Saturday, July 11, 2020
Home Authors Posts by Taylor O'Connell

Taylor O'Connell

44 POSTS 0 COMMENTS

សាលា​​​ដំបូង​​​រាជធានី​​​​​​ផ្តន្ទាទោស​​​​​​និស្សិត​​​ គង់ រ៉ាយ៉ា ឲ្យជាប់​​​ពន្ធនាគារ​​​១៨​​​ខែ

និស្សិត​​​សាកល​​​វិទ្យាល័យ​​​ម្នាក់​​​ដែល​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​ធ្វើ " បដិវត្ត​​​ន៍ពណ៌" តាម​​​រយៈ​​​សារ​​​ក្នុង​​​ ហ្វេស​​​ប៊ុក​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​​​​ត្រូវ​​​បាន​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​​​ផ្តន្ទាទោស​​​​​​កាល​​​ពី​​​ម្សិលមិញ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ខែ​​​ ជា​​​សេចក្តី​​​សម្រេច​​​មួួយ​​​ដែល​​​ក្រុម​​​អ្នក​​​រិះ​​​គន់​​​បាន​​​ចាត់​​​ទុក​​​ភ្លាមៗ​​​ថា ជា​​​ការ​​​ប៉ុនប៉ង​​​ដើម្បី​​​បំបិទ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​។ ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​ហេង សុខ​ណា បាន​​​ប្រកាស​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ដែល​​​មាន​​​មនុស្ស​​​ចូល​​​រួម​​​យ៉ាង​​​ច្រើនមុន​​​​​​ម៉ោង​​​៣​​​រសៀល​​​បន្តិច​​​ថា "តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​ គង់ រ៉ាយ៉ា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​១ឆ្នាំ​​​៦ខែ​ ពី​​​បទ​​​ញុះ​​​ញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ជា​​​អាទិ៍​ ប្រព្រឹត្ត​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ"​​​។ គង់ រា៉យ៉ា ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ដោយ​​​នគរ​​​បាល​​​មក​​​ពី​​​​​​នាយក​​​ដ្ឋាន​​​កណ្តាល​​​សន្តិសុខ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ ពេល​​​កំពុង​​​ដើរ​​​ទៅ​​​ថ្នាក់​​​រៀន​​​​​​​​នៅ​​​សាកល​​​វិទ្យាល័យ​​​ខេមរៈ​​​ ក្នុង​​​រាជធានី​​​ភ្នំ​​​ពេញ​​​កាល​​​ពី​រសៀល​​​ថ្ងៃ​​​ទី​​​២១​​​ ខែ​​​សីហា។​​​ក្រោយ​​​មក​​​ ​និស្សិត​​​ផ្នែក​​​វិទ្យាសាស្ត្រ​​​នយោបាយ​​​​​​​​​អាយុ​​​២៥​​​ឆ្នាំ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ញុះញង់​​​ពាក់​​​ព័ន្ធ​​​ការ​​​សរសេរ​នៅ​​​ក្នុង​​​សារ​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ពីរ​​​សប្តាហ៍​​​មុនមាន​​​​ការ​​​ចាប់​​​ខ្លួន​​​ថា តើ​​​មាន​​​អ្នក​ណា​​​ម្នាក់​​​​​​ "ហ៊ាន​​​ធ្វើ​​​បដិវត្ត​​​ន៍ពណ៌​​​ជាមួយ​​​ខ្ញុំ​​​ទេ​​​?"។ លោក​ សម សុគង់ មេធាវី​​​របស់​​​និស្សិត​​​រូប​​​នេះ​​​ បាន​​​ជំទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​ផ្តន្ទាទោស​​​ឲ្យ​​​កូន​​​ក្តី​របស់​​​ខ្លួន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ ខែ​​​កាល​​​ពីម្សិល​​​មិញ ដោយ​​​ចាត់​​​ទុក​​​ថា​​​​ជា​​​ការ​​​ផ្តន្ទាទោស​​​មិនសម​​​ហេតុ​​​ផល​​​​ឲ្យ​​​​យុវ​​​ជន​​​​​​​​វ័យ​​​ក្មេង​​​ម្នាក់​​មាន​​​ពិរុទ្ធភាព​​​​គ្រាន់​​​តែ​​​បញ្ចេញ​​​មតិ​​​យោបល់​​​តាម​​​អីុនធឺណិត​​​​​​ប៉ុណ្ណោះ​​​នោះ​​​​។ លោក​​​...

នគរ​បាល​ចាប់​ខ្លួន​​ជនជាតិ​ហុលឡង់​​​រួម​ភេទ​ជាមួយ​កុមារ​​

នគរ​បាល​បាន​និយាយ​ថា ការ​ស្វែង​រក​ចាប់​​លោក ភីធឺ ខូឡិន(Pieter Ceulen) ជន​រួមភេទ​ជាមួយ​​កុមារ​​ដែល​រត់​គេច​ខ្លួន​​បាន​បញ្ចប់​​កាលពី​ថ្ងៃ​សុក្រ ក្នុង​ក្រុង​ភ្នំពេញ​ ជា​​កន្លែង​ដែល​បុរស​ហុលឡង់​​​ដែល​មើល​ទៅ​ស្គមស្គាំង​​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់ពី​រត់គេច​ខ្លួន​​អស់​រយៈ​ពេល​ជិត​២ខែ​។ លោក​ ប៉ុល ភិធេយ្យ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​​ បាន​មាន​ប្រសាសន៍​ថា "​នគរ​បាល​របស់​យើង​​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​នៅ​ជិត​វិមាន​ឯករាជ្យ​ បន្ទាប់​មក​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ដើម្បី​សាកសួរ"។ លោក​បាន​បន្ថែម​ថា ជន​រួមភេទ​ជាមួយ​កុមារ​រូប​េនះ​​ចាប់​ខ្លួន​បាន​នៅ​ម៉ោង​ប្រហែល​១១​និង​៣០​នាទី​ថ្ងៃ​ ខណៈ​ដែល​គាត់​​ជិះក្នុង​រថយន្ត​​។ កាលពី​ថ្ងៃទី​២១ ខែ​មករា លោក ​ខូឡិន ​ត្រូវ​បាន​​កាត់​​ទោស​កំបាំង​មុខ​នៅ​តុលាការ​ក្នុង​ខេត្ត​ Antwerp និង​ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ​១៩​ឆ្នាំ​ពីបទ​បៀតបៀន​ផ្លូវ​ភេទ​កុមារ​ ព្រមទាំង​ការ​បង្កើត​...

