Tuesday, September 24, 2019
Home Authors Posts by The Cambodia Daily

The Cambodia Daily

72 POSTS 0 COMMENTS

មាន​គេ​លួច​ឆូត​រថយន្ត​របស់​អ្នក​វិភាគ​នយោបាយ​​គាំទ្រ​រដ្ឋាភិបាល​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ម្នាក់​

រថយន្ត​ទំនើប​​មួយ​គ្រឿង​របស់​លោក ជុំ​ កុសល ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជាអ្នក​វិភាគ​នយោបាយ​​នៅ​ស្ថានីយ​​ទូរទស្សន៍ សីុធីអិន ​បានរង​ការ​ខូច​ខាត​ដោយ​សារ​មាន​​​គេ​​លួច​​សរសេរពាក្យថា “ឆ្កែបម្រើ​យួន​” ​នៅ​លើ​រថយន្ត​នោះ​។        លោក​ ជុំ កុសស​ បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា រថយន្ត​លុច​សីុស​ពណ៌ខ្មៅ​៤៧០​​របស់​គាត់​បាន​ចាក់​សោ​​ទុក​នៅខាង​ក្រៅ​ផ្ទះ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ​ហើយ​កាមេរ៉ា​សុវត្ថិភាព​​​ចាប់​បាន​សកម្ម​ភា​ព​នោះ​។ ​លោក កុសល បាន​​និយាយ​ថា “​​ពាក្យ​នោះ​ត្រូវ​បាន​សរសេរ​ដោយ​ប្រើ​ដែក​គោល​ ឬ​កូន​សោ​ ពីព្រោះវា​ធ្វើ​ឲ្យ​ខូច​ថ្នាំ​រថយន្ត​​។ វាមិន​សម​ហេតុ​ផល​ទេ​ដែល​គេ​​សរសេរ​ពាក្យ​នេះ​នៅ​​​លើ​រថយន្ត​របស់​ខ្ញុំ​។ គេ​មិន​យល់​ពី​សង្គម​ប្រជាធិបតេយ្យ​​​ទេ។ ប្រសិន​បើ​គាត់​ចង់​​ជួប​ខ្ញុំ​ដោយ​ផ្ទាល់​ គាត់​អាច​វិល​​​មក​ជួ​ប​ខ្ញុំ​​​​បាន​។ រថយន្ត​ខ្ញុំ​មិន​​មែន​ជាសត្រូវ​​​គាត់​ទេ​”។ លោក​ កុសល​ បាន​និយាយ​ថា គាត់​​មិន​ប្តឹង​ទេ​។​គាត់​បាន​និយាយ​ថា គាត់​ធ្លាប់​បានទទួលការ​គំរាម​តាម​ហ្វេស​ប៊ុក​​ជាមួយ​នឹង​សារ​មួយ​សរសេរ​ថា “អញនឹង​យក​ដើម​​អំពៅ​ និង​ដំុថ្ម​វាយ​លោកឯង នៅពេល​ណា​​លោក​ឯង​ចេញ​ក្រៅ​”។ លោក កុសល ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន។​ គណបក្ស​នេះ​បាន​បង្កើត​​​ឡើង​​​​កាល​ពី​ឆ្នាំ​១៩៧៩​ជា​បក្សកុម្មុយនីស្ត​ដែល​គាំទ្រ​​ដោយ​វៀត​ណាម​។ រហូត​មក​ទល់​ថ្ងៃ​នេះ​​មេដឹកនាំ និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ចោទ​គណបក្សនេះ​ថា ស្ថិត​នៅក្រោម​បង្គាប់​របស់​រដ្ឋាភិបាល​វៀត​ណាម៕​គឹមហឿន  

មនុស្ស​​ពីរនាក់​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់​មីននិង​គ្រាប់​កាំភ្លើង​ត្យាល់​ដាច់​ដោយ​ឡែក​ពីគ្នា

យោង​​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា បុរស​​ម្នាក់​និង​ក្មេងប្រុស​​ជំទង់​ម្នាក់​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីន​ប្រឆាំង​រថ​ក្រោះ​​ និង​គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ក្នុង​ឧបទ្ទវ​ហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​​កាលពី​ថ្ងៃ​​សុក្រ និង​ថ្ងៃ​សៅរ៍​។ លោ​ក សាន ផល​ នាយ​ប៉ុស្ដិ៍​ឃុំ​ផ្លូវ​មាស​​​ បាន​​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ បុរសឈ្មោះ ជា​ ទំុ អាយុ​៣៧​ឆ្នាំ​ បាន​​រង​របួស​ធ្ងន់​នៅ​ពេល​ត្រាក់ទ័រ​មួួយ​គ្រឿង​ដែល​គាត់កំពុង​ដើរពីក្រោយ​នោះ​កិន​​ប៉ះ​ចំមីន​ប្រឆាំង​រថក្រោះ​​។ គាត់​បាន​ស្លាប់​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ លោក​បាន​មានប្រសាសន៍​ថា អ្នក​​បើក​​​បរ​ត្រាក់​ទ័រ​​ក៏​បាន​រង​របួស​ធ្ងន់ធ្ងរ​ផង​ដែរ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​។​ បើ​ទោះ​ជា​មិន​មាន​ការ​ដាក់​សញ្ញា​​​សម្គាល់​​​​នៅ​ក្នុង​តំបន់​នោះ​ព្រមាន​ពី​គ្រាប់​មីន​ក៏​ដោយ​ ក៏​លោក​ សាន ផល បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ត្រូវ​​បាន​ព្រមាន​ជារឿយ​ៗ​ឲ្យកុំឲ្យ​ចូល​ទៅ​ក្នុង​តំបន់​​​នោះ​​​ដើម្បី​​​ចៀសវាង​​​គ្រោះថ្នាក់​​​ដែរ​​​។ លោក​បាន​មាន​ប្រសាសន៍​ថា  “ឧបទ្ទវ​ហេតុ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​កន្លែង​ដែល​​ហាម​ឃាត់​មួយ​...

