Thursday, September 19, 2019
Home Authors Posts by The Cambodia Daily

The Cambodia Daily

72 POSTS 0 COMMENTS

មេបញ្ជាការ​កង​អនុសេនាតូចម្នាក់ត្រូវ​បាន​ដកចេញពី​តួនាទីពាក់ព័ន្ធ​ការរកស៊ីឈើ

ក្រុមមន្ត្រី​​​យោធា​​​ខេត្ត​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​ដក​​​មេ​​​បញ្ជា​​​ការ​​​កង​​​អនុសេ​​​នា​​​តូច​​​ម្នាក់​​​ចេញ​​​ពី​​​តួ​​​នាទី​​​ពាក់ព័ន្ធ​ការ​រកស៊ីឈើ​​​​​ បន្ទាប់​​​ពី​​​គាត់​​បាន​​គេ​​ច​ពី​​​ការ​ឃាត់​ខ្លួន​​​ដោយ​​​ទាហានមួយក្រុម​​​កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ ប៉ុន្តែ គេ​​​នៅ​​​មិន​​​​​ទាន់​​​​​​ច្បាស់​​​ថា តើ​​​គាត់​​​នឹង​​​ត្រូវ​​​បណ្តេញ​​​ចេញ ឬ​​​ត្រូវ​​​ផ្ដន្ទា​​​ទោស​​​ឡើយ​​​។ លោក ភោគ សម្បត្តិ​​​ មេ​​​បញ្ជាការ​​​រង​​​យោធា​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ព្រំ ប៊ុន​​​នឿន ដែលជាមេបញ្ជាការ​​​កង​​​អនុ​​​សេនា​​​តូច​​​ ​ត្រូវ​គេ​​​សង្ស័យ​​​ថា បានរកស៊ី​​​ឈើ​​ខុសច្បាប់​ ហើយ​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​តួ​​​នាទី​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។ លោក សម្បត្តិ បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​ ប៊ុន​​​នឿន ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តួ​​​នាទី​​​នៅ​​​ទីបញ្ជាការដ្ឋាន​​​យោ​​​ធា​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​យើង​​​បាន​​​ដំឡើង​​​តួនាទី​​​មេ​​​បញ្ជាការ​​​រង​​​របស់​​​លោ​​​ក​​​ឲ្យ​​​ធ្វើ​​​ជា​​​មេ​​​បញ្ជាការ​​​ស្តី​​​ទីដោយសារ​លោក​ ប៊ុននឿន ​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​រក​​​ស៊ី​​​ឈើ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា ឈើ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​នៅ​​​បន្ទាយ​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ពី​​​ប្រភេទ​​​ឈ្មោះ​​​ឈើ​​​ ឬ​​​ថា​​​តើ​​​ឈើ​​​នោះ​​​មាន​​​តម្លៃ​​​ប៉ុន្មាន​​​ឡើយ​​​។ លោក សម្បត្តិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តួនាទី​​​ជា​​​អចិន្ត្រៃយ៍​​​ ឬយ៉ាង​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ប្រាកដ​​​ថា តើ​​​លោក​​​ ប៊ុន​​​នឿន ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​តួ​​​នាទី​​​របស់​​​លោក​​​រហូត​​​ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​ ពីព្រោះ​​​នេះ​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​ថ្នាក់​​​លើ"។ លោក ផ្លុន​​​ តារា មេ​​​បញ្ជាការ​​​​​យោធា​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ​​​។ លោក ណៃ ពៅ មេឃុំ​​​គោក​​​​​​រមៀត ក្នុង​​​ស្រុ​​​ក​​​ថ្ម​​​ពួក បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ឃើញ​​​ទាហាន​​​ក្នុង​​​មូល​​​ដ្ឋាន​​​ព្យាយាម​​​ឃាត់​​​ដែរ តែ​​​មិន​​​អាច​​​ឃាត់​​​រថយន្ត​​​របស់​​​លោក ប៊ុន​​​នឿន បាន​​​ទេ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ ខណៈ​​​ដែល​​​លោក​​​បាន​​​បើក​​​រថយន្ត​​​ទៅ​​​បន្ទាយ​​​កង​​​អនុសេនា​​​តូច​​​ ដោយ​​​បើក​​​គេ​ច​​​ពីការ​បិទ​​ផ្លូវ​​​ជា​​​ច្រើន​​​កន្លែង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "បុរស​​​រូប​​​នេះ បាន​​​បើក​​​រថយន្ត​​​ម៉ាក តូយ៉ូតា ហាយ​​​ឡិនឌ័រ ហើយ​​​បាន​​​ព្យាយាម​​​បុក​​​​​​មន្ត្រី​​​យោ​​​ធា​​​មួយ​​​ក្រុម​​​នៅ​​​ពេល​​​ដែល​​​ពួក​​​​​​គេ​​​ព្យាយាម​​​ឃាត់​​​រថយន្ត​​​របស់​​​លោកមិន​​​ឲ្យ​​​បើក​​​ចូល​​​ក្នុង​​​បន្ទាយ​​​យោ​​​ធា"។ អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​បាន​​​លើក​​​ឡើង​​​ថា លោក ប៊ុននឿន គឺ​​​ជា​​​អ្នក​​​រក​​​ស៊ី​​​ឈើ​​​ដ៏​​​ល្បី​​​ឈ្មោះ​​​នៅ​​​ក្នុង​​​តំបន់​​​​​​នេះ។ លោក ស៊ុម ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​ខេត្ត​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​​​​ដឹង​​​ថា បុរស​​​រូប​​​នេះ​​​រក​​​ស៊ី​​​ឈើ​​​ជា​​​យូរ​​​មក​​​ហើយ​​ ប៉ុន្តែ គ្មាន​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ណា​​​ហ៊ាន​​​ចាត់​​​វិធាន​​​ការឡើយ​​​"។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេកទេសនៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ បាន​​​មាន​​​ប្រសា​សន៍​​​ថា មេ​​​បញ្ជាការ​​​កង​​​អនុសេនា​​​តូច​​​រូប​​​នេះ គួរ​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ ឬ​​​ផ្តន្ទាទោស​​​ប្រសិន​​​បើមាន​​​​ភ័​​​ស្តុ​​​តាងរឹង​មាំ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ផ្សេង​​​ទៀត​​​ខ្លាច​​​រអា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើ​​​ង​​​ស្វាគមន៍​​​ការ​​​ព្យួរ​​​តួនាទី​​​នេហដើម្បី​​​បើក​​​ការ​​​សើុប​​​អង្កេត​​​។ ប្រសិន​​​បើ​​​ការ​​​សើុប​​​អង្កេតរក​​​ឃើញ​​​ថា គាត់​​​មាន​​​ពិរុទ្ធ​​​ភាព​​​មែន​​​នោះ​​​ គេ​​​ត្រូវ​​​បញ្ជូន​​​គាត់​​​ទៅ​​​តុលាការ​​​តាម​​​ផ្លូវ​​​ច្បាប់​​​។ បើ​​​មិន​​​ដូច្នោះ​​​ទេ អ្នក​​​ផ្សេង​​​ទៀត​​​នឹង​​​មិន​​​គោរព​​​ច្បាប់​​​ឡើយ​​​"៕សារុន​​​​​​​​​​​​​​​  

លោក​​​ វន់​​​ ពៅ​​​ និង​​​បាតុករ​​​២៤​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធ​​​នាគារ​​​

