Tuesday, September 17, 2019
Home Authors Posts by ឌឹ ខេមបូឌា ដេលី

ឌឹ ខេមបូឌា ដេលី

1126 POSTS 0 COMMENTS
video

សមត្ថកិច្ចលោក ហ៊ុន សែន ប្រកាសតាមចាប់ព្រះកាយព្រះតេជព្រះគុណប៊ុតប៊ុនតិញ

មន្រ្តីជាន់ខ្ពស់នៃក្រសួងធម្មការនិងសាសនា កាលពីថ្ងៃសុក្របានហៅព្រះតេជគុណប៊ុត ប៊ុនតិញស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ ថា ជាសង្ឃចោរជាសង្ឃក្លែងភេទ ហើយបួសដើម្បីបំផ្លាញសាសនារបស់រដ្ឋយ៉ាងធ្ងន់ធ្ងរ។ សាព័ត៌មានដែលស្និទ្ធនឹងលោកហ៊ុន សែនបានដកស្រង់សំដី អ្នកនាំពាក្យក្រសួងធម្មការលោកសេង សុមុនីចុះផ្សាយថាថ្នាក់ដឹកនាំព្រះសង្ឃនៅកម្ពុជានឹងមានវិធានការតាមធម៌វិន័យ មុននឹងបន្តឲ្យក្រសួងធម្មការនិងសាសនា ដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់តុលាការដើម្បីចាត់វិធានការចំពោះបុគ្គលសង្ឃអង្គនេះ។វិធានការរបស់ក្រសួងធម្មការនិងសាសនា ធ្វើឡើងបន្ទាប់ពីព្រះតេជគុណប៊ុតប៊ុនតិញផ្តល់បទសំភាសន៍មួយដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៧ខែកុម្ភៈថាព្រះមហាក្សត្រខ្មែរបានសោយទឹកនោមរបស់ជនជាតិវៀតណាម ដោយសារជនជាតិវៀតណាមខុសច្បាប់ជាច្រើនបាននាំគ្នាបន្ទោរបង់ដាក់ទន្លេហើយទាំងសេ្តច ទាំងនាយករដ្ឋមន្រ្តីទាំងនាមឺុនកំពុងនាំគ្នាផឹកទឹកទន្លេនោះទាំងអស់គ្នា។ ក្រសួងធម្មការនិងសាសនាគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការ ប្រឆាំងព្រះតេជគុណប៊ុតប៊ុនតិញពីបទប្រមាថអង្គព្រះមហាក្សត្រ ដែលនឹងត្រូវទទួលទោសជាប់ពន្ធនាគារពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យប្រាក់២លានដល់១០លានរៀល។ ព្រះតេជគុណប៊ុតប៊ុនតិញដែលកំពុងមានវត្តមានក្នុងសហរដ្ឋអាមេរិកមានថេរដីកាប្រាប់ក្រុមអ្នកសាព័ត៌មានថា រដ្ឋាភិបាលកម្ពុជាចាប់ផ្តើមប្រើវិធីរកលុយថ្មីតាមរយៈការប្តឹងទារលុយពីក្រុម អ្នករិះគន់។ព្រះអង្គបន្តថាព្រះអង្គមិនព្រួយបារម្ភចំពោះការប្តឹងរបស់រដ្ឋាភិបាល នោះទេដោយសារព្រះអង្គបានមកកាន់ទីមានសុវត្ថិភាពក្នុងសហរដ្ឋ...
video

តុលាការកំពូលបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំលោក កឹម សុខា នៅថ្ងៃទី៩មីនា

តុលាការកំពូលនឹងបើកសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅថ្ងៃទី០៩ ខែមីនា វេលាម៉ោងប្រាំបីព្រឹក។ មេធាវីរបស់លោក កឹម សុខាគឺលោកជួង ជូងី បានប្រាប់ក្រុមអ្នកសាព័ត៌មានកាលពីថ្ងៃសុក្រថា បណ្ដឹងសុំនៅក្រៅឃុំទៅតុលាការកំពូលដើម្បីទាមទារឱ្យលោកកឹម សុខា អាចសម្រាកព្យាបាលជំងឺនៅខាងក្រៅពន្ធនាគារ ខណៈលោកកំពុងប្រឈមនឹងបញ្ហាជំងឺធ្ងន់ធ្ងរដែលចាំបាច់ត្រូវការគ្រូពេទ្យឯកទេសជំនាញព្យាបាលជាបន្ទាន់ បើមិនដូច្នេះទេស្ថានភាពជំងឺនេះនឹងអាចមានគ្រោះថ្នាក់ដល់អាយុជីវិត។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ឃុំខ្លួនដោយចោទប្រកាន់ពីបទក្បត់ជាតិ។លោកត្រូវបានឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង។រហូតមកទល់ពេលនេះ គឺមានរយៈពេល៦ខែគត់ ដែលលោកកឹមសុខាត្រូវបានឃុំឃាំងទាំងអយុត្តិធម៌ ។ការចាប់ខ្លួនលោកកឹម...
video

លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថាលោកនឹងកាន់អំណាចពីរអាណត្តិទៀត