មនុស្ស​១២នាក់​​ត្រូវបានចាប់ខ្លួន​បន្ទាប់ពី​វាយ​តប់គ្នា​នៅ​ពិធី​មង្គលការក្នុង​រាជធានី​ភ្នំពេញ

កាល​​ពី​ម្សិល​មិញ​ បុរស​១២នាក់​​ស្ថិត​​ក្នុង​ពន្ធនាគារ​​នៅ​ទី​ក្រុង​​ភ្នំពេញ​នៅ​ឡើយ បន្ទាប់ ពី​មាន​ជម្លោះ​វាយ​តប់​គ្នា​ក្នុង​​ពិធី​មង្គលការ​មួយកាល​ពី​យប់​ថ្ងៃ​អាទិត្យ​​ដែលបាន​បណ្តាល ​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស។ ក្នុង​ចំណោម​បុរស​ជាប់ឃុំ​នោះ​មាន​កូន​កំលោះ​ផងដែរ។ តាម​ចោទ​ថា កូន​កំលោះ​បាន​​​​ចូលដៃ​ជាមួយ​មិត្ត​ភក្តិរបស់ខ្លួន​​១១​នាក់ទៀត​​វាយ​ទៅលើ​បុរស​មួយ​ក្រុម​ទៀត​ដែលមាន​គ្នា​បី​នាក់ ដោយ​គប់​ដុំថ្ម យក​ដំបង​ដែក​និង​ដំបង​​ឈើ​វាយ​ទៅ​លើ​ពួកគេ​។ លោក ឈឹម ប៊ុនរ័ត្ន នាយរង​ប៉ុស្តិ៍​សង្កាត់​ដង្កោ​ ​ក្នុង​ខណ្ឌ​ដង្កោ​បាន​មាន​ប្រសា​សន៍ថា “បុរស​​ទាំង​១២នាក់នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​”។លោក​មាន​​​ប្រសាសន៍ថា ជន​សង្ស័យ​ទាំង​នេះ​នឹង​ត្រូវ​ឃុំខ្លួន​រហូត​ដល់​ពួក​គេ​សារភាពថា នរណា​ជា​អ្នក​ប្រើ​ដំបង​ដែក​វាយ​ឈ្មោះ​ គាំ ឌីណា​ អាយុ​២៣​ឆ្នាំ​រហូត​ដល់​​​​ស្លាប់នោះ។ ជន​រងគ្រោះ​ម្នាក់ទៀត​ឈ្មោះ សុខ ភក្តី​ អាយុ​២២ឆ្នាំ រង​របួសធ្ង​ន់​ត្រង់ក្បាល ហើយ​បាន​ដឹង​ខ្លួន​វិញ​។ លោក ឈឹម ប៊ុនរ័ត្ន បាន​មាន​​ប្រសាសន៍ ថាជម្លោះ​នេះ​បាន​កើតឡើង​បន្ទាប់ពី​បុរ​ស​ទាំង​​​បីនាក់​នេះ​បាន​ទៅ​ទិញ​ទឹក​អំពៅ​ពី​អ្នក​លក់​នៅ​ក្បែរ​រោង​ការ​នោះ។ អ្នក​លក់​ទឹក​អំពៅមិន​នៅ​ ដូច្នេះបុរស​ទាំង​បី​នាក់​នេះ​បាន​ឈរ​នៅ​ខាងក្រៅ​រោង​ ហើយ​ មើល​អ្ន​កមក​ចូលរួមពិធី​មង្គលការ​រាំ​លេង​​​កម្សាន្ត។ រឿង​​នេះ​បាន​ធ្វើ​ឲ្យ​កូន​កំលោះ​និង​មិត្ត​ភក្តិ​ខ្លួន​១១នាក់​ទៀតខឹង​ ដែល​ពួកគេ​ស្ថិត​ក្នុង​ចំណោម​អ្នក​រាំ​ដែរ។ ពួកគេបាន​ចេញ​មក​ខាងក្រៅយ៉ាង​​លឿន​ ហើយ​វាយ​អ្នក​ឈរ​មើល​ទាំង​នេះ​តែម្តង៕សារុន  

មនុស្ស​​ប្រាំពីរនាក់ត្រូវបានចាប់ខ្លួន​​ និង​ពីរនាក់រង​របួស​ពេល​វាយតប់គ្នានៅ​​ពិធី​មង្គលការ​