កាល​​​ពី​​​ថ្ងៃសុក្រ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​២៥​​​នាក់​​​ឲ្យ​​​ជាប់​​​ពិរុទ្ធ​​​ភាព​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​​​ជាច្រើន​​​ករណី​​​ដែល​​​កើ​​​ត​​​ចេញ​​​ពី​​​ការ​​​តវ៉ា​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​ចំនួន​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ប៉ុន្តែ បុរស​​​២២​​​នាក់​​​ដែល​​​​​​សំណើ​​​សុំ​​​នៅ​​​​​​ក្រៅ​​​ឃុំ​​​​​​របស់​​​ពួក​​​គេ​​​នៅ​​​មុន​​​សវនាការ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​នោះ​​​ ​​​ ទោស​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ព្យួរ ហើយ​​​បាន​​​ចាក​​​ចេញ​​​ពី​​​តុលាការ​​​ដោយ​​​មាន​​​សេរីភាព។   សាល​​​ក្រម​​​នេះ បាន​​​បញ្ចប់​​​ការ​​​តស៊ូ​​​តាម​​​ផ្លូវ​​​ច្បាប់​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ដែល​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​​​ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​របស់​​​រដ្ឋាភិបាល​​​ក្នុង​​​ការ​​​បង្ក្រាប​​​ភាព​​​ចលាចល​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ ដែល​​​ផ្តល់​​​ការ​​​ងារ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជាង​​​៦០០.០០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​ស្ត្រី​​​ក្មេង​​​ៗ។ សហជីព​​​ដែល​​​ស្ថិត​​​នៅ​​​ពី​​​ក្រោយ​​​កូដ​​​កម្ម​​​ទាំង​​​នេះ​​​បាន​​​តវ៉ាចំពោះប្រាក់​​​ខែ​​​​​​តិច​​​តួច​​​មិន​​​អាច​​​រស់​​​បាន​​​ កង្វះ​​​ការ​​​ការ​​​ពារ​​សិទ្ធិ​​​របស់​​​កម្មករ​​​ និង​​​ការ​​​ខំប្រឹង​​​ប្រែង​​​របស់​​​រោង​​​ចក្រ​​​ដើម្បី រឹត​​​បន្តឹង​​​សិទ្ធិ​​​សេរីភាព​​​ក្នុង​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ និង​​​ការ​​​រៀប​​​ចំ​​​​​​ការ​​​តវ៉ា​​​។ ស្ថាន​​​ភាព​​​តាន​​​តឹង​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​ខាង​​​ក្រៅ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ ដែល​​​មាន​​​ការ​​​ដាក់​​​របាំង​​​បិទ​​​ផ្លូវ​​​ជាថ្មី​​​ម្តង​​​ទៀត​​​រារាំង​​​​​​អ្នក​​​តវ៉ា​​​​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ខាង​​​ក្នុង​​​បាន​​​នោះ ​​​បាន​​​បញ្ចប់​​​​​​ទៅ​​​ដោយ​​​សេចក្តី​​​ត្រេក​​​អរ បន្ទាប់​​​ពី​​​តុលាការ​​​បាន​​​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​មុន​​​ម៉ោង​​​៩​​​ព្រឹក​​​បន្តិច​​​ ខណៈ​​​ដែល​​​អ្នក​​​គាំទ្រ​​​ឱប​​​គ្នា​​​ និង​​​ស្រែក​​​ឡើង​​​ថា "យើង​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​​​​ហើយ​​​!” ។ ការ​​​អនុវត្ត​​​តាម​​​ដីកា​​​បង្គាប់​​​​​​របស់​​​តុលាការ​​​ឲ្យ​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នេះ​​​មិន​​​បាន​​​ចំណាយ​​​ពេល​​​យូរ​​​ឡើយ​​​​​​។ បុរស​​​២២​​​នាក់​​​ត្រូវ​​​បាន​​​ដឹក​​​តាម​​​រថយន្ត​​​​​​មួ​​​យ​​​គ្រឿង​​​ចេញ​​​ពី​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ឆ្ពោះ​​​ទៅ​​​មណ្ឌល​​​កែ​​​ប្រែ​​​ទី​​​១​​​នៃ​​ពន្ធនាគារ​​​ព្រៃ​​​ស ហើយ​​​បន្ទាប់​​​មក​​​ពួកគេ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​មុន​​​ពេល​​​ថ្ងៃ​​​ត្រង់​​​។ អ្នក​​​ទោស​​​ដែល​​​ទើប​​​ទទួល​​​បាន​​​ការ​​​ដោះ​​​លែង​​​ទាំង​​​នេះ​​​ បាន​​​ជួប​​​ជាមួយ​​​អ្នក​​​​​​គាំ​​​ទ្រ​​​ប្រហែល​​​៦០០នាក់​​​ ហើយ​​​អ្នក​​​គាំទ្រ​​​ទាំង​​​នោះ​​​បាន​​​ពាក់​​​កម្រង​​​ផ្កា​​​​​​ម្លិះ​​​ឲ្យ​​​​​​ពួក​​​គេ​​​។ ពួកគេ​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​តាម​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​​​​ភ្លាមៗ​​​ឆ្ពោះ​​​សាលា​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ហើយ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​សន្តិសុខ​​​ខណ្ឌ​​​ប្រហែល​​​២០​​​នាក់​​​រាំង​​​ផ្លូវ​​​មិន​​​ឲ្យ​​​ចូល​​​​​​។ អ្នក​​​ហែ​​​ក្បួន​​​បាន​​​ស្រែក​​​ថា  "​លោក​​​ឯង​​​ជា​​​ឆ្កែ​​​ លោក​​​ឯង​​​ជា​​​មនុស្ស​​​អាក្រក់​​​។ លោក​​​ឯង​​​មិន​​​​​​ចេះ​​​ស្រឡាញ់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែ​​​រ​​​ខ្លួន​​​​​​ឯង​​​ទេ"។ លោក​​​ វន់ ពៅ​​​ មេ​​​ដឹក​​​នាំ​​​សហជីព​​​ និង​​​ជា​​​បុគ្គល​​​សំខាន់​​​បំផុត​​​ក្នុង​​​ចំណោម​​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​នេះ បាន​​​និយាយ​​​អំពី​​​សារៈសំខាន់​​​នៃ​​​សវនាការ​​​​​​នេះ​​​ មុន​​ពេល​​​ទទួល​​​ការ​​​ប្រោះ​​​ព្រំ​​​ពី​​​ព្រះសង្ឃ​​​មួយ​​​ក្រុម​​​ បន្ទាប់​​​ពី​​​វិល​​​ត្រឡប់​​​ទៅ​​​ទី​​​ស្នាក់ការ​​​កណ្តាល​​​របស់​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​​​​ឯករាជ្យ​​​នៃ​​​សេដ្ឋ​​​កិច្ច​​​ក្រៅ​​​ប្រព័ន្ធ​​​របស់​​​លោក​​​វិញ​​​​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "ដោយ​​​សារ​​​តែ​​​​​​មាន​​​សម្ពាធ​​​ពី​​​ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ  ទី​​​ផ្សារ​​​ និង​​​សហជីព​​​អន្ត​​​រ​​​ជាតិឲ្យ​​​លើក​​​ស្ទួយ​​​កេរ្តិ៍​​​ឈ្មោះ​​​របស់​​​ប្រទេស​​​ឡើង​​​វិញ​​​ តុលាការ​​​បាន​​​​​​ព្យួរ​​​ទោស​​​របស់​​​ខ្ញុំ​​​។ ប៉ុន្តែ ខ្ញុំ​​​នឹ​​​ង​​​ពិ​​​ភាក្សា​​​ជាមួយ​​​មេធាវី​​​របស់​​​ខ្ញុំ​​​  ដើម្បី​​​​​ទទួល​​​បាន​​​យុត្តិធម៌​​​​​១០០​​​​​​ភាគ​​​រយ​​​"។ រឿង​​​ក្តី​​​ទាំង​​​បី​​​នេះ​​​បាន​​​កើត​​​ឡើង​​​​​​ចន្លោះ​​​ពេល​​​រាប់​​​ខែ​​​ផ្សេង​​​ពី​​​គ្នា​​​។​​​ នៅ​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​វិច្ឆិកា​​​ ក្មេង​​​ជំទង់​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន បន្ទាប់​​​ពី​​​​​​ពួកគេ​​​នៅ​​រេរង់​​​ជិត​​​កន្លែង​​​​​បាតុកម្ម​​​​​​មួយ​​​របស់​​​​​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​អេស​​​អិល​​​ ក្បែរ​​​​​​វត្ត​​​ស្ទឹង​​​​​​មាន​​​ជ័យ។ ពួកគេ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ  បទ​​​ជេរ​​​ប្រមាថ​​​ និង​​​ប្រឆាំង​​​​​​មន្ត្រី​​​រាជ​​​ការ។ ក្មេង​​​ប្រុស​​​ ម៉ែន សុខ​​​សម្បត្តិ​​​ អាយុ​​​១៥​​​ឆ្នាំ​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​ក្មេង​​​ជំទង់​​​ទាំង​​​ពីរ​​​នាក់​​​នេះ បាន​​​សារភាព​​​អំឡុង​​​សវនាការ​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​គប់​​​ដំ​​​ថ្ម​​​មួយ​​​ចំនួន​​​ទៅ​​​លើ​​​នគរបាល​​​មែន​​​ នៅ​​​ពេល​​​បាតុកម្ម​​​នោះ​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​ប៉ះ​​​ទង្គិច​​​បង្ហូរ​​​ឈាម​​​គ្នា ហើយ​​​កាល​​​នោះ​​​នគរ​​​បាល​​​បាន​​​បាញ់​​​ស្លាប់​​​អ្នក​​​លក់​​​បាយ​​​ម្នាក់​​​ឈ្មោះ អេង សុខុម ។ ក្រោយ​​​មក​​​ ក្មេង​​​ជំទង់​​​ដែល​​​ទទួល​​​បាន​​​​​​ការ​​​ដោះ​​​លែងឲ្យ​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​បណ្តោះ​​​អាសន្ន​​​មុន​​​សវនាការ​​​នេះ​​​ ត្រូវ​​​បាន​​​គេ​​​មើល​​​ឃើញ​​​រើស​​​បំណែក​​​ដែក​​​អេតចាយ​​​ពី​​​ភ្លើង​​​​​​កំពុង​​​ឆេះ​​​​​​​​​បង្ក​​​ឡើង​​​ដោយ​​​បុរស​​​មួយ​​​ក្រុម​​​ទៀត​​​ដែល​​​បាន​​​លើក​​​​​​រថយន្ត​​​នគរបាល​​​មួយ​​​គ្រឿង​​​ក្រឡាប់​​​ ហើយ​​​ដុត​​​វា​​​ចោល​​​។ យុវជន​​​ វណ្ណី វ៉ាន់​​​ណន​​​ អាយុ​​​១៩​​​ឆ្នាំ​​​​​​ជា​​​សហ​​​ចុង​​​ចោទ​​​របស់​​​ក្មេង​​​ប្រុស​​​ ម៉ែន សុខ​​​សម្បត្តិ​​​ មិន​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ទេ ហើយ​​​បាន​​​ជាប់​​​ពន្ធ​​​នាគារ​​​បណ្តោះ​​​អាសន្ន​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​។ ម៉ែន​​​ សុខ​​​សម្បត្តិ ត្រូវ​​​បាន​​​​​​តុលាការ​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​ដោយ​​​ការ​​​កាត់​​​តម្រឹម​​​ទោស​​​​​​ដែល​​​រូប​​​គេ​​​បាន​​​អនុវត្ត​​​ទោស​​​រួច​​​ ចំណែក​​​ឯ​​​ការ​​​ព្យួរ​​​​​​ទោស​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​របស់​​​​​​ វណ្ណី វ៉ាន់​​​ណន រាប់​​​បញ្ចូល​​​ទាំង​​​រយៈ​​​ពេល​​​ដែល​​​រូប​​​គេ​​​ជាប់​​​ពន្ធនាគារ​​​រួច​​​ផង​​​ដែរ​​​។ នៅ​​​ពេល​​​គេ​​​នាំ​​​ខ្លួន​​​ចេញ​​​ពី​​​តុលាការ​​​ វណ្ណី វ៉ាន់​​​ណន និយាយ​​​ថា "វា​​​អយុត្តិធម៌​​​ណាស់​​​​​​ ខ្ញុំ​​​គ្មាន​​​កំហុស​​​ទេ​​​ ខ្ញុំ​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ដូច​​​តុលាការ​​​ចោទ​​​ប្រកាន់​​​ឡើយ​​​"។ យុទ្ធ​​​នាការ​​​​​​ដ៏ជោ​​​គ​​​ជ័យ​​​មួយ​​​ដើម្បី​​​កៀរគរ​​​កម្មករ​​​ឲ្យ​​​ធ្វើ​​​កូដ​​​កម្ម​​​ និង​​​តវ៉ា​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​១៦០​​​ដុល្លារ​​​ដែល​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ដំណាច់​​​ខែ​​​ធ្នូ ​​​ត្រូវ​​​បាន​​​កង​​​កម្លាំង​​​រដ្ឋាភិបាល​​​បង្ក្រាប​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​មករា​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី ២ ខែ​​​មករា​​​ សកម្ម​​​ជន​​​សហជីព​​​ កម្មករ​​​កាត់​​​ដេរ​​​ និ​​​ង​​​ព្រះ​​​​​​សង្ឃ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ជាមួយ​​​ទាហាន​​​មក​​​ពី​​​អង្គភាព​​​ទ័ព​​​ឆត្រ​​​យោង​​​លេខ​​​៩១១​​​នៃ​​​កង​​​កម្លាំង​​​យោធពល​​​ខេមរភូមិន្ទ​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ យ៉ាក​​​ជីន​​​ របស់​​​កូរ៉េខាង​​​ត្បូង​​​ ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​ រាជ​​​ធា​​​នី​​​ភ្នំពេញ​​​។ ក្នុង​​​ចំណោម​​​​​​មនុស្ស​​​១៥​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​ដំបូង