Sun Mesa
កម្មករប្រមាណ៨០នាក់ េធ្វីបាតុកម្មនៅទល់មុខស្ថានទូតស៊ុយអែត ទាមទារប្រាក់អតីតភាព
កម្មករប្រហែល៨០នាក់បានធ្វើបាតុកម្មនៅមុខស្ថានទូតស៊ុយអែតកាលពីម្សិលមិញ ដោយជំរុញឲ្យមន្ត្រីនៅទីនោះជួយធ្វើអន្តរាគមន៍ក្នុងវិវាទការងារមួយទាក់ទងនឹងប្រាក់ខែមិនទាន់បើកពីរោងចក្រដែលផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនស៊ុយអែត ឈ្មោះអេចអេនអេម (H&M)។
កម្មករដែលពាក់ព័ន្ធក្នុងវិវាទចាប់តាំំងពីដើមខែមករាមក បានលើកឡើងថារាងចក្រឃីងឡែនខេមបូឌា (Kingsland Garment Cambodia Co.Ltd) បានផ្អាកការងាររបស់ខ្លួន កាលពីក្នុងខែកញ្ញាឆ្នាំមុន ដោយអះអាងថាគ្មានការបញ្ជាទិញ ហើយថាការងារនឹងបន្តក្នុងខែមករា។បើទោះជាកម្មករបានទទួលប្រាក់ខែរបស់ខ្លួន៥០ភាគរយអំឡុងការផ្អាកនេះក៏ដោយ ក៏ពួកគេឈប់ទទួលបានតទៅទៀត កាលពីក្នុងខែធ្នូ ហើយបានដឹងថា ម្ចាស់រោងចក្របានប្រកាសក្ស័យធន និងបានចាកចេញពីរាជធានីភ្នំពេញ។
ចាប់តាំងពីពេលនោះមក កម្មករបាននិងកំពុងតែទាមទារប្រាក់អតីតភាពការងារ ព្រមទាំងប្រាក់លើកទឹកចិត្តប្រចាំឆ្នាំ ហើយបានផ្ញើញត្តិទៅស្ថានទូតអាមេរិក ពីព្រោះរោងចក្រនេះក៏បញ្ជូនសម្លៀកបំពាក់ទៅក្រុមហ៊ុនលក់រាយដ៏ធំមួយឈ្មោះ វ៉លម៉ាត (Wal-Mart) នៅសហរដ្ឋអាមេរិកដែរ។
កម្មករម្នាក់ក្នុងចំណោមកម្មកររោងចក្រទាំងនោះឈ្មោះយ៉នសុខឡេងអាយុ៣០ឆ្នាំ បាននិយាយថា “ យើងមកទីនេះដើម្បីដាក់ញត្តិទៅស្ថានទូតស៊ុយអែត និងញត្តិមួយទៀតផ្ញើទៅក្រុមហ៊ុនអេចអេនអេម ព្រោះយើងជាកម្មករ ដែលធ្វើការឲ្យក្រុមហ៊ុនអេចអេនអេម ហើយចង់ឲ្យស្ថានទូតនេះជំរុញក្រុមហ៊ុនអេចអេនអេមជួយដោះស្រាយបញ្ហានេះ”។
អ្នកស្រីបានបន្ថែមថា “ យើងសង្ឃឹមថា ពួកគេនឹងអាចដោះស្រាយបញ្ហានេះឲ្យពួកយើងបានពីព្រោះយើងធ្វើការឲ្យរោងចក្រនេះអស់រយៈពេលច្រើនឆ្នាំមកហើយ។ជាកម្មករនៅរោងចក្រនេះប្រាក់ដែលពួកគេជំពាក់យើង គឺជាញើសឈាមរបស់យើង”។
លោកស្រី អាណា...
