Saturday, July 11, 2020
Home Authors Posts by Taylor O'Connell

Taylor O'Connell

44 POSTS 0 COMMENTS

សាលា​ដំបូង​រាជធានី​​ភ្នំពេញសាកសួរ​លោក​ អ៊ូ វីរៈ ជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍

លោក អ៊ូ វីរៈ អ្នក​វិភាគ​នយោ​បាយ​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាល​ពី​ម្សិលមិញ​ជុំវិញ​បណ្ដឹង​បរិហារកេរ្តិ៍​​ ដែល​ប្ដឹង​រូប​លោក​កាលពី​​ខែ​មុន​ដោយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​​ក្នុង​បណ្តឹង​នោះ​អះអាង​ថា លោក​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ "​សេចក្ដី​ថ្លៃថ្នូរ" របស់​គណបក្ស​កាន់​អំណាច​​​​នៅ​ក្នុង​​បទសម្ភាសន៍​​ជាមួយ​វិទ្យុ​មួយ​។ លោក អ៊ូ វីរៈ ​ដែល​ជា​ប្រធាន​​អង្គការ​វេទិកា​​អនាគត​ ​ត្រូវ​បាន​ប្ដឹង​ជុំវិញ​ការ​អត្ថា​ធិប្បាយ​​ចាក់​ផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី​កាលពី​ខែ​មុន នៅ​ពេល​​នោះ​លោក​លើក​ឡើង​ថា រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​ពាក់​ព័ន្ធ​លោក កឹម ​​សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​ត្រូវ​បាន​ប្រើ​ជា​ឧបករណ៍​នយោ​បាយ​ដោយ​គណបក្ស​កាន់​អំណាច។ ពាក្យ​បណ្ដឹង​នេះ​បាន​ដក​ស្រង់​សម្ដី​លោក អ៊ូ វីរៈ ដែល​បាន​និយាយ​ថា "យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់​អំណាចនៅពេល​នេះ គឺ​​ព្យាយាម​គាប​សង្កត់​លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​​"។ លោក អ៊ូ វីរៈ ត្រូវ​បាន​ដក​ស្រង់​សម្ដី​ដែល​លើក​ឡើង​ថា "​ការ​ដែល​​​គណ​បក្ស​ប្រជា​​​​​ជន​កម្ពុជារវល់​គិត​គូរ​បំបាក់​គូប្រកួត​​​​ប្រជែង​នយោបាយ​តាម​របៀប​​នេះ​នឹងកាន់តែ​ធ្វើ​​ឲ្យ​បាត់​បង់​ប្រជាប្រិយភាព​ខ្លាំង​...

ឯកអគ្គ​​​រាជ​​​ទូត​​​ប្រចាំ​ប្រទេស​​​អូស្ត្រាលី​​​​ប្រឈម​​​​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​

