28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2538 POSTS
0 COMMENTS

ពួកយោធាភូមាចាប់ខ្លួនមន្ត្រីក្រសួងការបរទេស២នាក់ករណីធ្វើអោយធ្លាយការប្រជុំសំងាត់ជាមួយចិន

ក្នុងស្ថានភាពមិនច្បាស់លាស់ដោយមិនដឹងថារបបរបស់ខ្លួននឹងរស់បានដល់ពេលណា ពួកយោធា បានបន្តវាយបង្រ្កាបលើបាតុករ ដោយសម្លាប់បាតុករស្លាប់ជារៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្ដីបាតុកម្មនៅតែបន្តផ្ទុះឡើងជារៀងរាល់ថ្ងៃ ដោយមិនចុះចាញ់ទៅនឹងការបាញ់បង្ក្រាបពីសំណាក់ពួកយោធានោះទេ។ បាតុករភូមាមិនត្រឹមតែប្រឆាំងពួកយោធា ធ្វើរដ្ឋប្រហារប៉ុណ្ណោះទេ តែពួកគេខ្លះបានប្រឆាំងប្រទេសចិនផងដែរ។ បាតុករចោទថា ចិននៅពីក្រោយ រដ្ឋប្រហាររបស់ពួកយោធា។ នៅថ្ងៃនេះ សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសភូមា គឺសារព័ត៌មាន Irrawaddy បានចុះផ្សាយថា ពួកយោធាភូមា បានចាប់ពង្រត់ មន្ត្រីក្រសួងការបរទេស ២នាក់ ដែលបានបញ្ចេញ ដំណឹងពីការជួបសំងាត់ និងបន្ទាន់រវាង មន្ត្រីចិន...

លោក ហ៊ុន សែន ប្រកាសកែប្រែបម្រាមរបស់ខ្លួនវិញ ដោយអនុញ្ញាតឱ្យឥស្លាមសាសនិកអាចបញ្ចុះសពបាន ករណីស្លាប់ដោយកូវីដ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកែប្រែបម្រាមរបស់ខ្លួនដែលថ្លែងការពីថ្ងៃទី៩ខែមីនា ដោយបញ្ជាឱ្យអាជ្ញាធររាជធានី ខេត្តទាំងអស់ ត្រូវរៀបចំបច្ឆាសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយលោកហាមមិនឱ្យមានការបញ្ចុះសពនោះទេ។ យ៉ាងនេះក្តី ក្នុងសារពិសេសជាសំឡេងរបស់លោកហ៊ុន សែន នៅថ្ងៃទី១០ ខែមីនានេះ វិញ លោកបាន អនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមសាសនាអ៊ិស្លាម បើមានសាសនិកអ៊ិស្លាមណាម្នាក់ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ លោកបន្តថា ការបូជាសពរបស់សាសនិកអ៊ិស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ គឺត្រូវកំណត់ទីតាំងច្បាស់លាស់ និងគោរពវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។ តែយ៉ាងណា សាសនាអ៊ិស្លាម ពុំបានអនុញ្ញាតឲ្យបូជាចំពោះសពជាសាសនិកអ៊ិស្លាមឡើយ ពោលគឺរាល់សពជាសាសនិកអ៊ិស្លាម...

លោក សម រង្ស៊ី អះអាងថាលោកគ្មានគំនិតណាមួយក្បត់ជាតិនោះឡើយ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថា លោក គ្មានគំនិតណាមួយក្បត់ជាតិ ឬលួចជាតិដ៏កម្សត់នេះឡើយ។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ខែមីនា លោក សម រង្ស៊ី លើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅនេះ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសសរុប៤៧ឆ្នាំ ដោយចោទប្រកាន់ក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ លោក ហៅការផ្តន្ទាទោសទៅលើរូបលោក គ្រាន់តែជាការផ្តល់សំឡេងជូនលោកដើម្បីជួយការពារជនរងគ្រោះរាប់លាននាក់ ដែលគ្មានសំឡេងក្នុងការប្រឆាំងអំពើអយុត្តិធម៌ ដែលមានគ្រប់ទីកន្លែងក្រោមរបបមួយដ៏ពុករលួយ ផ្តាច់ការ ឃោរឃៅ និងអមនុស្សធម៌តែប៉ុណ្ណោះ។ លោក សម...

