34 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

បណ្ឌិតយ៉ង សាំងកុមារ ថា ក្រសួងអប់រំគប្បីរកដំណោះស្រាយសមស្របចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេស

អ្នកជំនាញកសិកម្ម និងជាមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានGDP អះអាងថា ឲ្យតែសិស្សចុះឈ្មោះប្រឡង គឺជាប់ដោយស្វ័យប្រវត្តិនោះ វាជាករណីពិសេសមែនទែន។ ប្រធានគណកម្មាធិការប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា ចំពោះអ្នកខំរៀនហើយចង់បាននិទ្ទេសវិញ ក្រសួងអប់រំគួរមានដំណោះស្រាយសមស្របមួយជូនពួកគាត់ ដើម្បីលើកទឹកចិត្តដល់ការខំប្រឹងប្រែងរបស់គាត់រយៈពេល ១២ឆ្នាំកន្លងមក និងជាគំរូបន្តដល់ជំនាន់ក្រោយៗទៀត។ ការលើកឡើងនេះ ក្រោយពេលក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងមួយនៅរសៀលថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នេះ ដោយសម្រេចឱ្យបេក្ខជនចុះឈ្មោះប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូម...

សកម្មជនការពារព្រៃឈើនៅតែជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើអាជីវកម្មឈើ និងផ្តល់លិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ

សកម្មជនការពារព្រៃឈើ លើកឡើងថាដើម្បីធានាឱ្យការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសព្រៃឈើមានប្រសិទ្ធភាព រដ្ឋាភិបាលតាម   រយៈក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបញ្ឈប់ការធ្វើអាជីវកម្មឈើគ្រប់រូបភាព និងមិនត្រូវចេញលិខិតអនុញ្ញាតការដឹកជញ្ជូនឈើតូចធំយកទៅលក់នៅក្រៅប្រទេសនោះឡើយ។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ អះអាងថា ស្ថានភាពបទល្មើសព្រៃឈើ ពិសេសនៅតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ តំបន់ជួរភ្នំក្រវ៉ាញ តំបន់នៅបណ្តាខេត្តភាគ ឦសាន មិនបានថមថយឡើយ ពោលគឺសកម្មភាពបទល្មើសនៅតែកើតមានឡើងឥតឈប់ឈរ ដែលធ្វើឱ្យព្រៃឈើបន្តបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ។  សកម្មជនព្រៃឈើដដែល មើលឃើញថា បទល្មើសព្រៃឈើធំៗដែលកើតឡើងកន្លងមក ភាគច្រើនជាប់ពាក់ព័ន្ធអ្នកមានអំណាច និងអ្នកមានទ្រព្យធន់...

តុលាការខេត្តកណ្តាលប្រកាសលក់សម្ភារៈរោងចក្រចំនួន២ ដើម្បីយកប្រាក់ផ្តល់សំណងឱ្យកម្មករ

សាលាដំបូងខេត្តកណ្តាល បានសម្រេចប្រកាសលក់សម្ភារៈរោងចក្រចំនួនពីរក្នុងខេត្តនេះ ដោយលក់ឡាយឡុងសម្ភារៈទាំងនោះ ក្នុងតម្លៃអប្បបរមា ឬតម្លៃទាបបំផុត ជាង១លាន៧សែនដុល្លារសហរដ្ឋអាមរិក។ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈអំពីការដាក់ដេញថ្លៃលក់ឡាយឡុងចលនវត្ថុរោងចក្រទាំងពីរ រួមមានរោងចក្រ Dignity Knitter Limited និងរោងចក្រ Eco Base ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ នៅបន្ទប់សវនាការរបស់តុលាការតែម្ដង។ ប្រភពដដែលបញ្ជាក់ថា តុលាការបានកំណត់តម្លៃដេញថ្លៃទាបបំផុតគឺចាប់ពីជាង...

មន្ត្រីសង្គមស៊ីវិលជុំរុញឲ្យតុលាការកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងក្រុមយុវជនដែលជាអ្នកធ្វើកិច្ចការសង្គម

មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទាមទារ ឲ្យតុលាការទម្លាក់រាល់បទចោទ និងដោះលែងសកម្មជនបរិស្ថាន និងអ្នកតស៊ូមតិ តាមបែបអហិង្សាជាបន្ទាន់ ត្បិតពួកគេគ្រាន់តែប្រើប្រាស់សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សសមាគមអាដហុក ADHOC លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការប្រើប្រាស់សិទ្ធិរបស់ក្រុមយុវជន ខ្មែរថាវរៈ និងក្រុមយុវជនចលនាមាតុធ្មជាតិ ក្នុងតស៊ូមតិដើម្បីសេរីភាព និងដើម្បីបរិស្ថាន ទាំងនោះ មិនបានរំលោភបំពានទៅលើច្បាប់ណាមួយរបស់កម្ពុជានោះទេ។ លោកបញ្ជាក់ថា ការបន្តបង្ក្រាប...

