Sun Mesa
ក្រសួងសុខាភិបាលរាយការណ៍ថា កម្ពុជាឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលនៅទូទាំងប្រទេស
ក្រសួងសុខាភិបាលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញថា កម្ពុជាកំពុងឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលទាំងស្រុងនៅទូទាំងប្រទេសដោយសារតែកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិរាយការណ៍ថា គ្មានករណីជំងឺកញ្ជ្រិលក្នុងរយៈពេល១២ខែពេញ កាលពីឆ្នាំមុន។
វេជ្ជបណ្ឌិត ភៀតធើ វ៉ាន់ម៉ារិន (Dr. Pieter van Maaren) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា “ខ្ញុំជឿជាក់ថា កម្ពុជាអាចនៅតែអាចសម្រេចបាននូវស្នាដៃរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺកញ្ជ្រិលក្នុងរយៈពេល២ឆ្នាំទៀត ដើម្បីឲ្យ ទទួលស្គាល់ប្រទេសកម្ពុជាថា ជាប្រទេសគ្មានជំងឺកញ្ជ្រិល”។
ខណៈដែលជំងឺកញ្ជ្រិលជាជំងឺមានអត្រាឆ្លងខ្ពស់ និងអាចចាក់ថ្នាំបង្ការបាន មិនបណ្តាលឲ្យស្លាប់ដោយផ្ទាល់ក៏ដោយ ក៏ជំងឺកញ្ជ្រិលដែលបង្កឲ្យមានរោគសញ្ញាស្មុគស្មាញ ដូចជា ជំងឺរលាកទងសួត ជំងឺរាក និងជំងឺរលាកខួរក្បាល អាចបណ្តាលឲ្យស្លាប់បានដែរ។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកបានឲ្យដឹងថា កាលពីឆ្នាំ២០១១ ករណីឆ្លងជំងឺកញ្ជ្រិលមានចំនួន៧២២ករណីដែលទើបតែកើតឡើងថ្មីៗនៅក្នុងខេត្តកំពង់ស្ពឺកាលពីខែវិច្ឆិកា ឆ្នាំ២០១១។ បើធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ ដូចជា ប្រទេសវៀតណាម ជាដើមមានករណីជំងឺកញ្ជ្រិល៤០០ករណីក្នុងឆ្នាំ២០១២ ចំណែកប្រទេសកម្ពុជាកំពុងឈានទៅរកការលុបបំបាត់ជំងឺកញ្ជ្រិលទាំងស្រុង។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា យុទ្ធនាការចាក់ថ្នាំបង្ការទ្រង់ទ្រាយធំព្រមទាំងការចាក់ថ្នាំការពារធម្មតា ដែលរដ្ឋាភិបាលបានអនុវត្តកន្លងមកបានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យជំងឺកញ្ជ្រិលធ្លាក់ចុះ កាលពីឆ្នាំមុន។
បច្ចុប្បន្ននេះ រដ្ឋាភិបាលផ្តល់សេវាចាក់ថ្នាំបង្ការជំងឺកញ្ជ្រិលដោយឥតគិតថ្លៃដល់កុមារក្រោមអាយុ២ឆ្នាំទាំងអស់។ កាលពីខែឧសភា ឆ្នាំមុន...
មិនទាន់មានការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថានពីគម្រោងស្ថាបនាផ្លូវដែកថ្មីរបស់ចិនទេ
ក្រុមហ៊ុនចិនចំនួនពីរគ្រោងចាប់ផ្តើមការងារស្ថាបនាផ្លូវដែកមួយខ្សែប្រវែង៤០០គីឡូម៉ែត្រ ព្រមទាំងបង្កើតរោងចក្រផលិតដែកថែប និងកសាងកំពង់ផែនៅខែកក្កដាខាងមុខនេះ តែមិនទាន់មានការវាយតម្លៃពីផលប៉ះពាល់បរិស្ថាន (EIA) នៅឡើយទេ ហើយបណ្តាខេត្តអាចទទួលរងផលប៉ះពាល់ ក៏មិនទាន់បានដឹងពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏ធំនេះនៅឡើយដែរ។
នៅក្នុងពិធីចុះហត្ថលេខា នៅភ្នំពេញកាលពីថ្ងៃច័ន្ទ ក្រោមវត្តមានរបស់លោក ត្រាំ អីុវតិក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនដ៏ធំរបស់ចិន គឺក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group and China Railway Group Limited បានចុះកិច្ចព្រមព្រៀងលើគម្រោងមួយ ដែលមានទំហំទឹកប្រាក់ប្រមាណ៩,៦ពាន់លានដុល្លារ។
ក្នុងផែនការប្រកបដោយមហិច្ឆតានេះ ផ្លូវដែកមួយខ្សែនឹងត្រូវបានស្ថាបនាឡើងនៅឆ្នាំ២០១៧ ដោយចាប់ ផ្តើមពីចំណុចរោងចក្រផលិតដែកថែប ក្នុងខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ កំពង់ឆ្នាំង...
