33 C
Phnom Penh

AUTHOR NAME

ឌឹ ខេមបូឌា ដេលី

5719 POSTS
0 COMMENTS

បុរស​ខ្លាំង​កម្ពុជា​ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​បក្ស​ប្រឆាំង​ឱ្យ​រលាយ​ដូច​ខ្មែរក្រហម

អតីត​ទាហាន​ខ្មែរក្រហម លោក ហ៊ុន សែន ព្រមាន​សម្លាប់​នយោបាយ​ជ្រុល​និយម​របស់​ក្រុម​ប្រឆាំង​ឱ្យ​រលំរលាយ​ដូច​អង្គការ​ចាត់តាំង​ខ្មែរក្រហម​កាលពី​ពេល​កន្លងទៅ ហើយ​លោក​ក៏​នឹង​មិន​អនុគ្រោះ​ឲ្យ​ពួកគេ​ផង​ដែរ បើ​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ក្នុង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​មិន​អត់ឱន​ឲ្យ​ក្រុម​ជ្រុល​និយម​ដាច់ខាត ហើយ​អ្នក​ណា​ក៏ដោយ​ដែល​មាន​និន្នាការ​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម​ទាំងនោះ នឹង​មិន​ទទួល​បាន​ការ​រាប់រក ឬ​អត់ឱន​ពី​រូបលោក​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​ឡើយ។ បុរស​ខ្លាំង​កាង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា​រូប​នេះ​បន្ត​ថា ទាំង​ក្រុម​ជ្រុល​និយម និង​ក្រុម​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​ក្រុម​ជ្រុល​និយម កុំ​សង្ឃឹម​ថា​នឹង​អាច​សុំ​ឲ្យ​លោក​ស្នើសុំ​ទៅ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​ពួកគេ​ឲ្យ​សោះ។ លោក ហ៊ុន សែន អះអាង​ថា ឲ្យ​តែ​ពួកគេ​មាន​ទោស គឺ​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ការ​គំរាម​នេះ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​ដែល​ហោះ​ចូល​ទឹកដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​សំខាន់ៗ​ត្រៀម​កាំភ្លើង​សម្រាប់​បាញ់​យន្តហោះ​យ៉ាងតិច​ឱ្យ​បាន ១០០​គ្រឿង ដើម្បី​ត្រៀម​បាញ់​ទម្លាក់​យន្តហោះ​បញ្ជា​ដ្រូន (Drone) គ្មាន​ប្រភព​ជាច្រើន​គ្រឿង ដែល​បាន​ហោះ​ចូល​ទឹកដី​កម្ពុជា​ជាប់​ព្រំដែន​វៀតណាម នៅ​ភូមិភាគ​ឦសាន​ក្នុង​ខេត្ត​រតនគិរី ក្នុង​រយៈពេល​ប៉ុន្មាន​យប់​ចុងក្រោយ​នេះ។ លោក ហ៊ុន សែន បាន​បញ្ចេញ​សារ​សំឡេង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​នៅ​ថ្ងៃទី​២៧ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក ទៀ បាញ់ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក វង្ស ពិសេន និង​មេ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​លោក...

IDEA TALK៖ តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?»។

IDEA TALK៖ តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភេរវករ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ជន​ណា​ខ្លះ​ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ភេរវករ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា?»។

ពួក​បស្ចិម​ប្រទេស​ថា​រុស្ស៊ី​កំពុង​ធ្លាក់​ក្នុង​ការ​បែកបាក់​ជុំវិញ​យុទ្ធសាស្ត្រ​សង្គ្រាម​របស់​លោក ពូទីន

អំពើ​ចលាចល​យោធា​រយៈពេល ២៤​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ដែល​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner បង្ក​នៅ​ក្នុង​ទឹកដី​រុស្ស៊ី បាន​នាំ​ទៅ​រក​ការ​បញ្ចេញមតិ​របស់​ក្រុម​បស្ចិម​ប្រទេស និង​អ្នក​សង្កេតការណ៍​ដែល​ថា យុទ្ធសាស្ត្រ​សង្គ្រាម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន របស់​លោក ពូទីន ដើរ​ដល់​ចំណុច​ធាក់​ថយក្រោយ​វិញ​ហើយ ព្រោះតែ​អស់​លទ្ធភាព​វាយ​កាន់កាប់​ទឹកដី​អ៊ុយក្រែន។ កាលពី​ថ្ងៃទី​២៥ មិថុនា ពិភពលោក​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ចំពោះ​ក្រុម​ទាហាន​ស៊ីឈ្នួល​ឱ្យ​រុស្ស៊ី ហៅ​ថា Wagner group ដែល​បាន​លើក​ទ័ព​ជាង ២​ម៉ឺន ៥​ពាន់​នាក់​ចូល​ក្នុង​ប្រទេស​រុស្ស៊ី ដោយ​បើក​ការ​វាយប្រហារ​ជាមួយ​ទ័ព​រុស្ស៊ី នៅ​ក្នុង​ទីក្រុង​ចំនួន​ពីរ​នៅ​ក្បែរ​ព្រំដែន​ប្រទេស​អ៊ុយក្រែន។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន...

