28 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា វប្បធម៌ឆ្លើយឆ្លងដាក់គ្នារបស់អ្នកនយោបាធំៗ មិនបានធ្វើឲ្យមានការរីចម្រើនដល់ប្រទេសជាតិទេ

អគ្គលេខាធិការគណបក្សមូលដ្ឋាន ឬGDP រិះគន់ថា ការឌឺដងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកជាការបង្កបញ្ហាមិនល្អ ដល់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់ GDP បណ្ឌិត សាម អ៊ីន អះអាងថា ការប្រើសារឆ្លើយឆ្លងរបស់ពួកអ្នកនយោបាយ កន្លងមក មិនមែនជាគំរូល្អដល់ពលរដ្ឋ អ្នកនយោបាយថ្មីៗ យុវជន និងអ្នកជំនាន់ក្រោយនោះទេ ពីព្រោះសារឆ្លើយឆ្លងរបស់ពួកគាត់ ច្រើនបង្កទៅជារឿងហិង្សា...

សាលាឧទ្ធរណ៍នឹងបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់ក្រុមខ្មែរថាវរៈ និងសមាគមនិស្សិតបញ្ញវន្តខ្មែរ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ គ្រោងបើកសវនាការជំនុំជម្រះក្តីលើបណ្តឹងសុំនៅក្រៅឃុំ របស់សមាជិកក្រុមខ្មែរថាវរៈ នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ២០២០នេះ។ ទំព័រហ្វេសប៊ុករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR នៅថ្ងៃទី១៥ខែធ្នូនេះ បានសរសេរថា នៅថ្ងៃទី១៦ខែធ្នូនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញគ្រោងបើកសវនាការជំនុំជម្រះក្តី លើសំណុំរឿងរបស់សមាជិកក្រុមខ្មែរថាវរៈចំនួន៣នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួន២រូប ផងដែរ។ CCHR បន្តថា សមាជិកក្រុមខ្មែរថាវរៈទាំង៣រូបនោះ រួមមាន លោក ថា ឡាវី កញ្ញា អេង ម៉ាឡៃ ឬ សូរ...

ក្រុមអ្នកឃ្លាំមើលសង្គមថា ការបដិសេធនូវសំណើរ ឲ្យមានតម្លាភាពលើការគ្រប់គ្រងមូលនិធិ កូវីដ១៩ ជាការចូលរួមប្រព្រឹត្តអំពើពុករលួយ

ក្រុមអ្នកឃ្លាំមើលរិះគន់ថា ការបដិសេធ របស់ លោក ហ៊ុន សែន ទៅនឹងសំណើរអង្គការសង្គមស៊ីវិល ដែលស្នើរឲ្យមានការគ្រប់គ្រងមូលនិធិសប្បុរសធម៌ឲ្យមានតម្លាភាពនោះ ហាក់ជាការចូលរួមគាំទ្រ និងបចូលរួមប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរលើមូលនិធិ ដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ ប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ និងជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អះអាងថា ការជំទាស់ទៅនឹងការទាមទារឲ្យមានគណនេយ្យភាពរបស់អង្គការក្រៅរដ្ឋាភិបាល បានបង្ហាញពីការមិនទទួលខុសត្រូវរបស់លោក ហ៊ុន សែន ចំពោះមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ នេះ។ លោក បញ្ជាក់ថា...

លោក ហ៊ុន សែន អះអាងថា ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ទាំងស្រុងទេ

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានអះអាងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន ប៉ុន្តែនៅមិនទាន់បញ្ចប់ទាំងស្រុងនៅឡើយទេ។ ក្នុងពិធីថ្លែងសារពិសេសផ្ញើជូន ជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន បញ្ជាក់ថា មានហេតុផលចំនួន៥ ដែលបង្ហាញថា ព្រឹតិ្តការណ៍សហគមន៍២៨វិច្ឆិកា នៅមិនទាន់បញ្ចប់។ លោកថា ទី១ រដ្ឋាភិបាលនៅមិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ...

IDEA TALK៖ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់នៃប្រទេសលោកសេរី?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ ហេតុអ្វីបានជាការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅតែជាចំណុចស្លាប់រស់សម្រាប់ប្រទេសលោកសេរី?

