27 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2535 POSTS
0 COMMENTS

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលថា ច្បាប់ស្តីពីវិធានការការពារជំងឺកូវីដ១៩ត្រូវអនុវត្តដោយគ្មានករណីលើកលែង

មន្ត្រីសុខាភិបាល អះអាងថា ការអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងធ្វើឡើងដោយគ្មានករណីលើកលែងជាដាច់ខាត។ អ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា អ្នកស្រី ឱ វណ្ណឌីន បានលើកឡើងក្នុងសន្និសិទសារព័ត៌មានស្តីពីវិធានការទប់ស្កាត់នៃជំងឺឆ្លងដ៏ការកាចសាហាវ នៅថ្ងៃទី១៥ ខែមីនា នេះថា ប្រសិនបើក្នុងរយៈពេល២ សប្តាហ៍ខាងមុខ មានការចូលរួមពីពលរដ្ឋដោយមិនធ្វើដំណើរឆ្លងកាត់តាមតំបន់ ឬកន្លែង ដែលមានការហាមឃាត់របស់ក្រសួងសុខាភិបាល នោះការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នឹងអាចទប់ស្កាត់បានជាមិនខាន។ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងសុខាភិបាលបានផ្សព្វផ្សាយពីវិធានសុវត្ថិភាពនានាកន្លងមករួចហើយ ដើម្បីឲ្យពលរដ្ឋមានការយល់ដឹងពីការថែរក្សាអនាម័យ និងចេះពីវិធីការខ្លួនពីជំងឺកូវីដ១៩។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាក៏បានចេញច្បាប់ស្តីពី វិធានការទប់ស្កាត់ជំងឺកូវីដ១៩ផងដែរ...

គណបក្ស GDP ជុំរុញឲ្យរដ្ឋាភិបាលត្រៀមអនុម័តថវិកាជាតិដើម្បីស្រោចស្រង់សេដ្ឋកិច្ចឆ្នាំ២០២១

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP លើកឡើងថា រដ្ឋាភិបាលកម្ពុជា គួររៀបចំឲ្យមានថវិការជាតិដើម្បីប្រើប្រាស់ជួយពលរដ្ឋ ដែលកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ចគ្រួសារធ្ងន់ធ្ងរបណ្តាលមកពីជំងឺកូវីដ១៩ ខណៈច្បាប់ និងអនុក្រឹត្យផាកពិន័យ និងផ្តន្ទាទោសពលរដ្ឋ ក្រោមហេតុផលដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះបានដាក់ចេញជាបន្តបន្ទាប់។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នេះឲ្យដឹងថា ក្រៅពីច្បាប់ និងអនុក្រឹត្យដែលស្នើឡើងដោយនាយករដ្ឋមន្ត្រីស្តីពី វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលក៏ត្រូវត្រៀមថវិកាជាតិក្នុងដៃ ដើម្បីសង្គ្រោះវិបត្តិសេដ្ឋកិច្ចរបស់ប្រទេស និងសេដ្ឋកិច្ចប្រជាជនពីជំងឺសកលនេះផងដែរ។ គណបក្សក្រៅរដ្ឋាភិបាលមួយនេះក៏ បានជុំរុញ ឲ្យរដ្ឋាភិបាលអនុម័តថវិការជាតិដើម្បីប្រើប្រាស់ជាបន្ទាន់លើ កន្លែងសង្គ្រោះបន្ទាន់ មណ្ឌលចត្តាឡីស័ក...

អ្នកច្បាប់នៅកម្ពុជាថា មានអ្នកនយោបាយទុច្ចរិតខ្លះ ចង់បោកប្រាស ទាញទម្លាក់ប្រជាប្រិយភាពលោកកឹម សុខា

អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា មានអ្នកនយោបាយទុច្ចរិតខ្លះ  ចង់បោកប្រាស និងទាញទម្លាក់ប្រជាប្រិយភាពរបស់លោក កឹម សុខា ទោះបីជាពួកគេដឹងច្បាស់ថា លោក កឹម សុខា បច្ចុប្បន្ននេះ កំពុងជាប់បម្រាម តុលាការក៏ដោយ។ សហមេធាវីកាពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺ លោក ចាន់ ចេន បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៥ ខែមីនា...

