38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

ក្រុម​រិះគន់៖ បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​នឹង​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា

ខណៈ​លោក ហ៊ុន សែន ប្រកាស​តែងតាំង​កូនប្រុស​ច្បង​របស់​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នោះ មេដឹកនាំ​ថ្មី​របស់​វៀតណាម បាន​នាំគ្នា​មក​ទស្សនកិច្ច​នៅ​កម្ពុជា។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ មេដឹកនាំ​វៀតណាម បាន​ទៅ​ជួប​ជាមួយ​កូនៗ​របស់​លោក ហ៊ុន សែន ដល់​ភូមិគ្រឹះ​តែម្ដង។ ការ​ប្រកាស​តែងតាំង​កូនប្រុស​ច្បង​នេះ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​នាយករដ្ឋមន្ត្រី នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក ដោយ​ជួយ​ឱ្យ​វៀតណាម​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​កម្ពុជា​ទៅ​ជា​ស្រប​ច្បាប់។ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា បើ​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​ពិត​មែន នោះ​លោក​នឹង​បន្ត​បេសកកម្ម​ធំ​ពី​ឪពុក​ដោយ​ជួយ​សម្រួល​ឱ្យ​ជនជាតិ​វៀតណាម...

តំណាង​ក្រុម​សហជីព​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស៊ើបអង្កេត​ធនាគារ​ដែល​ទទួល​បង្វិល​ប្រាក់​ឱ្យ​សហជីព​ណាហ្គា​វើលដ៍

តំណាង​ក្រុម​សហជីព និង​សង្គម​ស៊ីវិល​ជាច្រើន​នៅ​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​ដែល​ទទួល​បង្វិល​សាច់ប្រាក់​ឱ្យ​ក្រុម​សហជីព​ណាហ្គា​វើលដ៍ ដែល​សមត្ថកិច្ច​បាន​ចោទ​ថា​ជា​លុយ​ខុសច្បាប់។ បន្ថែម​ពី​នេះ ក៏​ត្រូវ​ស៊ើប​អង្កេត​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ទាំងអស់​នៅ​កម្ពុជា​ដែល​តែង​ទទួល​ថវិកា​ពី​បរទេស​ផង​ដែរ។ ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (CCFC) លោក ថេង សាវឿន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា...

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ UN ថា​កូដកម្ម​របស់​បុគ្គលិក​ណាហ្គា​មិន​ស្រប​ច្បាប់

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ ចោទ​ថា បាតុកម្ម​ខុស​ច្បាប់​របស់​ក្រុម​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ មិនមែន​ជា​ការ​អនុវត្ត​សេរីភាព​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​ដែល​ស្រប​ច្បាប់​នោះ​ឡើយ ប៉ុន្តែ​ជា​ចេតនា​រំខាន​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​សង្គម និង​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ទៅវិញ។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចោទប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា បាន​ធ្វើឡើង​ដោយ​ផ្អែក​លើ​មូលដ្ឋាន​ភស្តុតាង​រឹងមាំ​គ្រប់គ្រាន់ ដោយ​យោង​តាម​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​៤៩៤ និង ៤៩៥។ ចំពោះ​ប្រភព​ដែល​បាន​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​នោះ គឺជា​ការ​ប្រមាថ​ចំពោះ​នីតិរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។ ប្រភព​ដដែល​បន្ត​ថា ការ​អនុវត្ត​ច្បាប់ គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​គោរព​ច្បាប់ និង​រារាំង​នូវ​របៀបវារៈ​លាក់​ពុត​របស់​បាតុករ​ដែល​ជ្រក​ក្រោម​ស្លាក​បាតុកម្ម​ដោយ​សន្តិវិធី​ផង​ដែរ។ ការ​អះអាង​នេះ...

បុគ្គលិក​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​ដោយ​មិន​ចូល​ចរចា បើ​អាជ្ញាធរ​មិន​ដោះលែង​តំណាង​ពួកគេ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​វើលដ៍ (Naga World) បាន​ប្រកាស​ជំហរ​ថា ពួកគេ​មិនព្រម​ចូល​ចរចា​ជាមួយ​ក្រសួង និង​ក្រុមហ៊ុន​ឡើយ បើ​សិន​អាជ្ញាធរ និង​ក្រុមហ៊ុន​មិនព្រម​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​ចូលរួម​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​នោះ។ ការ​ប្រកាស​ជំហរ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​ការងារ បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០២២ ដោយ​ហៅ​បុគ្គលិក ណាហ្គា​វើលដ៍ ដែល​កំពុង​ធ្វើ​កូដកម្ម​ឱ្យ​ចូលរួម​ប្រជុំ​នា​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ នៅ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ដើម្បី​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​នូវ​ការ​ទូទាត់​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ ហើយ​ឈាន​ទៅ​បញ្ចប់​ករណី​វិវាទ​ការងារ។ ក្រៅពី​ចេញ​សេចក្ដី​ប្រកាស​ហើយ មន្ត្រី​ក្រសួង​ការងារ​បាន​យក​លិខិត​នោះ​ទៅ​អាន​នៅ​ចំពោះ​កូដករ​ដែល​កំពុង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​សុក្រ នេះ។ អំឡុង​ពេល​ធ្វើ​កូដកម្ម...