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជារឿងចាំបាច់ដែលតម្រូវឱ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក កឹម សុខា  គឺលោក មុត ចន្ថា លើកឡើងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជារឿងចាំបាច់ដែលភាគីពាក់ព័ន្ធ ទាំងអស់ រួមមាន រាជរដ្ឋាភិបាល គណបក្សនយោបាយ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាពិសេសពលរដ្ឋផ្ទាល់ ត្រូវចូលរួមចំណែក។ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ បានសរសេរនៅលើគណនេយ្យហ្វេសប៊ុកផ្ទាល់របស់លោក នៅថ្ងៃទី១៦ ខែធ្នូនេះ ថារដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថាព្រះរាជាណាចក្រកម្ពុជា...

កម្មវិធីIDEA TALK ៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?

បាតុករថៃ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយ

រយៈពេលប្រាំខែមកហើយ ដែលក្រុមប្រឆាំងរដ្ឋាភិបាល លោកបា្រយុទ្ធចាន់អូចា បានបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថា យន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម អូសពេលវេលា មិនព្រមដោះស្រាយបញ្ហាដែលបាតុករបានទាមទារ។ ទំនងមើលឃើញដូចនេះ...

សង្គមស៊ីវិលថា លោក គួច ចំរើន និងលោក ជា សុផារ៉ា បន្តដាក់ឯកសារជូន លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យមន្រ្តីគយ ដ៏មានទ្រព្យធនម្នាក់

មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ អះអាងថា រាល់សំណើរកាត់ឆ្វៀលដី របស់លោក គួច ចំរើន និងលោក ជា សុផារ៉ា  មិនត្រូវបាន លោក ហ៊ុន សែន ប្រកែកនោះទេ ហើយតែងចេញអនុក្រឹត្យធ្វើអនុប្រយោគ កាត់ឆ្វៀលដីតាមសំណើរ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក ជា សុផារ៉ា...

ប្រមុខរដ្ឋាភិបាលផ្តល់យោបល់ឱ្យសិស្សថ្នាក់ទី១២ទាំងអស់ នៅឆ្នាំនេះ ជាប់បាក់ឌុបដោយមិនបាច់ឆ្លងកាត់ការប្រឡង

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្តល់យោបល់នៅថ្ងៃនេះថា សម្រាប់សិស្សឆ្នាំសិក្សា២០១៩-២០២០នេះ គប្បីជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះទេ។ លោក ហ៊ុន សែន អះអាងថាស្ថានភាពកូវីដ១៩នៅពេលបច្ចុប្បន្ននៅមិនទាន់បានប្រសើរទាំងស្រុងនៅឡើយ ដែលជាហេតុតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិចារណាយកយុទ្ធសាស្ត្របូកពិន្ទុឆមាសទាំងពីរលើកនៅតាមសាលានីមួយៗ ឱ្យសិស្សជាប់បាក់ឌុប តែម្តង។ លោកបន្តថា ស្ថានភាពលំបាកនេះ បើប្រឡងបាក់ឌុប នៅថ្ងៃទី១១ខែមករា ឆ្នាំ២០២១ ក៏មិនអាចទៅរូចដែរ។ បញ្ហានេះ លោកចង់ឱ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩ -២០២០ នេះ ជាប់តែម្តង...

ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានជិត១៣០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា

សហរដ្ឋអាមេរិក អះអាងថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលខ្លួនបានផ្តល់ហិរញ្ញប្បទានជាង១២៨លានដុល្លារ ដល់កម្ពុជា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រមួយនេះ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជិន ប៊ុនស៊ាន និងអ្នកស្រី Veena Reddy នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID បានចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានបន្ថែមចំនួនជាង៦៦លានដុល្លារអាមេរិក (៦៦,២)។  ហិរញ្ញប្បទាននេះ ធ្វើឡើងលើកិច្ចព្រមព្រៀងវិសោធនកម្មហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ...

Latest news