40.9 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អាណាព្យាបាល និងអាជីវករខេត្តព្រះសីហនុ បន្តព្រួយបារម្ភពីសុវត្ថិភាព បង្កដោយជនសង្ស័យជនជាតិចិន

អាណាព្យាបាល និងអាជីវករភាគច្រើន រស់នៅខេត្តព្រះសីហនុ បានអះអាងថា ជនសង្ស័យជនជាតិចិន នៅតែបន្តធ្វើសកម្មភាពហិង្សាវ៉ៃកាប់ចាក់ ចាប់បង្ខាំងមនុស្សជំរិតទាប្រាក់ និងប្រើប្រាស់អាវុធបាញ់បោះ យ៉ាងអនាធិបតេយ្យ ក្នុងក្រុងទេសចរណ៍មួយនេះ ដោយមិនញញើតសមត្ថកិច្ចទេ។ ក្រុមអាជីវករ និងអាណាព្យាបាល បញ្ជាក់ថា រាល់ថ្ងៃនេះ ការប្រកបរបរទទួលទានប្រចាំថ្ងៃ របស់ពួកគាត់ គឺមានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាពផ្ទាល់ខ្លួន ត្បិតឃើញជនជាតិចិន តែងធ្វើសកម្មភាពចាប់ជំរិតមនុស្សទារប្រាក់, បាញ់សម្លាប់មនុស្សតាមផ្លូវសាធរណៈ និងមានអាវុធខ្លីទំនើបៗ ប្រើប្រាស់ថែមទៀតផង។ ទាក់ទិនបញ្ហានេះ កាលពីថ្ងៃទី២២...

ក្រសួងសុខាភិបាល ជំរុញឱ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានការច្បាប់ចំពោះអ្នកដែលគេចវេះពីការធ្វើចត្តាឡីស័ក

ក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ទាំងអស់ ឱ្យពង្រឹងការគ្រប់គ្រងសកម្មភាពធ្វើចត្តាឡីស័ក និងអនុវត្តវិធានការសុខភាពសាធារណៈឱ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ជាថ្មីទៀត។  លើសពីនេះ ក្រសួងក៏បានជំរុញឱ្យអាជ្ញាធរ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលណាដែលមិនអនុវត្ត ឬគេចវេះពីការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃតាមវិធានរបស់ក្រសួងសុខាភិបាលផងដែរ។ ក្នុងលិខិតរបស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៣ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានណែនាំដល់អភិបាលរាជធានី-ខេត្ត អំពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការគ្រប់គ្រងពលករចំណាកស្រុកមកពីប្រទេសថៃ ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។ ក្រសួងបានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងឡាយ ត្រូវពង្រឹងការគ្រប់អ្នកអ្នកធ្វើចត្តាឡីស័កឱ្យបានចំនួន១៤ថ្ងៃ។ បន្ថែមពីនេះ ត្រូវគ្រប់គ្រងអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជា តាមច្រកអន្តរជាតិ និងតាមច្រករបៀងទាំងអស់នៅតាមព្រំដែនកម្ពុជា-ថៃ ឱ្យបានហ្មត់ចត់បំផុត។ ជាងនេះទៀត ត្រូវអនុវត្តវិធានការសុខភាព    ...

អ្នកឃ្លាំមើលសង្គមព្រមានថា មន្ត្រីបក្សប្រឆាំងដែលបង្កើតបក្សថ្មី គឺស្នើរនឹងធ្វើអត្តឃាតជីវិតនយោបាយដោយខ្លួនឯង

អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម អះអាងថា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលសម្រេចឈប់បន្តជីវភាពនយោបាយជាមួយគណបក្សប្រឆាំង ហើយបែរមកបើកគណបក្សថ្មី គឺស្មើនឹងការធ្វើអត្តឃាតជីវិតនយោបាយខ្លួនឯងប៉ុណ្ណោះ។ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម បណ្ឌិត សេង សារី បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា  ការចាកចេញរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដើម្បីបង្កើតបក្សថ្មីគឺមានសញ្ញាណពីរ ទី១ គឺបង្ហាញពីការខ្វះភាពអត់ធ្មត់ និងការអស់សង្ឃឹមក្នុងការរស់ឡើងវិញរបស់គណបក្សសង្គ្រោះជាតិ។ លើសពីនេះ បង្ហាញថា ពួកគេ អស់ជំនឿលើថ្នាក់ដឹកនាំរបស់គណបក្សនេះផងដែរ។ រីឯចំណុច ទី២ គឺបង្ហាញពីការបែកបាក់ផ្ទៃក្នុងមួយផ្នែកនៃជំហរបក្សប្រឆាំងមួយនេះ។ លោកបញ្ជាក់ថាការចេញមកបើកគណបក្សថ្មីមិនមែនជាមធ្យោបាយល្អនោះទេ...

សង្គមស៊ីវិល សោកស្ដាយដែលអាជ្ញាធរឃុំទន្លូង ស្រុកមេម៉ត់ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋទទួលជំនួយមនុស្សធម៌

សង្គមស៊ីវិលដែលធ្វើការងារស្និតជាមួយប្រជាកសិករ បានបង្ហាញការសោកស្តាយ ចំពោះបម្រាមរបស់អាជ្ញាធរឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  បានចេញលិខិតហាមឃាត់មិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាទទួលយកជំនួយមនុស្សធម៌ពីពួកគេ។ សរសេរនៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៣ខែធ្នូម្សិលមិញ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន បានអះអាងថាអាជ្ញាធរឃុំ បានហាមឃាត់ការជួបជុំចែកអង្ករដល់ប្រជាពលរដ្ឋ។ លោកបន្តថា ដើម្បីកាត់បន្ថយទុក្ខលំបាក ក្នុងជីវភាពរបស់នៅរបស់ប្រជាកសិករក្រីក្រ ដែលជាជនងាយរងគ្រោះ ខាងសមាគមបានធ្វើការរ៉ៃអង្គាសថវិកាទិញអង្ករជូនដល់ប្រជាពលរដ្ឋក្រីក្រ អត់ឃ្លានទាំងនោះ។ លោកបន្ថែមថា ជំនួយមនុស្សធម៌ទាំងនេះ ជាការរួមចំណែកមួយជាមួយរដ្ឋាភិបាលក្នុងការឆ្លើយតបបែបមនុស្សធម៌។ ប៉ុន្តែលោកថាជារឿងគួរឲ្យសោកស្ដាយដែលអាជ្ញាធរឃុំទន្លូង ស្រុកមេមត់ បានចេញលិខិតហាមឃាត់មិនឲ្យប្រជាពលរដ្ឋជួបជុំគ្នាទទួលយក អង្ករ និងគ្រឿងឧបភោគបរិភោគ ដែលគ្រោងផ្ដល់ជូនពលរដ្ឋ               ...

អ្នកវិភាគថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់បានឡើយ

អ្នកវិភាគ លើកឡើងថា មន្ត្រីរាជការដែលរំលោភអំណាច មិនអាចបំពេញករណីយកិច្ចតាមច្បាប់ និងបទបញ្ជារបស់ថ្នាក់លើបានត្រឹមត្រូវនោះឡើយ។ ផ្ទុយទៅវិញពួកគេ នឹងប្រព្រឹត្តអំពើអាក្រក់ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់អង្គភាពស្ថាប័ន រហូតដល់មេដឹកនាំប្រទេសតែម្តង។ លោក បណ្ឌិតឡៅ ម៉ុងហៃ បានសរសេរលើគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃនេះថា មន្ត្រីរាជការដែលកំពុងរំលោភអំណាចទាំងឡាយ នឹងប្រព្រឹត្តអំពើពុករលួយ អសកម្ម មិនអាចដោះស្រាយបញ្ហារបស់ ពលរដ្ឋឲ្យបានយុត្តិធម៌។ លើសពីនេះ ពួកគេមើលងាយសិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ ដែលបង្កើតការលំបាកដល់ពលរដ្ឋ គាបសង្កត់បង្ក្រាបពលរដ្ឋ ឬភាសាអ្នកស្រុកនិយាយថា...