កាល​​​ពី​​​ម្សិលមិញ ក្រសួង​​​ការបរទេស​​​បាន ​​​ប្រាប់​​​ឲ្យ​​​ឯកអគ្គ​​​រាជ​​​ទូត​​​កម្ពុជា​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា គាត់​​​ និង​​​បុគ្គលិក​​​របស់គាត់​បាន​​​និង​​​កំពុង​​​លក់គ្រឿង​​​ស្រវឹង និង​​​បារី​​​​​​​ដោយ​​​រួច​​​ពន្ធ​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដោយ​​​ខុស​​​ច្បាប់​​​ទៅ​​​ឲ្យ​​​ហាង​​​មួយ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែលបឺន​​​​​។ ​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​ចុះ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ថា កង​​​កម្លាំង​​​ការ​​​ពារ​​​ព្រំដែន​​​អូស្ត្រាលី​កំពុង​​​តែ​​​សើុប​​​អង្កេត​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ទី​​​ក្រុង​​​កង់​​​​​​បេរ៉ា​​​ និង​​​ហាង​​​លក់​​​ស្រា​​​ និង​​​បារី​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​ទីក្រុង​​​មែល​​​បឺន  អស់​​​​​​រយៈ​​​ពេល​​​៦​​​ខែ​​​មក​​​ហើយ​​​ជុំ​​​វិញ​​​ការ​​​សង្ស័យ​​​ដែល​​​ថា ទំនិញ​​​នាំ​ចូល​​​រួច​​​ពន្ធ​​​សម្រាប់​​​សម្រាប់​​​បុគ្គលិក​​​ស្ថាន​​​ទូត​​​ត្រូវ​​​បាន​​​លក់​​​ជូន​​​សាធារណជន​​​។​​​​​​ លោក ជុំ សុន្ទរី អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ការ​​​បរទេស​​​និង​​​ជា​​​អតី​​​ត​​​ឯកអគ្គរាជទូត​​​​ប្រចាំ​ប្រទេស​អូស្ត្រាលី​​​បាន​​​លើក​​​ឡើង​​​ថា ក្រសួង​បាន​ប្រាប់​​លោក កុយ គួង ​ឲ្យ​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​ក្រសួង​​​កំពុង​​​តែ​​​រង់​​​ចាំ​​​ការ​​​បញ្ជាក់​​​ពី​​​ឯក​​​ឧត្តម​​​កុយ គួង​​​ ព្រោះ​​​​​​យើង​​​ទើប​​​តែ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​នេះ​​​​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ​​​...ក្រសួង​​​បាន​​​ណែនាំ​​​ឲ្យ​​​ឯកទឧត្តម​​​ កុយ គួង​​​ ឆ្លើយ​​​តប​​​នឹង​​​ព័ត៌​​​មាន​​​នោះ​​​"។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​លើ​​​ប្រធាន​​​បទ​​​នេះ​​​ឡើយ​​​។ អត្ថបទ​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ Fairfax បាន​​​អះ​​​អាង​​​ថា គ្រឿង​​​ស្រវឹង និង​​​បារី​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​ដែល​​​មន្ត្រី​​​ស្ថាន​​​ទូត​​​បាន​​​បញ្ជា​​​ទិញ​​​តាម​​​រយៈ​​​ហាង​​​ Unique International ជា​​​ហាង​​​លក់​​​ទំនិញ​​​រួច​​​ពន្ធ​​​មិន​​​ដែល​​​ត្រូវបាន​យក​​​ចេញ​​​ពី​​​ហាង​​​នេះ​​​ទេ ហើយ​​​ផ្ទុយ​​​ទៅ​​​វិញ​​​ត្រូវ​​​បាន​​​លក់​​​សម្រាប់​​​ផល​​​ចំណេញ​​​យ៉ាង​​​ច្រើន​​​។ អត្ថបទ​​​នេះ​​​លើក​​​ឡើង​​​ថា "​​​​​​បាន​រក្សា​​​ទុក​​​នៅ​​​ហាង​​​នេះ​​​​​​​ ហើយ​​​ត្រូវ​​​បាន​​​លក់​​​ក្នុង​​​តម្លៃ​​​លក់​​​រាយ​​​​​​នៅក្នុង​ផែនការ​ដែល​​​គេ​​​ប៉ាន់​​​ប្រមាណ​​​ថា ចំណេញ​​​​​បាន​រហូត​​​ដល់​​​២០០​​​.០០០ដុល្លារ​​​"។ ស្ថាន​​​ទូត​​​នានា​​​ដែល​​​កំពុង​​​តែ​​​ប្រតិបត្តិការ​​​នៅ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​កំណត់​​​ឲ្យ​​​នា​​​ំ​​​ចូល​​​ស្រា​​​២៦០លីត្រ​​​ ស្រាបៀរ​​​​​​១.០០០​​​លីត្រ​​​ និង​​​បារី​​​​​២០.០០០​​​ដើម​​​ រៀង​រាល់​​​៦​​​​​ខែ​​​ម្តង​​​ នេះ​​​បើយោង​​​តាម​​​ក្រសួង​​​ការបរទេស​​​​​​និង​​​គេហទំព័រ​​​ពាណិជ្ជកម្ម​​​របស់​​​ប្រទេស​​​នេះ​​​។ គេហទំព័រនេះ​បាន​លើក​ឡើង​បន្តថា​ បុគ្គល​​​ដែល​​​ជាប់​​​ទណ្ឌកម្ម​​​ជាក់លាក់​ ដូច​​​ជា​​​ឯកអគ្គ​​​រាជ​​​ទូត ឬឯកអគ្គរដ្ឋ​​​ទូត​​​ជា​​​ដើម​​​ក៏​​​អាច​​​នាំ​​​ចូល​​​អ្វី​​​ៗ​​​ទាំង​​​អស់​​​នោះបាន​​​​ពាក់​​​កណ្តាល​​​ដែរ​​​សម្រាប់​​​ការ​​​ប្រើ​​​ប្រាស់​​​រាល់​៦​​​ខែ​​​ម្តង​​​។ លោក កុយ គួង ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ឲ្យ​​​កាន់​​​មុខ​​​តំណែង​​​នេះ​​​កាល​​​ពី​​​ខែ​​​មិថុនា ឆ្នាំ​​​មុន​​​មិន​​​បាន​​​​​​ឆ្លើយ​​​តប​​​នឹង​​​សំណើ​​​សុំ​​​ការ​​​អត្ថា​​​ធិប្បាយ​​​ឡើយ​​​​​​ ទោះ​​​ជា​​​យ៉ាង​​​ណា​​​លោក​​​បាន​​​ប្រាប់​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​ Fresh News ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ "គួរ​​​ឲ្យ​​​អស់​​​សំណើច​​​"។ ​​​មន្ត្រី​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​​​​ស្ថាន​​​ទូត​​​នេះ​​​ក៏​​​មិន​​​អាច​​​​​​ ទាក់​​​ទង​​​បាន​​​ដែរ​​​។ តំណាង​​​ហាង Unique International មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ ការ​​​ផ្សព្វ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​រយៈ​​​ពេល​​​១ម៉ោង​​​លើ​​​គេ​​​ហទំព័រ​​​យូធូប​​​បាន​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ម្ចាស់​​​ហាង​​​នេះ​ឈ្មោះ សេង តាំង​​​ និយាយ​​​រៀប​​​រាប់​​​ពី​​​ប្រវត្តិ​​របស់​​​ខ្លួន​​​​​​​​​​ជា​​​ពល​​​ករ​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ លោក សេង តាំង​​​ ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា បាន​​​បរិច្ចាគ​​​ប្រាក់​​​ចំណេញ​​​មួយផ្នែក​​​ទៅ​​​ឲ្យ​​​វត្ត​​​មួយ​​​ក្នុង​​​ប្រទេស​​​អូស្ត្រាលី​​​ និង​​​អង្គការ​​​មនុស្ស​​​ធម៌​​​...