ព្រះសង្ឃ​​​ប្រាំ​​​អង្គ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​មក​​​វិញ​​​ ហើយ​​​មនុស្ស​​​១០​​​នាក់​​​ទៀត​​​ត្រូ​​​វ​​​បាន​​​ចោទ​​​ប្រកាន់​​​។ នៅ​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ​​​ កែវ មុនី​​​ បាន​​​សម្រេច​​​ឲ្យ ​​​​​​មនុស្ស​​​ប្រាំ​​​មួយ​​​នាក់​​​រួ​​​ច​​​ផុត​​​​​​ការ​​​ចោទ​​​ប្រកាន់ក្នុង​​​ចំណោម​​​មនុស្ស​​​១០​​​នាក់​​​ដែល​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រោង​​​ចក្រ​​​យ៉ាក​​​ជីន ​​​ពី​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​មាន​​​​​​ស្ថាន​​​ទម្ងន់​​​ទោស​​​ ប៉ុន្តែ បាន​​​តម្កល់​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​សម្រាប់​​​បុរស​​​ទាំង​​​អស់​​​នេះ​​​។ លោក បាន​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​​​​ពួកគេ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​​​​​​​ក្នុង​​​ម្នាក់​​​ៗ​​​ចន្លោះ​​​​​​ពី​​​ពីរ​​​ឆ្នាំ​​​កន្លះ​​​ទៅ​​​បួន​​​ឆ្នាំ​​​កន្លះ​​​។ បួន​​​នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​ទាំង​​​នេះ រួម​​​ទាំង​​​លោក វន់​​​ ពៅ ផង​​​​​​ ត្រូ​​​វ​​​បាន​​​​​​តុលាការ​​​បង្គាប់​​​​​​ឲ្យ​​​បង់​​​ប្រាក់​​​ពិន័​​​យ​​​ប្រាំ​​​បី​​​លាន​​​រៀល​​​ក្នុង​​​ម្នាក់​​​ៗ​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ទៅលើ​​​អ្នក​​​តវ៉ា​​​​​​​​​ដែល​​​ប្រដាប់​​​ដោយ​​​ដំ​​​ុ​​​ថ្ម  និង​​​គ្រាប់​​​បែក​​​សាំង​​​ នៅ​​​លើ​​​កំណាត់​​​ផ្លូវ​​​វេង​​​ស្រេង​​​ បណ្តាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និ​​​ង​​​ជាង​​​៤០​​​នាក់​​​ទៀត​​​រង​​​របួស​​​។ សកម្មជន​​​សហជីព​​​ និង​​​កម្មករ​​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​វាយ​​​ដំ ឃុំ​​​ខ្លួន និង​​​ចោទ​​​ប្រកាន់​​​។ នៅ​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅ​​​ក្រម​​​ជំនុំ​​​ជម្រះ លាង សំណាត បាន​​​តម្កល់​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​រួម​​​មាន ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា និង​​​ការ​​​​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ដោយ​​​ចេតនា​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស ប៉ុន្តែ បាន​​​សម្រេច​​​ព្យួរ​​​​​​ទោស​​​ចន្លោះ​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​បួន​​​ឆ្នាំ​​​ដល់​​​ចុង​​​ចោទ​​ទាំង​​​នេះ​​ ដែល​​​ក្នុង​​​នោះ​​​ម្នាក់​​​មិន​​​បាន​​​ចូល​​​រួម​​​ស្តាប់​​​​​​សវនាការ​​​នេះ​​​ទេ។ ចៅក្រម លាង សំណាត់ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​សំណង​​​ជំងឺ​​​ចិត្ត​​​២៣៧.២៩០​​​ដុល្លារ​ដោយ​​​លោក​​​ ស៊ីម ស៊ូយ៉េង​​​ នាយក​​​គ្លីនិក​​​ឯករាជ្យ​​​ ដែល​​ត្រូវ​​​បាតុករ​​​​​​ចូល​​​លុក​​​លុយ​​​វា​​​យ​​​កម្ទេច បន្ទាប់​​​ពី​​​​​​គ្លីនិក​​​នេះ​​​មិន​​​ព្រម​​​ទទួល​​​ព្យាបាល​​​កម្ម​​​ករ​​​ដែល​​​ត្រូវ​​​នគរបាល​​​បាញ់​​​។ ទោះ​​​បី​​​ជាមាន​​​ការ​​​ដោះ​​​លែង​​​ចុង​​​ចោទ​​​ទាំ​​​ង​​​នេះ​​​ក្តី ក៏​​​សវនាការ​​​នេះ​​​នៅ​​​តែ​​​ទទួល​​​រង​​​ការ​​​​​ថ្កោល​​​ទោស​​​ពី​​​សំណាក់​​​អង្គការ​​​ផ្តល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និ​​​ង​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ដែរ​​​។ សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​រួម​​​គ្នា​​​ដោយ​​​​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​មួយ​​​ក្រុម​​​ និង​​​​​​បណ្តា​​​ក្រុម​​​សហគមន៍​​​ បាន​​​ស្វាគមន៍​​​ការ​​​ដោះលែង​​​បុរស​​​ទាំង​​​នេះ ប៉ុន្តែ បាន​​​សម្តែង​​​ "ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​​​ការ​​​ផ្តន្ទា​​​ទោស​​​មនុស្ស​​​ទាំង​​​២៥​​​នាក់​​​នេះ និង​​​ការ​​​ពិន័យ​​​ប្រាក់​​​យ៉ាង​​​ច្រើន​​​លើ​​​ពួកគេ​​​មួយ​​​ចំនួន ក្រោយ​​​ពី​​​អ្វី​​​ដែល​​​គ្រប់​​​អ្នក​​​សង្កេត​​​ការ​​​ណ៍​​​ឯករាជ្យ​​​ចាត់​​​ទុក​​​ថា ជា​​​ដំណើរ​​​ការ​​​កាត់​​​ក្តី​​​មួយ​​​ដែល​​​មាន​​​គុណ​​​វិបត្តិ​​​ខ្លាំង​​​"។ កញ្ញា ឆាយ ឈុន​​​លី អ្នក​​​សម្រប​​​សម្រួល​​​គម្រោង​​​នៃ​​​កម្ម​​​វិធី​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​​​​មជ្ឈ​​​មណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា បាន​​​លើក​​​ឡើង​​​ថា កញ្ញា  ចំពោះ​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​នេះ។ កញ្ញា​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "ការ​​​ខ្វះ​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​​​​​​បង្ហាញ​​​ថា សាល​​​ក្រម​​​នេះ​​​ផ្អែក​​​លើ​​​ការ​​​ពិចារណា​​​ខាង​​​នយោបាយ​​​ជាជាង​​​ភ័ស្តុ​​​តាង។ ការ​​​ចាប់ខ្លួន​​​ និង​​​ការ​​​ផ្តន្ទា​​​ទោស​​​​​​ពួកគេ​​​ បាន​​​ក្លាយ​​​ជា​​​​​និមិត្ត​​​សញ្ញា​​​នៃ​​​និន្នាការ​​​មួយ​​​របស់​​​រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ដើម្បី​​​គាប​​​​​សង្កត់​​​អ្នក​​​ការពារ​​​សិទ្ធិមនុស្ស​​​ និង​​​អ្នក​​​តវ៉ា​​​"។ ការ​​​ផ្តន្ទា​​​ទោស​​​នេះ​​​នឹង​​​រឹត​​​បន្តឹង​​​សកម្មភាព​​​សហជីព​​​របស់​​​ពួកគេ​​​នៅ​​​ថ្ងៃ​​​ខាង​​​មុខ​​​ ទោះ​​​បី​​​ជា​​​ពួកគេ​​​មាន​​​សេរីភាព​​​វិញ​​​ក៏ដោយ​​​។ កាល​​ពី​​​ខែ​​​មីនា មាន​​​ព័ត៌មាន​​​ថា រដ្ឋាភិបាល​​​​​​បាន​​​ចាប់​​​ផ្តើម​​​​​​​​​តម្រូវ​​​ឲ្យ​​​​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​បញ្ជាក់​​​ថា ខ្លួន​​​គ្មាន​​​​​​ប្រវត្តិ​​​ជាប់​​​ទោស ប្រសិន​​​បើ​​​​​​ពួកគេ​​​​​​ចង់​​​ចុះ​​​បញ្ជី​​​​​​បង្កើត​​​សហជីព​​​ថ្មី​​​។ លោក​​​ ដេវ វែល​​​ (Dave Welsh) នាយក​​​មជ្ឈមណ្ឌល​​​សាមគ្គី​​​ភាព​​​(Solidarity Center) ​​​ជា​​​អង្គការ​​​សិទ្ធិ​​​ការ​​​ងារ​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​មូល​​​​​ដ្ឋាន​​​នៅ​​​ក្នុង​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​សំណុំ​​​រឿង​​​នេះ​​​បាន​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​គុណ​​​វិបត្តិ​​​​​​នៅ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​ ដែល​​​​​​ចាំ​​​បាច់ត្រូវ​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​​​​មូល​​​ដ្ឋាន​​​  បន្ទាប់​​​ពី​​​ "ទទួល​​​រង​​​សម្ពាធ​​​យ៉ាង​​​ខ្លាំង​​​ពី​​​ឯកជន និង​​​ពី​​សាធារណជន​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា សារ​​​​​​ដែល​​​បញ្ជូន​​​ទៅ​​​ជា​​​លក្ខណៈ​​​ឯកជន ឬ​​​ជា​​​សាធារណៈ​​​នេះ​​​ចង់​​​បង្ហាញ​​​ថា បញ្ហា​​​ផ្សេង​​​ៗទៀត​​​មិន​​​ថាពាក់​​​ព័ន្ធ​​​នឹង​​​ប្រាក់​​​ខែ​​​គោល​​​ទេ​​​ គឺ​​​​​​ស្ទើ​​​រ​​​តែ​​​​​​មិន​​​អាច​​​ទៅ​​​រួច​​​ឡើយ​​​សម្រាប់​​​ភាគី​​​ពាក់​​​ព័ន្ធ​​​អន្តរ​​​ជាតិ​​​បន្ត​​​បោះ​​​ជំហាន​​​ទៅ​មុខ ប្រសិន​​​បើ​​​មនុស្ស​​​ទាំង​​​២៣​​​នាក់​​​នេះ​​​​​​នៅ​​​តែ​​​​​​ប្រឈម​​​ការ​​​ឡើង​​​សវនាការ​​​ក្រោ​​​យ​​​ពី​​​ការ​​​ជាប់​​​ពន្ធនាគារ​​​នោះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា នោះ​​​ក៏​​​ជា​​​បញ្ហា​​​ធំ​​​មួយ​​​ដែរ​​​សម្រាប់​​​សហ​​​គមន៍​​​អន្តរ​​​ជាតិ សហគមន៍​​​វិនិយោគ និង​​​សហគមន៍​​​ការងារ​​​។ ខ្ញុំ​​​ហ៊ាន​​​និយាយ​​​ថា ​​​ ពេល​​​នេះ​​​មាន​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​មួយ​​​ចំនួន​​​ធំ និង​​អន្តរ​​​ជាតិ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ស្ថានភាព​​​របស់​​​កម្មករ​​​កាត់​​​ដេរ​​​។ ប្រសិនបើ​​​យើង​​​និយាយ​​​អំពី​​​ទិដ្ឋ​​​ភាព​​​ និង​​​លទ្ធផល​​​ "នៃ​​​សវនាការ​​​ អ្នក​​​​​​អាច​​​និយាយ​​​បាន​​​ថា មានការ​​​ចាប់​​​អារម្មណ៍​​​ច្រើន​​​"។ និយាយ​​​ពី​​​ការ​​​បោះ​​​ជំហាន​​​ទៅ​​​មុខ​​​វិញ លោក ដេវ វែល មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្តោត​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​លើ​​​ចលនា​​​ការ​​​ងារ​​​ទំនង​​​ជា​​​នឹង​ត្រូវ​​​​​វិល​​​ទៅ​​​រក​​​បញ្ហា​​​ដំឡើង​​​​​ប្រាក់​​​ខែ​​​​​​គោល​​​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​សហជីព​​​កម្មករ​​​​​​ដែល​​​មិន​​​តឹង​​​រឹុង​​​។ យោង​​​តាម​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ហៅ​​​កាត់​​​ថា ILO និង​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​ក៏​​​ត្រូ​​​វ​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ស៊ី​​​ជម្រៅ​​​​​​ផង​​​ដែរ​​​លើ​​​ទង្វើ​​​របស់​​​កង​​​កម្លាំង​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ទាំង​​​បី​​​នេះ។ ពួកគេ​​​បាន​​​លើក​​​ឡើង​​​ថា  "ការ​​​ប្រឈម​​​តតាំង​​​ដាក់​​​គ្នា​​​បាន​​​បណ្តាល​​​ឲ្យ​​​មនុស្ស​​​ប្រាំ​​​នាក់​​​ត្រូវ​​​គ្រាប់​​​ស្លាប់​​​ ការ​​​ស្លាប់​​​មនុស្ស​​​ទី​​​៦​​​ដោយសារ​​​របួស​​​ពីការ​​​វាយ​​​ដំ ការ​​​បាត់​​​ខ្លួន​​​មនុស្ស​​​ម្នាក់ និង​​​ការ​​​របួស​​​មនុស្ស​​​ជាច្រើន​​​នាក់​​​ទៀត​​​  ការ​​​ប្រើ​​​ប្រាស់​​​គ្រាប់​​​ពិត​​​ និង​​​ការ​​​វាយ​​​ដំ រួម​​​ទាំង​​​អ្នក​​​ឈរ​​​មើ​​​ល​​​ម្នាក់​​​ដែល​​​​​​ពេល​​​នេះ​​​បាន​​​ធ្លាក់​​​ខ្លួន​​​ពិការ​​​ផង​​​ដែរ​​​"៕ សុខុម (រាយការណ៍​​​ដោ​​​យ ឃី សុវុឌ្ឍី ឃួន ណារីម គុច ណារ៉េន និង​​​ Lauren Crothers)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនជាប់​ចោទ​២៥នាក់​ត្រូវ​តុលាការ​កាត់​ឲ្យជាប់​ទោស​ពីបទពាក់​ព័ន្ធ​នឹង​បាតុ​កម្មរោងចក្រ​ ប៉ុន្តែ​ទោស​ត្រូវ​ព្យួរ​