IDEA TALK៖តើវិស័យការបរទេសកម្ពុជានឹងជួបហានិភ័យកម្រិតណាក្រុមមន្រ្តីលោក ហ៊ុន សែន ដោយរងសម្ពាធអន្តរជាតិ?

កម្មវិធីIdea Talk សម្រាប់រាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើវិស័យការបរទេសកម្ពុជានឹងជួបហានិភ័យកម្រិតណាស្របពេលដែលក្រុមមន្រ្តីរបស់លោក ហ៊ុន សែន កំពុងហុំព័ទ្ធទៅដោយសម្ពាធអន្តរជាតិ?

បុរសខ្លាំង រុស្ស៊ីវ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើច្បាប់ ស្ដីអំពីការផ្ដល់អភ័យឯកសិទ្ធិ សម្រាប់ អតីតប្រធានាធិបតី និងក្រុមគ្រួសារ

អតីតប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី រួមទាំងសមាជិកគ្រួសារត្រូវទទួលបានអភ័យឯកសិទ្ធិអស់មួយជីវិត ដោយជៀសផុតពីការកាត់ទោស។  តាមច្បាប់ថ្មីនេះ រាល់អតីតមេដឹកនាំ រុស្ស៊ីនិងសមាជិកគ្រួសារ ដែលជាប់ពាក់ព័ន្ធនឹង បទល្មើស នឹងមិនអាចត្រូវបានកាត់ទោសនេះ ទេ ។ក្នុងនោះ មានទាំងការ ចាប់ខ្លួន ការឃុំខ្លួន ការនាំខ្លួនហៅទៅចោទសួរនៅចំពោះមុខសមត្ថកិច្ច ក៏មិនត្រូវកើតមានចំពោះ បុគ្គលនោះដែរ។ នេះជាការបើកផ្លូវអោយ មានការផ្ទេរអំណាច  និងមិនអាចមេដឹកនាំនោះ បន្តក្រាញអំណាចនោះទេ។ តែបែបណា  បើសមាជិកសភា ដកសិទ្ធិ...

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ក្រោយតុលាការខេត្តកំពង់ឆ្នាំងផ្តន្ទាទោសម្ចាស់ស្ថានីយ៍វិទ្យុមួយរូបឱ្យជាប់គុក២០ខែ

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា បានលើកឡើងពីក្តីបារម្ភចំពោះការធ្លាក់ចុះសេរីភាពសារព័ត៌មាន ឬការផ្សព្វផ្សាយនៅកម្ពុជា។  ក្តីបារម្ភនេះ ក្រោយពេលតុលាការខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោសទៅម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែនមួយលោក សុខ ឧត្តម ដាក់ពន្ធនាគាររយៈពេល២០ខែ។ កាលពីថ្ងៃទី២២ខែធ្នូ ខេមបូចា បានចេញលិខិតចំហមួយ ដោយចាត់ទុកការសម្រេចរបស់តុលាការខេត្តកំពង់ឆ្នាំងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅតែទទួលរងការធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការ ដែលយកច្បាប់ព្រហ្មទណ្ឌមកប្រើជាជាងប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មាន ខណៈយន្តការតាមដាននិងជំរុញប្រព័ន្ធយុត្តិធម៌សង្គមនឹងមិនត្រូវបានពង្រឹង។ ប្រភពដដែលបានឱ្យដឹងថា សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចផ្តន្ទាទោសម្ចាស់ស្ថានីយវិទ្យុ និងគេហទំព័ររិទ្ធិសែន លោក សុខ ឧត្តម ឱ្យជាប់ពន្ធនាគាររយៈពេល២០ខែ...

