35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

កូនប្រុស​លោក ហ៊ុន សែន បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន

កូនប្រុស​របស់​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ បាន​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​បក្ស​ចុះ​មូលដ្ឋាន បន្ទាប់ពី​លោក​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​រិះគន់​អនុប្រធាន​តុលាការ​កំពូល និង​ប្រព័ន្ធ​តុលាការ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ លោក ហ៊ុន ម៉ានិត ដែល​ជា​កូនប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្ត​កំពង់ចាម បាន​សម្រេច​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ...

តុលាការ​កំពូល​សម្រេច​ទម្លាក់​បទ​ចោទ​លើ​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ

តុលាការ​កំពូល​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​លើ​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស ៣​នាក់​ទៀត​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េងជឺ ដូច​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ដែរ។ តុលាការ​កំពូល​បាន​បើក​សវនាការ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២២ លើ​បណ្ដឹង​សារទុក្ខ​មេធាវី​ការពារ​ក្ដី​ឱ្យ​គ្រួសារ​ឧកញ៉ា អ៊ឹង ម៉េងជឺ ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​បាន​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឧកញ៉ា ថោង សារ៉ាត់ និង​អង្គរក្ស ៣​នាក់​ទៀត ខណៈ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កាត់ទោស​ឱ្យ​ជនជាប់ចោទ​ទាំង ៥​នាក់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ...

IDEA TALK៖ តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​នយោបាយ​ដើរ​ថយក្រោយ ឬ​ការ​ធ្វើ​នយោបាយ​តាម​បែប​អន់ថយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កត្តា​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​មាន​ការ​ធ្វើ​នយោបាយ​ដើរ​ថយក្រោយ ឬ​ការ​ធ្វើ​នយោបាយ​តាម​បែប​អន់ថយ?»។

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់

រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់ ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19 និង​បន្ត​ការពារ​អនុក្រឹត្យ​នោះ​ថា ការ​បង្កើត​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ និង​ការ​ប្រមូល​ពន្ធ។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​នៃ​ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» គឺ​ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19។ លោក មាស ប៉ូ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​នេះ​បណ្ដាល​មកពី​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។...

ក្រុម​សង្កេតការណ៍​ថា​មេដឹកនាំ​ខ្មែរ​បច្ចុប្បន្ន​ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​កុម្មុយនីស្ត

អ្នក​សង្កេតការណ៍​កម្ពុជា​អះអាង​ថា មេដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា លោក ហ៊ុន សែន ជា​មេដឹកនាំ​ដែល​មាន​សារជាតិ​ជា​មនុស្ស​កុម្មុយនីស្ត ដូច្នេះ​ហើយ​ទើប​លោក​មិន​អាច​ដោះស្រាយ​វិបត្តិ និង​បញ្ឈប់​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន។ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ការ​ដឹកនាំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

ក្រុម​តស៊ូ​មតិ​ស្នើ​ឱ្យ​សមាជិក​អាស៊ាន​ដាក់​បញ្ចូល​របៀបវារៈ​ស្ដីពី​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ស្នើ​ឱ្យ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដាក់​បញ្ចូល​របៀបវារៈ​ក្នុង​កិច្ចប្រជុំ​ចង្អៀត​របស់​ខ្លួន ដែល​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ នេះ ស្តី​អំពី​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា ដែល​មាន​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​សព្វថ្ងៃ​នេះ។ ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​សប្ដាហ៍​នេះ រដ្ឋ​ដែល​ជា​សមាជិក​អាស៊ាន គួរតែ​ដាក់​បញ្ចូល​នូវ​របៀបវារៈ​មួយ​ចំនួន​ដូចជា ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​ហ្វីលីពីន ជាដើម។ ប្រភព​ដដែល​លើកឡើង​ថា...

មេធាវី​ការពារ​ក្តី​លោក កឹម សុខា ថា​សវនាការ​លើក​ទី​៣០ តុលាការ​នៅតែ​បន្ត​ចាក់​ខ្សែ​វីដេអូ​ភស្តុតាង​ដដែល

សហ​មេធាវី​ការពារ​ក្តី​ឱ្យ​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ថា ដំណើរការ​សវនាការ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លើក​ទី​៣០ នៅ​ថ្ងៃ​ពុធ ទី​១៦ កុម្ភៈ នេះ តុលាការ​នៅតែ​បន្ត​ចាក់​ខ្សែ​វីដេអូ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ដដែល ខណៈ​សវនាការ​បន្ទាប់ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ សប្តាហ៍​ក្រោយ​នេះ។ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ផែង ហេង បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦...

មេដឹកនាំ​រុស្ស៊ី​ប្រកាស​ស្វែងរក​ការ​ចរចា​ម្ដង​ទៀត​ជាមួយ​បស្ចិម​ប្រទេស​ក្រោយ​ពី​ដក​ទ័ព​មួយ​ចំនួន​ចេញពី​ព្រំដែន​ជាប់​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin កាលពី​ថ្ងៃ​អង្គារ ទី​១៥ កុម្ភៈ បាន​ថ្លែង​ថា លោក​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​បន្ត​ធ្វើការ​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​លើ​បញ្ហា​សន្តិសុខ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ជុំវិញ​បញ្ហា​អ៊ុយក្រែន។ ការ​ប្រកាស​ជំហរ​របស់​មេដឹកនាំ​វិមាន​ក្រឹមឡាំង បាន​ធ្វើឡើង​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក និង​នាយករដ្ឋមន្ត្រី​អង់គ្លេស បង្ហើប​ថា នៅ​យប់​ថ្ងៃ​ពុធ ទី​១៦ ខែ​កុម្ភៈ នេះ រុស្ស៊ី​អាច​លើក​កងទ័ព​ចូល​ឈ្លានពាន​អ៊ុយក្រែន។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ឲ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បន្ទាប់ពី​បាន​ជួប​ប្រជុំ​ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ Olaf Scholz...

ឧកញ៉ា ទ្រី ភាព ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» បន្ថែម​ទៀត​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងមក​នេះ។ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​ហូរហែ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុម​ឧកញ៉ា​ព្រៃឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

បុរស​ខ្លាំង​កម្ពុជា​ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​មនុស្ស​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​ឡើយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​មិន​ឱ្យ​មាន​អំពើ​ហិង្សា ឬ​មាន​អ្នក​របួស និង​ស្លាប់​ដោយសារ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ ហើយ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន ៧​កន្លែង​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ព្រៃវែង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ បុរស​ខ្លាំង​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្ក​លក្ខណៈ​ឲ្យ​គណបក្ស​ទាំងអស់​ដែល​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នា​ខែ​មិថុនា ខាងមុខ មាន​សិទ្ធិ​ជួបជុំ​សមាជិក​សមាជិកា និង​លើក​ស្លាក​ដូច​គណបក្ស​កាន់​អំណាច ទោះបីជា​យុទ្ធការ​បោះឆ្នោត​មិនទាន់​មកដល់​ក៏​ពិតមែន។ បុរស​ខ្លាំង​បាន​លើក​ឡើង​ថា ដើម្បី​ឱ្យ​បក្ស​នយោបាយ​ទទួល​បាន​ឱកាស​សម្រាប់​ការ​ជួបជុំ​ជាមួយ​សមាជិក ក៏ដូចជា​ពលរដ្ឋ...

Latest news