Thursday, February 25, 2021
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

466 POSTS 0 COMMENTS
video

សកម្មជនការពារព្រៃឈើនៅតែជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការធ្វើអាជីវកម្មឈើ និងផ្តល់លិខិតអនុញ្ញាតឱ្យមានការដឹកជញ្ជូនឈើ

សកម្មជនការពារព្រៃឈើ លើកឡើងថាដើម្បីធានាឱ្យការការពារព្រៃឈើ និងទប់ស្កាត់បទល្មើសព្រៃឈើមានប្រសិទ្ធភាព រដ្ឋាភិបាលតាម   រយៈក្រសួងកសិកម្ម និងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបញ្ឈប់ការធ្វើអាជីវកម្មឈើគ្រប់រូបភាព និងមិនត្រូវចេញលិខិតអនុញ្ញាតការដឹកជញ្ជូនឈើតូចធំយកទៅលក់នៅក្រៅប្រទេសនោះឡើយ។ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ អះអាងថា ស្ថានភាពបទល្មើសព្រៃឈើ ពិសេសនៅតំបន់ជម្រកសត្វព្រៃ ព្រៃឡង់ តំបន់ជួរភ្នំក្រវ៉ាញ តំបន់នៅបណ្តាខេត្តភាគ ឦសាន មិនបានថមថយឡើយ...
video

តុលាការខេត្តកណ្តាលប្រកាសលក់សម្ភារៈរោងចក្រចំនួន២ ដើម្បីយកប្រាក់ផ្តល់សំណងឱ្យកម្មករ

សាលាដំបូងខេត្តកណ្តាល បានសម្រេចប្រកាសលក់សម្ភារៈរោងចក្រចំនួនពីរក្នុងខេត្តនេះ ដោយលក់ឡាយឡុងសម្ភារៈទាំងនោះ ក្នុងតម្លៃអប្បបរមា ឬតម្លៃទាបបំផុត ជាង១លាន៧សែនដុល្លារសហរដ្ឋអាមរិក។ ក្នុងសេចក្តីជូនដំណឹងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ សាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈអំពីការដាក់ដេញថ្លៃលក់ឡាយឡុងចលនវត្ថុរោងចក្រទាំងពីរ រួមមានរោងចក្រ Dignity Knitter Limited និងរោងចក្រ Eco Base ស្ថិតក្នុងសង្កាត់សិត្បូ...
video

មន្ត្រីសង្គមស៊ីវិលជុំរុញឲ្យតុលាការកម្ពុជាទម្លាក់បទចោទប្រឆាំងនឹងក្រុមយុវជនដែលជាអ្នកធ្វើកិច្ចការសង្គម

មន្ត្រីជាន់ខ្ពស់អង្គការសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ទាមទារ ឲ្យតុលាការទម្លាក់រាល់បទចោទ និងដោះលែងសកម្មជនបរិស្ថាន និងអ្នកតស៊ូមតិ តាមបែបអហិង្សាជាបន្ទាន់ ត្បិតពួកគេគ្រាន់តែប្រើប្រាស់សិទ្ធដែលមានចែងក្នុងរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។ មន្ត្រីជាន់ខ្ពស់ការពារសិទ្ធិមនុស្សសមាគមអាដហុក ADHOC លោក សឹង សែនករុណា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ការប្រើប្រាស់សិទ្ធិរបស់ក្រុមយុវជន ខ្មែរថាវរៈ...
video

អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សជារឿងចាំបាច់ដែលតម្រូវឱ្យមានចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ

អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្រ្គោះជាតិរបស់ លោក កឹម សុខា  គឺលោក មុត ចន្ថា លើកឡើងថា ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស គឺជារឿងចាំបាច់ដែលភាគីពាក់ព័ន្ធ ទាំងអស់ រួមមាន រាជរដ្ឋាភិបាល គណបក្សនយោបាយ សង្គមស៊ីវិល និងសហគមន៍អន្តរជាតិ ជាពិសេសពលរដ្ឋផ្ទាល់ ត្រូវចូលរួមចំណែក។
video

កម្មវិធីIDEA TALK ៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពី៖ តើការប្រៀបធៀបពលរដ្ឋទៅនឹងសត្វរបស់អ្នកនយោបាយនាំឱ្យសង្គមគ្រោះថ្នាក់ដែរទេ?
video