បាតុករ បន្តស្លាប់កាន់កើនឡើង ក្នុងការបាញ់បង្ក្រាបពីសំណាក់ពួកយោធាភូមា ទោះជាក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោស ក៏ដោយ

យ៉ាងតិចមនុស្ស កើនដល់៧០នាក់ ក្នុងការបាញ់បង្រ្កាបពីសំណាក់ពួកយោធា ក្រោមបញ្ជារបស់ឧត្តមសេនីយ៍មីនអ៊ីងឡាំង មេរដ្ឋប្រហារ។ ចំនួនអ្នកស្លាប់នេះ  ចាប់តាំងថ្ងៃរដ្ឋប្រហារទី១កុម្ភៈ ដែលជារដ្ឋប្រហារបញ្ចប់របបប្រជាធិបតេយ្យ ទើបមានអាយុ៥ឆ្នាំ ។ ប្រេសិតសិទ្ធិមនុស្ស ម្នាក់របស់អង្គការសហប្រជាជាតិ បានធ្វើសេចក្ដីរាយការណ៍នូវតួលេខនេះ ដោយដាក់ជូនសម័យប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបន្តបើកសម័យប្រជុំរបស់ខ្លួន ជាថ្មីទៀតអំពីប្រទេសភូមា កាលពីថ្ងៃទី១១មីនានេះ។ របាយការណ៍របស់ លោក Thomas Andrews បានអោយដឹងទៀតថា  ចាប់តាំងពីរដ្ឋមកនោះ គឺពួកយោធាបានចាប់ឃុំខ្លួន មនុស្ស...

មន្ត្រីនគរបាលខេត្តបាត់ដំបងចោទ លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោក សៅ សា ម៉ុន ស្នងការរងនគរបាលខេត្តបាត់ដំបង ថាបានកិបកេងប្រាក់បៀវត្សរ៍ របស់អតីតមន្រ្តីនគរបាល

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលមានឋានៈទាបមួយចំនួន កំពុងបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង របស់បានចោទ លោក វេ គឹមស៊ីម នាយការិល័យបុគ្គលិក និងលោកសៅ សាម៉ុន ស្នងការរង និងជាប្រធានផែនធនធានមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ថាបានកិបកេងប្រាក់បៀវត្សរ៍ របស់មន្រ្តីនគរបាលមួយចំនួន ដែលបានបោះបង់ការងារចន្លោះពី ៥ទៅ១០ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់កាត់ឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ហើយនៅទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែនៅឡើយ។ ផ្តើមពីបញ្ហានេះ មន្ត្រីនគរបាលមួយចំនួននោះបានស្នើឲ្យ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ,...

សម្ព័ន្ធភាព កងកម្លាំងប្រដាប់អាវុធ និង សហគ្រាសឯកជន (ភាគ៤)

ក្នុងកម្មវិធីផ្សាយនៃសារព័ត៌មាន The Cambodia Daily ជាងមួយឆ្នាំកន្លងមកនេះ ហើយនិងក្នុងសេចក្តីរាយការណ៍យើងខ្ញុំ ដែលផ្អែកលើឯកសារ លើសាក្សីដឹងរឿងរ៉ាវ ទាក់ទងនឹងហេតុការណ៍ពិតប្រវត្តិសាស្រ្តក្នុងអតីតកាលក្តី  ការណ៍ពិតអំពីរបៀបគ្រប់គ្រងប្រទេសកម្ពុជានាបច្ចុប្បន្នកាលជិតកន្លះសតវត្សមកនេះក្តី យើងខ្ញុំមានចេតនាលាតត្រដាងរឿងពិតជំរាបពលរដ្ឋខ្មែរទូទៅឲ្យជ្រាបច្បាស់ប៉ុណ្ណោះ។ ក្នុងប្រវត្តិសាស្រ្តខ្មែរ មានរឿងរ៉ាវខ្លះអ្នកនយោ បាយ អ្នកដឹកនាំនគរ នាហ្មឺន មន្រ្តី រាជការ នាយសេនា មេបញ្ជាការកងអង្គភាពកម្លាំងប្រដាប់អាវុធខ្លះ លាក់ មិនឲ្យពលរដ្ឋដឹងនូវអំពើ ទង្វើ ខុសច្បាប់...