កម្ពុជាគ្រោងបើកយុទ្ធនាការទេសចរណ៍ ផ្តោតលើជនជាតិចិន
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រកាសឲ្យដឹងកាលពីម្សិលមិញថា ប្រទេសកម្ពុជាមានគម្រោងបង្កើតគេហទំព័រជាភាសាចិនមួយ ព្រមទាំងដាក់ស្លាកសញ្ញាជាភាសាចិននៅតាមសណ្ឋាគារនានា នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរជនជាតិចិន ដែលចូលមកកម្សាន្តនៅប្រទេសកម្ពុជាកាន់តែច្រើនឡើង។
លោក ថោង ខុន បានមានប្រសាសន៍នៅឯសន្និសីទសារព័ត៌មានមួយ ដើម្បីបង្ហាញនូវផែនការ បង្តើតគេហទំព័រជាភាសាចិននេះនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា “យើងមានគម្រោងបង្កើតគេហទំព័រជាភាសាចិនមួយ ហើយយើងក៏មានផែនការដាក់ស្លាកសញ្ញាជាភាសាចិននៅតាមសណ្ឋាគារទាំងអស់ផងដែរ។ គ្រប់ប្រទេសទាំងអស់សុទ្ធតែស្វាគមន៍ភ្ញៀវទេសចរចិន”។
លោក ថោង ខុន បានមានប្រសាសន៍ឲ្យដឹងបន្ថែមទៀតដូច្នេះថា “ជនជាតិចិនចូលមកប្រទេសកម្ពុជា ដោយសារម្ហូបអាហារ វប្បធម៌ និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋ...យើងនឹងធ្វើការជាមួយប្រទេសចិន ហើយយើងនឹងមានយុទ្ធសាស្ត្រប្រកបដោយសក្តានុពលដើម្បីផ្សព្វផ្សាយទេសចរណ៍ដល់ចិន”។
លោក ថោង ខុន បានឲ្យដឹងបន្តទៀតថា កាលពីឆ្នាំមុន ភ្ញៀវទេសចរជាជនជាតិចិនប្រមាណជា៣៣០.០០០នាក់បានចូលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមទៀតថា ប្រទេសកម្ពុជាក៏មានគម្រោងជំរុញឲ្យមានជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងមួយចំនួនរបស់ប្រទេសចិនផងដែរ ដូចជា ទីក្រុងប៉េកាំងទីក្រុងសៀងហៃ និងទីក្រុងហុងកុងជាដើម៕កុកទៀន
រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ប្រាប់សាធារណជន កំុឲ្យហៅរ៉ឺម៉កម៉ូតូថា “ទុក-ទុក” ចាប់ពីពេលនេះតទៅ
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអំពាវនាវកាលពីម្សិលមិញដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅទូទាំងប្រទេសនិងជនបរទេសឲ្យឈប់ប្រើពាក្យ “ទុកទុក”ជាពាក្យហៅសម្រាប់ហៅ “រុឺម៉កម៉ូតូ” នៅប្រទេសកម្ពុជា ពីព្រោះពាក្យ “ទុក-ទុក” នេះ មិនមែនជាភាសាខ្មែរទេ។
លោក ថោង ខុន បានថ្លែងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានមួយនៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលលោកត្រឡប់មកប្រទេសកម្ពុជាវិញពីកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាសា៊ននៅក្នុងប្រទេសឡាវថា “ដូចខ្ញុំ បានលើកឡើងរួចហើយ សូមប្រើពាក្យ “រឺុម៉ក” វិញ ដែលមានន័យជាភាសាបារាំងថា រុឺម៉កសណ្ដោងនោះ ពីព្រោះ ពាក្យរុឺម៉ក គឺជា “ភាសាខ្មែរ”។
