The Cambodia Daily
នាយករដ្ឋមន្ត្រី៖ ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាល ត្រៀមខ្លួន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថានឹងចាប់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកហ៊ានដឹកនាំបាតុកម្មដើម្បីរំដោះមន្ត្រីព័ត៌មានគណបក្សសង្គោះជាតិ លោក មាជ សុវណ្ណរ៉ា ដែលកំពុងជាប់ពន្ធនាគារ។
លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីព្រឹកមិញក្នុងពិធីប្រគល់ប័ណ្ណជ័យលាភីអាហារូបករណ៍ដល់និស្សិត នៅឯវិទ្យាស្ថានជាតិអប់រំថា "ឥឡូវខ្ញុំសួរសំណួរទៅលោក បើសិនជាលោក មាជ សុវណ្ណរ៉ា មិនអាចចេញពីគុកក្រោយចូលឆ្នាំ តើលោកនឹងធ្វើអ្វី? លោកនឹងដឹកនាំមនុស្សតាមចិញ្ចើមថ្នល់ទៀត ឬអី? ធាតុផ្សំកំពុងរង់ចាំលោកហើយ អាវុធហត្ថ នគរបាល ត្រៀមខ្លួន ខ្នោះលាបពណ៌ឲ្យស្អាតបន្តិច"។
លោក ហ៊ុន សែន បានមានប្រសាសន៍បន្តថា "ឥឡូវខ្ញុំចង់សួរលោកឯង លោកឯងត្រៀមធ្វើអ្វី ព្រោះលោកឯងកំពុងតែស្ថិតក្នុងពិរុទ្ធភាពជាមេដឹកនាំនៃការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ឥឡូវបើសិនជាលោកឯងដឹកនាំបាតុកម្មដើម្បី ឬក៏ដឹកនាំទៅរំដោះអ្នកទោស ឬលោកឯងធ្វើអីទៀត?"។
កាលពីសប្តាហ៍មុន លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានជួបសួរសុខទុក្ខលោក សុវណ្ណារ៉ា នៅឯពន្ធនាគារព្រៃស ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងហេតុការណ៍ប៉ះទង្គិចហិង្សាមួយនៅទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំមុន។ នៅពេលនោះលោក សុខា បានមានប្រសាសន៍ថា លោកសង្ឃឹមថា លោក សុវណ្ណារ៉ា នឹងត្រូវដោះលែងពីពន្ធនាគារ នៅពេលដែលច្បាប់បោះឆ្នោត និងច្បាប់រៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានអនុម័តនោះ។
គណបក្សប្រឆាំង បានអះអាងថា ការចាប់ខ្លួនរបស់លោក សុវណ្ណារ៉ា គឺពាក់ព័ន្ធនឹងរឿងនយោបាយ៕
កេរដំណែលដែលបាត់បង់?
ចាងហ្វាងភាពយន្ត គ្រិសស្តូហ្វឺ រ៉ុមព្រេ ដែលបានចាប់ផ្តើមសម្ភាសស្ថាបត្យករដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាកាលពីឆ្នាំមុន បាននិយាយថា អង្គុយក្នុងផ្ទះរបស់លោកនៅក្រុងភ្នំពេញជុំវិញដោយឯកសារស្នាដៃរបស់លោក លោក វណ្ណ មូលីវណ្ណ បានមានប្រសាសន៍មួយៗ ប៉ុន្តែដោយអារម្មណ៍ក្រៀមក្រំ។
ផលិតករ ហាគ បាលាន បានបន្ថែមថា "គាត់ជាមនុស្សដែលពិបាកយល់"។
លោក រ៉ុមព្រេ និង លោក បាលាន កំពុងថតរឿង "បុរសដែលកសាងកម្ពុជា" ជាខ្សែភាពយន្តដំបូងគេស្តីអំពីមនុស្សដ៏ល្បីល្បាញសម័យទំនើបវ័យចំណាស់ ដែលគ្រោងបញ្ចប់នៅខែឧសភា។
កើតនៅខេត្តកំពតក្នុងឆ្នាំ១៩២៦ លោក...