ក្រុមអ្នកឃ្លាំមើលសង្គមថា កម្ពុជានឹងខាតបង់កាន់តែធ្ងន់ធ្ងរបើនៅតែបន្តគម្រោង តំបន់មុំ៣ ជាមួយវៀតណាមបន្តទៀត

ក្រុមបញ្ញវន្តខ្មែរនៅក្រៅប្រទេស ព្រមានថា កម្ពុជាត្រូវដកខ្លួនចេញពីគម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ (Development Triangle Area) ជាបន្ទាន់ ដើម្បីបញ្ចៀសពីមហិច្ចតាវៀតណាម ដែលប៉ុនប៉ងរំលោភដែនអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរកន្លងមក។ ប្រធានតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល រិះគន់ថា គម្រោង តំបន់ត្រីកោណអភិវឌ្ឍន៍ ឬហៅថា តំបន់មុំ៣ រវាង កម្ពុជា ទ្បាវ និងវៀតណាម នឹងបណ្តាលឲ្យទឹកដីកម្ពុជាក្នុងខេត្តភាគឦសានចំនួន...

មន្ត្រីបក្សប្រឆាំងថា គណៈកម្មាធិការគ្រប់គ្រងមូលនិធិដើម្បីថ្នាំបង្ការជំងឺកូវីដ១៩ អាចមានសមាសភាពតែខាងពីរដ្ឋាភិបាលប៉ុណ្ណោះ

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានរិះគន់ថា រដ្ឋាភិបាលអាចនឹងបង្កើត គណកម្មាធិការគ្រប់គ្រងមូលនិធិ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានសមាសភាពតែពីក្រុមមន្រ្តីរដ្ឋាភិបាលឯកបក្សប៉ុណ្ណោះ។ បញ្ហានេះ ពួកគេថានឹងធ្វើឱ្យមហាជនមានមន្ទិលសង្ស័យ ដោយសារការគ្រប់គ្រង់សាច់ប្រាក់ដែលប្រមូលបានពីសប្បុរសជនគ្មានតម្លាភាព។ លោក សួន សុរីដា តំណាងរាស្រ្តអតីតគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តកំពង់ស្ពឺភាគីលោក កឹម សុខា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា លោកសាទរដែលរដ្ឋាភិបាលប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតវីរុសកូវីដ១៩ រហូតមានការអំពាវនាវរកថវិកាដើម្បីទិញ ថ្នាំបង្ការជំងឺកូវីដ១៩ ដែលមានការចូលរួមយ៉ាងផុសផុលពីប្រជាពលរដ្ឋ។ លោកបន្តថា...

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតធ្វើឲ្យមានសន្ដិភាពសម្រាប់សមុទ្ធចិនខាងត្បូង

រដ្ឋមន្ដ្រីការពារជាតិអាស៊ានបានប្ដេជ្ញារួមសាមគ្គីគ្នាជាថ្មីម្ដងទៀតដើម្បីធ្វើឲ្យមានសន្ដិសភាពនៅក្នុងតំបន់ជាពិសេសពាក់ព័ន្ធនិងសមុទ្រខាងត្បូង។ ការប្ដេជ្ញារបស់រដ្ឋមន្ដ្រីការពារជាតិនៃសមាគមន៍អាស៊ានបានធ្វើឡើងនៅឯកិច្ចប្រជុំរបស់ខ្លួនមានរយៈពេលមួយថ្ងៃកាលពីសប្ដាហ៍មុនហើយនៅពេលនោះធ្វើឡើងនៅចំពោះមុខវត្តមានរដ្ឋមន្ដ្រីការពារចិន សហរដ្ឋអាមេរិក អាមេរិក អូស្ត្រាលី និងជប៉ុន។ កាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថាកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ានបូក សហរដ្ឋអាមេរិក និងប្រទេសចិនផ្ដោតសំខាន់នៅពេលនេះគឺបញ្ហាភាពតានតឹងនៅសមុទ្រចិនខាងត្បូងគឺចំពេលដែលចិនបង្កើនឥទ្ធិពលរបស់ខ្លួនវាតទីកាន់កាប់តំបន់ឲ្យបានភាគច្រើនបំផុតអោយបានខ្លួនឯង។ កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាននៅឆ្នាំនេះគឺវៀតណាមជាអ្នករៀបចំសម្របសម្រួល។ ប្រទេសវៀតណាមបាននិយាយថាក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានយល់ព្រមដូចៗគ្នាគឺត្រូវតែអនុវត្តន៍អោយបាននូវច្បាប់អន្ដរជាតិដើម្បីដោះស្រាយបញ្ហាជំលោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ តាមប្រភពដដែលនេះគឺក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានរួមគ្នាទប់ស្កត់ភាពតាន់តឹងក្នុងជំលោះតំបន់ជាពិសេស គឺសមុទ្រចិនខាងត្បូងនេះឲ្យតិចបំផុតហើយសន្យាជំរុញឲ្យប្រទេសពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការដោះស្រាយដោយផ្អែកទៅលើច្បាប់សមុទ្រអន្ដរជាតិឆ្នាំ១៩៨២។ ក្រុមរដ្ឋមន្ដ្រីការពារជាតិអាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួមដោយសង្កត់ធ្ងន់ថាឆ្នាំនេះគឺស្ថានភាពជំលោះសមុទ្រចិនខាងត្បូងគឺមានភាពធ្ងន់ធ្ងរជាងបណ្ដាឆ្នាំមុនៗដែលនាំឲ្យមានការភ័យខ្លាចពីការប៉ះទង្គិចគ្នា។ សេចក្ដីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថាការដោះស្រាយជំលោះទាំងអស់គឺភាគីពាក់ព័ន្ធត្រូវប្រកាន់នូវភាពអត់ធ្មត់ហើយរួមគ្នាជំរុញឲ្យបាននូវក្រមប្រតិបត្តិសមុទ្រ។ ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកChristopher Miller,រដ្ឋមន្ដ្រីការពារចិនWei Fenghe រួមទាំងរដ្ឋមន្ដ្រីការពារជាតិជប៉ុន Nobuo Kishi អូស្ដ្រាលី ឥណ្ឌា រុស្ស៊ី ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះដែរគឺក្នុងនោះរដ្ឋមន្ដ្រីការពារជាតិសហរដ្ឋអាមេរិកបានលើកឡើងអំពីភាពងាយគ្រោះថ្នាក់នៃសមុទ្រចិនខាងត្បូងដោយសារតែការបំពានពីសំណាក់ប្រទេសចិន។ សមុទ្រចិនខាងត្បូងលាតសន្ធឹង៣លានគីឡូម៉ែត្រក្រឡា តែចិនបានប្រកាសថាតំបន់ទាំងនោះគឺជាកម្មសិទ្ធរបស់ខ្លួនតែមួយគត់។ការប្រកាសរបស់ចិនរួមនឹងសកម្មភាពរបស់កងនាវាចិនបានធ្វើឲ្យសហរដ្ឋអាមេរិក ឥណ្ឌា អូស្ដ្រាលី អង់គ្លេស បានសំរេចចូលពាក់ព័ន្ធនិងជំលោះក្នុងតំបន់នេះជាពិសេសគឺអាមេរិក និងជប៉ុន។ សមុទ្រចិនខាងត្បូងមកដល់ពេលនេះគឺចិនកំពុងមានជំលោះជាមួយនិងសមាគមន៍អាស៊ានជាមួយ៥ប្រទេស...