អតីត​​​មន្ទីរ​​​ពេទ្យ​​​​​​​​​​បង្អែក​​​​​​​​​ខណ្ឌ​​​​​​ចំការ​​​មនដែល​​​ជា​​​​​​​​​​​​មន្ទីរពេទ្យ​​​​​​រដ្ឋ​​​ព្យាបាល​​​ឥត​​​គិត​​​ថ្លៃ​​​នឹង​​​ក្លាយ​​​ជា​​​ធនាគារ​​​

កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន ​​​មន្ត្រី​​​​​​មន្ទីរ​​​សុខាភិបាល​​​រាជធានីភ្នំពេញ នៅ​​​​​​​តែ​​​​ធានា​​​អះ​​​អាង​​​​​ថា មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខណ្ឌ​​​ចំការ​​​មន​​ ​​​ជា​​​មន្ទីរ​​​​​​ពេទ្យរដ្ឋ​​​​​​ផ្តល់​សេវា​​​​​​ព្យាបាល​​​ដល់​​​ស្ត្រី​​​ និង​​​កុមារ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ដែល​​​បាន​​​បិទ​ទ្វារ​​​អស់​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ​​​​​​មក​​​ហើយ​​​នោះ នឹង​​​​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​​ជួស​​​ជុល​​​កែ​​កុន​​​រួច​​​។ ប៉ុន្តែ​​​ បើ​​​យោង​​​តាម​​​ក្រុមហ៊ុន​​​សំណង់​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​អភិវឌ្ឍ​​​​​​ទី​​​តាំង​​​​​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អគារ​​​នេះ​​​ត្រូវបាន​​​លក់​​​ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​​​​ ហើយ​​​​​​​​នឹងបើក​​​​​​ដំណើរ​​​ការ​​​ជា​​​ធនាគារ ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។ បុរស​​​ម្នាក់​​​ដែល​​​បញ្ជាក់​​​ថាខ្លួន​​​ជា​​​ម្ចាស់​​​ក្រុម​​​​​​ហ៊៊ុន​​​ EO ជា​​​ក្រុម​​​ហ៊ុន​​​​​​រៀប​​​​​​ចំ​​​​​​​​​ប្រព័ន្ធ​​​​​អគ្គិសនី​​​និង​​​ជួស​​​ជុល​​​អគារ​​​​​​ដែល​​​កំពុង​​​​កែកុន​​​អគារ​​​នេះ​​​ដំណាក់​​​កាល​​​ចុង​​​​​​ក្រោយ​​​​​​បាន​​​លើក​​​ឡើង​​​ថា "​​​វា​​​នឹង​​​ក្លាយ​​​ជា​​​ធនាគារ​​​"។ នៅ​​​ឯ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​​​​ពី​​​ខែ​​​មុន​​​​​​ អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​ចិន​​​រូប​​​នេះ​​​​​​​​បាន​​​​​​បដិសេធ​​​មិន​​​​ប្រាប់​​​ឈ្មោះ​​​​​​របស់​​​គាត់​​​​ទេ​​​ ពីព្រោះ​​​គាត់​​​និយាយ​​​ថាមិន​​​អាច​​​ប្រកប​​ជា​​​ភាសា​​​អង់គ្លេស​​​ ឬជា​​​ភាសា​​​ខ្មែរ​​​បាន​​​។ គាត់​​​ក៏​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ក្រុម​​​ហ៊ុន​​​ដែល​​​នឹង​​​​​​ដំណើរ​​​ការ​​​ធនាគារ​​​​​​នេះ​​​ដែរ។ ​​​គាត់​​​និយាយ​​​​​ថា "ម៉េច​​​បាន​​​​​​ចង់​ស្គាល់​​​ឈ្មោះ​​​? ​​​យើង​​​មិន​​​ដែល​​​សួរ​​​ឈ្មោះ​​​អ្នក​​​ជួល​​​ក្រុម​​​ហ៊ុន​​​យើង​​​ទេ"​​​ មុន​​​ពេល​​​​​​ចាក​​​ចេញ​​​ពី​​​ការ​​​ិយា​​​ល័យ​​​​​​យ៉ាង​​​ប្រញាប់​​ ហើយ​​​បើក​​​រថយន្ត​​​ទៅ​​​បាត់​​​។ យោង​​​តាម​​​លោក សុខ វុឌ្ឍី​​​ មេការ​​ការ​​​ដ្ឋាន​​​​​​សំណង់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន EO ជិត​​​បញ្ចប់​​​ការ​​​ងារ​​​របស់​​​ខ្លួន​​ជាស្ថាពរ​​​ហើយ​​​ហើយ​​​ធនាគារ​​​គួរ​​​តែ​​​ត្រៀម​​​ខ្លួនរួច​​​​​​ដើម្បី​​​បើក​​​ដំណើរ​​​ការ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។ បន្ទាប់​​​ពី​​គ្មាន​​​សកម្ម​​​ភាព​​​​​​អស់​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ ​​​ដី​​​ដែល​​​ស្ថិត​​​នៅ​​​កែង​​​មហា​​​វិថី​​​ព្រះ​​​នរោត្តម និង​​​ផ្លូវ​​​លេខ​​​២៩៤ ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​​​​នេះ ​​​ត្រូវ​​​បាន​​​​​​ប្រកាស​​​លក់​​​​​កាល​​​​​​ពី​​​​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤ ​​​ក្នុង​​​តម្លៃ​​​១២,១លាន​​​ដុល្លារ​​​ ប៉ុន្តែ ​​​មន្ត្រី​​​សុខា​​​ភិបាល​​​​​​​​បាន​​​​​​អះ​​​អាង​​​ថា ទី​​​តាំង​​​នេះ​​​នឹង​​​នៅ​​​តែ​​​ជា​​​មន្ទីរ​​​ពេទ្យ។ លោក សុខ សុគន្ធ ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​​​​រាជ​​​ធានី​​​​​​​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​​​​ថា "យើង​​​បាន​​​សហការ​​​ជា​​​មួយ​​​ក្រុមហ៊ុន​​​ឯកជន​​​​​​មួយ​​​ដើម្បី​​​ជួស​​​ជុល​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​អគ្គិសនី​​​ និង​​​​​​បណ្តាញលូ​​​​​​ដើម្បី​​​ធានា​​​ឲ្យ​​​មន្ទីរ​​​ពេទ្យ​​​​​​នេះ​​​ដំណើរ​​​ការ​​​បាន​​​ល្អ​​​"។ ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មីៗ​​​នេះ ​​​មន្ត្រី​​​សង្កាត់​​​ ខណ្ឌ​​​ និង​​​រាជធានី​​​សុទ្ធ​​​តែ​​​បដិសេធ​​​...