ឯកសារ​​​​ប៉ាណាម៉ា​ភ្ជាប់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ទៅ​នឹង​ក្រុម​លួច​បន្លំ

អ្នក​លួច​បន្លំ​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ពីរ​នាក់​ដែល​ជាប់​ទោស​មាន​ឈ្មោះ​ក្នុង​ចំណោម​កូន​ហ៊ុន​ប្រាំ​នាក់ ក្នុង​នោះ​មាន​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អង្គ វង្សវឌ្ឍានា ម្នាក់​ដែរ នៅ​ក្នុង​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ដែល​លែង​មាន​រូបរាង​ទៅ​ហើយ មាន​មូលដ្ឋាន​នៅ​កោះ វឺហ្ជីន (Virgin Islands) របស់​អង់គ្លេស ក្នុង​ឯកសារ​​​​​​​​​​ដ៏​ច្រើន​ចុង​ក្រោយ​របស់ "ឯកសារ​​​​ប៉ាណាម៉ា" ដែល​បាន​បញ្ចេញ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ។ ព័ត៌មាន​សម្រាំង​ស្តីពី​ក្រុមហ៊ុន​ក្រៅ​ប្រទេស​ជាង​២០០.០០០​ក្រុមហ៊ុន​ត្រូវ​បាន​ចេញ​ឲ្យ​ដឹង​ជា​សាធារណ​ដោយ​​​​​​ក្រុម​​​អ្នក​​​កាសែត​​​ស៊ើបអង្កេត​​​អន្តរជាតិ​​​ (ICIJ) ជា​សេចក្តីរាយកាណ៍​ទី​២​នៃ​ទិន្នន័យ​ដែល​ផ្អែកលើ​១១​លាន​ឯកសារ ដែល​លេច​ធ្លាយ​ពី​ក្រុមហ៊ុន​ច្បាប់​ប៉ាណាម៉ា ម៉ូសាក់ ហ្វុនសេកា (Mossack Fonseca)។ សេចក្តីរាយការណ៍​ដំបូង​របស់ ICIJ កាលពី​ខែ​មុន​បង្ហាញ​ឲ្យ​ដឹង​ថា លោក អង្គ វង្សវឌ្ឍានា...

