37 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថា​ការ​នាំចេញ​រយៈពេល​១១​ខែ​ឆ្នាំ​២០២១ ធ្លាក់​ចុះ​បើ​ធៀប​ឆ្នាំ​២០២០

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ១១​ខែ​ក្នុង​ឆ្នាំ​២០២១ ពេល​ដែល​ប្រទេស​កម្ពុជា​ញាំញី​ដោយ​ហានិភ័យ​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ Covid-19 នេះ អត្រា​នាំចេញ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា បាន​ធ្លាក់​ចុះ ០,១២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២០។ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ក្នុង​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​២០២២ នេះ​ថា ការ​នាំចេញ​របស់​កម្ពុជា ក្នុង​ឆ្នាំ​២០២១ មាន​ចំនួន​ជិត...

តំណាង​ស្ថានទូត​ចិន​គ្រោង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន​ដើម្បី​នាំចេញ​ទៅ​ចិន

ក្រសួង​កសិកម្ម​កម្ពុជា អះអាង​ថា នៅ​សប្តាហ៍​ទី​១​នៃ​ខែ​មករា ឆ្នាំ​២០២២ ខាងមុខ​នេះ តំណាង​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​កម្ពុជា គ្រោង​នឹង​ចុះ​វាយតម្លៃ​វិភាគ​ហានិភ័យ​លើ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ជ្រើសរើស​សម្រិតសម្រាំង​យក​ចម្ការ​មួយ​ចំនួន​ជា​តំណាង​ក្នុង​ការ​សិក្សា​វាយតម្លៃ​នេះ។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា បច្ចុប្បន្ន ដំណើរការ​ចរចា​បើក​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ទៅកាន់​ប្រទេស​ចិន បាន​ឈាន​ដល់​ដំណាក់កាល​វាយតម្លៃ​ហានិភ័យ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ចម្ការ និង​រោងចក្រ​វេច​ខ្ចប់​សម្លាប់​សមាសភាព​ចង្រៃ​ហើយ។ ប្រភព​ដដែល​អះអាង​ថា ដើម្បី​មាន​លទ្ធភាព​ចរចា​បើក​ទីផ្សារ​ឱ្យ​បាន​លឿន​ឈាន​ដល់​ការ​អនុញ្ញាត​នាំចូល​ទៅ​ប្រទេស​ចិន ចាំបាច់​ត្រូវតែ​បំពេញ​លក្ខខណ្ឌ​ស្តង់ដារ​អនាម័យ ស្តង់ដារ​គុណភាព...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​ប្រទេស​មួយ​ចំនួន​ដក​ទូត​ចេញពី​ភូមា​ជា​មុន ចាំ​រិះគន់​លោក​រឿង​ទៅ​ភូមា

មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​ត​ត្រកូល លោក ហ៊ុន សែន ព្រមាន​ថា បើ​ប្រទេស​សមាជិក​អាស៊ាន​ចង់​រិះគន់​គម្រោង​ទស្សនកិច្ច​របស់​លោក​ទៅ​ជួប​លោក មីន អ៊ុងឡាំង សូម​ប្រទេស​ទាំងនោះ​ដក​ស្ថានទូត​របស់​ខ្លួន​ចេញពី​ប្រទេស​ភូមា​ជា​មុន​សិន ចាំ​នាំគ្នា​មក​រិះគន់​លោក។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣ ធ្នូ នេះ​ថា លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​អាស៊ាន ៩ មក​ក្លាយ​ជា​អាស៊ាន ១០ វិញ...

ពលរដ្ឋ​ខ្មែរ​ជិត​១០០​នាក់​លួច​ឆ្លងដែន​ទៅ​ធ្វើការ​នៅ​ថៃ ត្រូវ​សមត្ថកិច្ច​ព្រំដែន​ឃាត់​ខ្លួន