សហជីព ​​​កម្មករ​រោងចក្រ​និងអ្នកឈរ​មើល​ទាំង២៥នាក់​​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ឲ្យជាប់​ទោស​កាល​ពីព្រឹក​ថ្ងៃ ​សុក្រ​ ពី​បទ​ជាប់​ពាក​ព័ន្ធ​នឹង​ ការធ្វើបាតុ​កម្មត​វ៉ាបី​កន្លែង​ផ្សេងៗ​គ្នាក្នុង​រាជ​ធានី​ភ្នំពេញ ​ប៉ុន្តែ​ទោស​របស់​ពួក​គេ​ត្រូវ​ព្យួរ។​ ជន​ជាប់​ចោទ​ទាំង​២២​នាក់​ដែល​តុលា​ការបដិសេធ​មិន​ឲ្យ​នៅក្រៅ​ឃុំ​ មុននឹង​សវ​នាការ​របស់​ពួកគេ​ ក៏ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធ​នាគារ​ផងដែរ​។ ករណី​ទី​មួយ​ទាក់ទង​និង​ការតវ៉ា​ថ្ងៃទី ១២ ខែវិច្ឆិកា​ឆ្នាំ២០១៣​នៅពេល​ក្មេងវ័យ​ជំទង់ពីរ​នាក់ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពីពួកគេ​ដើរ​ក្បែការ​តវ៉ា​របស់​ក្រុមកម្មករ​រោងចក្រ​អេស​ អិល​(SL) នៅ​ស្ទឹង​មាន​ជ័យ។ ​នៅដើម​ខែ​មករា​ សហជីព​និង​កម្មករ​រោង​ចក្រ​២៣នាក់ ដែល​ចូល​រួម​ធ្វើ​កូដកម្ម​ត្រូវ​បានចាប់​ខ្លួននិង​ជាប់​ពន្ធនាគារ​​ផងដែរ​។ សវនការ​​​របស់ជន​ជាប់​ចោទ​​​ដែល​​​ត្រូវបាន​​​​​​សមត្ថ​កិច្ចចាប់​ខ្លួន​កាល​ពីខែមករា​​​ បាន​​​ធ្វើឡើងជា​​​ពីរ​ក្រុម​ផ្សេងគ្នា។ ​ជនជាប់ចោទ​​១០នាក់​ដែល​សមត្ថ​កិច្ចចាប់​ខ្លួន​​​នៅខាង​​​ក្រៅរោង​ចក្រ យ៉ាក​ជីន ​​​របស់​​​​​កូរ៉េ​​​ខាង​​​ត្បូង​​​​​​នោះ​​​ ត្រូវតុលាការ​​​បើកសវនការរួមគ្នា។​​​ ចំណែក​​​ឯជន​ជាប់​ចោទ១៣​នាក់​​​ផ្សេង​ទៀតត្រូវតុលាការ​បាន​​​​​​បើក​សវន​ការបន្ទាប់​​​ពីត្រូវបានចាប់​​​ខ្លួន​​​លើផ្លូវវេង ស្រេង​​ជាយក្រុង​​​ភ្នំពេញ​​​។ លោក កែវ មុនី ​​​ ចៅក្រមកាត់ក្តី​​​បានលើកលែងបទចោទដល់ជនជាប់ចោទ៦នាក់​​​ក្នុងចំណោម​​​ ជនជាប់ចោទ១០នាក់​​​នៅឯរោងចក្រ យ៉ាកជីន ឲ្យរួចពី​បទ​បំផ្លិចបំផ្លាញ​​​ទ្រព្យសម្បត្តិមានស្ថានទម្ងន់ទោស ប៉ុន្តែបានរក្សាបទចោទប្រើអំពើហឹង្សា​​​ដល់ពួកគេ។​​​  ចៅក្រមរូបនេះបានកាត់ឲ្យពួកគេជាប់​​​ពន្ធនា​គារចន្លោះ​​​ពី​​​ ២ឆ្នាំកន្លះ​...

