30 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2553 POSTS
0 COMMENTS

ក្រុមអង្គការសង្គមស៊ីវិលបន្តខកចិត្តចំពោះវិធានការលើមន្ត្រីប៉ូលិសចរាចរណ៍ជាស្ត្រីម្នាក់នៅខេត្តស្ទឹងត្រែង ដែលបង្ហោះរូបភាពបំបៅដោះកូនពេលបំពេញការងារ

ក្រុមអង្គការសង្គមស៊ីវិល សហជីពចំនួន៣៩ បានបន្តបង្ហាញការខកចិត្តចំពោះវិធានការរបស់មន្ត្រីថ្នាក់លើចំពោះស្ត្រីជាមន្ត្រីនគរបាលចរាចរណ៍នៅខេត្តស្ទឹងត្រែងម្នាក់ ឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតរូបបំបៅដោះកូនពេលបំពេញការងារបន្តទៀត ព្រោះធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ស្ថាប័ន។ កាលពីថ្ងៃទី៩ខែមីនា អធិការស្រុក ប៉ាងសៀម ក្នុងខេត្តស្ទឹងត្រែង បានធ្វើការព្រមានជាលាយលក្ខណ៍អក្សរលើស្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ស្រុក ប៉ាងសៀម អ្នកស្រី ស៊ីថុង សុខា ដែលបានបំបៅដោះកូនក្នុងពេលបេសកកម្ម និងថតរូបបង្ហោះដោយគ្មានការអនុញាតិពីអង្គភាព។ បន្ទាប់ពីមានការព្រមានពីថ្នាក់លើ មួយថ្ងៃក្រោយមកអ្នកស្រី ស៊ីថុង សុខា បានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពថតរូបបំបៅដោះកូន និងប្តេជ្ញាមិនឱ្យមានសកម្មភាពបែបនេះកើតឡើងទៀតឡើយ។ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩នៅថ្ងៃទី១១ខែមីនានេះ អ្វីដែលកាន់តែខកចិត្តនោះ គឺហេតុការស្តីបន្ទោសស្ត្រីជាមន្ត្រីនគរបាលចរាចរណ៍កើតឡើងតែ១ថ្ងៃប៉ុណ្ណោះ ក្រោយទិវាសិទ្ធិនារីអន្តរជាតិ៨...

ព្រឹទ្ធសភាឯកបក្សសម្រេចអនុម័ត លើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត

ក្រោយពេលពិនិត្យ និងផ្តល់យោបល់រួចរាល់ ព្រឹទ្ធសភាឯកបក្សដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដោយឥតកែប្រែអ្វីទាំងអស់ ក្នុងសំឡេង ៣៩ នៃចំនួនសមាជិកព្រឹទ្ធសភាទាំងអស់។ការអនុម័តសេចក្តីព្រាងច្បាប់របស់ព្រឹទ្ធសភានេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នៅពេលព្រឹទ្ធសភាបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤។ ក្នុងកិច្ចប្រជុំនោះ តំណាងរាជរដ្ឋាភិបាលថ្លែងការពារសេចក្តីព្រាងច្បាប់នេះ ដោយថាច្បាប់នេះបង្កើតឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ។...

អ្នកវិភាគ ហៅរដ្ឋាភិបាលកម្ពុជា ថា ជារដ្ឋាភិបាល ដែលមានតែសំបកខ្លួន

ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុក និងជាអ្នកវិភាគនយោបាយ អះអាងថា រដ្ឋាភិបាលលោក ហ៊ុន សែន កំពុងស្ថិតក្នុងស្ថានការណ៍ទល់ផ្អក ព្រោះជារដ្ឋាភិបាលទំនងជាមានតែគ្រោងឆ្អឹង និងសល់តែសំបកខ្លួន ខណៈថវិការជាតិបានរលាយហិនហោចស្ទើរគ្មានសល់។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ប្រទេសចិនមិនអើពើនឹងគម្រោងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីចុងឆ្នាំ២០១៩ ដោយបានសុំខ្ចីលុយបរទេសប្រមាណជិត២ពាន់លានដុល្លារ សម្រាប់ថវិកាជាតិកម្ពុជាឆ្នាំ២០២០...

មន្ត្រីក្រសួងសុខាភិបាលថា កម្ពុជាមានមនុស្សស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់មា្នក់ដោយសារ ជំងឺកូវីដ១៩ ដែលជាករណីលើកដំបូង។ ក្រសួងអះអាងថាអ្នកជំងឺដែលស្លាប់ដោយជំងឺកូវីដ១៩ ជាជនជាតិខ្មែរ ដោយសារគាត់មានជំងឺសួតធ្ងន់ធ្ងរ ដែលមិនអាចស្រូបយកអ៊ុកស៊ីស៊ែនដើម្បីដកដង្ហើមឲ្យបានគ្រប់គ្រាន់។ អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១១ ខែមីនា  ឆ្នាំ២០២១ នេះថា ក្រុមគ្រូពេទ្យបានថតសួតរបស់អ្នកស្លាប់ដែលបានបង្ហាញថា វាខូចទាំងសងខាងក្នុងកម្រឹតធ្ងន់ធ្ងរដែលមិនអាចវិវត្តមករកការជាសះស្បើយបានទៅហើយ ប៉ុន្តែក្រុមគ្រូពេទ្យបានព្យាយាមប្រើម៉ាស៊ីនជំនួយខ្យល់ដង្ហើមផងដែរ។ ការអះអាងនេះធ្វើឡើង ដើម្បីបញ្ជាក់ពីការស្លាប់របស់ជនជាតិខ្មែរដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូងនៅកម្ពុជា ក្រោយព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នេះ។ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន...