ចាំបាច់ត្រូវធ្វើឲ្យការអភិវឌ្ឍមានតុល្យភាពជាមួយនឹងការអភិរក្សវប្បធម៌
មានព័ត៌មានចុះផ្សាយជាហូរហែអំពីចលាចលក្នុងសង្គមពាក់ព័ន្ធនឹងការចាប់យកដីធ្លីនៅក្នុងខេត្តព្រះវិហារភាគខាងជើង ដោយប្រជាជននៅទីនោះរួមមានទាំងជនជាតិដើមភាគតិចគួយ ផងដែរ។
ជនជាតិដើមភាគតិចគួយ បាននិងកំពុងធ្វើការតវ៉ាស្របច្បាប់ប្រឆាំងក្រុមហ៊ុនឯកជន ដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលក្នុងពេលថ្មីៗនេះ និងដែលកំពុងរឹបអូស និងឈូសឆាយដីស្រែចម្ការដូនតារបស់ពួកគាត់ ដើម្បីធ្វើចម្ការបែបឧស្សាហកម្ម។
កាលពីថ្ងៃទី១២ ខែធ្នូ ខ្ញុំបានជួបជាមួយអ្នកភូមិជនជាតិគួយ មួយក្រុមដែលតំណាងឲ្យសហគមន៍របស់ពួកគាត់នៅក្នុងខេត្តព្រះវិហារ ស្ថិតក្នុងស្រុក (ត្បែងមានជ័យ) ដែលពួកគាត់កំពុងតស៊ូការពារដីធ្លីដែលពួកគាត់បានធ្វើស្រែចម្ការជាច្រើនជំនាន់មកហើយ។ ដីរបស់ពួកគាត់ភាគច្រើនជាដីស្រែ ដែលមានទម្រង់មូលដ្ឋានជាកសិកម្មបែបប្រពៃណីដែលគ្រប់គ្រាន់សម្រាប់តែចិញ្ចឹមជីវិត។
ដើម្បីដោះស្រាយវិវាទដីធ្លីឲ្យបានត្រឹមត្រូវ យុត្តិធម៌ និងប្រកបដោយមនុស្សធម៌ពាក់ព័ន្ធនឹងជនជាតិដើមភាគតិចដូចជាជនជាតិគួយ នៅភាគខាងជើងជាដើម ក៏ដូចជាជនជាតិភាគតិចកុលសម្ព័ន្ធភ្នំ ឬជនជាតិម៉ុងតាញ៉ានៅភាគឦសាន រដ្ឋាភិបាលត្រូវតែពិចារណាឲ្យបានដិតដល់អំពីកត្តាមួយចំនួនដូចខាងក្រោម ៖
១. ជនជាតិដើមភាគតិចទាំងនោះគ្មានគំនិតចង់បានកម្មសិទ្ធិផ្ទាល់ខ្លួនដូចប្រជាពលរដ្ឋផ្សេងទៀតទេ។...
“នៅរស់” អ្នកថតរូបបង្ហាញស្នាដៃនៅក្នុងមហោស្រពរូបថតអង្គរប្រចាំឆ្នាំលើកទី១០
កាលពីនៅក្មេង គីម ហាក់ នឹកឃើញការជីកបានដបទឹកអប់ចាស់មួយដែលកប់ក្នុងដី។ គាត់នឹកឃើញកំសៀវចាស់មួយដែលគ្រួសាររបស់គាត់ធ្លាប់ប្រើដាំទឹក។
របស់ទាំងនេះ ដែលនៅរ៉ាត់រាយក្នុងផ្ទះរបស់អ្នកថតរូបនេះ ពេលដែលគាត់ធំដឹងក្តី គឺស្ថិតនៅក្នុងចំណោមរបស់មួយចំនួន ដែលគ្រួសាររបស់លោកបានយកមកជាមួយ នៅពេលពួកគេបានរត់ភៀសខ្លួនពីស្រុកកំណើតក្រុងបាត់ដំបងទៅជនបទក្នុងរបបខ្មែរក្រហម។
វត្ថុបែបនេះបង្កើតជាប្រធានបទនៃលទ្ធផលរួមចុងក្រោយរបស់លោក ហាក់ ឈ្មោះថា "នៅរស់” ដែលបានតាំងក្នុងវិចិត្រសាលឆ្នាំ១៩៦១ ជាផ្នែកមួយនៃមហោស្រពរូបថតអង្គរ Angkor Photo Festival ប្រចាំឆ្នាំលើកទី១០នៅខេត្តសៀមរាប ដែលបានបើកកាលពីថ្ងៃសៅរ៍ និងបន្តរហូតដល់ថ្ងៃទី៦ខែធ្នូ។
ជាបន្តបន្ទាប់ លោក ហាក់ បានថតគ្រប់វត្ថុប្រើប្រាស់ប្រចាំថ្ងៃ...
