33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

មន្ត្រីគណបក្ស GDP ថា ការដឹកនាំប្រទេសដោយរដ្ឋាភិបាលឯកបក្សប្រជាជននឹងមិនបានសុខទេ

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន GDP លើកឡើងថា ការដឹកនាំប្រទេសដោយឯកបក្ស ឬអំណាចផ្តាច់មុខ មិនអាចធ្វើឲ្យខ្មែរបានសុខនោះទេ។ ប្រធានគណកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នេះថា មេរៀនប្រវត្តិសាស្រ្តពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ នៃការធ្វើរដ្ឋប្រហារដណ្តើមអំណាចដែលបណ្តាលឲ្យមានភ្លើងសង្គ្រាមឆេះសន្ធោសន្ធៅនៅកម្ពុជា ហើយត្រូវបានបញ្ចប់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ លោកបញ្ជាក់ថា បទពិសោធន៍សំខាន់ៗសម្រាប់ការដឹកនាំនយោបាយនៅកម្ពុជាគឺ ត្រូវរក្សាសន្តិភាពយូរអង្វែងដែលផ្សាភ្ជាប់ជាមួយសេរីភាពនយោបាយ។ ជាពិសេស...

គណសង្ឃនាយកខេត្តសៀមរាប ស្នើសម្តេចសង្ឃឱ្យអន្តរាគមន៍ ទៅ រដ្ឋាភិបាលចាត់វិធានការច្បាប់ចំពោះ លោក ផែង វណ្ណៈ

គណសង្ឃនាយកខេត្តសៀមរាប ស្នើឲ្យសម្តេចសង្ឃនាយក នន្ទ ង៉ែត អន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ដើម្បីចាត់វិធានការច្បាប់ចំពោះបុគ្គ ផែង វណ្ណៈ ចំពោះទង្វើជេរប្រមាថធ្ងន់ធ្ងរលើសមាជិកថេរៈ                 សភាសង្ឃ និងមន្ត្រីរដ្ឋបាលខេត្តសៀមរាប។ ព្រះមេគណខេត្តសៀមរាប ព្រះតេជព្រះគុណ ជុំ គឹមឡេង បានចេញលិខិតផ្លូវការមួយកាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ ដោយបញ្ជាក់ថា ក្រោយពិនិត្យតាមផ្លូវតាមផ្លូវច្បាប់ និងវិន័យព្រះពុទ្ធសាសនា បានបង្ហាញថាការដាក់ពិន័យសិស្សនៅក្នុងវត្តរាជបូណ៌ គឺមានគោលបំណងសុច្ចរិតដែលជាការប្រៀបប្រដៅទៅតាមបទបញ្ញត្តិ និងបទបញ្ជផ្ទៃក្នុងរបស់វត្តតែប៉ុណ្ណោះ។ ព្រះតេជគុណ ជុំ គឹមឡេង...

IDEA TALK៖ យុទ្ធនាទាមទារឱ្យមានការល្បាតព្រៃដោយសេរី?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ស្តីអំពី៖ យុទ្ធនាទាមទារឱ្យមានការល្បាតព្រៃដោយសេរី?

រដ្ឋអាជ្ញារតុលាការឧក្រិដ្ឋកម្មអន្តរជាតិបង្កើតបណ្ដាញស៊ើបអង្កេតករណីសម្លាប់បាតុករនៃរបបរដ្ឋប្រហារនៅភូមា