យោង​តាម​នគរ​បាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ប្រាំពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​និង​ពីរ​នាក់ទៀត​រង​របួស​កាល​ពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់​ពី​វាយតប់គ្នា​​នៅ​ពិធី​មង្គល​ការ​មួយ​ក្នុង​​ស្រុក​ខ្សាច់​កណ្តាល​ ខេត្ត​កណ្តាល​។ លោក អុ៊ុន​ យ៉ុង​​ នាយ​នគរបាល​យុត្តិ​ធម៌​ស្រុក​បាន​មាន​ប្រសាសន៍ថា មនុស្ស​ដែល​​ត្រូវ​បាន​ចាប់ខ្លួន​ ដែល​ជាមិត្ត​ភក្ត​ិ​និង​សាច់​ញាត​ិ​កូនកំលោះនោះបាន​ទាស់​សម្តី​គ្នា​​ពេល​ស្រវឹង​ស្រា​ជាមួយ​បុរស​មួយ​ក្រុម​ទៀត​មក​ពី​ភូមិ​ជាមួយ​កូន​ក្រមុំកន្លែង​ដែល​រៀប​​មង្គល​ការ​នោះ។ លោក អ៊ុន យ៉ុង​​ បាន​មាន​ប្រសា​សន៍​ថា  “ក្មេង​ស្ទាវ​ពីរនាក់​បាន​គប់ចាន​ កែវ និង​កៅ​អី​​ដាក់គ្នា​នៅកន្លែង​ដែល​ភ្ញៀវ​កំពុង​រាំ​លេង​សប្បាយ”។ លោក​បាន​មាន​ប្រសាសន៍ថា បុរស​ពីរ​នាក់​ដែលបាន​ព្យាយាម​បំបែក​ជម្លោះ​នោះ​បាន​រង​របួស​ត្រង់ក្បាល​និង​ទ្រូង​។លោក​បាន​បន្ថែមថា ពួកគេត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ហើយបាន​ចេញ​មក​ផ្ទះ​វិញ​ហើយ។ ​មិន​យូរ​ប៉ុន្មាន នគរ​បាល​បាន​​ទៅ​ដល់​បន្ទាប់ពី​ជម្លោះ​បាន​កើ​តឡើង​​ ប៉ុន្តែ​ចាប់ខ្លួន​បាន​តែ​បុរស​មក​ពី​ភាគី​កូន​កំលោះ​ប៉ុណ្ណោះ ដែល​បាន​ធ្វើដំណើរ​ចម្ងាយ​ប្រហែល​១៨​គីឡូ​ម៉ែត្រ​ពីស្រុក​ល្វាឯម។ លោក អ៊ុន យ៉ុង​ បាន​ពន្យល់ថា “ ក្មេង​ស្ទាវ​​ម្នាក់ទៀត​បាន​រត់គេ​ចខ្លួន​ពីព្រោះ​គេ​រស់​នៅ​ក្នុង​ភូមិ​ជាមួយ​កូន​ក្រមុំ​ដែរ”។ ​លោក​បានមាន​ប្រសាសន៍​​បន្ថែម​ទៀត​ថា នគរបាល​មិន​បាន​​បញ្ជាក់​ពី​ឈ្មោះ​បុរស​ដែល​​ត្រូវ​បាន​ឃាត់​ខ្លួនឡើយ។ តុលាការបាន​​ចោទប្រកាន់ជន​សង្ស័យ​ប្រាំពីរនាក់​នោះ​​ពី​បទ​បង្ក​របួស​ស្នាមដោយ​​ចេតនា​កាលពី​ថ្ងៃសៅរ៍ ហើយ​ឥឡូវ​នេះ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្តោះ​អាសន្ន​៕សារុន​

មន្ត្រី​នគរបាល​ម្នាក់​ត្រូវ​បាន​ចោទ ប្រកាន់​ពីបទ​បាញ់​សម្លាប់​ប្អូន​ប្រុស​​​​ចៅ​ហ្វាយ​នាយ​របស់​ខ្លួន​នៅ​កោះ​កុង​

យោង​តាម​ចៅក្រម​តុលាការ​ខេត្ត​ម្នាក់​បាន​ឲ្យដឹង​ថា មន្ត្រី​នគរបាល​ខេត្ត​កោះ​កុង​ម្នាក់​ត្រូវ​បាន​ចោទប្រកាន់​កាល​ពីម្សិល​មិញ​ ពីបទ​​បាញ់​សម្លាប់​ប្អូន​ប្រុស​របស់​ចៅ​ហ្វាយ​ខ្លួន​​ ហើយ​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារខេត្ត​។ លោក សីុ នាង​ អាយុ​៤៩​ឆ្នាំ​ជា​មន្ត្រី​នគរ​បាល​ស្រុក​ថ្មបាំង​ត្រូវ​បានចាប់​ខ្លួន​កាល​ពីថ្ងៃ​អង្គារ​ បន្ទាប់​ពីគាត់​បាន​បាញ់​សម្លាប់​ឈ្មោះ កែវ កឹម​សុខដាង​ ជា​ប្អូន​ប្រុស​របស់​​អធិការ​នគរបាល​​ស្រុក​នេះ​ និង​បាញ់​​ឲ្យ​ប្អូនស្រី​ថ្លៃ​របស់​អធិការ​រូប​នេះ​រង​របួស​។ ​លោក​ ប៊ុន ធី ចៅក្រម​សើុ​ប​សួរ​បានមាន​ប្រសាសន៍ថា “ជន​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាតគិត​ទុក​ជាមុន​ ហើយ​ពេល​នេះ​យើង​កំពុង​សើុប​អង្កេត​រឿង​នេះ​”។ តាម​ក្រម​ព្រហ្មទណ្ឌ បទ​ចោទ​ប្រកាន់​នេះ​អាច​មានទោស​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ប្រសិន​បើ​រក​ឃើញថា ជន​សង្ស័យ​មាន​ពិរុទ្ធ​ភាព​មែន​នោះ​។ លោក​ សឹុម វ៉ារី​ ​អធិការ​នគរបាល​ដែល​​ប្អូន​ប្រុស​របស់​គាត់​ត្រូវ​បាន​បាញ់​សម្លាប់​នេះ​បាន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា ជន​សង្ស័យ​រូ​ប​នេះ​មាន​ជំងឺ​ផ្លូវ​ចិត្ត​កាល​ពីឆ្នាំ​មុន​ ហើយ​បាន​ខឹង​នៅពេល​ដែល​គាត់សុំច្បាប់​ឈប់​សម្រាក​មិន​បាន​។ លោក វា៉រី បាន​មាន​​ប្រសាសន៍​ថា នៅពេល​លោក នាង​ មក​ដល់​​អធិការដ្ឋាន​នគរបាល​​គាត់​បាន​បាញ់​​ជន​រង​គ្រោះ​ទាំង​ពី​រ​នឹង​កាំភ្លើង​អាកា​-៤៧​។​លោក​បាន​បន្ថែម​ថា បន្ទាប់​ពីបាញ់​រួច​ហើយ​​ជន​សង្ស័យបាន​ដាក់​កាំភ្លើង​​ចុះ​ ហើយ​ទម្លាក់​​អង្គុយ​តែ​ម្តង​​។​ប្អូន​ថ្លៃ​ស្រី​របស់​គាត់​ឈ្មោះ ឈូក​ ម៉ាលី​ កំពុង​​សម្រាក​ព្យាបាល​របួស​នៅ​មន្ទីរ​ពេទ្យ​៕​គឹមហឿន​