លោក ហ៊ុន សែន​ លើក​​​ឡើង​​​ថា សន្តិភាព​​​ប្រសើរ​​​ជាង​​​​សេរីភាព​​​នៃការ​​​បញ្ចេញមតិ​

មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​អ្នក​​​អត្ថាធិប្បាយ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​អ្នក​អត្ថាធិប្បាយ​​​នយោបាយ​​​​​​ដ៏លេច​ធ្លោ​បំផុត​នៅ​​​កម្ពុជា​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍​​​​នោះ ​កាល​​​ពី​​​ម្សិលមិញ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ​​​បាន​​​និយាយ​ការ​​​ពារ​​​ការ​​​រឹត​​​ត្បិត​​​សេរី​​​ភាព​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ថា​​​ ជា​​​ភាព​​​ចំ​​​បាច់​​​សម្រាប់​​​ សន្តិភាព​និង​ស្ថិរភាព​។ លោ​​​ក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​​​​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​​​ជាតិមួយ​ខ្សែ​​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​​​​មាន​​​ជ័យ​​​ថា "អ្នក​​​ខ្លះ​​​និយាយ​​​បាន​​​ត្រឹម​​ប្រជា​ធិបតេយ្យ​​​​ និយាយ​​​បាន​​​ពី​​​សិទ្ធិ​​​មនុស្ស​​​  ក៏​​​ប៉ុន្តែ​ គេ​​​អត់​​​បាន​​​គិត​​​ពី​សិទ្ធិ​​​​​​រស់​​​រាន​​​មាន​​ជីវិតសិទ្ធិ​ទទួល​បាន​សន្តិភាពនោះ​ទេ​ "។ វា​​​ជា​​​ប្រធាន​​​បទ​​​ស្រដៀង​​​គ្នា​​​សម្រាប់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដែល​​​តែង​​​តែ​​​​​​លើក​​​ឡើង​​​​​​ពី​​​សន្តិភាព​​​ដែល​​​លោក​​​អះ​​​អាង​​​ថា បាន​​​នាំ​​​មក​​​ជូន​​​ប្រទេស​​​កម្ពុជា បន្ទាប់​​​ពី​​​​​គ្រប់​​​គ្រង​​​ប្រទេស​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៣០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ នៅ​​​ពេល​​ត្រូវបាន​ចោទ​ប្រកាន់​​​ថា មាន​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ និង​​​មាន​ការ​​​រំលោភ ​​​បំពាន​​​ផ្សេង​​​ៗ​​​នោះ  ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ត្រូវ​​​មើល​​​ឃើញ​​​តួនាទី​​​រក្សា​​​សន្តិភាព​​​មុន​​​គេ​​​បង្អស់​​​។​​​តែបើ​​​ចាប់​​​ផ្តើម​​​មាន​​​សង្គ្រាម​​​ហើយ​​​ គឺ​​​ចុក​​​មាត់​​​ជិត​​​ហើយ​​​"។ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ព្រហ្មទណ្ឌ​​​ទៅ​​​កាន់​​​សាលា​​​​​​ដំបូង​​​រាជធានីភ្នំពេញ​​​ប្តឹង​​​លោក ​​​អ៊ូ ​​​វីរៈ​​​អ្នក​​​វិភាគ​​​​​​នយោបាយ​​​ពី​​​បទ​​​ធ្វើការ​អះអាង​​​​បរិហារ​​​កេរ្តិ៍​​​ជាសាធារណៈ​ តាម​​​វិទ្យុ​​​អាស៊ី​​​សេរី​​​(RFA)​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​។ លោក អ៊ូ វីរៈ បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​កិច្ច​​​សម្ភាស​​​មួយ​​​ជាមួយ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ថា ​​​ការ​​​ព្យាយាម​ចាត់វិធាន​ការ​​​​ឥត​​​ឈប់​​​ឈរ​​​មក​​​លើ​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ពាក់​​​ព័ន្ធ​​​រឿង​​​សហាយ​​​ស្មន់​​​របស់​​​លោក​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​ផល​ប៉ះពាល់​​អវិជ្ជមាន​​​ដល់​​​រដ្ឋាភិបាល​​​។ លោក​​​ត្រូវ​​​បាន​​​​​​ដក​​​ស្រង់​​​សំដី​​​មក​​​ថា ​​​"ការ​​​ដែល​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជារវល់​គិត​​គូរ​បំបាត់​​​​គូ​​​ប្រជែង​​​​នយោបាយ​​តាម​របៀប​​​នេះ​​​នឹង​​​កាត់តែធ្វើ​ឲ្យ​​​​បាត់​​​បង់​​​ប្រជា​​​ប្រិយ​​​ភាព​​​ខ្លាំង​​​​ ហើយ​​​មន្ត្រី​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​នេះមួយ​​​ចំនួន​​​ក៏​​​មិន​​​ពេញ​​​ចិត្ត​​​ចំពោះ​​​​យន្តការ​នេះដែរ​​​​"។ កាល​​​ពី​​​ម្សិលមិញ លោក អ៊ូ វីរៈ បាន​​​​​​និយាយ ​​​ថា លោក​​​មិន​​​​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​លើ​​​សុន្ទរ​​​កថារបស់​​​លោក ហ៊ុន សែន បាន​​​ទេ ពីព្រោះ​​​លោក...

