រយៈ​​​ពេល​​​២៥​​​សប្តាហ៍​​​​​​ដើម​​​ឆ្នាំ​​​នេះ បាន​​​ធ្លាក់​​​ចុះ​​​៨៣​​​ភាគ​​​រយ​​​បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នាកាល​​​ពីឆ្នាំមុន។​​​ ក្នុង​​​ចំណោមករណីជំងឺ​​​​​​​​នេះជាង​​​១.០០០ករណី​​​នៅ​​​​​​ឆ្នាំ​​​នេះ ​​​មាន​ករណី​ស្លាប់​​​​តែ​​​ប្រាំ​​​មួយ​ប៉ុណ្ណោះ​​​​​​។ អំឡុង​​ពេល​​​ដូច​​​គ្នា​​​​កាល​ពី​ឆ្នាំ​​​មុន​​​ មានករណីស្លាប់​​​​ចំនួន​២៥​​​​​​ក្នុង​​​ចំណោម​​​ករណី​ជំងឺ​នេះ​​ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​ជាង​​​៦.០០០ករណី។ លោក ច ម៉េង​​​ជួ ប្រធាន​​​ NMC បាន​​​គូស​​​បញ្ជាក់​​​ក្នុង​​​របាយការណ៍​​​នេះ​​​ថា ទោះ​​​បី​​​ជាមាន​​​ករណី​​​ធ្លាក់​​​ចុះ​ខ្លាំង​បែប​នេ​ះក្តី​​​​ ក៏​​​ករណី​​​ជំងឺ​​នេះ​កើត​លើ​មនុស្ស​​​ពេញ​​​វ័យ​​​មាន​​​ការ​​​កើន​​​ឡើង​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា " ៤,៨​​​ភាគ​​​រយ​​​នៃ​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ទាំង​​​អស់​​​ ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​​​​ត្រី​​​មាស​​​ដំបូង​​​នេះ​​​ គឺ​​​ជា​​​មនុស្ស​​​ពេញ​​​វ័យ​​​ដែល​​​មាន​​​អាយុ​​​លើ​​​១៥​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​​​​​​​ពីឆ្នាំ​​​២០០៧​​​ដល់​​​ឆ្នាំ​​​២០១៣​​​ មាន​​​ករណី​​​មនុស្ស​​​ពេញ​​​វ័យ​​​តែ​​​ពីរ​​​ ឬ​​​បី​​​ភាគ​​​រយ​​​ប៉ុណ្ណោះ"។ ការ​​​ផ្ទុះករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​គឺ​​​វិល​​​ជុំ​​​ ហើយ​​​វា​​​នឹង​​​កើត​​​ឡើង​​​រាល់​​​បី​​​ទៅ​​​ប្រាំ​​​ឆ្នាំ​​​ម្តង​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១២ ​​​​​​មាន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​ប្រហែល​​​១១.២០០ករណី​​​ ហើយ​​​ក្នុង​​​ឆ្នាំ​​​២០០៧​​ដែល​​ជា​ឆ្នាំ​ជំងឺ​​​នេះ​វាយ​​ប្រហារ​ធ្ងន់​ធ្ងរ​​​​ក្នុង​​​រយៈពេល​​​មួយទសវត្សរ៍​​​មកនេះ មានករណី​​​ប្រហែល​​​១៥.៧០០​​​ករណី​​​។ ក្នុង​​​រយៈពេល​​​ប្រាំ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ​​​​​​មាន​​​ករណី​​​ជំងឺ​​​គ្រុន​​​ឈាម​​​តែ​​​០,៤៣​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ដែល​បណ្តាល​​​ឲ្យ​មនុស្សស្លាប់​​​៕សុខុម​​​ ​​

ILO និយាយ​​​ថា​​​ ការ​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អាម៉ាស់​​​មុខ​​​នាំ​​​​​​ឲ្យ​​​បទដ្ឋាន​​​ការ​​​ងារ​​​ប្រសើរ​​​ឡើង​​​