នគរ​បាល​ម្នាក់​ត្រូវបាន​ចាប់​ខ្លួន​​​​នៅ​កោះកុង ពីបទ​ធ្វើ​ឃាត​ប្អូន​​ប្រុស​​ប្រធាន​ខ្លួន​​​

មន្ត្រី​នគរ​បាល​ថ្នាក់​ស្រុក​មួយ​រូប​នៅ​ខេត្ត​កោះកុង ត្រូវ​បាន​​នគរ​បាលខេត្ត​សាក​សួរ​​​​កាលពីម្សិលមិញ បន្ទាប់ពី​នគរ​បាល​រូ​ប​នោះ​​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីថ្ងៃ​អង្គារ ជុំវិញ​ករណី​បាញ់​សម្លាប់​​ប្អូន​ប្រុស​របស់​ប្រធាន​ខ្លួន​យ៉ាង​សាហាវ​។ ជន​សង្ស័យ​ឈ្មោះ ស៊ី នាង អាយុ​៤៩​ឆ្នាំ​ ជា​​​មន្ត្រី​នគរ​បាល​ស្រុក​ថ្មបាំង ត្រូវ​បាន​ចាប់​ខ្លួន​​​កាលពីថ្ងៃ​អង្គារ បន្ទាប់ពី​ត្រូវ​បាន​ចោទ​ប្រកាន់​​​ថា បាន​បាញ់​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ កែវ កែមសុខដាង ​​ត្រូវ​ជា​ប្អូ​ន​ប្រុស​របស់​លោក ស៊ឹម វ៉ារី អធិការ​នគរ​បាល​ស្រុក​​ និង​បង្ក​របួស​ស្នាម​លើ​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ឈូក ម៉ាលី ត្រូវ​ជា​ប្អូន​ថ្លៃ​របស់​លោក​ វ៉ារី នៅ​​អធិ​ការ​​ដ្ឋាន​នគរ​បាល​ កាលពីព្រឹក​​​​អង្គារ នេះ​បើ​យោង​តាម​​លោក សុក ង៉ោ ស្នង​ការ​នគរ​បាល​​​ខេត្ត​ពីបទ​ល្មើស​កម្រិត​ធ្ងន់​។ លោក ង៉ោ បាន​ឲ្យ​ដឹង​ថា លោក​បាន​សាក​សួរ​​ជន​សង្ស័យ​កាលពីម្សិលមិញ ក៏ប៉ុន្តែ​មិន​ទាន់​ដឹង​ពីមូល​ហេតុ​ដែលជន​សង្ស័យ​ប្រព្រឹត្ត​​​បែប​នេះ​នៅ​ឡើយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​សាក​​សួរ​គាត់​​ថា ហេតុអ្វី​បាន​ជា​គាត់​បាញ់​ពួកគេ​ ហើយ​គាត់​បាន​និយាយ​ថា គាត់​ខឹង​។ បន្ទាប់​មក​គាត់​ក៏យំ​ ហើយ​លែង​ឆ្លើយ​​សំណួរ​របស់​ខ្ញុំ​”។ លោក ង៉ោ បាន​ឲ្យ​ដឹង​ទៀត​ថា លោក​នឹង​ព្យាយាម​សាក​សួរ​ជន​សង្ស័យ​ម្ដង​ទៀត​នៅ​ថ្ងៃ​នេះ​។ លោក អុិន គង់ចិត្រ អ្ន​ក​សម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ប្រចាំ​ខេត្ត​កោះ​កុង បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ក្នុង​មូល​ដ្ឋាន​បាន​អះ​អាង​ថា ជន​សង្ស័យ​ឈ្មោះ នាង ​បាន​ខឹង​​ប្រធាន​​របស់​ខ្លួន​ ពីព្រោះ​គាត់​បាន​បដិសេធ​សំណើសុំ​ឈប់​សម្រាក​ទៅ​ផ្ទះ​រ​បស់​ខ្លួន​​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោកបាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា យោង​តាម​សាក្សី​​ ជន​សង្ស័យ​ឈ្មោះ នាង បាន​យក​កាំ​ភ្លើង​ AK-47  ពី​​​មិត្ត​រួម​អាជីពរបស់​ខ្លួន​ មុន​ពេល​ចេញ​ទៅ​អធិការ​ដ្ឋាន​នគរ​បាល​ទាំង​អារម្មណ៍​ខឹង​ខ្លាំង​​។ លោក គង់​ចិត្រ បាន​មាន​ប្រសា​សន៍​​ថា ​ “ជន​សង្ស័យ​បាន​កាន់​កំាភ្លើង​ទៅ​អធិការ​ដ្ឋាន​ស្រុក​ ហើយ​មើលទៅ​ហាក់​ដូច​ជា​​ប្លែក​ខុស​ពីធម្មតា។ នេះគឺ​ជា​មូល​ហេតុ​ដែល​ប្អូន​ប្រុស​របស់​លោក វ៉ារី ...​ព្យាយាម​បញ្ចុះ​បញ្ចូល​​​ជន​សង្ស័យ​ឲ្យ​ទុក​កាំភ្លើង​វិញ។ បន្ទាប់​មក​ជន​សង្ស័យ​ក៏បាន​បាញ់​ជន​រង​គ្រោះ​តែម្ដង​”។ លោ​ក​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​មក​​ជន​សង្ស័យ​ឈ្មោះ​​ នាង ក៏បាន​ចូលទៅ​ក្នុង​បន្ទប់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ ហើយ​ក៏បាញ់​ជន​រង​គ្រោះ​ម្នាក់​ទៀត​ឈ្មោះ ម៉ាលី ឲ្យ​រង​របួស​។ លោក គង់ចិត្រ បាន​លើក​ឡើង​ថា ​ជន​រង​​គ្រោះ​ឈ្មោះ កែវ កែម​​សុកដាង បាន​ស្លាប់​ដោយ​សារ​គ្រាប់​កាំភ្លើង​​ត្រង​់​ពោះ នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ ខណៈ​ដែល​ជន​រង​គ្រោះ​ឈ្មោះ ម៉ាលី កំពុង​ត្រូវ​បាន​ព្យាបាល​នៅឡើយ​ បន្ទាប់​ពី​​ត្រូវ​គ្រាប់​កាំភ្លើង​ត្រង់​​ត្រគាកនិង​ភ្លៅ​៕សុធា