លោក ថោង ខុន បានមានប្រសាសន៍ទៀតថា “ទុកទុក” មិនមែនជាភាសារបស់យើងនោះទេ។ហើយតាមពិតពាក្យ “ រឺុម៉ក” ក៏មិនមែនជាភាសារបស់យើងដែរ ប៉ុន្តែ យើងធ្លាប់ប្រើពាក្យនេះជាយូរមកហើយ” ។លោក បានពន្យល់ថា “ទុកទុក” គឺជាភាសាថៃ រីឯពាក្យ “រុឺម៉ក” គឺ ជាពាក្យដែលគេនិយមប្រើនៅក្នុងភាសាខ្មែរអំឡុងសម័យអាណានិគមបារាំង។
ប៉ុន្តែ ទោះជាយ៉ាងណា ពាក្យ “ទុកទុក” នេះ ក៏មិនមែនជាភាសាថៃដែរ ។ ឈ្មោះនេះទំនងជាមកពីយានយន្ដ ប្រើម៉ាសុីនពីរ មានសំឡេងលាន់ឮខ្លាំង ដែលត្រូវបាននាំចូលជាលើកដំបូងនៅទសវត្សរ៍ឆ្នាំ១៩៦០។
លោក ថោង ខុន ក៏បានធ្វើការកត់សម្គាល់ផងដែរថា “ទុកទុក” នេះសំដៅទៅម៉ូតូកង់បីដែលគេនិយមប្រើនៅក្នុងប្រទេសថៃ រីឯពាក្យ “រុឺម៉ក” វិញត្រូវបានគេប្រើសម្រាប់កត់សម្គាល់យានកង់បួន ដែលប្រើនៅក្នុងប្រទេសកម្ពុជា។ លោក ថោង ខុន បានមានប្រសាសន៍ថា សូមផ្លាស់ប្តូរទម្លាប់ប្រើពាក្យ “ទុកទុក” ទៅ។
យើងសូមណែនាំឲ្យប្រជាពលរដ្ឋប្រើពាក្យ “រឺុម៉ក” វិញ ពីព្រោះរយៈពេលមិនយូរទេប្រជាពលរដ្ឋនឹងប្រើពាក្យ “រុឺម៉ក” វិញ។ “យើងមានភាសារបស់យើង ហេតុអ្វីយើងមិន ប្រើវា។ សូម ប្រើពាក្យនេះទៅ”។
កាលពីថ្ងៃទី៩ ខែមករា ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាសមួយ ស្នើឲ្យប្រជាពលរដ្ឋទាំងអស់ និងអ្នកទេសចរបរទេស ប្រើពាក្យ រឺុម៉ក ជំនួស ពាក្យ “ ទុកទុក” វិញ ដោយសារក្រសួងទេសចរណ៍ បានលើកឡើងថាធ្វើឲ្យមានការភាន់ច្រឡំ បណ្ដាលមកពីការប្រើពាក្យ ទុកទុកនេះ។
លោក ហេង សៀង អាយុ ២៩ឆ្នាំ ជាអ្នករត់រុឺម៉កនៅខេត្ត ស្វាយរៀង បាននិយាយកាលពីម្សិលមិញថា គាត់ស្វាគមន៍ នូវការកែតម្រូវឲ្យប្រើពាក្យ “រុឺម៉ក” ដើម្បីបញ្ជាក់អត្តសញ្ញាណយានយន្ដរបស់គាត់ តាមពិត ពាក្យនេះនឹងធ្វើឲ្យអ្នកទេសចរមានការភាន់ច្រឡំ។ “បញ្ហានោះ គឺថាអ្នកទេសចរទាំងអស់ហៅ “ទុកទុក” ជំនួស “ រុឺម៉ក” ហើយយើងមិនដឹង ប្រាប់អ្នកទេសចរអំពីពាក្យរបស់យើងយ៉ាងដូចម្ដេចនោះទេ ពីព្រោះពួកគេ មិនដឹងថា ប្រជាជនខ្មែរប្រើពាក្យ “រុឺម៉ក” ឬ “កង់បី” នោះទេ”។
យើងមានបំណងចង់ធ្វើតាមការណែនាំរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ដែរ ប៉ុន្តែ ជាទូទៅប្រជាពលរដ្ឋនិយមប្រើពាក្យ “ទុកទុក” នេះ ៕ សុខភុំ
វិវាទផ្នែកពាណិជ្ជកម្មអាចដោះស្រាយតាមរយៈមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការថ្មី
យោងតាមសមាជិកមជ្ឈត្តការម្នាក់ បានលើកឡើងកាលពីម្សិលមិញថា រយៈពេលជាងពីរឆ្នាំបន្ទាប់ពីក្រសួងពាណិជ្ជកម្មបានបង្កើតឡើងជាផ្លូវការរួចមក មជ្ឈម ណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានាយក ហើយនឹងឈានទៅបោះឆ្នោតជ្រើសរើសប្រធានដំបូងរបស់ខ្លួននៅថ្ងៃពុធ នេះ។
