28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​ចេញ​លិខិត​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ហើយ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ផង​ដែរ។ លោក​អះអាង​ថា ក្នុង​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស...

លោក សុខ ទូច ថា​ខ្មែរ​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួនឯង​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​ខ្លួន​បាន

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ប្រតិកម្ម​ថា ពលរដ្ឋ​ខ្មែរ​ដែល​សម្ដែង​ការឈឺចាប់​ពី​បរទេស​ជិតខាង​លួច​ចម្លង​វប្បធម៌​របស់​ខ្លួន​ជា​រឿង​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ខ្មែរ​ក៏​ត្រូវ​ឈឺចាប់​នៅ​ពេល​ដែល​ខ្លួន​មិន​អាច​ការពារ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​បាន ខណៈ​ខ្លួនឯង​កំពុង​មាន​មោទកភាព​លើ​វប្បធម៌​បរទេស ជាជាង​វប្បធម៌ និង​សម្បត្តិ​ជាតិ​របស់​ខ្លួន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​អ្នកលេង​បណ្ដាញ​សង្គម​បាន​នាំគ្នា​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅលើ​ស្ថាបត្យករ​ថៃ ដែល​បាន​សាងសង់​ប្រាសាទ​នៅ​ក្នុង​ប្រទេស​ខ្លួន​មាន​គំនូស​ប្លង់​ដូច​ទៅ​នឹង​ប្រាសាទ​អង្គរវត្ត​របស់​ខ្មែរ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​បង្ហោះ​វីដេអូ​បកស្រាយ​ទាក់ទិន​ទៅ​នឹង​បញ្ហា​ដែល​ប្រទេស​ថៃ ចម្លង​វប្បធម៌​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ថា ថៃ​មិន​អាច​ចម្លង​វប្បធម៌ ឬ​អរិយធម៌​របស់​កម្ពុជា​ធ្វើ​ជា​របស់​ខ្លួន​បាន​ទេ ព្រោះ​ថា​ប្រាសាទ​អង្គរវត្ត និង​អរិយធម៌​មួយ​ចំនួន​ផ្សេងទៀត​របស់​ខ្មែរ ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ រួច​ទៅ​ហើយ...

IDEA TALK៖ តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បែក​ជា​ពីរ​ដែរ​ទេ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​ប្រមូល​ផ្ដុំ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ឯកតោ​ភាគី?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​បែក​ជា​ពីរ​ដែរ​ទេ​នៅ​ពេល​ដែល​លោក ហ៊ុន សែន ប្រើ​អំណាច​ប្រមូល​ផ្ដុំ​ងាក​ទៅ​រក​ប្រទេស​ចិន​ដោយ​ឯកតោ​ភាគី?»។

IDEA TALK៖ ក្រោយ​មរណភាព​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី តើ​ទ្រឹស្ដី ការ​វិភាគ​បែប​វិទ្យាសាស្ត្រ និង​វីរភាព​របស់​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ ស្តី​អំពី៖ «ក្រោយ​មរណភាព​ទាំង​អយុត្តិធម៌​របស់​បណ្ឌិត កែម ឡី តើ​ទ្រឹស្ដី ការ​វិភាគ​បែប​វិទ្យាសាស្ត្រ និង​វីរភាព​របស់​អ្នកវិភាគ​ឯករាជ្យ​រូប​នេះ​មាន​ឥទ្ធិពល​យ៉ាងណា​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ពេល​បច្ចុប្បន្ន?»។

វៀតណាម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​អាមេរិក​នៅ​ក្រុង​ហូជីមិញ ហើយ​មេដឹកនាំ​ប្រទេស​នេះ​អរគុណ​អាមេរិក