យោង​​​តាម​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ ILOបាន​​​ឲ្យដឹង​​​ថា ការ​​​បញ្ចេញ​​​ឈ្មោះ​​​ និ​​​ង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​អាម៉ាស់​​​មុខ​ដល់​​​​​​រោង​​​ចក្រ​​​ដែល​​​មិន​​​ធានា​​​គុណ​​​ភាព​​​ជា​​​មូល​​​ដ្ឋាន​​​នៃ​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​របស់​​​កម្មករ​​​ខ្លួន កំពុង​​​តែ​​​ធ្វើ​​​ឲ្យ​​​បទ​​​ដ្ឋាន​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ប្រសើរ​​​ឡើង​​​ ប៉ុន្តែអ្នក​​​ប្រព្រឹត្ត​​​ល្មើស​​​នៅ​​​តែ​​​មាន​​​។ រោង​​​ចក្រ​​​ចំនួន​​​ប្រាំ​​​បួន​​​ត្រូ​​​វបាន​​​រាប់​​​បញ្ចូល​​​ក្នុង​​​​​​ក្រុម​​​រោង​​​ចក្រ​​​ដែល​​​ " គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​" នៅ​​​ក្នុង​​​របា​​​យ​​​ការ​​​ណ៍​​​តម្លា​​​ភាព​​​ទី​​​២​​​នៃ​​​កម្មវិធី​​​រោង​​​​​​ចក្រ​​​ល្អ​​​ប្រសើ​​​រ​​​នៅកម្ពុជា​​​ (BFC) របស់​​​អង្គការ​​​ ILO រួម​​​​​​ទាំង​​​អង្គការ​​​ចំនួន​​​ប្រាំ​​​បី​​​ដែល​​​ត្រូវ​​​បាន​​​​​​ចុចឈ្មោះ​​​​​​កាល​​ពី​​​ដំបូង​​​​​​​​​នា​​​ខែ​​​មីនា​​​ផង​​​ដែរ​​​។ ប៉ុន្តែ យោង​​​តាម BFC ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មួយ​​​ភាគ​​​បី​​​នៃ​​​រោង​​​ចក្រ​​​ចំនួន​​​៩២​​​ដែល​​​បំពាន​​​លើ​​​អ្វី​ដែល​គេ​​​​ហៅ​​​ថា " បញ្ហា​​​ធ្ងន់​​​ធ្ងរ​​​" ដែល​​​ជា​​​លក្ខខណ្ឌ​​​ផ្លូវ​​​​​​ច្បាប់​​​ជា​​​មូល​​​ដ្ឋាន​​​​​​ចំនួន​​​២១​​​ បាន​​​ធ្វើការ​​​កែ​​​លម្អ​​​មួយ​​​ចំនួន​​​ហើយ បន្ទាប់​​​ពី​​​ដឹង​​​ថា ​​​ខ្លួន​​​​​​ត្រូវ​​​បាន​​​គេ​​​​​​បញ្ចេញ​​​ឈ្មោះ​​​ឲ្យ​​​​​​អាម៉ាស់​​​មុខ​​​នៅ​​​ក្នុង​​​របាយការណ៍​​​េនះ​​​។  BFC ​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​​​​សរុប​​​ចំនួន​​​៤៣​​​មិន​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​បំពាន​​​លើ​​​ " បញ្ហា​​​ធ្ងន់​​​ធ្ងរ" ​​​ទេ​​​ រួម​​​ទាំង​​​រោង​​​ចក្រ​​​ចំនួន​​​១៩​​​ដែល​​​បាន​​​កែលម្អ​​​​​​​​អាកប្បកិរិយា​​​​​​របស់​​​ខ្លួន​​​​​​ដើម្បី​​​ឲ្យ​​​គេ​​​រាប់​​​បញ្ចូល​​​ក្នុង​​ក្រុម​​​​​​នេះ​​​ផង​​​ដែរ​​​។ មាន​​​តែ​​​រោង​​​ចក្រ​​​​​​មួ​​យ​​​ប៉ុណ្ណោះ​​​ គឺ​​​រោង​​​ចក្រ  HungTakGarment Co.Ltd. ដែល​​​បាន​​​ជាប់​​​ឈ្មោះ​​​ក្នុង​​​ក្រុម​​​រោង​​​ចក្រ​​​ដែល​​​គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​ បន្ទាប់​​​ពី​​​ក្តី​​​បារម្ភ​​​ចំនួន​​​១៩​​​​​​ចំណុច​​​​​​ត្រូវ​​​បាន​​​កែ​​​លម្អ​​​ ក្នុង​​​នោះ​​​រួមមាន​​​ទាំង​​​ការ​​​មិន​​​គិត​​​បៀ​​​វត្សរ៍​​​សម្រាប់​​​ច្បាប់​​​ឈប់​​​សម្រាក​​​នៅ​​​​​​ពេល​​​មាន​​​ជំងឺ ការកាត់​​​ប្រាក​​់ខែ​​​ដោយ​​​ខុស​​​ច្បាប់​​​ និ​​​ងបញ្ហា​​​សុវត្ថិ​​​ភាព​​​មួយ​​​ចំនួន​​​ផង​​​​​​។ លោក​​​ ចេង សេរីរតនា បុគ្គលិក​​​ផ្នែក​​​​​​រដ្ឋបាល​​​​​​នៅ​​​រោង​​​ចក្រ​​​ Hung Tak បាន​​​ទទួល​​​ស្គាល់​​​ថា រោង​​​ចក្រ​​​នេះ​​​មិន​​​បាន​​​គោរព​​​តាម​​​បទ​​​ដ្ឋាន​​​ទាំង​​​អស់​​​បស់​​​អង្គការ​​​ ILO​​​នោះ​​​ទេ​​​ ​​​នៅ​​​មុន​​​ពេល​​​ធ្វើ​​​អធិការកិច្ច​​​លើក​​​ដំបូង​​​ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា ចាប់តាំង​​​ពីពេល​​​នោះមក​​​ រោង​​​ចក្រ​​​នេះបាន​​​​​​ព្យាយាម​​​ធ្វើការ​​​កែលម្អ​​​ហើយ​​​។លោ​​​ក​​លើក​​​ឡើង​​​បន្ត​​​ថា "ខ្ញុំ​​​បាន​​​​​​កែ​​​ប្រែ​​​​​​១៣​​​ ឬ​​​១៤​​​​​​បញ្ហា ហើយ​​​បាន​​​ស្នើ​​​ឲ្យ​​​ អង្គការ​​​ ILO​​​ មក​​​ធ្វើ​​​អធិការ​​​កិច្ច​​​ម្តង​​​ទៀត​​​។ ពួក​​​គេ​​​នៅ​​​តែ​​​និយាយ​​​ថា យើង​​​ខ្វ​​​ះ​​​ខាត​​​​​​ចំណុច​​​ទាំង​​​អស់​​​នេះ​​​ដដែល​"។ រោង​​​ចក្រ​​​ចំនួន​​​ប្រាំ​​​បី​​​ដែល​​​​​​​​​ស្ថិត​​​ក្នុង​​​ក្រុម​​​រោង​​​ចក្រ​​​គោរព​​​ច្បាប់​​​ទាប​​​បំផុត​​​ មាន​​​ដូច​​​ជា ​​​រោង​​​ចក្រ Best Tan Garment Ltd. រោង​​​ចក្រ Cambodian Hoi Fu Garments & Knitting Fty. Co. Ltd. រោង​​​ចក្រ Chang Tai International...

សត្វ​កង្កែប​អាច​ដើរតួ​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដែល​សីុ​ស្រូវ​នៅ​ក្នុង​ស្រែ

អ្នកស្រី​​​ ញែ៉ម សុវណ្ណារី ជាកសិករ​​​នៅ​​​ខេត្ត​​​តាកែវ និយាយ​​​ថា គាត់​​​ដឹង​​​ពី​​​ផល​​​ប្រយោជន៍​​​នៃ​​​ការ​​​ចិញ្ចឹម​សត្វ​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​របស់​​​គាត់​​​ ព្រោះ​សត្វ​កង្កែប​ដើរ​តួ​ជា​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​ធម្មជាតិ​​​។​ ប៉ុន្តែ​អ្នកស្រី​​​និយាយ​​​ថា​បើ​​​គ្មាន​​​ការ​​​ការ​​​ពារ​ទេ ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​គ្មាន​​​ប្រយោជន៍​​​ឡើយ​​​។ អ្នកស្រី​​​ សុវណ្ណារី បាន​​​និយាយ​​​ថា "ស្រែ​​​ខ្ញុំ​​​នៅ​​​ឆ្ងាយ​​​ពី​​​ផ្ទះ​​​ ដូច្នេះ​​​ខ្ញុំ​​​មិន​​​អាច​​​មើល​​​វា​​​ឲ្យ​​​បាន​​​ដិត​​​ដល់​ទេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​ចិញ្ចឹម​​​កង្កែប​​​ កង្កែប​​​ទាំង​​​នោះ​​​នឹ​​​ង​​​ត្រូវ​​​គេ​​​លួច​​​អស់​​​នៅ​​​ពេល​​​ដែល​​​ខ្ញុំ​​​មិន​​​ទៅ​​​មើល​​​។ ភូមិ​​​ខ្ញុំ​​​មិន​​​មាន​​​បម្រាម​​​ហាម​​​ឃាត់​​​ការ​​​ចាប់​​​កង្កែប​​​ដូច​​​នៅ​​​ភូមិ​​​ផ្សេង​​​ទេ​​​"។ នៅ​ពេល​​ចិញ្ចឹម​​​ក្នុង​​​ស្រែ​​​ សត្វ​កង្កែប​​​ស៊ី​​​សត្វ​​​ល្អិត​​​ដែល​​បំផ្លាញ​ដើម​​​ស្រូវ ដោយ​​​នាំ​​​ឲ្យ​​​ទទួល​​​បាន​​​ផល​​​ស្រូវ​​​ច្រើន​​​ និង​​​មិន​​​ចាំបាច់​​​ប្រើ​​​សារធាតុ​​​គីមី​​​ដែល​​​មាន​​​តម្លៃ​​​ខ្ពស់​​​ និង​​​មាន​​​សារធាតុ​​​ពុល​​​ឡើ​​​យ​​​។ ប៉ុន្តែ ជំនួស​​​ឲ្យ​​​ការ​​​ទុកសត្វ​​​កង្កែប​ឲ្យ​​ស៊ី​​​សត្វ​​​ល្អិត​​​​​អំឡុ​​​ង​​​ពេល​​​បង្កបង្កើន​ផល​ស្រូវ​នោះ អ្នក​​​ស្រី សុវណ្ណារី ​​​ចាប់​​​កង្កែប​យក​ទៅ​ធ្វើ​ម្ហូប ឬ​​​លក់​​​នៅ​​​ពេល​​​ចាប់​​​ផ្តើម​​​រដូវ​​​ភ្លៀង​​​ដែល​​នៅ​ពេល​នោះ​​សត្វ​​​កង្កែប​​​សម្បូរ​​ បើ​​​មិន​​​ធ្វើ​​​ដូច្នេះ​​​ទេ​​​នឹង​​​មាន​​​គេ​​​មក​​​ចាប់​យក​​​មុន​​​អស់​​​។ ចាប់តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក មជ្ឈមណ្ឌល​​​សិក្សា​​​ និង​​​អភិវឌ្ឍន៍​​​កសិកម្ម​​​កម្ពុជា​​​ (សេដាក) បាន​​​ផ្សព្វផ្សាយ​​​អំពី​​​រឿង​​​នេះ​​​ដល់​​​កសិករ​​​ថា  សត្វ​​​កង្កែប​​​អាច​​​ដើរ​​​តួ​​​នាទី​​​សំខាន់​​​នៅ​​​​​​ក្នុង​​​ការ​​​រា​​​រាំ​​​ង​​​សត្វ​​​ល្អិត​​​មិន​​​ឲ្យ​​​ស៊ី​​​ស្រូវ​​​ និង​​​ធ្វើ​​​ឲ្យ​​​ដី​​​មាន​​​ជីជាតិ។ ថ្វី​​​បើ​​​មាន​ការ​​​ខិត​​​ខំ​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​នេះនៅតាម​ខេត្តចំនួន​​​២២ និង​​​មាន​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​ទសវត្សរ៍​​​មក​ហើយ​​​ក៏​​​ដោយ​​​ ក៏​​​គំនិត​​​​​នេះ​ត្រូវ​បាន​គេ​យក​ទៅ​​​អនុវត្ត​​បាន​តិច​តួច​ប៉ុណ្ណោះ។ លោក ហឹុម​​​ ខទៀត មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​របស់​​​អង្គការ​​​ សេដាក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​មូល​​​ហេតុ​​​ពីរ​​​។ មូល​​​ហេតុ​​​ទី​​​១​​​គឺ​​​កង្វះ​​​ការ​​​យល់​​​ដឹង​​​របស់​​​កសិករ​​​ធ្វើ​​​ស្រូវ​​​អំពី​​​ផល​​​ប្រយោជន៍​​​នៃ​​​ការ​​​ចិញ្ចឹមសត្វ​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​ និង​​​ទី​​​២​​​គឺកង្វះ​​​ការ​​​សហ​​​ការ​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​"។ លោក ស៊ុម ផាសុ​​​ត​​​សឺត