29 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

លោក កឹម សុខា ថា​នឹង​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ប្រទេស​ជាតិ​និង​ពលរដ្ឋ​តាម​ឆន្ទៈ​ស្មោះត្រង់​ពិតប្រាកដ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដែល​មិនទាន់​មាន​សេរីភាព​ពេញលេញ បាន​លើកឡើង​ថា លោក​នឹង​ធ្វើ​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ប្រទេស​ជាតិ និង​ពលរដ្ឋ​ខ្មែរ​ឱ្យ​អស់​ពី​លទ្ធភាព​តាម​អ្វី​ដែល​លោក​អាច​ធ្វើ​ទៅ​បាន តាម​កាលៈទេសៈ តាម​ឆន្ទៈ​ស្មោះត្រង់​ពិតប្រាកដ​ខ្លួនឯង​ជា​រៀង​រហូត។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ដើម្បី​ជួយ​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​សម្រាប់​សង្គម​ជាតិ​ដែល​កំពុង​ជាប់​គាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ លោក​នៅតែ​រក្សា​ជំហរ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ដដែល ហើយ​លោក​នឹង​មិន​ធ្វើ​តាម​អ្នក​ដែល​គំរាម ឬ​បង្ខំ​លោក​នោះ​ឡើយ។ កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា...

បណ្ឌិត សូ ណារ៉ូ៖ អ្នក​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក សម រង្ស៊ី

អតីត​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​សម្លាប់​ស្មារតី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​តែ​លោក សម រង្ស៊ី តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​ភស្តុតាង​ជាក់ស្តែង​ដែល​មិន​អាច​ប្រកែក​បាន គឺ​នៅ​ថ្ងៃ​សមាជ​គណបក្ស​ភ្លើង​ទៀន កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​នេះ ហើយ​ក៏​ជា​ថ្ងៃ​ធ្វើ​អត្តឃាត​នយោបាយ​របស់​គាត់​ដែរ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៣០...

ប្រតិភូ​អន្តរជាតិ​កាន់តែ​ច្រើន​ធ្វើ​ទស្សនកិច្ច​នៅ​តៃវ៉ាន់ ធ្វើ​ឱ្យ​ចិន​កាន់តែ​ចាញ់​ប្រៀប​ជម្លោះ​ការទូត​ជាមួយ​តៃវ៉ាន់

នៅ​រយៈពេល​ចុងក្រោយ​នេះ ប្រតិភូ​បរទេស​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ គឺជា​ការ​បង្ហាញ​អំពី​ការ​លើក​ទឹកចិត្ត​កាន់តែ​ខ្លាំង​ដល់​រដ្ឋាភិបាល​ដែនដី​កោះ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ខាងកើត​មួយ​នេះ ដែល​កំពុង​ស្ថិត​ក្រោម​សម្ពាធ និង​សកម្មភាព​យោធា​របស់​ចិន ដែល​មាន​ផែនការ​លើក​ទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់​យក​មក​នៅ​ក្រោម​ដំបូល​របស់​បក្ស​កុម្មុយនីស្ត​ចិន។ ដោយ​មើល​ឃើញ​ថា​តៃវ៉ាន់ ដែល​ជា​ដែនដី​ប្រជាធិបតេយ្យ​មួយ​រឹងមាំ​ហ៊ាន​ប្រឈមមុខ​នឹង​សម្ពាធ​ពី​សំណាក់​កងទ័ព​មហាយក្ស​ចិន សហគមន៍​អន្តរជាតិ ភាគច្រើន​ជា​ប្រទេស​ប្រជាធិបតេយ្យ បាន​ពង្រីក​ចំណង​ការទូត និង​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​កាន់តែ​កើន​ឡើង ទោះ​ជា​ក្រុង​ប៉េកាំង​ថ្កោលទោស​ប្រទេស​ទាំងនោះ​ក៏ដោយ។ ជាក់ស្ដែង សមាជិក​សភា​អាមេរិក​បាន​មក​ធ្វើ​ទស្សនកិច្ច​ដល់​ទី​ពីរ​ដង​នៅ​លើ​ដែន​កោះ​មួយ​នេះ ហើយ​ជាបន្តបន្ទាប់​ក៏​មាន​ទស្សនកិច្ច​នៃ​មន្ត្រី​ជាន់ខ្ពស់​ទាំង​មន្ត្រី​រដ្ឋាភិបាល និង​រដ្ឋសភា រហូត​មាន​ប្រធានាធិបតី​ទៀត​ផង។ ជា​ការ​កត់សម្គាល់ ប្រទេស​នៅ​អឺរ៉ុប មាន​សន្ទុះ​ខ្លាំង​ជាងគេ ជាពិសេស​ប្រទេស​នៅ​តំបន់​សមុទ្រ​បាល់ទិច​នៃ​អឺរ៉ុប​ខាងកើត និង​ប្រតិភូ​សភា​អឺរ៉ុប។ អ្នកស្រី សាយ អ៊ឹងវិន...