លោក ហ៊ុន សែន ដើរ​ជាន់​កម្រាលព្រំ​ក្រហម​លើ​ទឹកដី​ភូមា ខណៈ​ប្រជាជន​ភូមា​បាតុកម្ម​ប្រឆាំង​លោក

នៅ​ពេល​ដែល​យន្តហោះ​ដឹក​មេដឹកនាំ​កម្ពុជា ចុះ​ចត​ភ្លាម​នៅ​ព្រលាន​យន្តហោះ​ភូមា នៅ​ទីក្រុង​ណៃភិដរ នៅ​ព្រឹក​ថ្ងៃ​ទី​៧ មករា គេ​ឃើញ​មន្ត្រី​របប​សឹក​ភូមា តិចតួច​ប៉ុណ្ណោះ​មក​ទទួល​លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដើរ​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដ៏​ខ្លី​មួយ ហើយ​ចូល​ក្នុង​រថយន្ត​ដែល​មាន​រថយន្ត​អម​ពី​ក្រោយ​ជាច្រើន​គ្រឿង ជាមួយ​នឹង​ការ​ការពារ​សន្តិសុខ​យ៉ាង​ប្រយ័ត្ន​បំផុត។ បន្តិច​ក្រោយ​មក គេ​ឃើញ​លោក ហ៊ុន សែន ប្រគល់​អំណោយ​ជា​ម៉ាស់​ការពារ​ជំងឺ​កូវីដ-១៩ ចំនួន​ជាង ៣​លាន​ម៉ាស់​ទៅ​ដល់​មន្ត្រី​នៃ​របប​សឹក​ភូមា ប៉ុន្តែ​គេ​ពុំ​ឃើញ​លោក​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង ដែល​តែង​តាំង​ខ្លួនឯង​ជា​នាយករដ្ឋមន្ត្រី​មក​ទទួល​លោក ហ៊ុន...

លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ភូមា​ស្រប​ពេល​ពលរដ្ឋ​ប្រឆាំង​របប​សឹក​មិន​ពេញ​ចិត្ត

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ទៅដល់​ប្រទេស​ភូមា ក្នុង​ដំណើរ​ទស្សនកិច្ច​ស្វះស្វែង​រក​ការ​ផ្សះផ្សា​សម្របសម្រួល​នយោបាយ​របស់​ប្រទេស​ភូមា នៅ​ថ្ងៃ​សុក្រ ទី​៧ មករា នេះ ដូច​អ្វី​ដែល​លោក​បាន​គ្រោង​ទុក។ ប៉ុន្តែ​បេសកកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ រង​ការ​រិះគន់ និង​បង្ហាញ​ពី​ការ​មិន​សប្បាយ​ចិត្ត​របស់​ពលរដ្ឋ​ភូមា​ដែល​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រឆាំង​នឹង​របប​យោធា​របស់​លោក មីន អ៊ុងឡាំង។ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា ឱ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា នឹង​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី...

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​បារម្ភ​ថា​អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព​គ្នា​ក្រោយ​ឆ្នាំ​២០២២

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា សម្ដែង​ក្តី​បារម្ភ​ថា ក្រោយ​ឆ្នាំ​២០២២ អាស៊ាន​នឹង​ជួប​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ការ​រក្សា​ឯកភាព និង​ភាព​ស្អិតល្មួត​របស់​អាស៊ាន​ទាំង​១០ ប្រសិនបើ​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​កំពុងតែ​លេចឡើង​ឱ្យ​បាន​ល្អ​ទេ​នោះ ហើយ​កម្ពុជា​ក៏​មិន​ឯកភាព​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​នាម​សមាជិក​ទាំង​១០​ក្នុង​តំបន់​នេះ​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន ISEAS-Yusof Ishak ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែ​មករា ថា កម្ពុជា​មើល​ឃើញ​ថា​អាស៊ាន​ត្រូវតែ​មាន​ការ​ឯកភាព និង​សាមគ្គី​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ឱ្យ​ល្អ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ប្រកប​ដោយ​ចីរភាព។ លោក ប្រាក់ សុខុន...

ពលរដ្ឋ​ខ្មែរ​និង​ភូមា​នៅ​អាមេរិក​គ្រោង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ពេល​ប្រជុំ​អាស៊ាន​នៅ​អាមេរិក

ក្រុម​អ្នក​សង្កេតការណ៍​កម្ពុជា អះអាង​ថា ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ពលរដ្ឋ​ភូមា​អាមេរិកាំង ព្រមទាំង​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត គ្រោង​នាំគ្នា​បាតុកម្ម​ក្នុង​រដ្ឋធានី Washington ដើម្បី​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន ដែល​នឹង​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ។ ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ (CAHRAD) លោក យ៉ាប់ គឹមទឹង បាន​លើកឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​របស់​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ពុធ...

IDEA TALK៖ តើ​គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន នឹង​ត្រូវ​បាន​អនុវត្ត ឬ​ត្រូវ​ទុក​ចោល?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​គោលការណ៍​ប្រាំ​ចំណុច​របស់​អាស៊ាន នឹង​ត្រូវ​បាន​អនុវត្ត ឬ​ត្រូវ​ទុក​ចោល?»។

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា សច្ចា​រារាំង​លោក ហ៊ុន សែន មិន​ឱ្យ​ជាន់​ដី​ភូមា

កម្លាំង​ចម្រុះ​ប្រឆាំង​របប​សឹក​ភូមា បាន​សច្ចា​ថា ពួកគេ​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ស្ថិត​ក្នុង​ដែន​អំណាច​របស់​ខ្លួន ដើម្បី​រារាំង​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​ផែនការ​ជាន់​ដី​ភូមា នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ ដើម្បី​ជួប​មេ​រដ្ឋប្រហារ​ឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ភូមា ឈ្មោះ​ថា Myanmar Now ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​៥ មករា នេះ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែ​មករា ឆ្នាំ​២០២២ នេះ កម្លាំង​សម្របសម្រួល​ការ​វាយប្រហារ​ដែល​ជា​ក្រុម​ចម្រុះ​ចំនួន ២៦០​អង្គភាព បាន​និយាយ​ថា...

Latest news