ជនរួម​ភេទ​ជាមួយ​កុមារ​ទំនង​នៅ​​​​​​សៀមរាប ប៉ុន្តែ​​​​មិន​ទាន់​មាន​​​ដីកា​ចាប់​ខ្លួន

យោង​តាម​​​មន្ត្រី​​​នគរបាល​​​ម្នាក់​​​ឲ្យ​​​ដឹង​​​ថា បើ​​ទោះ​​​ជា​​បុរស​ជនជាតិ​ហុលឡង់ Pieter Ceulen ជា​ជន​រួម​ភេទ​ជាមួយ​កុមារ ទំនង​​​ជា​​​បាន​​​ត្រឡប់​​​មក​​​ក្រុង​​​សៀមរាប​​​វិញ កន្លែង​​​ដែល​​​​​​ជន​នេះ​​​រស់​​​នៅ​​​មិន​​​ទៀង​​​ទាត់​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ នៅ​​​ពេល​​​មាន​ការ​បៀត​​​បៀន​​​កុមារ​​​ និង​ទារក សូម្បី​​​តែ​​​កូន​​​ស្រី​​​ចិញ្ចឹម​​​របស់​​​ខ្លួន​​​ផ្ទាល់​ក៏ដោយ​នោះ ក៏​​អាជ្ញាធរ​​​មិន​​​ទាន់​​​បាន​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​គាត់​​​នៅ​​​ឡើយដែរ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០១២ FBI បាន​​​រក​​​ឃើញ​​​ឯក​​​សារ​​​ជាង​​​៤០0.០០០​​​ដែល​​​មាន​​​រូប​​​អាស​អាភាស​​​ កុមារ​​​ក្នុង​​​កុំព្យូទ័រ​​​របស់​​​លោក​​​ Ceulen ​​​នេះ​​​​​​បើ​​​យោង​​​តាម​​​បណ្តាញ​​​ព័ត៌មាន​​​បែល​​​ហ្សិក​​​នៅ​​​ពេល​​​នោះ ជា​ហេតុ​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​សើុប អង្កេត​​​មួយ​​​ដែល​​​បាន​​​ឈាន​​​ដល់​​​ការ​​​កាត់​​​ទោស​​​គាត់​កំបាំង​​​មុខ​​​នៅ​​​ទី​​​នោះ​​​កាលពី​​ខែ​​​មករា។ បុរស​​​អាយុ​​​៦០​​​ឆ្នាំ​​​មាន​​​ស្តុក​​​ស្តម​​​្ភ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​១៩​​​ឆ្នាំ​​​ពី​​​បទ​​​ផលិត​​​រូប​​​អាសអាភាស​​​​​​កុមារ និង​​​បៀតបៀន​​​ផ្លូវ​​​ភេទ​​​អនីតិជន​​​​​​ ក្នុង​​​នោះ​​​មាន​​​ទារក​​​ទើប​​​នឹង​កើត និង​កូន​​​ស្រី​​​ជា​​​ច្រើន​​​នាក់​​​ដែល​​​គាត់​​​​​បាន​​​យក​​​មក​​​ចិញ្ចឹម​​​នៅ​​​ពេល​​​រស់​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​ផង​ដែរ។ ប៉ុន្តែ នៅ​​​ពេល​​​ដែល​​​សមត្ថកិច្ច​​​បាន​​​ទៅ​​​ចាប់​ខ្លួន​​​គាត់​​​នៅ​​​ផ្ទះ​​​របស់​​​គាត់​​​ក្នុង​​​ប្រទេស​​​បែលហ្សិក គាត់​​​បានគេចខ្លួន​​​បាត់​​​។ តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​គេ​​​បាន​​​បន្ថែម​​​រូប​​​គាត់​​​ទៅ​ក្នុង​បញ្ជី​​​នៃ​​​មនុស្ស​​​ត្រូវ​​​​​​តាម​ចាប់​​​ខ្លួន​​​បំផុត​​​របស់​​​អាំងទែប៉ូល។ លោក​​​ស្រី​​​...