កូនស្រី​លោក កឹម សុខា ទម្លាយ​ថា​មនុស្ស​ជំនិត​លោក សម រង្ស៊ី លាប​ពណ៌​លើ​ឪពុក​និង​គ្រួសារ​យ៉ាង​ធ្ងន់ធ្ងរ

កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា ចាប់តាំង​ពី​លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​មក មនុស្ស​ជំនិត​បំផុត​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ចាប់ផ្តើម​បើក​យុទ្ធនាការ​លាប​ពណ៌​ដោយ​ឥត​ឈប់ឈរ​ប្រឆាំង​នឹង​ឪពុក​ខ្លួន ព្រមទាំង​ក្រុម​គ្រួសារ​របស់​កញ្ញា​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ កូនស្រី​ពៅ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺ​កញ្ញា កឹម សម្មាធីតា បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធ័រ (Twitter) របស់​កញ្ញា​នៅ​ថ្ងៃ​ទី​៣០...

ពលរដ្ឋ​ស្នើ​នាយករដ្ឋមន្ត្រី​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ប៉ះពាល់​ដល់​បរិវេណ​ដី​ព្រៃកោងកាង​នៅ​ខេត្ត​ព្រះសីហនុ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​លោក ហ៊ុន សែន ជួយ​និរាករណ៍ ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយ​ណា​ដែល​អាជ្ញាធរ​ខេត្ត​នេះ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​បុគ្គល​ឯកជន ជាន់​លើ​បរិវេណ​ដីលិចទឹក ឬ​ព្រៃកោងកាង​យក​មក​ដាក់​ជា​សម្បត្តិ​រដ្ឋ​គ្រប់គ្រង​វិញ។ ពួកគេ​អះអាង​ថា ទីតាំង​បរិវេណ​ដី​ព្រៃលិចទឹក ឬ​ព្រៃកោងកាង​ដែល​ជា​ជម្រក​ត្រី​បន្ត​ពូជ​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ស្ទឹងហាវ និង​ស្រុក​ព្រៃនប់ ជាដើម បាន​ក្លាយ​ជា​កម្មសិទ្ធិ​បុគ្គល​មាន​ទ្រព្យ និង​អំណាច​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ ដោយ​ពួកគេ​បាន​ឃុបឃិត​ជាមួយ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត លួច​ធ្វើ​ប្លង់ ឬ​ប័ណ្ណ​កម្មសិទ្ធិ​នាំ​ឲ្យ​បាត់បង់​ធនធាន​ធម្មជាតិ​ទាំងនេះ​ធ្ងន់ធ្ងរ។ ពលរដ្ឋ​បាន​ចោទ​លោក គួច ចំរើន និង​លោក ចេង ស្រុង ដែល​បន្ត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ឯកជន​ជាន់​លើ​បរិវេណ​ដី​ព្រៃកោងកាង...

កម្ពុជា​ហាម​អ្នក​ដំណើរ​ពី​ប្រទេស​១០​នៅ​ទ្វីប​អាហ្វ្រិក​ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​វីរុស​ថ្មី អូមីក្រុង

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា បាន​សម្រេច​ហាមឃាត់​អ្នកដំណើរ​ទៅ​ពី​ប្រទេស​ចំនួន​១០ នៅ​ទ្វីប​អាហ្វ្រិក ចូល​កម្ពុជា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ Covid-19 ប្រភេទ​ថ្មី​ឈ្មោះ អូមីក្រុង ដែល​មាន​សមត្ថភាព​ក្នុង​ការ​ចម្លង​លឿន និង​រហ័ស​ជាង​វីរុស Covid-19 បំប្លែង​ខ្លួន​ថ្មី​មុនៗ​រហូត​ដល់​រាប់​សិប​ដង។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា កម្ពុជា​សម្រេច​ហាមឃាត់​អ្នកដំណើរ និង​អ្នក​ដែល​បាន​ឆ្លងកាត់ ឬ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ទាំង​១០ នៅ​ទ្វីប​អាហ្វ្រិក ៣​សប្តាហ៍...

