37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក កឹម សុខា ថាការកម្ចាត់គ្នា នាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីកសាងមាតុភូមិកម្ពុជា

ប្រធានកនបក្សសង្រ្គោះជាតិ លោក កឹម សុខា អះអាងថា ការតាមកម្ចាត់គ្នា នឹងនាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើ ការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា។ សរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃអង្គារទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រធានគណបក្សសង្រ្គោះជាតិលោក កឹម សុខា លើកឡើងថា ការបង្រួបបង្រួមខ្មែរ  គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប។ ប៉ុន្តែប្រសិនបើ មានការកម្ចាត់គ្នាឥតឈប់ឈរទៅវិញ...

អាមេរិកប្រកាសយកខែធ្នូ ជាយុទ្ធនាការនៃទំនាក់ទំនងផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយកម្ពុជា

សហរដ្ឋអាមេរិកបានលើកឡើងថា ខែធ្នូនេះ ជាខែមួយនៃយុទ្ធនាការអបអរទំនាក់ទំនងរបស់ខ្លួនក្នុងផ្នែក លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាមួយកម្ពុជា។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃ១ខែធ្នូនេះ បានឱ្យដឹងថា នៅក្នុងខែធ្នូនេះ អាមេរិកធ្វើការអបអរសាទរនៃទំនាក់ទំនងរបស់ប្រទេសមហាអំណាចលោកសេរីមួយនេះ ក្នុងផ្នែកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលជាផ្នែកមួយនៃការរំលឹកក្នុងរយៈពេល១ឆ្នាំ នៃខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក ជាមួយកម្ពុជា។ យ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានសរសេរលើទំព័រហ្វេសប៊ុកនៅថ្ងៃនេះដែរថា យុទ្ធនាការល្អ តែខុសកាលៈទេសៈ។ ជាទស្សនៈផ្ទាល់ខ្លួនលោកថា ក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជាកំពុងទទួលរងការវាយប្រហារពីជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន សហរដ្ឋអាមេរិក...

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមន្ត្រីធម្មតានៃរដ្ឋសភាជិត១០០នាក់ ប្រឈមហានិភ័យឆ្លងកូវីដ១៩ កម្រិតមធ្យម និងទាប

អ្នកនាំពាក្យរដ្ឋសភាជាតិ អះអាងថា មន្ត្រីជាន់ខ្ពស់ និងមន្ត្រីធម្មតានៃស្ថាប័នកំពូលរបស់ជាតិមួយនេះ ត្រូវបានរកឃើញថាមានហានិភ័យកម្រិតទាប និងមធ្យម ក្នុងការឆ្លងវីរុសកូរ៉ូណា ឬ ជំងឺកូវីដ១៩។ យោងតាមលិខិតរបស់អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង កាលពីថ្ងៃទី ៣០ខែវិច្ឆិកាម្សិលមិញ ដែលបានផ្ញើជូនរដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង ដោយស្នើឱ្យមានវិធានការចំពោះ តំណាងរាស្ត្រ និងមន្ត្រីរាជការរដ្ឋសភា។ អ្នកនាំពាក្យរូបនេះអះអាងថា ការស្នើនេះ ក្រោយពេលតំណាងរាស្ត្រ...

បាតុករថៃឈានដល់ការប្រមូលផ្ដុំគ្នានៅខាងមុខបន្ទាយកងទ័ពប្រឆាំងនឹងផែនការធ្វើរដ្ឋប្រហារ

