28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2538 POSTS
0 COMMENTS

ជនផ្ដាច់ការវេណេហ្សូអេឡា អួតពីជ័យជម្នះក្នុងការបោះឆ្នោតសភា ពុំមានបក្សប្រឆាំងចូលរួមប្រកួត

ការបោះឆ្នោតមួយដែលពុំមាន គូប្រកួតមានថាមពលដូចគ្នា គឺប្រៀបនឹងព្រឹត្តិការណ៍កីឡារត់ប្រណាំង ដែលប្រកួតរវាង កីឡាករមួយមានថាមពលខ្លាំងក្លាជាមួយជនពិការតែប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះគឺជាព្រឹត្តិការណ៍ ដែលធ្វើឡើងគ្រាន់តែបង្រ្គប់ស្ថានការណ៍ ហើយបិទការប្រកួតជាមួយនឹងទស្សនិកជនស្រែកអបអរសាទរ ដោយការបង្ខិត បង្ខំ សម្លុតគំរាមកំហែក និងទិញទឹកចិត្តប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះ ច្រើនតែកើតមានតែនៅប្រទេសដែលប្រកាន់របបបែបផ្ដាច់ការ។ ប្រទេសដែលមានមេដឹកនាំផ្ដាច់ការគឺមិនដែល ផ្ដល់ឱកាសអោយគូប្រកួត បានឡើងលើសង្វៀន ដោយមានអាជ្ញាកណ្ដាល ឯករាជ្យ អព្យាក្រឹត្យ ត្រឹមត្រូវនោះទេ។ អាជ្ញាកណ្ដាល ដែលជាអ្នកកាត់សេចក្ដីឈ្នះចាញ់ គឺជាមនុស្សលំអៀង ជាចៅក្រម របស់បុរសខ្លាំង។...

សាច់ញាតិសកម្មជនថៃ ដែលបាត់ខ្លួននៅភ្នំពេញអះអាងប្រាប់តុលាការកម្ពុជាថាលោក វ៉ាន់ ឆាឡឹម ពិតជាបាត់ខ្លួននៅភ្នំពេញ

បងស្រីបង្កើតរបស់សកម្មជននយោបាយថៃមួយរូប គឺអ្នកស្រី Sitanun Satsaksit បានប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបំភ្លឺនៅតុលាការក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ប្អូនប្រុសរបស់អ្នកស្រី គឺ លោក Wanchalearm Satsaksit ពិតជាបាត់ខ្លួនក្នុងក្រុងភ្នំពេញប្រាកដមែន។ បន្ថែមពីនេះ អ្នកស្រីក៏បានស្នើឱ្យមានការស្រាវជ្រាវយ៉ាងហ្មត់ចត់ចំពោះករណីបាត់ខ្លួនប្អូនប្រុសរបស់អ្នកស្រីនេះ។ ការអះអាងនេះ ធ្វើឡើងក្រោយពេលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ិន សុវណ្ណរ័ត្ន បានចេញដីកាមួយកាលពីខែតុលា កោះហៅអ្នកស្រី Sitanun Satsaksit រស់នៅខេត្តអ៊ូប៊ុនរ៉ាឆាថានី ប្រទេសថៃ...

សមាគមវិស័យធនាគារនិងហិរញ្ញវត្ថុ អំពាវនាវឱ្យសាធារណជនទូទាត់ប្រាក់តាមប្រព័ន្ធអេឡេត្រូនិច ដើម្បីការពារជំងឺកូវីដ១៩

សមាគមវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា អំពាវនាវដល់សាធារណជន អតិថិជន និងអាជីវករ ទាំងអស់ ឱ្យទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីបង្ការការចម្លងជំងឺកូវីដ១៩។ សេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានលើកឡើងថា ពេលថ្មីៗនេះ មានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។ ប្រភពដដែលបន្តថា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ វិស័យធនាគារ និងហិរញ្ញវត្ថុ លើកទឹកចិត្តដល់សាធារណជន អតិថិជន និងអាជីវករទាំងអស់...