គណបក្ស GDP ថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាន

គណបក្សក្រៅរដ្ឋាភិបាល ព្រមានថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់អាចការពារ និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងសង្គ្រោះ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ពួកគេថា រដ្ឋាភិបាលមួយដែលមានសមត្ថកិច្ចពេញលេញ គឺអាចបញ្ជៀសភាពគ្មានការងារដល់ពលរដ្ឋ និងការបាត់បង់ប្រាក់ចំណូលច្រើនជាងនេះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋាភិបាល    កម្ពុជាចាំបាច់ ត្រូវដាក់ចេញនូវវិធានមួយចំនួនបន្ថែមទៀត ដូចជា ការដាក់ចេញនូវផែនការច្បាស់លាស់ ដោយផ្សារភ្ជាប់ជាមួយទំហំថវិការជាតិជាក់លាក់ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ដោយសារវិបត្តិកូវីដ១៩។ ប្រភពដដែលបន្តថា...

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ការព្រមានលើមន្ត្រីនគរបាលចរាចរណ៍បំបៅដោះកូនតាមដងផ្លូវគឺជារឿងមិនត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស សំដែងការខកចិត្ត ចំពោះទង្វើអធិការស្រុកប៉ាងសៀម ខេត្តស្ទឹងត្រែង ដែលព្រមានលើស្ត្រីអនុសេនីយ៍ទោបំបៅដោះកូនតាមដងផ្លូវក្នុងពេលបំពេញការងារ ថាជារឿងមិនត្រឹមត្រូវ ព្រោះមិនបានវែកញែកឲ្យបានច្បាស់ពីកំហុស និងគុណសម្បត្តិ។ តាមរយៈលិខិតមួយដែលប្រធានក្រុមការងារយេនឌ័រ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានផ្ញើទៅកាន់អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១០ខែមីនានេះ ដោយជំទាស់ទៅនឹងឥរិយាបទអធិការស្រុក ប៉ាងសៀម ដែលបានធ្វើការព្រមានលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនទាក់ទិននឹងការបង្ហោះរូបបំបៅដោះកូនក្នុងពេលបំពេញបេសកកម្មថាជាទង្វើប៉ះពាល់ដល់អង្គភាពនោះ ថា ជាការបំបាក់ស្មារតីស្ត្រីក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិ។ អ្នកស្រី អះអាងថា ការថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនេះមិនបានបង្ហាញពីភាពស៊ិចស៊ី ដើម្បីបង្អួតសាធារណៈជន ដែលអធិការស្រុករូបនេះត្រូវព្រមាននោះទេ ប៉ុន្តែនេះជាភស្តុតាង និងជាគំរូមួយដែលអាចបង្ហាញឲ្យឃើញថា...

តើអ្នកនយោបាយគួរធ្វើខ្លួនបែបណាដែលដើម្បីអាចបន្សល់ឈ្មោះ និងស្នាដៃជាវីរជនរបស់ប្រទេស?

នណាក៏ដឹងដែរថា ខ្មែរធ្លាប់មានប្រវត្តិជាប្រទេសខ្លាំងក្លា ដូចដែលបានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ ១៩៩៣ថា “យើងប្រជារាស្ត្រខ្មែរដែលធ្លាប់មានអារ្យធម៌ឧត្តុង្គឧត្តម ប្រទេសជាតិស្តុកស្តម្ភ ធំទូលាយ ថ្កុំថ្កើង រុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្យពណ្ណរាយ”។ ជាធម្មតា សម័យកាលមួយ ឬប្រទេសមួយពិតជាមិនអាចរុងរឿងខ្លាំងក្លាទៅបាននោះទេ ប្រសិនបើគ្មានមេដឹកនាំដ៏អស្ចារ្យ ដែលមានចក្វិស័យវែងឆ្ងាយ និងគុណសម្បត្តិខ្ពស់ក្នុងការដឹកនាំ ការបង្ហាញនូវភាពជាគំរូ និងការលើកទឹកចិត្តដល់ពលរដ្ឋរបស់ខ្លួនឲ្យមានចក្ខុវិស័យរួមនិងសេចក្តីក្លាហានក្នុងការតស៊ូ ដោយអត់ធ្មត់។ ដោយឡែកកម្ពុជា ក៏ដូចជាប្រទេសដទៃទៀតដែរ គឺច្បាស់ជាមានមេដឹកនាំ ឬវិរៈបុរសដ៏អស្ចារ្យក្នុងសម័យកាលដ៏អស្ចារ្យរបស់ខ្លួន ដូចជាព្រះបាទជ័យវរ្ម័នទី៧ ក្នុងសម័យអង្គរជាដើម។ ប៉ុន្តែទោះបីជាតិធ្លាក់ចុះដុនដាបជាបន្តបន្ទាប់ក្រោយការដួលរលំនៃសម័យអង្គរក៏ដោយ...