ការជួញដូរមនុស្ស​​​កើនឡើង​​​ដែល​​​បង្កឡើង​​​ដោយ​​​ចំណាក​​​ស្រុក​​​

យោងតាម​​​របាយការណ៍​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បញ្ចេញ​​​ឲ្យដឹង​​​កាលពី​​​ម្សិលមិញ​​​ឲ្យ​​​ដឹង​​​ថា​​​​​​ ការជួញ​​​ដូរ​​​មនុស្ស​​​ចេញពី​​​ប្រទេស​​​កម្ពុជា​​​គឺកើន​​​ឡើង​​​ ហើយ​​​យោង​​​តាម​​​របាយការណ៍​​​អង្គការ​​​សហប្រជាជាតិ​​​ដាច់​​​ដោយ​​​ឡែក​​​​​​មួយ​​​ឲ្យដឹងថា បញ្ហា​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​តែ​​​ការគ្រប់គ្រង​​​ព្រំដែន​​​ធូររលុង និង​​​ភាព​​​ខុសគ្នា​​​ផ្នែក​​​សេដ្ឋកិច្ច​​​នៅក្នុងតំបន់​​។  យោងតាម​​​របាយការណ៍​​​ដែល​​​បញ្ចេញ​​​​​​​​​ក្នុង​​​ពេល​​​សន្និបាតប្រចាំ​​​ឆ្នាំ​​​ស្តីពី​​​ការ​​​ប្រឹងប្រែង​​​ប្រឆាំង​​​ការ​​​ជួញដូរមនុស្ស​​​នៅឯ​​​ក្រសួង​​​មហាផ្ទៃ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ឲ្យដឹងថា កាលពី​​​ឆ្នាំមុន​​​ នគរបាល​​​បាន​​​​​​ជួយ​​​សង្គ្រោះ​​​ជន​​​រងគ្រោះ​​​ដោយសារ​​​ការ​​​ជួញដូរ​​​ចំនួន​​​២៩៥​​​នាក់ ​​​គឺ​​​ចំនួន​​​​​​ច្រើន​​​ជាង​​​ពាក់​​​កណ្តាល​​​នៃស្ត្រី​​​​​​ត្រូវ​​​គេជួញដូរ​​​សម្រាប់​​​អាជីវកម្ម​​​ផ្លូវ​​​ភេទ​​​។ យោងតាម​​​របាយការណ៍​​​ឲ្យ​​​ដឹងថា ជន​​​រងគ្រោះ​​​ទាំង​​​នេះ​​​គឺជា​​​ផ្នែក​​​នៃ​​​ករណី​​​ជួញដូរមនុស្ស​​​ដាច់​​​ដោយឡែក​​​ពីគ្នា​​​ចំនួន​​​១០៥​​​ករណី​​​ ពោល​​​គឺ​​​កើន​​​ឡើង​​​ពី​​​៩៥​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​។​​​​​ អ្នកស្រី​​​ យក់ សុខា អគ្គស្នងការរង​​​នគរបាល​​​ជាតិ​​​ទទួល​​​បន្ទុក​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរមនុស្ស​​​ និង​​​ការពារ​​​អនីតិជន បាន​​​មាន​​​ប្រសាសន៍​​​នៅក្នុង​​​សន្និបាតនោះថា "ក្នុងឆ្នាំ​​​២០១៥​​​ យើង​​​បាន​​​កត់​​​សម្គាល់​​​ឃើញថា សកម្មភាព​​​ជួញដូរមនុស្ស ​​​និង​​​អាជីវកម្ម​​​ផ្លូវភេទ​​​នៅតែ​​​កើន​​​ឡើង​​​ ទោះបីជា​​​សកម្មភាព​​​ខ្លះ​​​បាន​​​ផ្លាស់ប្តូរ​​​ក៏ដោយ​​​"។ ឧត្តមសេនីយ៍ឯក​​​ អ្នកស្រី​​​ សុខា បាន​​​មាន​​​ប្រសាសន៍ថា អ្នកនេសាទ​​​ ពលករ​​​​​​បម្រើ​​​តាម​​​ផ្ទះ​​​ និង​​​ស្ត្រី​​​ជាកូន​​​ក្រមុំ​​​ បាន​​​កើត​​​មាន​​​​​​ឡើង​​​នៅក្នុង​​​រយៈពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗកន្លង​​​ទៅនេះ​​​ ជាក្រុម​​​ដែល​​​ងាយ​​​ទទួល​​​រង​​​គ្រោះថ្នាក់​​​បំផុត​​​​​​ដែល​​​នឹង​​​ក្លាយ​​​ទៅជា​​​ជន​​​រងគ្រោះ​​​ដោយសារការ​​​ជួញដូរ​​​។ អ្នកស្រីអគ្គស្នងការរង​​​នគរបាល​​​ជាតិ​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា "កង្វះព័ត៌មាន​​​ ការអប់រំ​​ និង​​​ភាពក្រីក្រ​​ មានន័យថា ប្រជាពលរដ្ឋ​​​នៅតាម​​​តំបន់​​​ជនបទ គឺ​​​​​​ងាយនឹង​​​គេបោក​​​។ អាជ្ញាធរ​​​មូលដ្ឋាន​​​ខ្លះ​​​មិនបាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​ទេ។ វានៅតែ​​​ខ្វះ​​​ការ​​​សហការ​​​នៅថ្នាក់មូលដ្ឋាន​​​"។ របាយការណ៍​​​និយាយថា ទោះជាយ៉ាងនេះ​​​ក្តី ក្រុងភ្នំពេញមាន​​​ចំនួន​​​នៃករណី​​​ជួញ​​​ដូរ​​​ខ្ពស់​​​បំផុត​​​ ដោយមាន​​​ជន​​​រងគ្រោះ​​​ចំនួន​​​៥៦​​​នាក់​​​ដែល​​​សង្គ្រោះ​​​ដោយ​​​នគរបាល​​​កាលពី​​​ឆ្នាំ​​​។ ទោះបីជា​​​របាយការណ៍​​​នេះ​​​មិនបាន​​​ផ្តល់​​​តួលេខ​​​ថា មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់ត្រូវបាន​​​គេ​​​​​​ជួយសង្គ្រោះ​​​នៅខាងក្រៅ​​​ប្រទេស​​​កម្ពុជាក៏ដោយ​​​ ក៏របាយការណ៍​​​នេះ​​​បាន​​​កត់​​​សម្គាល់​​​ថា ប្រទេស​​​ថៃ​​​គឺជា​​​គ្រោះថ្នាក់​​​សម្រាប់​​​កម្មករ​​​ចំណាក​​​ស្រុក​​​។ ពលរដ្ឋ​​​កម្ពុជា​​​រាប់រយនាក់​​​ដែល​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ថៃ​​​ ត្រូវ​​​បាន​​​គេ​​​បញ្ជូន​​​មក​​​មាតុភូមិ​​​វិញ​​​កាលពី​​​ឆ្នាំ​​​កន្លង​​​ទៅ ក្នុងពេល​​​ដែល​​​ឧស្សាហកម្ម​​​នេះ​​​បាន​​​ស្ថិត​​​នៅក្រោម​​​ការ​​​ពិនិត្យ​​​ពិច័យ​​​ជាអន្តរជាតិ។ ចំនួន​​​នៃ​​​ស្ត្រី​​​ខ្មែរ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ចិន​​​ដើម្បី​​​រៀបការ​​​ជាមួយ​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ ហើយ​​​​​​​​​ដែល​​​តែងតែ​​​ជួបបញ្ហា​​​រកាំ​​​រកូស​​​​​​ដោយ​​​ប្តី​​​ធ្វើ​​​បាប​​​ ឬក៏​​​ត្រូវ​​​គេលក់​​​ឲ្យធ្វើ​​​ជា​​​ស្ត្រី​​​ពេស្យាក៏បាន​​​កើន​​​ឡើង​​​ដែរ​​​ក្នុងប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗកន្លង​​​ទៅនេះ។ ក្នុងពេល​​​ដែលស្ត្រី​​​ចូល​​​បម្រើ​​​ការងារ​​​តាម​​​ផ្ទះ​​​នៅឯ​​​បរទេស​​​ គឺងាយទទួល​​​រងការ​​​ធ្វើបាប​​​ និង​​​ជំពាក់​​​បំណុលគេ​​​នោះ នាពេល​​​បច្ចុប្បន្ន​​​នេះ​​​ រដ្ឋាភិបាល​​​កំពុង​​​ចរចា​​​ជាមួយ​​​ប្រទេស​​​ម៉ាឡេស៊ី និង​​​អារ៉ាប៊ី សាអ៊ូឌិត​​​ ជាប្រទេស​​​ដែល​​​មាន​​​ឈ្មោះ​​​មិនល្អ​​​ចំពោះ​​​ការ​​​ការ​​​ពារ​​​កម្មករ​​​ចំណាក​​​ស្រុក​​​ ដើម្បី​​​បើក​​​ផ្លូវ​​​ឲ្យ​​​ពលករ​​​ទៅ​​​​​​ធ្វើការ​​​តាម​​​ផ្ទះ​​​។ ការិយាល័យ​​​អង្គការ​​​សហប្រជាជាតិ​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​ និង​​​ឧក្រិដ្ឋកម្ម​​​បាន​​​ចេញ​​​របាយការណ៍​​​មួយ​​​កាលពី​​​ម្សិលមិញ ដែលមាន​​​ចំណង​​​ជើង​​​ថា "ការពារ​​​សន្តិភាព​​​ និង​​​វិបុលភាព​​​នៅក្នុង​​​អាស៊ីអាគ្នេយ៍​​​ៈ បញ្ចូល​​​របៀប​​​វារៈ​​​សេដ្ឋកិច្ច​​​និង​​​សន្តិសុខ​​​ក្នុងពេល​​​តែ​​​មួយ​​​ ដែល​​​ចាត់ទុក​​​ប្រទេស​​​កម្ពុជា​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​នានា ​​​ដែល​​​មាន​​​​​​ប្រជាពល​​​រដ្ឋ​​​ប្រឈម​​​នឹង​​​ហានិភ័យ​​​ខ្ពស់​​​ដោយ​​​​​​រងការ​​​ជួញ​​​ដូរ​​​។ របាយការណ៍​​​និយាយថា "កម្មករចំណាកស្រុក​​​គ្មាន​​​ជំនាញ​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅប្រទេស​​​ថៃ​​​ សិង្ហបុរី ឥណ្ឌា និង​​​ចិន​​​ គឺភាគច្រើន​​​មកពី​​​ប្រទេស​​​អភិវឌ្ឍ​​​តិចតួច​​​ ដូចជា​​​ប្រទេស​​​កម្ពុជា ឡាវ ភូមា និង​​​វៀតណាម​​​ជា​​​ដើម​​​"។ របាយការណ៍​​​និយាយថា កំណើន​​​នៃ​​​មនុស្ស​​​ថ្នាក់​​​កណ្តាល​​​នៅក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ក្នុងតំបន់​​​ផ្តល់​​​​​​ឱកាស​​​ឲ្យ​​​កម្មករ​​​មក​​​ពី​​​ប្រទេស​​​នានា​​​ ដូចជាប្រទេស​​​កម្ពុជា​​​ជាដើម​​​ ប៉ុន្តែ​​​ឱកាសនេះ​​​ក៏​​​មាន​​​ហានិភ័យ​​​ចំពោះ​​​ការ​​​ធ្វើ​​​អាជីវកម្ម​​​ដែរ។ របាយការណ៍​​​បាន​​​និយាយបន្ត​​​ថា "អ្នករត់ពន្ធ​​​មនុស្ស ​​​និង​​​អ្នក​​​ជួញដូរមនុស្សឆ្លៀត​​​ឱកាស​​​​​​ឆក់​​​យក​​​ភាព​​​ងាយ​​​រងគ្រោះ​​​នេះ ​​​ដោយ​​​បង្ខំ​​​​​​ឲ្យ​​​ពួកគេ​​​ធ្វើ​​​ការ​​​ក្នុង​​​ស្ថានភាព​​​កេង​​​ប្រវ័ញ្ច​​​ ឬ​​​ដូចជា​​​ទាសករ"។ របាយការណ៍​​​បាន​​​និយាយថា ការគ្រប់​​​គ្រង​​​ព្រំដែន​​​ធូររលុង​​​កាន់​​​តែ​​​ខ្លាំង​​​ក្នុងបណ្តា​​​ប្រទេស​​​នានា​​​ក្នុងតំបន់ ដែល​​​មានបំណង​​​បន្ធូរបន្ថយ​​​ពាណិជ្ជកម្ម​​​ គឺធ្វើ​​​ឲ្យ​​​ការអនុវត្ត​​​ច្បាប់​​​កាន់​​​តែ​​​ជួប​​​ការលំបាក។ របាយការណ៍​​​បាននិយាយថា "ការផ្លាស់ប្តូរ​​​ការគ្រប់គ្រង​​​ចំណាកស្រុក​​​ និង​​​និយតកម្ម​​​ការងារ​​​ដោយ​​​សេរី​​​ គឺកាត់​​​បន្ថយ​​​ហានិភ័យ​​​ និង​​​តម្លៃ​​​សម្រាប់​​​អ្នករត់ពន្ធ​​​និងអ្នក​​​ជួញដូរមនុស្ស​​​ ទន្ទឹម​​​​​​នឹង​​​កាត់បន្ថយ​​​វិធានការ​​​ជាមូលដ្ឋាន​​​សម្រាប់​​​ទីភ្នាក់ងារ​​​អនុវត្ត​​​ច្បាប់​​​"។ អ្នកស្រី​​​ ហេឡិន ស្វន ជា​​​ស្ថាបនិក​​​និងជា​​​នាយក​​​អន្តរជាតិ​​​នៃ​​​អង្គការ​​​ប្រឆាំង​​​ការ​​​ជួញដូរ​​​ឈ្មោះ ចាប់ដៃ បានមាន​​​ប្រសាសន៍ថា តំបន់នេះគឺស្ថិត​​​នៅ​​​លើ​​​ទីចោតនៃ​​​ការ​​​ផ្ទុះឡើង​​​នូវ​​​ចំណាកស្រុក​​​ដែលនឹង​​​កើត​​​ឡើង​​​ឥត​​​ព្រាង​​​ទុក​​​។ អ្នកស្រី ស្វន បានមាន​​​ប្រសាសន៍ថា "ដោយសារតែ​​​សមាហរណកម្ម​​​អាស៊ាន​​​កាន់​​​តែ​​​ទូលំ​​​ទូ លាយ​​​ និង​​​សមាហរណកម្ម​​​​​​មហា​​​​​​តំបន់​​​ទន្លេមេគង្គ​​​ យើង​​​នឹង​​​ឃើញ​​​ចលនា​​​នៃ​​​កម្មករ​​​គ្មាន​​​ជំនាញ​​​​​​គឺមានកម្រិត​​​ខ្ពស់​​​ដែល​​​យើង​​​ពុំដែល​​​ឃើញ​​​ពីមុន​​​មក​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ចំណាក​​​ស្រុក​​​ជាច្រើន​​​ងាយ​​​ទទួល​​​រង​​​ការជួញដូរ​​​"។ អ្នកស្រី​​​ ស្វន បានមាន​​​ប្រសាសន៍​​​បន្តថា "យើង​​​ត្រូវមើល​​​បញ្ហា​​​នេះ​​​មិនមែនជា​​​រឿង​​​ប្រទេស​​​​​​មួយ​​​ទេ ប៉ុន្តែ មើល​​​ឃើញ​​​​​​វា​​​ជា​​​បញ្ហា​​​ថ្នាក់​​​តំបន់​​​។ អង្គការ​​​នានា​​​នៅ​​​ក្នុង​​​បណ្តា​​​ប្រទេស​​​ទាំងឡាយ​​​ត្រូវ​​​ទាក់ទង​​​គ្នា​​​ឲ្យ​​​ស្អិត​​​ល្មួត​​​ថែមទៀត​​​ ហើយ​​​រដ្ឋាភិបាល​​​នៃ​​​ប្រទេសទាំងនោះ​​​ត្រូវ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​គ្នា​​​ឲ្យ​​​កាន់​​​តែ​​​ខ្លាំង"៕រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

