AUTHOR NAME
ឌឹ ខេមបូឌា ដេលី
2597 POSTS
0 COMMENTS
ពលរដ្ឋស្រុកកំចាយមារស្នើអភិបាលខេត្តព្រៃវែងអន្តរាគមន៍យកចំណីផ្លូវសាធារណៈដែលគ្រួសារមួយរំលោភយកធ្វើកម្មសិទ្ធិឯកជន
ពលរដ្ឋរាប់រយគ្រួសាររស់នៅភូមិចំនួន៣ ក្នុងឃុំជាច ស្រុកកំចាយមារ បានទទូចស្នើរកកិច្ចអន្តរាគមន៍ពីលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ក្នុងករណីទំនាស់មួយគ្រួសារអាងអំណាចបក្ខពួកជាមន្ត្រីពន្ធនាគារ បានរំលោភយកដីផ្លូវសាធារណៈធ្វើកម្មសិទ្ធិឯកជន។
ប្រភពពីពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ ជុំ សុខុន អាងខ្នងបង្អែកប្អូនប្រុសរបស់ខ្លួនឈ្មោះ ជុំ សុគុណ មានតួនាទីជានាយករងពន្ធនាគារខេត្តព្រៃវែង ការពារទង្វើទុច្ចរិតធ្វើរបងហ៊ុមព័ទ្ធរំលោភយកដីចំណីផ្លូវសាធារណៈ ៥ម៉ែត្រដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។
ពលរដ្ឋបន្ថែមថា ឈ្មោះ ជុំ សុខុន ដែលអាងខ្នងបង្អែកប្អូនរបស់ខ្លួនជាមន្ត្រីរាជការនោះ មិនត្រឹមតែរំលោភយកដីផ្លូវសាធារណៈដែលពលរដ្ឋប្រើប្រាស់ដឹកកសិផលប៉ុណ្ណោះទេ ថែមទាំងបានប្ដឹងម្ចាស់ដីឈ្មោះ...
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យថាការបង្កើតច្បាប់កំណត់សញ្ជាតិគឺគ្មានប្រយោជន៍ដល់ជាតិទេ
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រឆាំងដាច់អហង្ការចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលដាក់ឈ្មោះថា «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» ថាជាច្បាប់ដែលគ្មានប្រយោជន៍សម្រាប់ជាតិ ខណៈព្រះប្រមុខរដ្ឋ ព្រះបាទនរោត្តម សីហមុនី ទ្រង់បានរាជានុញ្ញាតលើសេចក្តីព្រាងច្បាប់នេះរួចហើយនោះ។
ចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះថា ពួកគេបង្ហាញជំហរប្រឆាំងនឹង «សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ» របស់រដ្ឋាភិបាលកម្ពុជាជាដាច់ខាត ព្រោះថាច្បាប់នេះបានបិទសិទ្ធិជនជាតិខ្មែរដែលមានសញ្ជាតិពីរ ឬលើសពីពីរមិនឱ្យធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដែលផ្ទុយនឹងខ្លឹមសាររដ្ឋធម្មនុញ្ញទាំងស្រុង។
ប្រភពដដែលរិះគន់ថា ក្នុងស្ថានភាពកម្ពុជាកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋសភា...
អ្នកឃ្លាំមើល៖ ការចុះផ្សាយរបស់កាសែត The Guardian ក្លាយជាការប្រជែងប្រយោជន៍នយោបាយនៅខ្មែរ
អ្នកឃ្លាំមើលនយោបាយនៅកម្ពុជា និយាយថា ការចុះផ្សាយខុសរបស់កាសែតអង់គ្លេស The Guardian មិនគួរជាហេតុផលនាំឲ្យមានការបង្កើតច្បាប់កំណត់សញ្ជាតិមេដឹកនាំក្នុងស្ថាប័នកំពូលៗនោះទេ ប៉ុន្តែដោយការចាប់ផ្តើមរបស់អតីតមេដឹកនាំបក្សប្រឆាំងលើការចុះផ្សាយនេះ បានក្លាយទៅជាការប្រជែងគ្នាលើប្រយោជន៍នយោបាយទៅវិញ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១២ តុលា នេះថា លោកគាំទ្រឱ្យមានច្បាប់នេះ ប៉ុន្តែអ្វីដែលលោកមានការសោកស្តាយនោះ គឺមូលហេតុ និងនីតិវិធីនៃការបង្កើតច្បាប់នេះ ព្រោះថាច្បាប់នេះកើតឡើងក្នុងស្ថានភាពដែលកម្ពុជាមិនទាន់ស្រុះស្រួលគ្នារវាងអ្នកនយោបាយកំពូលៗដែលមានឥទ្ធិពលនយោបាយសម្រាប់កម្ពុជានៅពេលនេះ ខណៈអ្នកឃ្លាំមើលសង្គមជាច្រើនទៀតក៏មានទស្សនៈស្របគ្នានេះដែរ។
លោកលើកឡើងថា...