ប្រឈមនឹងការកាត់ជំនួយ រដ្ឋាភិបាលបង្ខំចិត្តដឹកនាំការប្រយុទ្ធប្រឆាំងអេដស៍
ក្រុមមន្ត្រីនិងអ្នកជំនាញបាននិយាយថា ម្ចាស់ជំនួយសំខាន់ពីរដែលបានគាំទ្រការប្រយុទ្ធប្រឆាំងហ៊ីវ/អេដស៍ដោយជោគជ័យជាខ្លាំងនៅប្រទេសកម្ពុជា គ្រោងនឹងកាត់ជំនួយរបស់ខ្លួនជាច្រើន ជាការដាក់សម្ពាធលើរដ្ឋាភិបាលឲ្យបង្កើនការចំណាយផ្ទាល់របស់ខ្លួន។
យោងតាមលោក លី ពេញសុន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានឲ្យដឹងថា ទាំងមូលនិធិគ្លូបល ហ្វាន់ (Global Fund) ដែលបានរួមចំណែកផ្តល់ប្រាក់ជាង២៥២លានដុល្លារដល់ការប្រយុទ្ធប្រឆាំងហ៊ីវ/អេដស៍តាំងពីឆ្នាំ២០០៣ ទាំងយូអេសអេអាយឌី (USAID) ដែលបានផ្តល់ប្រាក់ជាង១៤០លានដុល្លារតាំងពីឆ្នាំ២០០៦មក មានផែនការកាត់បន្ថយការចំណាយរបស់ខ្លួន។
បន្ទាប់ពីការពិនិត្យអំពីការផ្តល់មូលនិធិដល់យុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងជំងឺគ្រុនចាញ់ របេង និងអេដស៍ នៅប្រទេសកម្ពុជានោះ គ្លូបល...
សងសឹក
និពន្ធដោយ អាឡិន ឡៃថ៍មិន ប្រែជាខេមរភាសាដោយ លឹម ហ៊ាង ហេង
រីណា ចាប់ផ្តើមទម្លាក់សាច់ជ្រូកពីរខាំកន្លះ និងអំពិល ប្រាំមួយប្រាំពីរគួទៅក្នុងកន្ត្រកម្ហូបចិត្តមួយគិតថា ប្រហែលជាត្រូវមាត់ប្តី ដែលតែងតែស្តីបន្ទោស ពេលនាងចាយវាយ ប្រាក់កាសទិញម្ហូបច្រើនពេក។ ក្នុងពេលដដែលនោះនាង គ្រលៀសភ្នែកឃើញ បុរសម្នាក់ជាឃាតករសម្លាប់ឳពុកនាង។