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ជាស្ថាប័នសម្រាប់ដោះស្រាយវិវាទផ្នែកពាណិជ្ជកម្ម ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជម្រើសផ្សេងដល់សហគ្រាសនានាឲ្យចៀសផុតពីប្រព័ន្ធតុលាការដ៏ពុករលួយនៅកម្ពុជានោះ ត្រូវបានបង្កើតឡើង កាលពីខែសីហា ឆ្នាំ២០១០ ដោយសង្ឃឹមថា ស្ថាប័ននេះអាចទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើនមកកាន់ប្រទេសកម្ពុជា។
លោក ប៉ា ងួនគា សមាជិកក្រុមប្រឹក្សានាយកមួយរូប ដែលទើបជាប់ឆ្នោតថ្មីៗ និងជាមេធាវីហាត់ការ បានមានប្រសាសន៍ថា កាលពីថ្ងៃទី៩ ខែមករា មហាសន្និបាតរបស់មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម បានជ្រើសរើសបុគ្គលចំនួនប្រាំពីររូបឲ្យកាន់មុខតំណែងក្នុងក្រុមប្រឹក្សានាយក របស់ស្ថាប័ននេះ។ នៅថ្ងៃពុធ ក្រុមប្រឹក្សានាយក នឹងបោះឆ្នោតជ្រើសរើសមន្ត្រីបីរូបបន្ថែមទៀត ហើយនៅពេលបោះឆ្នោតជ្រើសរើសរួច ស្ថាប័នមួយនេះនឹងស្ថិតនៅដោយឯករាជ្យពីក្រសួងពាណិជ្ជកម្ម ហើយអាចទទួលយករឿងក្តីមកដោះស្រាយដោយខ្លួនឯងបាន។
លោក ប៉ា ងួនគា បានមានប្រសាសន៍ថា “បន្ទាប់ពីយើងបោះឆ្នោតជ្រើសរើសប្រធានអនុប្រធាន និងនាយកផ្នែកហិរញ្ញវត្ថុរួច វា នឹងផ្ដាច់ខ្លួនចេញពីក្រសួង”។
លោកបានមានប្រសាសន៍ថា បច្ចុប្បន្ន នេះ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម មានសមាជិកសរុបចំនួន៥៣រូប ប៉ុន្តែសមាជិក៤៣រូប ដែលជាមេធាវី និងអ្នកជំនាញមកពីឧស្សាហកម្មផ្សេងៗ មានសិទ្ធិបោះឆ្នោត ចំណែកឯសមាជិក១០រូបទៀតមកពីវិស័យឯកជនមិនមានសិទ្ធិបោះឆ្នោតទេ។
លោក ប៉ា ងួនគា បានមានប្រសាសន៍ថា “ពួកគេមកពីវិស័យផ្សេងៗ ដូចជាក្រសួងពាណិជ្ជកម្ម...
ធនាគារអភិវឌ្ឍន៍អាស៊ីចុះកិច្ចព្រមព្រៀងឥណទាននិងជំនួយឥតសំណងជាមួយរដ្ឋាភិបាលកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) និងរដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននិងជំនួយឥតសំណង គិតជាទឹកប្រាក់សរុបស្មើនឹង២៣០លានដុល្លារ សម្រាប់ប្រាំមួយគម្រោង ដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ នៅប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវចុះហត្ថលេខាដោយលោក អេរីក សីជវីក (Eric Sidg wick) នាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងលោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងពិធីមួយនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា ឥណទានចំនួន២១៨,៥លានដុល្លារនិងជំនួយឥតសំណងចំនួន១១,៧លានដុល្លារ នឹងត្រូវបានប្រើប្រាស់ ក្នុងគោលដៅលើកកម្ពស់សកម្មភាពធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចក្នុងតំបន់ កែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មនៅតំបន់ជនបទ លើកកម្ពស់វិស័យអប់រំ...
