31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ពលរដ្ឋអះអាងថា ក្លឹបកម្សាន្ត ឬក្លឹបខារ៉ាអូខេ KTV បន្តបើកធ្វើអាជីវកម្មរាល់យប់នៅខេត្តកំពត ដោយមិនខ្វល់បទបញ្ជា របស់លោក ហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

ពលរដ្ឋរស់នៅទីប្រជុំជនខេត្តកំពត បានអះអាងថា ក្លឹបកម្សាន្តច្រៀងរាំ និងក្លឹបម៉ាស្សាខារ៉ាអូខេ ឬKTV បានបន្តបើកធ្វើអាជីវកម្មជារៀងរាល់រាត្រី ដោយម្ចាស់អាជីវកម្មទាំងនោះ មិនខ្វល់នឹងបំរាម របស់លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទការធ្វើអាជីវកម្មក្លឹបកំសាន្តនានាជាបណ្តោះអាសន្ន ដើម្បីបង្ការទប់ស្កាត់វីរុសកូវីដ-១៩នោះ។ ពួកគេដាក់ជាសំណួរថា ហេតុអ្វីបានជា សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធនៃរដ្ឋបាលខេត្តកំពត សមត្ថកិច្ចនៃស្នងការនគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្តនេះមិនព្រមអនុវត្តតាមបទបញ្ជារបស់ លោក ហ៊ុន សែន ដែលបញ្ជាឲ្យបិទក្លឹបកម្សាន្តខារ៉ាអូខេ ឬខេ.ធី.វី (KTV) ដើម្បីបង្ការទប់ស្កាត់ការរីករាលដាល...

IDEA TALK ៖ ការប្រឈមការរំលោភសិទ្ធិការងាររបស់ពលករខ្មែរក្នុងប្រទេសជប៉ុន

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ ការប្រឈមការរំលោភសិទ្ធិការងាររបស់ពលករខ្មែរក្នុងប្រទេសជប៉ុន

បក្សប្រឆាំងភឿថៃរងបណ្ដឹងសុំអោយរំលាយ តើអាចមានវាសនា ដូចបក្សអនាគតឆ្ពោះទៅមុខឬទេ?

រាជាណាចក្រថៃ ត្រូវបានកត់ត្រាថា ជាប្រទេសមួយមានកម្លាំងនយោបាយពហុបក្សខ្លាំងក្លា ប៉ុន្តែបក្សនយោបាយនៃប្រទេសសមាជិកអាស៊ានមួយនេះ ងាយត្រូវបានរំលាយ ក្រោមអំណាចនៃសាលដីការបស់ តុលាការរដ្ឋធម្មនុញ្ញ។ យ៉ាងតិច បក្សនយោបាយចំនួន៤ ត្រូវបានរំលាយនៅក្នុងរយៈជាង១០ឆ្នាំមកនេះ។ គណបក្សប្រឆាំងធំជាងគេ និងជាគណបក្សឈ្នះឆ្នោត លំដាប់លេខមួយ គឺគណបក្សភឿថៃប្រឈមនឹងការរំលាយក្រោមបណ្ដឹងរបស់អ្នកនយោបាយមានឥទិ្ធពលម្នាក់។ បក្សនយោបាយចុងក្រោយដែលត្រូវបានរំលាយដោយ តុលាការដ៏មានអំណាចនេះ គឺគណបក្សអនាគតឆ្ពោះទៅមុខ FFP។ បក្សនេះ មានអាសនៈនៅក្នុងរដ្ឋសភាចំនួន៨០អាសនៈ។ សម្រាប់គណបក្សភឿថៃទទួលបាន ១៣៧អាសនៈ នៃអាសនៈសរុប ៥០០។ បក្សនេះត្រូវបានចាត់ទុកថាជាបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតសភាកាលពីខែមិនា...

តើក្រៅពីគ្រួសារ សាច់ញាតិត្រកូល ហ៊ុន មានបក្ខពួកណាខ្លះទៀត ដែលបំផ្លាញធនធានធម្មជាតិខ្មែរជាប្រព័ន្ធ?