ដំបូងនាងស្រពេចស្រពិល មិនដឹងថាមែន ឬក៏អត់។ រីណា ខានជួបបុរសម្នាក់នោះ ធុំជាង សាមសិបបីឆ្នាំមកហើយ គឺតាំងតែពីនាង មានអាយុ ដប់ពីរឆ្នាំ មកម៉្លេះ។ ឥឡូវរូបរាងទ្រង់ទ្រាយ ឃាតករ ម្នាក់នោះ ផ្លាស់ប្តូរច្រើនណាស់ តាំងពីខ្នង ក៏កោង សក់ក៏ស្កូវព្រោង រាងកាយក៏ស្គមស្គាំងស្បែក ដណ្តប់ឆ្អឹង ស្ទើរខ្យល់បក់ដួល ទៅណាមកណា ទាល់ តែពឹងឈើច្រត់។
យ៉ាងណាមិញ រីណា ក៏ចាំមិនភ្លេចនូវទម្រង់បបូរមាត់ពេប និងថ្ពាល់ផត ព្រមទាំងប្រជ្រុយដែលដៅលើភ្នែកខាងឆ្វេងរបស់តាចាស់ម្នាក់នេះ។ នាងខិតកាន់តែជិត ដើម្បីសង្កេតតាចាស់នោះ នៅចម្ងាយបីតូប រីណា ក៏កាន់តែប្រាកដក្នុងចិត្តថា នាងមិនច្រឡំឡើយ គឺពិតជាគាត់មែន។ កន្លងមករាប់ឆ្នាំរាល់ពេលនាងរំឭកពីឃាតករនោះកាលណា នាងតែងស្រមៃថា តើនឹងត្រូវធ្វើយ៉ាងណា ដើម្បីសងសឹក ពេលជួបបុរសម្នាក់នេះម្តងទៀត។ នាងធ្លាប់តែបួងសួងសូមឲ្យរឿងអពមង្គល ឬទុក្ខមហន្តរាយបានដល់ឃាតករម្នាក់នោះ ហើយធ្វើឲ្យ គេបែកបាក់និរាសគ្រួសារ ដូចដែលនាងត្រូវ ព្រាត់ប្រាសពីឳពុកអ៊ីចឹងដែរ ឬបើមិនដូច្នោះទេ នាងបួងសួងសូមឲ្យឃាតករនោះ គ្រាំគ្រាដោយសារជំងឺមហារីក ទទួលការឈឺចុកចាប់បន្តិចម្តងៗ ដេករង់ចាំតែថ្ងៃស្លាប់។
ល្ងាចដដែលនោះ បន្ទាប់ពីប្តី នាងបរិភោគបាយទឹករួច រីណា ក៏តាំងផ្តើម ពោលទៅប្តី “ឪវា! ព្រឹកមិញ នៅឯផ្សារ ខ្ញុំគិតថា ខ្ញុំបានឃើញ ទូច ផេង។” ក្លិនសាច់ជ្រូក សាយភាយពេញផ្ទះ ព្រោះភ្លៀង ផ្អាប់ក្លិនទាំងអស់នោះ ទៅណាមិនឆ្ងាយ នាំឲ្យធុំក្លិនផ្អុះ ត្បិតអ្វីៗសើមមិនងាយស្ងួតឡើយ ក្នុងវស្សានរដូវ។ “នរណាគេ?” ពេជ្រ សួរ ទាំងដែលខ្លួនឯងកំពុងជូតមាត់។ “ទូច ផេង ហ្នឹង?” “មេជំរំនៅជំរំសុភមង្គលហ្នឹងមែន?” រីណា សម្លឹងមើលមុខពេជ្រ...