ពលរដ្ឋ​ប្រមូល​ផ្ដុំ​នៅ​មុខ​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ដើម្បី​គាំទ្រ​តំណាង​ពួកគេ​ដែល​អាជ្ញាធរ​កោះហៅ

ពលរដ្ឋ​រាប់​រយ​គ្រួសារ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ប្រមូល​ផ្តុំ​គ្នា​គ្រោង​បោះ​តង់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ក្រោយ​អាជ្ញាធរ​កោះហៅ​តំណាង​សហគមន៍​របស់​ពួកគេ​ឱ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​អង្គារ ទី​៣០ វិច្ឆិកា។ ពលរដ្ឋ​រាប់​រយ​គ្រួសារ​មកពី​ឃុំ​ត្រពាំងជោ និង​ឃុំ​រស្មីសាមគ្គី ស្រុក​ឱរ៉ាល់ និង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​វេច​អង្ករ ចានឆ្នាំង ខ្ទះត្នោត ឧស និង​ចង្ក្រានបាយ ជាដើម ក្នុង​គោលបំណង​ទៅ​បោះ​តង់​ស្នាក់​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​បង្ហាញ​ការ​គាំទ្រ​តំណាង​សហគមន៍​របស់​ពួកគេ និង​ជា​ការ​ដាក់​សម្ពាធ​ដើម្បី​កុំ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​តំណាង​សហគមន៍​ទាំងនោះ​ដោយ​យក​លេស​ណា​មួយ។ ប្រភព​ដដែល​អះអាង​ថា តំណាង​សហគមន៍​មាតា​ធម្មជាតិ ៣​រូប...

ក្រុម​តស៊ូ​មតិ​ទាមទារ​ឱ្យ​លោក ហ៊ុន សែន ផ្សះផ្សា​ជាតិ​ដើម្បី​បំពេញ​បំណង​ចុងក្រោយ​សម្ដេច​ក្រុមព្រះ

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ឯនាយ​សមុទ្រ អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បំពេញ​បំណង​ចុងក្រោយ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយ​ការ​ប្រកាស​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​របស់​ខ្មែរ​ចាប់ពី​ពេលនេះ​តទៅ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា នេះ​ថា បើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជា​គោរព​សម្ដេច​ក្រុមព្រះ...

ក្រសួង​ព្រមាន​ចាត់​វិធានការ​ប្រមូល​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​តាម​ដង​ផ្លូវ​សម្រាប់​ឆ្នាំ​២០២១

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ព្រមាន​ម្ចាស់​យានយន្ត​ឱ្យ​នាំគ្នា​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​ខ្លួន​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​ជា​កំហិត ប្រសិនបើ​មាន​ការ​យឺតយ៉ាវ នឹង​ត្រូវ​ពិន័យ​ប្រាក់​ពន្ធ​ទ្វេដង ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ឯកភាព​នឹង​ការ​ពិន័យ​នេះ​ឡើយ។ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បាន​ប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​នោះ​ទេ ប៉ុន្តែ​នាយកដ្ឋាន​ពន្ធដារ​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​អំពី​ចំនួន​យានយន្ត​ដែល​បាន​បង់ពន្ធ​រួចរាល់ និង​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ​នោះ​ដែរ។ ប្រភព​ដដែល​ព្រមាន​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ កងរាជ​អាវុធហត្ថ...

កុបកម្ម​ទម្លាក់​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង ផ្ដើម​ទៅជា​ការ​ប្រឆាំង​ឥទ្ធិពល​ចិន​លើ​ដែន​កោះ​មួយ​នេះ

ក្រោយពី​ផ្ទុះ​ការ​តវ៉ា​ជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង កាលពី​ថ្ងៃ​អាទិត្យ ទី​២៨ វិច្ឆិកា បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចុះ​ពី​តំណែង​ទៅ​តាម​ការ​ទាមទារ​របស់​បាតុករ​ដាច់ខាត។ លោក​នាយករដ្ឋមន្ត្រី​ចោទ​ថា កុបកម្ម​ជាច្រើន​ថ្ងៃ​មកនេះ គឺជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចេតនា​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក។ នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ផ្សាយ​ទៅកាន់​ប្រជាជាតិ​ទាំងមូល លោក​នាយករដ្ឋមន្ត្រី​កោះ​សូឡូម៉ុង Manasseh Sogavare បាន​និយាយ​ថា កុបកម្ម​ដែល​កើត​នៅ​ទីក្រុង​ហូនីញ៉ារ៉ា ត្រូវ​បាន​រៀបចំ​គ្រោងទុក និង​ដើម្បី​បង្ខំ​រូបលោក​ឱ្យ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី ដែល​លោក​ថា​គ្មាន​ហេតុផល​ត្រឹមត្រូវ​ឡើយ។ លោក​បាន​ប្រាប់​ប្រជាជន​របស់​លោក​ថា រដ្ឋាភិបាល​របស់​លោក​បាន​សច្ចា​ថា​នឹង​មិន​ចុះចាញ់​ចំពោះ​សកម្មភាព​របស់​មនុស្ស​ក្រុម​នេះ​ទេ។ បើ​តាម​សារព័ត៌មាន Sputnik របស់​ប្រទេស​រុស្ស៊ី លោក Manasseh...

Latest news