29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

វេទិកា​ពលរដ្ឋ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០

វេទិកា​ពលរដ្ឋ​ជំរុញ​រដ្ឋាភិបាល​ធ្វើ​សមាជ​ជាតិ​ដើម្បី​ឲ្យ​ពលរដ្ឋ​ចូលរួម​បញ្ចេញ​មតិ​ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ នេះ ជាជាង​អញ្ជើញ​គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ទៅ​ស្ដាប់​ការ​បកស្រាយ​ដដែលៗ​របស់​ក្រសួង​យុត្តិធម៌ ដែល​នឹង​គ្រោង​ធ្វើ​នៅ​រសៀល​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែ​សីហា ឆ្នាំ​២០២២។ ការ​ជំរុញ​របស់​វេទិកា​ពលរដ្ឋ ធ្វើឡើង​ឆ្លើយតប​នឹង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​យុត្តិធម៌ ដែល​ចេញ​នៅ​ថ្ងៃទី​២៩ ខែ​កក្កដា ដោយ​អំពាវនាវ​ទៅ​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ដែល​ជំទាស់​នឹង​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ទី​១០ ឱ្យ​ចូល​ស្តាប់​ការ​ពន្យល់ និង​បកស្រាយ​បំភ្លឺ​ដោយ​ផ្ទាល់​បន្ថែម​ទៀត​ជុំវិញ​បញ្ហា​នេះ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជម្រះ​ចោល​នូវ​រាល់​កង្វល់​ទាំងឡាយ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ចុះ​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ ឲ្យ​ដឹង​ថា ការ​ធ្វើ​សមាជ​ជាតិ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូលរួម​ស្ដាប់ និង​មាន​យោបល់ មាន​ប្រយោជន៍​ធំធេង​ណាស់...

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក លោក អែនតូនី ប្លីងខិន (Antony Blinken) គ្រោង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក-អាស៊ាន។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០២២ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក អែនតូនី ប្លីងខិន ទៅ​កាន់​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែ​សីហា ខាងមុខ​នេះ ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក-អាស៊ាន...

អភិបាល​ខេត្ត​កណ្ដាល​ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​និង​ក្រុង បើ​មិន​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ

អភិបាល​ខេត្ត​កណ្ដាល ព្រមាន​ដក​តំណែង​អភិបាល​ស្រុក​ស្អាង អភិបាល​ក្រុង​តាខ្មៅ និង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដោយ​ទុក​ពេល​ឲ្យ​ធ្វើការ​រយៈពេល ២០​ថ្ងៃ ដើម្បី​ឱ្យ​ពួកគេ​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ជូន​ពលរដ្ឋ​ប្រើប្រាស់ ខណៈ​ថៅកែ​ក្រុមហ៊ុន​ទឹក​ស្អាត​អាច​ប្រឈម​នឹង​ផ្លូវ​ច្បាប់។ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ព្រមាន​អភិបាល​ស្រុក​ស្អាង លោក ជឺ គឹមហៃ អភិបាល​ក្រុង​តាខ្មៅ លោក នូ សុវណ្ណរ៉ា មន្ត្រី​ពាក់ព័ន្ធ​មួយ​ទៀត និង​ថៅកែ​ទឹក​ស្អាត​ក្រុង​តាខ្មៅ លោក ជ្រាង សេងគង់...

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស...

IDEA TALK៖ តើ​អ្នក​នយោបាយ​ត្រូវ​បង្កើត​សម្ពន្ធភាព​បែប​ណា ដើម្បី​ឱ្យ​មាន​សក្ដានុពល​រឹងមាំ និង​ជោគជ័យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០១ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ​ត្រូវ​បង្កើត​សម្ពន្ធភាព​បែប​ណា ដើម្បី​ឱ្យ​មាន​សក្ដានុពល​រឹងមាំ និង​ជោគជ័យ?»។

មន្ត្រី​កំពូលៗ​អាមេរិក​សម្រុក​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ដើម​ខែ​សីហា នេះ

យ៉ាងតិច​ណាស់​មន្ត្រី​ជាន់ខ្ពស់​សហរដ្ឋ​អាមេរិក ៣​រូប​ដែល​មាន​ឥទ្ធិពល បាន​ចែក​គ្នា​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក សំដៅ​ពង្រឹង​អំណាច និង​ឥទ្ធិពល​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​នេះ។ ការ​មក​ដល់​ប្រទេស​មួយ​នៃ​អាស៊ី​ប៉ាស៊ីហ្វិក​មុន​គេ គឺ​អ្នកស្រី​ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​ជា​អ្នក​នយោបាយ​លំដាប់​ទី​២ នៃ​ប្រទេស​មហាអំណាច​មួយ​នេះ។ តាម​ដំណឹង​ពី​ប្រទេស​សិង្ហបុរី ប្រធាន​រដ្ឋសភា អ្នកស្រី Nancy Pelosi បាន​ទៅ​ដល់​ដែនដី​នៃ​អាស៊ី​មួយ​នេះ​ហើយ។ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី Pelosi ក៏​មាន​សមាជិក​សភា​ជាន់ខ្ពស់​ប្រាំ​មួយ​រូប​មក​ជាមួយ​ដែរ។ នៅ​ប្រទេស​សិង្ហបុរី អ្នកស្រី ប៉េឡូស៊ី បាន​ជួប​សន្ទនា​ភ្លាម​ជាមួយ​អ្នកស្រី​ប្រធានាធិបតី ហាលីម៉ាស់ យ៉ាខូប (Halimah Yacob)...