វ៉ាក់សាំង​របស់​អាមេរិក​ចំនួន ២​លាន​ដូស​ដែល​បាន​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី​១០ កក្កដា ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ទៅលើ​ប្រជាជន​វៀតណាម នៅ​តាម​បណ្ដា​ទីប្រជុំជន​ធំៗ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ ដែល​កំពុង​ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូវីដ​ធ្ងន់ធ្ងរ។ នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh និយាយ​ថា គ្រប់​ទីប្រជុំជន​គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង ហើយ​យុទ្ធនាការ​ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ កក្កដា នេះ គឺ​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព។ ពលរដ្ឋ​ចាប់ពី​អាយុ ១៨​ឆ្នាំ​ទៅ គឺជា​អាទិភាព​នៃ​ការ​ទទួល​បាន​វ៉ាក់សាំង តែ​លោក​បញ្ជាក់​ថា ទីក្រុង​ហូជីមិញ គឺជា​ភូមិសាស្ត្រ​អាទិភាព​ជាងគេ...

សព​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥០​សាកសព​ទៀត​នៅ​រាជធានី​ភ្នំពេញ​មិនទាន់​ត្រូវ​បាន​បូជា

អាជ្ញាធរ​រាជធានី​ភ្នំពេញ អះអាង​ថា សាកសព​អ្នកជំងឺ​កូវីដ-១៩ ដែល​មិនទាន់​យក​ទៅ​បូជា​មាន​ចំនួន ៥០​នាក់​ទៀត ដោយ​បច្ចុប្បន្ន​សព​ទាំងនោះ​នៅ​ក្នុង​ទូក្លាសេ​សព ខណៈ​អាជ្ញាធរ​គ្រោង​នឹង​ឱ្យ​គ្រួសារ​យក​សព​អ្នក​ស្លាប់​ដោយ​កូវីដ​ទៅ​បូជា​ដោយ​ខ្លួនឯង។ ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា អភិបាល​រង​រាជធានី​ភ្នំពេញ លោក កើត ឆែ លើកឡើង​ថា បច្ចុប្បន្ន សាកសព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ នៅ​សល់​ប្រមាណ​ជា ៥០​សាកសព​ទៀត​កំពុង​ទុក​នៅ​ក្នុង​ទូក្លាសេ​សព ខណៈ​កន្លែង​បូជា​សព​អ្នកជំងឺ​កូវីដ​នៅ​ខេត្ត​កំពង់ស្ពឺ មិនទាន់​មាន​មធ្យោបាយ​ក្នុង​ការ​ដឹកជញ្ជូន​សព​យក​ទៅ​បូជា​នៅឡើយ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​យក​សព​អ្នក​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩ ទៅ​បូជា​នៅ​វត្ត​ចំនួន​៣ នៅ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​នោះ​មាន​វត្ត​ទឹកថ្លា...

អ្នក​ឃ្លាំមើល៖ ក្រសួង​សុខាភិបាល​រៀបចំ​សព​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ-១៩​បាន​ល្អ​ប្រសើរ​ជាង​មុន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) លើកឡើង​ថា ការ​កែប្រែ​របស់​ក្រសួង​សុខាភិបាល ក្នុង​ការរៀបចំ​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ យក​ទៅ​បូជា គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ទៅដល់​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការរៀបចំ​សាកសព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ត្រឹមត្រូវ​ជាទីបំផុត។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១២ កក្កដា ថា អ្វី​ដែល​ក្រសួង​សុខាភិបាល​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​នោះ គឺ​ការកំណត់​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នា​ពេល​កន្លង​មក ថា​តើ​ពួកគេ​មាន​ជំងឺ​ឱកាស​និយម​អ្វី​ខ្លះ​ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​កូវីដ-១៩...