ក្រុម​ហ៊ែក​ឃើ​អនាមិក​កម្ពុជា​ពីរនាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន

មន្រ្តី​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​ឲ្យដឹង​នៅថ្ងៃសុក្រ​នេះ​ថា ក្រុម​ហ៊ែក​ឃើ​អនា​​មិក​កម្ពុជា​ ​(Anonymous​ Cambodia) ពីរ​នាក់​ទៀត​ត្រូវបាន​​ចាប់់​ខ្លួន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពីពួក​គេបាន​ជ្រៀត​ចូល​គេហ​ទំព័រ​​​​​របស់​អង្គ​ភាព​ប្រឆាំង​អំ​ពើ​ ពុក​រលួយ​ ​​ធ្វើ​ឲ្យ​វាមិន​ដំ​ណើរ​ការ​ជាងពីរ​ម៉ោង​នោះ​​​។​ លោក ឱម​ យ៉ិន​ទៀង​ ប្រធានអង្គ​ភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់​ខ្លួន​បុរស​ពីរ​នាក់​​ ហើយ​ពួក​គេ​ទាំងពីរ​​​ត្រូវ​បានបញ្ជួន​មក​​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ ​នៅ​វេលា​ម៉ោង២​រសៀលថ្ងៃនេះ​ហើយ ” ។ ​​​​​​លោក​បាន​មាន​ប្រសាសន៍បន្ត​ទៀតថា​ “យើង​ប្រមូល​បាន​ភ័ស្តុតាង​​​​ដែល​បញ្ជាក់​ថា​អ្នកទាំង​ពីរ​​នេះ ពិត​ជា​បាន​ប្រព្រឹត្ត​សកម្មភាព​នេះមែន​ ហើយ​យើង​នឹងបញ្ជូ​ន​ពួក​គេ​ទៅ​តុលា​ការ​​ដោយផ្ទាល់​ ” ។ ​​​លោក ឱម​ យ៉ិនទៀង បាន​​ឲ្យ​ដឹងបន្ត​ទៀត​ថា​...