ក្នុងសេចក្តីរាយការណ៍របស់យើងភាគទី៣  ផ្សាយកាលថ្ងៃទី៦ វិច្ឆិកា យើងបានពិនិត្យអំពីបែបផែនគ្រប់គ្រងនគររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបណ្តុះបណ្តាល អប់រំហ្វឹកហ្វឺនដោយអ្នកដឹកនាំកុម្មុយនិស្តយួនខាងជើង។ លោកឆ្លាតវៃ ច្នៃបច្ចេកទេសគ្រប់គ្រងប្រទេសពីរបៀបកុម្មុយនិស្តនិយម ជារបៀបផ្តាច់ការនិយម  authoritarianism លាយឡំនឹងរបៀបម៉ាហ្វ៊ីយ៉ា ដែលតម្រូវឲ្យមានភក្តី ត្រូវបម្រើ ការពារ ស្លាប់រស់នឹងគ្នា ជាដាច់ខាត។ លោក ហ៊ុន សែន គ្រប់គ្រងនគររបៀបចងសម្ព័ន្ធរវាងមនុស្សនិងមនុស្សជាសែស្រឡាយ ជា សម្ព័ន្ធភាព ផ្តល់បុណ្យសក្តិ លាភសក្ការៈជាទីពេញចិត្តដល់ជនណាស្មោះស្ម័គ្រនឹងលោក ហើយអ្នកទទួលផលប្រយោជន៍ពីលោក នឹងតបស្នងសងគុណលោកវិញជារបៀបជួយឧប ត្ថម្ភធនធាន និង...

លោកហ៊ុន សែន ប្តេជ្ញាធ្វើការជាមួយរដ្ឋបាលលោក ចូ បៃឌិន ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ

ប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសប្តេជ្ញាធ្វើការងារជាមួយរដ្ឋបាលលោក ចូ បៃដិន ដែលត្រូវបានប្រកាសជាប់ឆ្នោតដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិកជាផ្លូវការ។ ក្នុងលិខិតរបស់លោកហ៊ុន សែន ផ្ញើជូនទៅអនាគតប្រធាធិបតីសហរដ្ឋអាមេរិកថ្មី លោក ចូ បៃដិន កាលពីថ្ងៃទី១៥ ខែធ្នូ ដែលThe Cambodia Daily ទើបទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា រដ្ឋាភិបាល និងពលរដ្ឋកម្ពុជាមានកិត្តិយសដ៏ធំធេង និងសេចក្ដីរីករាយឥតឧបមា ហើយសាទរចំពោះ លោក បៃដិន...

ធនាគារពិភពលោក ព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជា នឹងបានប្រសើរឡើងវិញ ប៉ុន្តែប្រឈមនឹងភាពមិនប្រាកដប្រជា

ធនាគារពិភពលោក(World Bank) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងរួញក្នុងទំហំប្រមាណ -២% ក្នុងឆ្នាំ២០២០។ របាយការណ៍របស់ធនាគារពិភពលោកឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ បង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញ ហើយលូតលាស់បានប្រហែលជិត៤%ក្នុងឆ្នាំ២០២១។ ប៉ុន្តែកំណើនសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារកត្តាមួយចំនួនផងដែរ។ ការព្យាកររបស់ធនាគារពិភពលោកដូច្នេះ ធ្វើឡើងស្របពេលសេដ្ឋកិច្ចកម្ពុជា និងបណ្តាប្រទេសនានានៅលើពិភពលោកកំពុងរងការវាយប្រហារដោយសារជំងឺកូវីដ១៩ ។ ប្រភពដដែលបន្តថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចបានមកពីកត្តាមួយចំនួន ដូចជាលំហូរនៃការវិនិយោគផ្ទាល់ពីបរទេសទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្តកើនឡើង...