ជិត៤ខែមកហើយ ដែលបាតុករប្រឆាំងរដ្ឋាភិបាលថៃគឺប្រឆាំងនាយករដ្ឋមន្រ្ដីប្រាយុទ្ធចាន់អ៊ូចា បានធ្វើបាតុកម្មដើម្បីឱ្យមានការផ្លាស់ប្ដូរការដឹកនាំ។ បាតុករភាគច្រើនជាយុវជន ប្រកាសថា ពួកគេនឹងធ្វើបាតុកម្មជារៀងរហូតលុះត្រាតែលោកប្រាយុទ្ធចាន់អ៊ូចា ចុះចេញពីតំណែង។ សកម្មភាពរបស់ បាតុករ មិនចុះថយ ទោះមានការគម្រាមកំហែង ឬមានការចាប់ខ្លួនយ៉ាងណាក៏ដោយ។ កាលពីថ្ងៃអាទិត្យទី២៩វិច្ឆិកាកាសែតបាងកកប៉ុស្ដិ៍បានចុះផ្សាយថា បាតុករជាច្រើនពាក់នាក់បានចេញទៅប្រមូលផ្ដុំគ្នានៅទីបញ្ជាការដ្ឋានកងទ័ពថ្មើរជើងនៃកងពល១១ ហើយការប្រមូលផ្ដុំរបស់បាតុករនេះបានចាប់យកទីតាំង របស់ពួកយោធា ដោយសារតែទីក្រុងបាងកកកំពុងទាញទម្លាក់ក្នុងពាក្យចចាមអារាមថាមិនយូរមិនឆាប់ទេពួកយោធានឹងឆក់យកឱកាសដ៏តានតឹងនេះ ដើម្បីធ្វើរដ្ឋប្រហារម្ដងទៀតបើទោះជាលោកប្រាយុទ្ធចាន់អ៊ូចា បដិសេធថាគ្មានរដ្ឋប្រហារក៏ដោយនោះ។ សេចក្ដីរាយការណ៍របស់កាសែតបាងកកប៉ុស្ដិ៍បានបញ្ជាក់ទៀតថានៅពេលបាតុករប្រមូលផ្ដុំគ្នានៅខាងមុខកងពល១១ នៅឯជាយក្រុងបន្ដិចនៃទីក្រុងបាងកក គឺពួកយោធា និងប៉ូលិសបង្រ្កាបកុបកម្ម រាប់រយនាក់បានរាយបន្លាលួសធ្វើជារបងដើម្បីឃាឃាំងការរុលចូលរបស់បាតុករមកខាងក្នុងបរិវេណនៃទីបញ្ជាកការដ្ឋានកងពលលេខ១១។ មេបាតុករម្នាក់ដែលដឹកនាំការធ្វើបាតុកម្មសម្រាប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមកនេះគឺលោក Parit Chiwarak...

ករណីសង្ស័យពុលស្រា-ស នៅខេត្តកំពង់ឆ្នាំងបណ្តាលឱ្យមនុស្សស្លាប់៧នាក់ និងជាង១០០នាក់បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

មន្ត្រីក្រសួងសុខាភិបាលបានអះអាងថា ករណីសង្ស័យពុលស្រា-ស នៅខេត្តកំពង់ឆ្នាំង គិតត្រឹមរសៀលថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០នេះ មានជនរងគ្រោះសរុបចំនួន១៣១នាក់ ក្នុងនោះមានមនុស្សស្លាប់ចំនួន៧នាក់។ គេហទំព័រអគ្គស្នងការនគរបាលជាតិនៅថ្ងៃច័ន្ទនេះ បានស្រង់ប្រសាសន៍របស់អ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ឲ្យដឹងថា ករណីសង្ស័យពុលស្រាសនៅខេត្តកំពង់ឆ្នាំង គិតត្រឹមរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មានជនរងគ្រោះសរុបចំនួន ១៣១នាក់ ក្នុងនោះ ស្រី៦នាក់។ អ្នកស្រីបន្តថា អ្នកចេញជាសះស្បើយ មានចំនួន៩០នាក់ ដោយឡែកពលរដ្ឋដែល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាបុរសទាំងអស់មានចំនួន៣១នាក់ទៀត ហើយកំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រមានចំនួន...

មន្ត្រីបក្សប្រឆាំងរិះគន់ថា ការសហការគ្នាកែប្រែរដ្ឋធម្មនុញ្ញ ២ភាគ៣ មក ៥០% +១ គ្រាន់តែជាល្បិចកលនយោបាយដើម្បីយកឈ្នះគូរប្រជែងតែប៉ុណ្ណោះ