ទោះបីមានគម្រោងជួយសង្គ្រោះ​ត្រីផ្សោតក៏ដោយ ក៏​ត្រីនេះ​នៅតែ​​ជិតផុត​​ពូជ​ដដែល​

រយៈពេល​​ជាងពីរឆ្នាំ​​មកហើយ បន្ទាប់ពី​ការ​ចុះហត្ថលេខាលើគម្រោងមួយដែល​ផ្តោតលើ​ការ​ធ្វើឲ្យប្រសើរឡើង​នូវការ​ការ​ពារ​ត្រី​ផ្សោត​​អុីរ៉ាវ៉ាឌី​ដែលជិតនឹងផុតពូជទៅ​​ហើយ​នោះ ក្រុមអ្នកជំនាញ​​​បាន​លើក​ឡើងកាល​ពី​សប្តាហ៍មុន​​​ថា ពួកគេ​​ព្រួយបារម្ភ​​ថា ទំនប់​​មេគង្គ​​នឹងឈានទៅរកការ​បំផ្លាញ​ត្រីនេះ​ទាំងស្រុង​។ អំឡុងសិក្ខាសាលារយៈពេល​ពីរថ្ងៃ​​ដែល​បិទកាល​ពីថ្ងៃ​ព្រហស្បតិ៍​ មន្ត្រីមកពីស្ថាប័ន​រដ្ឋាភិបាលនានា អង្គការ​បរិស្ថាន និងសា្ថប័ន​ស្រាវជ្រាវ បានពិភាក្សាគ្នា​​​អំពី​វឌ្ឍនភាព​ ចាប់​តាំងពី​ការចុះហត្ថលេខា​ខែមី​នាឆ្នាំ​២០១២ លើ​សេចក្តី​ប្រកាស​​ខេត្តក្រចេះ​ ​នេះ​បើយោងតាម​សេចក្តីថ្លែងការណ៍​របស់​អង្គ​ការ​ WWF មួយ​ចេញកាល​ពីម្សិលមិញ។ ការបង្ក្រាបមួយ​លើការប្រើ​​មង​អញ្ចង បានធ្វើឲ្យការស្លាប់ត្រីផ្សោតជំទង់​ថយចុះ​ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​លើកឡើង​ការ​បារម្ភថា​ផែនការសង់ទំនប់​ ដុន សាហុង នឹងនាំឲ្យ​មាន​​ហានិភ័យ​​ធ្ងន់ធ្ងរ​ដល់ត្រីផ្សោត​អុីរ៉ាវ៉ាឌី ​នៅ​ក្នុង​ទន្លេនេះ​។ ក្នុងចំណោម​​​អនុសាសន៍​ដែលផ្តល់ជូន ​អំឡុង​សិក្ខាសាលា​នេះ គឺ​ការផ្អាក​រយៈ​ពេល​១០ឆ្នាំ​លើគម្រោង​សាងសង់​ទំនប់ទន្លេ​មេគង្គ រហូត​ដល់​​​អាច​ធ្វើការវាយ​តម្លៃ​ពីផល​ប៉ះពាល់​​ឲ្យបាន​ហ្មត់ចត់សិន។ លោក ណៅ ​ធួក ​នាយក​រដ្ឋបាល​នេសាទ​​​បានលើកឡើងអំឡុង​សុន្ទរកថាបើក​នៅ​សិក្ខាសាលានេះថា “តែប៉ុន្មានទសវត្សរ៍​កន្លង​មកប៉ុណ្ណោះ ខ្ញុំបានឃើញ​​ត្រីផ្សោត​អុីរ៉ា​វ៉ាឌី​ហែល​តាមទន្លេមេគង្គ និងចូលទៅ​បឹង​ទន្លេសាប នឹងភ្នែក​របស់ខ្ញុំ​”។ ​​ពេលនេះ ត្រី​ផ្សោតមិនច្រើនជាង​៩១​ក្បាល​ត្រូវបា​នគេ​ជឿថា​នៅក្នុង​ទន្លេមេគង្គ។​ប៊ុននី

