Monday, October 21, 2019
Home Authors Posts by Tej Parikh

Tej Parikh

6 POSTS 0 COMMENTS

ក្រុម​​​ប្រឹក្សា​​​ក្រុង​​​ឡូវ៉ែល​​​​​​លុប​​​ចោល​​​ដំណើរទស្សនកិច្ច​​​លោក ម៉ាណែត

លោក ហ៊ុន ម៉ាណែត​​​ ជា​​​កូន​​​ប្រុស​​​ច្បង​​​លោក​​​​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​ប្រឈម​​​មុខ​​​នឹង​​​​​​​​​ដំណើរ​​​ថយ​​​ក្រោយ​​​មួយ​​​ទៀត​​​​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​ចំពោះ​​​ការ​​​ប៉ុនប៉ង​​​របស់​​​លោក​​​​​​ក្នុង​​​ការ​​​ទាក់​​​ទង​​​ជា​​​មួយ​​​សហគមន៍​​​ខ្មែរ​​​ ក្រោយ​​​ពី​​​មន្ត្រី​​​ក្នុង​​​ក្រុង​​​ឡូវ៉ែល រដ្ឋ​​​ម៉ាសេ្សត​​​ជូសេត​​​ ដែល​​​មាន​​​ជន​​​ជាតិ​​​ខ្មែរ​​​អាមេរិកាំង​​​ប្រហែល​​​៣០.០០០​​​នាក់​​​រស់​​​នៅ​​​ គឺ​​​បាន​​​បោះ​​​ឆ្នោត​​​ប្រឆាំង​​​គម្រោង​​​ទស្សនកិច្ច​​​របស់​​​លោក​​​មក​​​កាន់​​​ទីក្រុង​​​នេះ​​​នៅ​​​ខែ​​​ក្រោយ។​​​ ការ​​​ទាត់​​​ចោល​​​ដំណើរ​​​ទស្សនកិច្ច​​​​​​ដោយ​​​ក្រុម​​​ប្រឹក្សា​​​ក្រុង​​​ធ្វើ​​​ឡើង បន្ទាប់​​​ពី​​​​​​ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត​​​​​​បាន​​​ប្រកាស​​​ថា លោក​​​នឹង​​​មិន​​​ចូល​​​រួម​​​ក្បួន​​​ដង្ហែ​​​ចូល​​​ឆ្នាំ​​​ប្រពៃ​​​ណី​​​ខ្មែរ​​​ ដែល​​​គេ​​​អញ្ជើញ​​​លោក​​​​​​​​​ឲ្យ​​​ធ្វើ​​​ទស្សនកិច្ច​​​​​​ក្នុង​​​ក្រុង​​​ឡុង​​​ប៊ិច រដ្ឋ​​​កាលី​​​ហ្វ័រ​​​ញ៉ា ទេ​​​ ក្នុង​​​​​​ពេល​​​ដែល​​​មាន​​​​​​ការ​​​ប្រឆាំង​​​ដាច់​​​អហង្ការ​​​​​​ពី​​​សំណាក់​​​​​​ខ្មែរ​​​អាមេរិកាំង​​​ជាច្រើន​​​​​​​​​នៅ​​​ទី​​​ក្រុង​​​នោះ។​​​ ក្រុង​​​ឡូវ៉ែល​​​​​​មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រស់​​​នៅ​​​ច្រើន​​​បំផុត​​​ទី​​​ពីរ​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​បន្ទាប់​​​ពី​​​ក្រុង​​​ឡុង​​​ប៊ិច។ យោង​​​តាម​​​​​​អត្ថបទ​​​មួយ​​​​​​​​​ចុះ​​​ផ្សាយ​​​ក្នុង​​​កាសែត​​​ ឡូវ៉ែល សាន់ ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​​​​ក្រុម​​​ប្រឹក្សា​​​ក្រុង​​​បាន​​​ច្រាន​​​ចោល​​​​​​ដំណើរ​​​ទស្ស​​​នកិច្ច​​​​​​លោក​​​ឧត្តម​​​សេនីយ៍​​​ឯក ម៉ាណែត​​​ ដែល​​​មាន​​​គម្រោង​​​មក​​​​​​នៅ​​​ថ្ងៃ​​​ទី​​​១៦ និង​​​១៧​​​ ខែ​​​មេសា ក្នុង​​​ពេល​​​នោះ​​​​​​លោក​​​មាន​​​គម្រោង​​​ជួប​​​ជាមួយ​​​​​​មន្ត្រី​​​ក្រុង