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលើកឡើងថា មូលនិធិសម្រាប់សាងសង់ព្រះមេរុបានបញ្ចេញរួចហើយ
លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានមានប្រសាសន៍កាលពីម្សិលមិញថា មូលនិធិសម្រាប់សាងសង់ព្រះមេរុថ្វាយព្រះភ្លើងព្រះបរមសពសម្ដេចឪ នរោត្តម សីហនុ ត្រូវបានប្រគល់ទៅឲ្យក្រសួងព្រះបរមរាជវាំងរួចហើយ ថ្វីបើមានការលើកឡើងផ្ទុយពីនេះ កាលពីដើមសប្តាហ៍មុនពីសំណាក់លោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងក៏ដោយ។
លោក គាត ឈន់ មានប្រសាសន៍អំពីថវិការដ្ឋសម្រាប់ចំណាយលើការសាងសង់ព្រះមេរុថា្វយព្រះភ្លើងព្រះបរមសពសម្ដេចឪ នរោត្តមសីហនុ នៅវាលព្រះមេរុខាងមុខសារមន្ទីរជាតិថា “ ថវិកាទាំងអស់បានបែងចែកទៅតាមគោលដៅទាំងអស់រួចរាល់ហើយ”។
លោក គាត ឈន់ បានមានប្រសាសន៍បន្ថែមទៀតនៅក្រៅពិធីចុះហត្ថលេខាសម្រាប់កម្ចីថ្មីពីធនាគារអភិវឌ្ឍន៍អាស៊ីថា “ពេលសំណើ...
និស្សិតស្ម័គ្រចិត្តចាប់ផ្ដើមកម្មវិធីប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លីដំណាក់កាលទី២ ក្នុងខេត្តចំនួន១៩
កាលពីម្សិលមិញ និស្សិតស្ម័គ្រចិត្តជាង២.០០០នាក់ ត្រូវបានបញ្ជូនទៅវាស់វែងដីនៅតាមខេត្តចំនួន១៩ ដើម្បីចាប់ផ្ដើមដំណាក់កាលទី២ នៃកម្មវិធីប្រគល់ប័ណ្ណកម្មសិទិ្ធដីធ្លី នៅទូទាំងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងចំណោមនិស្សិតស្ម័គ្រចិត្ត២.០១៦នាក់ មាននិស្សិតថ្មី និងចាស់ចំនួន១.៣៦២នាក់កំពុងចូលរួមនៅក្នុងដំណាក់កាលទី២នៃកម្មវិធីនេះ។
អំឡុងពេលប្រារព្ធពិធីនៅកោះពេជ្រលោក អឹុម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម មានប្រសាសន៍ថា “ខ្ញុំមានជំនឿថា នៅក្នុងដំណាក់កាលទី២នេះយើងនឹងទទួលបានលទ្ធផលជាច្រើនទៀត ពីព្រោះនិស្សិតស្ម័គ្រចិត្តមួយចំនួន មានបទពិសោធរួចហើយ។ មន្ត្រី និងនិស្សិតស្ម័គ្រចិត្តរបស់យើងទាំងអស់ បានប្ដេជ្ញាវាស់វែងដីឲ្យបាន១លានហិកតា ដោយត្រូវបញ្ចប់ការវាស់វែងដីឲ្យបាន៥០ភាគរយនៃទិសដៅ មុនពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត”។
លោក អឹុម ឈុនលឹម បានមានប្រសាសន៍បន្ថែមថា នៅសល់៥០ភាគរយទៀតនឹងត្រូវបញ្ចប់ត្រឹមខែមីនាឆ្នាំ២០១៤។និស្សិតស្ម័គ្រចិត្តទាំងនេះ នឹងវាស់វែងដីនៅគ្រប់ខេត្តទាំងអស់ លើកលែងតែខេត្តកណ្ដាល ខេត្តកែបប៉ៃលិន រាជធានីភ្នំពេញ និងខេត្តស្វាយរៀង។
អំឡុងដំណាក់កាលទី១ នៃកម្មវិធីនេះ ពីខែកក្កដា ដល់ខែធ្នូឆ្នាំមុន ក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីបានចំនួន៥៨០.០០០ហិកតាឲ្យប្រជាពលរដ្ឋចំនួន៣៥០.០០០គ្រួសារ។
កាលពីដើមខែនេះ លោក ហ៊ុន...
