29.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អតីតប្រធានបក្សប្រឆាំងថា ការរៃអង្គាសថវិកាពីសប្បុរសដើម្បីទិញថ្នាំបង្កាជំងឺកូវីដ១៩ អាចនឹងមានអំពើពុករលួយ

អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសរិះគន់ថា លោក ហ៊ុន សែន គឺជាមេដឹកនាំដែលល្ងង់ខ្លៅ អសមត្ថភាព ចេះត្រឹមតែបង្កើតប្រព័ន្ធរបបពុករលួយ ដើររៃអង្គាសលុយ ពីប្រជាពលរដ្ឋយកទៅទិញថ្នាំបង្ការ ជំងឺកូវីដ១៩ ខណៈរដ្ឋាភិបាលរបស់លោកគ្មានកញ្ចប់ថវិកាដើម្បីការពារសវត្ថិភាពប្រជាជនទាល់តែសោះ។ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី រិះគន់ថា ការប្រមូលថវិកាដើម្បីទិញ ថ្នាំបង្កាជំងឺកូវីដ១៩ ក្នុងពេលនេះ គ្រាន់តែជាវិធីសាស្ត្រ ដើម្បីចិញ្ចឹមអំពើពុករលួយ បម្រើផលប្រយោជន៍ក្រុមគ្រួសា និងបក្ខពួករបស់ ហ៊ុន សែន...

IDEA TALK៖ តើការបោះឆ្នោតនៅវ៉េណេហ៊្សុយអេឡា និងកម្ពុជា មានភាពខុសគ្នា ឬ ដូចគ្នាចំណុចណាខ្លះ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើការបោះឆ្នោតក្នុងប្រទេស វ៉េណេហ៊្សុយអេឡា ឆ្នាំ២០២០នេះ និង ការបោះឆ្នោតនៅប្រទេស កម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅ មានភាពខុសគ្នា ឬ ដូចគ្នាចំណុចណា ខ្លះ?

យន្តការបង្រួបង្រួមជាតិ នៅថៃគឺជាល្បិចបោកបញ្ឆោតដើម្បីបន្តពង្រឹងអំណាចរបស់នាយករដ្ឋមន្ត្រីប្រាយុទ្ធ

ជាងបួនខែមកហើយ ដែលក្រុមប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកបា្រយុទ្ធចាន់អូចា នៅតែបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។  ស្របពេលនេះ ស្រាប់តែ សមាជិកបក្សប្រឆាំង នៃក្រុមរណសិរ្យប្រជាធិបតេយ្យដឹកនាំដោយ គណបក្សភឿថៃ ក៏បានបដិសេធមិនបានបញ្ជូនតំណាងរបស់ខ្លួនទៅចូលរួមជាសមាជិកនៃគណៈកម្មាធិការនេះដែរ។ តើ មូលហេតុអ្វីបានជា បាតុករ និងបក្សប្រឆាំងដ៏មានឥទ្ធិពលមិនចូលរួមការបង្កើតគណៈកម្មាធិការបង្រួបបង្រួមមួយនេះ? ខាងក្រោមនេះ គឺជាការវិភាគរបស់ សារព័ត៌មាន Thai Enquire ដែលប្រែសម្រួលជូនដូចតទៅ ។ គណៈកម្មាធិការនេះ ត្រូវបានស្នើឡើងដោយរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា...

ប្រមុខរដ្ឋាភិបាលកម្ពុជា ស្នើឱ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩

លោក ហ៊ុន សែន បានស្នើឲ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩ និងបែងចែកវ៉ាក់សាំងជំងឺនេះក្នុងបុព្វហេតុរួម ដោយធានាឱ្យវ៉ាក់សាំងមានតម្លៃសមរម្យផងដែរ។ ក្នុងកិច្ចប្រជុំកំពូលនៃយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (ACMECS) លើកទី៩ តាមប្រព័ន្ធវីដេអូនៅថ្ងៃទី៩ខែធ្នូនេះ ក្នុងនាមប្រធាន ACMECS ប្តូរវេន លោក ហ៊ុន សែន អះអាងថា ត្រូវរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងផលប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើដំណើររបស់ប្រជាជន ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ លោក ហ៊ុន សែន បានស្នើឲ្យប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងកូវីដ១៩ ក្នុងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង...

អូស្រ្តាលី ផ្តល់ជំនួយឥតសំណងប្រមាណ៨៥លានដុល្លារ ដល់កម្ពុជាដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩

រដ្ឋាភិបាលអូស្រ្តាលី នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ៨៥លានដុល្លារសហរដ្ឋអាមេរិកទៀត ដល់កម្ពុជាដើម្បីឆ្លើយតបនឹងវិបត្តិ   កូវីដ-១៩។ សេចក្តីប្រកាសព័ត៌មានរួម ដែលចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យដឹងថា ការផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ៨៥លានដុល្លារនេះ គឺដើម្បីអនុវត្តលើផែនការថ្មីមួយ ដែលហៅថាផែនការអភិវឌ្ឍន៍សម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ ប្រភពដដែលបន្តថា ផែនការនេះ ក៏មានទិសដៅស្តារសេដ្ឋកិច្ច និងសង្គមកម្ពុជា ពីវិបត្តិជំងឺកូវីដ-១៩ឡើងវិញ ហើយហិរញ្ញប្បទាននេះនឹងត្រូវអនុវត្តរហូតដល់ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ស្ថានទូតអូស្ត្រាលីបានប្រកាសផ្តល់ជំនួយ...