និង​​​ថ្លែង​​​សុន្ទរកថា​​​នៅ​​​ឯ​​​ភោជនីយដ្ឋាន​​​មួយ​​​ក្នុង​​​ក្រុង ហើយ​​​​​​ប្រគល់​​​ជូន​​​​​​​​​បដិមា​​​ខ្មែរ​​​នា​​​សតវត្សរ៍​​​​​​ទី​​​១២។​​​​​​ ​​​សារព័ត៌មាន​​​​​​បាន​​​រាយការណ៍​​​ថា ពល​​​រដ្ឋ​​​សហគមន៍​​​​​​ខ្មែរ​​​រាប់​​​រយ​​​នាក់​​​​​​ប្រ​​​ជ្រៀត​​​គ្នា​​​​​​នៅ​​​ក្នុង​​​វិចិត្រ​​​សាល​​​​​​សារធារណៈ​​​នៅ​​​ឯ​​​សាលា​​​ក្រុង​​​ឡូវ៉ែល​​​​​​នៅ​​​ល្ងាច​​​ថ្ងៃ​​​​​​អង្គារ​​​ ដោយ​​​គ្រវី​​​សញ្ញា​​​​​​ដែល​​​សរសេរ​​​​​​ថា "សូម​​​កុំ​​​រោយ​​​​​​អំបិល​​​​​​លើ​​​ដំបៅ​​​យើង" និង "ភាព​​​ផ្តាច់​​​ការ​​​​​​មិន​​​មាន​​​ក្នុង​​​ក្រុង​​​ឡូវ៉ែល​​​ទេ​​​"។ ការ​​​តវ៉ា​​​បាន​​​កើត​​​ឡើង​​​​​​ក្រោយ​​​ពី​​​មាន​​​ញត្តិ​​​​​​មួយ​​​ដែល​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​​​​ពល​​​រដ្ឋ​​​៥០០​​​នាក់​​​​​​ដែល​​​ថ្កោល​​​ទោស​​​ចំពោះ​​​​​​​​​ដំណើរ​​​ទស្សនកិច្ច​​​នោះ។​​​ លោក ស៊ីនួន ខាំ ជា​​​សកម្មជន​​​ជន​​​ជាតិ​​​ខ្មែរ និង​​​អ្នក​​​ក្រុង​​​ឡូវ៉ែល បាន​​​និយាយ​​​ក្នុង​​​ហ្វេសប៊ុក​​​អមដោយ​​​​​​រូប​​​ថត​​​​​​តវ៉ា​​​ថា "​​​ជោគជ័យ​​​ថ្ងៃ​​​នេះ...​​​សម្រាប់​​​ខ្មែរ​​​អាមេរិកាំង​​​​​​នៅ​​​ក្នុង​​​​​​ក្រុង​​​ឡូវ៉ែល​​​ រដ្ឋ​​​ម៉ាសេ្សតជូសេត​​​ដែល​​​ថា ក្រុម​​​ប្រឹក្សា​​​​​​ក្រុង​​​​​​បាន​​​បោះ​​​ឆ្នោត​​​​​​ជំទាស់​​​នឹង​​​​​​​​​ការទទួល​​​ជា​​​ផ្លូវ​​​ការ​​​​​​នៃ​​​ដំណើរ​​​ទស្សនកិច្ច​​​ ហ៊ុន ម៉ាណែត មក​​​កាន់​​​ក្រុង​​​នេះ"។ ការបង្ហោះ​​​នោះ​​​សរសេរ​​​ថា "​​​ខ្ញុំ​​​​​​​​​ចង់​​​បញ្ជាក់​​​ម្តង​​​ទៀត​​​ថា ហ៊ុន ម៉ាណែត គឺ​​​មិន​​​ទទួល​​​ស្វាគមន៍​​​​​​ក្នុង​​​ក្រុង​​​ឡូវ៉ែល រដ្ឋ​​​ម៉ាសេ្សត​​​ជូ​​​សេត ទេ ដោយ​​​មាន​​​​​ការ​​​សម្រេច​​​ជាឯកច្ឆន្ទ​​​ក្នុង​​​ការ​​​ទាត់​​​ចោល​​​វត្តមាន​​​របស់​​​លោក និង​​​ប្រតិភូ​​​ផ្លូវ​​​ការ​​​ខ្មែរ"។​​​​​​ លោក សុខ ឥសាន អ្នកនាំ​​​ពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្តមសេនីយ៍​​​ឯក ម៉ាណែត​​​ ដែល​​​ចង់​​​បញ្ជៀស​​​​​​ការ​​​បង្កើត​​​ភាព​​​ប្រេះឆា​​​​​​រវាង​​​​​​អ្នក​​​គាំទ្រ​​​របស់​​​លោក និង​​​អ្នក​​​ប្រឆាំង​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក នឹង​​​​​​មាន​​​វិធី​​​ផ្សេង​​​ទៀត​​​។​​​​​​ លោក សុខ ឥសាន បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ខ្វល់​​​នឹង​​​​​​អ្នក​​​ដែល​​​បោះ​​​ឆ្នោត​​​មិន​​​គាំទ្រ​​​​​​ឯកឧត្តម​​​ ហ៊ុន ម៉ាណែត​​​ ទេ។ លោក​​​បាន​​​ប្រកាស​​​​​​នៅ​​​លើ​​​ហ្វេស​​​ប៊ុក​​​​​​រួច​​​ហើយ​​​ថា លោក​​​នឹង​​​ទៅ​​​សហរដ្ឋ​​​មេរិក​​​​​​ពេល​​​ចូល​​​ឆ្នាំ​​​ខ្មែរ។ អ្នក​​​ខ្លះ​​​ស្វាគមន៍​​​លោក ហើយ​​​អ្នក​​​ខ្លះ​​​មិន​​​ស្វាគមន៍​​​ទេ គឺ​​​លោក​​​​​​នឹង​​​​​​អញ្ជើញ​​​ទៅ​​​​​​កន្លែង​​​ផ្សេង​​​វិញ"។ លោក អ៊ូ វីរៈ អ្នក​​​វិភាគ​​​នយោបាយ​​​បានមាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ​​​សម្រាប់​​​បុរស​​​ម្នាក់​​​ដែល​​​មនុស្ស​​​មួយ​​​ចំនួន​​​ចាត់​​​ទុក​​​ថា​​​ជា​​​អ្នកស្នង​​​តំណែង​​​​​​ពី​​​ឪពុក​​​របស់​​​លោក​​​ ហើយ​​​ដែល​​​ទទួល​​​ភារកិច្ច​​​កាល​​​ពី​​​ឆ្នាំ​​​​​​​​​មុន​​​ដើម្បី​​​ដឹក​​​នាំ​​​​​​​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ទាក់​​​ទង​​​សហគមន៍​​​ក្រៅ​​​ប្រទេស​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ ការ​​​ច្រាន​​​ចោល​​​​​​មួយ​​​នេះ​​​មាន​​​ន័យ​​​ថា​​​​​​ជា​​​ការ​​​ឡក​​​មក​​​វិញ​​​ប្រឆាំង​​​នឹង​​​យុទ្ធនាការ​​​ទំនាក់​​​​​​ទំនង​​​សាធារណៈជា​​​អន្តរជាតិ​​​របស់​​​គណបក្ស​​​កាន់​​​អំណាច។​​​​​​​​​ លោក អ៊ូ វីរៈ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​តាម​​​ធម្មតា មនុស្ស​​​មាន​​​លុយ​​​និង​​​អំណាច​​​រំពឹង​​​ថា​​​មាន​​​គេ​​​ទទួល​​​ស្វាគមន៍​​​ដោយកម្រាល​​​​​​ព្រំ​​​ក្រហម​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា យុទ្ធសាស្ត្រ​​​រដ្ឋាភិបាល​​​​​​ធ្វើ​​​យ៉ាង​​​ម៉េច​​​ទេ ប៉ុន្តែ​​​​​​គេ​​​បាន​​​ធ្វើ​​​កំហុស​​​មួយ​​​​​​ដោយសន្មត​​​​​​ថា ពលរដ្ឋ​​​នឹងឆាប់​​​ជឿ​​​ណាស់​​​"។​​​​​​​​​ លោក អ៊ូ វីរៈ ដែល​​​លោក​​​ផ្ទាល់​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​អាមេរិកាំង បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្តមសេនីយ៍​​​ឯក ម៉ាណែត គឺ​​​ជា​​​និមិត្ត​​​រូប​​​​​​ចំពោះ​​​​​​អ្វី​​​ដែល​​​ខ្មែរ​​​អាមេរិកាំង​​​ជា​​​ច្រើន​​​​​​ដែល​​​បាន​​​ចាក​​​ចោល​​​ប្រទេស​​​ក្នុង​​ទស​​​វត្សរ៍​​​ឆ្នាំ​​​​​​១៩៨០​​​​​​ បន្ត​​​មាន​​​ថ្នាក់​​​ថ្នាំង​​​​​​ក្នុង​​​ចិត្ត។​​​​​​​​​ អ្នក​​​វិភាគ​​​រូប​​​នេះ​​​​​​បាន​​​និយាយ​​​ថា "ខ្មែរ​​​នៅ​​​អាមេរិក​​​ត្រូវ​​​លងដោយ​​​អតីតកាល​​​ ពោល​​​គឺ​​​ភាគ​​​ច្រើន​​​​​​នៅ​​​តែ​​​​​​មើល​​​ឃើញ​​​​​​រដ្ឋាភិបាលលោក​​​ ហ៊ុន សែន​​​​​​ ថា​​​ជា​​​អាយ៉ង​​​របស់​​​វៀត​​​ណាម។ គេ​​​មាន​​​ចំណុច​​​ដែល​​​ត្រូវ​​​​​​សាក​​​ល្បង។ ប៉ុន្តែ​​​ជា​​​គោល​​​ នេះ​​​គឺ​​​ជា​​​ការ​​​ឡកមកវិញ​​​​​​ទល់​​​​​​នឹង​​​រដ្ឋាភិបាល"៕    

ការ​វិវត្ត​លទ្ធិប្រជាធិបតេយ្យនៅក្នុង​​​ប្រទេស​​​កម្ពុជា​​​​​មាន​លក្ខណៈដើរ​ថយក្រោយ​ក្នុង​ឆ្នាំ​២០១៥

​យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​ដែល​ចេញ​ដោយ​អង្គការ​ឃ្លាំមើលមួយ​​​​បាន​ឲ្យ​​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​វិវត្ត​លទ្ធិប្រជាធិ​​​ប​​​តេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​ឃើញ​ថា មាន​ដំណើរ​ថយ​ក្រោយខ្លាំង​​​កាលពី​ឆ្នាំមុន ដោយ​​​​រដ្ឋាភិបាល​បាន​រំលោភ​បំពាន​ច្បាប់​​ឥតឈប់​ឈរ​ បំបិទ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​​​មិន​​​អើពើ​​​ចំពោះ​​​អំពើ​​​ពុក​​​រលួយ​​​​​​ដែល​​​កំពុង​​​បន្ត​​​កើត​​​មាន​​​ក្នុង​​​រដ្ឋាភិបាល​​​។ លោក គល់​ បញ្ញា ​នាយក​ប្រតិបត្តិ​គណៈ​​​កម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ​​ដែល​បាន​ចង​ក្រោយ​ការ​សិក្សា​នេះ​បាន​​ព្រមាន​ថា ​ប្រទេស​កម្ពុជា​កំពុង​​ធ្វើ​ដំណើរ​រអាក់រអួល​លើ​មាគ៌ារបស់ខ្លួន​ឆ្ពោះ​ទៅ​រក​​លទ្ធិប្រជាធិប​​​តេយ្យ​ ដោយ​ការ​បោះ​ឆ្នោត​​​​ឃុំ-សង្កាត់ និង​ការ​បោះ​ឆ្នោត​ជាតិ​​កាន់​តែ​ខិត​ជិត​មក​ដល់​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ​នេះ​។ លោក​បាន​ថ្លែង​ថា "​រដ្ឋាភិបាល​បាន​បង្ក្រាប​​​​ទៅលើ​ក្រុម​ប្រឆាំង​កាលពី​​ឆ្នាំ​មុន ដោយ​ការ​​​បង្ក​របួស​ស្នាម​លើ​រាងកាយ ការ​​​យាយី​ផ្លូវ​ច្បាប់ និង​ការ​ចាប់​ខ្លួន​​ជាដើម។ ​សេរីភាព​​ក្នុង​ការ​ធ្វើ​បាតុកម្ម​ក៏​ត្រូវ​បាន​រឹតត្បិត​ផង​ដែរ​ ហើយ​​សេរីភាព​នៃ​ការ​ជួបជុំគ្នា​​ស្ថិត​នៅ​ក្រោម​​​​ការ​គំរាម​កំហែង​ជាមួយ​ច្បាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថ្មី​"។ ច្បាប់​ស្ដីពី​សមាគម​​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​បាន​ចូល​ជាធរមាន​កាលពី​ខែ​សីហា បើ​ទោះ​ជាមាន​កង្វល់​​​យ៉ាង​ខ្លាំង​ពី​ប្រទេស​ផ្ដល់​ជំនួយ​ និង​អង្គការ​សិទ្ធិ​មនុស្សនានា​...