មកដល់ពេលនេះអំពើហិង្សា សម្លាប់បាតុករនៅក្នុងប្រទេសភូមានៅតែបន្ដកើតមានទោះជាសហគមន៍ អន្ដរជាតិទាមទារឲ្យពួកយោធាទំលាក់អាវុធចុះហើយបើកឲ្យមានរបបប្រជាធិបតេយ្យឡើងវិញក៏ដោយនោះ។ សារព័ត៌មានរបស់ប្រទេសភូមា Irrawaddy បានចុះផ្សាយថាបាតុករត្រូវបានពួកយោធាសម្លាប់កាន់តែមានចំនួនកើនឡើងដោយអ្នកស្លាប់កើនឡើង ២១៦នាក់គិតត្រឹមថ្ងៃ១៧មីនា។ នៅតាមដងផ្លូវនៅទីក្រុងធំៗ នៃប្រទេសភូមា តំណក់ឈាមរបស់បាតុករនៅតែបន្ដធ្លាក់តាមដងផ្លូវ ហើយពួកយោធានៅតែបន្ដបាញ់សម្លាប់ជនស៊ីវិល។ ជាពិសេស ពួកយោធាតាមបាញ់សម្លាប់ជនស៊ីវិលនៅពេលយប់ គឺក្រុមណាដែលដើរបែកក្រុម។ តាមទំលាប់ប្រជាជនភូមាជាពិសេសនៅទីក្រុងYagoon និង ណៃពីដោ មិនត្រឹមតែធ្វើបាតុកម្មនៅពេលថ្ងៃនោះទេ គឺពេលយប់ក៏ធ្វើបាតុកម្មផងដែរ។ ក្នុងស្ថានភាពនេះពួកយោធាបានដើរល្បាត ហើយនៅពេលជួបប្រទះក្រុមណាមួយដើរបែកក្រុម គឺក្រុមនោះជាមុខសញ្ញាពួកយោធាបង្ក្រាប នឹងបាញ់សម្លាប់ ។ នេះបើយោងតាមសម្ព័ន្ធការពារអ្នកទោសនយោបាយនៅភូមា។ ក្នុងស្ថានភាពមួយវិញទៀតត្រូវបានរាយការណ៍មកថា ពួកយោធាក៏បានបើកការវាយបង្ក្រាបទៅលើពួកបាតុករ នៅតាមបណ្ដាលខេត្តមួយចំនួន។...

រដ្ឋបាលខេត្តកោះកុង បញ្ជូនពលករខ្មែរ៤០នាក់ ដែលវិលពីថៃ ទៅកាន់ស្រុកកំណើតវិញក្រោយបញ្ចប់ធ្វើចត្តាឡីស័ករួចរាល់

មន្ត្រីរដ្ឋបាលខេត្តកោះកុង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ និងមន្ត្រីសុខាភិបាល ដែលជាសេនាធិការ ខេត្តកោះកុង បានបញ្ជូនពលករខ្មែរចំនួន៤០នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកព្រំដែនចាំយាម ខេត្តកោះកុង ឆ្ពោះទៅកាន់ស្រុកកំណើត នៅតាមបណ្តាខេត្ត របស់ពួកគេវិញហើយ។ ក្រោយបានបញ្ចប់ធ្វើចត្តាឡីស័ក នៅក្នុងខេត្តកោះកុង ស្របតាមបច្ចេកទេស របស់ក្រសួងសុខាភិបាលរួចរាល់។ មន្ត្រីដដែលបន្តថា ពលករទាំង ៤០នាក់នេះ មុនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋាននៅតាមបណ្តាខេត្តរៀងៗខ្លួនវិញ...

ពលរដ្ឋនឹងរងគ្រោះទ្វេរដងដោយសារច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើងថា ពលរដ្ឋនឹងរងគ្រោះកាន់តែច្រើនថែមទៀត ដោយសារច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅពេលរដ្ឋាភិបាលមិនបានផ្សព្វផ្សាយច្បាប់នេះឱ្យបានទូលំទូលាយដល់មហាជនទូទៅ។ ការលើកឡើងនេះ បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតត្រូវដាក់ដាក់ឱ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១កន្លងទៅ។   ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គីមអេង សង្កេតឃើញថា ពលរដ្ឋនៅមិនទាន់យល់ដឹងអំពីខ្លឹមសារច្បាប់ថ្មី ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់នាពេលថ្មីៗនេះនៅឡើយទេ។ លោកបន្តថា ការប្រ កាសឱ្យប្រើប្រាស់ប្រញាប់ ដោយមិនបានធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះ...

តើលោក ហ៊ុន សែន សម្រេចឲ្យកងទ័ព និងស្ថាប័ន −អង្គភាពស៊ីវិល និង ក្រុមហ៊ុនឯកជនណាខ្លះ ការពារគ្នាទៅវិញទៅមក?

មានពលរដ្ឋខ្មែរមួយចំនួនពោលថា ប្រព័ន្ធគ្រប់គ្រងស្រុកខ្មែរ គឺប្រទេសកម្ពុជា សព្វថ្ងៃ មិន អាចញែកចេញឲ្យដាច់បានឡើយ រវាងស្ថាប័នរដ្ឋ ដែលមានក្រសួង មន្ទីរ អង្គភាពស៊ីវិល រួមនឹងយោធា ហើយនិងសហគ្រាសឯកជន។ មូលហេតុមកពីស្ថាប័នរដ្ឋ និង ក្រុមហ៊ុនឯកជនវេញបញ្ចូលគ្នា ប្រទាក់ក្រឡាគ្នាខ្វាត់ខ្វែង ចាក់ស្រេះហាក់បីដូចជា សំបុកពីងពាង។ ពួកគាត់និយាយថា ដើម្បីបំបែក ផ្តាច់ចេញពីគ្នាបាន មានតែវះ អារកាត់ចោលតែប៉ុណ្ណោះ។ ប្រព័ន្ធគ្រប់គ្រងបែបនេះ...