ជន​​​ជាតិ​វៀត​ណាមពីរនាក់​ និ​ង​​ចិ​ន​ម្នាក់​ត្រូ​វ​បា​ន​​​ចាប់​ខ្លួ​ន​​​ជា​​មួយ​​ថ្នាំ​​ញៀន​​​អេស្តា​ស៊ី​

នគរបា​ល​​​​បា​ន​ឲ្យ​​ដឹង​​​កា​ល​​ពី​ម្សិល​​មិញ​​​   ថា​ប្តី​​​ប្រពន្ធ​​​​ជន​​​ជាតិវៀត​ណាម​​​និ​ង​បុរស​​​ជ​ន​​​ជាត​ិចិ​ន​ម្នាក់​​​ត្រូ​វ​បាន​​​​ចាប់​​ខ្លួ​ន​​កា​ល​​ពី​ថ្ងៃអា​ទិត្យ​ ​បន្ទាប់​​ពី​​ពួ​ក​គេ​​ត្រូ​វ​​បា​ន​​​​រក​ឃើញ​មា​ន​​​ថ្មាំ​​​ញៀន​​​​​​អេស្តា​ស៊ី​​​​​ជា​ង​​៣០០​​គ្រាប់​ ​​នៅ​ឯ   ​ផ្ទះ​សំណា​​ក់​​​មួ​យ​​​នៅ​ក្នុ​ង​ខណ្ឌ​​ដូ​ន​ពេញ ​​រាជ​​ធា​​​នី​ភ្នំពេញ​។ លោក វ៉ន កុ​សល ​​​អ​នុ​ប្រធា​ន​​​​នា​​យក​ដ្ឋាន​ប្រឆាំ​​ង​គ្រឿ​ង​​ញៀន​​ ​​របស់​​ក្រសួ​ង​មហា​ផ្ទៃ​​បា​ន​មា​ន​​​​​ប្រ​សាសន៍​ថា​ ជន​​​ជាតិ​វៀតណាម​​​​ពីរ​នាក់​​​​ ​អា​យុ​​២៩​ឆ្នាំ​ និង​​៣០​ឆ្នាំ ​​និ​ង​​ជ​ន​ជាតិចិ​ន​​អា​យុ​​៥២ឆ្នាំ ​ត្រូ​វ​បា​ន​បញ្ជូ​ន​​​ខ្លួន​​​ទៅ​សាលា​​​​ដំ​​បូ​ង​រាជ​​ធា​​នី​ភ្នំ​​ពេញ​​​ដើម្បីសាក​សួរ​។ ​លោក ​​កុសល ​​បា​ន​មា​ន​​ប្រ​សាស​​ន៍​ថា ​​អ្នក​​​ទាំ​​ង​បី​​​ស្ថិត​​ក្រោ​ម​​​កា​រ​​​ស៊ើប​អង្កេត​ ចាប់​​តាំ​​ង​​ពី​​​ថ្ងៃ​​សៅរ៍​​​នៅ​សណ្ឋា​​គារ​​ប៉ា​​រីស​ ​ក្នុ​ង​​ស​ង្កាត់ស្រះ​​​ចក​ ខណ្ឌ​​​ដូ​ន​ពេញ​ មុន​​ពេល​​ត្រូ​វ​បា​នឆ្មក់​​​ចាប់​។ លោកបន្ថែម​ថា ថ្នាំ​ញៀន​មួ​យ​​បន្ទះ​មា​ន​​​ត​ម្លៃ​​​​ពី​ប្រាំ​មួ​យដុល្លារ​ ​​ទៅ​​ប្រាំ​​ពីរ​​​ដុល្លារ​។ ឈ្មោះ ​ង៉េង ​​ឈុន ប្រធា​ន​​​នា​យ​ក​ដ្ឋាន​អន្តរា​​គម​​ន៍​​កម្ចាត់គ្រឿ​ង​ញៀ​ន​ របស់​ក្រសួ​ង​មហា​ផ្ទៃ​​​ បា​ន​មា​ន​​​​ប្រ​សាស​​ន៍​ថា ​​អ្នក​​ទាំង​បី​​​នឹ​ង​​ត្រូ​វបញ្ជូ​ន​​​ខ្លួ​ន​​​ទៅ​​តុ​លា​កា​រ​​ដើម្បី​​ធ្វើ​ការ​​ចោទ​ប្រកាន់​៕ ​ប៊ុននី​​

