31.4 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5808 POSTS
0 COMMENTS

បុរស​ខ្លាំង​ថា​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន ថ្លែង​ថា កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត អាច​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ ៣-៤​សប្ដាហ៍​ខាងមុខ​នេះ បន្ទាប់ពី​បញ្ចប់​ដំណើរការ​បោះឆ្នោត និង​លទ្ធផល​បោះឆ្នោត​ត្រូវ​បាន​ប្រកាស​រួច។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន ដែល​មាន​រយៈពេល​ជាង ៣​នាទី លោក ហ៊ុន សែន បង្ហាញ​ជំនឿ​ថា លោក ហ៊ុន ម៉ាណែត មាន​លទ្ធភាព​ខ្ពស់​ជាង​លោក​ក្នុង​ការ​ទទួល​បាន​អ្នកគាំទ្រ ដែល​អាច​ឈាន​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ត្រី ខណៈ​បច្ចុប្បន្ន​បេក្ខជន​នាយករដ្ឋមន្ត្រី​មាន...

អត្ថបទ​វិភាគ៖ ដំណោះស្រាយ​នយោបាយ​តឹងតែង

ខ្មែរ​ចេះ​រួបរួម ចេះ​សាមគ្គី​ក្នុង​គ្រា​មួយ​ដែល​ប្រទេស​ជាតិ​មាតុភូមិ​មាន​ទុក្ខ​ភ័យ​ដោយ​សត្រូវ​បរទេស​ឈ្លានពាន​កាន់កាប់។ បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​មាន​ជីវិត លោក​បាន​សរសេរ​អត្ថបទ​រំឭក​អំពី​គំនិត​ដែល​លោក​និង​សហការី​ផ្គុំ​គ្នា​គិត​រក​ដំណោះស្រាយ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​ក្នុង​កាលៈទេសៈ​លំបាក។ យោង​លើ​ក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំ​បាន​អនុវត្ត​រូបមន្ត​ដែល​ព្រះពុទ្ធ​បាន​ប្រៀន​ប្រដៅ​មនុស្ស​ជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា “គិត + កម្ម = ផល” នា​ឆ្នាំ​១៩៨១-១៩៨២ នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សែន​លំបាក​មួយ​ដែល​ប្រឈម​នឹង​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រជរបខ)។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​កុម្មុយនីស្ត​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា និង​វាយប្រហារ​ទៅ​លើ​កងទ័ព​ខ្មែរក្រហម ប៉ុល ពត។ នៅ​ថ្ងៃទី​៧ ខែ​មករា...

បទ​វិភាគ៖ បក្ស​កាន់​អំណាច​បង្កើត​បន្ទប់​ឃ្លាំមើល​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​១០​ឆ្នាំ​មក​ហើយ

រាជាណាចក្រ​កម្ពុជា​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​បក្ស​តែ​មួយ​ជិត ៤០​ឆ្នាំ ក្លាយ​ជា​ប្រទេស​មួយ​ត្រូវ​គេ​មើល​ឃើញ​ថា ធ្វើ​ទុក្ខបុកម្នេញ​ជា​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រលក​សំឡេង និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អេឡិចត្រូនិក​សម័យ​ទំនើប។

រដ្ឋមន្ត្រី​ការបរទេស​ចិន​បន្ត​បាត់​ខ្លួន​ជិត​មួយ​ខែ​មក​ហើយ​ដែល​គេ​សង្ស័យ​ថា​មាន​ជម្លោះ​ក្នុង​បក្ស