អាជ្ញាធរ​​​អេដស៍​​​ឲ្យ​​អ្នក​ភូមិ​នៅ​ខេត្ត​កណ្ដាល​​​​ធ្វើ​តេស្ត​ឈាម​ខ្លួន​ឯង​

កាលពី​ម្សិលមិញ ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​របស់​រដ្ឋាភិបាល​ បាន​​​​និយាយ​​​​​​ការ​ពារ​​​​សេចក្តី​សម្រេច​​បញ្ឈប់​​​​​ការ​ធ្វើ​តេស្ត​ឈាម​នៅ​ភូមិ​មួយ​​ក្នុង​ខេត្ត​កណ្ដាល​ ដែល​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​​បាន​រក​ឃើញ​​​​​ករណី​​​ផ្ទុះ​ការ​ឆ្លង​មេរោគ​អេដស៍​​​​ដែល​​​អាច​​​​​​​​​ទៅ​​​រួច​​​​​​​​​កាលពី​ដើម​ខែ​នេះ​ ទោះបី​ជា​​​​ខ្លួន​​​​​​ទទួល​​​​ស្គាល់​ថា លទ្ធផល​​នៃ​ការ​​​​រក​​​ឃើញ​​​របស់​អង្គការ​​​​នេះ​​ប្រហែល​ជា​ត្រឹម​ត្រូវ​​​​ក្តី។ ការ​ធ្វើ​តេស្ត​ឈាម​​​​ដោយ​​​អង្គការ​ខេមរា ​នៅ​ភូមិ​ពាម​ ឃុំសំបួរមាស កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ បាន​រក​ឃើញ​​ករណី​​​​ឆ្លង​​​​មេរោគ​អេដស៍​​​​​ក្នុង​​​ចំនួន​​​គួរ​​​ឲ្យ​​​បារម្ភ​​​​ដែល​គេ​មិន​ធ្លាប់​ដឹង​ពី​មុន​​​មក​។ អ្នក​ដែល​​ធ្វើ​តេស្ដ​ឃើញផ្ទុក​មេរោគ​​​ពេល​​​​ថ្នាក់​​​លើ​សួរ"។ លោកស្រី​ ម៉ារី អូឌីល អេមិន (Marie-Odile ​Emond) នាយក​​​ប្រចាំ​ប្រទេស​​​នៃ​​​អង្គការ​​ UNAIDS ​​មាន​ប្រសាសន៍​ថា ​​​ដោយ​​​សារ​តែ​​​កន្លែង​​​​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​ឥត​គិត​ថ្លៃ​ "មាន​​​​យ៉ាង​​​​​​ទូលំ​​​ទូលាយ​" ការ​សម្រេច​របស់​មន្ត្រី​សុខា​ភិបាល​​​​​​​​បញ្ឈប់​ការ​ធ្វើ​តេស្ត​នៅ​ភូមិ​នេះ គឺ​ស្រប​តាម​គោលការណ៍​​របស់​អង្គការ​លោកស្រី​។ លោក​ស្រី​បាន​លើក​ឡើង​​តាម​រយៈ​សារ​អេឡិច​ត្រូនិក​ថា ​"​វា​នៅ​តែ​មាន​​​ដូច​ពី​មុន​ រួម​ទាំង​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ សម្រាប់​​​អ្នក​ដែល​​​ចង់​ដឹង​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន"។ លោក​ យឹម ប៊ុនថន ​ប្រធាន​មណ្ឌល​សុខ​ភាព​​ឃុំ​សំបួរមាស​ បាន​មាន​ប្រសាសន៍​​កាលពី​ថ្ងៃ​អង្គារ និង​ម្សិលមិញ​ថា មណ្ឌល​​​សុខ​​​ភាព​​​​របស់​លោក​​​​​បាន​​​ផ្ដល់​ការ​ធ្វើ​តេស្ត​រក​មេរោគ​អេដស៍​​ដល់​ប្រជាពលរដ្ឋ​តែ​​​៩​នាក់​​​ប៉ុណ្ណោះ​​​ មកពី​ភូមិ​ពាម ហើយ​អ្នក​ទាំង​នោះ​​សុទ្ធតែ​មិន​ផ្ទុក​មេរោគ​អេដស៍ហើយ​​​​សន្និដ្ឋាន​​​ថា ​​​មូល​​​ហេតុ​...

ករណីចាប់​​​រំលោភ​​​ដែល​​​ត្រូវ​​​បានរាយការណ៍​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​​​​២០១៥

យោង​​​តាម​​​របាយការណ៍របស់​​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​ចេញ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ឲ្យ​​​ដឹង​​​ថា ករណីចាប់​​​​រំលោភ​​​ដែល​​​ត្រូវ​​​បាន​​​រាយ​​​ការណ៍​​​កើន​​​ឡើង​​​១២​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៤ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្លាក់​​​ចុះ​​​សរុប​​​​​​នៅ​​​ក្នុង​​​បទ​​​ល្មើស​​​ឆ្នាំ​​​២០១៥​​​ក៏​​​ដោយ។​​​ របាយការណ៍​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "មាន​​​ការ​ចាប់​​​រំលោភកើតឡើង​​​​ចំនួន​​​២៥៣​​​ករណី​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​​​​២០១៤​​​ ដែល​​​មាន​​​២២៦ករណី​​​"។ ​​​របាយ​​​ការណ៍​​​ នេះ​បន្ថែម​​​ថា ករណី​​​រំលោភ​​​សម្លាប់​​​បានធ្លាក់​​​ចុះ​​​ពី​​​៦​​​ករណី​​​មក​​​នៅត្រឹម​៤​​​ករណី​​​។ តួលេខ​​​នេះត្រូវ​បាន​​​​គាំទ្រ​​​ដោយ​​​ទិន្នន័យ​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​​​​ដែល​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​ចាប់​​​រំលោភ​​​កើត​​​ឡើង​​​ចំនួន​​​​​​២៣៨​​​ករណី​​​នៅ​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ពោល​​​គឺ​​​បាន​​​កើន​​​ឡើង​​​ពី​​​២០១​​​ករណី​​​ក្នុង​​​ឆ្នាំ​​​២០១៤។​​​ក្នុង​​​ចំណោម​​​ករណី​​​ចាប់​​​រំលោភទាំង​​​២៣៨​​​ករណី​​​នេះ​​​លើក​​​លែង​​​តែ​​​៥៥​ករណីចេញ​​​ ជន​​​រងគ្រោះ​​​គឺ​​​ជា​​​អនីតិជន​​​។ លោក​​​ស្រី ចាន់​​​ សុគន្ធា ប្រធាន​​​កម្មវិធី​​​ស្ត្រី ​​​និង​​​កុមារ​​​នៅ​​​អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ចាប់​​​រំលោភ​​​ដែល​​​ត្រូវ​​​បាន​​​រាយការណ៍​​​ទំនង​​​ជា​​​ត្រឹម​​​តែ​​​មួយ​​​ផ្នែក​​​ប៉ុណ្ណោះ​​​​​​នៃ​​​ចំនួន​​​ករណី​​​ចាប់​​​រំលោភ​​​ពិត​​​ប្រាកដ​​​ដែល​​​កើត​​​ឡើង​​​ទូទាំង​​​ប្រទេស​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា "យើង​​​មិន​​​ដឹង​​​ថា តើ​​​មានប៉ុន្មាន​​​​​​​ករណី​​​ដែល​​​ជន​​​រង​​​គ្រោះ​​​ ​​​ឬ​​​ក្រុម​​​គ្រួសារ​​​ខ្លាច​​​មិន​​​ហ៊ាន​​​រាយការណ៍​​​នោះ​​​ឡើយ​​​"។ ករណីប្រព្រឹត្ត​អំពើ​​​ចាប់​​​រំលោភ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ត្រូវ​​​បាន​​​កត់ត្រា​​​ទុក​​​បាន​​​យ៉ាង​​​ល្អ​​​។ការ​​​សិក្សា​​​ឆ្នាំ​​​២០១៣​​​​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​រក​​​ឃើញ​​​​​​ថា ​​​ក្នុង​​​ចំណោម​​​បុរស​​​៥​​​នាក់​​​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នកត្រូវបានសម្ភាស​ជាង​​​១.៨០០នាក់​​​ មាន​​​ម្នាក់​បាន​​​រំលោភ​​​ស្ត្រី​​​យ៉ាង​​​តិច​​​ម្តង​​​។ ជាង​​​ពាក់​​​កណ្តាល​​​នៃ​​​អ្នក​​​ទាំង​​​នោះ​​​បាន​​​សារភាព​​​ថា ​​​បាន​​​ប្រព្រឹត្ត​​​​​​អំពើ​​​ចាប់​​​រំលោភ​​​ជា​​​លើក​​​ដំបូង​​​មុន​​​អាយុ​​​២០​​​ឆ្នាំ​​​។ ហើយ​​​ខណៈ​​​មន្ត្រី​​​រដ្ឋាភិបាល និង​​​សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​លើក​​​ឡើង​​​ថា បញ្ហា​​​នេះ​​​ស្ថិត​ក្នុង​ស្ថាន​ភាព​កាន់​​​តែ​​​អាក្រក់​​​ទៅ​​ៗ​នោះ មូល​​​ហេតុដែល​នាំ​ឲ្យ​កើតមាន​បញ្ហា​​​នេះ​ ក្លាយជា​ប្រធាន​បទ​​ដែល​​​មាន​​​ការ​​​ពិភាក្សា ​​​ដេញ​​​ដោល​​​យ៉ាង​​​ច្រើន​​​។ ក្នុង​​​ចំណោម​​​កត្តា​​​ចម្បង​​​ៗ​​​ដែលត្រូវ​​​បាន​​​រក​​​ឃើញ គឺ​​​ការ​​​អនុវត្ត​​​ច្បាប់​​​មាន​​​ភាព​​​ទន់​​​ខ្សោយ​​​ ការ​​​ទទួល​​​បាន​​​រូប​​​ភាព​​​ អាស​​​អាភាស​​​តាម​​​រយៈ​​​ទូរស័ព្ទ​​​ស្មាត​​​ហ្វូន​​​មាន​​​ភាព​​​ងាយ​​​ស្រួល​​​​​...