សហ​ភាព​អឺរ៉ុប: បង្កើន​ល្បឿន​កំណែ​ទម្រង់​ដើម្បី​ស្រូប​យក​ការ​វិនិយោគ​ទុន

ក្រុម​មន្ត្រី​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា សហ​ភាព​អឺរ៉ុប​ជា​អ្នក​វិនិយោគ​នាំ​មុខ​គេ​នៅ​លើ​ពិភព​លោក​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន តែ​មិន​ដល់​មួយ​ភាគរយ​នៃ​ការ​វិនិយោគ​របស់​ខ្លួន​ក្នុង​តំបន់​នេះ​ផង មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ស្ថិតិ​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ការ​ខ្វះ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា និង​បរិយាកាស​ពាណិជ្ជកម្ម​ពិបាក​យល់។ ជំនួប​នៅ​ក្នុង​ការ​សន្ទនា​ពាណិជ្ជកម្ម​កម្ពុជា-សហ​ភាព​អឺរ៉ុប​ដំបូង​ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា (EuroCham) ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ តំណាង​ជាច្រើន​រូប​នៃ​ប្លុក​នេះ​បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ខ្នះខ្នែង​ធ្វើការ​កែ​ទម្រង់​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ផ្ទាល់​ពី​ពាណិជ្ជកម្ម​អឺរ៉ុប។ លោក អេមម៉ានូអែល មេណានតូ ប្រធាន​សភា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​បាន​និយាយ​ថា "កាលពី​មុន មាន​ការ​ស្ទាក់ស្ទើរ​ពី​ក្រុម​អ្នក​វិនិយោគ​អឺរ៉ុប។ ប៉ុន្តែ​ឥឡូវ​នេះ ដោយ​មាន​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទីផ្សារ​អាស៊ាន ស្ថិរភាព​និង​កំណែ​ទម្រង់​នយោបាយ អ្នក​វិនិយោគ​មាន​ការ​ចាប់​អារម្មណ៍ ប៉ុន្តែ​ការ​វិនិយោគ​ក្រៅ​ប្រទេស​ផ្ទាល់​​ពី​អឺរ៉ុប​មាន​តិចតួច​នៅ​ឡើយ"។ យោង​តាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប-អាស៊ាន ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា​បាន​ទទួល​០,៣​ភាគរយ​នៃ​ការ​វិនិយោគ​សរុប​មក​កាន់​អាស៊ាន​ពី​សហ​ភាព​អឺរ៉ុប គឺ​៨៦​លាន​ដុល្លារ​នៃ​ទឹក​ប្រាក់​ប្រហែល​២៩​ពាន់​លាន​ដុល្លារ។ ប្រាក់​នេះ​មាន​នៅ​រាយប៉ាយ​ជា​ច្រើន​ផ្នែក គឺ​មាន​ចាប់តាំង​ពី​ហេដ្ឋារចនាសម្ពន្ធ​រហូត​ដល់​កិច្ចការ​ធនាគារ​ជាដើម។ ការ​ស្ទង់​មតិ​លើ​ការ​ទុក​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​នៃ​តំណាង​ពាណិជ្ជកម្ម​អឺរ៉ុប​និង​អន្តរជាតិ​៧២​នាក់​ក្នុង​ប្រទេស​កម្ពុជា...