ក្រុមហ៊ុនចិនពីរចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងសាងសង់ផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រ
ក្រុមហ៊ុនចិនពីរ កាលពីម្សិលមិញ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចាប់ផ្តើមប្រតិបត្តិការគម្រោងដ៏ធំមួយនាឆ្នាំក្រោយ ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែប្រហែង៤០០គីឡូម៉ែត្រ និងបង្កើត រោងចក្រផលិតដែកថែបមួយកន្លែង និងកំពង់ផែសមុទ្រមួយកន្លែងផងដែរ។
គម្រោងក្នុងចំនួនទឹកប្រាក់វិនិយោគ ៩,៦ពាន់លានដុល្លារនេះ នឹងត្រូវបានអនុវត្តដោយក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group ដែលជាក្រុមហ៊ុនបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុនដែកពីររបស់ចិនបាន ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Railway Group ដើម្បីអនុវត្តប្រតិបត្តិការសាងសង់លើផ្លូវដែកនេះ។
លោក ចាង ចួនលី (Zhang Chuan Li) ប្រធានក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីមួយនៅរាជធានីភ្នំពេញថា ក្រុមហ៊ុនវិនិយោគរួមនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងរោងចក្រផលិតដែកថែបមួយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែលគេជឿថា មានធនធានរ៉ែដែក ជាមួយកំពង់ផែថ្មីមួយនៅលើកោះមួយ នៅក្នុងខេត្តកោះកុង។
លោក ចាង មានប្រសាសន៍ថា “ការងារនឹងចាប់ផ្តើម លើផ្នែកទាំងបីនៃគម្រោងនេះក្នុងខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះនឹងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង២០.០០០នាក់ និងជំនាញការចិន៣.០០០នាក់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា...
ក្រុមហ៊ុនចិនពីរចុះកិច្ចព្រមព្រៀងជាមួយគ្នាលើគម្រោងសាងសង់ផ្លូវដែកប្រវែង៤០០គីឡូម៉ែត្រ
ក្រុមហ៊ុនចិនពីរ កាលពីម្សិលមិញ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាមួយ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចាប់ផ្តើមប្រតិបត្តិការគម្រោងដ៏ធំមួយនាឆ្នាំក្រោយ ដើម្បីសាងសង់ផ្លូវដែកថ្មីមួយខ្សែប្រហែង៤០០គីឡូម៉ែត្រ និងបង្កើត រោងចក្រផលិតដែកថែបមួយកន្លែង និងកំពង់ផែសមុទ្រមួយកន្លែងផងដែរ។
គម្រោងក្នុងចំនួនទឹកប្រាក់វិនិយោគ ៩,៦ពាន់លានដុល្លារនេះ នឹងត្រូវបានអនុវត្តដោយក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group ដែលជាក្រុមហ៊ុនបង្កើតឡើង
រួមគ្នា ដោយក្រុមហ៊ុនដែកពីររបស់ចិនបាន ចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន China Railway Group ដើម្បីអនុវត្តប្រតិបត្តិការសាងសង់លើផ្លូវដែកនេះ។
លោក ចាង ចួនលី (Zhang Chuan Li) ប្រធានក្រុមហ៊ុន Cambodia Iron and Steel Mining Industry Group បានប្រាប់ក្រុមអ្នកយកព័ត៌មាន ក្នុងពិធីមួយនៅរាជធានីភ្នំពេញថា ក្រុមហ៊ុនវិនិយោគរួមនេះ នឹងភ្ជាប់ទំនាក់ទំនងរវាងរោងចក្រផលិតដែកថែបមួយនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ដែលគេជឿថា មានធនធានរ៉ែដែក ជាមួយកំពង់ផែថ្មីមួយនៅលើកោះមួយ នៅក្នុងខេត្តកោះកុង។
លោក ចាង មានប្រសាសន៍ថា “ ការងារនឹងចាប់ផ្តើម លើផ្នែកទាំងបីនៃគម្រោងនេះក្នុងខែកក្កដា ឆ្នាំ២០១៣។ គម្រោងនេះនឹងត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង២០.០០០នាក់ និងជំនាញការចិន៣.០០០នាក់”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា គម្រោងនេះនឹងត្រូវការពេលវេលាប្រហែលបួនឆ្នាំទើបចប់។
លោកបានលើកឡើងថា...