លោក កឹម សុខា អំពាវនាវឱ្យសប្បុរសជនជាតិ និងអន្តរជាតិជួយថវិកាដល់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ជួយពលរដ្ឋខ្មែរ

ប្រធានគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅដោយការបាត់បង់សេរីភាពនៅឡើយ លោក កឹម សុខា បានចេញមុខគាំទ្រ ដល់វិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលកម្ពុជា និងស្នើឱ្យសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ចូលរួមជាថវិកាសម្រាប់ទិញវ៉ាក់សាំងការពារមេរោគកូវីដ១៩។ លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ នេះ បានប្រកាសគាំទ្រនូវគម្រោងផែនការដែលដាក់ចេញ ដោយលោក ហ៊ុន សែន ទាន់ពេលវេលាក្នុងការត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងការពារនឹងជំងឺកូវីដ-១៩ ដើម្បីចាក់ជូនពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។ ប្រធានអតីតគណបក្សសង្គ្រោះជាតិរូបនេះសម្តែងការអបអរសាទរ និងកោតសរសើរក្រៃលែង...

អតីតមន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជាបង្ហាញក្តីបារម្ភចំពោះការប្រើប្រាស់មូលនិធិ បង្កាជំងឺកូវីដ១៩ របស់សប្បុរសជន

អ្នកឃ្លាំមើលអះអាងថា ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងទំនុកចិត្តចំពោះសាធារណ:ជន ទៅលើការគ្រប់គ្រង និងប្រើប្រាស់ថវិកា មូលនិធិដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ រដ្ឋាភិបាលគួរតែបង្កើតគណ:កម្មាធិការគ្រប់គ្រង ដែលមានសមាសភាពចូលរួមពីគ្រប់ភាគី ដើម្បីធានាថា គ្មានអំពើពុករលួយ។ អតីតនាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាលោក ព្រាប កុល បានបង្ហោះសារក្នុងគណនីហ្វេសប៊ុករបស់លោកថា គណកម្មាធិការ អាចធានាតម្លាភាពលើថវិការបស់សប្បុរសជនដែលបានចូលរួមក្នុងមូលនិធិ ដើម្បីថ្នាំបង្កា ជំងឺកូវីដ១៩ ដែលអាចជឿទុកចិត្តបាន ក្នុងនោះរួមមាន ព្រះមហាក្សត្រខ្មែរគង់ជាព្រះប្រធានកិត្តិយស។  រីឯ តំណាងរដ្ឋាភិបាល ដែលចាត់តាំងដោយនាយករដ្ឋមន្ត្រី...

អ្នកឃ្លាំមើលសង្គមរិះគន់ថា តំណាងរាស្ត្រអតីតបក្សប្រឆាំង ប្រមាថពលរដ្ឋខ្មែរទៅនឹងសត្វ គឺជាទង្វើអគុណធម៌

មន្ត្រីជាន់ខ្ពស់នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្កោលទោស អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិមួយរូបគឺ លោក ឡុង រី ភាគីលោក សម រង្ស៊ី ដែលបានប្រដូចពលរដ្ឋខ្មែរមិនគាំទ្រក្រុមខ្លួនទៅនឹង សត្វ ថា ជាការប្រមាថយ៉ាងធ្ងន់ធ្ងរក្នុងនាមមនុស្សជាតិដូចគ្នា។ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជា ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត ទាមទារឲ្យ មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំង លោក ឡុង រី សុំទោសជាសាធារណៈ...