ការរឹបអូសប្រាក់ដុល្លារក្លែងក្លាយបានច្រើនបំផុតនៅកម្ពុជា បង្ហាញថាការបោះពុម្ពដុល្លារក្លែងក្លាយនៅថៃកំពុងរីករាលដាល
ឧត្តមសេនីយ៍ត្រី ស ថេត គឺជាស្នងការខេត្តបាត់ដំបង។ យើងក៏អាចហៅគាត់ថាបុរស៧លានដុល្លារបានដែរ។
កាលពីថ្ងៃទី១៩ ខែកញ្ញា កងកម្លាំងរបស់លោកបានតាមដានបុរសជនជាតិថៃ បីនាក់ជិះក្នុងរថយន្តមួយបាំងកន្លះមួយគ្រឿង ខណៈពេលរថយន្តនោះបើកបរពីប្រទេសថៃ ឆ្លងកាត់ចំណុចឆែកឆេរព្រំដែនដាច់ស្រយាលមួយ។ នៅពេលរថយន្តនោះឈប់នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នគរបាលក៏បានស្ទុះទៅឃាត់ខ្លួនអ្នកនៅក្នុងរថយន្តបានភ្លាមៗ។
លោកបានមានប្រសាសន៍ថា នៅក្នុងរថយន្តនោះ ពួកគេបានរកឃើញកេសក្រដាសចំនួនបី ដែលផ្ទុកក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយចំនួន៧,១៦លានដុល្លារ ហើយវាជាការរឹបអូសប្រាក់ដុល្លារក្លែងក្លាយបានច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍មកនេះ និងច្រើនបំផុតមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។
ខណៈពេលយកដៃស្ទាបក្រដាសប្រាក់ដែលរឹបអូសបាន និងរក្សាទុកនៅស្នងការដ្ឋានខេត្តបាត់ដំបង លោក ស ថេត បានមានប្រសាសន៍ថា "...
អ្នកកាន់អំណាចធំៗរងការចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
មេធាវីមួយរូបមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃអង្គារ ដោយចោទក្រុមមេដឹកនាំនៃរដ្ឋាភិបាលកម្ពុជាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទិននឹងការបណ្តេញលក្ខណៈជាប្រព័ន្ធនូវប្រជាពលរដ្ឋជាង៧០០.០០០នាក់ឲ្យចេញពីផ្ទះសំបែងរបស់ពួកគេ ក្នុងរយៈពេលជាង១៤ឆ្នាំកន្លងមកនេះ។
ទោះបីជា មន្ត្រីតំណាងរដ្ឋាភិបាលម្នាក់បាននិយាយថា បណ្តឹងនោះគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយក្តី ក៏អ្នកជំនាញផ្នែកច្បាប់អន្តរជាតិមួយរូបបាននិយាយ តុលាការព្រហ្មទណ្ឌអន្តរជាតិ ទំនងជានឹងបើកការស៊ើបអង្កេតជំហានបឋមលើបណ្តឹងនេះ។
សំណុំរឿងដែលលើកយកមកដោយលោក រីកឆឺដ រ៉ូជឺ បង្ហាញទឡ្ហីករណ៍ថា 'ក្រុមមេដឹកនាំកាន់អំណាច' ដែលគេមិនដាក់ឈ្មោះជាបុគ្គលម្នាក់ៗក្នុងបណ្តឹងនោះ បានរៀបចំការរំលោភយកដីធ្លីយ៉ាងរាលដាល ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ ដើម្បីផលប្រយោជន៍នយោបាយនិងទ្រព្យសម្បត្តិលុយកាក់ផ្ទាល់ខ្លួន។
សេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃអង្គារដោយ Global Diligence LLP ជាក្រុមហ៊ុនច្បាប់របស់លោក...