គណបក្ស​ប្រជា​ជន​កម្ពុជា​ដាក់​ពាក្យ​ប្តឹង​លោក អ៊ូ វីរៈ ពីបទ​បរិហារកេរ្តិ៍

កាល​ពី​ម្សិលមិញ គណបក្ស​ប្រជា​ជន​កម្ពុជា​​​​បាន​ដាក់ពាក្យ​ប​្តឹង​អ្នក​វិភាគ​នយោបាយ​ដ៏​ឆ្នើម​មួយ​រូ​ប​ក្នុង​ប្រទេស​កម្ពុជា​ចំពោះ​ការ​លើក​ឡើង​ថា គណបក្ស​កាន់​អំណាច​​កំពុង​ប្រើ​ប្រាស់​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដែល​​​មាន​​​រឿង​​​ក្តីក្តាំកាន់តែ​កើន​ឡើង​​ពាក់ព័ន្ធ​លោក កឹម សុខា អនុ​ប្រធានគណ​បក្ស​សង្គ្រោះ​ជាតិ​ ជា​វិធី​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​។ ពាក្យ​បណ្តឹង​នេះ​ធ្វើឡើង​តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ប្រើ​ប្រាស់​ទំព័រ​ហេ្វស​ប៊ុក​របស់​​​លោក​​​ចេញ​​​សេចក្តី​ព្រមាន​​ដល់​អ្ន​កធ្វើ​​អត្ថាធិប្បាយ​ទាំងអស់។​

បម្រាម​លើ​ភាពយន្ត ខ្ញុំ​គឺ ឈុត វុទ្ធី គឺ​អនុវត្ត​នៅ​គ្រប់​កន្លែង​បញ្ចាំង​សាធារណៈ​ទាំងអស់

បន្ទាប់ពី​ផែនការ​បញ្ចាំង​ភាពយន្ត​ឯកសារ​ស្តី​អំពី​លោក ឈុត វុទ្ធី សកម្មជន​បរិស្ថាន​ដែល​ត្រូវ​គេ​ធ្វើ​ឃាត នៅ​ផ្ទះ​មេត្តា (Meta House) ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​លុប​ចោល​តាម​សំណើ​របស់​ក្រសួង​វប្បធម៌​កាលពី​សប្តាហ៍​មុន​មក មន្ត្រី​ក្រសួង​ម្នាក់​បាន​និយាយ​កាលពី​ចុង​សប្តាហ៍​ថា ភាពយន្ត​នេះ​មិន​អាច​ដាក់​បញ្ចាំង​ជា​សាធារណៈ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់​ក្នុង​ប្រទេស។ លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត​និង​ផ្សព្វផ្សាយ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ បាន​និយាយ​ថា ផលិតករ​ភាពយន្ត​រួម​ទាំង​ម្ចាស់​រោង​ណា​ដែល​បញ្ចាំង​ភាពយន្ត "ខ្ញុំ​គឺ ឈុត វុទ្ធី" គឺ​ជា​ការ​រំលោភ​ច្បាប់"។ លោក ច័ន្ទសាយ៉ា បាន​និយាយ​ក្នុង​អីុម៉េល​ថា "ជា​ការ​បំភ្លឺ...