ប្រជាជន​​​ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​ទំនប់​​​វារី​​​អគ្គិសនី​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផ្ដល់​ដី​និង​សង់​ផ្ទះ​ថ្មី

បន្ទាប់​​​ពី​​​​​​តំណាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​​​​ដែល​​​មាន​​​​​​គម្រោង​​​​​​សាងសង់​​​ទំនប់​​​វារីអគ្គិសនី​​​​​​កម្លាំង​​​១០៨​​​​​​មេហ្គាវ៉ាត​​​នៅ​​​​​​ស្ទឹង​​​អារ៉ែង​​​ ក្នុង​​​ខេត្ត​​​កោះកុង​​​ ​​​បាន​​​ចុះ​​​ទៅ​​​​​​មើល​​​​​​តំបន់​​​នោះ​​​ ក្រុម​​​មន្ត្រី​​​ និង​​​ប្រជាជន​​​មូលដ្ឋាន​​​និយាយ​​​ថា ពួក​​​គេ​​​​​​បារម្ភ​​​​​​ថា ការ​​​សាង​​​សង់​​​​​​គម្រោង​​​​​​ដែល​​​​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​​ផ្លាស់​​​​​ទី​​​​លំនៅ​​​អ្នកភូមិ​​​ប្រមាណ​​​១.៥០០​​​នាក់​​​នេះ​​​ នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ឆាប់​​​ៗនេះ​​​។ លោក​​​ ទូ សាវុធ​​​ អភិបាល​​​ស្រុក​​​​​​ថ្មបាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កុម្ភៈ​​​ ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចុះទៅ​​​​​​មើល​​​ទំនប់​​​នោះ​​​​​​ ដើម្បី​​​ធ្វើ​​​ការ​​​សិក្សា​​​​​​និ​​​ង​​​បាន​​​ព្យាយាម​​​ជួល​​​ដី​​​ពី​​​អ្នក​​​ភូមិ​​​ដើម្បី​​​ដាក់​​​ឧបករណ៍​​​សាង​​​សង់​​​​​​”។ លោក​​​ សាវុធ​​​ បាន​​​និយាយថា ប្រជាជន​​​៦០០​​​គ្រួសារ​​​មក​​​ពីឃុំ​​​ចំនួន​​​បី​​​នឹង​​​រង​​​​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ការ​​​សាង​​​សង់​​​ទំនប់​​​​របស់​​​​​​ក្រុមហ៊ុន​​​​​​ចិន​​​​​​ឈ្មោះ​​​  Guodian Corporation ដែល​​​​​​អាច​​​​​​​​​ធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​​​​​​​ផ្ទៃ​​​ដី​​​ជិត​​​២.០០០​​​ហិកតា​​​ ដែល​​​ដី​​​ខ្លះ​​​ជា​​​​​​ដីព្រៃ​​​ពិសិដ្ឋ​​​​​​នៅក្នុង​​​​​​តំបន់​​​ការពារ​​​ភ្នំ​​​ក្រវាញ។ អ្នកជំនាញ​​​បរិស្ថាន​​​បាន​​​និយាយ​​​ថា ប្រភេទ​​​សត្វព្រៃ​​​និង​​​រុក្ខជាតិ​​​កម្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​នេះ​​​​​​រួម​​​ទាំង​​​​​​សត្វ​​​ក្រពើ​​​សៀម​ដែល​​​ជិតផុត​​ពូជ​​​ផង​​​នោះ​​​​​​ក៏​​​រង​​​​​​ផលប៉ះពាល់អវិជ្ជមាន​​​ផង​​​ដែរ​​​​​​ដោយ​​​សារ​​​គម្រោង​​​នេះ​​។ លោក​​​ សាវុធ​​​...

សិស្ស​​នៅតែ​​​មានបញ្ហា​​​ប្រឈម​​​ ក្នុងក្តីសង្ឃឹមថា នឹង​​​បាន​​​ទៅ​​សិក្សា​​​កម្រិត​​​ឧត្តម​​​នៅសហ​​រដ្ឋ​​​អា​មេរិក​