​តុលាការ​​​​​​សម្រេច​​​​​​​ឲ្យ​ឧកញ៉ា សុខ ​​​​ប៊ុន អនុវត្ត​​​ទោស​ជាប់​​​​​​ពន្ធនា​គារ​​​​​​១០​ខែ​​ពីបទ​​ប្រើ​ហិង្សា​លើ​​ សាសា 

កាលពី​ម្សិលមិញ ​តុលាការ​​បាន​សម្រេច​​​​ឲ្យ​​​​​ឧកញ៉ា​អចលនទ្រព្យ​​ សុខ ប៊ុន អនុវត្ត​​​ទោស​​​​​​ជាប់​​​ពន្ធនាគារ​​​១០ខែ​ពីបទ​ប្រើ​អំពើ​ហិង្សា​យ៉ាង​ព្រៃផ្សៃ​លើ​អតីត​ពិធីការិនី​ទូរ​ទស្សន៍​ ឯក សុជាតា ហៅ សាសា កាលពី​ឆ្នាំ​មុន​ ដែល​​រូបភាព​វីដេអូ​​​នៃ​​​​​ការ​​​​ប្រើ​អំពើ​ហិង្សា​នោះ​បាន​បែក​ធ្លាយ​សុសសាយ និង​​​​បណ្តាល​​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទាមទារ​​រក​យុត្តិធម៌​​​​ក្នុង​​​ករណី​​​​​​ប្រើ​​​ "​អំពើ​ហិង្សា​​​​​​​នឹក​​​ស្មាន​មិន​ដល់​​នេះ"។ ប៉ុន្តែ​ទោះបី​ជា​​​សម្រេច​ឲ្យ​លោក សុខ ប៊ុន ជាប់ពិរុទ្ធភាព​ពីបទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​​ដែល​ត្រូវ​ជាប់​ពន្ធនា​​គារ​​ពី​២ឆ្នាំ​​ដល់​៥ឆ្នាំ​​​​យ៉ាង​​​ណា​​​ក្ដី ក៏​ចៅ​​ក្រម​​​​ជំនុំជម្រះ ស៊ លីណា បាន​ប្រាប់​​សាលា​​​​ដំបូង​រាជធានី​ភ្នំពេញ​​ថា ឧកញ៉ា​រូប​នេះ​​​​​នឹង​ត្រូវ​ជាប់ពន្ធនាគារ​​​​មិន​​​ដល់​​​​១ឆ្នាំ​​។ ចៅក្រម​ ស៊ លីណា បាន​ប្រកាស​ថា "​បន្ទាប់​​ពី​ពិនិត្យ​ពិច័យ និង​ពិចារណា​​សំណុំរឿង​នេះ​យ៉ាង​​​​ល្អិត​ល្អន់​​​​ផ្អែក​​​ទៅ​​​តាម​​​​​​​​​ច្បាប់ សាលា​ដំបូង​​​​រាជធានី​ភ្នំពេញ​បាន​​​សម្រេច​ផ្ដន្ទាទោស​ សុខ ប៊ុន​ ឲ្យ​ជាប់​ពន្ធនាគារ​​៣ឆ្នាំ។ គាត់​នឹង​​​​ត្រូវ​​​អនុវត្ត​ទោស​១០ខែ​ ហើយ​ទោស​​សេស​សល់​​​​នឹង​ត្រូវ​ព្យួរ​ជាមួយ​នឹង​ការ​ផាក​ពិន័យ​​៦​លាន​រៀល​"។ ចៅក្រម​រូប​នេះ​មាន​ប្រសាសន៍​ថា ការ​​​ផ្តន្ទា​​​ទោស​​​​​​​​​​លោក សុខ ប៊ុន ធ្វើ​​​​ឡើង​​​​​​ផ្អែក​​​​​​តាម​​​ការ​​​​​​ពិចារណា​​​លើ​​ប្រវត្តិស្អា​ត​ស្អំ​ដែល​​​គាត់​​​មិន​​​​​​​​ធ្លាប់​​​ប្រព្រឹត្ត​បទល្មើស​​​​​ពី​មុន​មក​។ ​ដោយ​​​​​​បាន​​​​ជាប់​ឃុំ​បណ្ដោះ​អាសន្ន​​​រយៈ​ពេល​ជិត​​៨​ខែ​​រួច​ទៅ​ហើយ​នោះ...