IDEA TALK៖ ព្រិត្តិការណ៍ប្រកួតប្រជែងការសរសេរអត្ថបទស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រប្រចាំខែ

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ ព្រិត្តិការណ៍ប្រកួតប្រជែងការសរសេរអត្ថបទស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្រប្រចាំខែ។

វៀតណាមចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងកូវិដតែមិនប្រើប្រាស់វ៉ាក់សាំងចិន

វៀតណាមគឺជាប្រទេសមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមិនទាន់បានប្រកាសជាផ្លូវការថានឹងប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ឬក៏វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិននោះទេ។ អ្នកវិភាគយល់ឃើញថា មនោអារម្មណ៍នៃការស្អប់ប្រឆាំងនឹងចិនជុំវិញភាពតានតឹងការទូត និងជម្លោះអធិបតេយ្យនៃប្រទេសនេះ គឺជាកត្តាដែលធ្វើឱ្យវៀតណាមមិនប្រើប្រាស់វ៉ាក់សាំងចិន។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន South china morning post ចុះផ្សាយកាលពីថ្ងៃទី៧ ខែមិនា។ ពលរដ្ឋម្នាក់នេះ គឺកញ្ញា Hoang Cam Hang វ័យ២៥ឆ្នាំ ដែលបានផ្ដល់បទសម្ភាសឲ្យសារព័ត៌មាន ដែលមានមូលដ្ឋាននៅក្រុងហុងកុងមួយនេះថា កញ្ញាកំពុងរង់ចាំការចាក់វ៉ាក់សាំងកូវីដ។ វៀតណាមគឺជាប្រទេសមួយដែលត្រូវបានកត់ត្រាថាមានការឆ្លងកូវីដនៅមានចំនួនតិចទៅៗ បន្ទាប់ពីបើកយុទ្ធនាការចាក់វាំងសាំងចាប់ពីសប្ដាហ៍មុនជាង១១ម៉ឺនដុស តែជាវ៉ាក់សាំង AstraZeneca ផលិតដោយក្រុមហ៊ុនឱសថនៃប្រទេសអង់គ្លេស...

លោកហ៊ុន សែន ប្រាប់ឱ្យអាជ្ញាធរខេត្ត រាជធានី រៀបចំកន្លែងបូជាសពសម្រាប់អ្នកស្លាប់ដោយសារកូវីដ១៩

លោក ហ៊ុន សែន បានបញ្ជាទៅកាន់អាជ្ញាធរខេត្ត រាជធានីទាំងអស់ត្រូវរៀបចំកន្លែងបូជាសព សម្រាប់អ្នកដែលស្លាប់ដោយសារកូវីដ១៩ ប្រសិនបើមានករណីស្លាប់កើតឡើង។ ថ្លែងសារពិសេសនៅថ្ងៃទី៩ខែមីនានេះ លោក ហ៊ុន សែន បញ្ជាឱ្យអាជ្ញាធររាជធានីភ្នំពេញ និងបណ្តាខេត្តទាំងអស់ ត្រូវរៀបចំកន្លែងសម្រាប់បូជាសព បើសិនមានករណីអ្នកជំងឺកូវីដ១៩ស្លាប់។ លោកអះអាងថា ការធ្វើដូច្នេះ ព្រោះត្រូវយកសពអ្នកកើតជំងឺដង្ហើមនេះទៅបូជា ដោយមិនត្រូវធ្វើការបញ្ចុះឡើយ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ លោក ហ៊ុន សែន បន្តថា ប្រសិនបើមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទាំងអស់ បើទោះបីជាទំនៀមទម្លាប់ខុសគ្នា...

កម្ពុជាប្រកាសត្រៀមខ្លួនជួយជំរុញឱ្យស្ថានភាពនៅប្រទេសភូមាវិលទៅរកប្រក្រតីភាពស្របតាមគោលការណ៍អាស៊ាន

កម្ពុជា បានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយជំរុញឱ្យប្រទេសភូមា វិលទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទី និងទម្រង់ណាមួយ    ក៏ដោយ ជាពិសេសទម្រង់ដែលស្របតាមគោលការណ៍អាស៊ាន។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បញ្ជាក់ថា ក្នុងអន្តរាគមន៍របស់ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃ               រដ្ឋមន្ត្រីការបរទេសអាស៊ាន កម្ពុជាបានប្រកាសត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយរដ្ឋ ជាសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយប្រទេសភូមា វិលទៅរកភាពប្រក្រតីឡើងវិញ ស្របតាមមាគ៌ាអាស៊ាន ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ប្រភពដដែលបន្តថា...

Latest news