តុលាការ​ស្រីលង្កា​បង្គាប់​ឱ្យ​អតីត​ប្រធានាធិបតី​រត់​ភៀសខ្លួន​ចូល​បំភ្លឺ​តាម​បណ្ដឹង​បក្ស​ប្រឆាំង​ករណី​គ្រប់គ្រង​បំណុល​បរទេស

នៅ​ខណៈ​នេះ ទិដ្ឋាការ​សុំ​ស្នាក់នៅ​របស់​លោក Gotabaya Rajapaksa អតីត​ប្រធានាធិបតី​ស្រីលង្កា ដែល​រត់​ភៀសខ្លួន​ទៅ​ប្រទេស​សិង្ហបុរី នឹង​អស់​សុពលភាព​ត្រឹម​ថ្ងៃទី​១១ សីហា តែ​អតីត​មេដឹកនាំ​ស្រីលង្កា ម្នាក់​នេះ ត្រូវតែ​ត្រឡប់​មក​ប្រទេស​ស្រីលង្កា វិញ​តាម​ដីកា​កោះ​របស់​តុលាការ​កំពូល​ដែល​បាន​បង្គាប់​ឱ្យ​លោក Gotabaya ចូល​ខ្លួន​នៅ​ថ្ងៃទី​១ សីហា ដើម្បី​បំភ្លឺ​ក្នុង​សំណុំរឿង​ដែល​បក្ស​នយោបាយ​ប្រឆាំង​បាន​ប្ដឹង​បុរស​នេះ និង​រដ្ឋាភិបាល​របស់​លោក​ពី​បទ​បង្ក​ឱ្យ​សេដ្ឋកិច្ច​ស្រីលង្កា ក្រឡាប់ និង​ករណី​ការ​គ្រប់គ្រង​បំណុល​បរទេស។ សារព័ត៌មាន The Straits Times បាន​ចុះផ្សាយ​ថា ក្រុម​មេធាវី​របស់​លោក...

លោក ហ៊ុន សែន ចូលរួម​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥​នៅ​ចុងខែ​កក្កដា

ក្រសួង​ការបរទេស​អះអាង​ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន នឹង​ចូលរួម​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​នឹង​ធ្វើឡើង​នៅ​ចុងខែ​កក្កដា នេះ រួមមាន៖ កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ី​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរកិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​អាស៊ាននិង​កិច្ចប្រជុំ​ស្ដីពី​សិទ្ធិមនុស្ស​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៥៥ ជាដើម។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រៅពី​កិច្ចប្រជុំ​ខាងលើ ក៏​មាន​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន...

កម្ពុជា​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​កាណាដា​សិក្សា​ពី​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល អះអាង​ថា កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន EnerCam Resources Corp (Cambodia) នៃ​ប្រទេស​កាណាដា ដែល​បាន​សិក្សា​ពី​លទ្ធភាព​វិនិយោគ​បូម​ប្រេង​នៅ​ប្លុក A បន្ទាប់ពី​ក្រុមហ៊ុន Kris Energy ក្ស័យ​ធន និង​រង​នូវ​ការ​ចោទប្រកាន់​ថា​បាន​លួច​ដឹក​ប្រេង​ពី​កម្ពុជា​កាលពី​ពេល​កន្លង​ទៅ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល លោក ជៀប សួរ បាន​អះអាង​ក្នុង​សន្និសីទ​ប្រេង និង​ឧស្ម័ន​កាលពី​ថ្ងៃទី​២៧...

ក្រសួង​ការងារ​បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​ដោះស្រាយ​វិវាទ​កម្មករ​ណាហ្គា​វើលដ៍

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បង្ហាញ​ពី​ភាព​ជាប់​គាំង​ក្នុង​ការ​រក​ដំណោះស្រាយ​ចំពោះ​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​ជាមួយ​នឹង​ថៅកែ​នៃ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ បន្ទាប់ពី​ភាគី​ទាំង​សងខាង​បាន​ជួប​ចរចា​គ្នា​នៅ​ជុំ​ទី​១៦ កាលពី​ថ្ងៃ​ពុធ កន្លងមក​នេះ​នៅតែ​គ្មាន​ដំណោះស្រាយ​ទៅ​មុខ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២២ ថា តំណាង​ភាគី​កម្មករ​និយោជិត​បាន​ធ្វើ​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់ ឱ្យ​ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ស្ម័គ្រចិត្ត​លាឈប់​ជំនួស​ប្រហែល​ជា ៣០០​នាក់ ដោយ​គ្រាន់តែ​ក្រុមហ៊ុន​ផ្តល់​ការងារ​ឲ្យ​ពួកគេ​ក្នុង​ខែ​ទី​មួយ ៥០​ភាគរយ និង​ខែ​ទី​ពីរ ៧០​ភាគរយ និង​ទទួល​បាន​ការងារ​ពេញ​ម៉ោង​ឡើងវិញ​នៅ​ខែ​បន្ទាប់។ ជាង​នេះ​ទៀត តំណាង​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់​កន្លងមក។...

Latest news