ការចាក់បញ្ចាំង​ភាពយន្ត​ឯក​សារ​​​របស់លោក​ ឈុត វុទ្ធី​ ​ត្រូវ​បាន​លុប​​​ចោល​​​តាមសំណើ​របស់​ក្រសួង​

យោង​តាម​អ្នក​ដឹកនាំ​ថត​ភាព​យន្ត​ឯក​សារ​​​របស់​លោក​ ឈុត វុទ្ធី ​សកម្មជន​ការ​ពារ​បរិស្ថាន​​ដែល​ត្រូវ​គេ​សម្លាប់​​​បាន​ឲ្យដឹងថា គម្រោង​ចាក់​បញ្ចាំង​​ភាព​យន្ត​ឯកសារ​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​​សប្ដាហ៍​នេះ​ស្តី​អំពី​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នៃ​ជីវិត​របស់​សកម្ម​​ជន​​រូបនេះ​​​ ត្រូវ​បាន​លុប​ចោល​វិញ​​តាម​​​​សំណើ​​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។            កាលពី​ម្សិលមិញ​​ ក្រសួង​​បាន​​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក នីកូ មេស្ទ័រហាម (Nico Mesterharm) ស្ថាបនិក​និង​ជា​ប្រធាន​មជ្ឈ​មណ្ឌល​​ ​​Meta House ដែល​គ្រោង​ចាក់​បញ្ចាំង​ភាព​យន្ត​ឯកសារ​មាន​ចំណង​ជើង​ថា "​ខ្ញុំ​គឺ​ជា​ ឈុត វុទ្ធី" នៅ​ថ្ងៃ​ពុធ ដោយ​ពន្យល់​ថា ការ​ចាក់​បញ្ចាំង​​​ភាព​​យន្ត​​ឯកសារ​នេះ​មិន​អាច​បន្ត​តាម​ការ​គ្រោង​ទុក​បាន​​ទេ ព្រោះ​​គ្មាន​​ការ​អនុញ្ញាត​ត្រឹម​ត្រូវ​​​​​។ ដោយប្រើ​ឈ្មោះផ្សេង​សម្រាប់​មជ្ឈ​មណ្ឌល​​ ​​​Meta House ក្រសួង​​បាន​លើក​ឡើង​​ថា...