របាយការណ៍បង្ហាញថា កម្ពុជាបាត់បង់ចំណូលពន្ធ១,២លានដុល្លារពីបារីរត់ពន្ធ
យោងតាមរបាយការណ៍មួយចេញផ្សាយកាលពីដើមខែនេះបានឲ្យដឹងថា បារីខុសច្បាប់តម្លៃរាប់រយដុល្លារ ដែលត្រូវបានប្រើប្រាស់នៅតំបន់អាស៊ីកាលពីឆ្នាំមុន គឺផលិតនៅក្នុងប្រទេសកម្ពុជា ដែលបានបាត់បង់ប្រាក់ចំណូលប្រមាណ១,២លានដុល្លារផងដែរពីបារីរត់ពន្ធចូលក្នុងប្រទេសនេះអំឡុងពេលនោះ។
របាយការណ៍នេះត្រូវបានចងក្រងដោយអង្គការមួយដែលមានឈ្មោះថា មជ្ឈមណ្ឌលពន្ធ និងវិនិយោគអន្តរជាតិ (International Taxand Investment Center) និង Oxford Economics ហើយផ្ដល់មូលនិធិដោយក្រុមហ៊ុនថ្នាំជក់ដ៏ធំ PhilipMorrisInternational ។ ពួកគេបានធ្វើការសិក្សាលើប្រទេសចំនួន១៤នៅអាស៊ី ហើយបានរកឃើញថា កម្ពុជា គឺជា "ទីផ្សារប្រភពដើមដ៏ធំសម្រាប់បារីខុសច្បាប់" ដោយភាគច្រើននៃបារីខុសច្បាប់ទាំងនោះត្រូវបានផលិតនៅក្នុងប្រទេសនេះ មុនពេលរត់ពន្ធចូលទៅក្នុងប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសផ្សេងៗទៀត។
របាយការណ៍នេះលើកឡើងថា "រំហូរចេញក្រៅនៃបារីបង់ពន្ធក្នុងស្រុកទៅកាន់ទីផ្សារចំនួន១៣ផ្សេងទៀត គឺមានកម្រិតខ្ពស់ខ្លាំង ខណៈដែលតម្លៃបារីមួយកញ្ចប់នៅតែទាបខ្លាំងបើប្រៀបធៀបទៅនឹងទីផ្សារជិតខាង"។
វាបានរកឃើញថា ក្នុងចំណោមបារីខុសច្បាប់តម្លៃ២១,៩ពាន់លានដុល្លារ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុន ២០៧លានដុល្លារមានប្រភពចេញពីប្រទេសកម្ពុជា។ ស្រដៀងគ្នានេះដែរ ៨៤ដុល្លារក្នុងចំណោមបារីខុសច្បាប់តម្លៃសរុប ៩០០លានដុល្លារ ដែលត្រូវបានប្រើប្រាស់នៅក្នុងប្រទេសថៃកាលពីឆ្នាំ២០១៣ មានប្រភពចេញពីប្រទេសកម្ពុជា។
របាយការណ៍នេះក៏បានរកឃើញដែរថា ក្នុងចំណោមប្រទេសដែលត្រូវបានសិក្សាដូចជា ប្រទេសចំនួន១០នៅអាស៊ីអាគ្នេយ៍ ព្រមទាំងប្រទេសអូស្ត្រាលី ប៉ាគីស្ថាន កោះតៃវ៉ាន់ និងក្រុងហុងកុងផង តម្លៃបារីជាមធ្យមនៅកម្ពុជាគឺទាបជាងគេបំផុត ដោយក្នុងមួយកញ្ចប់ដែលមាន២០ដើម មានតម្លៃត្រឹមតែ ០,៣០ដុល្លារប៉ុណ្ណោះ។បារីដែលថោកជាងគេបំផុតបន្ទាប់ពីបារីនៅកម្ពុជា គឺនៅក្នុងប្រទេសហ្វីលីពីន និងប្រទេសភូមា ដែលមានតម្លៃជាមធ្យម០,៦០ដុល្លារក្នុងមួយកញ្ចប់។
នៅចុងបញ្ចប់ របាយការណ៍នេះប៉ាន់ប្រមាណថា ប្រទេសកម្ពុជាបានបាត់បង់ចំណូលពន្ធ១,២លានដុល្លារពីបារីតម្លៃ៤០០លានដុល្លារ ដែលត្រូវបានរត់ពន្ធចូលក្នុងប្រទេសនេះក្នុងឆ្នាំ២០១៣។ បារីរត់ពន្ធនេះមានចំនួនស្មើជិត៥ភាគរយនៃបារីសរុបតម្លៃ៨,២ពាន់លានដុល្លារដែលត្រូវបានប្រើប្រាស់កាលពីឆ្នាំមុន។
