31 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អាជ្ញាធរ​ខេត្ត​ក្រចេះ៖ ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ

អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​រវាង​ខេត្ត​ក្រចេះ ជាមួយ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ និង​កម្ពុជា-វៀតណាម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ស្ពាន​នោះ​ជា​មធ្យោបាយ​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ។ អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​មិត្តភាព​ក្រចេះ-ប៊ិញយឿង ឬ​ស្ពាន​អណ្ដែងដូន ស្ថិតនៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ជាមួយ​អនុប្រធាន​គណៈកម្មាធិការ​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម លោក ង្វៀន...

ទូត​អាល្លឺម៉ង់​អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា អំពាវនាវ​ជា​ថ្មី​ទៀត​ឱ្យ​ភាគី​ពាក់ព័ន្ធ​ពន្លឿន​ការ​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (NAGA World) ដោយ​ថា​ការ​អូស​បន្លាយ​ពេលវេលា​យូរ នឹង​ធ្វើ​ឱ្យ​វិវាទ​នេះ​កាន់តែ​ពិបាក​ដោះស្រាយ។ ការ​អំពាវនាវ​របស់​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា លោក Christian Berger ធ្វើឡើង​តាមរយៈ​ហ្វេសប៊ុក​ស្ថានទូត​កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ ខណៈ​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា មិន​ទាន់​មាន​ដំណោះស្រាយ។ លោក Christian Berger លើកឡើង​ថា កន្លងមក ក្រសួង​មហាផ្ទៃ​បាន​ជំរុញ​ទៅ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ចរចា​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​របស់​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទទួល​បាន​ជោគជ័យ។ លោក​បន្ត​ថា ស្ថានភាព​វិវាទ​ការងារ​រវាង​កូដករ និង​ក្រុមហ៊ុន​ណាហ្គា ស្រដៀង​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់​ដែរ...

អភិបាល​ខេត្ត​កំពត​បង្គាប់​ឲ្យ​សាលា​ក្នុង​ខេត្ត​បំពាក់​រូបលោក ហ៊ុន សែន ដើម្បី​ដឹងគុណ​សន្តិភាព

អភិបាល​ខេត្ត​កំពត ដែល​ល្បី​ឈ្មោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​តាមរយៈ​វេទិកា​ដោះស្រាយ​ជម្លោះ​តូចតាច​ដល់​ពលរដ្ឋ និង​ជា​ក្មួយ​ប្រសា​របស់​បុរស​ខ្លាំង​កម្ពុជា បង្គាប់​ឲ្យ​នាយក​សាលា​ទាំងអស់​នៅ​ក្នុង​ខេត្ត​កំពត ឱ្យ​ទិញ​រូបថត​លោក ហ៊ុន សែន ដាក់​បំពាក់​នៅ​តាម​សាលារៀន ដើម្បី​បង្ហាញ​ការ​ដឹងគុណ​ចំពោះ​ការ​រំដោះ​ទឹកដី​កម្ពុជា​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍​កន្លងមក។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ អ្នក​រត់​ម៉ូតូឌុប ឬ​អ្នក​រត់​រថយន្ត​ឈ្នួល និង​គ្រូបង្រៀន កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ លោក ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ថ្លែង​ថា នាយក​សាលា​ទាំង​បឋមសិក្សា និង​មត្តេយ្យ​សិក្សា ត្រូវ​ទិញ​រូបលោក​នាយករដ្ឋមន្ត្រី និង​ព្រះមហាក្សត្រ...