រដ្ឋាភិបាលនឹងដោះលែងអ្នកទោសរាប់រយនាក់ អំឡុងព្រះរាជ ពិធីថ្វាយព្រះភ្លើងព្រះបរមសព
ក្រសួងយុត្តិធម៌បានលើកឡើង កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកម្ពុជានឹងដោះលែងអ្នកទោសរហូតទៅដល់៥០០នាក់ រួមទាំងលេខារបស់លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលជាអ្នកជាតិថៃនិយមជ្រុលឲ្យបានចេញពីពន្ធនាគារមុនពេលកំណត់រួមជាមួយអ្នកទោសដទៃទៀតនៅទូទាំងប្រទេសនៅដើមខែកុម្ភៈ ក្នុងឱកាសថ្វាយព្រះភ្លើងព្រះបរមសពសម្តេចឪ នៅរាជធានីភ្នំេពញ។
អំឡុងកិច្ចប្រជុំគណៈមេធាវីកម្ពុជា ក្នុងរាជធានីភ្នំពេញ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ថា លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រាំបីឆ្នាំពីបទចារកម្ម និងត្រូវបន្ទូរបន្ថយទោសជាប់ពន្ធនាគារចំនួនប្រាំមួយខែ ហើយលេខារបស់លោក គឺលោកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និងត្រូវដោះលែងនៅថ្ងៃទី១ខែកុម្ភៈ។
លោក វង្សវឌ្ឍានា បានមានប្រសាសន៍ថា “យើងបានរៀបចំរួចរាល់ហើយសម្រាប់ជនជាតិថៃទាំងពីរនាក់នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យដោះលែងអ្នកស្រី រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន នៅថ្ងៃទី១ខែកុម្ភៈ...
រដ្ឋាភិបាលរៀបចំកន្លែងសម្រាប់ចតសុីក្លូនៅតាមតំបន់ទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញ
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសកាលពីម្សិលមិញថា នឹងមានការរៀបចំកន្លែងសម្រាប់ចតសីុក្លូនៅមុខតំបន់ទេសចរណ៍សំខាន់ៗក្នុងរាជធានីភ្នំពេញសម្រាប់ឲ្យភ្ញៀវទេសចរជួលជិះ។
លោក ថោង ខុន បានមានប្រសាសន៍ថា “ សាលារាជធានីភ្នំពេញនឹងចេញសេចក្ដីប្រកាសមួយសម្រាប់កន្លែងស៊ីក្លូ និងត្រៀមរៀបចំកន្លែងពិសេសសម្រាប់ស៊ីក្លូជាពិសេសពីតំបន់ទេសចរណ៍មួយទៅតំបន់មួយទៀត”។លោកមានប្រសាសន៍ថា ចំណតសម្រាប់ស៊ីក្លូនឹងស្ថិតនៅមុខផ្សារទំនើប សណ្ឋាគារ និងភោជនីយដ្ឋានសម្រាប់ជនបរទេស។
លោក ថោង ខុន មានប្រសាសន៍ទៀតថាដោយមានរថយន្ដកាន់តែច្រើនឡើងចូលក្នុងរាជធានី បណ្ដាលឲ្យអ្នកធាក់ស៊ីក្លូថយចុះជាលំដាប់ គឺធ្លាក់ចុះពីចំនួនជាង២.០០០នាក់នៅក្នុងទសវត្សរ៍ឆា្នំ១៩៨០ មកនៅត្រឹមប្រហែល៥០០នាក់នាពេលបច្ចុប្បន្ន។
កាលពីខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្ដែងការព្រួយបារម្ភអំពីការថយចុះស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ ហើយបានមានប្រសាសន៍ថា យើងគួរតែខិតខំប្រឹងប្រែងថែមទៀតដើម្បីគាំទ្រអ្នកធាក់ស៊ីក្លូ។
