35 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

2597 POSTS
0 COMMENTS

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​តតាំង​នឹង​ច្បាប់​អយុត្តិធម៌​បែប​ណា និង​ដោយ​វិធី​ណា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​នាំគ្នា​តតាំង​នឹង​ច្បាប់​អយុត្តិធម៌​បែប​ណា និង​ដោយ​វិធី​ណា?»។

IDEA TALK៖ តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ស្តីអំពី៖ «តើ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០២២ នឹង​ធ្វើ​ឡើង​ប្រកប​ដោយ​អត្ថន័យ​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?»។

មេដឹកនាំ​ចិន​ថា​មិន​ធ្វើ​ទុក្ខបុកម្នេញ​ប្រទេស​តូចៗ​ក្នុង​តំបន់ ប៉ុន្តែ​គេច​មុខ​ពេល​មេដឹកនាំ​ហ្វីលីពីន​លើក​ករណី​សមុទ្រ​ចិន​ខាងត្បូង

បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែល​ចិន​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន បាន​ក្លាយ​ជា​ប្រធានបទ​ក្តៅ​ជាងគេ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដែល​មាន​វត្តមាន​ប្រធានាធិបតី​ចិន។ ក្នុង​កិច្ចប្រជុំ​តាមរយៈ​វីដេអូ​អនឡាញ ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ថ្លែង​ថា ចិន​មិន​ដែល​ស្វែងរក​អនុត្តរភាព ឬ​ភាព​ជា​កំពូល និង​មិន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់​នេះ​ទេ។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីងហ្គូ ឌូទើតេ បាន​ថ្កោលទោស​ចិន ករណី​ប៉ះទង្គិច​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង រវាង​នាវា​ចិន និង​នាវា​ហ្វីលីពីន ហើយ​ពេល​នោះ​បែរជា​គេ​រក​ពុំ​ឃើញ​លោក ស៊ី នៅ​លើ​កញ្ចក់​វីដេអូ​អនឡាញ​ទៅវិញ។ បណ្ដាញ​ផ្សាយ​ព័ត៌មាន...

លោក រ៉ុង ឈុន ថា​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​ប៉ុណ្ណោះ

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន អះអាង​ថា លោក​បាន​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​គ្រាន់តែ​ជា​ទីផ្សារ​ទិញ​លក់​រឿង​ក្តី​យ៉ាង​អណាធិបតេយ្យ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​លោក​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ឆ្នាំ​កន្លងមក​នេះ។ ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន បាន​អះអាង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​លើ​ទីលាន​សាធារណៈ​មួយ​កន្លែង​ថា ការ​សម្រេច​ឃុំ​ខ្លួន​រូបលោក និង​សកម្មជន​បរិស្ថាន​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា គឺជា​ការ​ទទួល​រង​នូវ​អំពើ​អយុត្តិធម៌​ជាទីបំផុត ហើយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា នេះ គឺ​ក្នុង​គោលបំណង​បង្ហាញ​ពី​ជំហរ​របស់​លោក និង​សកម្មជន​បរិស្ថាន​ដទៃ​ទៀត​ថា នឹង​ត្រូវ​បន្ត​កិច្ចការ​សង្គម​តាម​របៀប​ណា​ទៅ​ថ្ងៃ​មុខ និង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​អំឡុង​ពេល​ដែល​រូបលោក​ត្រូវ​ឃុំ​ខ្លួន​ផង​ដែរ។ លោក...

ក្រុម​អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន សាហាវ​ជាង ប៉ុល ពត ដែល​ហ៊ាន​ប្រកាស​រំលាយ​ក្រុម​ប្រឆាំង​ឲ្យ​រលត់​ពី​ផែនដី