សិស្ស​​​ខ្មែ​រ​​ជា​ង​៤០០នាក់​​​ដែល​សង្ឃឹម​ថា នឹ​ងបាន​​ទៅ​សិក្សា​​​នៅ​​​សហ​រដ្ឋ​អា​មេរិក​ ​​បា​ន​​​នាំ​​គ្នា​មក​​ជួ​ប​​តំ​ណា​ង​​​មក​ពី​​​មហាវិទ្យា​ល័យ​​​អា​​មេរិ​ក​​ចំ​នួ​ន​​២៧​​​នៅ​​ក្នុង​​​ពិធីតាំ​ង​​​ពិ​ព័រណ៍​​អប់​រំអា​​មេរិក-កម្ពុជា ​​កា​ល​​ពី​ថ្ងៃ​​សៅរ៍​​​ ក្នុងរាជ​​ធា​​នីភ្នំ​​ពេញ​។ លោក ​អា​ដាំ ​ប៉ា​​​គ័រ (Adam Parker) ​​ទី​ប្រឹក្សា​​​​ផ្នែ​ក​​​ចុះឈ្មោះ​​​ចូលរៀន​​ប្រចាំ​​​​សាកល​​​វិទ្យា​ល័យ​ ​អា​យ​​​អូ​​វ៉ា (Iowa) ​​បា​ន​លើក​​​ឡើង​ថា​ “មានសិស្សច្រើន​​​ចង់​​​ទៅរៀន​​​នៅ​​​ទីនោះ។ ចំនួនប្រជាជន​​​មានប្រាក់ចំណូល​​​មធ្យម កើន​​​ឡើង​​​​​ខ្លាំ​ងគួរឲ្យកត់សម្គាល់ដោយគិត​​​ចាប់ពី​​​ពេលនះ​​​ទៅ​​៥ឆ្នាំ ​១០​ឆ្នាំ ​ទៅ​២០ឆ្នាំទៅ​មុខ។ ​​​ខ្ញុំ​​គិត​ថា ​​ពួ​ក​គេ​នឹ​ង​ចូលទៅកាន់​​​​ទី​ផ្សារ​​សំ​​ខាន់​​មួ​យកាន់តែច្រើនឡើង​​​ៗ​”។ មុនដល់ពេលនោះ  ​ប្រទេសកម្ពុជា​​​​​​​​​មាន​​​កិច្ចការ​​​មួយចំនួនដែលត្រូវធ្វើ​។ ក្រៅ​ពី​​​អា​​ហា​​រូ​​ប​ករណ៍​​ និ​ង​ជំ​​​​នួ​យ​​ហិរញ្ញ​វត្ថុ​ដែល​​​​​​ជា​​​ប្រធា​ន​​បទដ៏​សំ​​​ខាន់​ក្នុងចំណោម​​​សិស្ស​​​មានចន្លោះ​​​ប្រហោង​​​ជាច្រើន​​​ដែល​​​ត្រូវ​​​បំពេញ។ លោក រូ​វ៉ាន់​ ហ៊ូ​លូ​ហ្គាលី (Ruwan Hulugalle) ជាអ្នក​​​​​បង្កើត និង​រៀប​ចំ​​​ព្រឹត្តិ​​កា​រណ៍​ប្រចាំ​ឆ្នាំ​ ​ដែល​បា​ន​ចាប់​ផ្តើម​​​ក្នុង​ឆ្នាំ​២០១២ ​​នេះ បា​ន​​​លើក​ឡើង​ថា “និយាយ​​​ជាទូទៅ ​​អ្វី​​​ៗ​​​មិនល្អ​គ្រប់គ្រា​​ន់​​​នៅ ឡើយទេ​ ដូចជា​​​នៅមាន​​​បញ្ហា​​​ភា​​សា​​អង់​គ្លេស ជំនាញសិក្សា​​​ និ​ង​ចំ​​ណេះដឹង​ទូទៅជាដើម​”។ ទោះបីជា​​​សិស្ស​​​បាន​​​​​ត្រៀម​ខ្លួន​​​ទៅ​​​សហ​​​រដ្ឋអា​​មេរិ​ក​ក៏​ដោ​យ ក៏មិនមាន​ប្រព័​ន្ធ​សម្រាប់​​​​​​ទទួល​​​ពួ​ក​គេ​​ដែរ​។ នៅ​ក្នុង​​​ពិព័រណ៍អប់រំ​​​កា​ល​ពី​ឆ្នាំមុន ​​សិស្ស​​​ជា​ច្រើន​នាក់​​បា​ន​​​បង្ហាញ​ចំណាប់​អា​រម្មណ៍​​​ក្នុង​ការ​​ដាក់​​ពាក្យ​​​សុំ​​​អាហារូ​បករណ៍​​​ពេញ​​ទៅ​មហាវិទ្យាល័យ​គោល​​​នយោបា​យ​សាធា​រណៈ​​​នៃ សាក ល​​វិទ្យា​ល័យ ភិបភ័រ ​​ឌី​ន (Pepperdine Unibersity’s School of Public Policy​ )។ ប៉ុន្តែ​​ពួ​ក​គេ​​ចូលរួមធ្វើ​ តេស្តថូហ្វល (TOEFL) ជា​​​តេស្ត​​​​ភា​សា​​អង់​គ្លេសដែលមាន​​​ស្តង់ដារត្រឹម​ត្រូ​វ​ ​​ និងគិត​​​ត្រឹម​​​ពេល​​​ពិព័រណ៍អប់រំ​​​ត្រូវ​​​បាន​​​រៀប​​​ចំ​​​ឡើង​​​នោះ​​​​​​​ ​​ពួ​ក​គេបានមិន​​​បាន​​​ចុះឈ្មោះ​​ចូល​​​រួម​​​ធ្វើ​​​តេស្តដែលត្រូវ​​​បានរៀបចំ​​​តែ​​​​​ពីរ​លើក​​​ប៉ុណ្ណោះ​ក្នុងមួយឆ្នាំ។ លោកស្រី ​មេលីនដា ​វ៉ាន់ ហឺម៉ឺត​(Melida​​ Van Hemert)​ ជំ​​​នួ​​យកា​រ​​ព្រឹទ្ធ​បុ​រសទទួលបន្ទុក​​​ផ្នែក​​​ចុះ ឈ្មោះចូលរៀន និង​​​សេវាកម្ម​និស្សិត​​នៅ​សាកល​​​វិទ្យា​ល័​យ​ ភិបភ័រ ​​ឌី​ន បា​ន​លើក​ឡើង​​​ថា “មា​ន​កា​រ​​ចាប់​​អា​​រម្មណ៍​ទៅលើ​​​ការ​​​សិក្សា​​​កម្រិត​​​ឧត្តមសិក្សា​​​ ប៉ុន្តែ​​​ចំណាប់​​​អារម្មណ៍​​​នោះ​​​​​​​ មា​ន​​សភា​ព​យឺតៗក្នុង​​​ដំណើរ​​​ឈាន​​​ទៅ​​​ដល់ការដាក់ពាក្យ​​​”។ ប៉ុន្តែ​​លោកស្រី ​វ៉ាន់ ​ហឺម៉ឺត ​​បាន​​​កត់​​​សម្គាល់​​​ឃើញ​​ថា ចំណុច​​​​​ផ្លាស់​ប្តូរទាំង​នេះ​​​កើតឡើង​​​​នៅប្រ ទេស​​​ថៃ ហើយ​​​លោក​ស្រី ​ជឿ​ថា ​វា​​​គ្រាន់​​​​​​​​​តែជា​​​បញ្ហា​​​ពេល​វេលា​​​ប៉ុណ្ណោះ  ហើយ​​​កម្ពុជា​​​នឹង​​​អាច​​​សម្រេច​​​បានដូចគ្នា​​​។ ​លោក​​​ស្រី ​​បាន​​មក​​ប្រទេ​ស​កម្ពុជាកាលពី​​​​​ប្រាំ​បី​ឆ្នាំមុន ​ដែលនៅពេលនោះ​​​មាន​ពិ​​​ព័រណ៍​​​អ​ប់​រំ​មួយ​​​ត្រូវបាន​​​រៀបចំឡើង និ​ង​​អាចមើល​​​ឃើញ​​​ការ​​​ផ្លាស់​​ប្តូរ​​​​រួចទៅ​​ហើយ​។ លោកស្រី​​​ ​វ៉ាន់ ​ហឺម៉ឺត បា​ន​មាន​​ប្រ​សាសន៍​ថា “ចំណុច​​​ខុស​គ្នាស្ថិត​​​នៅត្រង់អ្នក​​​ចង់​​​ជំរុញ​​​វឌ្ឍន ភាព​សម្រាប់​ប្រទេ​​​ស​​​កម្ពុជា ​និង​​​​​អ្នក​ចង់​​​ក្លាយ​​​ជា​​​តួអង្គមួយនៅ​​​​ក្នុងពិភព​​​​លោក​​​ពិត។...