ប្រធាន​ ACU ​​ថា អាច​​មាន​ការ​ស៊ើបអង្កេត​លើ​រដ្ឋមន្ត្រី​​​​ក្រសួង​យុត្តិធម៌​

​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) មិន​​​​ទាន់​​បើក​ការ​ស៊ើបអង្កេត​​លើ​ភាគហ៊ុន​​សម្ងាត់​​​​នៅ​បរទេស​​របស់​លោក​ អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​​​ក្រសួង​​យុត្តិធម៌​​នៅ​ឡើយ​ទេប៉ុន្តែ​ប្រធាន​អង្គភាព​នេះ​បាន​បញ្ជាក់​កាលពី​ម្សិល​មិញ​ថា អាច​នឹង​មាន​ការ​ស៊ើបអង្កេត​​នៅ​ពេល​ខាង​មុខ។ ពេល​​សួរ​ថា ​តើ​លោក​​បាន​ដឹងពី​ព័ត៌មាន​​ចុះ​​​​ផ្សាយ​ថាលោក អង្គ វង្សវឌ្ឍានា ជា​ម្ចាស់​ភាគ​ហ៊ុន​ក្នុង​​ក្រុម​ហ៊ុន​​មួយ​នៅ​កោះ​​ British Virgin Islands ដែល​​ពេល​នេះ​លែង​មាន​ទៅ​ហើយ​​​​​​ដែរ​ឬទេ លោក ឱម យ៉ិនទៀង បាន​ឆ្លើយ​ថា "​បើ​មិន​សើម​ ក៏​ជ្រាប​ដែរ។​ យើង​បាន​ឮ​"។ ភាគហ៊ុន​​របស់​រដ្ឋមន្ត្រី​​​ក្រសួង​យុត្តិធម៌​​រូប​នេះ​នៅ​ក្នុង​ក្រុមហ៊ុន​ RCD International Limited ​​ដែល​លោក​បាន​ចំណាយ​ប្រាក់​​​​​​​​ទិញ​​​​​​៥.០០០​ដុល្លារ ត្រូវ​បាន​​​លាត​ត្រដាង​​​ជា​ផ្នែក​នៃ​ "​Panama Papers” ដែល​ជា​​​​​​​ការ​​​​​​បែក​​​​​​​​​​​​ធ្លាយ​​​មិន​​​​​​ធ្លាប់​​​មាន​​​នូវ​​​​​ឯក​សារ​​​​​ប្រមាណ​ជាង​១១លាន​​​ចេញពីក្រុម​​​ហ៊ុន​​​​​​​​​​​​ច្បាប់​​ ​​​Mossack Fonseca...

កាសែត​​​ប៉ាណាម៉ា៖ រដ្ឋ​​​មន្ត្រី​​​​​​យុត្តិធម៌​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​ក្រុមហ៊ុនបរទេស​

យោង​​​តាម​​​ទិន្នន័យ​​​ចេញ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិធម៌​​​មាន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​នៅក្នុង​​​​​​ក្រុម​​​ហ៊ុន​​បរទេស​មួយ​​​ឈ្មោះ​​​ British Virgin Islands នៅ​​​ក្នុង​​​អ្វី​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ការ​​​បែក​ធ្លាយ​​​ឯកសារ​​​សម្ងាត់​​​​​​ដ៏​​​ធំ​​​បំផុត​​​​​​នៅ​​​ក្នុង​​​ប្រវត្តិសាស្ត្រ​​​។ ទោះជាយ៉ាង​​​ណា​​​ លោក ​​​អង្គ ​​​វង្ស​​​វឌ្ឍានា ​​​​​​បាន​​​បដិសេធ​​​យ៉ាង​​​ដាច់​​​អហង្ការ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​អះ​​​អាង​​​ថា លោក​​​មិន​​​ដែល​​​ឮឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​កំពុង​​​មាន​​​បញ្ហា​​​នេះ​​​ឡើយ​​​ ហើយ​​​បាន​​​គំរាម​​​ប្តឹង​​​អង្គការ​​​ដែល​​​ចេញ​​​ផ្សាយ​​​ឯកសារ​​​ទាំង​​​នេះ​​​។ កាសែត​ The "Panama Papers" ជា​​​​​​កន្លែង​ប្រមូល​ផ្តុំ​ឯកសារ​​​ជាង​​​១១លាន​​​ដែល​​​បែក​​​​ធ្លាយ​​​​​​ចេញ​​​ពី​​​​​​ក្រុម​​​ហ៊ុន​​​ច្បាប់​​​ Mossack Fonseca ​​​មានមូលដ្ឋាន​ក្នុង​​​ប្រទេស​​​ប៉ាណាម៉ា និងដែល​កំពុង​​​ត្រូ​​​វ​​​បាន​​​វិភាគ​​​ដោយ​​​ក្រុម​​​អ្នក​​​កាសែត​​​សើុប​​​អង្កេត​​​អន្តរជាតិ​​​ (ICIJ) បាន​​​បង្ហាញ​​​​​​ពី​អតិថិជន​ ក្នុង​​​នោះ​​​រួម​​​មាន​​​អ្នក​​​នយោបាយ​​​ចំនួន​​​១៤០​​​នាក់​​​មក​​​ពី​​​ទូទាំង​​​ពិភព​​​លោក​​​ ក៏​​​ដូច​​​ជា​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុកស្តម្ភ​​​ផ្សេង​​​ៗ​​​ទៀត ​​​ដែល​​​ក្រុម​​​ហ៊ុន​​​នេះ​​​ជួយ​​​ឲ្យ​​​គេច​​​រួច​​​ផុត​​​ពី​​​ការ​​​បង់​​​ពន្ធ និង​​​ទណ្ឌកម្ម​​​...