ក្រសួងមហាផ្ទៃ រំលឹកដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នពីសកម្មភាពឆបោកប្រាក់ របស់ឧក្រិដ្ឋជន តាមប្រព័ន្ធបច្ចេកវិទ្យា

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើបណ្តាញទំនាក់ទំនងសង្គម បន្តកើតមានច្រើននៅកម្ពុជា។ សមត្ថកិច្ចបានជំរុញឲ្យមានការប្រុងប្រយ័ត្នករណី អំពើឆបោកប្រាក់ដោយប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា ឬ(Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យ របស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែផ្ទុយទៅវិញ ពុំមានរបស់ ឬប្រាក់ត្រូវបានប្រគល់ ជូនជនរងគ្រោះ ដូចការសន្យានោះឡើយ។ ក្រសួងមហាផ្ទៃ...

អ្នកឃ្លាំមើលសង្គមថា ការជួយពលរដ្ឋឲ្យរួចផុតពីការរឹបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុលជាវិធីការពារសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ

អ្នកវិភាគ លើកឡើងថា ការជួយពលរដ្ឋខ្មែរដែលកំពុងប្រឈមនឹងបំណុលធនាគារដែលគ្មានលុយសង ដើម្បីកុំឲ្យ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ រឹបអូសដីធ្លី ផ្ទះសម្បែងដែលជាទ្រព្យបញ្ចាំរបស់ពួកគេ គឺជាមធ្យោបាយដ៏ល្អក្នុងការជួយរក្សាជំហរសេដ្ឋកិច្ចជាតិយ៉ាងរឹងមាំ។ អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃព្រហស្បតិ៍នេះថា ការជួយដោះស្រាយភាពទ័លច្រករបស់ពលរដ្ឋក្នុងវិបត្តិជំងឺកូវីដ១៩នេះ គឺស្មើនឹង ជួយទ្រទ្រង់ជីវភាពរស់នៅរបស់ពួកគាត់ ជួយទ្រទ្រង់ដំណើរការធនាគារ ស្ថាប័នហិរញ្ញវត្ថុ ដើម្បីកុំឲ្យបាត់បង់អតិថិជន និងជាការចូលរួមជួយទ្រទ្រង់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ។ លោក អះអាងថា សង្គមមួយដែលមានមនុស្សចេះជួយគ្នា រស់នៅយ៉ាងជិតស្និតនឹងគ្នាប្រកបដោយ សីសលធម៌...

IDEA TALK៖ តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត ករណីធ្វើឲ្យមានវិនាសកម្មព្រៃឈើខ្មែរ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើអ្នកណាខ្លះជាអ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត ករណីធ្វើឲ្យមានវិនាសកម្មព្រៃឈើខ្មែរ?

វៀតណាមអាចនឹងមានមេដឹកនាំថ្មីនៅឆ្នាំ២០២១

ប្រទេសវៀតណាម ត្បិតប្រកាន់របបសង្គមនិយមក៏ពិតមែន តែប្រទេសសមាជិកអាស៊ានមួយនេះ មិនបានទុកអោយ បុគ្គលម្នាក់កាន់តំណែងកំពូលរបស់ ប្រទេស និងបក្សបានលើសពី៣អាណត្តិឡើយ។ របបសង្គមនិយម នៃប្រទេសនេះ ត្រូវបានមើលឃើញថា មានភាពជឿនលឿន ត្បិតការជ្រើសរើសមេដឹកនាំមិនបានឆ្លងកាត់ការបោះឆ្នោតដោយផ្ទាល់ចេញពីពលរដ្ឋពិតមែន តែមិនដែលបានផ្ដល់ឱកាសអោយមេដឹកនាំនោះ បន្តអាណត្តិ ឬព្យាយាមក្រាញអំណាចបានឡើយ ។ មានន័យថា អាណត្តិ មានរយៈពេល៥ឆ្នាំ ហើយបានតែ២អាណត្តិប៉ុណ្ណោះ។ ប្រជាជននៃប្រទេសនេះត្បិត ពុំមានសិទ្ធិសេរីភាព ក្នុងកិច្ចការនយោបាយ និងសេរីភាព ខាងសិទ្ធិមនុស្សក្ដី តែប្រជាជន...

Latest news