បុរស​ខ្លាំង​នៅ​កម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញា​ថា លោក​នឹង​នៅតែ​បន្ត​កាន់​តំណែង​ជា​អ្នក​ការពារ​សន្តិភាព​រហូត​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក រលាយ​រលត់​ពី​ផែនដី​សិន ទើប​លោក​ត្រួសត្រាយ​បើក​ផ្លូវ​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បន្ត​តំណែង​នេះ។ លោក ហ៊ុន សែន អះអាង​នៅ​ថ្ងៃ​អង្គារ ទី​២៣ វិច្ឆិកា នេះ​ថា លោក​នឹង​យក​ឈ្នះ​ជាមួយ​ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​ឱ្យ​បាន ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ ហើយ​លោក​នឹង​ធ្វើ​ឱ្យ​ដៃគូ​ប្រជែង​នយោបាយ​ទាំងនោះ​ទាល់ច្រក​គ្រប់​គ្នា ទើប​លោក​ត្រួសត្រាយ​បើក​ផ្លូវ​ឱ្យ​ក្មេង​ជាន់​ក្រោយ​បន្ត​តំណែង​របស់​លោក។ ដូច្នេះ​នៅ​ពេលនេះ លោក​នឹង​នៅតែ​បន្ត​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ច្រើន​ឆ្នាំ​តទៅទៀត​ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ​ខ្មែរ។ មេដឹកនាំ​ដែល​ឧស្សាហ៍​ប្រមាថ​ជីវិត​គូប្រជែង​នយោបាយ​របស់​ខ្លួន​រូប​នេះ គំរាម​ថា បើ​ទោះបីជា​លោក​អូស​បន្លាយ​អាណត្តិ​របស់​លោក​ប៉ុន្មាន​ឆ្នាំ​តទៅមុខ​ទៀត គឺ​ស្រេច​តែ​លោក​ប៉ុណ្ណោះ ឲ្យ​តែ​ប្រជាជន​បោះឆ្នោត​ឲ្យ​លោក​កាន់​អំណាច​បន្ត​ទៀត...

អង្គការ​ជិត​១០០​ស្ថាប័ន​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី

ក្រុម​សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្ដែង​ការ​សោកស្តាយ និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចោទប្រកាន់ ការ​ចាប់​ឃុំ​ខ្លួន​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ បណ្ដាញ​សម្ព័ន្ធ​សហជីព​សហគមន៍​មូលដ្ឋាន រួម​ទាំង​ជនជាតិ​ដើម​ភាគតិច បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និង​ដោះលែង​តំណាង​សហគមន៍​ដីធ្លី សកម្មជន​ការពារ​ព្រៃឈើ​ធនធាន​ធម្មជាតិ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ដែល​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ គឺជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​ផ្ទាល់ និង​ប្រយោល​ក្នុង​ការ​បម្រើ​សង្គម​ជាតិ ដើម្បី​រួម​ចំណែក​លើក​កម្ពស់​សិទ្ធិមនុស្ស កិច្ចការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​នានា​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​មាន​សេរីភាព​ឡើងវិញ...

អ្នកវិភាគ៖ រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស

អ្នកវិភាគ​នយោបាយ​និង​សង្គម រិះគន់​ថា រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​បង្កើត​ច្បាប់​មួយ​ចំនួន​ក្នុង​ចេតនា​កម្ទេច​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ​និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ​ថា ខ្លឹមសារ​នៃ​ច្បាប់​ខ្លះ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​ឡើង គឺ​ដើម្បី​បង្ក្រាប​លើ​អ្នក​ទិតៀន និង​ក្រុម​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក៏​ដើម្បី​ការពារ​អំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​សព្វថ្ងៃ​នេះ​ផង​ដែរ។ អ្នកវិភាគ​រូប​នេះ​អះអាង​ថា...

UNHCR ខកចិត្ត​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​មក​កម្ពុជា​វិញ

ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ថៃ ដែល​បាន​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR អះអាង​ថា ខ្លួន​កំពុង​ស្វែងរក​ការ​បំភ្លឺ​ជាបន្ទាន់​ពី​អាជ្ញាធរ​ថៃ ទាក់ទង​នឹង​ការ​ចាប់​ជនភៀសខ្លួន​នយោបាយ​ខ្មែរ ហើយ​និរទេស​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ជាង​នេះ​ទៅទៀត ភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ក៏​កំពុង​តាមដាន​ពី​ជោគវាសនា​របស់​អ្នក​ទាំងនោះ ក្រោយពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​នៅ​ពេលនេះ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា UNHCR កំពុង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ការ​និរទេស​ជនភៀសខ្លួន​បន្ត​ទៀត ព្រោះ​ថា​ពួកគេ​បាន​គោរព​តាម​កាតព្វកិច្ច​អន្តរជាតិ​យ៉ាង​ពេញលេញ​រួច​ទៅ​ហើយ។ ជាង​នេះ​ទៀត UNHCR ក៏​បាន​ដាស់តឿន​អាជ្ញាធរ​កម្ពុជា​ឲ្យ​គោរព​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ និង​ជាពិសេស​អាច​ឲ្យ​អង្គការ​សិទ្ធិមនុស្ស​តាមដាន​សុវត្ថិភាព​របស់​ជនភៀសខ្លួន​ដែល​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន បញ្ជាក់​ថា ខ្លួន​នឹង​ជំរុញ​ឱ្យ​ប្រទេស​នានា​រួម​ទាំង​ប្រទេស​ថៃ ផង បញ្ឈប់​ការ​បញ្ជូន​ជនភៀសខ្លួន​ត្រឡប់​ទៅ​ទឹកដី​ណា​ដែល​ជីវិត...

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​បក្ស​ខ្លួន​នៅ​អាមេរិក​ធ្វើ​បាតុកម្ម​ដើម្បី​សួរ​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក

លោក ហ៊ុន សែន ជំរុញ​ឱ្យ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក ងើប​ឡើង​តវ៉ា​ដើម្បី​សួរ​ទៅ​អាមេរិក​ពី​វិធានការ​ដក​សញ្ជាតិ​អាមេរិក ដូច​ការ​អះអាង​របស់​លោក សម រង្ស៉ី មែន​ឬ​មិនមែន។ ការ​ជំរុញ​របស់​លោក ហ៊ុន សែន ធ្វើឡើង​នៅ​ក្នុង​ពិធី​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬ​ស្ពាន​ភ្ជាប់​និស្ស័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។ លោក ហ៊ុន សែន បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ការ​លើកឡើង​របស់​លោក សម...

ជំនួប​កំពូល​ចិន-អាស៊ាន​ដែល​មាន​វត្តមាន​លោក ស៊ី ជីនពីង ប្រព្រឹត្ត​ទៅ​ដោយ​ពុំ​មាន​មេ​រដ្ឋប្រហារ​ភូមា

មេ​រដ្ឋប្រហារ​នៅ​ភូមា កាន់តែ​ភ្ញាក់​ខ្លួន​ថា​ត្រូវ​គេ​ផាត់​ចោល​គ្រប់​វេទិកា​អាស៊ាន-អន្តរជាតិ បើ​សូម្បី​សំណើ​របស់​ចិន ត្រូវ​គេ​ទាត់​ចោល​ទៅ​ហើយ​នោះ បើ​ទោះ​ជា​សំណើ​របស់​ប្រទេស​ណា​ទៀត​ក៏​អាស៊ាន​ទាត់​ចោល​ដូចនេះ​ដែរ។ នៅទីបំផុត មេដឹកនាំ​ចិន លោក ស៊ី ជីនពីង សម្រេច​ចូលរួម​ប្រជុំ​ជាមួយ​មេដឹកនាំ​អាស៊ាន​ដែល​គេ​ហៅ​ថា​កិច្ចប្រជុំ​កំពូល​ចិន-អាស៊ាន ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ទោះ​ជា​សំណើ​របស់​ចិន សុំ​ឱ្យ​មេដឹកនាំ​យោធា​ភូមា ឧត្តមសេនីយ៍ មីន អ៊ុងឡាំង មក​ចូលរួម​ប្រជុំ​ត្រូវ​បាន​ទាត់​ចោល។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ដោយ​ពុំ​មាន​តំណាង​យោធា​ភូមា​ណា​ម្នាក់​ចូលរួម​ប្រជុំ​នោះ​ទេ។ អវត្តមាន​របស់​មេដឹកនាំ​ភូមា គឺ​មកពី​អាស៊ាន ជាពិសេស​សមាជិក​ខ្លាំង ៤​ប្រទេស​បាន​ទាត់​ចោល​សំណើ​របស់​ចិន ដែល​សុំ​ឱ្យ​ឧត្តមសេនីយ៍...

Latest news