លោក ស ខេង បញ្ជា​ឱ្យ​ចាប់​និង​បណ្ដេញ​ជនជាតិ​ណា​ដែល​ចូល​កម្ពុជា​ដោយ​ខុសច្បាប់

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ទៅ​កងកម្លាំង​តាម​ព្រំដែន​ឱ្យ​ចាប់ និង​បណ្ដេញ​ជនជាតិ​បរទេស​ណា​ដែល​បាន​ឆ្លងដែន​ចូល​កម្ពុជា​ដោយ​គ្មាន​លិខិត​ស្នាម ឬ​ស្នាក់នៅ​ដោយ​គ្មាន​ច្បាប់​ទម្លាប់​ចេញពី​កម្ពុជា ហើយ​មិន​ត្រូវ​ទុក​បញ្ហា​នេះ​ឲ្យ​គរ​ពិបាក​ដោះស្រាយ​ទៀត​នោះ​ទេ។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​បន្ត​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ លោក ស ខេង បាន​ថ្លែង​នៅ​ចំពោះ​មុខ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ជាច្រើន​ថា មន្ត្រី​សមត្ថកិច្ច​អន្តោប្រវេសន៍​ត្រូវតែ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​មាន​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ម៉ត់ចត់ និង​ម៉ឺងម៉ាត់ ដោយ​មិន​ទុក​ឲ្យ​មាន​អ្នក​ដែល​ចូល​មក​រស់នៅ​មិន​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ លោក ស ខេង អះអាង​ថា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​អនុវត្ត​ការងារ​ដកហូត​ឯកសារ​ខុសច្បាប់​ដែល​កាន់កាប់​ដោយ​មិន​ប្រក្រតី​ពី​ជនបរទេស​ដោយ​ជោគជ័យ។ ករណី​នេះ​លោក​ថា...

សន្និសីទ​នៅ​អាមេរិក​វាយតម្លៃ​លោក កឹម សុខា ជា​វីរជន​ប្រកាន់​ជំហរ​សន្តិភាព​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អង្គ​សន្និសីទ​អន្តរជាតិ​មួយ​នៅ​សហរដ្ឋ​អាមេរិក បាន​ចាត់ទុក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថា​ជា​វីរជន​ប្រកាន់​ជំហរ​សន្តិភាព តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​សង្គម ដែល​ជា​កត្តា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បើក​ឱ្យ​លោក កឹម សុខា ទទួល​បាន​នូវ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ​ទេ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​លើកឡើង​របស់​សន្និសីទ​អន្តរជាតិ​នេះ បង្ហាញ​ឱ្យ​ឃើញ​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក...

មេដឹកនាំ NATO ព្យាករ​ថា​រុស្ស៊ី​នឹង​មាន​ផែនការ​វាយ​កាន់កាប់​តំបន់ Donbas របស់​អ៊ុយក្រែន

អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា រុស្ស៊ី​ទំនង​នឹង​បើក​ការ​វាយប្រហារ​សាជាថ្មី​លើ​តំបន់ Donbas ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​មេសា។ លោក​អគ្គលេខាធិការ​អង្គការ​ណាតូ (NATO) ប្រាប់​ទៅ​រដ្ឋាភិបាល​អ៊ុយក្រែន ដែល​ស្ថិតនៅ​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី Volodymyr Zelenskiy ឲ្យ​ត្រៀម​ទ័ព​ឱ្យ​បាន​រឹងមាំ។ ការ​លើកឡើង​របស់​លោក Stoltenberg ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្ងៃ​មុន​នឹង​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ត្រី​ការបរទេស NATO...

ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​នឹង​ព្រលាន​យន្តហោះ​ថ្មី​ដាក់​ញត្តិ​នៅ​ទូត​មួយ​ចំនួន​ឱ្យ​ជួយ​ដោះស្រាយ