បណ្ដាញ​ផ្សាយ​ព័ត៌មាន​សហរដ្ឋ​អាមេរិក CNN បាន​បន្ត​ចុះផ្សាយ​ពី​រឿង​បាត់​ខ្លួន​លោក Qin Gang រដ្ឋមន្ត្រី​ការបរទេស​ចិន ជិត​មួយ​ខែ​ហើយ។ ការ​បាត់​ខ្លួន​លោក Qin Gang ចំ​ពេល​ដែល​ក្រុង​ប៉េកាំង កំពុង​មមាញឹក​សកម្មភាព​ការទូត។ រឿង​នេះ​បាន​ផ្ដើម​ឱ្យ​មាន​ការ​សង្ស័យ​ថា នៅ​ក្នុង​បក្ស​កុម្មុយនីស្ត​ចិន កំពុង​មាន​ជម្លោះ​នឹង​គ្នា​ជុំវិញ​ការ​ដណ្ដើម​ឥទ្ធិពល​នយោបាយ​ក្នុង​បក្ស ដើម្បី​អំណាច​នៅ​ចំពោះ​មុខ​មហាជន និង​វេទិកា​អន្តរជាតិ។ ប្រមុខ​ការទូត​ចិន Qin Gang អាយុ ៥៧​ឆ្នាំ មាន​អាជីព​ជា​អ្នក​ការទូត ជា​មន្ត្រី​បក្ស​ជំនិត​នឹង​លោក​ប្រធានាធិបតី ស៊ី ជីនពីង។...

បក្ស​ភ្លើង​ទៀន​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​ខ្លួន​បាន​ឱ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​នៅ​ថ្ងៃ​បោះឆ្នោត

គណបក្ស​ភ្លើង​ទៀន​ដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូលរួម​បោះឆ្នោត បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​កុំ​ឱ្យ​ទៅ​បោះឆ្នោត ឬ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឡើយ។ គណបក្ស​ភ្លើង​ទៀន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ខ្លួន​មិន​បាន​ជាប់​ពាក់ព័ន្ធ និង​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​បុគ្គល​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ។ ប្រភព​ដដែល​អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ពេញលេញ​ស្រប​តាម​ច្បាប់ ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​តាម​សតិសម្បជញ្ញៈ​ពិតប្រាកដ​របស់​ខ្លួន ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ស្រប​តាម​ឆន្ទៈ​រៀងៗ​ខ្លួន ដោយ​មិន​ត្រូវ​ស្ថិត​ក្រោម​ការ​គាបសង្កត់ ការ​បង្ខិតបង្ខំ ការ​គំរាមកំហែង ការ​បង្គាប់​បញ្ហា ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល​ណា ឬ​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ គណបក្ស​ភ្លើង​ទៀន...

លោក ហ៊ុន សែន ហៅ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ជា​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​និង​ការ​បោះឆ្នោត

បុរស​ខ្លាំង​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​លោក ហ៊ុន សែន ប្រកាស​ថា ការ​បោះឆ្នោត​លើក​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មែន​ប្រកួតប្រជែង​តែ​ជាមួយ​បក្ស​នយោបាយ​ទាំង ១៨​នោះ​ទេ ប៉ុន្តែ​បក្ស​នេះ​ក៏​ត្រូវ​ប្រកួតប្រជែង​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ស្រុក​ដែល​កំពុង​ធ្វើ​យុទ្ធនាការ​ខ្វែង​សន្លឹកឆ្នោត​ចោល​ដែរ។ លោក ហ៊ុន សែន បាន​សរសេរ​បែប​នេះ​នៅ​លើ​បណ្ដាញ Twitter កាលពី​ថ្ងៃទី​១៩ ខែ​កក្កដា ដោយ​ហៅ​ការ​អំពាវនាវ និង​ការ​ធ្វើ​យុទ្ធនាការ​ឲ្យ​ពលរដ្ឋ​គូស​ខ្វែង​សន្លឹកឆ្នោត​ចោល​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ថា​ជា​ការ​បំផ្លាញ​ចោល​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​មេដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទាំងនោះ ឲ្យ​រង់ចាំ​មើល​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ ថា​តើ​កម្លាំង​ប្រជាធិបតេយ្យ​ដែល​ចូលរួម​ការ​បោះឆ្នោត​មាន​ច្រើន​ជាង ឬ​មាន​តិច​ជាង​កម្លាំង​នៃ​ការ​ធ្វើ​យុទ្ធនាការ​មិន​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​សម្រាប់​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​និង​ក្រៅ​ប្រទេស ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​សម្រាប់​ការ​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា?»។

