29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​នៅតែ​បន្ត​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​រិះគន់​ថា មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​បាន​លើក​បន្តុប​កាលពី​ជាង ៤០​ឆ្នាំ​មុន នៅតែ​រក្សា​តួនាទី​របស់​ខ្លួន​រស់​ក្រោម​ឥទ្ធិពល​វៀតណាម​ដដែល ព្រោះ​ថា​ក្នុង​ជំនួប​ទល់មុខ​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ លោក ហ៊ុន សែន នៅតែ​បន្ត​បំពេញ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​លើ​កម្ពុជា​ដដែល។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២...

មន្ត្រី​បក្ស​ប្រឆាំង​ថា​តំណាងរាស្ត្រ​អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​រដ្ឋ California អ្នកស្រី យ៉ង់ គីម ក្នុង​នាម​តំណាង​គណៈកម្មាធិការ​សន្តិសុខ​ជាតិ និង​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​ជាតិ​អាមេរិក ចង់​ឃើញ​កម្ពុជា​ផ្តល់​យុត្តិធម៌​ជូន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ពេញលេញ ដើម្បី​បាន​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ធ្នូ នេះ​ថា តំណាងរាស្ត្រ​របស់​សហរដ្ឋ​អាមេរិក អ្នកស្រី...

ក្រសួង​សុខាភិបាល​រំឭក​វិធានការ​៣​ចំណុច​ឲ្យ​ពង្រឹង​ប្រសិទ្ធភាព​បង្ការ​ការ​ឆ្លង​ជំងឺ Covid-19

ក្រសួង​សុខាភិបាល រំឭក​ដល់​អភិបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស ឲ្យ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ចំពោះ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ Covid-19 ទោះបី​លោក ហ៊ុន សែន បាន​បិទ​បញ្ចប់​ព្រឹត្តិការណ៍ «២០ កុម្ភៈ» ដែល​ជា​ព្រឹត្តិការណ៍​ចាប់ផ្ដើម​ឆ្លង​ជំងឺ Covid-19 នៅ​កម្ពុជា​ហើយ​ក៏ដោយ។ សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ នេះ​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ការ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 នេះ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ក្រសួង​សុខាភិបាល​បាន​ដាក់​វិធានការ ៣​ចំណុច និង​ក្រើន​រំឭក​ដល់​អភិបាល​រាជធានី-ខេត្ត​ទាំងអស់ ពង្រឹង​បន្ថែម​ទៀត​នូវ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ Covid-19។ វិធានការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល...

IDEA TALK៖ តើ​មេភូមិ​ត្រូវ​បំពេញ​កាតព្វកិច្ច​បែប​ណា ដើម្បី​ក្លាយ​ជា​មេភូមិ​ល្អ​សម្រាប់​ពលរដ្ឋ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​មេភូមិ​ត្រូវ​បំពេញ​កាតព្វកិច្ច​បែប​ណា ដើម្បី​ក្លាយ​ជា​មេភូមិ​ល្អ​សម្រាប់​ពលរដ្ឋ?»។

អ្នក​ជំនាញ​ថា​មនុស្ស​ត្រូវតែ​ចាក់​វ៉ាក់សាំង​ការពារ​បន្ថែម ទោះ Omicron មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ​ឬ​ក៏​ស្លាប់​ច្រើន​ក៏ដោយ

មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី អូមីក្រុង (Omicron) លេចឡើង​ដំបូង​គេ​កាលពី​ខែ​វិច្ឆិកា នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ខាងត្បូង។ ប្រទេស​មួយ​នេះ​កាលពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​ធ្នូ ទទួលស្គាល់​ថា Omicron ឆ្លង​ខ្លាំង​ពិត​មែន តែ​មិន​បង្ក​ឱ្យ​មាន​អាការៈ​ធ្ងន់ធ្ងរ ឬ​ក៏​ស្លាប់​ច្រើន​ទេ។ បែប​នេះ​ក៏ដោយ បណ្ដា​ប្រទេស​នៅ​អឺរ៉ុប ហាក់​ភ័យ​ជា​ខ្លាំង។ នៅ​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ព្រមាន​ថា អ្នក​មិន​ចាក់​ថ្នាំបង្ការ​ជំងឺ​កូវីដ អាច​នឹង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​នៅ​រដូវរងា ដែល​កំពុង​ចូល​មក​ដល់​នេះ។...

លោក ហ៊ុន សែន ថា​វៀតណាម​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៥៥​ឆ្នាំ​មក​នេះ

លោក ហ៊ុន សែន អះអាង​ថា ជំនួប​រវាង​លោក និង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បាន​សម្ដែង​សាទរ​ចំពោះ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជិតស្និទ្ធ​បំផុត​ក្នុង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម​ក្នុង​រយៈពេល ៥៥​ឆ្នាំ​កន្លងមក​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​២១ ធ្នូ នេះ​ថា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក...