​ទោះ​មាន​ការ​គំរាម​កំហែង​ ក៏​គ្មាន​​ការ​បង្ក្រាប​ស៊ីម​កាត​​មិន​ចុះ​បញ្ជី​

កាលពី​បួន​ខែ​មុន លោក ឆៃ ស៊ីណារិទ្ធ ​អគ្គស្នងការរង​នគរ​បាល​ជាតិ​បាន​ប្រកាស​ថា ​​​ស៊ីម​កាត​ទូរស័ព្ទ​ដែល​មិន​ចុះ​បញ្ជី​គឺ​ជា​ការ​គំរាម​កំហែង​​​ធំ​ចំពោះ​សន្តិសុខ​ជាតិ​។ ​​លោក​បាន​អះ​អាង​ថា វា​​ជា​ឧបករណ៍​​ដែល​ភេរវករ​ ជនចាប់​ជំរិត និង​ជន​នាំគ្រឿង​ញៀន​​ឆ្លង​ដែន​ចូល​ចិត្ត​ប្រើ​ប្រាស់ មុន​ពេល​​ចោទ​ប្រកាន់​​​​​​​​បណ្តា​​​ក្រុមហ៊ុន​ប្រតិបត្តិករ​ទូរស័ព្ទ​​ចល័ត​​​ដែល​ចែក​ចាយ​​​​​​​វា​​​ថា យក​សុវត្ថិភាព​​របស់​ពលរដ្ឋ​មក​លេង​សើច។ ដោយ​អះអាង​ថា ​៧០​ភាគរយ​នៃ​ជន​ក្រៅ​​​ច្បាប់​​​​​បាន​ប្រើ​ប្រាស់​​ស៊ីម​កាត​​ថោក​ៗ​ដែល​​​មិន​ចុះ​បញ្ជី​​​ដើម្បី​​ប្រព្រឹត្ត​បទ​ល្មើស​​កម្រិត​ធ្ងន់​​ ឧត្ដម​សេនីយ៍​ឯក ឆៃ ស៊ីណារិទ្ធ បាន​ប្រកាស​ថា ​​​ដោយ​មាន​ប្រសិទ្ធភាព​ភ្លាមៗ និង​ស្រប​តាម​​​សារាចរ​​ណែនាំ​​​ឆ្នាំ​២០១២ ដែល​​​​មិន​ទាន់​​បាន​អនុវត្ត​មុននេះ​ ​រាល់​ការ​ទិញ​ស៊ីម​កាត​​ទាំង​​​អស់​តម្រូវ​ឲ្យ​មាន​អត្តសញ្ញាណប័ណ្ណ​។ ​លោក​​​ថ្លែង​ថា ​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​​មាន​​​ពេល​​៣ខែ​ដើម្បី​​បញ្ជាក់​អត្តសញ្ញាណ​​​អតិថិជន​​​របស់​ខ្លួន ហើយ​ផ្ដាច់​លេខ​ដែល​មិន​ចុះ​បញ្ជី។ លោក​បាន​ព្រមាន​​​​​​​​​​ថា ក្រោយ​រយៈ​ពេល​​៣ខែ ​​ខ្សែ​ទូរស័ព្ទ​​ដែល​គ្មាន​ការ​បញ្ជាក់​ទាំង​អស់​នឹង​ត្រូវ​បិទ​ចោល​ដោយ​ស្វ័យ​ប្រវត្តិ រីឯ​ក្រុម​ហ៊ុន​ដែល​មិន​សហការ​​​​អាច​នឹង​ត្រូវ​ព្យួរ​អាជ្ញាប័ណ្ណ។ ទោះ​ជា​យ៉ាង​ណា ​ស៊ីមកាត​​ដែល​មាន​តម្លៃ​​ថោក​​នៅ​តែ​​មាន​លក់​​ពាសពេញ​រាជធានី​ភ្នំពេញ ​​ចំណែកឯ​​មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូប​បាន​ទទួល​ស្គាល់​កាលពី​ថ្ងៃ​ច័ន្ទ​ថា អាជ្ញាធរ​​មិន​ទាន់​​​​​​ចាប់​ផ្ដើម​អនុវត្ត​សារាចរ​នេះ​​ទេ។ ​ ​លោក​ នៅ វុទ្ធី...

ការ​​ផ្ដោត​​​លើ​​វីដេអូ​អាស​អាភាស​​​​ធ្វើ​ឲ្យ​​​​ពិបាក​យល់​​ពី​មូល​ហេតុ​​ស្មុគស្មាញ​នៃ​ការ​ចាប់​រំលោភ​

​ក្រុង​ស្ទឹងសែន, កំពង់ធំ-​អ្នកស្រី សារឿន ​បាន​​ប្រទះ​​ឃើញ​ចៅស្រី​របស់​គាត់​​នៅ​ក្នុង​រោង​​ក្រោយ​​ផ្ទះ​សសរ​ខ្ពស់​​​របស់​​ខ្លួន​នៅ​មុន​ពេល​ថ្ងៃ​ត្រង់​បន្តិច​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។ ​ចៅស្រី​វ័យ​៨​ឆ្នាំ​​​របស់​គាត់​​កំពុង​ព្យា​យាម​​​​​​​សម្អាត​ជើង​របស់​នាង​​ដែល​ប្រឡាក់​សុទ្ធតែ​ឈាម​។ ដោយ​ភ័យ​តក់​ស្លុត ស្ត្រី​វ័យ​៦០​ឆ្នាំ​រូប​នេះ​​​​បាន​យក​សារុង​​រុំ​​​​​ឲ្យ​ចៅស្រី​ដែល​​និយាយ​លែង​​​​ចេញ​ ​​ហើយ​លើក​នាង​ដាក់​​​លើ​កន្ទុយ​កង់​​រួច​ឌុប​ទៅ​គ្លីនិក​​ក្នុង​មូលដ្ឋាន​​ចម្ងាយ​ប្រហែល​២គីឡូ​ម៉ែត្រ ​ដោយ​នៅ​ទីនោះ​​គ្រូពេទ្យ​ម្នាក់​បាន​​​​សន្និដ្ឋាន​ថា ក្មេង​ស្រី​រូប​នេះ​​ "បាន​រង​របួស​​ ​​​ប៉ុន្តែ​មិន​មែន​រង​របួស​ដោយសារ​អាវុធ​​ទេ​" ហើយ​បាន​​​ណែនាំ​គ្រួសារ​នេះ​ឲ្យ​​​ទៅ​​ប្ដឹង​នគរ​​​បាល​។ ​ លោក កង សន ​នាយ​ប៉ុស្តិ៍​ឃុំ​ស្រយូវ​ ​បាន​ព្យាយាម​សាក​សួរ​ក្មេង​ស្រី​​ដែល​នៅ​តែ​ស្ងាត់​ស្ងៀម​មិន​និយាយ​ស្ដី និង​បន្ត​ហូរ​ឈាម​រូប​នេះ​​​​​​ជិត​កន្លះ​ម៉ោង​​ មុន​ពេល​នាង​សន្លប់​​ និង​ត្រូវ​បាន​បញ្ជូន​​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។ ពេល​នាង​ដឹង​ខ្លួន​ឡើង​វិញ​ នាង​បាន​ប្រាប់​ម្ដាយ​របស់​​​ខ្លួន​ថា ​នាង​​​​ត្រូវ​ក្មេង​​ប្រុស​ជិត​ខាង​​អាយុ​១៤​ឆ្នាំ​​​​ម្នាក់​ចាប់​រំលោភ។ ​ក្មេង​ប្រុស​ជា​​ជន​ល្មើស​​​​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​បាន​សារភាព​ថា ខ្លួន​ពិត​ជា​បាន​ចាប់​រំលោភ​ក្មេង​ស្រី​រងគ្រោះ​មែន​។ តើ​អ្វី​​​ទៅ​ដែល​បាន​​ជំរុញ​ឲ្យ​ក្មេង​ជំទង់​ម្នាក់​​ធ្វើ​សកម្មភាព​ចាប់​រំលោភ​​​​ព្រៃផ្សៃ​​​ដល់​ថ្នាក់​ជនរងគ្រោះ​ដេក​ពេទ្យ​រយៈ​ពេល​​​៦ថ្ងៃ​បែប​នេះ​? ​​សមត្ថកិច្ច​​​​​ឆ្លើយ​យ៉ាង​សាមញ្ញ​ថា៖ ​មើល​​វីដេអូ​អាសអាភាស​​តាម​ទូរស័ព្ទ​ស្មាត​ហ្វូន​​របស់​មិត្ត​ភក្តិ។ ​លោក...