27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ពលរដ្ឋ​គាំទ្រ​ចំណាត់ការ​របស់​អភិបាល​ថ្មី​ខេត្ត​កំពត​ដោះស្រាយ​វិវាទ​ដីធ្លី​បរិវេណ​អាង​ស្តុក​ទឹក​ដងទង់

ពលរដ្ឋ​រស់នៅ​ស្រុក​ដងទង់ ខេត្ត​កំពត សាទរ និង​ស្វាគមន៍​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី ដែល​បាន​រក​យុត្តិធម៌​លើ​ទំនាស់​ដីធ្លី​ពាក់ព័ន្ធ​មន្ត្រី​មួយ​ចំនួន​នៃ​រដ្ឋបាល​ខេត្ត​កំពត បាន​ឃុបឃិត​គ្នា​លក់​ដី​អាង​ទឹក​ដងទង់​ស្ងាត់ៗ​ដែល​នាំ​ឲ្យ​បាត់បង់​ប្រភព​ទឹក​ប្រើប្រាស់។ ក្រោយពី​ប្រកាស​ចូល​កាន់​តំណែង​ជា​អភិបាល​ខេត្ត​កំពត លោក ម៉ៅ ធនិន ក្រៅពី​ជួប​សាធារណជន លោក​ក៏​បាន​បង្កើត​ឲ្យ​មាន​វេទិកា​សាធារណៈ​ដើម្បី​ជួប​ជាមួយ​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​ដងទង់ ដែល​ពលរដ្ឋ​មូលដ្ឋាន​នេះ​បាន​ចោទ​មន្ត្រី​មួយ​ចំនួន​ចាប់ពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត ថា​បាន​ឃុបឃិត​លួច​លក់​អាង​ស្តុក​ទឹក​ដងទង់​ស្ងាត់ៗ​ទៅ​ឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ សម្រាប់​សង់​ផ្ទះល្វែង​លក់។ ថ្លែង​ក្នុង​វេទិកា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ពលរដ្ឋ​ស្រុក​ដងទង់...

ខេត្ត​មួយ​ចំនួន​និង​រាជធានី​ភ្នំពេញ​ប្រឈម​ជំនន់​ទឹកភ្លៀង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត​បន្ត​ហក់​ឡើង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឱ្យ​ដឹង​ថា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​រួម​ទាំង​រាជធានី​ភ្នំពេញ​ផង​នោះ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ដោយសារតែ​កម្ពុជា​ទទួល​រង​ឥទ្ធិពល​បន្តបន្ទាប់​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ​ទៅ​ខ្លាំង ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ កំពុង​ហក់​ឡើង។ សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែ​តុលា ដល់​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា រាជធានី-ខេត្ត​ចំនួន​១៤ ប្រឈម​ជំនន់​ទឹកភ្លៀង ដោយសារតែ​ប្រទេស​កម្ពុជា​ទទួល​ឥទ្ធិពល​សម្ពាធ​ទាប និង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់។ ក្រសួង​បន្ត​ថា រាជធានី-ខេត្ត​ទាំងនោះ​រួម​មាន​ខេត្ត​ព្រៃវែង...

លោក ជា សុផារ៉ា រង​ការ​ចោទប្រកាន់​ថា​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​បក្ស​កាន់​អំណាច​របស់​ខ្លួន

សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ចោទ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​របស់​ខ្លួន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​រក​ឃើញ​ថា ការ​សម្ដែង​យក​មុខ​របស់​លោក ជា សុផារ៉ា កន្លងមក ធ្វើ​ឲ្យ​ប៉ះទង្គិច​ដល់​ឥទ្ធិពល និង​មុខមាត់​គ្រួសារ «ហ៊ុន» យ៉ាង​ខ្លាំង​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​បញ្ហា​ដីធ្លី​សព្វថ្ងៃ​នេះ។ សមាជិក​គណបក្ស​កាន់​អំណាច លោក គង់ ឃៀង បាន​បង្ហោះ​វីដេអូ​តាម​បណ្ដាញ​សង្គម Facebook នៅ​ថ្ងៃ​ទី​២៥ តុលា...

អង្គការ​សមាគម​ជាច្រើន​បន្ត​ធ្វើ​យុទ្ធនាការ​ស្នើសុំ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន និង​សកម្មជន​សង្គម​ផ្សេង​ទៀត

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​នៅ​សប្តាហ៍​ទី​១១ នេះ ស្នើសុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​នេះ នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ អង្គការ​សមាគម​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា បាន​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​បន្ត​ទៀត​ហើយ​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ នេះ ដើម្បី​សុំ​ឱ្យ​មាន​ការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​តែងតែ​ធ្វើការ​បញ្ចេញ​មតិ​ដើម្បី​សិទ្ធិ​សេរីភាព លើ​សិទ្ធិ​គ្រូបង្រៀន សិទ្ធិ​កម្មករ​និយោជិត និង​លើក​កម្ពស់​សិទ្ធិមនុស្ស​នា​ពេល​កន្លងមក។ អង្គការ​សមាគម​ទាំងនេះ​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR)...