CNRP និង​សមាគម KVD នៅ​អាមេរិក​អំពាវនាវ​ពលរដ្ឋ​ខ្មែរ​ចូលរួម​បាតុកម្ម​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋ​អាមេរិក និង​សមាគម​សំឡេង​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KVD) អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ចូលរួម​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ នេះ ដើម្បី​ប្រឆាំង​នឹង​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​ដើម្បី​ចូលរួម​ចុះហត្ថលេខា​នៅ​លើ​ច្បាប់ S-831 (Transnational Repression Policy Act) ជំរុញ​ឲ្យ​សមាជិក​សភា និង​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ចេញ​ច្បាប់​នេះ​ឱ្យ​បាន​ឆាប់​ផង​ដែរ។ គណៈកម្មការ​រៀបចំ​បាតុកម្ម​ប្រចាំ​ទីក្រុង​តាកូម៉ា (Tacoma) នៃ​រដ្ឋ​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ចេញ​លិខិត​មួយ​នៅ​ថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ ដោយ​ប្រកាស​អញ្ជើញ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​រស់នៅ​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក ព្រមទាំង​ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​ទៀត...

អ្នក​ឃ្លាំមើល​ថា​បុរស​ខ្លាំង​ប្រើ​ល្បិច​ឱ្យ​លោក ដួង តារា ស្នើ​យក​ទំព័រ​ហ្វេសប៊ុក​របស់​លោក​មក​វិញ

អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា បាន​ស្នើសុំ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន ឱ្យ​ដំណើរការ ឬ Activated ឡើងវិញ​ហើយ​នៅ​ថ្ងៃទី​២០ កក្កដា នេះ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​នេះ​ត្រូវ​រង​នូវ​ការ​ព្រមាន​ពី​ក្រុមហ៊ុន​មេតា​ហ្វេសប៊ុក និង​ការ​ប្រកាស​លុប​ចោល​លែង​ប្រើប្រាស់​ជា​ផ្លូវការ​ពី​សំណាក់​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន អស់​រយៈពេល​ជិត ១​ខែ​កន្លង​មក។ អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ដួង តារា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន...

តុលាការ​ធម្មនុញ្ញ​ថៃ​ព្យួរ​សមាជិក​សភា​លោក ភីថា ខណៈ​សភា​សម្រេច​ទម្លាក់​ចោល​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក

ក្នុង​ការ​ជំនុំជម្រះ​លើកដំបូង​នៅ​ថ្ងៃ​ពុធ ទី​១៩ កក្កដា នេះ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​ថៃ បាន​បញ្ជា​ឱ្យ​ព្យួរ​ជា​បណ្ដោះអាសន្ន​នូវ​សមាជិក​សភា​របស់​លោក ភីថា លឹមចារឿនរ៉ាត់ ដោយសារតែ​អ្នក​នយោបាយ​វ័យ​ក្មេង​រូប​នេះ​កាន់កាប់​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នៃ​រាជាណាចក្រ​នេះ គឺជា​ការ​ឆ្លើយតប​តាម​អនុសាសន៍​របស់​គណៈកម្មការ​បោះឆ្នោត​ដែល​ស្នើ​ព្យួរ​សមាជិក​សភា​របស់​លោក ភីថា។ លោក ភីថា ជា​មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ជា​បក្ស​ឈ្នះ​ឆ្នោត​លំដាប់​ទី​១ បាន​អាសនៈ​ច្រើន​ជាងគេ​ក្នុង​ចំណោម​បក្ស​ដែល​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា។ លោក ភីថា មេដឹកនាំ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ត្រូវ​បាន​ចោទ​ថា លោក​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ដើម្បី​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​១៤ ខែ​ឧសភា ដោយសារ​លោក​កាន់កាប់​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​ជា​ការ​បំពាន​ច្បាប់​បោះឆ្នោត​ហាម​បេក្ខជន​សភា​មាន​មុខជំនួញ​ដូចនេះ។ យ៉ាងណា...

Latest news