ក្រុម​សិទ្ធិមនុស្ស​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​លើ​ការ​ស្ដារ​សិទ្ធិមនុស្ស​ជាជាង​រឿង​ចោរ​ប្លន់

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ព្រឹត្តិការណ៍​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើត​លើ​មនុស្ស​ដែល​ល្បីៗ​ក្នុង​សង្គម ដូចជា​ឧកញ៉ា អ៊ាន សៀវម៉ី និង​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក លោក William Guang ជាដើម គឺជា​ព្រឹត្តិការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពិតមែន ប៉ុន្តែ​កិច្ចការ​ដែល​សំខាន់​ជាង​នេះ គឺ​ពលរដ្ឋ​ខ្មែរ​គួរ​តែ​នាំគ្នា​ឃ្លាំមើល​ការ​ស្ដារ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​វិញ​ល្អ​ជាង ព្រោះ​ថា​វា​ជា​កិច្ចការ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​ទាំងមូល។ អ្នក​នាំពាក្យ​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១...

លោក យ៉ង សាំងកុមារ៖ ការ​ជ្រើសរើស​ប្រធាន​ភូមិ​ល្អ​គឺ​ខុស​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ​ដើម្បី​ត្រួតត្រា​ពលរដ្ឋ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ លើកឡើង​ថា ការ​ជ្រើសរើស​ឱ្យ​បាន​នូវ​ប្រធាន​ភូមិ​ល្អ​សម្រាប់​បម្រើ​ពលរដ្ឋ​មូលដ្ឋាន គឺ​មាន​ប្រយោជន៍​សម្រាប់​សហគមន៍​ឆ្ងាយ​ណាស់​ពី​ការ​លើក​បន្តុប​មេ​បក្ស​នៅ​ក្នុង​ភូមិ ដើម្បី​ត្រួតត្រា​ពលរដ្ឋ និង​រក​ផលប្រយោជន៍​សម្រាប់​តែ​គណបក្ស​របស់​ពួកគេ។ ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា នៅ​ពេល​ពលរដ្ឋ​អាច​ជ្រើសរើស​ប្រធាន​ភូមិ​ដែល​ជា​តំណាង​ពិតប្រាកដ​របស់​ខ្លួន​បាន​ហើយ នោះ​ពលរដ្ឋ​នឹង​រស់នៅ​ប្រកប​ដោយ​សុខ​សន្តិភាព និង​មាន​សេរីភាព​ពេញលេញ​ជា​មិនខាន។ លោក​បន្ត​ថា ក្រុម​ការងារ​ភូមិ​ដែល​មាន​ប្រធាន​ភូមិ អនុភូមិ និង​ជំនួយការ​ភូមិ​ទូទាំង​ប្រទេស​មាន​ប្រមាណ​ជាង ១​ពាន់​ភូមិ តែង​ទទួល​បាន​ប្រាក់ខែ​ប្រមាណ​ជាង...

HRW៖ អាជ្ញាធរ​យាយី​កូដកម្ម​ដោយ​សន្តិវិធី​របស់​បុគ្គលិក Naga World គឺ​លម្អៀង​ផ្នែក​នយោបាយ

មន្ត្រី​ជាន់ខ្ពស់​របស់​អង្គការ Human Rights Watch បាន​លើកឡើង​ថា ការ​យាយី​របស់​អាជ្ញាធរ​ចំពោះ​កូដកម្ម​ដោយ​សន្តិវិធី និង​ការ​ចេញ​ដីកា​បដិសេធ​កូដកម្ម​របស់​តុលាការ​ចំពោះ​កម្មករ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គឺ​ធ្វើឡើង​ដោយ​លម្អៀង​ផ្នែក​នយោបាយ ដែល​បង្ខំ​ឱ្យ​កម្មករ​ទាំងនោះ​ប្រឈម​មុខ​កាន់តែ​ខ្លាំង​មួយ​កម្រិត​ទៀត​ជាមួយ​នឹង​អាជ្ញាធរ​បន្ថែម​ពី​លើ​ការ​ប្រឈម​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន Naga World។ អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch លោក ហ្វីល រ៉ូបឺសុន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ នេះ​ថា...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក​១៤០​ហិកតារ​បន្ថែម​ឱ្យ​ក្រសួង​យុត្តិធម៌​លក់​យក​លុយ​កែលំអ​ក្រសួង

លោក ហ៊ុន សែន បាន​សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន ១៤០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​ក្រសួង​យុត្តិធម៌ សម្រាប់​លក់​យក​ថវិកា​ប្រើប្រាស់​សម្រាប់​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្រសួង។ បឹងតាមោក​មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្តុក​ទឹក​កខ្វក់ និង​កន្លែង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ។ ប៉ុន្តែ​យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជាបន្តបន្ទាប់​ចាប់តាំង​ពី​ឆ្នាំ​២០១៨ ដល់​ខែ​ធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​ចំនួន​ជាង ១​ពាន់​ហិកតារ​ហើយ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ និង​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ មន្ត្រី​ជាន់ខ្ពស់ និង​ឯកជន ដូចជា​លោក វង្ស ពិសេន លោក សៅ...

Latest news