ឪពុក​ជន​ជាតិ​អង់​គ្លេស​ដែល​ជាប់​ឃុំ​នៅ​​កម្ពុជា​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ការ​ដោះ​លែង​កូន​របស់​ខ្លួន​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​បាន​ឲ្យដឹង​ថា ឪពុក​របស់​​លោក​ ហ្គ្រិក ហ្វ្រី​យិត​ ប្រធាន​ក្រុមហ៊ុន​វិនិយោគទុន​អង់​គ្លេស​ដែល​​រង​ការ​រិះគន់​ច្រើន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីឆ្នាំមុន​តាមការ​ចោទ​ប្រកាន់ថា បាន​លាង​លុយ​ និង​ឆបោក​នោះ​ បាន​សរសេរ​លិខិត​មួយ​កាល​ពីម្សិលមិញ ផ្ញើ​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន តាម​រយៈ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ឡុង​ដ៍​ស្នើ​សុំ​ឲ្យមាន​ការ​ ដោះ​លែង​កូន​ប្រុស​របស់​លោក​។ លោក​ ភីត​ធ័រ​ ហ្វ្រីយិត បាន​ប្រាប់​កាសែត​ Herald Express ថា “យើងអាច​​សរសេរ​​លិខិត​របស់​យើង​បាន​ ប៉ុន្តែ យើង​មិន​អាច​ជួប​ឯក​អគ្គ​រដ្ឋ​ទូត​បាន​ទេ​។ យើង​អាច​លើក​ឡើង​ពី​ប​ញ្ហា​របស់​យើង​ ហើយ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​មាន​ប្រសិទ្ធភាព​”។ លោក ហ្គ្រិក​ ហ្វ្រីយិត ដែល​ជា​​ម្ចាស់​ភាគ​ហ៊ុន​ដ៏ធំ​នៅក្នុ​ងក្រុមហ៊ុន​ Sustainable AgroEnergy PLC  ត្រូវ​បាន​ចាប់ខ្លួន​កាល​ពីខែមីនា​តាម​ការ​ចោទ​ប្រកាន់ពី​​បទ​ក្លែង​បន្លំ​ឯកសារ​ និង​ប្រើ​ប្រាស់​ឯកសារ​ទាំង​​នោះ​ដើម្បីទិញ​ដី​រាប់​ពាន់​ហិក​តា​ដោយ​ខុស​ច្បាប់​ពី​អ្នកស្រី ម៉ៅ មា៉ល័យ​ ភរិយា​របស់លោក កែ គឹមយ៉ាន អតីត​អគ្គមេបញ្ជាការ​កង​យោ​ធ​ពល​ខេមរភូមិន្ទ​។ ក្រោយ​មក​នៅខែ​មករា​ គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​លាង​លុយ​ បន្ទាប់​ពី​មាន​ការ​​ស៊ើប​អង្កេត​ពី​​សំណាក់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​។ ក្រុមហ៊ុន​​ Sustainable AgroEnergy PLC  បាន​ស្ថិត​នៅក្រោម​ការ​សុើប​អង្កេតនៅក្នុង​ប្រទេស​អង់គ្លេស​ចាប់​តាំង​ពីឆ្នាំ​២០១២​មក​​ តាម​ការ​ចោទ​ប្រកាន់​ថា ​គាត់​បាន​ឆបោក​​លុយ​​គេ​ចំនួន​​៥៤លាន​ដុល្លារ​ ហើយ​ទ្រព្យ​សកម្ម​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្កក​​។ អាជ្ញាធរ​និយាយ​ថា មនុស្ស​នៅក្នុង​ប្រទេស​អង់គ្លេស​ចំនួន​២.០០០នាក់​បាន​វិនិ​យោគ​នៅក្នុង​​​គម្រោង​ចម្ការ​របស់​ក្រុមហ៊ុន​ ​ Sustainable AgroEnergy PLC នៅ​ក្នុងខេត្ត​បន្ទា​យ​​មាន​ជ័យ​ដោយ​មាន​ការ​សន្យា​ផ្តល់​ប្រាក់​​កម្រៃ​ខ្ពស់​៕​​គឹម​ហឿន​