38 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នកជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​កម្ពុជា​ពន្យល់​ពី​ចាប់​និង​ចោទ​មេ​សហជីព​ណាហ្គា​វើលដ៍

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ពន្យល់​អំពី​ការ​ចាប់​ខ្លួន និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ដោយ​ចាត់ទុក​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា ថា​ជា​ការ​រំលោភបំពាន​លើ​ច្បាប់​សិទ្ធិមនុស្ស​ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ។ អ្នកជំនាញ​សិទ្ធិមនុស្ស ៤​រូប​មាន​លោក​សាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី អាយរីន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្ដីពី​ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​គំនិត និង​មតិ​យោបល់ លោកស្រី...

អ្នកវិភាគ៖ គណបក្ស​ប្រជាជន​កម្ពុជា​ឈប់​អរគុណ​វៀតណាម​ថ្ងៃ​៧​មករា ដើម្បី​ផ្គាប់​ចិត្ត​ចិន

ថ្ងៃ​ទី​៧ មករា គឺជា​ថ្ងៃ​ខួប​លើក​ទី​៤៣​ឆ្នាំ ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់ទុក​ថា​ជា​ថ្ងៃ​ដែល​កងទ័ព​រំដោះ​របស់​កម្ពុជា និង​វៀតណាម បាន​វាយ​យក​ឈ្នះ​លើ​កងទ័ព​ខ្មែរក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ និង​ជា​ថ្ងៃ​កំណើត​ទី​ពីរ​របស់​ពលរដ្ឋ​ខ្មែរ។ នេះ​ក៏​ជា​លើក​ទី​ពីរ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​ផ្អាក​ការ​ប្រារព្ធ​ពិធី​រំឭក​ខួប​អរគុណ​វៀតណាម ដែល​អ្នកវិភាគ​លើកឡើង​ថា គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​ជាមួយ​វៀតណាម និង​បង្ហាញ​ឲ្យ​មហាយក្ស​ចិន ដែល​ជា​ខ្នង​បង្អែក​របស់​ខ្លួន​មើល​ឃើញ​ថា កម្ពុជា​គឺ​ដើរ​តាម​គោលនយោបាយ​ចិន​តែ​មួយ។ ជា​រៀងរាល់​ឆ្នាំ រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​ក្រោយ​មក​គឺជា​គណបក្ស​ប្រជាជន​កម្ពុជា តែង​ប្រារព្ធ​ទិវា​ជ័យជម្នះ​លើ​របប​ប្រល័យ​ពូជសាសន៍ ថ្ងៃ​ទី​៧ ខែ​មករា យ៉ាង​ឱឡារិក​ដើម្បី​រំឭក​គុណ​ប្រទេស​វៀតណាម។ ប៉ុន្តែ​ឆ្នាំ​នេះ គណបក្ស​ប្រជាជន​គ្រាន់តែ​រៀបចំ​ផ្សព្វផ្សាយ Logo ឬ​បដា​ពាក្យ​ស្លោក​នៅ​តាម​ទីតាំង​មួយ​ចំនួន​ដែល​បាន​កំណត់​ប៉ុណ្ណោះ។...

IDEA TALK៖ ស្ថានភាព​សេរីភាព​សមាគម និង​សហជីព​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «ស្ថានភាព​សេរីភាព​សមាគម និង​សហជីព​នៅ​កម្ពុជា»។

ភាគ​១៤៖ បក្ស​ល្បី​ខាង​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ថៃ

គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​រៀបចំ​អង្គការ​ចាត់តាំង​ក្រុម​ការងារ​យុវជន​បក្ស​ក្នុង​រាជាណាចក្រ​ថៃឡង់ដ៍​ទេ​ចាប់ពី​ឆ្នាំ​ដែល​នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែម​ភារកិច្ច​ពង្រឹង​បក្ស​ឯ​បរទេស​លើ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​ជា​សមាជិក​អាស៊ាន។ ក្នុង​ភាគ​ទី​១៤ លោក ហាស់ សាន ពិនិត្យ​មើល​កិច្ច​ចាប់ផ្តើម​រៀប​រចនាសម្ព័ន្ធ​ចាត់តាំង​គ្រប់គ្រង​ពលរដ្ឋ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​គេ​ថា​ដើម្បី​កសាង និង​ពង្រឹង​បក្ស។ រយៈពេល​ប្រមាណ ១៦​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា ជា​អតីត​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បែក​ឫស​ចេញពី​បក្ស​កុម្មុយនីស្ត​ឥណ្ឌូចិន​ដឹកនាំ​ដោយ​បក្ស​ពលករ​យៀកណាម បាន​រៀបចំ​បណ្ដាញ​ចាត់តាំង​សាខា​បក្ស​តាម​សហគមន៍​ខ្មែរ​ឯ​បរទេស​ពី​អាស៊ី ដល់​អឺរ៉ុប ដល់​អាមេរិក​ខាងជើង ប្រកប​ដោយ​ជោគជ័យ​ក្នុង​កម្រិត​មួយ។ តាមរយៈ​ស្ថានទូត​នៃ​រាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​នីមួយៗ មាន​ឯកអគ្គរាជទូត​តំណាង​ឲ្យ​បក្ស គេ​យក​មុខងារ មុខតំណែង​នេះ ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការទូត...