ពលរដ្ឋរស់នៅក្រុងព្រះសីហនុអះអាងថា គ្រឿងញៀនចែកចាយដល់មណ្ឌលធ្វើចត្តាឡីស័ក

ខេត្តព្រះសីហនុ៖ ក្រុមអ្នកឃ្លាំមើលសង្គម និងប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានអះអាងថា បទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានចរាចរណ៍ចូលដល់មណ្ឌលធ្វើចត្តាឡីស័កមួយចំនួន ក្នុងក្រុងព្រះសីហនុ ដោយជនសង្ស័យបានលួចបង្កប់ នៅក្នុងចំណីអាហារ សម្រាប់នាំយកទៅជូនអ្នកជាប់ធ្វើចត្តាឡីស័ក នៅតាមមណ្ឌលទាំងនោះ។ ត្រង់ចំណុចនេះ ទាំងក្រុមអ្នកឃ្លាំមើលសង្គម និងអាណាព្យាបាលមួយចំនួន ថ្លែងហួសចិត្ត នៅពេលទទួលព័ត៌មានមកថា សូម្បីតែមណ្ឌលធ្វើចត្តាឡីស័ក ដែលមានកម្លាំងសមត្ថកិច្ចចម្រុះយាមប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង ក៏ជនល្មើសអាចហ៊ានចូលទៅធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានដែរ? ចុះទម្រាំទីតាំង ឬមូលដ្ឋាន...

ពួកយោធាភូមាចាប់ខ្លួនមន្ត្រីក្រសួងការបរទេស២នាក់ករណីធ្វើអោយធ្លាយការប្រជុំសំងាត់ជាមួយចិន

ក្នុងស្ថានភាពមិនច្បាស់លាស់ដោយមិនដឹងថារបបរបស់ខ្លួននឹងរស់បានដល់ពេលណា ពួកយោធា បានបន្តវាយបង្រ្កាបលើបាតុករ ដោយសម្លាប់បាតុករស្លាប់ជារៀងរាល់ថ្ងៃ។ ទោះជាបែបនេះក្ដីបាតុកម្មនៅតែបន្តផ្ទុះឡើងជារៀងរាល់ថ្ងៃ ដោយមិនចុះចាញ់ទៅនឹងការបាញ់បង្ក្រាបពីសំណាក់ពួកយោធានោះទេ។ បាតុករភូមាមិនត្រឹមតែប្រឆាំងពួកយោធា ធ្វើរដ្ឋប្រហារប៉ុណ្ណោះទេ តែពួកគេខ្លះបានប្រឆាំងប្រទេសចិនផងដែរ។ បាតុករចោទថា ចិននៅពីក្រោយ រដ្ឋប្រហាររបស់ពួកយោធា។ នៅថ្ងៃនេះ សារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសភូមា គឺសារព័ត៌មាន Irrawaddy បានចុះផ្សាយថា ពួកយោធាភូមា បានចាប់ពង្រត់ មន្ត្រីក្រសួងការបរទេស ២នាក់ ដែលបានបញ្ចេញ ដំណឹងពីការជួបសំងាត់ និងបន្ទាន់រវាង មន្ត្រីចិន...

លោក ហ៊ុន សែន ប្រកាសកែប្រែបម្រាមរបស់ខ្លួនវិញ ដោយអនុញ្ញាតឱ្យឥស្លាមសាសនិកអាចបញ្ចុះសពបាន ករណីស្លាប់ដោយកូវីដ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកែប្រែបម្រាមរបស់ខ្លួនដែលថ្លែងការពីថ្ងៃទី៩ខែមីនា ដោយបញ្ជាឱ្យអាជ្ញាធររាជធានី ខេត្តទាំងអស់ ត្រូវរៀបចំបច្ឆាសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ១៩ ដោយលោកហាមមិនឱ្យមានការបញ្ចុះសពនោះទេ។ យ៉ាងនេះក្តី ក្នុងសារពិសេសជាសំឡេងរបស់លោកហ៊ុន សែន នៅថ្ងៃទី១០ ខែមីនានេះ វិញ លោកបាន អនុញ្ញាតឲ្យមានការបញ្ចុះសពទៅតាមសាសនាអ៊ិស្លាម បើមានសាសនិកអ៊ិស្លាមណាម្នាក់ ទទួលមរណភាពដោយសារជំងឺកូវីដ-១៩។ លោកបន្តថា ការបូជាសពរបស់សាសនិកអ៊ិស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩ គឺត្រូវកំណត់ទីតាំងច្បាស់លាស់ និងគោរពវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ។ តែយ៉ាងណា សាសនាអ៊ិស្លាម ពុំបានអនុញ្ញាតឲ្យបូជាចំពោះសពជាសាសនិកអ៊ិស្លាមឡើយ ពោលគឺរាល់សពជាសាសនិកអ៊ិស្លាម...