លោក អឹុម សម្បត្តិ ប្រធានសមាគម អភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ជាអង្គការបម្រើផលប្រយោជន៍ឲ្យអ្នកធាក់ស៊ីក្លូបានស្វាគមន៍សេចក្ដីប្រកាសរបស់លោក ថោងខុន។ ទោះជាយ៉ាងណា លោក អឹុម សម្បត្តិ បានជំរុញឲ្យរដ្ឋាភិបាលដោះស្រាយកង្វល់របស់អ្នកធាក់ស៊ីក្លូនៅក្នុងរាជធានីភ្នំពេញ។
លោកបានបន្ដទៀតថា ជម្រកគឺជាកង្វល់ចម្បងនៅក្នុងចំណោមសមាជិកសមាគមរបស់លោក។លោកបានបន្ថែមថា “យើងសូមស្នើឲ្យរដ្ឋាភិបាលគិតគូរអំពីស្ថានភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូ ពីព្រោះពួកគេគ្មានជម្រកនោះទេ”។ លោកបានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ ក្រុមមន្ត្រីរដ្ឋាភិបាលស្នើឲ្យអ្នកធាក់ស៊ីក្លូសម្រាកនៅតាមវត្ត។
លោក ចាន់ ស៊្រុន អាយុ៧៣ឆ្នាំដែលធ្លាប់បានធាក់ស៊ីក្លូនៅរាជធានីភ្នំពេញជិត៥០ឆ្នាំមកហើយនោះ បាននិយាយថា គាត់យកចញ្ចើមថ្នល់នៅក្នុងសង្កាត់ទឹកថ្លា ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើជាផ្ទះរបស់គាត់។
គាត់បាននិយាយបន្ថែមទៀតថា “ខ្ញុំដេកនៅលើស៊ីក្លូរបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យរដ្ឋាភិបាលរកកន្លែងមួយសម្រាប់ពួក យើងដេកឲ្យបានសមស្របនៅពេលយប់ ពីព្រោះពេលនេះយើងគ្មានសុវត្ថិភាព និងគ្មានកន្លែងរស់នៅត្រឹមត្រូវទេ”៕
សុខភុំ
ពលករចំណាកស្រុកទៅប្រទេសថៃទាំងស្របច្បាប់ និងខុសច្បាប់មានការកើនឡើងក្នុងឆ្នាំ២០១២
ចំនួនប្រជាពលរដ្ឋកម្ពុជា ដែលបានធ្វើចំណាកស្រុកតាមច្រកព្រំដែនអន្ដរជាតិក្រុងប៉ោយប៉ែតទៅប្រទេសថៃ មានការកើនឡើង៦៨ភាគរយក្នុងឆ្នាំ២០១២ ក្នុងនោះពលករចំណាកស្រុកស្របច្បាប់ ដែលនគរបាលអន្ដោប្រវេសន៍ក្រុងប៉ោយប៉ែត បានកត់ត្រាមានចំនួន៥៤.០០០នាក់។
អនុសេនីយ៍ឯក ល័ក្ខ រមនា ប្រធានរដ្ឋបាលការិយាល័យនគរបាលអន្តោប្រវេសន៍ប្រចាំក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា មានប្រជាពលរដ្ឋចំនួន៥៤.០៥៨នាក់បានធ្វើចំណាកស្រុកដោយស្របច្បាប់ ដើម្បីទៅរកការងារធ្វើក្នុងប្រទេសថៃក្នុងឆ្នាំ២០១២ ដែលជាចំនួនកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០១១ដែលនៅពេលនោះមានប្រជាពលរដ្ឋតែ៣២.០៦០នាក់ប៉ុណ្ណោះបានឆ្លងព្រំដែនទៅរកការងារធ្វើ។
លោកបានបន្ថែមថា “ ចំនួនពលករចំណាកស្រុកខុសច្បាប់ក៏កំពុងកើនឡើងដែរ។ បើតាមកំណត់ត្រារបស់យើង មានពលករចំណាកស្រុកខុសច្បាប់ទាំងអស់ចំនួន១១២.៥៤០នាក់”។ ចំណែកកាលពីឆ្នាំ២០១១មានត្រឹមតែ១០៨.២២៩នាក់ប៉ុណ្ណោះ។