បទល្មើស​ព្រៃឈើ​កើត​មាន​ពេញ​បន្ទុក​នៅ​ខេត្ត​ព្រះវិហារ និង​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ទេ

ពលរដ្ឋ​ខេត្ត​ព្រះវិហារ អះអាង​ថា បច្ចុប្បន្ន​នេះ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង​បាន​សម្រុក​ដឹក​ឈើ​ប្រភេទ​លេខ​១ រួម​មាន​ឈើ​សុក្រំ និង​ឈ្លីក ជាដើម ចេញពី​ចំណុច​ភូមិ​សុច និង​ភូមិ​តាសែង ក្នុង​ឃុំ​រណសិរ្ស ស្រុក​សង្គមថ្មី នៃ​ខេត្ត​ព្រះវិហារ ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប យ៉ាង​គគ្រឹកគគ្រេង​ដោយ​មិន​មាន​ការ​បង្ក្រាប​នោះ​ទេ។ ពលរដ្ឋ​អះអាង​ថា បទល្មើស​ព្រៃឈើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​តាម​គោលដៅ​ឆ្លងកាត់​នីមួយៗ រួម​មាន កម្លាំង​កងរាជ​អាវុធហត្ថ នគរបាល និង​មន្ត្រី​បរិស្ថាន​ប្រចាំការ​នៅ​ត្រង់​ចំណុច​ខ្នាថ្មី ជាប់​ព្រំប្រទល់​ស្រុក​សង្គមថ្មី និង​ស្រុក​ប្រាសាទបល្ល័ង្គ ជាដើម មិន​មាន​វិធានការ​បង្ក្រាប​ទេ...

ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ជប៉ុន នឹង​ពុំ​អនុញ្ញាត​ឱ្យ​ចូល​ទស្សនា​ផ្ទាល់​នោះ​ទេ

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​អូឡាំពិក ក្រុង​តូក្យូ បាន​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ កក្កដា ថា ព្រឹត្តិការណ៍​អូឡាំពិក​ត្រូវតែ​ធ្វើឡើង​ទោះ​ជា​គ្មាន​អ្នក​ទស្សនា​ក៏ដោយ ខណៈ​ទីក្រុង​នេះ​ឈាន​ដល់​ស្ថានភាព​គ្រាអាសន្ន​លើក​ទី​៤ នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។ បន្ទាប់ពី​បាន​ប្រកាស​មិន​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​ចូល​ទៅ​ក្នុង​ព្រឹត្តិការណ៍​នោះ គឺ​គណៈកម្មាធិការ​រៀបចំ​បាន​ពិគ្រោះ​យោបល់​ជាមួយ​អាជ្ញាធរ​នៅ​ក្រុង​កាណាហ្គាវ៉ា Saitama និង​ក្រុង Chiba ដោយ​បាន​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​ដោយ​មិន​ចាំបាច់​ឱ្យ​មាន​ការ​ចូល​ទស្សនា​ឡើយ។ ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូក្យូ ត្រូវ​បាន​ពន្យារពេល​មួយ​ឆ្នាំ​ដោយសារ​ការ​រាតត្បាត​កូវីដ-១៩ តែ​ឥឡូវ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​អ្នក​ចូល​ទស្សនា​ក្នុង​ពិធី​បើក​ក៏ដោយ ហើយ​សូម្បី​ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​ក៏ដោយ ក៏​ពួកគេ​អាច​មើល​ព្រឹត្តិការណ៍​លើ​កញ្ចក់​ទូរទស្សន៍​តាម​ផ្ទះ ឬ​ក៏​ត្រូវ​កំណត់​ចំនួន​ឱ្យ​ចូល​ទស្សនា​ដែរ។ ចំពោះ​ពហុកីឡាដ្ឋាន​នៅ​ក្នុង​ក្រុង Fukushima, Miyagi និង Shizuoka នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​មាន​អ្នក​ទស្សនា​រហូត​បាន​ត្រឹមតែ...

IDEA TALK៖ តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃ​ទី​០៩ ខែ​កក្កដា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ថា​ជំនួយ​របស់​ចិន ធ្វើ​ឱ្យ​មាន​ឯករាជភាព​ផ្នែក​នយោបាយ ប៉ះទង្គិច​បែប​ណា​ដល់​រដ្ឋធម្មនុញ្ញ?»។

Latest news