ក្រសួងយុត្តិ​ធម៌នឹង​ធ្វើការ​ពិភាក្សា​អំពី​ករណី​ឃុំខ្លួន​បណ្តោះ​អាសន្ន​​​​ជា​​​មួយ​​​ព្រះរាជអាជ្ញា និង​​​ប្រធាន​​​តុលាការ

ប៉ុន្មាន​​​ថ្ងៃ​​​បន្ទាប់ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ហ៊ុន សែន បាន​​​បញ្ជា​​​ឲ្យដោះ​​​លែង​​​មេដឹកនាំ​​សហ​​​គមន៍​​​ព​​​ីរ​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​ដាក់​​​ពន្ធនាគារ​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី​​​មក ព្រះរាជ​​​អាជ្ញា​​​និង​​​ប្រធាន​​​តុលាការ​​​មក​​​ពី​​​ទូទាំង​​​ប្រទេស​​​នឹង​​​ជួប​​​ប្រជុំ​​​គ្នា​នៅ​​​រាជធានីភ្នំពេញ​​​នៅថ្ងៃ​​​សុក្រ ​​​ដើម្បីពិភាក្សា​​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ ​​​អាសន្ន​​​​​​លើ​ចុង​​​ចោទក្នុង​​​​វិវាទ​​បែប​​​​េនះ។ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​​​មន្ត្រីក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ខ្ញុំ​​​សូម​​​អញ្ជើញ​​​ប្រធាន​​​តុលាការ និង​​​ព្រះ​​​រាជ​​​អាជ្ញា​​​មក​​​ពី​​​គ្រប់​​​ខេត្ត​​​ទាំង​​​អស់​​​ទាក់​​ទិន​​​ករណី​​​​​​ពាក់ព័ន្ធនេះ ​​​មក​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​ស្តី​​​ពី​​​ការ​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​នៅក្នុង​ករណី​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​ថ្ងៃ​​​សុក្រ​​​"។ សេចក្តី​​​ថ្លែង​​​ការណ៍​​​ដដែល​​​នេះ​​​មិន​​​បាន​​​លើក​​​ឡើង​​​លម្អិត​​​អំពី​​​អ្វីដែល​​​នឹង​​​ត្រូវ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​ឡើយ​ បើ​​​ទោះ​​​ជា​​​វា​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ដោះ​​​លែង​​​សកម្ម​​​ជន​​​ដី​​​ធ្លី​​​ពីរ​​​នាក់ដ​​​៏​​​ឆាប់រហ័ស​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​ រយៈ​​​ពេល​​​ប្រហែល​​​១​​​ម៉ោង​​​ ​​​បន្ទាប់ ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន ​​​ស្នើ​​​ឲ្យ​​​ដោះ​​​លែង​​​ពួក​​​គេ​​​តាម​​​ទំព័រ​​​ហេ្វស​ប៊ុក។ លោក កែវ សុធា ​​​ព្រះរាជអាជ្ញា​​​អម​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ ​​​ពី​​​ការ​​​ដោះ​​​លែង​​​ ឬ​​​កិច្ច​​​ប្រជុំ​​​នៅ​​​ពេល​ខាង​​​មុខ​​​ឡើយ។ ការ​​​​អនុវត្ត​​​ការឃុំ​​​ខ​​​្លួន​​​បណ្តោះ​​​អាសន្ន​​​ច្រើន​​​ហួស​​​ហេតុ​​​​​​ជា​​​បញ្ហា​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​ដែល​​​ត្រូវ​​​​​​ដោះ​​​ស្រាយ​​​បន្ទាន់​​​សម្រាប់​​​ក្រុម​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស។ ​​​លោកស្រី ចក់ ​​​សុភាព ប្រធាន​​​មជ្ឈ​​​មណ្ឌល​​​​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បានមាន​ប្រសាសន៍ ថា សំណើរបស់លោក​ ហ៊ុន...