សវនាការ​ជំនុំជម្រះទោស​អ្នក​ពាក់​ព័ន្ធ​ក្នុង​ការធ្វើ​កូដកម្ម​​របស់​កម្ម​ករ​រោងចក្រ

សវនាការ​ជំនុំ​ជម្រះទោស​កម្មករ​រោង​ចក្រ​កាត់ដេរ​ មន្ត្រី​​សហជីព​និង​បុរស​មួយ​ចំនួន​ទៀត​សរុប​ចំនួន​២៥​នាក់​ដែ​ល​ត្រូវ​បាន​ចាប់ខ្លួន​អំឡុង​ការ​តវ៉ា​ក្នុ​ងពេល​កន្លង​មក​នោះ​ បាន​​ចាប់​ផ្តើម​នៅសាលា​ដំបូង​រាជធានីភ្នំពេញ​កាល​ពីថ្ងៃ​សុក្រ​​​​ខណៈ​ក្រុម​អ្នក​គាំទ្រ​ប៉ះ​ទង្គិច​ជាមួយ​នគរ​បាល​លើ​ផ្លូវដែល​មាន​ការ​យាម​កាម​យ៉ាង​តឹងរឹុង​នៅខាង​ក្រៅ​។

កម្មករ​ក្រុម​ហ៊ុន​ស៊ីម៉ង់​ត៍កំពត​​​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​និង​ពេល​ឈប់​សម្រាក

តំណាង​សហជីព​មួយ​រូប​បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រហែល​២០០នាក់​ដែល​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ស៊ីម៉ងត៍់កំពត​ បាន​ធ្វើ​កូដកម្ម​រយៈ​ពេល​ជាច្រើន​ម៉ោង​កាលពីម្សិលមិញ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន និង​ពេល​វេលា​ឈប់​សម្រាក​ប្រសើរ​ជាង​មុន។ លោក យ៉ាន់ ធី អគ្គលេខា​ធិការ​សហព័ន្ធ​សហជីព​កម្មករ​​សំណង់ និង​ឈើកម្ពុជា បាន​មាន​ប្រសាសន៍​ថា “ មូលហេតុ​ដែល​ពួកគេ​ធ្វើ​កូដកម្ម​គឺ​ដោយ​សារតែ​ពួកគេ​ចង់​ឲ្យ​ក្រុម​ហ៊ុន Banjamag អនុវត្ត​ប្រាំ​ចំណុច​” ដែល​ត្រូវ​បាន​ព្រម​ព្រៀង​កាលពី​ឆ្នាំ​២០១០។ ក្រុម​ហ៊ុន​នេះបាន​ចុះ​កិច្ច​សន្យា​ជាមួយ​កម្ម​ករឲ្យ​ធ្វើការ​ឲ្យ​ក្រុម​ហ៊ុនស៊ីម៉ង់ត៍កំពត។ ក្រៅ​ពី​ទាម​ទារ​សិទ្ធិ​ឈប់​សម្រាកប្រចាំ​ឆ្នាំ​​មាន​ប្រាក់​ឈ្នួល​​ និង​មិន​ធ្វើការ​នៅ​ក្នុងថ្ងៃ​បុណ្យ​ជាតិ​ កម្មករ​ក៏​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​នេះ​អនុញ្ញាត​ឲ្យលោក ឈុន ពៅ មេដឹក​នាំ​សហ​ជីព​មួយ​រូប​ចូល​ធ្វើការ​ជា​អ្នក​ផលិត​ស៊ីម៉ង់​ត៍​វិញ​ផង​ដែរ។ កាលពី​ពីរឆ្នាំ​មុន​ លោក ឈុន ពៅ ត្រូវ​បាន​ប្រាប់​ថា លោក​ត្រូវ​ធ្វើការ​ជាកម្មករ​ជីក​ដី​។​លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំត្រូវ​គេ​រើស​អើង​ ពីព្រោះ​​ខ្ញុំ​ជាមេដឹក​នាំ​សហជីព​”។ កាលពី​រសៀល​ម្សិលមិញ ក្រុម​ហ៊ុន  Ban​-jamag បាន​យល់​ព្រម​ឆ្លើយ​តប​តាម​សំណើ​ទាំង​​ពីរនេះ ហើយកម្មករ​ភាគ​ច្រើន​បាន​ត្រឡប់​ចូល​ធ្វើការ​វិញ​ហើយ៕ សុធា

នគរ​បាល​ចាប់​ខ្លួន​បុរសអាយុ៤៨ឆ្នាំ​ម្នាក់ពីបទ​ចាប់​រំលោភ​ក្មេងស្រី​អាយុ​១២​ឆ្នាំ​នៅ​ខេត្ត​បាត់ដំបង​

នគរ​​​បាលមូលដ្ឋាន​និយាយ​ថា បុរស​អាយុ​៤៨ឆ្នាំ​ម្នាក់​ត្រូវបានចាប់​ខ្លួនកាលពី​ល្ងាច​ថ្ងៃ​សុក្រ​​​ ពីបទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់នៅ​រសៀល​ថ្ងៃ​នោះ​ក្នុងខេត្តបាត់​ដំបង។ យោង​តាម​លោក រស់ លឹមសឿន អធិការ​​​រង​ន​​​គរ​បាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ សេង វណ្ណី បាន​ចាប់​រំលោភ​ក្មេង​ស្រី​រូប​នេះ​នៅពេល​ឪពុក​ម្ដាយរបស់នាង​​​​​​​ទៅ​​​​ធ្វើការនៅ​ចម្ការ​សណ្ដែក​របស់​​​បុរស​​​រូបនេះ​​​។ ដោយ​​​​ដឹង​ថា​ឪពុក​ម្ដាយ​របស់​នាង​មិននៅ​ផ្ទះ​ សេង វណ្ណី បាន​ទៅ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ហើយ​​ឃើញ​នាង​កំពុង​អាន​សៀវភៅ និង​មើល​​​​ប្អូនៗ​។ លោក លឹមសឿន ប្រាប់​​​ថា “ជន​សង្ស័យ​​​​បាន​ហៅ​ក្មេងស្រីរូប​នេះ​ទៅធ្វើការ​​នៅ​ចម្ការ​​​​​​សណ្ដែក​របស់​ខ្លួន​ ដូច្នេះនាង​អាច​មាន​​​ប្រាក់​​​ដើម្បី​​​ទិញ​ខ្សែ​ក​ និង​ក្រវិល​ពាក់​ ប៉ុន្តែ​ជន​រង​គ្រោះមិន​​ព្រមទៅ។ បន្ទាប់មក​ជន​​​សង្ស័យ​បាន​ចាប់​រំលោភ​នាង​តែម្ដង​”។ បន្ទាប់ពី​រំលោភរួច សេង វណ្ណី បានរត់​គេច​​ខ្លួន​ ហើយ​ក្មេង​ស្រី​បានរត់​ទៅ​ចម្ការ​សណ្ដែក​​ប្រាប់​ឪពុក​របស់​នាង​អំពី​​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​។ លោក​បានមាន​ប្រសាសន៍​ថា “ក្មេង​ស្រី​រូប​នេះ​បាន​សុំ​កុំឲ្យ​ឪពុក​របស់​ខ្លួននិយាយ​រឿង​​​នេះ​​​ប្រាប់​គេ ពីព្រោះ​ជនសង្ស័យ​បាន​និយាយ​ថា ប្រសិន​បើ​នាង​ប្រាប់​នរណា​ម្នាក់​​​ព​​​ីរឿង​នេះ​ គេ​នឹង​អារ​ក​សម្លាប់នាង​”។ គេ​បាន​រាយ​ការណ៍​ប្រាប​់​នគរ​បាល​ ហើយ​​​​​នគរ​​​បាល​​​បាន​​​ចាប់​ខ្លួន​ សេង វណ្ណី ដែល​​​​បាន​​​សារភាព​ថា ខ្លួន​​គ្រាន់​តែ​បាន​​ស្ទាប​ប្រដាប់​ភេទ​ក្មេងស្រីប៉ុណ្ណោះ ប៉ុន្តែ​បដិ​សេធ​ថា​ ខ្លួន​​​មិន​បាន​ចាប់​រំលោភ​នាង​ទេ​។ ក្មេងស្រី​ដែល​បានរង​របួស​អំឡុង​​​​ការ​ចាប់​រំលោភ​នោះ​​​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​​​​​​​នៅ​គ្លីនិក​មួយ​ដែល​គ្រប់​គ្រង​ដោយ​សមាគម​សុខ​​ភាព​បន្ត​ពូជ​កម្ពុជា​៕ សារុន​

ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​១៥​​​នាក់​​​នៅ​​​ក្នុង​​​ក្រុម​​​ភ្នាល់​​​ល្បែង​​​តាមអុីនធើណិត​​​ត្រូវ​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ភ្នំពេញ​​​

នគរ​​​បាលនិយាយ​​​ថា កាលពីម្សិលមិញ​​​​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​ត្បូង​​​ចំនួន​​​១៥​​​នាក់​​​ត្រូ​​​វ​​​បាន​​​ចាប់​​​ខ្លួន​​​ពីបទ​​​គ្រប់​​​គ្រង​​​ប្រតិបត្តិការ​​​ល្បែង​​​ភ្នាល់​​​ខុស​​​ច្បាប់​​​តាមអុីនធើណិត​​​នៅ​​​​​​ក្នុងខណ្ឌ​​​​​​ទួលគោក រាជធានីភ្នំពេញ។ លោក គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំពាក្យ​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ​​​ បានមាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួននេះ​​​ធ្វើ​​​ឡើង​​​ក្រោយ​​​ពី​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​រយៈពេល​​​មួយ​​​សប្ដាហ៍​​​លើ​​​ប្រតិបត្តិការ​​​ខុស​​​ច្បាប់​​​នេះ​​​។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា “ក្រុម​​​នេះ​​​ត្រូវ​​​បាន​​​តាម​​​ដាន​​​ជាង​​​មួយ​​​សប្ដាហ៍មក​​​ហើយ ។ ពួកគេ​​​​​​បាន​​​គ្រប់​​​គ្រង​​​ប្រតិបត្តិការ​​​មួយ​​​ចេញ​​​ពី​​​ផ្ទះវីឡា​​​ជួល​​​មួយ​​​កន្លែង​​​” មុន​​​ពេល​​​លោក​​​បដិ​​​សេធ​​​មិន​​​ផ្ដល់​​​ព័ត៌មានលម្អិត​​​បន្ថែម​​​ទៀត​​​ស្ដីពី​​​ការ​​​ស៊ើប​​​អង្កេត​​​ ឬការ​​​ចាប់​​​ខ្លួននេះ​​​។ ឧត្តម​​​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា មនុស្ស​​​ទាំង​​​១៥​​​នាក់​​​នេះ​​​ត្រូវ​​​បាន​​​​​​​​​​​​​​​ឃុំខ្លួន​​​ និង​​​សាក​​​សួរ​​​នៅអគ្គស្នង​​​ការ​​​នគរ​​​បាល​​​ជាតិ ហើយ​​​ទំនង​​​ជា​​​ត្រូវ​​​បញ្ជូន​​​ខ្លួន​​​​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ យើង​​​ប្រហែល​​​​​​ជា​​​​​​ត្រូវ​​​បញ្ជូនខ្លួន​​​ពួកគេ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”​​​។ ចំណែក​​​ឯនគរ​​​បាល​​​រាជ​​​ធានីភ្នំពេញ បាន​​​បដិសេធមិនឆ្លើយ​​​បំភ្លឺទេ​​​ពាក់​​​ព័ន្ធ​​​​​​បញ្ហា​​​នេះ​​​។ កាលពីឆ្នាំមុន...

សាលាដំបូង​ខេត្ត​តាកែវ​​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ចាប់​រំលោភ​ក្មួយស្រី​​​អាយុ​៧​ឆ្នាំ​របស់​ខ្លួន

ក្រុម​មន្ត្រី​បាន​និយាយ​ថា កាលពី​ម្សិល​មិញ សាលាដំបូង​ខេត្ត​តាកែវ​បាន​ចោទ​​ប្រកាន់​បុរស​អាយុ​៤០​ឆ្នាំម្នាក់​ពីបទ​ចាប់​រំលោភ​ក្មួយ​ស្រី​អាយុ​៧​ឆ្នាំ​របស់​ខ្លួន​​ខណៈ​ដែល​សមាជិក​ក្រុម​គ្រួសារ​ផ្សេង​​ទៀត​​​ចេញ​ទៅ​ធ្វើ​ស្រែ​នៅ​ឆ្ងាយ​ពី​ផ្ទះ​​។ នគរ​បាល​ស្រុក​អង្គរបុរីបាន​ឲ្យ​ដឹងថា ក្មេង​​​ស្រី​រង​គ្រោះ​ត្រូវ​បាន​ចាប់​រំលោភ​ពីរ​លើក​កាលពីសប្ដាហ៍​មុន។ លោក អ៊ុក សារ៉ាហ្វ អធិការរង​នគរ​បាល​ស្រុក​បានមាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា “ជន​សង្ស័យ​​បាន​ចាប់​រំលោភ​ក្មេង​ស្រីរូប​នេះ​ពេល​នាង​កំពុង​លេង​នៅ​ខាង​ក្រោយ​ផ្ទះ​យាយ​តា​របស់​នាង​” ។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​ឈ្មោះ​ ម៉ម ឈឿន គឺជា​ជាង​ម៉ាស៊ីន​ និង​​ជា​កសិករ​។ លោក  សារ៉ាហ្វ  បាន​មាន​ប្រសាសន៍​ថា “បុរសរូប​នេះ​បាន​គំរាម​អារក​សម្លាប់​នាង​ប្រសិន​បើ​នាង​យក​រឿង​នេះ​ទៅ​ប្រាប់​ម្ដាយ​មីង​របស់​​នាង​”​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្មេង​ស្រី​​រូប​នេះ​រស់​នៅជាមួយ​យាយ​តា​របស់​នាង​ ពី​​​ព្រោះ​ឪពុក​ម្ដាយ​របស់​នាង​ជា​ពល​ករ​ទេសន្តរ​​​ប្រវេសន៍​។ បុរស​ឈ្មោះ ម៉ម ឈឿន បាន​ចាប់​រំលោភ​ក្មួយស្រី​របស់​ខ្លួន​កាលពី​ថ្ងៃ​ព្រហ​ស្បតិ៍​ និង​មួយ​លើក​ទៀត​កាលពី​ថ្ងៃ​សៅរ៍​។ បន្ទាប់ពី​ចាប់​រំលោភ​លើក​ទី២ ប្រពន្ធ​របស់​ជន​សង្ស័យ​​​​ដែល​ត្រូវ​ជាម្ដាយ​មីង​ជន​រង​គ្រោះ​បាន​សង្កេត​​​​ឃើញ​​ក្មេងស្រី​រូប​នេះយំ​។ នៅ​ពេល​សួរ​ថា  ហេតុអ្វីបាន​ជា​នាង​យំ...