កូរ៉េ​ខាងត្បូង និង​ជប៉ុន៖ កូរ៉េ​ខាងជើង​បាញ់​មីស៊ីល​បាលីស្ទីក​គំរាម​ពិភពលោក​សាជាថ្មី​ម្តង​ទៀត

រដ្ឋ​កុម្មុយនីស្ត​ផ្ដាច់ការ​កូរ៉េ​ខាងជើង ត្រូវ​បាន​រាយការណ៍​មក​ថា​បាន​បន្ត​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក​ជា​ថ្មី​ម្ដង​ទៀត ដែល​ជា​ការ​គំរាម​ពិភពលោក​ដែល​កំពុង​ធ្វើ​ដំណើរ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ ទើប​បាន​ប្រាំ​ថ្ងៃ​មកនេះ។ ក្រុម​អ្នកជំនាញ​កូរ៉េ​ខាងត្បូង និង​ជប៉ុន បាន​អះអាង​ថា ប្រទេស​កូរ៉េ​ខាងជើង​ទំនង​ជា​បាន​ធ្វើ​តេស្ដ​សាកល្បង​គ្រាប់​មីស៊ីល​បាលីស្ទីក​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៥ មករា នេះ ដែល​អាច​ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ឆ្នាំ​២០២២ របស់​រដ្ឋ​ផ្ដាច់ការ​មួយ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​០៥ ខែ​មករា។ មន្ត្រី​យោធា​កូរ៉េ​ខាងត្បូង និង​កងកម្លាំង​ស្វ័យ​ការពារ​ជប៉ុន ដែល​តែងតែ​តាមដាន​នូវ​សកម្មភាព​កូរ៉េ​ខាងជើង​នោះ បាន​អះអាង​ថា ការ​ធ្វើ​តេស្ដ​លើក​នេះ​ទំនង​ជា​មីស៊ីល​បាលីស្ទីក​មួយ ដោយ​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ឆ្នេរ​ភាគ​ខាងកើត​នៃ​ប្រទេស​កូរ៉េ​ខាងជើង ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​កាលពី​វេលា​ម៉ោង​ជាង...

បក្ស​ប្រឆាំង​ថ្កោលទោស​អាជ្ញាធរ​ដែល​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ការពារ​សិទ្ធិ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

គណបក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដែល​បាន​ចាប់ និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ២០​នាក់ ជាពិសេស​ការ​ចាប់​ខ្លួន​ប្រធាន​សហជីព កញ្ញា ឈឹម ស៊ីថរ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ​នេះ។ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍ នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់​ចង និង​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ទង្វើ​រំលោភ​បំពាន​លើ​សិទ្ធិ​បុគ្គល និង​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​បាន​ធានា​ដោយ​ច្បាប់...

លោក ហ៊ុន សែន ថា​នឹង​រក​ដំណោះស្រាយ​ឲ្យ​ភូមា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​ណៃភិដោ នៃ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី​៧-៨ ខែ​មករា ខាងមុខ​នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​អាច​ឲ្យ​ប្រទេស​ភូមា អាច​មាន​ដំណើរការ​ប្រជាធិបតេយ្យ​ឡើងវិញ ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​តែង​រិះគន់​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ដើរ​ថយ​ក្រោយ។ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ជូន​កីឡាការិនី អ៊ុក ស្រីមុំ ដែល​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោក​ពី​ការ​ប្រកួត​ប៉េតង់​នៅ​ទីក្រុង​សាន់តាស៊ូសាណា ប្រទេស​អេស្ប៉ាញ ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០២២ ថា ដំណើរ​របស់​លោក​ទៅ​កាន់​ប្រទេស​ភូមា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ប្រតិបត្តិការ​សាច់ប្រាក់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​និង​អ្នក​កាង​ពីក្រោយ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​លើ​ប្រតិបត្តិការ​សាច់ប្រាក់​របស់​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ថា​តើ​ក្រុមហ៊ុន​មួយ​នេះ​ទទួល​បាន​ប្រាក់ចំណេញ​ច្រើន​ប៉ុនណា ហើយ​សាច់ប្រាក់​នោះ​ត្រូវ​បាន​ដាក់​តម្កល់​នៅ​ធនាគារ​មួយ​ណា? ពួកគេ​ចោទ​ជា​សំណួរ​ថា តើ​ប្រាក់ចំណេញ​សុទ្ធ​របស់​ក្រុមហ៊ុន NAGA WORLD ត្រូវ​បាន​ដាក់​ក្នុង​ធនាគារ​នៅ​កម្ពុជា ឬ​ដឹក​តាម​យន្តហោះ​ឯកជន​ទៅ​ក្រៅ​ប្រទេស? តើ​ក្រុមហ៊ុន​មួយ​នេះ​មាន​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​តាម​ច្បាប់​ដែរ​ឬ​ទេ? ហើយ​ត្រូវ​ស៊ើបអង្កេត​រក​ឲ្យ​ឃើញ​ថា តើ​មន្ត្រី​រូប​ណា​ជា​អ្នក​កាង​ពីក្រោយ​ខ្នង​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ដ៏​ធំ​មួយ​នេះ? អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា​សម្រាប់​ដំណោះស្រាយ​បញ្ហា​ភូមា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​បែប​ណា​សម្រាប់​ដំណោះស្រាយ​បញ្ហា​ភូមា?»។

កម្ពុជា​តែងតាំង​លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិមនុស្ស

រដ្ឋាភិបាល​កម្ពុជា​សម្រេច​តែងតាំង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី ជា​ប្រធាន​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​អាស៊ាន ទទួល​បន្ទុក​សិទ្ធិមនុស្ស (Asean Intergovernmental Commission on Human Rights) ដែល​ហៅ​កាត់​ថា អាយឆា (AICHR) សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ ដើម្បី​គ្រប់គ្រង​ដំណើរការ​ការងារ​សិទ្ធិមនុស្ស​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់​ក្នុង​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២២ នេះ...

Latest news