លោក ហ៊ុន សែន៖ បើ​គិត​តែ​ជេរ​វៀតណាម​ដូច​ក្រុម​ជ្រុល​និយម ពេល​នេះ​កម្ពុជា​នឹង​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​ទេ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​ទៅ​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (MANHATTAN) ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ព្យាយាម​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​មាន​ទីផ្សារ​នៅ​គ្រប់​ទីកន្លែង។ នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​នៅ​ក្រោម​បង្គាប់​វៀតណាម លោក ហ៊ុន...

អតីត​សកម្មជន​បក្ស​ប្រឆាំង​ថា​មន្ត្រី​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​កំពុង​ធ្វើការ​ឱ្យ​លោក ហ៊ុន សែន

អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​ប្រកាស​ថា​មនុស្ស​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​បង្កប់​ខ្លួន​ក្នុង​បក្ស​ប្រឆាំង មិនមែន​មាន​តែ​លោក​ម្នាក់​នោះ​ទេ សូម្បីតែ​មន្ត្រី​នៅ​ក្បែរ​លោក សម រង្ស៊ី ជាច្រើន​នាក់​ទៀត​ក៏​កំពុង​ធ្វើការ​ឲ្យ​លោក ហ៊ុន សែន ដែរ។ ក្នុង​វីដេអូ​ឃ្លីប​ជិត ១០​នាទី​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​គាំទ្រ​រដ្ឋាភិបាល fresh news នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហួរ សារ៉ាត់ បាន​លើកឡើង​ថា...

ពលករ​ខ្មែរ​នៅ​ជប៉ុន​រាប់​រយ​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ការ​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ឆ្នាំ​២០២៣

ពលករ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​រាប់​រយ​នាក់​នាំគ្នា​ចេញ​ធ្វើ​យុទ្ធនាការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព និង​បើក​លំហ​ប្រជាធិបតេយ្យ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ។ ពួកគេ​បាន​នាំគ្នា​ពាក់​អាវ​មាន​រូប​សញ្ញា​ភ្លើង​ទៀន បាន​ចេញ​ធ្វើ​បាតុកម្ម​កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា នេះ ដោយ​មាន​កាន់​បដា​ទង់ជាតិ​កម្ពុជា និង​ទង់​គណបក្ស​ភ្លើង​ទៀន​តាម​ដងផ្លូវ។ ពួកគេ​បាន​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សេរីភាព បើក​លំហ​ប្រជាធិបតេយ្យ ដោះលែង​កម្ពុជា Free Cambodia ដោះលែង​ប្រជាធិបតេយ្យ Free Democracy និង​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ Free and...

លោក ហ៊ុន សែន កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី

មេដឹកនាំ​ក្រាញ​អំណាច​ត​ត្រកូល​លោក ហ៊ុន សែន បាន​កំណត់​យក​ថ្ងៃទី​២៩ ខែ​កក្កដា ជា​ថ្ងៃ​បង្កើត​រដ្ឋាភិបាល​ថ្មី​របស់​បក្ស​ប្រជាជន​កម្ពុជា ហើយ​ក៏​ជា​ថ្ងៃ​ដែល​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់​ត្រូវ​ស្បថ​ចូល​កាន់​តំណែង​តែម្តង ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។ បុរស​ខ្លាំង​រូប​នេះ​បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​សាលា​យុត្តិធម៌​របស់​ក្រសួង​យុត្តិធម៌ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា លោក​បាន​កំណត់​យក​ថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ដែល​ព្រះមហាក្សត្រ​សម្តេច​ព្រះ​នរោត្តម សីហមុនី យាង​ទៅ​បើក​កិច្ចប្រជុំ​សភា​លើកដំបូង បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៣ ខែ​កក្កដា រួចរាល់ និង​ប្រសិនបើ​គ្មាន​ការ​បោះឆ្នោត​ឡើងវិញ​ទេ​នោះ។ លោក ហ៊ុន...

បច្ចុប្បន្នភាព​ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​ចូល​ដល់ ៤៨៤​ថ្ងៃ

ក្រុម​មន្ត្រី​ដែល​រុស្ស៊ី​លើក​បន្តុប​នៅ​ក្នុង​ផ្នែក​មួយ​នៃ​តំបន់​ខឺសុន ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​អ៊ុយក្រែន បាន​ត្រូវ​ចំ​លើ Chongar ដែល​តភ្ជាប់​ជាមួយ​ឧបទ្វីប​គ្រីមៀរ។ លោក Vladimir Saldo មន្ត្រី​លើក​បន្តុប​ដោយ​រុស្ស៊ី នៅ​ក្នុង​តំបន់​ខឺសុន និយាយ​ថា ការ​វាយប្រហារ​នេះ អ៊ុយក្រែន​បាញ់​មីស៊ីល Storm Shadow។ មីស៊ីល Storm Shadow ជា​ជំនួយ​របស់​អង់គ្លេស។ មីស៊ីល​នេះ​វា​អាច​រត់​បាន​រយៈ​ចម្ងាយ ៣០០​គីឡូម៉ែត្រ។ ចំណែក​អភិបាល​តំបន់​គ្រីមៀរ លោក Sergey...

Latest news