មេឃុំ​​​តាភេម ជា​​​កន្លែង​​​ដែល​​​ស្រែ​​​របស់​​​អ្នកស្រី សុវណ្ណារី ស្ថិត​​​នៅ​នោះ​​​​បាន​​​និយាយ​​​ថា លោក​​​បាន​​​ដាក់​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​ការ​ចាប់​​​កង្កែប​​​ ហើយ​បាន​​​នាំ​​​ឲ្យ​​​ការ​​​ចាប់​​​កង្កែប​​​ថយ​​​ចុះ​​​បាន​​​៥០​​​ភាគ​​​រយ​​​ ប៉ុន្តែ លោក​​​គ្មាន​​​អំណាច​​​ដោះ​​​ស្រាយ​​​ជាមួយ​​​អ្នក​​​ដែល​​​មិន​​​ស្តាប់​​​លោក​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា "​​​ គួរ​​​តែ​​​មាន​​​វិធាន​​​ការ​​​ច្បាស់​​​លាស់​​​ដើម្បី​​​ដាក់​ទោស​​​អ្នក​​​ទាំង​​​នោះ បើ​​​មិន​​​ដូច្នេះ​​​ទេ​​​ទៅ​​​ថ្ងៃ​​​មុខ​​​ក៏​នៅ​​​តែ​​​អ៊ីចឹង​ដែរ"។ លោក យ៉ង​​​ សាំង​​​កុមារ ប្រធាន​​​អង្គការ​​​ សេដាក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​បង្កើត​​​ច្បាប់​​​ហាម​​​ឃាត់​​​ការ​​​ចាប់​​​កង្កែប​​​ នៅ​​​ដើម​​​រដូវ​​​វស្សា​​​ ប៉ុន្តែ ការ​​​អប់​​​រំ​​​នៅ​​​ថ្នាក់​​​មូល​​​​​​ដ្ឋាន គឺ​​​ជា​​​ការ​​​សំខាន់​​​ជាង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា នេះ​​​គឺ​​​ជា​​​ការទទួល​​​ខុស​​​ត្រូវ​​​មួយ​​​របស់​​​មេឃុំ​​ ក្នុង​​​ការ​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅ​​​ក្នុង​​​ឃុំ​​​របស់​​​ខ្លួន"។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ថ្នាំ​​​គីមី​សម្លាប់​​​សត្វ​​​ល្អិត​​​​​ច្រើន​​​នៅ​​​តាម​​​ស្រែ​​​ក៏​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​សត្វ​​​កង្កែប​ដែរ។ លោក យ៉ង សាំង​​​កុមារ បាន​​​មាន​​​ប្រសាសន៍​​​ថា " យើង​​​ប្រើ​​​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត​​​ច្រើន ហើយ​​​ថ្នាំ​​​ទាំង​​​នោះ​​​មិន​​​ល្អ​​​សម្រាប់​​​សត្វ​​​កង្កែប​​​ទេ​​​ ពីព្រោះ​​​សត្វ​​​កង្កែប​​​ងាយ​​​រង​​​គ្រោះ​​​ដោយសារ​​​ថ្នាំ​​​សម្លាប់​​​សត្វ​​​ល្អិត។ ប្រសិនបើ​​​ើយើង​​​បាញ់​​​ ឬ​​​ប្រើ​​ថ្នាំ​​គីមី វា​​​កាត់​​​បន្ថយ​​រយៈ​ពេល​រស់​របស់​​សត្វ​​​កង្កែប​​​"។ លោក បែ៉ន វុធ អគ្គនាយក​​​រង​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​​​​កសិកម្ម​​​នៃ​​​ក្រសួង​​​កសិកម្ម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​ចង់​​​ជំរុញ​​​ឲ្យ​​​មាន​​​ការ​​​ចិញ្ចឹម​​​​​​សត្វ​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​ដែរ​​​ ប៉ុន្តែ មិន​​​មាន​​​មធ្យោបាយ​​​បណ្តុះ​​​បណ្តាល​​​កសិករ​​​ទេ​​​។ លោក​​​ រស់​​​ ម៉ៅ ជា​​​កសិករ​​​នៅ​​​ឃុំ​​​ពពេល ក្នុង​​​ខេត្ត​​​តាកែវ គឺ​​​ជា​​​ភ័ស្តុ​​​តាង​​​បង្ហាញ​ថា ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​អាច​​​ទទួល​​​បាន​​​ប្រាក់​​​កម្រៃ​​​ច្រើន។ ចាប់តាំង​​​ពី​​​គាត់​​​បាន​​​បាប់​​​ផ្តើម​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​កាល​ពី​ឆ្នាំ​​២០០៦មក​​​​​​ ទិន្ន​​​ផល​​​ស្រូវ​​​របស់​​​គាត់​​​កើន​​​ឡើង​​​ជិត​​​២ដង ពី​​​៣​​​តោន ទៅ​​​៥,៥​​​តោន​​​ក្នុង​​​មួយ​​​ហិកតា។ គាត់​​​ក៏​​​អាច​​​លក់​​​សត្វ​​​កង្កែប​​​បាន​​​៨.០០០រៀល​​​ផង​​​ដែរ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​ក្រោ​​​យ​​​ពេល​​​ប្រមូល​​​ផល​​​ម្តងៗ​​​។ លោក​​​ ម៉ៅ បាន​​​និយាយ​​​ថា ​​​ការ​ចិញ្ចឹម​សត្វ​កង្កែប​ក្នុង​ស្រែ​អាច​​​ធ្វើ​​​ទៅ​​​បាន​​​លុះ​​​ត្រា​​​តែ​​​មេឃុំ​​​បារម្ភ​​​អំពី​​​ការ​​​រស់​​​នៅ​​​របស់​​​សត្វ​​​កង្កែប​​​ ដោយ​​​ហាម​​​ឃាត់​​​ប្រជាជន​​​មិន​​​ឲ្យ​​​ចាប់​​​សត្វ​​​កង្កែប​​​ អំឡុង​​​រដូវ​​​ភ្លៀង​​​។ គាត់​​​បាន​​​និយាយ​​​ថា "មនុស្ស​​​ឆ្លុះ​​​កង្កែប​​​នៅ​​​ពេល​​​យប់​​​។ នៅ​​​ពេល​​​យប់​​​ខ្ញុំ​​​ត្រូវ​​​ក្រោក​​​បួន​​​ឬ​​​ប្រាំ​​​ដង​​​ទៅ​​​មើល​​​ស្រែ​​​ខ្ញុំ​​​ ពីព្រោះ​​​ខ្ញុំ​​​ខ្លាច​​​គេ​​​ចូល​​​ចាប់​​​កង្កែប​​​ក្នុង​​​ស្រែ​​​ខ្ញុំ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កង្វះ​​​បទ​​​ប្បញ្ញត្តិ​​​ គឺ​​​ជា​​​បញ្ហា​​​តែ​​​មួយ។ ការ​​​ចិញ្ចឹម​សត្វ​​​កង្កែប​​​អាច​​​ចំណាយ​​​លុយ​​​ច្រើន​​​ និង​​​ពេល​​​វេលា​​​យូរ​​​។ លោក ម៉ៅ បាន​​​ចំណាយ​​​ដំបូង​​​ប្រហែល​​​១០០.០០០រៀល​​​ទៅ​​​លើ​​​បង្គោល​​​ និង​​​សំណាញ់​​​ដើម្បី​​​រក្សា​​ទុក​​​កង្កែប​​​នៅ​​​ក្នុង​​​ស្រែ​​​របស់​​​គាត់ និង​​​បង្កើត​​​ស្រះ​សិប្ប​​​និម្មិត​​​សម្រាប់​​​ចិញ្ចឹ​ម​​​សត្វ​​​កង្កែប។ គាត​​​់បា៉ាន់​​​ប្រមាណ​​​ថា នៅ​​​ក្នុង​​​ឃុំ​​​របស់​​​គាត់ មាន​កសិករ​​​តែ​​​៣០ភាគ​​​រយ​​​ប៉ុណ្ណោះ​កំពុង​ចិញ្ចឹម​​​សត្វ​​​កង្កែប។ គាត់​​​បាន​​​និយាយ​​​ថា " ពួកគេ​​​មិន​​​សូវ​​​​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​ចិញ្ចឹម​​​សត្វ​​​កង្កែប​​​ទេ​​​ ហើយ​​​ពួក​​​គេ​​​មាន​​​​​​ទម្លាប់​​​ធ្វើ​​​អ្វី​​​ដែល​​​ពួក​​​គេ​​​ធ្លាប់​​​ធ្វើ។ ទម្លាប់​​​ពិបាក​​​ផ្លាស់​​​ប្តូរ​​​ណាស់​​​"៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​