ក្រុមអង្គការជាតិ និងអន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ការពារសុខមាភាពអ្នកជាប់ឃុំ ពីការឆ្លងជំងឺកូវីដ១៩

ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានជំរុញឲ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ ការពារសិទ្ធិអ្នកជាប់ឃុំ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីមន្ត្រីពន្ធនាគារមួយចំនួនត្រូវបានរកឃើញថា ឆ្លងជំងឺនេះ។ អង្គការលើកលែងទោសអន្តរជាតិ(Amnesty International)  អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch និងអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃទី៨ខែធ្នូ ដោយអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់ដើម្បីការពារសុខមាភាពរបស់អ្នកដែលកំពុងជាប់ឃុំឃាំង មន្ត្រីពន្ធនាគារ និងអ្នកពាក់ព័ន្ធពន្ធនាគារឱ្យបានទូលំទូលាយ។ ការអំពាវនាវនេះ ក្រោយពេលរដ្ឋាភិបាលរកឃើញមន្ត្រីគ្រួសារអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោក ឆែម សាវុធ និងមន្ត្រីពន្ធនាគារមួយចំនួនឆ្លងកូវីដ១៩ ខណៈមន្រ្តីទាំងនោះបានចុះទៅពន្ធនាគារក្នុងពេលដែលពួកគេបានឆ្លងវីរុសរួចហើយ...

មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថាព្រឹត្តការណ៍មាតុភូមិនិវត្តន៍ ៤មករា អាចបង្ករឲ្យមានវិបត្តិនយោបាយ និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាងមុន

មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ពលរដ្ឋខ្មែរនិងវិនិយោគិនមួយចំនួន កំពុងព្រួយបារម្ភអំពីវិបត្តិនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជាដែលអាចនឹងកើនឡើងជាងមុន នៅពេលមានមាតុភូមិនិវត្តន៍របស់ លោក សម រង្សី និងអ្នកស្រី មួរ សុខហួរ ព្រមទាំងសហការីនយោបាយដទៃទៀត។ មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងនៅកម្ពុជា លោក មាជ សុវណ្ណារ៉ា អះអាងថា ការបង្រួបបង្រួមជាតិ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសអ្នកដឹកនាំគ្រប់រូប មិនត្រូវប្រើវិធីសងសឹករវាង ខ្មែរ និង...

សហជីពជប៉ុនព្រមានថា ក្រុមហ៊ុនដែលបានរំលោភសិទ្ធិការងារពលករខ្មែរអាចនឹងប្រឈមមុខនឹងផ្លូវច្បាប់

សហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូដែលការពារផលប្រយោជន៍កម្មករខ្មែរ ព្រមានធ្ងន់ៗថា ក្រុមហ៊ុន ហៃយ៉ាស់ស៊ិ កេងខូ (Hayashi KengKo) ដែលបានរំលោភច្បាប់ការងារ និងរំលោភសិទ្ធកម្មករខ្មែរកន្លងមក ត្រូវតែបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ប្រសិនបើមិនចង់ប្រឈមមុខនឹងផ្លូវច្បាប់ទេនោះ។ មន្រ្តីជាន់ខ្ពស់នៃសហជីព General Support Union-NPO/POSSE ក្នុងទីក្រុងតូក្យូ លោក មូណាប៊ូ សាតុ បានប្រាប់សាព័ត៌មាន The Cambodia...

IDEA TALK ៖តើការលាបពណ៌ជាសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដែរទេ?

កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖តើការលាបពណ៌ជាសិទ្ធិបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យដែរទេ?

ជនផ្ដាច់ការវេណេហ្សូអេឡា អួតពីជ័យជម្នះក្នុងការបោះឆ្នោតសភា ពុំមានបក្សប្រឆាំងចូលរួមប្រកួត

ការបោះឆ្នោតមួយដែលពុំមាន គូប្រកួតមានថាមពលដូចគ្នា គឺប្រៀបនឹងព្រឹត្តិការណ៍កីឡារត់ប្រណាំង ដែលប្រកួតរវាង កីឡាករមួយមានថាមពលខ្លាំងក្លាជាមួយជនពិការតែប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះគឺជាព្រឹត្តិការណ៍ ដែលធ្វើឡើងគ្រាន់តែបង្រ្គប់ស្ថានការណ៍ ហើយបិទការប្រកួតជាមួយនឹងទស្សនិកជនស្រែកអបអរសាទរ ដោយការបង្ខិត បង្ខំ សម្លុតគំរាមកំហែក និងទិញទឹកចិត្តប៉ុណ្ណោះ។ ការបោះឆ្នោតបែបនេះ ច្រើនតែកើតមានតែនៅប្រទេសដែលប្រកាន់របបបែបផ្ដាច់ការ។ ប្រទេសដែលមានមេដឹកនាំផ្ដាច់ការគឺមិនដែល ផ្ដល់ឱកាសអោយគូប្រកួត បានឡើងលើសង្វៀន ដោយមានអាជ្ញាកណ្ដាល ឯករាជ្យ អព្យាក្រឹត្យ ត្រឹមត្រូវនោះទេ។ អាជ្ញាកណ្ដាល ដែលជាអ្នកកាត់សេចក្ដីឈ្នះចាញ់ គឺជាមនុស្សលំអៀង ជាចៅក្រម របស់បុរសខ្លាំង។...

Latest news