កម្ពុជាសម្រេចរឹតបន្តឹងទិដ្ឋាការសម្រាប់ជនបរទេសជាថ្មី ក្រោយអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើង

កម្ពុជាបានសម្រេចរឹតបន្តឹងការផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសដែលចូលទៅកម្ពុជាសារជាថ្មី ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងកើតមានកាន់តែអាក្រក់ឡើងៗនៅកម្ពុជា។ លិខិតរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅបរទេស កាលពីថ្ងៃទី១១ខែមីនា បានសម្រេចដាក់ចេញវិធានការ៤ចំនុចបន្ថែមទៀត និងតម្រូវឱ្យមន្ត្រីទូតប្រចាំនៅបរទេសទាំងអស់អនុវត្តឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាព។ ក្រសួងថាវិធានការរឹតបន្តឹងការផ្តល់ទិដ្ឋាការឬ វីហ្សានេះ  ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីក្រៅប្រទេសចូលទៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ក្រសួងការបរទេស បានណែនាំទៅមន្ត្រីទាំងទូតរបស់កម្ពុជាទាំងអស់ ត្រូវអនុវត្តនូវវិធានការមួយចំនួនបន្ថែមទៀតលើវិធានការរបស់ក្រសួងសុខាភិបាល ចំពោះជនបរទេសដែលសុំទិដ្ឋាការចូលទៅកម្ពុជា។ វិធានការទាំងនោះ រួមមាន ជនបរទេសដែលអាចទទួលបានទិដ្ឋាការចូលកម្ពុជា ត្រូវមានលិខិតធានាសុខភាពឱ្យបានច្បាស់លាស់ពីក្រុមហ៊ុន ឬសមភាគីរបស់ខ្លួននៅកម្ពុជា ឬលិខិតអញ្ជើញពីស្ថាប័នរដ្ឋណាមួយរបស់កម្ពុជា និងត្រូវផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ពីទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជា រួមទាំងលេខទូរសព្ទទំនាក់ទំនង។ បន្ថែមពីនេះ...

លោក សម រង្ស៊ី ថា ញត្តិសភាអឺរ៉ុបជុំរុញរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលសាលក្រមតុលាការលើមន្ត្រីបក្សសង្គ្រោះជាតិជាបន្ទាន់

អតីតប្រធានគណបក្សសង្គ្រោជាតិ លោក សម រង្ស៊ី អះអាងថា ញត្តិរបស់សភាអឺរ៉ុបស្តីពីកម្ពុជាបានអនុម័តហើយ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ។ លោកថា ញ្ញត្តិនោះ តម្រូវឲ្យរដ្ឋាភិបាលក្រុងភ្នំពេញលុបចោលជាបន្ទាន់នូវសាលក្រមតុលាការក្រុងភ្នំពេញ ដែលសម្រេចផ្តន្ទាទោសទៅលើលោក សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៨រូបផ្សេងទៀត ដោយថាមានលក្ខណៈនយោបាយ។ អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានសរសេរលើទំព័រ ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១...

លោក មាជ សុវណ្ណារ៉ាថា អ្នកនយោបាយប្រឆាំងត្រូវតែមានចក្ខុវិស័យនយោបាយច្បាស់លាស់ ដើម្បីបញ្ជៀសការធ្វើអត្ថឃាតនយោបាយរបស់ខ្លួន

មន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា លើកឡើងថា អ្នកនយោបាយប្រឆាំងដើម្បីប្រទេសជាតិ និងប្រជាជន ពិតប្រាកដ ត្រូវតែមានចក្ខុវិស័យ និងបេសកកម្មនយោបាយច្បាស់លាស់ ប្រកបទៅដោយយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវ ជៀសវាងការធ្វើអត្តឃាតនយោបាយដោយខ្លួនឯង។ លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា លោកមិនបានរត់ចោលប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរឹតត្បិតសេរីភាពគឺ លោក កឹម សុខា នោះឡើយ។...

សហមេធាវីមេបក្សប្រឆាំងថា លោកកឹមសុខាបានគិតគូពីសុខពលរដ្ឋយ៉ាងខ្លាំងក្នុងស្ថានភាពកូវីដ១៩

សហមេធាវីការពារក្តីប្រធានបក្សប្រឆាំង អះអាងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ទោះមិនទាន់មានសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។ មេធាវីប្រធានគណបក្សសង្គ្រោះជាតិមួយរូប គឺលោក ចាន់ ចេន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះថា ទោះបីជា មិនទាន់មានសិទ្ធិសេរីភាពពេញលេញក៏ដោយ ។ ប៉ុន្តែ លោក កឹម សុខា រួមជាមួយសហការី បានធ្វើដំណើរទៅតាមបណ្តាខេត្តមួយចំនួន...

Latest news