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានថ្កោលទោស ការធ្វើវិសោធនកម្មច្បាប់ ២/៣ ទៅ ៥០%+១ រវាងលោកហ៊ុនសែន និងលោកសមរង្សី ដែលជាល្បិចកលនយោបាយខ្ចីដៃគ្នាប្រើ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ក្នុងការគ្រប់គ្រងអំណាចតែប៉ុណ្ណោះ។ អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណរ៉ា អះអាងថា នៅក្នុងប្រទេសក្រីក្រដែលប្រកាន់ យករបបដឹកនាំប្រទេសបែបលទ្ធិប្រជាធិបតេយ្យ គឺតម្រូវអោយយករូបមន្តសម្លេង ២ភាគ៣ សម្រាប់បង្កើតរដ្ឋាភិបាល ដើម្បីទាមទារអោយមានពេលវេលាគ្រប់គ្រាន់ក្នុងការកសាងនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំ និងរក្សានិរន្តរភាព។ លោក បញ្ជាក់ថា ព្រោះតែគំនុំនយោបាយបុគ្គល...

លោក ហ៊ុន សែន ថាការសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែនៅក្រុងសៀមរាបនឹងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន

លោក ហ៊ុន សែន អះអាងថា ការសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ ដ៏មានសក្តានុពល ដែលជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ក្រោយពេលវិបត្តិកូវីដ១៩ផុតរលត់ទៅ។ ថ្លែងក្នុងឱកាស បើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បញ្ជាក់ថា ក្រោយផ្លូវទាំង៣៨ខ្សែក្នុងក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះធ្វើរួចរាល់ ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឍជាតិ...

អ្នកឃ្លាំមើលសង្ស័យលោក ហ៊ុន សែន និងលោក ស ខេង ឆ្លងជម្ងឺកូវីដ១៩

អ្នកឃ្លាំមើលសង្ស័យថា លោក ហ៊ុន សែន អាចឆ្លងវីរុសកូវីដ១៩ ពីលោក ស ខេង ក្នុងកិច្ចប្រជុំថ្ងៃទី២៥ ខែវិច្ឆិកា ក្នុងបន្ទប់បិទជិតមួយនៅ ក្រសួងមហាផ្ទៃ ស្តីពីការជាប់គាំងនយោបាយរបស់គណបក្សកាន់អំណាច។ អ្នកវិភាគនយោបាយសង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកថា លោក ស ខេង បានដឹកនាំកិច្ចប្រជុំមួយនៅក្នុងក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ដោយក្នុងអង្គប្រជុំនោះមានវត្តមានលោក...

លោក ហ៊ុន សែន ប្រកាសពីករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ចំនួន១៥ករណី

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងថាករណីឆ្លងរីករាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នឹងអាចកើនឡើងដល់១៥ករណី។ ករណីទាំងនេះ លោកថា បើ១ករណីទៀត នៅខេត្តសៀមរាបត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថាវិជ្ជមានកូវីដ១៩នោះ។ ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប លោក ហ៊ុន សែន អះអាងថា ប្រសិនបើកូនស្រី លោកឆែម សាវុធ ដែលរស់នៅខេត្តសៀមរាបត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រថាមានវិជ្ជមានកូវីដ១៩ នោះការឆ្លងក្នុងសហគមន៍នឹងកើនឡើងដល់ទៅ១៥ករណី ក្នុងរយៈពេល២...

មេដឹកនាំថ្មីអាមេរិក ជាប់ឆ្នោតលោកចូលបៃដិនសន្យាជួយការពារជប៉ុន

ប្រធានាធិបតី សហរដ្ឋអាមេរិកដែលជាប់ឆ្នោត បានប្រាប់នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga ថា ទីក្រុងវ៉ាស៊ីនតោននឹងនៅតែការពារ ប្រទេសជប៉ុនក្នុងជម្លោះជាមួយប្រទេសណាមួយ ដែលក្នុងនោះ មានទាំងជម្លោះដែនទឹក ដែនកោះនៅសមុទ្រចិនខាងត្បូង ដោយអនុវត្តតាមសទិ្ធសញ្ញា សន្តិសុខទ្វេភាគី។ កាសែតជប៉ុនក្យូដូ បានរាយការណ៍ថា ការបង្ហាញឆន្ទះរបស់ លោកបៃដិន ធ្វើឡើងតាមរយៈកិច្ចសន្ទនាជាមួយលោកនាយករដ្ឋមន្រ្តី Suga កាលពីថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា នៅពេលអ្នកទាំង២និយាយយោងទៅដល់ បញ្ហាដែនកោះ Senkaku...

Latest news