អនុសេនីយ៍ឯក ល័ក្ខ រមនា បានមានប្រសាសន៍ថា ជាទូទៅប្រជាពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅប្រទេសថៃដើម្បីស្វែងរកការងារធ្វើតាមការដ្ឋានសំណង់ នេសាទ ឬធ្វើជាអ្នកស៊ីឈ្នួលច្រូតស្រូវឲ្យថៃ។លោកបានបន្ដថា នៅប្រទេសថៃ “ មានប្រាក់ខែច្រើនជាង”។ ប៉ុន្ដែលោកមិនបានប្រាប់ទេថា តើចំនួនពលករចំណាកស្រុកពីឆ្នាំ២០១១មកដល់ឆ្នាំ២០១២កើនឡើងច្រើនប៉ុណ្ណានោះទេ ។
លោក មឿន តុលា ប្រធានកម្មវិធីការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកឡើងកាលពីថ្ងៃសុក្រថា កំណើននោះបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ចំណែកនៅក្នុងប្រទេសថៃស្ថានភាពពលករមានសភាពប្រសើរជាង។
លោកបានបន្ថែមទៀតថា “ ទី១ គឺ នៅក្នុងឆ្នាំនេះ ប្រទេសកម្ពុជាបានហាមមិនឲ្យស្ត្រីទៅធ្វើការនៅ ” ដែលជាហេតុធ្វើឲ្យស្រ្តីវ័យក្មេងជាច្រើនមិនមានសង្ឃឹមថា នឹងអាចរកការងារធ្វើនៅបរទេសបាន ក្រៅពីប្រទេសថៃឡើយ។
ទី២ គឺកាលពីក្នុងខែមេសាឆ្នាំនេះ ការកំណត់ប្រាក់ខែអប្បបរមានៅទូទាំងប្រទេសថៃ ក៏ជាកត្តាមួយទៀត ដែលញ៉ាំងឲ្យប្រជាពលរដ្ឋកម្ពុជាធ្វើចំណាកស្រុកទៅរកការងារធ្វើក្នុងប្រទេសថៃ។
លោក មឿន តុលា បានមានប្រសាសន៍ថា “នៅទូទាំងប្រទេសថៃ ពលករម្នាក់ធ្វើការមួយថ្ងៃបានប្រាក់ឈ្នួលចំនួន៣០០បាត ដូច្នេះហើយនេះគឺជាមូលហេតុ ដែលប្រជាពលរដ្ឋនាំគ្នាភ្លូកទឹកភ្លូកដី ទៅរកការងារធ្វើនៅប្រទេសថៃ”។
លោកស្រី ឌី សុជាតិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា មានករណីថ្មីមួយពាក់ព័ន្ធនឹងពលករចំណាកស្រុកខុសច្បាប់ បានឲ្យដឹងថា កាលពីថ្ងៃពុធ ប្រជាពលរដ្ឋ៦០នាក់ ដែលគ្មានឯកសារស្របច្បាប់ត្រូវឃាត់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត ដើម្បីកុំឲ្យឆ្លងព្រំដែនខុសច្បាប់ ។
លោកស្រី ឌី សុជាតិ បានបន្តថា “ពួកគេធ្វើដំណើរដោយមានយកចានឆ្នាំង មកជាមួយហើយយើងបានបញ្ឈប់ពួកគេ”។ លោកស្រីបន្ថែមថា ពួកគេទាំងនោះមកពីស្រុកក្រវាញ ខេត្តពោធិ៍សាត់ និងមានអនីតិជនអាយុ១៥ឆ្នាំផងដែរ។ លោកស្រី ឌី សុជាតិ
មានប្រសាសន៍បន្ថែមទៀតថា “ ពួកគេបាននិយាយថា ពួកគេចង់ទៅធ្វើការក្នុងប្រទេសថៃ ព្រោះពួកគេច្រូតស្រូវខ្លួនឯងនៅក្នុងប្រទេសកម្ពុជារួចរាល់អស់ហើយ”។លោកស្រីបន្តថា ពួកគេព្យាយាមឆ្លងកាត់ព្រំដែនដោយគ្មានឯកសារស្របច្បាប់ឡើយ៕សុផាណ្ណា
(រាយការណ៍បន្ថែមដោយ Denise Hruby)