លោកហ៊ុន សែន កាលពីថ្ងៃសុក្រប្រកាសថាលោកនឹងបន្តក្រាញអំណាច១០ឆ្នាំទៀតទោះបីមានសំពាធពីសហគមន៍អន្តរជាតិដូចជា សហរដ្ឋអាមេរិកនិងសហគមន៍អឺរុបក៏ដោយ។ លោកបន្តថានឹងចុះចេញពីអំណាចនៅពេលក្រុមបក្សប្រឆាំងរំលំរលាយគ្មានសល់ហើយសភាពការនយោបាយមានស្ថេរភាពឡើងវិញ។ ជាងនេះទៀត លោកអះអាងថាព្រោះអ្នកដែលអាចត្រួតត្រាក្រុមមនុស្សដូចជាក្រុមប្រឆាំងនឹងលោកទាំងឡាយបានមានមិនច្រើននោះទេ។ ការថ្លែងរបស់លោកហ៊ុន សែន ធ្វើឡើងក្នុងជំនួបជាមួយក្រុមគ្រូពេទ្យនៅសាលមហាស្រពកោះពេជ្រកាលពីម្សិលម៉ិញ។ ទោះជាយ៉ាងណាក៏ដោយលោកហ៊ុន សែន ហាក់បានផ្តល់ភ្លើងខៀវខ្លះក្នុងការចរចានយោបាយ។លោកបញ្ជាក់ថាលោកបើកទ្វារចំហរទៅលើកិច្ចការសន្ទនាជាមួយអ្នកនយោបាយណាក៏បានលើកលែងតែអ្នកនយោបាយណា ដែលតុលាការរបស់លោកកាត់ឲ្យជាប់ទោសនិងហាមឃាត់មិនឲ្យធ្វើនយោបាយ។ វិទ្យុអាស៊ីសេរីកាលពីថ្ងៃពុធបានដកស្រង់សំដីលោកសម រង្សី ប្រធានចលនាសង្គ្រោះជាតិចុះផ្សាយថាប្រសិនបើគណបក្សកាន់អំណាចចង់ចរចាគឺត្រូវធ្វើឡើង ដោយមានការចូលរួមពីសហគមន៍អន្តរជាតិ ក្នុងលក្ខខណ្ឌឲ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនិងអ្នកទោសនយោបាយជាច្រើនរូបទៀត។របទនយោបាយរបស់លោកហ៊ុន សែននៅពេលនេះ ស្ថិតក្នុងចំនុចទាល់ច្រកមួយ...
video

សហគមន៍អាស៊ានទាមទារឲ្យដោះលែងលោក កឹម សុខា

ក្រុមសមាជិកសភាអាស៊ាន អំពាវនាវជាថ្មីឲ្យដោះលែង លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ មុនបោះឆ្នោតជាតិនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។ប្រធានអង្គការអន្តរសភាអាស៊ានលោក ឆាល សាន់ទីយ៉ាហ្គោ(Charles Santiago)កាលពីថ្ងៃសុក្រអះអាងថាសមាជិកសភាពីបណ្តាប្រទេសអាស៊ាន បារម្ភចំពោះការឃុំខ្លួនលោក កឹម សុខា ពី ព្រោះដោយសារតែហេតុផលនយោបាយ។ ពួកគេទាមទារឲ្យមានការដោះលែងលោក កឹមសុខា ជាបន្ទាន់ដើម្បីអាចឲ្យលោកវិលមកចូលរួមឆាកនយោបាយឡើងវិញ។ លោកឆាលសាន់ទីយ៉ាហ្គោ(Charles Santiago)បន្តថាការប្រឌិត បទចោទដើម្បីចាប់ខ្លួនលោកកឹមសុខាគឺបង្ហាញឲ្យឃើញកាន់តែច្បាស់ ថាតុលាការគឺជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន ក្នុងការបំបិទសំឡេងប្រឆាំង។លោកបន្ថែមទៀតថា...
video

លោកហ៊ុនសែន​បញ្ជាឲ្យឈប់កាប់ឈើក្នុងរូបភាពសំអាតអាងស្តុកទឹកទំនប់វារីអគ្គីសនីសេសានក្រោម

លោកហ៊ុន សែនបញ្ជាឱ្យផ្អាក «បណ្តោះអាសន្ន» នូវការចេញលិខិត អនុញ្ញាត ដឹកជញ្ជូន អនុផល​ព្រៃឈើដែលបាន មកពីការ សម្អាត អាងស្តុក ទឹក នៃ គម្រោង វារី អគ្គិសនី សេសាន ក្រោម ២ និ ការ ឈូស ឆាយ សម្អាត ទីតាំង...
video

សាច់គោដែលនាំចូលពីប្រទេសជប៉ុនបែរជានាំទៅលក់នៅប្រទេសចិនវិញ

សាច់គោជាច្រើនដែលនាំចូលពីប្រទេសជប៉ុនបែរជាត្រូវបានគេរត់ ពន្ធយកទៅលក់នៅប្រទេសចិនវិញ។សាពត៌មានណៃគីអាស៊ី(Nikkei Asian Review) របស់ជប៉ុនបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា សូម្បីតែហាងលក់ទំនិញជប៉ុនដ៏ធំមួយនៅរាជធានីភ្នំពេញឈ្មោះអេ អន (Aeon) និងហាងធំៗផ្សេងទៀត ក៏ពុំមានលក់សាច់គោនាំចូលពី ប្រទេសជប៉ុននោះដែរ។ ស្ថិតិក្រសួងហិរញ្ញវត្ថុជប៉ុនឲ្យដឹងថា ការនាំ ចូលសាច់គោក្លាសេ ពីប្រទេសជប៉ុន កើនឡើងដល់ទៅ ៥០% ក្នុងឆ្នាំ២០១៧ ដែលមានចំនួន ជាង៥រយ តោន។ ចំនួននេះគឺជាការនាំចូលច្រើនជាងគេ ក្នុងបណ្តាប្រទេសនៅសមាគមអាស៊ាន ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ។...