IDEA TALK៖ តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ផ្សះផ្សា​ជាតិ​ត្រូវការ​គ្រឿង​ផ្សំ​អ្វី​ខ្លះ?»។

បក្ស​ប្រឆាំង៖ កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង

គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក (CNRP USA) អះអាង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ គឺជា​កិច្ចសន្យា​ធានា​របស់​អន្តរជាតិ​លើ​អធិបតេយ្យភាព ឯករាជ្យ បូរណភាព​ទឹកដី និង​ជា​កិច្ចសន្យា​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ប្រើ​ដើម្បី​បញ្ចប់​ជម្លោះ ឬ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​របស់​កម្ពុជា។ ក្រុម​នេះ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដើម្បី​ចូលរួម​អបអរ​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដោយ​ជំរុញ​ឱ្យ​អ្នក​នយោបាយ​ខ្មែរ​បន្ត​ប្រើ​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ ក្នុង​ការ​រក្សា​អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ជាតិ​របស់​ខ្លួន​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​នេះ​មិន​បាន​ចែង​អំពី​ការ​អស់​សុពលភាព​នៃ​ការ​ចុះហត្ថលេខា​ទទួល​ស្គាល់​ស្ដីពី​កាតព្វកិច្ច​របស់​ហត្ថលេខី​ទាំងអស់ ក្នុង​ការ​ធានា​នូវ​អធិបតេយ្យ​ជាតិ...

ខួប ៥០​ឆ្នាំ​ដែល​ចិន​កុម្មុយនីស្ត​ដណ្ដើម​អាសនៈ​បាន​ពី​សាធារណរដ្ឋ​ចិន ខណៈ​តៃវ៉ាន់​ឈឺចាប់

ថ្ងៃ​ទី​២៥ តុលា គឺជា​ខួប ៥០​ឆ្នាំ​ដែល​របប​ប្រជាមានិត​ចិន បាន​ដណ្ដើម​កាន់កាប់​អាសនៈ​របស់​សាធារណរដ្ឋ​ចិន ដែល​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ។ ថ្ងៃ​ទី​២៥ ខែ​តុលា កាលពី ៥០​ឆ្នាំ​មុន គឺ​នៅ​ឯ​អង្គការ​សហប្រជាជាតិ ដែល​មហាសន្និបាត​របស់​ស្ថាប័ន​ពិភពលោក​មួយ​នេះ​បាន​បោះឆ្នោត​លើ​ដំណោះស្រាយ​មួយ​លេខ​២៧-៥៨។ ដំណោះស្រាយ​នោះ​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​របប​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​ប្រកាន់​របប​កុម្មុយនីស្ត​មាន​អាសនៈ​នៅ​អង្គការ​សហប្រជាជាតិ។ អង្គការ​មួយ​នេះ​សម្រេច​ក្នុង​ការ​ស្ដារ​សិទ្ធិ​ទាំងអស់​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួលស្គាល់​តំណាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សព្វថ្ងៃ​នេះ​ថា​ជា​តំណាង​ស្រប​ច្បាប់​តែ​មួយ​គត់​នៃ​ចិន នៅ​អង្គការ​សហប្រជាជាតិ។ ដំណោះស្រាយ​ដូច​គ្នា​នេះ គឺជា​ការ​បណ្ដេញ​តំណាង​របស់​សាធារណរដ្ឋ​ចិន ដែល​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ចាញ់​សង្គ្រាម ឱ្យ​ចាកចេញ​ពី​បេសកកម្ម​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ។ សង្គ្រាម​ស៊ីវិល​បិទ​បញ្ចប់​នៅ​ឆ្នាំ​១៩៤៩ រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ចិន ដែល​រត់​ទៅ​នៅ​លើ​កោះ​តៃវ៉ាន់ ក៏​បាន​បាត់បង់​សិទ្ធិ​តំណាង​របស់​ខ្លួន​នៅ​អង្គការ​សហប្រជាជាតិ​មក​ទល់​នឹង​សព្វថ្ងៃ​នេះ។ នៅ​ថ្ងៃ​នេះ បក្ស​កុម្មុយនីស្ត​ចិន បាន​ប្រារព្ធ​ខួប...

