30.7 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ពលរដ្ឋខេត្តព្រះសីហនុ ចោទលោក គួច ចំរើន ថាជាអ្នកធ្វើឲ្យរលាយហិនហោចដីគម្របព្រៃឈើឆ្នាំ២០០២

ពលរដ្ឋរស់នៅតាមសហគមន៍មានទំនាស់ដីធ្លីភាគច្រើន រស់នៅខេត្តព្រះសីហនុ បានចោទលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុថា បានឃុបឃិតគ្នាជាមួយបក្ខពួក ជាអ្នកមានទ្រព្យ និងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាល ធ្វើឲ្យហិនហោចគម្របព្រៃឈើបៃតងឆ្នាំ២០០២ និងធនធានធម្មជាតិជាច្រើនទៀត ដែលនៅសេសសល់ ក្នុងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។ ពួកគេនិយាយថា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសហការគ្នាជាមួយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារដាក់ជូន...

បាតុករថៃសន្យាតវ៉ារហូតលុបចោលមាត្រា១១២ ករណីកាត់ទោសពីបទប្រមាថអង្គព្រះមហាក្សត្រ

ក្រុមបាតុករវ័យក្មេងនៃចលនានិស្សិតដើម្បីសេរីភាព ថៃដែលបានធ្វើបាតុកម្មជាង៤ខែ ទាមទារ និងគាបសង្កត់ឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រ និងទាញទំលាក់លោក ប្រាយុទ្ធចាន់អូចា ពីអំណាចនោះ បានឈានដល់ការធ្វើបាតុកម្មដំណាក់កាលមួយទៀត គឺទាមទារឲ្យលុបចោលច្បាប់ប្រមាថអង្គព្រះមហាក្សត្រ។ នៅក្នុងទិវាសិទ្ធិមនុស្ស១០ធ្នូ កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ មេដឹកនាំ បាតុករ និងបាតុករទាំងនោះបានធ្វើដំណើរទៅកាន់ស្នាក់ការរបស់អង្គការសហប្រជាជាតិដោយដាក់ញត្តិទាមទារឲ្យជួយអន្ដារគមន៍ទៅរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ឲ្យលុបចោលមាត្រា១១២ នៃក្រមព្រហ្មទណ្ឌដែលចែងពីការកាត់ទោស ជនទាំងឡាយណាដែលរងបទចោទពីការប្រមាថព្រះចេស្ដាព្រះមហាក្សត្រឲ្យមានទោសពី៣ឆ្នាំទៅ១៥ឆ្នាំ។ ក្រុមបាតុករអះអាងថា មាត្រា១១២នេះពុំឈរលើគោលការណ៍ដូចមានចែងនៃអនុសញ្ញាអន្ដរជាតិ ស្ដីពីសិទ្ធិមនុស្សជាសកល ស្ដីពីសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលនោះទេ។ ពួកគេព្រមានថា រាជាណាចក្រថៃត្រូវតែជាប្រទេសមួយមានប្រជាធិបតេយ្យពិតៗមិនមែនជាប្រទេស ប្រកាន់ប្រជាធិបតេយ្យបែបផ្ដាច់ការនោះទេ ហើយថាច្បាប់ដែលកាត់ទោសជនទាំងឡាយណាប្រើប្រាស់សិទ្ធបញ្ចេញមតិ...

តើក្រុមគ្រួសារត្រកូលហ៊ុន និងបក្សពួករបស់លោកមានទុនរកស៊ី ម្នាក់ៗចំនួនប៉ុន្មានដែរ?

សប្តាហ៍មុន យើងបានផ្សាយរាយឈ្មោះក្រុមហ៊ុន ម្ចាស់ក្រុមហ៊ុន ម្ចាស់ចំណែក ឬ ភាគហ៊ុន ដែលជាកូន កូន ប្រសា ក្មួយ បង ប្អូន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពោលគឺត្រកូល ហ៊ុនហើយដែលក្តោបយកផលប្រ យោជន៍ពីសេដ្ឋកិច្ចជាតិក្រោយប្រែក្រឡាពីរបបកុម្មុយនិស្តមករៀនរស់តាមបែបមូលធននិយម។ យើងមិនទាន់បានរៀបរាប់អំពីចំនួនក្រុមហ៊ុន និង ទំហំទុនដាក់រកស៊ីក្នុងក្រុមហ៊ុននិមួយៗ មានចំនួនសរុបប៉ុន្មាននៅឡើយទេ។ សេចក្តីរាយការណ៍អំពីរឿងនេះ គឺចង់ឆ្លុះបញ្ចាំងថា តើក្រុមហ៊ុនបើកមុខរបររកស៊ីដែលអាង យីហោ...