តំណាង​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្ត​កណ្ដាល នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​តាម​បណ្ដា​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ពួកគេ​ឱ្យ​បាន​សមរម្យ។ តំណាង​ពលរដ្ឋ​ម្នាក់ អ្នកស្រី អៀង សារី ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​អំឡុង​ពេល​ដាក់​ញត្តិ​ថា កន្លងមក ពួកគាត់​បាន​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ជាច្រើន​ដង​មក​ហើយ ប៉ុន្តែ​មក​ដល់​ថ្ងៃ​នេះ នៅតែ​មិន​ទាន់​មាន​ដំណោះស្រាយ​លើ​ករណី​នេះ​នៅឡើយ​ទេ ដែល​ធ្វើ​ឱ្យ​ពួកគាត់​អស់​ជំនឿ​លើ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ថ្នាក់​ជាតិ។ អ្នកស្រី​បន្ត​ថា មូលហេតុ​នេះ​ហើយ​ទើប​ពួកគាត់​នាំគ្នា​មក​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​នានា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពួកគាត់ ខណៈ​ការ​ចុះ​ដោះស្រាយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​កន្លងមក មិន​បាន​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ថែមទាំង​ធ្វើការ​សម្រេច​លើ​ការ​កំណត់​តម្លៃ​ទាំង​ឯកតោ​ភាគី​ទៀត។ អ្នកស្រី អៀង សារី ចាត់ទុក​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ថា​ជា​ការ​រំលោភ​ច្បាប់ និង​សិទ្ធិ​របស់​ពួកគាត់​យ៉ាង​ធ្ងន់ធ្ងរ។ ទោះជា​យ៉ាងណា តំណាង​ពលរដ្ឋ​រូប​នេះ​បង្ហាញ​ក្ដី​សង្ឃឹម​ថា ស្ថានទូត​ប្រទេស​លោក​សេរី...

អ្នក​តស៊ូ​មតិ៖ លោក ហ៊ុន សែន បំផ្លាញ​សន្តិភាព​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា អ្នក​បំផ្លាញ​សន្តិភាព​ដែល​ប្រសូត​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​មេដឹកនាំ​បក្ស​កាន់​អំណាច​ឯក​បក្ស លោក ហ៊ុន សែន។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក គឹម សុខ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk កាលពី​ថ្ងៃ​អង្គារ ទី​៥ មេសា ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​ហើយ​ដែល​ជា​កិច្ចសន្យា​អន្តរជាតិ​បញ្ចប់​ជម្លោះ​នយោបាយ​នៅ​កម្ពុជា និង​រៀបចំ​ឱ្យ​កម្ពុជា​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដើម្បី​ផ្តល់​សិទ្ធិ...

អនុព័ន្ធយោធា​អាមេរិក​ថ្មី​បំពេញ​បេសកកម្ម​ការទូត​ក្រោយ​កម្ពុជា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ចិន

ក្រសួង​ការពារ​ជាតិ​កម្ពុជា អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​មក​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​រវាង​អាមេរិក និង​កម្ពុជា បន្ទាប់ពី​កម្ពុជា​បាន​ចុះហត្ថលេខា​រួម​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​ជើងគោក​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ។ នាយកដ្ឋាន​ព័ត៌មាន​នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០២២ ថា ការ​បំពេញ​បេសកកម្ម​ការទូត​យោធា​នៅ​កម្ពុជា​របស់​ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី​នេះ ធ្វើឡើង​ដើម្បី​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​រវាង​កងទ័ព​ទាំង​ពីរ​ឲ្យ​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ថែមទៀត​រវាង​អាមេរិក និង​កម្ពុជា។ ប្រភព​ដដែល​អះអាង​ថា ប្រធាន​ការិយាល័យ​អនុព័ន្ធយោធា​អាមេរិក​ថ្មី លោក ថាំង លី ( THANG LY)...

តុលាការ​សួរ​ដេញដោល​លោក កឹម សុខា ចាប់ពី​ថ្ងៃ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន

សាលាដំបូង​ក្រុង​ភ្នំពេញ បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣៦ ដោយ​សួរ​ដេញដោល​លើ​អង្គហេតុ​ទី​៣ គិត​ចាប់​ពី​ថ្ងៃ​នៃ​ការ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ឆ្នាំ​២០១៧។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​តំណាង​អយ្យការ​ចោទ​សួរ​នូវ​សំណួរ​ជាច្រើន​ដែល​ផ្ដោត​សំខាន់​លើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដំណើរការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣...

Latest news