ការ​គំរាមកំហែង​ ការ​ភ័យ​ខ្លាច និង​ការ​ជ្រៀត​ជ្រែក​រារាំង​​សារព័ត៌មាន​ឯក​រាជ្យ

យោង​តាម​ការ​​ស្ទង់​មតិ​របស់អ្នក​សារ​​​ព័ត៌​​​មាន​​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិល​​​មិញ​នៅ​ក្នុង​​របាយ​ការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) ​​​បាន​ឲ្យ​ដឹង​ថា ការ​​ភ័យ​ខ្លាច​ពីការ​ជ្រៀតជ្រែក​របស់​​​​រដ្ឋាភិបាល​ ការ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​អំពើ​ហិង្សា ​នៅ​តែ​ជា​ឧបសគ្គ​​ចំពោះ​សារព័ត៌មាន​សេរី និងឯករាជ្យ​នៅ​ក្នុង​ប្រទេស​​​​កម្ពុជា​។ CCIM បាន​ស្ទង់មតិ​អ្នក​សារព័ត៌មាន​​អាជីព​​១០២​នាក់​ទូទាំង​ប្រទេស​កាលពី​ចុង​ឆ្នាំ​​​​មុន​សម្រាប់​របាយការណ៍​ដែល​មាន​ចំណងជើង​ថា "​បញ្ហា​ប្រឈម​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ឆ្នាំ​២០១៥" បង្ហាញ​ថា ៥៨​ភាគរយ​នៃ​អ្នក​ផ្ដល់​បទ​សម្ភាសន៍​​បាន​លើក​ឡើង​ថា ពួក​គាត់​​មិន​មាន​​អារម្មណ៍​ថា មាន​សេរីភាព​ក្នុង​ការធ្វើសេចក្តី​​រាយការណ៍​អំពី​បញ្ហា​ទាំង​អស់​ដោយ​គ្មាន​ការ​ភ័យខ្លាច​ពី​ការ​ជ្រៀតជ្រែក ឬ​ឥទ្ធិពល​ផ្សេងទៀត​ គឺ​កើន​ឡើង​ពី​៤៧,៣ភាគ​រយ​កាលពី​ឆ្នាំ​មុន។ អ្នក​​​សារព័ត៌​​​មាន​​​អាជីព​បាន​​លើក​ឡើង​ពី​ការ​ភ័យ​ខ្លាច​ទាំង​ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់ និង​​ការ​គំរាមកំហែង​ផ្សេង​ៗ​​ទៀតជា​ពិសេស​ពី​អាជ្ញាធរ​មូលដ្ឋាន​ថា ជា​ហេតុ​ផល​ចំពោះ​ការ​ចាប់​ពិរុទ្ធ​ខ្លួន​ឯងនូវ​សេចក្តីរាយ​​​ការណ៍​​​របស់ខ្លួន​​ ពាក់​ព័ន្ធ​នយោបាយ អំពើ​ពុក​រលួយ​ និង​សម្បទាន​ដី​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​បញ្ហា​ដ៏រសើប​បំផុត​។ លោក មឿន ឈានណារិទ្ធ...