ទស្សនៈ៖ ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រខ្មែរ ពាក់ព័ន្ធសមាជជាតិ និងសវនាការ

ព្រះមហាក្សត្រមិនអាចបំពេញតួនាទីលោកជាព្រះអធិបតីនៃសមាជជាតិទេ ដោយសារស្ថាប័នមួយនេះមិនទាន់មានជាក់ស្តែងនៅឡើយ បង្កើតមិនទាន់បានជិត៣០ឆ្នាំក្រោយរដ្ឋធម្មនុញ្ញត្រូវបានប្រកាសឲ្យប្រើ ។   សមាជជាតិជាស្ថាប័នមានលក្ខណ:ប្រជាធិបតេយ្យជាងស្ថាប័នជាតិឯទៀតទាំងអស់ដោយប្រជាពលរដ្ឋអាចចូលរួមក្នុងជីវភាពនយោបាយរបស់ប្រជាជាតិដោយផ្ទាល់ ។ នៅពេលប្រជុំសមាជជាតិ ម្ចាស់អំណាច គឺប្រជាពលរដ្ឋខ្មែរ យកអំណាចរបស់ពួកគេមកប្រើវិញ ដើម្បីទទួលពត៌មានអំពីកិច្ចការផ្សេងៗដែលជាប្រយោជន៍ជាតិ និងលើកបញ្ហានិងសំណូមពរជូនអាជ្ញាធរ គឺរដ្ឋាភិបាល ដោះស្រាយ ។ សភានិងរដ្ឋាភិបាលត្រូវទទួលយកសំណូមពរដែលសមាជអនុម័តទៅពិចារណា ។   នេះគឺមានន័យថា ម្ចាស់អំណាចទាំងនោះត្រួតពិនិត្យការប្រើប្រាស់អំណាចនេះមួយឆ្នាំកន្លងមក ដើម្បីត្រួតពិនិត្យគណនីយភាពរបស់អ្នកដឹកនាំប្រទេសដែលពួកគេបានប្រគល់អំណាចនោះឲ្យទៅប្រើប្រាស់ដើម្បីបម្រើ ការពារ រកប្រយោជន៍ជូនពួកគេនិងជូនជាតិទាំងមូល ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ឯទៀតដែលតំណាងឲ្យឆន្ទ:របស់ពួកគេ ។...

រដ្ឋាភិបាលអះអាងថា ខ្លួនបានតាមដានសុខភាពអ្នកជាប់ឃុំយ៉ាងយកចិត្តទុកដាក់ក្នុងអំឡុងវិបត្តិកូវីដ១៩

ក្រសួងសុខាភិបាលអះអាងថា ខ្លួនបានតាមដាន និងពិនិត្យសុខភាពអ្នកជាប់ឃុំ យ៉ាងយកចិត្តទុកដាក់ ក្នុងអំឡុងពេលដែលកម្ពុជាកំពុងឆ្លងរាលដាលនៃជម្ងឺកូវីដ១៩។ ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីអង្គការលើកលែងទោសអន្តរជាតិ Amnesty International, អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០  បានសម្តែងការព្រួយបារម្ភចំពោះហានិភ័យ និងភាពប្រឈមរបស់អ្នកជាប់ពន្ធនាគារ ខណៈកម្ពុជាកំពុងឆ្លងរាលដាលជំងឺកូវីដ១៩។ ក្រុមអង្គការសិទ្ធិមនុស្សទាំងនេះទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការ មួយចំនួន ដើម្បីការពារសិទ្ធិទទួលបានសេវាសុខភាពរបស់អ្នកជាប់ឃុំក្នុងពន្ធនាគារ និងទាមទារឱ្យមានការដោះលែងអ្នកទោសមួយចំនួនផងដែរ។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃនេះ  ឱ្យដឹងថា ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មក...

ក្រុមចលនានិស្សិតនៅក្រៅប្រទេស សំដែងការព្រួយបារម្ភពីការធ្លាក់ចុះសីលធម៌របស់អ្នកនយោបាយខ្មែរ

ក្រុមបញ្ញវន្តនៅក្រៅប្រទេសបាន រិះគន់ថា ក្រុមអ្នកនយោបាយខ្លះបានឆ្លៀតប្រើប្រាស់ និងលើកទឹកចិត្តដល់បក្ខពួករបស់ខ្លួនឲ្យសាបព្រោះមនោគមវិជ្ជានៃការ លាបពណ៌ ជេរប្រមាថ ទម្លាក់តម្លៃអ្នកដ៏ទៃស្មើនឹងសត្វ ដែលជាអំពើអគុណធម៌ ហើយកំពុងញាំញីតម្លៃគុណធម៌ និងសីលធម៌ខ្មែរឲ្យធ្លាក់ចុះគួរឲ្យព្រួយបារម្ភជាខ្លាំង។ អនុប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក អ៊ាប សេង បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែធ្នូ នេះថា ការលាបពណ៌ ការជេរប្រមាថ ការបន្ថោកតម្លៃ ពលរដ្ឋដោយប្រៀប្រដូចទៅនឹង សត្វធាតុ ជាដើមហេតុដ៍ចម្បងដែលធ្វើឲ្យមនុស្សអាចកាប់សម្លាប់គ្នា ដោយគ្រាន់តែគិតថាជាការសម្លាប់ សត្វតែប៉ុណ្ណោះ។ លោក...