ជនទាំងឡាយរំលោភសិទិ្ធមនុស្សនឹងហាមចូលប្រទេសអូស្ត្រាលីហើយទ្រព្យសម្បត្តិត្រូវបានបង្កក

សមាជិកសភា នៃប្រទេសអូស្ត្រាលីនឹងអនុម័តអោយមានច្បាប់ ហាមជនទាំងឡាយដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស មិនឲ្យជាន់   ទឹកដី ប្រទេសអូស្ត្រាលី ហើយទ្រព្យសម្បត្តិរបស់ជនទាំងនោះ ដែលមាននៅលើទឹកដី នៃប្រទេសនេះក៏នឹងត្រូវបង្កកផងដែរ។ ច្បាប់នេះ នឹងត្រូវសមាជិកសភា អូស្ត្រាលី អនុម័តនៅឆ្នាំក្រោយ ដែលជិតចូលមកដល់។ សារព័ត៌មាន The Sydney Morning Herald បានចុះផ្សាយកាលពីថ្ងៃទី៦ធ្នូនេះថា ការដែលរដ្ឋាភិបាលអូស្ត្រាលី មានវិធានការដូចនេះ បន្ទាប់ពីរដ្ឋាភិបាល ពិចារណា ការដាក់ទណ្ឌកម្ម...

លោកហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងចំនួន២ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ

លោកហ៊ុន សែន បានអះអាងនៅមុនម៉ោងផ្សាយនេះបន្តិច ថាលោកបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អោយត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ យកមកចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃជាជំហានដំបូង។ ទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន នៅយប់ថ្ងៃទី៧ខែធ្នូឆ្នាំ២០២០ នេះ បានបញ្ជាក់ថា កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា លោកបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកម៉ម ប៊ុនហេង  និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន អោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនខ្មែរដោយឥតគិតថ្លៃ។ លោកបន្តថា ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី...

ក្រសួងអប់រំប្រកាសលើកពេលប្រឡងបាក់ឌុបជាថ្មីទៀត ក្រោយផ្ទុះកូវីដ១៩ចូលសហគមន៍

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលើកពេលប្រឡងថ្នាក់ជាតិជាថ្មីទៀត ក្រោយរដ្ឋាភិបាលបានប្រកាសពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍។ សេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំនៅថ្ងៃទី៧ខែធ្នូនេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានប្រកាសថា ក្រសួងសម្រេចពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប ដែលគ្រោងធ្វើនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូនេះ ទៅធ្វើនៅខែមករាឆ្នាំ២០២១វិញ។ សេចក្ដីជូនដំណឹងរបស់ក្រសួងអះអាងថា ការសម្រេចបែបនេះ ដោយអនុលោមការយល់ព្រមតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រសួងអប់រំបញ្ជាក់ថា ការប្រឡងថ្នាក់ជាតិមួយនេះនឹងលើកទៅពាក់កណ្ដាលខែមករាឆ្នាំក្រោយវិញ ប៉ុន្តែកាលបរិច្ឆេទជាក់លាក់...

ពលរដ្ឋខ្វះដីសង់ផ្ទះក្នុងខេត្តព្រះសីហនុចោទប្រកាន់លោក គួច ចំរើន អភិបាលខេត្តនេះថាបានកាត់ឆ្វៀលដី ក្នុងតំបន់ក្បាលឆាយឲ្យឈ្មោះ លី ហាក់ ដោយរំលោភយកដីរបស់ពលរដ្ឋ

ក្រុមអ្នកឃ្លាំមើលអំពីផែនការអភិវឌ្ឍសង្គម និងពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ សម្តែងខឹងសម្បាជាខ្លាំងពេលទទួលបានព័ត៌មានថារដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យ ឬធ្វើអនុប្រយោគកាត់ឆ្វៀលដីជាង ៣២ហិកតា មានទីតាំងនៅតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ស្ថិតក្នុងភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ទៅឲ្យឈ្មោះ លី ហាក់ ដែលគេស្គាល់ថា ជាឧកញ៉ាមានទ្រព្យម្នាក់ និងត្រូវជាបក្ខពួករបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បច្ចុប្បន្ន។ ក្រុមពលរដ្ឋដែលមានវិវាទដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានសំណូមពរដល់ លោកនាយករដ្ឋមន្ត្រី...

Latest news