អាជ្ញាធរ​ខ្មែរ និង​អាជ្ញាធរ​នៃ​ប្រទេស​ថៃ បាន​ចាប់​ឃាត់​ពលរដ្ឋ​ខ្មែរ​មាន​ទាំង​មនុស្ស​ចាស់ និង​ក្មេងៗ​ផង​ប្រមាណ​ជិត ១០០​នាក់​នៅ​កន្លែង​ផ្សេងៗ​គ្នា​តាម​ព្រំដែន​កម្ពុជា-ថៃ កាលពី​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ដោយសារ​តែ​ពួកគេ​បាន​ព្យាយាម​លួច​ឆ្លងដែន​ដោយ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។ តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ អាជ្ញាធរ​ថៃ ក្នុង​ខេត្ត​ស្រះកែវ បាន​ឃាត់​ខ្លួន​ពលរដ្ឋ​ខ្មែរ​សរុប ៦០​នាក់ មាន​ទាំង​ក្មេងៗ ១៨​នាក់ ដែល​បាន​ព្យាយាម​ឆ្លងដែន​ដោយ​មិន​មាន​ឯកសារ​ផ្លូវច្បាប់​គ្រប់គ្រាន់​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើជា​កម្មករ​សំណង់ និង​នៅ​តាម​កសិដ្ឋាន និង​ចម្ការ​ផ្លែឈើ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​សាកសួរ​របស់​សមត្ថកិច្ច​ថៃ ពលរដ្ឋ​ខ្មែរ​ទាំងអស់​ខាងលើ​បាន​ប្រាប់​ថា ពួកគាត់​ចង់​លួច​ចូល​ប្រទេស​ថៃ...

លោក ហ៊ុន សែន អួត​ថា​រដ្ឋាភិបាល​លោក​មិន​មែន​កញ្ជើ​ធ្លុះ​ទេ បើ​មិន​មាន​វិបត្តិ​កូវីដ-១៩ លោក​នឹង​អភិវឌ្ឍ​ឱ្យ​ផ្អើល​ប្រទេស

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក លោក ហ៊ុន សែន អួត​ថា រដ្ឋាភិបាល​របស់​លោក​មិនមែន​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ​នោះ​ទេ ហើយ​បើសិនជា​មិន​មាន​ការ​ផ្ទុះឡើង​នៃ​ជំងឺ Covid-19 លោក​នឹង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រទេស​ជាតិ​ឱ្យ​ផ្អើល​ប្រទេស​កម្ពុជា​ជា​មិនខាន។ លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​សម្ពោធ​អគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ធ្នូ នេះ​ថា ប្រសិនបើ​គ្មាន​ជំងឺ​រាតត្បាត Covid-19 កើតឡើង​ទេ រដ្ឋាភិបាល​កម្ពុជា​អាច​មាន​លទ្ធភាព​ប្រើ​ថវិកា​ជាតិ​ដែល​ខ្លួន​បាន​សន្សំ​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​អភិវឌ្ឍ​ឱ្យ​ផ្អើល​កម្ពុជា​ម្តង ប៉ុន្តែ​ដោយសារ​ជំងឺ Covid-19 ថវិកា​នេះ​ត្រូវ​បាន​ប្រើ​អស់​ប្រមាណ​ជា​ពាក់កណ្តាល​ទៅ​ហើយ។ បុរស​ខ្លាំង​នៅ​កម្ពុជា​រូប​នេះ​អះអាង​ថា...

កម្មវិធី​ខួប​បី​ឆ្នាំ​នៃ​កំណើត​ទី​២ របស់​សារព័ត៌មាន The Cambodia Daily

កម្មវិធី​ខួប​បី​ឆ្នាំ​នៃ​កំណើត​ទី​២ របស់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២១។

ហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន?

បុរស​សម្ដី​ផ្អែម មុខមាំ ម៉ឺងម៉ាត់ ប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់ និង​វោហារសព្ទ​ពេញ​ខ្លួន​ដែល​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ថ្នាក់​មូលដ្ឋាន គឺ​លោក ម៉ៅ ធនិន។ មូលហេតុ​អ្វី​បាន​ជា​លោក ម៉ៅ ធនិន អាច​មាន​សិទ្ធិ និង​មាន​អំណាច​អាច​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន? តើ​បុរស​រូប​នេះ​ជា​នរណា​ឲ្យ​ប្រាកដ? លោក ម៉ៅ ធនិន បច្ចុប្បន្ន​នេះ​ជា​អភិបាល​ខេត្ត​កំពត ទើប​បាន​តែងតាំង​ថ្មី​ជំនួស​លោក ជាវ តាយ ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច​ទៅ​ខេត្ត​ពោធិ៍សាត់ វិញ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ លោក...

