28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុមប្រឹក្សាសន្ដិសុខ នៅតែពុំអាចចាត់ការទៅលើពួកយោធាភូមា ខណៈចិនប្រើសិទ្ធវេតូ

នៅទីបំផុត ចិននៅតែប្រើសិទ្ធនាមជាប្រទេសមហាអំណាចក្នុងការ រាំងខ្ទប់ សេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិក្នុងការដាក់ ទណ្ឌកម្មទៅលើពួកយោធាភូមា។ ការដែលចិនប្រើប្រាស់សិទ្ធវេតូ ដ៏មានឥទ្ធិពលនេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំបិទទ្វារ នៃក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃពុធទី៣១មីនា។ ចិនប្រើសិទ្ធវេតូ គឺក្នុងនាមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺស្របតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសន្ដិសុខអង្គការ សហប្រជាជាតិដែលមានប្រទេស១៥ ជាសមាជិក ក្នុងនោះមានប្រទេសប្រាំ ជាសមាជិកអចិន្រ្ដៃយ៍រួមនឹងប្រទេស១០ទៀត ជាសមាជិកមិនអចិន្រ្ដៃយ៍ បានជួបប្រជុំគ្នាដើម្បីយកសំណើប្រទេសអង់គ្លេស មកធ្វើការពិភាក្សាហើយស្នើឲ្យចាត់វិធានកាតាមផ្លូវច្បាប់ទៅលើពួកយោធាភូមា។ ប៉ុន្ដែមិនអាចមានសេចក្ដីសម្រេចអ្វីកើតឡើងនោះទេ ដោយសារតែចិនបន្ដចេញមុខជាមិត្តជិតខាងល្អរបស់ប្រទេសភូមា ប្រឆាំងរាល់សេចក្ដីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សា សន្ដិសុខដែលឈានទៅដល់              ការដាក់ទណ្ឌកម្មនិងអន្តរាគមន៍ប្រឆាំងនឹងពួកយោធាភូមា។ បណ្ដាញផ្សាយព័ត៌មានអាស៊ីសេរីអន្ដរជាតិបានចុះផ្សាយថា ឯកអគ្គរដ្ឋទូតចិនលោក...

ពលរដ្ឋឃុំជ្រោយស្វាយ ចោទ លោក សុខ ឃឿន និងបក្ខពួក ដឹកដីចាក់លុបស្រះទឹកធម្មជាតិត្រពាំងព្រិះ រំលោភធ្វើកម្មសិទ្ធិខុសច្បាប់

ពលរដ្ឋរាប់សិបគ្រួសារ រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្នើដល់ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ជួយមានវិធានការផ្លូវច្បាប់ទៅលើបុគ្គលឈ្មោះ សុខ ឃឿន ដែលបានឃិបឃិតគ្នាជាប្រព័ន្ធ ប្រើគ្រឿងចក្រកាយដឹកអាចម៍ដីចាក់លុបស្រះជម្រកត្រីធម្មជាតិ ត្រពាំងព្រិះ និងហ៊ុមព័ទ្ធរបង ក្នុងបំណងរំលោភយកបរិវេណផ្ទៃជម្រកត្រីពងកូនក្នុងតំបន់នេះ ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់។ ពលរដ្ឋ រស់នៅឃុំជ្រោយស្វាយ បានសំណូពរដល់អភិបាលខេត្តកោះកុង ត្រូវបញ្ជូនមន្ត្រីជំនាញ ចុះអង្កេតទៅលើសកម្មភាព របស់លោក សុខ ឃឿន...

មន្ត្រីជាន់ខ្ពស់នៃសហជីពរបស់ប្រទេសជប៉ុន ថា ពួកគេនឹងមិនបញ្ឈប់ការទាមទារដាច់ខាត ប្រសិនបើកម្មករនិយោជិតដែលរងការធ្វើបាបមិនទាន់ទទួលបានយុត្តិធម៌

មន្ត្រីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន អះអាងជាថ្មីទៀតថា ក្រុមសហជីពការពារសិទ្ធិ សិក្ខាកាម ឬពលករ បរទេស នឹងតស៊ូជីកឫស ជីកគល់ ប្រយុទ្ធប្រឆាំងជំទាស់ទៅនឹងការ រំលោភបំពាន សិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលបានកើតឡើងពីសំណាក់ក្រុមហ៊ុន តុកាស៊ឺ ហ្វូត (TOKATSU FOOD ) នៅក្នុងប្រទេសជប៉ុន អូសបន្លាយអស់រយៈពេលប្រមាណ៥ឆ្នាំមកហើយ។ មន្ត្រីជាន់ខ្ពស់នៃសហជីព...