ព្រះសង្ឃភូមាសុំ អោយពួកយោធាបញ្ឈប់ការបាញ់សម្លាប់បាតុករ ខណៈប្រធាន UNស្នើសុំអន្តរាគមន៍ជាបន្ទាន់

អង្គការសង្គមស៊ីវិលមួយចំនួន ក្នុងប្រទេសភូមា ឱ្យដឹងថា បាតុករយ៉ាងតិចណាស់ ២២នាក់បានស្លាប់កាលពីថ្ងៃអង្គារទី១៦ ខែមីនា នៅក្នុងការបង្រ្កាបលើក្រុមបាតុករ ពីសំណាក់កងកម្លាំងសន្តិសុខនិងពួកយោធា នៃរបបរដ្ឋប្រហារថៃ្ងទី១កុម្ភៈ ដែលបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយអ្នកស្រីអ៊ុកសានសូជី។ អ្នកស្រី អ៊ុងសានសូជី និងមន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ជាង២រយនាក់ ត្រូវបានពួកយោធាចាប់ឃុំខ្លួន។ ពួកយោធា ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក, គ្រាប់កាំភ្លើងជ័រ និងគ្រាប់កាំភ្លើងពិត បាញ់ទៅលើក្រុមបាតុករ ជារៀងរាល់ថ្ងៃ ខណៈចលនាតវ៉ានៅតែមានសន្ទុះខ្លាំងក្លានៅឡើយ។ សមាគមផ្តល់ជំនួយសម្រាប់ អ្នកទោសនយោបាយភូមា បានអះអាងថា មនុស្ស...

ស្ថាប័ននីតិបញ្ញត្តិកម្ពុជាហៅការថ្កោលទោសរបស់អឺរ៉ុប ជុំវិញការកាត់ក្តីលោក សមរង្ស៊ី ថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង

ស្ថាប័នកំពូលរបស់ជាតិចំនួនពីរ រួមមានរដ្ឋសភា និងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ស្តីពីបញ្ហានយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ សភាអឺរ៉ុប បានចេញសេចក្តីសម្រេចមួយទាក់ទងនឹងស្ថានភាពប្រទេសកម្ពុជា។ ក្នុងនោះសភាអឺរ៉ុប បានទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការកាត់ក្តីជាលក្ខណៈនយោបាយ។ បញ្ឈប់ការធ្វើបាបអ្នកការពារសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ហើយដោះលែងពួកគេដែលកំពុងជាប់ឃុំ។ លើសពីនេះ ធ្វើយ៉ាងណាឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ និងបញ្ឈប់ការវាយប្រហារមកលើសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស...

ក្រោយប្រើអំពើហិង្សាលើអតីតភរិយា ឧកញ៉ាឌួង ឆាយ ត្រូវបានប្រមុខរដ្ឋស្តីទីបញ្ចប់មុខងារជាឧកញ៉ា

ក្រោយបែកធ្លាយវីដេអូបង្ហាញពីសកម្មភាពប្រើអំពើហិង្សាលើអតីតភរិយានាពេលថ្មីៗនេះ ឧកញ៉ា ឌួង ឆាយ ដែលជាកូនប្រុសបង្កើតរបស់ឧកញ៉ា ឌួង ងៀប ត្រូវបានប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ សម្រេចបញ្ចប់មុខងារជាឧកញ៉ាតែម្តង។ ក្នុងលិខិតរបស់ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំនៅថ្ងៃទី១៧ខែមីនាឆ្នាំ២០២០នេះ បានទូលថ្វាយសំណើទៅព្រះមហាក្សត្រ ដើម្បីសុំបញ្ចប់គោរមងារ«ឧកញ៉ា»ពីលោក ឌួង ឆាយ។ លិខិតដដែល បានទូលថ្វាយទៅព្រះមហាក្សត្រដោយស្នើសុំព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះ តាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៦...

Latest news