អ្នកវិភាគ​អន្តរជាតិ​ថា​ជំហរ​ការទូត​របស់​កម្ពុជា​ករណី​ភូមា ធ្វើ​ឱ្យ​អាស៊ាន​ទៅ​រក​ភាព​អាម៉ាស់

ចាប់តាំង​ពី​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ នៅ​ប្រទេស​ភូមា កើតមាន​ឡើង គឺ​បណ្ដា​សមាជិក​អាស៊ាន​ភាគច្រើន​បាន​ថ្កោលទោស​របប​សឹក។ អ្វី​ដែល​ធ្វើ​ឱ្យ​សមាជិក​អាស៊ាន​ខកចិត្ត ព្រោះ​តែ​ពួក​យោធា​មិន​បាន​អនុវត្ត​ផែនការ​ប្រាំ​ចំណុច​របស់​មេដឹកនាំ​អាស៊ាន​កាលពី​ខែ​មេសា ដែល​នាំ​ឱ្យ​សមាជិក​អាស៊ាន​រារាំង​ការ​ចូលរួម​របស់​ភូមា នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ក្នុង​ខែ​តុលា និង​កិច្ចប្រជុំ​កំពូល​អាស៊ាន-ចិន ក្នុង​ខែ​វិច្ឆិកា។ ទោះបីជា​មាន​ការ​ព្រួយបារម្ភ​ដោយ​រដ្ឋ​អាស៊ាន​ផ្សេង​ទៀត​ក៏ដោយ ក៏​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ពេលនេះ​កំពុង​អំពាវនាវ​ឱ្យ​មាន​ការ​ចូលរួម​ជាមួយ​យោធា ដោយ​លោក​យល់​ថា​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​មុខ ដើម្បី​ដំណោះស្រាយ គឺ​មាន​តែ​ជួប​មេដឹកនាំ​ភូមា។ គេ​បាន​ឃើញ​ទំនាក់ទំនង​បាន​កើតមាន​ឡើង​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ដែល​តែងតាំង​ដោយ​ពួក​យោធា គឺ​លោក Wunna Maung Lwin បាន​ទៅ​ទស្សនកិច្ច​នៅ​កម្ពុជា...

អាជ្ញាធរ​ព្រមាន​មិន​ឲ្យ​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ

សាលា​រាជធានី​ភ្នំពេញ ព្រមាន​ថា ប្រសិនបើ​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) និង​សហជីព​នៅតែ​បន្ត​សកម្មភាព​ធ្វើ​បាតុកម្ម​នៅ​តាម​ទី​សាធារណៈ​ទៀត នោះ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។ រដ្ឋបាល​ក្រុង​ភ្នំពេញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​កម្មករ​និយោជិត កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ទោះបី​សាលា​រាជធានី​ភ្នំពេញ​ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​ដោះស្រាយ​វិវាទ​នេះ​ក៏ដោយ ក៏​កម្មករ​និយោជិត​ក្រុមហ៊ុន ណាហ្គា វើលដ៍ ពុំ​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​សម្ដែង​មតិ​ដោយ​ខុសច្បាប់​តាម​សំណើ​របស់​សាលា​រាជធានី​ភ្នំពេញ​ឡើយ។ ប្រភព​ដដែល​បន្ត​ថា ទោះ​មិន​មាន​ការ​ចូលរួម​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ទាំង​ពីរ​ភាគី​ពាក់ព័ន្ធ​ក៏ដោយ ប៉ុន្តែ​សាលា​ក្រុង​ភ្នំពេញ​បាន​សម្រេច​យក​ដំណោះស្រាយ​មួយ​ចំនួន...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន មាន​ចេតនា​ណែនាំ​កូនប្រុស​ទៅ​មេដឹកនាំ​វៀតណាម​ឱ្យ​មាន​ទំនាក់ទំនង​ល្អ

លោក ហ៊ុន សែន ទទួល​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា ឱ្យ​ទៅ​ទទួលទាន​អាហារ​ពេល​ព្រឹក​នៅ​ភូមិគ្រឹះ​របស់​លោក ដោយ​មាន​វត្តមាន​កូនប្រុស​ទាំង​បី​របស់​លោក​ផង​ដែរ គឺ​លោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី។ មេដឹកនាំ​ខ្មែរ​ដែល​ប្ដេជ្ញា​កាន់​អំណាច​តំណ​ពូជ លោក ហ៊ុន...

Latest news