ពលរដ្ឋ​ខេត្ត​កោះកុង​ព្រួយបារម្ភ​អំពី​បទល្មើស​គ្រឿងញៀន​នាំចូល​ពី​ថៃ​តាម​ច្រក​លំហ​សមុទ្រ

ពលរដ្ឋ​ខេត្ត​កោះកុង បង្ហាញ​ការ​ព្រួយបារម្ភ​អំពី​បទល្មើស​នាំចូល​គ្រឿងញៀន​ជិត ៣០០​គីឡូក្រាម ដែល​ជនល្មើស​បន្ត​លួច​នាំចូល​តាម​ច្រក​លំហ​សមុទ្រ​ចូល​មក​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ខណៈ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ប្រចាំ​ច្រក​លំហ​សមុទ្រ​ហាក់​មិន​សូវ​រវល់​អើពើ​ពី​ការ​នាំចូល​គ្រឿងញៀន​ឆ្លងដែន​នេះ​ទេ។ ពលរដ្ឋ​បាន​ដាក់​ការ​សង្ស័យ​ទៅលើ​សមត្ថកិច្ច​ជំនាញ​ប្រចាំការ​នៅ​លើ​លំហ​សមុទ្រ​ថា ទំនង​ជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​សំណូក​ពុករលួយ​ពី​ក្រុម​ជនល្មើស ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំចូល​គ្រឿងញៀន​ជាបន្តបន្ទាប់ មុន​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល ចុះ​បង្ក្រាប​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។ ការ​ព្រួយបារម្ភ​ជា​ថ្មី​របស់​ក្រុម​អ្នក​ឃ្លាំមើល​សង្គម និង​អាណាព្យាបាល​ខាងលើ​នេះ បាន​កើត​មាន​ជា​ថ្មី​ទៀត​ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រែអំបិល បាន​ចុះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​រឹបអូស​បាន​ជិត ៣០០​គីឡូក្រាម ដែល​ជនល្មើស​ដឹក​តាម​ទូក​ចូល​មក​ដល់​ឃុំ​ជ្រោយស្វាយ ស្រុក​ស្រែអំបិល កាលពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២១។ យុទ្ធនាការ​នេះ សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ០៦​នាក់​នៅ​លើ​ទូក​ខ្នាត​ធំ​មួយ​គ្រឿង​របស់​ជនជាតិ​ថៃ ដែល​ចូល​ចត​ក្នុង​ផែ​ជលផល​នៅ​ចំណុច​មាត់ពាម​ស្រែអំបិល។ ក្រុម​ប្រជាពលរដ្ឋ​បាន​ស្នើ​ដល់​លោក ស...

តុលាការ​ខេត្ត​មណ្ឌលគិរី​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​តាម​បណ្ដឹង​ឈ្មួញ​ដី

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី បាន​កោះហៅ​ជនជាតិ​ដើម​ភាគតិច​ចំនួន ១៨​គ្រួសារ​ឱ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ខែ​វិច្ឆិកា ខាងមុខ​នេះ ក្រោយ​ពី​ឈ្មោះ សាត សូត្រ ដែល​ជា​ឈ្មួញ​ដី​ម្នាក់​បាន​ប្ដឹង​ពួកគេ។ ក្នុង​ដីកា​ចុះ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ស៊ាវ ងីឈាន់ បាន​កោះ​ហៅ​ជនជាតិ​ដើម​ភាគតិច​ឈ្មោះ តែល នី រស់នៅ​ភូមិ​ពូទ្រូ ឃុំ​សែនមនោរម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី ចូល​បំភ្លឺ​នៅ​តុលាការ​នា​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១...

អាជ្ញាធរ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខណ្ឌ​ដង្កោ​ប្រុងប្រយ័ត្ន​ទឹក​ជំនន់ ខណៈ​ទឹក​ស្ទឹង​ព្រែកត្នោត​កំពុង​ហក់​ឡើង

អាជ្ញាធរ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រស់នៅ​សង្កាត់​ចំនួន​១០ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ប្រុងប្រយ័ត្ន​ដោយសារ​ទឹក​ស្ទឹង​ព្រែកត្នោត កំពុង​ហក់​ឡើង​ខ្លាំង។ សេចក្ដី​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១ អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ​ដែល​កំពុង​រស់នៅ​សង្កាត់​ដង្កោ សង្កាត់​ព្រៃស សង្កាត់​ព្រៃវែង សង្កាត់​ក្រាំងពង្រ សង្កាត់​ស្ពានថ្ម សង្កាត់​ទៀន សង្កាត់​សាក់សំពៅ សង្កាត់​ជើងឯក សង្កាត់​ព្រែកកំពឹស និង​សង្កាត់​គងនយ ក្នុង​ខណ្ឌ​ដង្កោ ត្រូវ​ប្រុងប្រយ័ត្ន ខណៈ​បច្ចុប្បន្ន​ស្ថានភាព​ទឹក​ស្ទឹង​ព្រែកត្នោត បាន​ហក់​ឡើង​ជាបន្តបន្ទាប់។ សេចក្ដី​ជូនដំណឹង​ដដែល​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ដែល​បង្ក​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ...

Latest news