41.3 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

គ្រួសារ​ជន​រងគ្រោះ​ពី​ការ​គប់​គ្រាប់បែក​កាល​២៥​ឆ្នាំ​មុន​ទទូច​ឱ្យ​សមត្ថកិច្ច​ស្វែងរក​ជន​ដៃដល់

គ្រួសារ​ជន​រងគ្រោះ​នៃ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​១៩៩៧ ទទូច​ទៅ​សមត្ថកិច្ច​ឲ្យ​ស្វែងរក​ជន​ដៃ​ដល់​ដែល​សម្លាប់​សាច់ញាតិ​របស់​ខ្លួន​មក​ដាក់​ទោស ព្រោះ​រយៈពេល ២៥​ឆ្នាំ​ហើយ សមត្ថកិច្ច​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​ណា​ម្នាក់​ឡើយ។ ការ​អះអាង​របស់​គ្រួសារ​ជន​រងគ្រោះ ធ្វើឡើង​អំឡុង​ពេល​គណបក្ស​ភ្លើង​ទៀន រៀបចំ​ពិធី​បង្សុកូល​រាប់បាត្រ​ប្រគេន​ព្រះសង្ឃ នៅ​ថ្ងៃ​ពុធ ទី​៣០ មីនា ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​វីរ​បាតុករ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​សោកនាដកម្ម​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ កាល​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧។ កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧ ក្រុម​ឧក្រិដ្ឋជន​គប់​គ្រាប់បែក​ដៃ​ចំនួន ៤​គ្រាប់​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា​រាជធានី​ភ្នំពេញ ទៅ​លើ​ក្រុម​បាតុករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​អហិង្សា បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​រង​របួស​ជិត ៥០​នាក់...

អាជ្ញាធរ​ថៃ​នឹង​មក​យក​ជនជាតិ​ខ្លួន​៣០០០​នាក់​ចេញពី​ក្រុម​ឆបោក​អនឡាញ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ការ​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ ដែល​បាន​បញ្ជូន​មន្ត្រី និង​នាវា​កងទ័ព​ជើងទឹក​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ប្រមូល​ជនជាតិ​ថៃ ចំនួន ៣០០០​នាក់​ចេញពី​ទីតាំង​ដែល​បម្រើ​ការ​នៅ​ក្រុម​ប្រតិបត្តិការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​នានា​នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ។ បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Bangkok Post កាលពី​ថ្ងៃ​ទី​២៧ ខែ​មីនា អគ្គស្នងការ​នគរបាល​ជាតិ​ថៃ លោក សុរាជិត ហាក់ផន (Surachate Hakparn) បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​របស់​ខ្លួន​នឹង​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ខាងមុខ​នេះ ដើម្បី​ជួយ​សង្គ្រោះ និង​បញ្ជូន​ជនជាតិ​ថៃ ចន្លោះ​ពី...

លោក កែ គឹមយ៉ាន ហួសចិត្ត​នឹង​ករណី​យក​គោយន្ត​ដឹក​គ្រឿងញៀន​ជាង​៦០០​គីឡូក្រាម​ចូល​កម្ពុជា

ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន សម្ដែង​ការ​ហួសចិត្ត​ចំពោះ​ករណី​ជនល្មើស​បាន​យក​គោយន្ត​ដឹក​គ្រឿងញៀន​ដែល​មាន​ទម្ងន់​ជាង ៦០០​គីឡូក្រាម​ពី​ព្រំដែន​ឡាវ បម្រុង​ដឹក​ចូល​មក​កម្ពុជា។ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួង​មហាផ្ទៃ លោក កែ គឹមយ៉ាន លើកឡើង​ថា ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ច​បាន​រក​ឃើញ​ការ​ដឹកជញ្ជូន​គ្រឿងញៀន​តាម​គោយន្ត​ពី​ប្រទេស​ឡាវ ចូល​មក​ក្នុង​ទឹកដី​ខ្មែរ ខណៈ​កន្លងមក គោយន្ត​នេះ​ត្រូវ​បាន​គេ​យក​សម្រាប់​ដឹក​ជី ប៉ុន្តែ​ឥឡូវ​យក​ដឹក​គ្រឿងញៀន​ទាំង​ការុងៗ ហើយ​ការ​ដឹក​នេះ​គឺជា​ការ​ដឹក​ដោយ​ចំហ​ថែម​ទៀត។ លោក​បន្ត​ថា...

អាជ្ញាធរ​បដិសេធ​ទទួល​ញត្តិ​សកម្មជន​បរិស្ថាន​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប

អាជ្ញាធរ​ខេត្ត​សៀមរាប បដិសេធ​មិន​ទទួល​ញត្តិ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ស្នើសុំ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​ករណី​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប រួម​ជាមួយ​ស្ថានីយ​ចម្រោះ​ទឹក​ស្អាត​នៅ​ក្នុង​ទីក្រុង​សៀមរាប។ សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ បាន​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​របស់​យុវជន​ចំនួន ៤៦​នាក់ ទៅ​ដាក់​នៅ​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ព័ត៌មាន​ជុំវិញ​លទ្ធផល​នៃ​ការ​ចុះ​ស្រាវជ្រាវ​អំពី​ករណី​នៃ​ការ​បង្ហូរ​ទឹក​ស្អុយ​ចូល​ស្ទឹង​សៀមរាប ប៉ុន្តែ​ញត្តិ​នេះ​ត្រូវ​បាន​បដិសេធ ហើយ​អាជ្ញាធរ​ជំរុញ​ឱ្យ​ពួកគេ​ទាក់ទង​ទៅ​ខាង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ឈ្វេងយល់​ពី​បញ្ហា​នេះ​បន្ថែម​ទៀត។ លោក ថុន រដ្ឋា លើកឡើង​ថា ការ​ដាក់​ញត្តិ​នេះ គឺ​ក្នុង​បំណង​ដើម្បី​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​បង្ហាញ​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​របស់​ខ្លួន ចំពោះ​ការ​ទប់ស្កាត់​ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ក្នុង​ស្ទឹង​សៀមរាប...