IDEA TALK៖ តើដំណោះស្រាយការរីករាលដាល កូវិឌ−១៩ នៅកម្ពុជា គួរផ្តោតលើការចាក់វ៉ាក់ស័ងចិន?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ តើដំណោះស្រាយការរីករាលដាល កូវិឌ−១៩ នៅកម្ពុជា គួរផ្តោតលើការចាក់វ៉ាក់ស័ងចិន ឬ គួរផ្តោតលើមធ្យោបាយផ្សេងទៀត ដែលត្រូវប្រតិបត្តិជាអាទិភាព?

អាមេរិកប្រកាសឱ្យបុគ្គលិកទូត និងគ្រួសារមួយចំនួនចាកចេញពីភូមាចំពេលជំរុញអោយអន្តរាគមន៍លើពួកយោធា

ខណៈដែលប្រជាជនភូមាត្រូវបានរាយការណ៍មកថាចាប់ផ្ដើមជីកលេណដ្ឋាននៅតាមលំនៅដ្ឋានរបស់ពួកគេរៀងខ្លួនៗព្រោះតែហិង្សានៃការពើបប្រយុទ្ធគ្នារវាងកងទ័ពនឹងយុវជនប្រឆាំងរបបរដ្ឋប្រហារបានផ្ទុះឡើងជារៀងរាល់ថ្ងៃដោយបណ្ដាលឱ្យមានអ្នកស្លាប់កាន់តែកើនឡើង គឺសហរដ្ឋអាមេរិក បានប្រកាសអោយ បុគ្គលិកនិងក្រុមគ្រួសាតទូត ណាមិនចាំបាច់ ត្រូវចាកចេញពីប្រទេសភូមា។ នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារទី៣០មីនា នេះ ក្រសួងការបរទេសអាមេរិក បានបង្គាប់បញ្ជាថា បុគ្គលិកទូតមិនមានភារកិច្ចចាំបាច់ ត្រូវចាកចេញពីភូមា ។ ក្រសួងការបរទេសអាមេរិកបានបញ្ជាក់ទៀតថា ពួកយោធាភូមាបានឃុំនិងបណ្ដេញមន្រ្ដីរដ្ឋាភិបាលជាប់ឆ្នោតពីអំណាច ធ្វើឱ្យផ្ទុះបាតុកម្ម ការតវ៉ាប្រឆាំងរបបយោធាធ្វើឡើងជារៀងរាល់ថ្ងៃ។ ការជួបប្រជុំជារៀងរាល់ថ្ងៃបាតុកម្មប្រឆាំងយោធាភូមាគឺត្រូវប្រឈមនឹងឧស្ម័នទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និង គ្រាប់រំសេវទៀតផង។ សេចក្ដីប្រកាសរបស់ក្រសួងបរទសអាមេរិកបានឱ្យដឹងថា ពលរដ្ឋអាមេរិកដែលជាអាទិភាពខ្ពស់បំផុតក៏ចាំបាច់ចាកចេញពីភូមាផងដែរ។ នៅទីក្រុងយ៉ង់ហ្កូនរដ្ឋធានីណៃពិដោរទីក្រុងម៉ាន់ដាឡេបានធ្លាក់ក្នុងអំពើហិង្សាដុតកម្លោចដោយភ្លើងជារៀងរាល់ថ្ងៃ។ មកដល់ពេលនេះប្រជាជនភូមាត្រូវបានពួកយោសម្លាប់កើនជិត៥៣០នាក់។ក្នុងស្ថានភាពធ្ងន់ធ្ងរបែបនេះគេសង្កេតឃើញបណ្ដាប្រទេសជាច្រើនបានព្យួរគម្រោងវិនិយោគទុនរបស់ពួកគេក្នុងនោះមានធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ីបានសម្រេចបញ្ចប់គម្រោងឱ្យភូមាខ្ចីប្រាក់។ ចំណែកឯប្រទេសជប៉ុនក៏ប្រកាសព្យួរគម្រោងវិនិយោគផងដែរ។ កាលពីពាក់កណ្ដាលខែមីនា ក្រសួងការបរទេសអាមេរិក ក៏ធ្លាប់បានអនុញ្ញាតផងដែរឱ្យបុគ្គលិកទូតរបស់ខ្លួន...

លោក សយ សុភាព គម្រាមបណ្ឌិត សូ ណារ៉ូ មិនឲ្យជាន់ទឹកដីខ្មែរទៀតក្រោយពីបានបកស្រាយករណីវ៉ាក់សាំងចិន

អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានគម្រាម បណ្ឌិត សូ ណារ៉ូ ថា នឹងគ្មានវាសនាបានមកជាន់ដីរបស់ខ្មែរ ទៀតនោះទេ។ ការគម្រាមនេះ ធ្វើឡើងក្រោយពី បណ្ឌិត សូ ណារ៉ូ បានអត្ថាធិប្បាយបកស្រាយពីដំណើរការ និងប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន ក្នុងកម្មវិធីIdea Talk នៃសារព័ត៌មានThe Cambodia Daily កាលពីពេលថ្មីៗនេះ។ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានសរសេរលើគណនីFacebook...

សហរដ្ឋអាមេរិកថា តុលាការកម្ពុជា មិនឯករាជ្យ ដូចចែងក្នុងរដ្ឋធម្មនុញ្ញទេ

ការិយាល័យដែលធ្វើការទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិការងារ របស់សហរដ្ឋអាមេរិក អះអាងថា ការឃុំខ្លួនមេបក្សឆាំង លោក កឹម សុខា គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរដែលបានចែងអំពីប្រព័ន្ធតុលាការឯករាជ្យ ខណៈរដ្ឋាភិបាលកម្ពុជា បានប្រើអំណាចគ្រប់គ្រងយ៉ាងទូលំទូលាយលើអំណាចតុលាការមួយនេះយ៉ាងពេញទំហឹង។ ការិយាល័យនេះ បានបញ្ចេញរបាយការសង្ខេបរបស់ខ្លួនកម្រាស់ជាង២០ទំព័រ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នេះស្ដីពី ការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឆ្នាំ២០២០ ថា ការសម្រេចសេចក្តីរបស់តុលាការស្ថិតក្រោមឥទ្ធិពលនយោបាយទាំងស្រុងដូចជា ករណី ប្រធានគណបក្សសង្គ្រោះជាតិ លោក...

អ្នកឃ្លាំមើលសង្គមថា កម្ពុជា កំពុងក្លាយជាទីក្រុងដ៏ស្រស់ត្រកាលសម្រាប់អ្នកនយោបាយទុច្ចរិត

នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លើកឡើងថា សង្គមកម្ពុជា បច្ចុប្បន្នកំពុងក្លាយជាទីក្រុងដ៏ស្រស់ត្រកាលសម្រាប់អ្នកនយោបាយទុច្ចរិតដែលមានបំណងប្រាថ្នាចង់បានតំណែងធំ សក្តិយស និងទ្រព្យសម្បត្តិសម្រាប់ក្រុមគ្រួសារ និងបក្ខពួកខ្លួន ខណៈអ្នកនយោបាយ ដែលចង់ជួយជាតិពិតប្រាកដ គឺមានតិចតួច។ នាយកប្រតិបត្តិ នៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បណ្ឌិត សេក សុជាតិ បានចេញផ្សាយពីអត្ថបទវិភាគរបស់លោក កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះថា អ្នកនយោបាយល្អ មិនត្រូវបណ្ដុះស្មារតីក្រុមនិយមនោះទេ ប៉ុន្តែត្រូវបណ្ដុះស្មារតីជាតិនិយម ដល់ពលរដ្ឋជំនួសវិញ...

មន្រ្តី និងសកម្មជនរបស់លោក សមរង្ស៊ី បន្តចុះចូលជាមួយបក្សកាន់អំណាច

មន្រ្តីជាន់ខ្ពស់របស់លោក សមរង្ស៊ី ម្នាក់ និងសកម្មជនរបស់លោក ២នាក់ទៀត បានសម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ អ្នកទាំងបីនោះរួមមាន៖ ទី១ លោក ឃាន វិសេស អាយុ៣២ឆ្នាំ ជាជំនួយការលោក សម រង្ស៉ី, លោកស្រី ជូឡុង សូម៉ារ៉ា, លោក យឹម សុវណ្ណ ព្រមទាំងជាអតីតប្រធានរដ្ឋបាលខុទ្ទកាល័យ...

សមាគមមន្ត្រីរាជការស្នើឱ្យទទួលមន្ត្រីសុខាភិបាលខេត្តប៉ៃលិនចូលក្របខ័ណ្ឌនិងបម្រើការងារ

សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជាស្នើឱ្យទទួលមន្ត្រីសុខាភិបាលខេត្តប៉ៃលិន លោក ខឹម មុនីកុសល ចូលក្របខណ្ឌ និងបម្រើការងារវិញ ដោយថាការបណ្តេញមន្ត្រីសុខាភិបាលរូបនេះ ចេញជាការសម្រេចមិនស្របតាមនីតិវិធីច្បាប់និងមិនឆ្លើយតបនឹងអង្គហេតុដែលប្រព្រឹត្ត។ ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា ឱ្យដឹងថា សមាគមនេះ បានត្រួតពិនិត្យលើគោលការណ៍ច្បាប់ពាក់ព័ន្ធរួចហើយ  ដោយការបង្ហោះសាររបស់លោក ខឹម មុនីកុសល មិនមែនជាកំហុស និងធ្វើឱ្យឆ្គាំឆ្គងក្នុងវិជ្ជាជីវៈដល់ថ្នាក់បណ្តេញចេញពីក្របខ័ណ្ឌ ដូចដីកាសម្រេចរបស់ អភិបាលខេត្តប៉ៃលិននោះឡើយ។ សមាគមមន្ត្រីរាជការចាត់ទុកការបណ្ដេញលោក ខឹម មុនីកុសល ថា ជាការបំបាក់ស្មារតីដល់មន្ត្រីរាជការផ្សេងទៀត...

Latest news