សហរដ្ឋអាមេរិកអាចផ្តល់កញ្ចប់ថវិកាជិត១០០លានដុល្លារដល់កម្ពុជា ជាថ្នូរទៅនឹងលក្ខខណ្ឌមួយចំនួន

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ អាចសម្រេចផ្តល់កញ្ចប់ថវិការរបស់ខ្លួនជិត១រយលានដុល្លារ ទៅឱ្យរដ្ឋាភិបាលកម្ពុជា សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ ខាងមុខនេះ។ សមាជិកសភាទាំងពីរបក្សរបស់អាមេរិកបានអនុម័តកញ្ចប់ថវិកាដ៏ច្រើនលើសលុបចំនួនជាង ២ទ្រីលានដុល្លារ កាលពីល្ងាចថ្ងៃច័ន្ទនៅសហរដ្ឋអាមេរិក ដែលត្រូវជាព្រឹកថ្ងៃអង្គារនៅកម្ពុជា។ ឯកសារស្តីពីកញ្ចប់សំណើថវិកានេះឱ្យដឹងថា នឹងត្រូវបញ្ជូនទៅឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាច្បាប់ថវិកាផ្លូវការ។ ប្រភពដដែលបន្តថា ថវិកានេះរួមបញ្ចូលកញ្ចប់សារពើពន្ធ១,៤ទ្រីលានដុល្លារ និងកញ្ចប់ជំនួយសង្គ្រោះសម្រាប់សេដ្ឋកិច្ចខ្លួនឯង ដែលរងវិបត្តិជំងឺកូវីដ១៩ ចំនួន៩០០ប៊ីលានដុល្លារ។ នៅក្នុងចំណែកសំណើច្បាប់ថវិកានេះ ក៏មានកញ្ចប់ថវិកាជាង៨៥លានដុល្លារ សម្រាប់ជាជំនួយក្នុងឆ្នាំ២០២១ដល់ប្រទេសកម្ពុជា តែត្រូវភ្ជាប់មានលក្ខខណ្ឌមួយចំនួនផងដែរ។ ឯកសារដដែលឱ្យដឹងថា លក្ខខណ្ឌស្តីពីការផ្តល់កញ្ចប់ថវិកា ជិត១០០លានដុល្លារ...

កម្ពុជាប្តេជ្ញាគោរពតាមឱ្យបានពេញលេញនូវរាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនជាមួយវៀតណាម ខណៈក្រុមអ្នកឃ្លាំមើលសំដែងការសោកស្តាយ និងព្រួយបារម្ភ

មន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា អះអាងថា កម្ពុជាប្តេជ្ញាចំពោះរដ្ឋាភិបាលក្រុងហាណូយថា ខ្លួននឹងគោរពតាម និងអនុវត្តឲ្យបានពេញលេញនូវបណ្តាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងស្តីពីព្រំដែនដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន លើកឡើងថា មន្ត្រីរដ្ឋាភិបាលកម្ពុជានិងវៀតណាម ជំរុញ លើកទឹកចិត្តដល់គណៈកម្មាធិការចម្រុះខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ ឲ្យធ្វើការកាន់តែជិតស្និទ្ធ ដើម្បីបង្កើនកិច្ចពិភាក្សាឲ្យកាន់តែសកម្មបន្ថែមទៀត។ លោក អះអាងថា ការធ្វើដូច្នេះ គឺដើម្បីរកដំណោះស្រាយព្រំដែនដែលអាចទទួលយកបាននៃប្រទេសទាំងពីរដោយអនុលោមតាមច្បាប់អន្តរជាតិ។ ចំពោះព្រំដែនគោកដែលនៅសល់ចំនួន១៦%ទៀត ខណៈភាគីទាំងពីរមិនទាន់ព្រមព្រៀងកំណត់ខណ្ឌសីមានៅឡើយ។ លោកថា ប្រទេសទាំងពីបានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរដែលបានរួមសហការគ្នាកន្លងមក។ កិច្ចសហការទាំងនោះ...

Latest news