លោក ចូ អូលីវើ (Joe Oliver) អ្នកនាំពាក្យក្រុមហ៊ុន Philip Morris បានលើកឡើងតាមអីុម៉េលនៅសប្ដាហ៍នេះថា ខណៈដែលក្រុមហ៊ុនថ្នាំជក់ធំៗមានចំណាប់អារម្មណ៍ខ្លាំងក្នុងការទប់ស្កាត់រំហូរបារីខុសច្បាប់នៅទូទាំងពិភពលោក ពាណិជ្ជកម្មថ្នាំជក់ខុសច្បាប់បានធ្វើឲ្យប៉ះពាល់ដល់អ្នកគ្រប់គ្នានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។
លោកបានមានប្រសាសន៍ថា "វាធ្វើឲ្យរដ្ឋាភិបាលបាត់បង់ចំណូលពន្ធរាប់ពាន់លានដុល្លារដែលអាចទាញចូលមកក្នុងសេដ្ឋកិច្ចវិញបាន។ វាធ្វើឲ្យប្រាក់ធ្លាក់ទៅលើកណ្ដាប់ដៃឧក្រិដ្ឋជនដែលមានការរៀបចំទុក។ ទន្ទឹមនឹងនេះ វាក៏ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់អ្នកគ្រប់គ្នា ដែលពាក់ព័ន្ធនឹងឧស្សាហកម្មថ្នាំជក់ផងដែរ"។
កាលពីម្សិលមិញ មន្ត្រីនៅក្រសួងពាណិជ្ជកម្ម និងនាយកដ្ឋាននគរបាលសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។
កាលពីឆ្នាំ២០១២ មន្ត្រីអង្គការសុខភាពពិភពលោកបានប្រាប់តំណាងក្រសួងហិរញ្ញវត្ថុថា ប្រទេសកម្ពុជាបានយកពន្ធលើថ្នាំជក់ស្មើនឹង៥,៣ភាគរយនៃតម្លៃប្រើប្រាស់ ជាតម្លៃទាបបំផុតនៅក្នុងពិភពលោក ដែលធ្វើឲ្យបារីមានតម្លៃទាបជាង១ភាគ១០ នៃតម្លៃបារីនៅតំបន់អឺរ៉ុប។ អង្គការនេះក៏បានគូសបញ្ជាក់ដែរថា បណ្ដាប្រទេសដែលយកពន្ធខ្ពស់លើថ្នាំជក់ មានកម្រិតរត់ពន្ធទាប៕សុខុម (រាយការណ៍បន្ថែម ដោយ ឃី សុវុឌ្ឍី )
វិចិត្រកររៀបរាប់អំពីអំណាច និងភាពក្រីក្រតាមរយៈចរាចរណ៍នៅទីក្រុង
ពិព័រណ៍ចុងក្រោយរបស់ មាស សុខន ដែលមានឈ្មោះថា "Inverted Sewer” ដែលបានតាំងកាលពីយប់ថ្ងៃពុធ នៅហាង Java Cafe និង Gallery បានរៀបរាប់ឲ្យដឹងអំពីភាពច្របូកច្របល់នៅតាមដងផ្លូវនានាក្នុងក្រុងភ្នំពេញ។
ការពណ៌នាអំពីម៉ូតូ នគរបាលចរាចរណ៍ និងដបស្រាដួលរមៀលគ្មានរបៀបនៅឆាកខាងក្រោយដែលមានពណ៌ក្រហមភ្លឺ។ ទាំងអស់នេះ គឺរូបគំនូរចំនួន១៦បង្ហាញឲ្យឃើញភាពធ្ងន់ធ្ងរនៃបញ្ហាចរាចរណ៍ក្នុងក្រុងភ្នំពេញ ដែលវិចិត្រកររូបនេះហៅថា "តំបន់អណាធិបតេយ្យចល័ត"។
លោកបានមានប្រសាសន៍ថា "ចរាចរណ៍នៅទីនេះគឺរញ៉េរញ៉ៃស្មុគស្មាញណាស់ ហើយអាក្រក់មើលទៀតផង ដូចតំបន់សំណង់អណាធិបតេយ្យអ៊ីចឹងដែរ។ ប្រព័ន្ធនេះខូចអស់ហើយ"។
លោក...