លោក សម រង្ស៊ី អះអាងថាលោកគ្មានគំនិតណាមួយក្បត់ជាតិនោះឡើយ

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី អះអាងថា លោក គ្មានគំនិតណាមួយក្បត់ជាតិ ឬលួចជាតិដ៏កម្សត់នេះឡើយ។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី ៩ខែមីនា លោក សម រង្ស៊ី លើកឡើងថា រយៈពេល២០ឆ្នាំកន្លងទៅនេះ លោកត្រូវបានតុលាការក្រុងភ្នំពេញផ្តន្ទាទោសសរុប៤៧ឆ្នាំ ដោយចោទប្រកាន់ក្នុងនាមលោកជាមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ លោក ហៅការផ្តន្ទាទោសទៅលើរូបលោក គ្រាន់តែជាការផ្តល់សំឡេងជូនលោកដើម្បីជួយការពារជនរងគ្រោះរាប់លាននាក់ ដែលគ្មានសំឡេងក្នុងការប្រឆាំងអំពើអយុត្តិធម៌ ដែលមានគ្រប់ទីកន្លែងក្រោមរបបមួយដ៏ពុករលួយ ផ្តាច់ការ ឃោរឃៅ និងអមនុស្សធម៌តែប៉ុណ្ណោះ។ លោក សម...

គណបក្ស GDP ថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាកំពុងកើតមាន

គណបក្សក្រៅរដ្ឋាភិបាល ព្រមានថា កម្ពុជាពិតជាត្រូវការរដ្ឋាភិបាលដែលមានសមត្ថភាពគ្រប់គ្រាន់អាចការពារ និងដោះស្រាយវិបត្តិជំងឺកូវីដ១៩ ព្រមទាំងសង្គ្រោះ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ពួកគេថា រដ្ឋាភិបាលមួយដែលមានសមត្ថកិច្ចពេញលេញ គឺអាចបញ្ជៀសភាពគ្មានការងារដល់ពលរដ្ឋ និងការបាត់បង់ប្រាក់ចំណូលច្រើនជាងនេះ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលហៅកាត់ថា GDP បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះថា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងសហគមន៍ រដ្ឋាភិបាល    កម្ពុជាចាំបាច់ ត្រូវដាក់ចេញនូវវិធានមួយចំនួនបន្ថែមទៀត ដូចជា ការដាក់ចេញនូវផែនការច្បាស់លាស់ ដោយផ្សារភ្ជាប់ជាមួយទំហំថវិការជាតិជាក់លាក់ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋដែលរងគ្រោះផ្នែកសេដ្ឋកិច្ចដោយផ្ទាល់ដោយសារវិបត្តិកូវីដ១៩។ ប្រភពដដែលបន្តថា...

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ការព្រមានលើមន្ត្រីនគរបាលចរាចរណ៍បំបៅដោះកូនតាមដងផ្លូវគឺជារឿងមិនត្រឹមត្រូវ

មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស សំដែងការខកចិត្ត ចំពោះទង្វើអធិការស្រុកប៉ាងសៀម ខេត្តស្ទឹងត្រែង ដែលព្រមានលើស្ត្រីអនុសេនីយ៍ទោបំបៅដោះកូនតាមដងផ្លូវក្នុងពេលបំពេញការងារ ថាជារឿងមិនត្រឹមត្រូវ ព្រោះមិនបានវែកញែកឲ្យបានច្បាស់ពីកំហុស និងគុណសម្បត្តិ។ តាមរយៈលិខិតមួយដែលប្រធានក្រុមការងារយេនឌ័រ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បានផ្ញើទៅកាន់អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី១០ខែមីនានេះ ដោយជំទាស់ទៅនឹងឥរិយាបទអធិការស្រុក ប៉ាងសៀម ដែលបានធ្វើការព្រមានលើមន្ត្រីថ្នាក់ក្រោមរបស់ខ្លួនទាក់ទិននឹងការបង្ហោះរូបបំបៅដោះកូនក្នុងពេលបំពេញបេសកកម្មថាជាទង្វើប៉ះពាល់ដល់អង្គភាពនោះ ថា ជាការបំបាក់ស្មារតីស្ត្រីក្នុងចូលរួមអភិវឌ្ឍប្រទេសជាតិ។ អ្នកស្រី អះអាងថា ការថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនេះមិនបានបង្ហាញពីភាពស៊ិចស៊ី ដើម្បីបង្អួតសាធារណៈជន ដែលអធិការស្រុករូបនេះត្រូវព្រមាននោះទេ ប៉ុន្តែនេះជាភស្តុតាង និងជាគំរូមួយដែលអាចបង្ហាញឲ្យឃើញថា...

Latest news