លោក ហ៊ុន សែន ៖ ប្រអប់​​​សារ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​​​​លោក​​​បើក​​​ចំហ​​​សម្រាប់​​​បណ្តឹង​​​ពុក​​​រលួយ​​​

កាល​​​ពីម្សិលមិញ លោក​​​នាយករដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្ញើ​​​ពាក្យ​បណ្តឹង​​ទាក់ទិន​​អំពើ​​​ពុក​​​រលួយ​​​ចូល​​​ក្នុង​​​ប្រអប់​​​សារ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ផ្ទាល់​​​របស់​​​លោក​ ដោយ​​​ភ្ជាប់​​​​​​ភ័ស្តុ​​​តាង​​​មក​​​ជាមួយ​​នៅ​​​​​​ក្នុង​​​អ្វី​​​ដែល​​​លោក​​​លើក​​​ឡើង​​​ថា ជា​​​ចំណាត់​​​ការ​​​មួយ​​​ដើម្បី​​​ពង្រឹង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​។ សារ​​​មួយ​​​បង្ហោះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក ហ៊ុន សែន កាល​​​ពី​​​ព្រឹក​​​ម្សិល មិញ  មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ដើម្បី​​​​​​លើក​​​កម្ពស់​​​ជីវភាព​​​រស់​​​នៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​ ទប់​​​ស្កាត់​​​​​​ និង​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​ផ្តល់​​​នូវ​​​យុត្តិធម៌​​​សង្គម​​​ សូម​​​បង​​​ប្អូន​​​ជន​​​រួម​​​ជាតិ​​​ចូល​​​រួម​​​ជាមួយ​​​សម្តេច​​​តេជោ​​​ទាំង​​​អស់​​​គ្នា​​"។ សារ​​​េនះ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ផ្ញើ​​​សារ​​​ និង​​​លិខិត​​​ផ្សេង​​​ៗ​​​ជា​​​ PDF ឬ ​​​Microsoft ​​​Word​​​ ​​​រួមជាមួយ​ភ័ស្តុ​​​តាង​​​នៃ​​​ការ​​​ប្រព្រឹត្តអំពើ​​​ពុក​​​រលួយនានា​​​​មកកាន់​ប្រអប់​​​សារ​​​នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ដោយផ្ទាល់​។ សារ​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​បន្ត​​​ដូច្នេះ​​​ថា​​​"សំណូម​​​ពរ​​​ របាយការណ៍ និង​​​ពាក្យ​​​បណ្តឹង​​​នានា​​​ត្រូវ​​​តែ​​​មាន​​​មូល​​​ដ្ឋាន​​​ច្បាប់​​​ពិត​​​ប្រាកដ​​​រួម​​​ជាមួយ​​​ភ័ស្តុ​​​តាង​​​ និង​​​សាក្សី​​​ច្បាស់​​​លាស់​​​"។ “ ទន្ទឹម​​​នឹង​​​នេះ​​​ក្រសួង​​​មន្ទីរ​​​ អាជ្ញាធរ​​​ និង​​​សមត្ថកិច្ច​​​ពាក់​​​ព័ន្ធ​​​នានា​​​ត្រូវ​​​ចូល​​​រួម​​​ដោះ​​​ស្រាយ​​​អំពើ​​​អយុត្តិធម៌​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ឈប់​​​​​​ក​​​សាង​​​អំពើ​​​អាក្រក់​​​​​​តទៅ​​​ទៀត​​​"។ ខណៈ​​​រដ្ឋាភិបាល​​​មាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​រួច​​​ហើយ​​​​​​ជា​​​មធ្យោបាយ​​​ដើម្បី​​​លុប​​​បំបាត់​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​វិស័យ​​​សាធារណៈ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា ជា​​​ប្រទេស​​​មាន​​​ការ​​​ប្រព្រឹត្ត​អំពើ​​​ពុក​​​រលួយ​​​ខ្លាំង​​​បំផុត​​​ក្នុង​​​តំបន់​​​ នេះ​​​បើ​​​យោង​​​តាម​​​អង្គការ​​​តម្លាភាព​​​កម្ពុជា។ លោក​​​ ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​បាន​​​លើក​​​ឡើង​​​ថា គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​បំផុត​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​មាន​​​រំហូរ ​​​ព័ត៌មាន​​​កាន់​​​តែ​​​សេរី​​​អំពី​​​អំពើ​​​ពុក​​​រលួយ​​​។ លោក​​​​​​​​​ ផៃ ស៊ីផាន បាន​​​មានប្រសាសន៍​​​ថា "ហ្វេស​​​ប៊ុក​​​មាន​​​ប្រសិទ្ធ​​​ភាព​​​ប្រសើរ​ច្រើន​​​សម្រាប់​​​រាយ​​​ការណ៍​​​​​​អំពី​​​បញ្ហា​​​នានា​​​។​​​វិធី​​​សាស្ត្រ ​​​នេះ​​​បញ្ឈប់ ​​​​ការិយាធិបតេយ្យ​​​ និង​​​ធ្វើ​​​ឲ្យ​​​គម្លាត​​​រវាង​​​ជន​​​ស៊ីវិល​​​ និង​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​កាន់​​​តែ​​​កៀក​​​ជិត​​​គ្នា​​​"។ លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អំពាវ​​​នាវ​​​របស់​​​លោក ​​​ហ៊ុន ​​​...

រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ស្តីពី​និវេសនដ្ឋាន​ទេសចរណ៍

យោង​តាម​សេចក្តី​ព្រាង​គោលនយោបាយ​ដែល​ទទួល​បាន​ពី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃ​ពុធ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​រៀបចំ​ផែនការ​បង្កើន​ភាព​ទាក់ទាញ​របស់​ប្រទេស​កម្ពុជា​ឲ្យ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ផ្ទះ​ទី​២​សម្រាប់​និវត្តជន​បរទេស។ សេចក្តី​ព្រាង​នេះ​រួម​មាន​សំណើ​ជាច្រើន​ដើម្បី​ស្រូប​បាន​ប្រាក់​ចំណូល​ច្រើន​ទៀត​ពី​ឧស្សាហកម្ម​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា ដោយ​ការ​លើក​ទឹកចិត្ត​ជនបរទេស​ឲ្យ​ទិញ​ទ្រព្យ​សម្បត្តិ និង​ស្នាក់នៅ​រយៈ​ពេល​យូរ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ចូលរួម​ពី​ក្រសួង​ទេសចរណ៍ ក្រសួង​ហិរញ្ញវត្ថុ និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ យោង​តាម​សេចក្តី​ព្រាង​នេះ​ឲ្យ​ដឹង​ថា គោលនយោបាយ​ស្នើ​ឡើង​នេះ​រួម​បញ្ចូល​ការ​អភិវឌ្ឍ"និវេសនដ្ឋាន​ពិសេស"​ទូទាំង​ប្រទេស ដែល​រួម​មាន​ទ្រព្យ​សម្បត្តិ​ភ្ញៀវ​ទេសចរ​ជំនួញ និង ទ្រព្យ​បន្ថែម​ជាច្រើន​ទៀត។ "ទេសចរ​ពិសេស"​នឹង​មាន​សិទ្ធិ​ទិញ ជួល ឬ លក់​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ផ្ទះ ហើយ​ក៏​មាន​សិទ្ធិ​ស្នាក់នៅ​យូរ​និង​មាន​ទិដ្ឋាការ​ប្រែប្រួល​តាម​កាលៈទេសៈ។ ក្នុង​ពេល​ដែល​សេចក្តី​លម្អិត​មិន​ទាន់​ហើយ​រួចរាល់ លោក ហូ វណ្ណឌី នាយក​ក្រុមហ៊ុន​ទេសចរណ៍ វើលដ៍ អិចប្រេស...