32.9 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃ​បន្ទាប់ពី​ខកខាន​២​ឆ្នាំ

កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ចូល​ឆ្នាំ​ខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ រយៈពេល ៣​ថ្ងៃ ចាប់ផ្តើម​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ និង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ចុង​សប្តាហ៍​នេះ បន្ទាប់ពី​ខកខាន​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ​ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាន់​យក​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​រយៈពេល ៣​ថ្ងៃ នៅ​ថ្ងៃ​ដំបូង​គឺជា​ថ្ងៃ​មហា​សង្ក្រាន្ត ថ្ងៃ​ទី​២ គឺជា ថ្ងៃ​វារៈ​វ័នបត និង​ថ្ងៃ​ទី​៣...

តុលាការ​បញ្ចប់​សួរ​ដេញដោល​សកម្មជន​ជាង​៤០​នាក់​ពាក់ព័ន្ធ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​អស់​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១២ មេសា នេះ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​អ្នកស្រី យក់ នាង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លប់​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១១ មេសា ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក...

លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ជាង​មុន ដោយ​មិន​មាន​ការ​បង្ក​ហិង្សា ឬ​ការ​បង្កើត​សត្រូវ​ស្លាប់​រស់​នៅ​តាម​មូលដ្ឋាន​ដោយសារតែ​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ទេ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ គឺជា​មិត្ត​នឹង​គ្នា គ្រាន់តែ​មាន​ទស្សនៈ​គំនិត​ផ្ទុយ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​សុទ្ធសឹងតែ​មាន​គោលបំណង​ចង់​ឱ្យ​ប្រទេស​រីកចម្រើន​ដូច​គ្នា។ ដូច្នេះ​មិន​អាច​ចាត់ទុក​ជាតិ​សាសន៍​ខ្លួនឯង​ជា​សត្រូវ​ស្លាប់​រស់​នោះ​ទេ នេះ​ហើយ​គឺជា​វប្បធម៌​ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ទោះបីជា​មាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ទាំង​នៅ​ក្នុង​អង្គ​ជំនុំ​ណា​មួយ ឬ​នៅ​ក្នុង​សភា​ជាតិ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មិន​មាន​ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​ដែរ។ លោក ស ខេង...

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ មេសា ថា ការ​រៀបចំ និង​ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ភូមិភាគ​ឦសាន​ជា​ស្នូល នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤...

IDEA TALK៖ តើ​ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​តែ​បារម្ភ និង​ភ័យ​ព្រួយ​បញ្ហា​បដិវត្តន៍​ពណ៌?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​លោក ហ៊ុន សែន នៅ​តែ​បារម្ភ និង​ភ័យ​ព្រួយ​បញ្ហា​បដិវត្តន៍​ពណ៌?»។

តើ​ជំនួប​ផ្ទាល់​មេដឹកនាំ​អឺរ៉ុប​និង​អង់គ្លេស​ជាមួយ​អ៊ុយក្រែន​បង្ហាញ​អ្វី​ខ្លះ​ទៅ​លោក ពូទីន?

ភ្លាមៗ​បន្ទាប់ពី​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​បាន​បោះឆ្នោត​ព្យួរ​សមាជិកភាព​រុស្ស៊ី ពី​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃ​ពុធ ទី​៧ ខែ​មេសា ស្រាប់តែ​មេដឹកនាំ​សហភាព​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ទៅ​ជួប​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy នៅ​រដ្ឋធានី​គៀវ ខណៈ​អ៊ុយក្រែន​បន្ត​ហែកហួរ​ដោយ​គ្រាប់កាំភ្លើង​របស់​រុស្ស៊ី​ដ៏​ធ្ងន់ធ្ងរ​នៅឡើយ។ កាលពី​ថ្ងៃ​ទី​៨ មេសា ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី Ursula von der Leyen ដែល​អម​ដំណើរ​ដោយ​រដ្ឋមន្ត្រី​កិច្ចការ​បរទេស​អឺរ៉ុប និង​នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី បាន​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​ជួប​ផ្ទាល់​ប្រធានាធិបតី​អ៊ុយក្រែន លោក...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ជំរុញ​ឱ្យ​ទូត​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះលែង​អ្នកទោស​មនសិការ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​នាំគ្នា​ឡើង​មក​ទីក្រុង​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​សាជាថ្មី​ទៅកាន់​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្តី​របស់​ពួកគេ និង​អ្នកទោស​មនសិការ​ជាង ២០​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ អ្នកស្រី ព្រុំ ចាន់ថា ជា​ភរិយា​របស់​លោក កាក់ កុម្ភារ ដែល​កំពុង​ជាប់​ឃុំ បាន​ឈរ​លើក​បដា​ជាមួយ​ក្រុម​ស្ត្រី​ជាច្រើន​នាក់​ទៀត​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា នៅ​កម្ពុជា​គ្មាន​ទេ​យុត្តិធម៌ និង​សន្តិភាព ព្រោះ​ប្តី​របស់​អ្នកស្រី និង​អ្នកទោស​មនសិការ​ដទៃ​ទៀត​ត្រូវ​រង​ការ​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​អស់​រយៈពេល ២​ឆ្នាំ​មក​ហើយ។ ដូច្នេះ...

អាជ្ញាធរ​ត្រៀម​បញ្ជូន​ជនជាតិ​ម៉ាឡេស៊ី​១៦​នាក់​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើជា​ក្រុម​ឆបោក​ទៅ​ប្រទេស​កំណើត​វិញ

ជនជាតិ​ម៉ាឡេស៊ី​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ធ្វើ​ជា​ក្រុម​ប្រតិបត្តិករ​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​អាជ្ញាធរ​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ជួយ​សង្គ្រោះ និង​ត្រៀម​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ កាសែត New Straits Times ដែល​បាន​ដកស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស Saifuddin Abdulla កាលពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០២២ ថា​ជនជាតិ​ម៉ាឡេស៊ី​ទាំង ១៦​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​ក្រុម​ឆបោក​នៅ​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន ពួកគេ​កំពុង​ស្នាក់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ មុន​ពេល​បញ្ជូន​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ។ ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម Bukit Aman...

លោក ហ៊ុន សែន គំរាម​កម្ទេច​ជន​ណា​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បំណង​ទម្លាក់​អំណាច​របស់​លោក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​របស់​លោក​ជា​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់។ លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​សារ​លិខិត​របស់​ខ្លួន​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១១ មេសា នេះ​ថា លោក​ប្ដេជ្ញា​ការពារ​ឱ្យ​បាន​នូវ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ឱ្យ​បាន​ដាច់ខាត ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏ដោយ។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណា​មួយ​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ...

Latest news