រដ្ឋមន្ត្រី​ថា​ត្រូវការ​ថវិកា​៧០​លាន​ដុល្លារ​ដើម្បី​ស្ថាបនា​កំណាត់​ផ្លូវជាតិ​លេខ​៣​ប្រវែង​២០​គីឡូម៉ែត្រ

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​រង់ចាំ​ប្រាក់កម្ចី​សម្បទាន​ពី​ភាគី​ចិន ដើម្បី​ជួសជុល​កំណាត់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​កំពត ទៅ​វាលរេញ​នៃ​ខេត្ត​ព្រះសីហនុ ដែល​មាន​ប្រវែង ២០​គីឡូម៉ែត្រ ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ពី ៦០ ទៅ ៧០​លាន​ដុល្លារ​អាមេរិក ដើម្បី​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​ក្រសួង​របស់​លោក​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា ក្នុង​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​មាន​ដី​ប្រវែង ៥​គីឡូម៉ែត្រ​ជា​ប្រភេទ​ដី​ស្អុយ​ចុះ​ទៅ​ផ្នែក​ខាងក្រោម​ប្រវែង ១៨​ម៉ែត្រ។...

អាមេរិក​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​ពី​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​លើ​លោក កឹម សុខា និង​សមាជិក​បក្ស​ប្រឆាំង។ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ អ្នកស្រី Michele Taylor បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធឺ (Twitter) របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ថា សហរដ្ឋ​អាមេរិក​បាន​សម្ដែង​នូវ​កង្វល់​របស់​ខ្លួន​យ៉ាង​ខ្លាំង​តាមរយៈ​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) ស្ដីពី​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អ្នកស្រី Michele Taylor អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ចោទប្រកាន់​ដែល​មាន​ចរិត​នយោបាយ​ទៅលើ​សមាជិក​បក្ស​ប្រឆាំង...

IDEA TALK៖ តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ស្ថានភាព​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក្នុង​រដូវ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០១៧ មាន​ទិដ្ឋភាព​ខុសគ្នា​បែប​ណា?»។

ទីក្រុង​មួយ​របស់​អ៊ុយក្រែន​ក្លាយ​ជា​វាល​ពិឃាត​ស្លាប់​មនុស្ស​៥​ពាន់​នាក់ ខណៈ UN ថា​ការ​ស្លាប់​រង្គាល​មាន​ពាសពេញ​ប្រទេស

គិត​មក​ដល់​ថ្ងៃ​នេះ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​មាន​រយៈពេល ៣៤​ថ្ងៃ​ហើយ។ ការ​វាយ​ប្រយុទ្ធ​គ្នា​កើត​មាន​ពាសពេញ​ប្រទេស ទោះបីជា​ទីក្រុង​ខ្លះ​ធ្លាក់​នៅ​ក្រោម​ការ​កាន់កាប់​ដោយ​កងទ័ព​រុស្ស៊ី​ក៏ដោយ។ នៅ​ទីក្រុង​កំពង់ផែ Mariupol អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​រណ្ដៅ​សាកសព​រួម​មាន​មនុស្ស​ស្លាប់​ជាង ១​ពាន់​នាក់ (១០៨១​នាក់)។ ប្រធាន​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អ៊ុយក្រែន អ្នកស្រី Matilda Bogner បាន​បញ្ជាក់​បន្ថែម​ថា អ្នកស្រី​បាន​ទទួល​ដំណឹង​អំពី​រណ្តៅ​សាកសព​រួម​នៅ​ទីក្រុង​កំពង់ផែ Mariupol គឺ​មនុស្ស​ស្លាប់ ១០៨១​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ តែ​ដំណឹង​ចុងក្រោយ​មក​នេះ​ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​អង្គារ ទី​២៩ ខែ​មីនា...

មន្ត្រី​សិទ្ធិមនុស្ស UN ថា​លំហ​សេរីភាព​និង​នយោបាយ​កម្ពុជា​កាន់តែ​រួម​តូច​និង​ដើរ​ថយក្រោយ

អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ថា​បច្ចុប្បន្ន លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅ និង​ដើរ​ថយក្រោយ​ដោយសារតែ​ការ​គ្រប់គ្រង​បែប​ឯក​បក្ស។ តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បាន​លើកឡើង​ថា លោក​បាន​ប្រាប់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​នេះ​ក្នុង​អំឡុង​ការ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទាល់មាត់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ទិដ្ឋភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅតែ​បង្ក​ការ​ព្រួយបារម្ភ​លើ​វិស័យ​ជាច្រើន ជាពិសេស​ក្នុង​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់តែ​ខិត​ជិត​ចូល​មកដល់ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​មិថុនា ឆ្នាំ​នេះ។ លោក​បន្ត​ថា មួយ​វិញ​ទៀត...

អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នោះ​ទេ ទោះបីជា​ខំ​បង្អាក់​ដំណើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ឲ្យ​ទៅ​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏ដោយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ មីនា...

Latest news