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញឱ្យរដ្ឋាភិបាលបិទការនាំចូលត្រីពីវៀតណាម

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឬGDP បានជំរុញឱ្យរដ្ឋាភិបាលបិទការនាំត្រីពីប្រទេសវៀតណាម ចូលមកកម្ពុជាមួយរយៈសិន។ ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត យ៉ង់ សាំងកុមារ សរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះថា ការនាំត្រីចូលពីប្រទេសវៀតណាម គឺធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមត្រីនៅក្នុងស្រុក។ លោកថាបញ្ហានេះ រដ្ឋាភិបាលគប្បីបិទការនាំចូលត្រីពីប្រទេសវៀតណាមមួយរយៈ ព្រោះត្រីនៅកម្ពុជានៅសម្បូរនៅឡើយ។ ការលើកឡើងនេះ ក្រោយមានការត្អូញត្អែរពីក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជា ជុំវិញការនាំចូលត្រីពីវៀតណាមដ៏ច្រើនលើសលុប ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាព និងមុខរបររបស់ពួកគាត់។ ក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃច័ន្ទនេះ រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់...

ក្រុមសិទ្ធិមនុស្សជំរុញឲ្យធនាគារពិភពលោក​ស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជាពី​សំណាក់វិស័យ​មីក្រូហិរញ្ញវត្ថុ

អង្គការសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ជំរុញឱ្យធនាគារពិភពលោក ឬWorld Bank ស៊ើបអង្កេតទៅលើការរំលោភសិទ្ធិពលរដ្ឋខ្មែរពីសំណាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃនេះ អង្គការHuman Rights Watch លើកឡើងថាក្រុមធនាគារពិភពលោកគួរតែធ្វើការស៊ើបអង្កេតលើករណីលក់ដីធ្លី លក់ផ្ទះសម្បែង ដែលត្រូវបានគេចោទប្រកាន់ និងការរំលោភសិទ្ធិផ្សេងៗទាក់ទងនឹងការផ្តល់ប្រាក់កម្ចី និងការជំពាក់បំណុលដោយមិនបានសង ទៅម្ចាស់បំណុលនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ អង្គការដដែលអះអាងថា បញ្ហានេះមានជាយូរមកហើយ ហើយកាន់តែអាក្រក់ទៅៗ ក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ច បណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-19 ។ នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្ស Human...

Latest news