បាតុករថៃ សន្យាបន្តទម្លាក់ លោកប្រាយុទ្ធពីតំណែង អោយបាននៅឆ្នាំក្រោយ

រយៈពេលប្រាំខែមកហើយ ដែលក្រុមប្រឆាំងរដ្ឋាភិបាល លោកបា្រយុទ្ធចាន់អូចា បានបន្តធ្វើបាតុកម្ម ដោយមិនចាប់អារម្មណ៍នឹងសំណើបង្កើតគណៈកម្មាធិការ បង្រួបបង្រួមជាតិ ដែលស្នើឡើងដោយរដ្ឋាភិបាល និងសមាជិកសភាបក្សកាន់អំណាច។ ប៉ុន្តែគណៈកម្មាធិការនេះ ទំនងនឹងមិនចេញជារូបរាងបានទេ ដោយសារបក្សប្រឆាំង នៃសម្ព័ន្ធភាព នៅក្នុងរដ្ឋសភា ដែលហៅថា ក្រុមរណសិរ្យប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃបានបដិសេធ មិនចូលរួមនោះទេ ដោយ ចោទថា យន្តការនេះគ្រាន់តែជាឧបករណ៍មួយរបស់លោកបា្រយុទ្ធ ក្នុងការពង្រឹងអំណាច និងព្យាយាម...
video

សង្គមស៊ីវិលថា លោក គួច ចំរើន និងលោក ជា សុផារ៉ា បន្តដាក់ឯកសារជូន លោក ហ៊ុន សែន កាត់ដីគម្របព្រៃឈើឆ្នាំ២០០២ ឲ្យមន្រ្តីគយ ដ៏មានទ្រព្យធនម្នាក់

មន្ត្រីសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ អះអាងថា រាល់សំណើរកាត់ឆ្វៀលដី របស់លោក គួច ចំរើន និងលោក ជា សុផារ៉ា  មិនត្រូវបាន លោក ហ៊ុន សែន ប្រកែកនោះទេ ហើយតែងចេញអនុក្រឹត្យធ្វើអនុប្រយោគ កាត់ឆ្វៀលដីតាមសំណើរ របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក...
video

ប្រមុខរដ្ឋាភិបាលផ្តល់យោបល់ឱ្យសិស្សថ្នាក់ទី១២ទាំងអស់ នៅឆ្នាំនេះ ជាប់បាក់ឌុបដោយមិនបាច់ឆ្លងកាត់ការប្រឡង

ប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន បានផ្តល់យោបល់នៅថ្ងៃនេះថា សម្រាប់សិស្សឆ្នាំសិក្សា២០១៩-២០២០នេះ គប្បីជាប់បាក់ឌុបដោយស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងនោះទេ។ លោក ហ៊ុន សែន អះអាងថាស្ថានភាពកូវីដ១៩នៅពេលបច្ចុប្បន្ននៅមិនទាន់បានប្រសើរទាំងស្រុងនៅឡើយ ដែលជាហេតុតម្រូវឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិចារណាយកយុទ្ធសាស្ត្របូកពិន្ទុឆមាសទាំងពីរលើកនៅតាមសាលានីមួយៗ ឱ្យសិស្សជាប់បាក់ឌុប តែម្តង។ លោកបន្តថា ស្ថានភាពលំបាកនេះ...
video

ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានផ្តល់ហិរញ្ញប្បទានជិត១៣០លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍នៅកម្ពុជា

សហរដ្ឋអាមេរិក អះអាងថា នៅក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលខ្លួនបានផ្តល់ហិរញ្ញប្បទានជាង១២៨លានដុល្លារ ដល់កម្ពុជា ដើម្បីជាការរួមចំណែកដល់ការអភិវឌ្ឍន៍ក្នុងប្រទេសក្រីក្រមួយនេះ។ ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានាថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២០នេះ ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែធ្នូ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ជិន ប៊ុនស៊ាន និងអ្នកស្រី Veena Reddy...
video

មន្ត្រីជាន់ខ្ពស់គណបក្ស GDP ថា វប្បធម៌ឆ្លើយឆ្លងដាក់គ្នារបស់អ្នកនយោបាធំៗ មិនបានធ្វើឲ្យមានការរីចម្រើនដល់ប្រទេសជាតិទេ

អគ្គលេខាធិការគណបក្សមូលដ្ឋាន ឬGDP រិះគន់ថា ការឌឺដងឆ្លើយឆ្លងរវាងលោក ហ៊ុន សែន និងលោក សម រង្ស៊ី កន្លងមកជាការបង្កបញ្ហាមិនល្អ ដល់ការកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់របស់ GDP បណ្ឌិត សាម អ៊ីន អះអាងថា ការប្រើសារឆ្លើយឆ្លងរបស់ពួកអ្នកនយោបាយ កន្លងមក...