IDEA TALK៖ តើការបរិច្ចាគក្រុមឧកញ៉ាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ នឹងជះឥទ្ធិពលបែបណាដល់ជំនួញរបស់ពួកគេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើការបរិច្ចាគរបស់ក្រុមឧកញ៉ាដើម្បីទិញថ្នាំវ៉ាក់សាំងបង្ការមេរោគកូវីដ១៩ នឹងជះឥទ្ធិពលបែបណាដល់ជំនួញរបស់ពួកគេទៅថ្ងៃអនាគត?

សហភាពអឺរ៉ុបអនុម័តដាក់ទណ្ឌកម្មជនរំលោភសិទ្ធិមនុស្ស ខណៈអូស្ត្រាលីនឹងអនុម័តច្បាប់នេះនៅឆ្នាំក្រោយ

ពិភពលោកចាប់ផ្ដើមទប់ស្កាត់ ការរំលោភសិទ្ធិមនុស្ស ដោយការដាក់ទណ្ឌកម្មលើបុគ្គលមានអំណាច សំដៅរឹតបន្តឹងសេរីភាព របស់បុគ្គលទាំងនោះ។ តាមស្មារតីនៃវិធាននេះ គឺមានការបិទទិដ្ឋាការ និងបង្កកទ្រព្យសម្បតិ្តរបស់ បុគ្គល ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ វិធាននេះ ហើយដែលនាំអោយ បុគ្គលទាំងនោះ ឈានទៅដល់ការប្ដឹងនិងគាបសង្កត់អោយមានការនាំខ្លួន ទៅកាត់ទោស នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ។ ពីទីក្រុងព្រុយហ្សែល ប្រទេសបែលហ្សិច  ក្រុមប្រឹក្សាអឺរ៉ុបបានអនុម័តជាផ្លូវការនូវសេចក្ដីសម្រេច និងបញ្ញត្តិ ដែលបើកផ្លូវទៅរកការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គលមានអំណាចដែលបានរំលោភសិទ្ធិមនុស្សនៅលើពិភពលោកនិងនៅក្នុងប្រទេសសាមី។ វិធានថ្មីរបស់ សហភាពអឺរ៉ុបនេះ ត្រូវបានអនុម័តអោយ ប្រើប្រាស់ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំ...

មន្ត្រីអង្គការសង្គមស៊ីវិលថា អំពើពុករលួយបានក្លាយជាវិបត្តិធ្ងន់ធ្ងរក្នុងវិបត្តិ ជំងឺកូវីដ១៩

មន្ត្រីជាន់ខ្ពស់អង្គការតម្លាភាពកម្ពុជា ព្រមានថា វិបត្តិជំងឺកូវីដ១៩ បាន និងកំពុងធ្វើឲ្យប្រទេសកម្ពុជាមានហានិភ័យកាន់តែខ្ពស់ពាក់ព័ន្ធនឹងអំពើពុករលួយ រហូតដល់ការបំពាននីតិរដ្ឋថែមទៀតផង។ នាយកប្របត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានអះអាងថា មន្ត្រីរដ្ឋាភិបាល និងអ្នកជំនួញមួយចំនួនបានឆ្លៀងឱកាសក្នុងវិបត្តិជំងឺកូវីដ១៩ នេះ ប្រព្រឹត្តអំពើពុករលួយតាមរូបភាពផ្សេងៗ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍បក្ខពួក ត្បិតប្រជាពលរដ្ឋបានបង្វែរការចាប់អារម្មណ៍របស់ពួកគេតែទៅលើបញ្ហា កូវីដ១៩ តែប៉ុណ្ណោះ។ លោកបញ្ជាក់ថា អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការផ្អាក ឬបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនទាំងស្រុង ក្នុងអំឡុងពេលនៃការជាប់គាំងចរន្តសេដ្ឋកិច្ចនៅក្នុង និងក្រៅប្រទេសដោយ វិបត្តិកូវីដ១៩...

តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ការរ៉ើសអើង ជាឧបសគ្គដល់ដំណើរការ អនុវត្តការគោរពសិទ្ធមនុស្សយ៉ាងធំធេង

មន្ត្រីជាន់ខ្ពស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អំពាវនាវឲ្យបញ្ចប់ការរ៉ើសអើងគ្រប់រូបភាពដែលនាំឲ្យមានការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ មន្ត្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីស្សែល បាសេ្សឡែត បានថ្លែងក្នុងទិវាសិទ្ធិមនុស្ស ១០ធ្នូ នេះថា ការរ៉ើសអើង និងការរំលោភបំពានសិទ្ធិមនុស្សគឺជាឧបសគ្គដល់ការកាត់បន្ថយវិសមភាព ការគាំពារសង្គមទូទៅ ការផ្តល់សេវាជាសកល និងប្រព័ន្ធផ្សេងៗទៀត សម្រាប់ការផ្តល់សិទ្ធិជាមូលដ្ឋានដល់មនុស្សគ្រប់រូប។ ការអះអាងរបស់អ្នកស្រី មីស្សែល បាសេ្សឡែត ធ្វើឡើង នៅថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២០ នេះ ដើម្បីចូលរួមអបអរសាទរ ក្នុងទិវាសិទ្ធិមនុស្ស...

Latest news