លោក ស ខេង ជំរុញឱ្យមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរីការពារព្រំដែនឱ្យបានដាច់ខាត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធខេត្តរតនគិរី ការពារព្រំដែនឱ្យបានដាច់ខាតនូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិរបស់ខ្លួន ហើយខិតខំថែរក្សាការពារព្រៃឈើ ព្រមទាំងធនធានធម្មជាតិផ្សេងៗទៀតដែលមានក្នុងខេត្តឱ្យបានល្អថែមទៀត ប៉ុន្តែអ្នកឃ្លាំមើលនៅតែមានទស្សនៈអវិជ្ជមានលើការណែនាំនេះ។
ការអះអាងរបស់លោក ស ខេង ធ្វើឡើងក្នុងពិធីផ្ទេរភារកិច្ចអភិបាលខេត្តរតនគិរី នៅថ្ងៃទី១២ ខែតុលា នេះ ដែលលោកបានណែនាំឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នាំគ្នាអភិវឌ្ឍព្រំដែនឱ្យទៅជាព្រំដែនមានទាំងសន្តិភាព និងការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកអះអាងថា មន្ត្រីមូលដ្ឋានទាំងអស់ត្រូវតែខិតខំប្រមូល...
IDEA TALK៖ ប្រវត្តិនៃដំណើរការចរចាលម្អិតដែលឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «ប្រវត្តិនៃដំណើរការចរចាលម្អិតដែលឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១»។
IDEA TALK៖ តើច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលក្នុងស្ថាប័នជាតិ ធ្វើឡើងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេ?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ស្តីអំពី៖ «តើច្បាប់កំណត់សញ្ជាតិតែមួយសម្រាប់ថ្នាក់ដឹកនាំកំពូលក្នុងស្ថាប័នជាតិ ធ្វើឡើងស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែរឬទេ?»។
លោក សម រង្ស៊ី៖ ព្រះមហាក្សត្រនឹងដាក់រាជ្យភ្លាមៗនៅពេលច្បាប់កំណត់សញ្ជាតិត្រូវបានអនុម័ត
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា ព្រះមហាក្សត្រខ្មែរនឹងដាក់រាជ្យភ្លាមៗនៅពេលដែលច្បាប់ស្ដីពីការកំណត់សញ្ជាតិសម្រាប់មេដឹកនាំខ្មែរត្រូវបានអនុម័ត ដើម្បីធ្វើជាគំរូក្នុងនាមព្រះអង្គជាព្រះប្រមុខរដ្ឋរបស់ប្រជារាស្ត្រខ្មែរ ខណៈអ្នកឃ្លាំមើលសង្គមមួយចំនួនក៏បានលើកឡើងនូវទស្សនៈស្រដៀងគ្នាជុំវិញការបង្កើតច្បាប់កំណត់សញ្ជាតិនេះដែរ។
លោក សម រង្ស៊ី បានសរសេរនៅលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះថា លោកទទួលបានប្រភពព័ត៌មានដែលគួរឱ្យទុកចិត្តពីព្រះបរមរាជវាំងថា ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុនី បានប្រាប់ទៅប្រមុខរដ្ឋាភិបាលកម្ពុជាថា បើច្បាប់កំណត់សញ្ជាតិមេដឹកនាំនេះត្រូវបានអនុម័តនៅថ្ងៃណា ព្រះអង្គនឹងដាក់រាជ្យភ្លាមៗមួយរំពេចនៅថ្ងៃនោះតែម្តង ដើម្បីធ្វើជាគំរូសម្រាប់មេដឹកនាំរបស់កម្ពុជា។
មេបក្សប្រឆាំងរូបនេះអះអាងថា ច្បាប់កំណត់សញ្ជាតិដែលប្រមុខរដ្ឋាភិបាលលោក...
លោក ស ខេង៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ
ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោក ស ខេង អះអាងថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងជាការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋានផងដែរ ប៉ុន្តែមានមន្ត្រីគណបក្សក្រៅរដ្ឋាភិបាលខ្លះបានរិះគន់ពីការលើកឡើងនេះទាំងស្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ តុលា ឆ្នាំ២០២១ នេះថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាផ្នែកមួយនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងពង្រឹងការកសាងអំណាចរដ្ឋបាលនៅមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាពនៃការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន តាមរយៈគោលនយោបាយកំណែទម្រង់តាមប្រព័ន្ធវិមជ្ឈការ និងសហវិមជ្ឈការរបស់កម្ពុជាសព្វថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរូបនេះជំរុញឱ្យថ្នាក់ដឹកនាំ...
លោក កឹម សុខា អះអាងថាប្រទេសជាមិត្តរបស់កម្ពុជានៅតែយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរដដែល
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានសម្ដែងការអរគុណចំពោះប្រទេសជាមិត្តរបស់កម្ពុជា ដែលនៅតែយកចិត្តទុកដាក់ជួយពលរដ្ឋខ្មែរស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ រហូតមក។
លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នេះថា លោកបានទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា អ្នកស្រី...
IDEA TALK៖ ការចូលរួមរបស់ពលរដ្ឋខ្មែរអាមេរិកាំងក្នុងការប្រារព្ធខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ដីពី៖ «ការចូលរួមរបស់ពលរដ្ឋខ្មែរអាមេរិកាំងក្នុងការប្រារព្ធខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ»។